នៅថ្ងៃពុធនេះ លោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាតិស្តីពីបញ្ហាសិទ្ធិមនុស្សកម្ពុជាបានបន្តបេសកម្មថ្ងៃទី២ របស់ខ្លួន ដោយនៅថ្ងៃនេះ.
លោកបានជួបពិភាក្សាជាមួយលោកឳម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យមើលឡើងវិញ ចំពោះដំណើរការអនុវត្តន៍អនុសាសន៍របស់លោកដែលបានដាក់ជូនរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។
លោកស៊ូប៊ែឌីកាលពីថ្ងៃម្សិលម៉ិញបានទៅជួបពិភាក្សាជាមួយលោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
ដូចថ្ងៃម្សិលម៉ិញដែរ លោកស៊ូប៊ែឌីបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយណាមួយជាមួយអ្នកសារព័ត៌មាននោះទេ ប៉ុន្តែលោកទេសរដ្ឋមន្ត្រី ឳម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរាជរដ្ឋាភិបាលកម្ពុជាបានចេញមុខធ្វើសន្និសីទកាសែតមួយដោយបានច្រានចោលចំពោះអនុសាសន៍របស់លោកស៊ូប៊ែឌី ហើយបានហៅរបាយការណ៍នោះថា ជារបាយការណ៍ដែលបានធ្វើឡើង តាមតែគណបក្សប្រឆាំង។
សូមស្តាប់នាទីហេតុការណ៍សំខាន់ ដោយមានបទអន្តរាគមន៍ពី វ៉ា សំណព្វ!
សំលេងៈ




លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានជូបពិភាក្សាការងារជាមួយ លោកអ៊ឹម សួស្តី ប្រធានគ.ជ.ប. កាលពីព្រឹកថ្ងៃទី២១ឧសភានេះ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សហគមន៍អ៊ឺរ៉ុបដែលជាទីផ្សារធំសំរាប់ការនាំចេញសំលៀកបំពាក់របស់ប្រទេសកម្ពុជាដោយការអនុគ្រោះពន្ធ តាមរយៈកិច្ចព្រមព្រៀងអនុគ្រោះពានិជ្ជកម្មពីកម្ពុជាបានព្រមានដកកិច្ចព្រមព្រៀងនេះវិញ បន្ទាប់ពីសមាជិកសភាអ៊ឺរ៉ុបបានបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។
ទំរង់១០ ១៨ (អានថា ទំរង់ដប់ ដប់ប្រាំបី) ដ៍ចំរូងចំរាស់ត្រូវឈប់អោយប្រើប្រាស់សំរាប់ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខនេះតទៅ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិ។
ព្រឹត្តិការណ៍នៃការរលំបាក់ឡៅតឿនៃអាគាររោងចក្រផលិតស្បែកជើងវិនស្តារដែលស្ថិតនៅផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅបានបណ្តាលឲ្យកម្មករ-កម្មការិនី២នាក់ស្លាប់ និង១១នាក់ទៀតរងរបួស។































