Saturday, May 25th

Last update08:08:41 AM GMT

ទីតាំងឋិតនៅ: ហេតុការណ៍សំខាន់&បទវិភាគ បទយកការណ៏

បទយកការណ៏

​ហេតុ​បី​យ៉ាង​ដែល​ពុទ្ធ​សាសនិក​ប្រារព្ធ​ធ្វើ​​ពិធី​បុណ្យ​ពិសាខ​បូជា

  • PDF

​បុណ្យ​ពិសាខបូជា ឬ វិសាខ​បូជា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​​ជា​​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ពេញ​ប​រិណ៌មី ខែ​ពិសាខ​។

មិន​ត្រឹមតែ​ជា​ពិធីបុណ្យ​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក៏​ជា​ពិធីបុណ្យ​ជាតិ​ដែល​មន្ត្រីរាជការ​សិស្សានុសិស្ស ព្រមទាំង​ស្ថាប័ន​រដ្ឋ​និង​ឯកជន​ទាំងឡាយ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​​ឈប់សម្រាក​​ទូទាំង​ប្រទេស​​ផង​ដែរ​។

ម្យ៉ាង​វិញ​ទៀត​ការ​ឈប់សម្រាក​នេះ ក៏​ជា​ពេលវេលា​ដ៏​ល្អ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ភាគច្រើន​លើសលុប​ជា​អ្នក​គោរព​ព្រះពុទ្ធសាសនា​អាចមាន​ពេលវេលា​គ្រប់​គ្រាន់​ក្នុង​ការ​ទៅ​វត្ត​អារាម​នៅក្នុង​ពិធីបុណ្យ​នេះ​។

តើ​មូលហេតុ​អ្វី​បានជា​ប្រជាពលរដ្ឋ​​ដែល​ជា​​ពុទ្ធសាសនិក​តែងតែ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​?

ជា​បន្ត​ទៅ​នេះ​សូម​ស្តាប់​បទ​យកការណ៍​នេះ​រៀប​ចំ​​ដោយ​ ខន ចំ​ប៉ាៈ

សំលេងៈ

​និស្សិត​ខ្មែរ​​​​​មានការលំបាក​​​ដែល​​​​ចង់​​​​សិក្សា​​​នៅ​សាកលវិទ្យាល័យ​​​អាមេរិក​កាំង​​ភ្នំពេញ​

  • PDF

សាកល​វិទ្យា​អាមេរិកកាំង​ភ្នំពេញ​គឺជា​សាកលវិទ្យាល័យ​ដំបូង​ដែល​បង្រៀន​តាម​កម្មវិធី​សិក្សា​អាមេរិក ដោយ​មាន​សាស្ត្រ​ចារ្យ​ពី​សហរដ្ឋអាមេរិ​ក និង​ចាប់ផ្តើម​ដំណើរការ​ជា​​ផ្លូវ​ការ​​នៅ​ក្នុង​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​នៅ​ថ្ងៃ​ទី​០៣​ មិថុនា​ខាង​មុខ​នេះ​។

​ការសិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ ទាមទារ​ឲ្យ​និស្សិត​មាន​កម្រិត​ភាសា​អង់គ្លេស​ខ្ពស់​និង​ត្រូវ​បង់ប្រាក់​ចំនួន​៩​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។​

កត្តា​ធំៗ​ទាំងពីរ​នេះ​ហើយ បាន​ក្លាយ​ជា​ក្តីបារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​សិស្ស​និស្សិត​ខ្មែរ​ដែល​មាន​បំណង​ចង់​សិក្សា​នៅ​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ​។​

​តទៅ​នេះ​សូម​​លោក​អ្នកនាង​​ស្តាប់​បទ​យក​ការណ៏​នេះ រៀបចំ​ដោយ ឆេង សូរិយាៈ

សំលេងៈ

​អ្នកសារ​ព័ត៌មាន​នឹង​បង្កើន​​ការ​សរសេរ​​អត្ថបទ​​ព័ត៌មាន​ដែល​ជួយ​​កាត់​បន្ថយ​​ការ​ប្រើ​​ហិង្សា​​លើ​ស្ដ្រី

  • PDF

​អំពើហិង្សា​ក្នុង​គ្រួសារ ពិសេស​ទៅលើ​ស្ដ្រី និង​កុមារ នៅតែ​ជា​ប្រធាន​ចាប់អារម្មណ៍​ដដែល​សម្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។

