
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះសម្រាប់លោកអ្នកកើតឆ្នាំកណ្តុរបើទោះបីប្រកបការងារអ្វីគប្បីមានការប្រយ័ត្នប្រយ័ត្នព្រោះថាផលអាក្រក់នោះងាយកើតឡើងណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនេះវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះ ជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕ 
រាសីខ្ពស់ត្រដែត។ ក្នុងសប្តាហ៍ នេះលោកអ្នកគប្បីប្រើថ្ងៃល្អដំណើរកិច្ចការងារអ្វីមួយហើយបើថ្ងៃ មិនល្អវិញឱ្យប្រយ័ត្នប្រយែងក្នុងការងារទើបផលអាក្រក់ហូរចេញហើយផលល្អៗនឹងហូរចូលមកវិញ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញឯ ផលកម្រៃក៏ច្រើនគ្រាន់ល្មមគួរជាទីពេញចិត្ត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះបើទោះបីធ្វើដំណើរទៅណាមកណាពិសេសបុរសឱ្យប្រយ័ត្នការបើកបរពីព្រោះងាយទទួលរងការប៉ះទង្គិចណាស់ដែរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតក៏មានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដែរដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេថែមទៀត។ រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាព្រោះម្នាក់ៗយកភាពមានៈដាក់ខ្លួននិងចង់តែយកចាញ់ឈ្នះគ្នា៕
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះ មិនផ្តល់ផលល្អសម្រាប់លោកអ្នកទេហើយទោះបីធ្វើអ្វីក៏តែងចាញ់ប្រៀបឬត្រូវគេវាយប្រហារច្រើនដែរ។ ទាំងដំណើរចាកចេញក្រៅផ្ទះឬ សូម្បីនៅក្នុងផ្ទះសម្បែងក្តីលោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ហើយ ធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរហោង។ សម្រាប់អ្នកប្រកប របររកស៊ីជួញដូរលោកអ្នកជួបរឿងរកាំចិត្តច្រើនហើយការជួញទីជិតឆ្ងាយ ចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនព្រោះមានភាពផុយស្រួយកើតរឿងប្រេះស្រាំណាស់។ រីឯបញ្ហាសម្ព័ន្ធស្នេហា កំលោះក្រមុំកុំនាំគ្នាដើរពាសវាលកាលប្រយ័ត្នជួបរឿងចៃដន្យអាក្រក់ណាមួយកើតឡើង៕
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះ ដោយសារដួងរាសីឡើងខ្ពស់ដូចនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តផង។ ក្រៅពីនេះការបំពេញការងារបញ្ហាប្រាក់កាសមានការចម្រើនលូតលាស់ទៅមុខគួរជាទីកក់ក្តៅ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ក្នុងថ្ងៃនេះទោះចេញធ្វើជំនួញទីជិតឆ្ងាយលោកអ្នកត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្តហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
រាសីខ្ពស់ត្រដែត។ ការប្រកបការងារមានការចម្រើនលូតលាស់ហើយបើលោកអ្នកចង់ផ្លាស់ប្តូរការងារឬចាប់ផ្តើមធ្វើ អ្វីមួយថ្មីក៏តែងហុចផលល្អៗមកវិញគួរជាទីពេញចិត្តជានិច្ច។ អ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំស្ពឹកស្រពន់ត្រូវរវាសរវៃដៃជើង ព្រោះមិនដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនឱ្យគ្នាល្អណាស់៕

រាសីខ្ពស់ត្រដែត។ ថ្ងៃនេះយីអ៊ុន របស់លោកអ្នកបានងើបខ្ពស់ដូចនេះបើមានការពឹងពាក់អ្នកតូចអ្នកធំឬចង់ធ្វើអ្វីមួយក៏តែងហុចផលល្អមកវិញគួរជាទីពេញចិត្តផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការកម្រើកគួរសម ឡើងវិញហើយផលចំណូលមានហូរចូលមួយគ្រាន់គួរជាទីកក់ក្តៅផងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារឬមានការចូលនិយាយដល់ចាស់ទុំក៏តែងផ្តល់ផលល្អៗជាងអាក្រក់ជានិច្ច៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីដាំក្បាលចុះដូចនេះបើមានណាត់នរណាម្នាក់ឬសូម្បីតែ គូសង្សារក្តីតែងមិនសូវផ្តល់ផលល្អប៉ុន្មានទេគឺជារឿយៗតែងមានបញ្ហារកាំរកូសអុកឡុកយាយី។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថា ទាំងការជួញទីជិតឆ្ងាយមានភាពលំនឹងល្អពោលគឺមិនមានអ្វីប្រែប្រួល ដូចជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯសម្ព័នស្នេហាប្រុសស្រីព្រោះតែពេលនេះមានរឿងរាវចូលមកកកូរផ្លូវចិត្តធ្វើឱ្យកើតការប្រទាំងប្រទើសមិនតិចដែរទេ៕

រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះ លោកអ្នកនៅតែអាចប្រកបការងារយ៉ាងពេញទីបាននៅឡើយព្រោះថាបើជួបរឿង មិនល្អឬរឿងរាវយាយីនឹងអាចស្រាយចេញបានបន្តិចម្តងៗមិនជួប ការលំបាកនោះឡើយ។ សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរ វិញមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែ ដើមមកវិញមិនឃើញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមិនត្រូវអត់ការអ្វីសោះបង្កើតរឿងប្រចែប្រច័ណ្ទប្រយ័ត្នកើតជារឿងរាវគ្មានទីបញ្ចប់៕
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏ដោយតោងតែគិតឱ្យបានគ្រប់ជ្រុងជ្រោយពុំនោះបើ ភ្លាំងភ្លាត់ធ្វើអ្វីមួយខុសហើយគឺមិនងាយស្តារឡើងវិញបានឡើយ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញឃើញថាមានការចម្រើនលូតលាស់ទៅមុខជាសន្សឹមៗឥតថយក្រោយទេហើយទោះធ្វើជំនួញតូចធំដែលលំបាក បើលោកអ្នកមានការប្រឹងប្រែងពុះពារនោះតែងហុចផលមកវិញជាក់ជាពុំខាន។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការយល់ចិត្តនិងកំពុងមាន ភាពស្រស់ស្រាយល្អណាស់៕
រាសីខ្ពស់ត្រដែត។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចឯផលកម្រៃ ក៏ច្រើនល្មមគួរមានទីលំនឹងចិត្តនិងម្យ៉ាងវិញទៀតបើមានអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការរីកលូតលាស់ទៅមុខល្អប្រពៃហើយ បើស្គាល់ចិត្តថ្លើមគ្នាយូរហើយជាឱកាសចូលនិយាយដល់ចាស់ទុំផង៕
រាសីល្អជាមធ្យម។ ការប្រកបការងារទាំងស្ត្រី បុរសលោកអ្នកងាយជួបរឿងរាវជាផលអាក្រក់ច្រើនបន្តិចដូចនេះត្រូវចេះអត់ធ្មត់និងធ្វើគធ្វើថ្លង់ខ្លះទើបបានសុខស្រួលខ្លួន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកមានបើករបរថ្មីឬផ្លាស់ប្តូរមុខរបរ ក៏តែងហុចផ្លែផ្កាគួរជាទីពេញចិត្តហើយពិសេសអ្នកជួញឆ្ងាយតែងអាចប្រមូលផលតូចធំគ្រាន់ជាទីពេញចិត្តផងដែរ។ សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរលូតលាស់ទៅមុខលឿនតែក៏ងាយថយក្រោយវិញផង៕



































