Wednesday, Jun 19th

Last update05:20:21 AM GMT

ទីតាំងឋិតនៅ: ហេតុការណ៍សំខាន់&បទវិភាគ ហេតុការណ៍សំខាន់

ហេតុការណ៍សំខាន់

Facebook ​អាច​ធ្វើ​ឲ្យ​​ស្ថាន​ការណ៍​​នយោបាយ​​នៅ​កម្ពុជា​​មាន​​ការ​ប្រែប្រួល​

  • PDF

នាពេល​បច្ចុប្បន្ន​នេះ និន្នាការ​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម Facebook នៅក្នុង​ប្រទេស​កម្ពុជា​កា​ន់​តែ​កើនឡើង​ជា​​លំដាប់​ពិសេស​​គឺ ​យុវជន និង​បញ្ញវន្ត​។

ពួកគេ​តែងតែ​បង្ហោះ​នូវ​រូបភាព ព័ត៌មាន រឺឯ​កសារសំខាន់ៗ​នានា​ជាពិសេស​គឺ ​ការរិះគន់​នូវ​បញ្ហា​របស់​ប្រទេសជាតិ​។

ការណ៍​នេះត្រូវបាន​មន្ត្រី​រដ្ឋាភិបាល គណបក្សប្រឆាំង​អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម​កម្ពុជា​សម្តែង​​ការ​ពេញ​ចិត្ត​ចំពោះ​​ការ​បញ្ចេញ​មតិ​តាម​​បណ្តាញ​​សង្គម ​Facebook ​នេះ​ ព្រោះ​វា​​បាន​ឆ្លុះ​បញ្ចាំង​​ពី​ទស្សនៈ​​របស់​​យុវជន​​ដែល​​ចាប់​អារម្មណ៍​​ពី​រឿង​​រាវ​​ប្រទេស​ជាតិ​។

សូមស្តាប់​នាទី​ហេតុការណ៍​សំខាន់​ដោយ​​មាន​សេចក្តី​រាយ​កាណ៍​ពី ជា ធីរិទ្ធ​!

សំលេងៈ

គណបក្ស​​នយោបាយ​​និមួយៗ​​ជឿជាក់​​លើ​លាភ​​សំណាង​​របស់​​ខ្លួន​​តាមរយៈ​​លេខ​រៀង​​គណបក្ស​

  • PDF

គណបក្ស​នយោបាយ​ធំៗ​នៅក្នុង​ប្រទេស​បាន​សម្ដែង​ការ​ចិត្ត​ចំពោះ​លេខ​រៀង​ដែល​ខ្លួន ទទួលបាន​តាមរ​យៈស​ម្តេច​សង្ឃរាជ​ទាំង​ពីរ​គណៈ​ជា​អ្នកសម្រេច​កំ​ណត់​​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​ទាំង​៨ លើ​សន្លឹកឆ្នោត​នេះ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​។​

តំណាង​គណបក្ស​នយោបាយ​និមួយៗ​ដែល​ទទួល​បាន​លេខ​រៀង​សន្លឹក​ឆ្នោត​​មក​ដល់​ក្នុង​ដៃ​នោះ​សុទ្ធតែ​មាន​ជំនឿរ​ជឿរ​ជា​ក់​លើ​ហុ​ស៊ុយ​នៃ​លេខ​រៀង​របស់ខ្លួន​។

ក្នុងនោះ​រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ្វ៊ុន​ស៊ិន​បិច​ជា​ដើម​នោះ។

លោកអ្នក​នាង​និង​បាន​ជ្រាប​ព័ត៌មាន​នេះ​កាន់តែ ច្បាស់ នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​​​តាមរយៈ​សេចក្ដី​រាយ​ការណ៍​​លម្អិត​​​ពី​​អេង គឹមហុង​។​

សំលេងៈ

​រដ្ឋាភិបាល​​កម្ពុជា​​ច្រានចោល​​របាយ​ការណ៍​​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​

  • PDF

នៅ​ថ្ងៃ​ពុធ​នេះ លោក​ស៊ូ​យ៉ា ប្រាសាទ​ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា​បាន​បន្ត​បេសកម្ម​ថ្ងៃទី​២​​ របស់ខ្លួន ដោយ​​នៅ​ថ្ងៃ​នេះ.