របាយការណ៍​នៃ​ការប្រើ​អំពើហិង្សា​លើ​ស្ដ្រី​នៅ​រយៈពេល​១២​​ខែ​ចុងក្រោយ​នេះ បាន​កើត​ឡើង​រហូត​ដល់​ ១៣​ភាគរយ ដែល​ចំនួន​នេះ​នៅ​តែ​ធ្ងន់ធ្ងរ​ដដែល បើ​ទោះ​បី​ជា​​មាន​​ការខិតខំ​ដោះស្រាយ​ពី​ក្រសួង​ពាក់ព័ន្ធ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍ​ក៏ដោយ​។

ដោយ​សង្កេតឃើញ​ពី​ស្ថានភាព​អំពើហិង្សា​មិនទាន់​ថយចុះ​បែបនេះហើយ ទើប​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​មួយចំនួន​បានប្រកាស​ អំពី​ការបង្កើន​ការសរសេរ​អត្ថ​បទ​ព័ត៌មាន​ណា​ ដែល​អាច​ជួយ​កាត់បន្ថយ​នូវ​ការប្រើ​អំពើហិង្សា​លើ​ស្ដ្រី​នេះ​។

ជា​បន្ត​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ ឃួន សុភ័​ក្រ ដូចតទៅ​……​

សំលេងៈ

បណ្តាញ​ទូរស័ព្ទ​​សម្រាប់​​យុវវ័យ​​និយាយ​​ពី​សុខភាព​​បន្ត​ពូជ​

  • PDF

សុខភាព​បន្ត​ពូជ​ជា​កត្តា​សំខាន់​មួយ​ដែល​យុវវ័យ​ត្រូវតែ​យកចិត្ត​ទុក្ខ​ដាក់ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​យុវវ័យ​ដូចជា​មាន​ការ​ខ្មាស់​គ្មាន​ក្នុង​ការនិយាយ​ដោយ​ចំហ និង​រក​សេវា​ពិភាក្សា​ក្នុង​បញ្ហា​នេះ​។

ការ​មិន​ហ៊ាន​ពិភាក្សា​ដោយ​សារ​មាន​កត្តា​ជាច្រើន ហើយ​វា​និង​ផ្តល់​ផល​លំបាក​សម្រាប់​ពួកគេ​បើ​សុខភាព​បន្ត​ពូជ​មិន​មាន​សុខភាព​ល្អ ដូច្នេះហើយ​ទើប​អង្គការ​ម៉ា​រី​ស្តូក​កម្ពុជា​បង្កើត​អោយមាន​កម្មវិធី​ខ្ញុំ​សម្រាប់​អ្នក ដែល​ជា​បណ្តាញទូរស័ព្ទ​សម្រាប់​យុវវ័យ​និយាយ​ពី​សុខភាព​បន្ត​ពូជ​ជា​ការសម្ងាត់​។

ជា​បន្ត​សូម​ស្តាប់​បទ​យក​ការណ៏​ដោយ រៀម ចំរើនៈ

សំលេងៈ

ម្ជូរ​ពេញ​និយម​​សម្រាប់​​មនុស្ស​​ទៅ​​ជា​មួយ​​នឹង​​​ការ​យក​ចិត្ត​ទុកដាក់​​ពី​​បញ្ហា​​អនាម័យ​

  • PDF

​ម្ជូរ​ពេញនិយម​សម្រាប់​មនុស្ស​ទៅ​មិន​ថា​ស្រី​ឬ​ប្រុស​នោះ​ទេ ពោល​គឺ​ភាគច្រើន​សុទ្ធសឹងតែ​មិន​ចង់​បដិសេធ​ក្នុង​ទទួលទាន​ឡើយ​ពេល​ឃើញ​ម្ជូរ​ទាំងនោះ​។

ការពេញនិយម​ទៅលើ​ម្ជូរ​ទាំងនេះ ក៏បានផ្តល់​ការងារ​សម្រាប់​ប្រជាជន​ជា​ពិសេស​អ្នក​ដែល​មិនសូវមាន​ជំនាញ់​ឬ​ចំណេះដឹង​សម្រាប់​បំរើ​ការងារ​ក្នុង​ស្ថាប័ន​ឬ ក្រុមហ៊ុន​ផ្សេងៗ​។

