រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែស្រុតចុះដដែលទេដូចនេះធ្វើអ្វីក៏ដោយលោកអ្នកមិនអាចលោភលន់បានឡើយបើពុះនោះនឹងជួបផលល្អមកវិញជាក់ជាពុំខាន។ សម្រាប់ក្នុងពេលនេះដែរលោកអ្នកដែលប្រកបរបររកស៊ីជួញដូរឱ្យប្រយ័ត្នជនខិលខូចតាមលួចបន្លំ ឬ បង្ករឿងដោយប្រការណាមួយ។ ការធ្វើដំណើរទីជិតឆ្ងាយពិសេសទិសអាគ្នេយ៍ប្រយ័ត្នឧប្បតិ្តហេតុយាយីបន្តិច។ រីឯសេចក្តីស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែការគិតច្រើនម្នាក់ឯង៕
រាសីល្អជាមធ្យម។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសមកវិញ។ បញ្ហាសម្ព័ន្ធគូស្នេហ៍កំលោះក្រមុំបើលោកអ្នកចង់រៀបអាពាហ៍ពិពាហ៍ឬផ្សំផ្គុំគ្រួសារជួបរឿងរកាំចិត្តបន្តិចតែយ៉ាងណាក៏ដំណើរការទៅមុខល្អ៕
រាសីល្អជាមធ្យម។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។ ការធ្វើដំណើរទៅខាងទិសឧត្តរមិនសូវមានសុវត្តិភាពទេពិសេសឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយម្ល៉ោះហើយធ្វើឱ្យជួបបញ្ហាប្រទាំងប្រទើសចំពោះគ្នាមិនតិចនោះឡើយ៕
រាសីខ្ពស់ត្រដែត។ ការបំពេញការងារមិនថាតូចឬធំទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្តជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចជាទីពេញចិត្ត។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ បញ្ហាស្នេហាកំលោះក្រមុំបើលោកអ្នកមានការចង់ទំនាក់ទំនងស្នេហាឬសម្រេចចិត្តចូលនិយាយដល់ចាស់ទុំសម្រាប់ផ្សំផ្គុំគ្រួសារតែងជួបជោគសំណាងល្អជានិច្ច៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតែងជួបបញ្ហាយាយីនិងពិសេសធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបគ្មានបញ្ហាអាក្រក់ណាមួយឈានចូលកើត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះវិញភាពស៊យនៅតែតាមជាប់ជានិច្ច ដូច្នេះឱ្យប្រយ័ត្នជួបគ្រោះបាត់របស់ និង គ្រោះចាញ់បោកគេ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបបញ្ហាជម្លោះវិវាទដោយប្រការណាមួយ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះមានការចាប់កំហុសព្រោះ តែភាពចង់ឈ្នះគ្នាច្រើន ៕
រាសីល្អជាមធ្យម។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេរឡើយ បើពុំនោះទេ នាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។ ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រឆាំងគ្នាច្រើនធ្វើឱ្យកើតការរកាំផ្លូវចិត្តមិនតិចដែរទេ៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងមានភាពជឿនលឿនទៅមុខផង។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទេពិសេសការចង់បើករបររយះពេលខ្លីៗជាការល្អប្រពៃបំផុតព្រោះឱកាសល្អៗកំពុងហុចឱ្យ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ ចំណែកសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
រាសីខ្ពស់ត្រដែត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចជាទីពេញចិត្តគួរសម។ ការបំពេញការងារមិនថាផ្ទាល់ខ្លួនឬរឿងរបស់អ្នកដទៃតែងសម្រេចដូចជាទីពេញចិត្តជានិច្ចហើយផលល្អៗក៏មានច្រើនដែរ។សម្ព័ន្ធស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើនោះ៕
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយមានភាពជឿនលឿនទៅមុខតែយ៉ាងណាលោកអ្នកត្រូវប្រុងប្រយ័ត្នផងដែរពីព្រោះផលអាក្រក់នៅពេលក្រោយតែងមានជាប់ជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលបន្តិចហើយការជួញទីជិតឆ្ងាយជួបតែរឿងប្រទាំងប្រទើសចូលអុកឡុកយាយីក៏ច្រើន។ ការចេញដំណើរទៅចរចាអ្វីមួយលោកអ្នកគប្បីទៅពេលព្រឹកប្រសើរជាងពេលថ្ងៃព្រោះផ្លែផ្កាទទួលតែងទទួលបានខ្ពស់ជាង។ សេចក្តីស្នេហាប្រុសស្រីមិនសូវមានការជឿនលឿនទៅមុខទេមានតែការថយក្រោយប៉ុណ្ណោះ៕
រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំមាន់ដោយសារដួងរាសីនៅគាប់ប្រសើរដូចនេះបើចង់ធ្វើអ្វីមួយតែងមានភាពសុខកាយសប្បាយចិត្តគួរសម។ ការប្រកបកិច្ចការងារបើបម្រុងលិចក៏ត្រូវអណ្តែតឡើងវិញដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃដោយអាចរកផលចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយរស់។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រស់ស្រាយនិងផ្អែមល្ហែមល្អប្រពៃណាស់ផង៕
រាសីស្រុតចុះ។ ចំពោះលោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ ក្រៅពីនេះការរស់នៅចូរប្រយ័ត្នមានការខូចខាតទ្រព្យសម្បត្តិខ្លះៗ កើតឡើងដោយសារការធ្វេសប្រហែសអ្វីមួយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយទាល់តែខិតខំខ្លាំងទើបអាចមានភាពផ្អែមល្ហែមដូចដើមវិញ៕
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរឃើញថាជាឱកាសប្រពៃណាស់ព្រោះអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្កៅ។ ក្នុងរង្វង់គ្រួសារកើតមានភាពសុខដុមនិងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំណាស់ដែរ។ បញ្ហាស្នេហាកំលោះក្រមុំកុំគប្បីពុះកញ្ជ្រោលព្រោះតែការសេពកាមគុណប្រយ័ត្នរែកពន់ទុក្ខសោកនៅគ្រាក្រោយហើយអសោចកេរ្ត៏ឈ្មោះឥតអំពើ៕


