លោក​បាន​ជួបពិភាក្សា​ជាមួយ​លោក​ឳ​ម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិនិត្យមើល​ឡើងវិញ ចំពោះ​ដំណើរការ​អនុវត្តន៍​អនុសាសន៍​របស់​លោក​ដែល​បាន​ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា​នា​ពេលកន្លងមក​។

លោក​ស៊ូ​ប៊ែ​ឌី​កាលពី​ថ្ងៃ​ម្សិលម៉ិញ​បាន​ទៅ​ជួប​ពិភាក្សា​ជាមួ​យ​លោក​អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប​។

ដូច​ថ្ងៃ​ម្សិលម៉ិញ​ដែរ លោក​ស៊ូ​ប៊ែ​ឌី​បាន​បដិសេធ​មិន​ផ្តល់​ការអត្ថាធិប្បាយ​ណាមួយ​ជាមួយ​អ្នកសារព័ត៌មាន​នោះទេ ប៉ុន្តែ​លោក​ទេសរដ្ឋមន្ត្រី ឳ​ម យ៉ិនទៀង ប្រធាន​​​​គណៈ​កម្មាធិការ​​​​សិទ្ធិ​​មនុស្ស​​រាជ​រដ្ឋាភិបាល​​កម្ពុជា​​បាន​​ចេញមុខ​​ធ្វើ​​សន្និសីទ​កាសែត​​មួយ​​ដោយ​​បាន​​ច្រាន​ចោល​​ចំពោះ​អនុសាសន៍​របស់​​​លោក​ស៊ូ​ប៊ែ​ឌី ហើយ​​បាន​ហៅ​របាយការណ៍​នោះ​ថា ជា​របាយការណ៍​ដែល​បាន​ធ្វើឡើង តាមតែ​គណបក្ស​ប្រឆាំង​។​

សូមស្តាប់នាទី​ហេតុការណ៍​សំខាន់​ ដោយ​មាន​បទ​អន្តរាគមន៍​ពី វ៉ា សំណព្វ​!

សំលេងៈ

​គ.ជ.ប ​ជា​​គោល​ដៅ​​ទី​មួយ​​ក្នុង​​ដំណើរ​​ទស្សនៈ​កិច្ច​​របស់​​លោក​សុរិយា ប្រាសាទ​ ស៊ូ​ប៊ែ​ឌី​

  • PDF

លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ជូ​ប​ពិភាក្សា​ការងារ​ជាមួយ លោក​អ៊ឹម សួស្តី ប្រធាន​គ​.​ជ​.​ប​. កាលពី​ព្រឹក​ថ្ងៃទី​២១​ឧសភា​នេះ នៅ​ទីស្តីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

នេះ​គឺជា​ដំណើរ​បេស​សកម្ម​លើកដំបូង​របស់​លោក​ស៊ូ​ប៊ែ​ឌី ក្នុង​កំឡុងពេល​នៃ​ដំណើរ​ទស្សនៈកិច្ច​រយៈពេល​មួយ​សប្តាហ៏​នៅ​កម្ពុជា​នា​ពេល​នេះ​។​

អះ​អាង​​រប​ស់លោក​អ៊ឹម សួស្តី ​ជំនួប​នោះ​បាន​ពិភាក្សា​និង​បកស្រាយ​ទៅលើ​ក្តី​កង្វល់​របស់​លោក​ស៊ូ​ប៊ែ​ឌី​ស្តីពី​បញ្ហា បញ្ចី​បោះឆ្នោត ការប្រើប្រាស់​មធ្យាបាយរ​ដ្ឋ និង​ជុំវិញ​ការជ្រើសរើស​មន្ត្រី​បំរើ​ការងារ​នៅ​.គ.ជ.ប ជាដើម​។​

សូមស្តាប់​នាទី​ហេតុ​ការណ៏​សំខាន់​ ដោយ​មាន​បទ​អន្តរាគ​ម​ន៏​ពី​ឆេង សូរិយាៈ

សំលេងៈ

​សហជីព​​កាត់​ដេរ​​ព្រួយ​បារម្ភ​​ក្រោយ​ពី​ការ​ព្រមាន​​ដក​កិច្ច​ព្រម​ព្រៀង​​អនុគ្រោះ​​ពាណិជ្ជ​កម្ម​​របស់​​សហភាព​អ៊ឺរ៉ុប​

  • PDF

សហគមន៍​អ៊ឺរ៉ុប​ដែល​ជា​ទី​ផ្សារ​ធំ​សំរាប់​ការនាំចេញ​សំលៀក​បំពាក់​របស់​ប្រទេស​កម្ពុជា​ដោយ​ការអនុគ្រោះ​ពន្ធ តាមរយៈ​កិច្ចព្រមព្រៀង​អនុគ្រោះ​ពានិជ្ជកម្ម​ពី​កម្ពុជា​​បាន​ព្រមាន​ដក​កិច្ចព្រមព្រៀង​នេះ​វិញ បន្ទាប់ពី​សមាជិក​សភា​អ៊ឺរ៉ុប​បានបង្ហាញ​ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​ការព្រមាន​នេះ​បាន​នាំអោយ​មាន​ការ​ព្រួយ​បា​ម្ភពី​សហជីព​កាត់ដេរ​នៅ​ក​ម្ពុ​ជា ដែល​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​ការនាំចេញ​ផលិតផល​សំលៀកបំពាក់​នៅ​កម្ពុជា​។​

​សូមស្តាប់​ហេតុការណ៍​សំខាន់​​ ដោយ​មាន​​បទសំភាសន៍​របស់ វ៉ា សំណព្វ ជាមួយ​លោក​ជា មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​!

សំលេងៈ

    About Us
    Khana

Activities

Find us at Facebook

Contact Us