ស្របពេល​ដែល​មាន​តម្រូវ​ម្ជូរ​ច្រើន​បែប​នេះ​គេ​ក៏​បាន​កត់​ស​ម្កាល់​ឃើញថា មាន​អ្នក​ប្រកប​របរ​នេះ បាន​ខិតខំ​រក្សា​នូវ​អនាម័យ​ដូចជា ប្តូរ​ពីរ​ការលក់​នៅតាមរ​ទះ​រុញ​​ដែល​គ្មាន​អ្វី​គ្រប​ត្រឹមត្រូវ​នោះ​មក​ជា​លក់​ដោយ​ដាក់​ក្នុង​កញ្ចក់​ត្រឹមត្រូវ​វិញ​។

ដើម្បី​ដឹង​​លម្អិត​សូម​ស្តាប់ អ៊ុន រស្មីៈ

សំលេងៈ

​ការចូលរួម​​របស់​​ស្ត្រី​ក្នុង​​វិស័យ​​កីឡា​

  • PDF

កាលពី​ថ្ងៃ ទី​១៣-១៥​ខែ​ឧសភា ឆ្នាំ​២០១៣​កន្លងទៅ អង្គការ​ស​លត៍ រួម​នឹង​កីឡាដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ស្ដា​តចាស់ បាន​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​ស្ត្រី​​ថ្នាក់​ជាតិ​ក្រោម​អាយុ​១៥​ឆ្នាំ លើក​ទី​២​ក្រោម​ការឧបត្ថម្ភ​ពី​ស្ថានទូត​អាល្លឺម៉ង​ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន​ឯកជន​នានា​។

កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ឲ្យ​ស្ត្រី​បាន​ដឹង​បន្ថែមទៀត​ពី​អត្ថប្រយោជន៍​នៃ​ការលេង​កីឡា និង​ជម្រុញ​ឲ្យ​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​កីឡា​ឲ្យបាន​កាន់តែ ច្រើន​​បន្ថែមទៀត​។

ជា​បន្ត​សូម​ស្តាប់​បទ​យកការណ៍​នេះ រៀបចំ​ដោយ ខន ចំ​ប៉ា​!

សំលេងៈ

​ផលិតផល​​ណែម​​នៅ​បាត់ដំបង​​នៅតែ​មាន​​ប្រជាប្រិយភាព​

  • PDF

​ណែ​ម គឺជា​អាហារ​ម្យ៉ាង​ដែល​ធ្វើ​ពី​សាច់​ត្រី​ស្រស់​ដែល​កំពុងតែ​ពេញនិយម​ទាំង​ក្នុង​ខេត្ត និង បរទេស​ជាពិសេស​គឺ​ផលិតផល​ដែល​ល្បី​ហើយ​គេ​និយម​ចូល​ចិត្ត​​ហូប​ច្រើនជាងគេ គឺជា​ណែម​អនាម័យ​ផលិត​នៅ​ភូមិ​-​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​។

​ជា​យូរ​ឆ្នាំ​មកហើយ​ភាពល្បីល្បាញ​នៃ​ផលិតផល​ណែម​នេះ នៅតែ​ល្បី​សុះសាយ​ដដែល​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្រៅពី​ខេត្ត​បាត់ដំបង​។​

តើ​ណែម​នៅលើ​ទឹកដី​បាត់ដំបង​នេះ​នៅតែ​មាន​ប្រជាប្រិយភាព​ដដែល​ដោយសារ​តែ​មូលហេតុ​អ្វី​? សូម​ស្តាប់​បទ​យក​ការណ៏​ដែល​រៀបចំ​ដោយ ឆេង សូរិយាៈ

សំលេងៈ

គ្រួសារ​អ្នក​ស្រី​​យ៉ោម បុប្ផា​​រំពឹង​​មាន​​ការ​ដោះ​លែង​​​ក្នុង​ឱកាស​​ចម្រើន​​ព្រះជន្ម​​ព្រះមហាក្សត្រ​

  • PDF

ស្វាមី និង​កូនប្រុស​ទោល​របស់​អ្នកស្រី​យ៉ោម បុប្ផា បាន​សម្ដែង​ក្ដី​សង្ឈឹម ចំពោះ​ការដោះលែង​អ្នកស្រី​យ៉ោម បុផ្ផា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ ចម្រើន​ជន្ម​ព្រះ​មហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​។​

កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​ឧសភា ក្រុម​អ្នក​ភូមិ​បឹងកក់ បុរី​កីឡា និង​សហគមន៍​ថ្មគោល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​ដាក់​ញត្តិ​សុំ​ព្រះរាជទាន​លើក​លែងទោស​ដល់​អ្នកស្រី​យ៉ោម បុប្ផា​។

ជា​បន្ត​សូម​បទ​យកការណ៍​នេះ ដែល​រៀបចំ​ដោយ ឃួន សុភ័​ក្រ ដូចតទៅ​……

សំលេងៈ

​​បទ​​ចម្រៀង​​ទង់​​ជាតិ​ខ្មែរ​ជា​ស្នាដៃ​​របស់​​យុវជន​​ខ្មែរ​

  • PDF

បទ​ចម្រៀង​ទង់​ជាតិខ្មែរ ដែរ​ជា​ស្នាដៃ​និពន្ធ​ដោយ​យុវជន​ខ្មែរ​មួយ​ក្រុម​កំពុងតែ​មាន​ទាក់ទាញ​ចំណាប់​អា​រម្ម​ណ៏​សំណាក់​ប្រជាជន​គ្រប់​ទិស​ទី ចាប់​អា​រម្ម​ណ៏​ត្រង់​​សាច់ភេ្លង​និង​អត្តន័យ​សុទ្ធតែ​ជា​ស្នាដៃ​បង្កើត​ថ្មី​ដោយ​យុវជន​ខ្មែរ​។

វា​ពិតជា​គួរ​អោយ​កោតសរសើរ​សំរាប់​យុវជន​មួយ​ក្រុម​នេះ​ដែល​ចាប់​អា​រម្ម​ណ៏​ទៅ​លើ​ការសរសេរ​បទ​ចម្រៀង ដែល​បង្ហាញ​ពី​ជាតិ​សាស​ន៏ ឬ​សង្គម​ជាដើម​។

យុវជន​មួយ​ក្រុម​នេះ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​គាត់​សរសេរ​បទ​ចម្រៀង​ទង់ជាតិ​ខ្មែរ​​នេះ​​ដល់​ស្ថានីយ​វិទ្យុ​ខ្មែរ​អន្តរជាតិ​វាយោ​FM​។

ចង់​ដឹង​ថា​ទង់​ជាតិខ្មែរ​បាន​ន័យ​យ៉ាងណា ទើប​អោយ​យុវជន​មួយ​ក្រុម​នេះ​បង្កើត​ចេញ​ជា​បទ​ចម្រៀង​ជា​បន្ត​សូម​ស្តាប់​បទ​យក​ការណ៏រៀបចំ​ដោយ​រៀម ចំរើនៈ

សំលេងៈ

​ប្រជាជន​​កម្ពុជា​​ទូទាំង​​ប្រទេស​​អបអរ​​សារ​ទរ​​ពិធី​​បុណ្យ​ចំរើន​ព្រះជន្ម​​ព្រះមហាក្សត្រ​​កម្ពុជា​

  • PDF

​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​កំពុង​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ ចម្រើន​ព្រះជន្ម​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រារព្ធធ្វើឡើង​រយៈ​ពេល​​បី​​ថ្ងៃ​​ពោល​​គឺ​ ចាប់ពី​ថ្ងៃ​ទី​១៣​ឧសភា​នេះ​តទៅ​។

តើរាជធានីភ្នំពេញ​មាន​ទិដ្ឋភាព​យ៉ាងណាខ្លះ​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្រ​នេះ​។ ជា​បន្ត​សូម​ស្ដាប់​បទ​យកការណ៍​នេះ រៀបចំ​ដោយ អេង គឹមហុងៈ

សំលេងៈ

​របង​​វត្ត​​​ ​និង​​សាលា​រៀន​​ជា​ទី​ពេញ​និយម​​ការ​ធ្វើ​​អាជីវកម្ម​​នៅ​ទី​ក្រុង​​ភ្នំពេញ​

  • PDF

របង​វត្ត និង​សាលារៀន​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​​បាន​ក្លាយ​ទៅ​ជា​​ទី​តាំង​​ពេញ​​និយម​​ក្នុង​ការ​ប្រកប​​របរ​​អាជីវ​កម្ម​​​លក់​ដូរ​ផ្សេងៗ របស់​ប្រជាពលរដ្ឋ ដើម្បី​រក​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។

តើ​ហេតុអ្វី​បានជាអាជីវករ​ពេញនិយម​ក្នុង​ការប្រកបអាជីវកម្ម​នៅតាម​របង​វត្ត ឬ​សាលារៀន​បែបនេះ។

ជា​​​បន្ត​​​​សូម​លោក​អ្នកនាង​ស្តាប់​បទ​យកការណ៍​នេះ​ដែល​រៀបចំ​ដោយ​ខន ចំ​ប៉ា ដូចតទៅ​!

សំលេងៈ

ទស្សនៈ​​អ្នក​សារ​ព័ត៌មាន​​ក្នុង​​ទិវា​​សេរីភាព​​សារព័ត៌​មាន​​ពិភព​លោក​​ថ្ងៃ​​០៣​ឧសភា​ ឆ្នាំ​២០១៣

  • PDF

ថ្ងៃទី​៣​​ ឧ​សភា​រៀងរាល់​ឆ្នាំ​នៅ​​លើ​​និង​​ពិភពលោក​ទាំងមូល​បាន​រៀបចំ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​។​

ដោយឡែក​សម្រាប់​កម្ពុជា​វិញ​ក៏​បាន​រៀបចំ​ធ្វើ​ទិវា​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ​២០១៣​នេះ​​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ "​សុវត្ថិភាព​នៃ​ការនិយាយ​ការធានា​សេរីភាព​នៃ​ការបញ្ចេញ​មតិ​យោបល់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

ពិធី​ជួបជុំ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ខៀវ កញ្ញារិទ្ធ សមា​គម​​អ្នក​កាសែត​កម្ពុជា​បុគ្គលិក​អង្គការ​យូណេស្កូ រួម​នឹង​អ្នកកាសែត​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់​ទៀត​។

​តើ​អ្នកសារព័ត៌មាន​កម្ពុជា​មាន​ទស្សនៈ​ផ្ទាល់​ខ្លួន​យ៉ាងណា​ខ្លះ​ចំពោះ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៣​ដែល​មាន​ប្រធានបទ​សុវត្ថិ​ភាព​​នៃ​ការនិយាយ​ការធានា​សេរីភាព​នៃ​ការបញ្ចេញ​មតិ​យោបល់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​?

សូម​លោក​អ្នក​ស្តាប់​បទ​យក​ការណ៏​ដែល​រៀបចំ​ឡើង​ឡើងដោយ​ឆេង សូរិយា​ដូចតទៅៈ​

សំលេងៈ

​ប្រជា​ពល​រដ្ឋ​​ត្រៀម​ខ្លួន​​រួច​រាល់​ ដើម្បី​​ធ្វើ​ស្រែ​​រដូវ​វស្សា

  • PDF

បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយមបានឲ្យដឹងថា​រដូវវស្សា នៅ​ឆ្នាំ​២០១៣​នេះ នឹង​ឈាន​ចូល​មកដល់​ក្នុង​ខែ​ឧសភា​នេះ​ហើយ​។

សម្រាប់​ប្រជាពលរដ្ឋដែល​ជា​កសិករ​មួយចំនួន​បាន​ឲ្យ​ដឹង​ថា​​ពួកគាត់​បាន​​ត្រៀម​​ខ្លួន​​រួច​រាល់​​អស់​ហើយ​ ដើម្បី​​ធ្វើ​​ស្រែ​​រដូវវស្សា​​នេះ​។

ពួកគាត់​បាន​និយាយ​ដូចៗ​គ្នាថា ពួកគាត់​បាន​ត្រៀមនូវ​ពូជស្រូវជី​ធម្មជាតិ​ការលើក​ថ្នាល់និង​លើកភ្លឺស្រែ​ជាដើម​។ តែ​អ្វី​ដែល​សំខាន់​នាពេលនេះពួក​គាត់​រង់ចាំ​តែ​ទឹក​​ភ្លៀង​​​ប៉ុណ្ណោះ​។

យ៉ាងណាក៏ដោយអ្នកជំនាញ​ខាង​កសិកម្មបានលើកឡើងថា ប្រជាពលរដ្ឋដែល​ជា​កសិករ​មានកា​រងារ​ច្រើន ដើម្បី​ត្រៀម​ធ្វើស្រែ​រដូវវស្សា​នេះ​ដូចជា ការជ្រើសរើស​សំរាំង​ពូជ ការរៀបចំ​ដីស្រែ ជី​ធម្មជាតិ និង​ការ​ស្ដុក​ទឹក​ទុក​ប្រើប្រាស់​ផងដែរ​។

ជា​បន្ត​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយៈ​ឃួន សុភ័​ក្រ ដូចតទៅ​…….!

សំលេងៈ

​ពិ​ព័រណ៌យុវជន​​លើក​​ទី​១១

  • PDF

ពិ​ពណ៌​យុវជន​លើក​ទី​១១​ជា​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ ក្រុម​ប្រឹក្សា​​យុវជន​​កម្ពុជា​​ធ្វើ​ឡើង​​ចាប់ពី​​ថ្ងៃ​ទី​​0៦ ​ដល់ ​ថ្ងៃទី​​១២​​ឧសភា​​នា​​​ខេត្ត​បាត់​ដំបង​​​ក្នុង​​​គោល​​បំ​ណង​​​​បណ្តុះ​​បណ្តាល​​ចំ​ណេះ​​ដឹង​​ដល់​​យុវជន​​បាន​​ចូល​រួម​​ក្នុង​​ការងារ​សង្គម ដើម្បី​យក​ទៅ​អភិវឌ្ឍ​ន៏​ភូមិ​ឃុំ​របស់​ពួកគេ​។

ក្នុង​ព្រឹត្តិការណ៏​នេះ​ក្រុមប្រឹក្សា​យុវជន​បាន​ប្រាប់​អោយដឹងថា នេះ​ជា​សកម្មភាព​យ៉ាង​ធំ​មួយ​សម្រាប់​យុវជន​ក្នុង​ខេត្ត​បាត់ដំបង ក្នុងនោះ​គេ​រំពឹង​ទុក្ខ​ថា​និង​មាន​យុវ​ជន​ចូលរួម​រហូត​ដល់៥០០០០​នាក់​។​

ជា​បន្ត​សូម​ស្តាប់​បទ​យក​ការណ៏​ដែល​រៀបចំ​ដោយ​រៀមចំ​រើន​ស្តីពី​​ពិ​ព័រណ៌​​យុវជន​លើក​ទី​១១ដូចតទៅៈ

សំលេងៈ

ប្រជា​ពលរដ្ឋ​​ក្រុង​ភ្នំពេញ​​ផ្តល់​ក្តី​សង្ឃឹម​​ខ្ពស់​​លើ​​អភិបាល​​រាជធានី​​ភ្នំពេញ​ថ្មី​

  • PDF

លោក​ប៉ា សុជាតិ​វង្ស បាន​ក្លាយ​ជា​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី កាលពី​ថ្ងៃ​ទី​០៣​ឧសភា បន្ទាប់​ពីបាន​ឡើង​ជំនួស​តំណែង​លោកកែប ជុតិម៉ា ដែល​ត្រូវ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ភ្នំពេញ​។

ជាមួយ​និង​ការ​ឡើងកាន់ដំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​ថ្មីនេះលោក​ប៉ា សុជាតិ​វង្ស បាន​សន្យា​ដោះស្រាយ​បញ្ហា​ជាច្រើន​ដែល​នៅ​សេះសល់​ក្នុង​អាណត្តិ​របស់​​លោកកែប ជុតិមា​ជូន​ប្រជាពលរដ្ឋ​។

ជាមួយ​និង​ការ​សន្យា​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ផ្តល់​ក្តីសង្ឃឹម​ខ្ពស់​លើ​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​។ ជា​បន្ត​សូម​ស្ដាប់​បទ​យកការណ៍​នេះ​រៀប​ចំ​​ដោយ​​អេង គឹមហុង ដូចតទៅ​!

សំលេងៈ

​ការ​ប្រ​កប​​របរ​​លក់​​បាយ​​ម្ហូប​ក៏​អាច​​ធ្វើ​ឲ្យ​​ជីវភាព​ប្រសើរ​

  • PDF

ការប្រកប​របរអាជីវកម្ម ដើម្បី​ចិញ្ចិមជីវិត គឺជា​ផ្នែក​មួយ​នៃ​​ការ​រស់​នៅ​។ ដើម្បី​ធ្វើឲ្យ​ជីវិត​គ្រួសារបាន​ប្រសើរ បងស្រី ថុន​ណា បានជ្រើសរើស​មុខរបរ​លក់​​បាយ​ រយះ​ពេល​៣-៤​ឆ្នាំមកហើយ។

ដោយ​​ពី​បងស្រី​បានបញ្ជាក់​ថា ពេល​ចាប់ផ្តើម​លក់​ដំបូង​បងស្រី​មាន​ដើមត្រឹមតែ​៤​ម៉ឺន​រៀល​តែប៉ុណ្ណោះ និង​ទទួល​បាន​​ប្រាក​ចំណេញ​តិច​តួច​។

បងស្រី​បាន​បន្ថែម​ថា ក្រោយមកមុខរបរ​នេះ វា​អាច​​រក​​ប្រាក់​ចំណូល​​បាន​​​សមរម្យ​សម្រាប់​​ផ្គត់​ផ្គ​ង់​ជីវភាព​​គ្រួសារ​។

បងស្រីបានបញ្ជាក់ថា គាត់​ត្រូវការ​ពេលវេលា​ពេញ​មួយថ្ងៃ ដើម្បី​ត្រៀម​រៀបចំរបស់របរ​សម្រាប់​លក់​។

ជាបន្ត​ទៅ​នេះសូម​លោក​អ្នកនាង​ស្តាប់​បទ​យកការណ៍​នេះ​រៀបចំ​ដោយៈ​ខន ចំ​ប៉ាៈ

សំលេងៈ

​ប្រាក់ខែ​គឺ​ជា​​ប្រធាន​បទ​​សំខាន់​​នៅក្នុង​​ទិវា​​ពលកម្ម​​អន្តរ​ជាតិ​​១​ឧសភា

  • PDF

ខួប​លើក​ទី​១២៧ នៃ​ការ​ប្រារព្ធ​ទិវា​នេះ​នៅ​ប្រទេស​កម្ពុជាក្រុម​សហជីព និង​កម្មករ​គ្រប់​វិស័យប្រមាណ​ជា​១​ម៉ឺន​នាក់ បាន​នាំ​គ្នា​ប្រារព្ធ​យ៉ាង​អធឹកអធម​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ទូទាំង​ប្រទេសក៍​ដូច​ជា​កម្មករ​នៅលើ​ពិភពលោក​ផងដែរ​។

អ្វី​ជា​ការកត់សំគាល់​នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២០១៣​នេះ បញ្ហា​ប្រាក់ខែ​បាន​ក្លាយជា​ប្រធានបទ​សំខាន់​មួយ​សំរាប់​ក្រុមកម្មករ កម្មការិនី​នៅ​ក្នុង​ប្រ​ទេស​​កម្ពុជា ខណៈ​ដែល​កម្មករ​នៅលើ​ពិភពលោក​ក៍បាន​លើកយក​បញ្ហា​នេះ​ធ្វើ​ជា​ប្រធានបទ​សំខាន់​ផង​ដែរ​។

នៅក្នុង​ការដើរ​ក្បួន​របស់​កម្មករ​កម្ពុជា​ជាង​១​ម៉ឺន​នាក់ កាលពី​ព្រឹក​ម៉ិញ​ក្រុមកម្មករ​បាន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា និង​រដ្ឋាភិបាល​ដោយ​បាន​ទាមទារ​១៣​ចំណុច ក្នុង​នោះ​​បញ្ហា​ប្រាក់ខែ​ជា​មុខសញ្ញា​ធំជាងគេ​។

​ជា​បន្ត​ទៅ​ទៀត​នេះ​សូម​បទ​យកការណ៍ ដែល​រៀបចំឡើង​ដោយ​ឃួន សុភ័​ក្រ ដូចតទៅៈ

សំលេងៈ

​សៀក​ជា​​សិល្បៈ​​ខ្មែរ​​ឬ​លំហូរ​​ពី​​បរទេស

  • PDF

អោយ​តែ​និយាយ​ពី​សៀក​មនុស្ស​គ្រប់គ្នា​ប្រាកដ​ជា​ស្គាល់​ច្បាស់​អំពី​សិល្បៈ​មួយ​នេះ តែ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​សិល្បៈ​ប្រភេទ​នេះ​មិនសូវ​បាន​សម្តែង​ជា​ហេតុ​​​ធ្វើអោយ​ប្រជាជន​ខ្មែរ​មិនសូវ​ចាប់​អា​រម្ម​ណ៏​ពី​សិល្បៈ​ប្រភេទ​នេះ។

អ្នកខ្លះ​ថា​សៀក​ជា​សិល្បៈ​ខ្មែរ​ហើយ​អ្នកខ្លះ​ថា​សៀក​ជា​លំហូរ​មកពី​បរទេស​។ ជា​បន្ត​សូម​ស្តាប់​បទ​យក​ការណ៏​ដែល​រៀបចំ​ដោយ​រៀម ចំរើន​។

សំលេងៈ

​មុខរបរ​​លក់​លៀ​ស​ហាល​​ជួយ​​សម្រាល​​ដល់​​ជីវភាព​​សំរាប់​​អ្នក​ក្រីក្រ​

  • PDF

នៅក្នុង​សហគម​បឹងត្របែកគេ​សង្កេតឃើញថា ជា​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​ចំណាក់ស្រុក​មកពី​ទី​ជនបទ​នានា ហើយ​ពួកគេ​បាន​ប្រកបរ​បរដូចៗ​គ្នា ពោល​គឺ​លក់​លៀស​ហាល​។

ការលក់​លៀស​ហាល​នេះ បើទោះបីជា​មិនបាន​ធ្វើ​ជា​អ្នក​មានក្តីតែ​វាក៍បាន​ជួយ​សម្រាល​ដល់​បញ្ហា​ជីវភាព​បាន​មួយអន្លើ​ផងដែរ​។

តើ​ហេតុអ្វី​បាន​ជា​ប្រជាពលរដ្ឋ​នៅ​សហគមន៍​នោះនិយ ប្រកប​មុខរបរ​លក់​លៀស​ហាល​?

ជា​បន្ត​ទៅ​នេះសូម​ស្តាប់​បទ​យក​ការណ៏​ដែល​រៀបចំឡើងដោយ អ៊ុន រស្មី​ដូចតទៅៈ

សំលេងៈ

​រមណីដ្ឋាន​​កោះដាច់​​ទាក់ទាញ​​ទេសចរ​​មក​​គយគន់​​ទេសភាព​​និង​ហែល​​ទឹក​​កំសាន្ត

  • PDF

​កោះ​ដាច់​ជា​តំបន់​ទេសចរណ៍​មួយ​ដ៏​ស្រស់ត្រកាល ពោរពេញ​ដោយ​បរិយាកាស​ដ៏​គួរ​ឲ្យ​គយកន់ និង​ហែល​ទឹក​កំសាន្ត​។​រមណីយដ្ឋាន​នេះ​មាន​ទី​ត៉ាង​ស្ថិតនៅ សង្កាត់​​កោះ​ដាច់ ខណ្ឌ​ឬ​ស្សី រាជធានី​ភ្នំពេញ​។

នា​ពេលកន្លងមក​រមណីយដ្ឋាន​កោះដាច់​ជា​តំបន់​កំសាន្ត​មួយ​ដែល​ទាក់ទាញ​ប្រជា​ពលរដ្ឋ​ខ្មែរ​និង បរទេស​ឲ្យមក​ទស្សនាជា​ញឹកញាប់ មូលហេតុ​ដោយសារតែ តំបន់​​ទេសចរណ៍​មួយ​នេះ សម្បូរណ៍​ទៅដោយ​ខ្យល់​ត្រជាក់​បរិសុទ្ធ ឆ្នេរ​ខ្សាច់ និង កន្លែង​សំរាក​កំសាន្ត​ជា​ជួរ​តាម​មាត់ទឹក​ដ៏​ស្រស់បំព្រង​។​

ភ្ញៀវ​ទេសចរណ៍​ចូល​ចិត្ត​ទៅ​កំសាន្ត​នៅ​តំបន់​នេះ រីករាយ​នឹង​ការ​ហែល​ទឹក​ទទួលទាន​អាហារ​ជុំគ្នា ស្ទួចត្រី និង ជិះទូក​គយគន់​ទេសភាព​។​ តើ​មកដល់ពេលនេះ រមណីយដ្ឋាន​កោះដាច់​នៅតែ​អាច​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដូច​មុន​ដែររឺទេ​?

សូម​លោក​អ្នកនាង​កញ្ញា​ស្តាប់​បទ​យក​ការណ៏​ដែល​រៀបចំ​ដោយ ឆេង សូរិយា ដូចតទៅៈ

សំលេងៈ

    About Us
    Khana

Activities

Find us at Facebook

Contact Us