

ក្នុងនាទីវប្បធម៌ និងប្រវត្តិសាស្ដ្រនាសប្ហាហ៍ដំបូងនេះ ឃួន សុភ័ក្រ នឹងលើកយកអំពីប្រវត្តិនៃការកកើតឡើងនៃរបាំអប្សរា។
តើរបាំអប្សរាមានប្រវត្តិយ៉ាងដូចម្ដេច ហើយគេលេងរបាំនេះនៅពេលណា? ជាបន្តសូមស្ដាប់ ឃួន សុភ័ក្រៈ
សំលេងៈ


ក្នុងនាទីវប្បធម៌ និងប្រវត្តិសាស្ដ្រនាសប្ហាហ៍ដំបូងនេះ ឃួន សុភ័ក្រ នឹងលើកយកអំពីប្រវត្តិនៃការកកើតឡើងនៃរបាំអប្សរា។
តើរបាំអប្សរាមានប្រវត្តិយ៉ាងដូចម្ដេច ហើយគេលេងរបាំនេះនៅពេលណា? ជាបន្តសូមស្ដាប់ ឃួន សុភ័ក្រៈ
សំលេងៈ

ឆ្នេរសមុទ្រខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចទាំងការធ្វើអនាម័យនិងរក្សាសណ្តាប់ធ្នាប់ ដើម្បីទទួលភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅថ្ងៃឆ្លងឆ្នាំសាកល ដែលនឹងឈានចូលមកដល់នៅរយះពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ជារៀងរាល់ឆ្នាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ នាំគ្នាមកជួបជុំប្រារព្ធពិធីឆ្លងឆ្នាំសកលនៅតាមតំបន់ឆ្នេរសមុទ្រ ដើម្បីជម្រះភាពសៅហ្មងដែលកើតមានក្នុងឆ្នាំចាស់ ឲ្យរួចផុតពីអារម្មណ៍របស់ពួកគេទទួលយកនូវអ្វីដែលថ្មីៗ ហើយដាក់អារម្មណ៍ឲ្យរសាត់អណ្តែតតាមជំនោរសមុទ្រ និងជាឳកាសពិសេសសម្រាប់ជួបជុំក្រុម គ្រួសារក៏អាចបង្កើនមិត្តភាពក្រុមគ្រួសារកាន់តែស៊ីជម្រៅថែមទៀត។
សម្រាប់ឆ្នាំនេះដែរ សម្រាប់ខេត្តព្រះសីហនុ ក៏សង្ឃឹមថា នឹងទទួលបានភ្ងៀវជាតិនិងអន្តរជាតិនឹងមកប្រារព្ធបុណ្យឆ្លងកាន់តែច្រើនថែមទៀត។

ភ្នំជើងព្រៃដែលមានប្រវត្តិពីយូរលង់ណាស់មកហើយនោះ ឥឡូវនេះបានក្លាយទៅជា រមណីដ្ឋានមួយដ៏សែនមនោរម្យសម្រាប់បបោសអង្អែលអារម្មណ៍ភ្ញៀវទេសចរ។
អាស្រ័យដោយ លក្ខណៈភូមិសាស្ត្រអំណោយផល ភ្នំជើងព្រៃស្ថិតនៅចម្ងាយប្រមាណតែ២គ.ម ប៉ុណ្ណោះពីផ្លូវជាតិ លេខ៧ ជាប្រភេទផ្លូវគ្រួសក្រហម និង៥៦គ.ម ពីទីរួមខេត្តកំពង់ចាមស្ថិតនៅក្នុងភូមិរវៀង ឃុំរវៀង ស្រុកជើងព្រៃ។
ប្រសិនបើគេចង់ទៅទីនោះ អ្នកទេសចរទាំងឡាយអាចធ្វើដំណើរតាមរយៈរថយន្តធុនតូច ដោយប្រើរយៈពេលតែមួយម៉ោងប៉ុណ្ណោះពីក្រុងកំពង់ចាម។ ស្ទើរតែគ្រប់គ្នា អ្នកដែលបានទៅដល់ ភ្នំជើងព្រៃគេមានជំនឿថាភ្នំនេះមានវត្ថុសក្តិសិទ្ធិ និងទេសភាពដ៏ត្រកាល។ ប៉ុន្តែចំពោះអ្នកស្រុកនៅតំបន់នោះពួកគេមានជំនឿស៊ប់គោរពបូជាដោយការបន់ស្រន់ ហើយនិងធ្វើពិធីលាបំណន់ជាញឹកញាប់។
ទោះបើមានការប្រកាន់ជាប់នូវជំនឿដូច្នេះដ៏ដោយ ក៏បច្ចុប្បន្នភ្នំជើងព្រៃនៅតែជារមណីដ្ឋានទេសចរណ៍មួយដែលប្រជាពលរដ្ឋគ្រប់ស្រទាប់តែងទៅកំសាន្តសប្បាយពេលមានពិធីបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិយើងជាដើម។
តាមប្រសាសន៍លោកអ៊ុច អ៊ីម ប្រធានការិយាល័យវប្បធម៌ស្រុកជើងព្រៃបានឲ្យដឹងថា សព្វថ្ងៃនេះភ្នំជើងព្រៃបានក្លាយទៅជារមណីដ្ឋានមួយដ៏សែនមនោរម្យព្រោះ មានខ្យល់អាកាសល្អបរិសុទ្ធ។
លោកបានបន្ថែមទៀតថា តាមការឲ្យដឹងពីចាស់ៗជំនាន់មុនអ្នកដែលចង់ឡើងភ្នំជើងព្រៃនេះពួកគេត្រូវសួរឡើងតាមវល្លិ៍ដែលដុះវារព័ទ្ធជុំវិញភ្នំ។ លុះអំណឹះតមកពោលគឺ នៅឆ្នាំ១៩៩៣ភ្នំនេះក៏បានទទួលការរៀបចំកែលំអរជាថ្មីឡើងវិញគិតរហូតមកដល់សព្វថ្ងៃអស់ទឹកប្រាក់ប្រមាណជី១០០លានរៀល។
លោកមឿន មេត អាយុ៤០ឆ្នាំ អ្នកមើលថែរក្សាភ្នំ និងជាគ្រូទស្សន៍ទាយ និងព្យាបាលជម្ងឺដែលល្បីថាឆុតឆាបនោះបានឲ្យដឹងថា តាមការកត់សម្គាល់អ្នកដែលមកដល់ភ្នំនេះ ភាគច្រើនពួកគេច្រើនមកពីភ្នំពេញហើយមានតែមួយចំនួនប៉ុណ្ណោះដែលមកពីទីរួមខេត្តកំពង់ចាម និងស្រុកក្បែរៗ។ ភាគច្រើននៃអ្នកទាំងនេះមកដើម្បីស្វះស្វែងមើលជម្ងឺ ហើយនិងធ្វើការបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិ ជាច្រើនដូចតាក្រហមកជាដើម។
តាមការស្រាវជ្រាវប្រវត្តិភ្នំជើងព្រៃនេះ អ្នកស្រុកមួយចំនួនបានតំណាលតៗគ្នាថា ភ្នំនេះចែក ចេញជាពីរដាច់ពីគ្នា។ មួយស្ថិតនៅទិសខាងកើតហៅថាភ្នំស្រី ឬភ្នំធំ រីឯខាងលិចហៅថាភ្នំប្រុស ឬភ្នំព្រះបាទ។
នៅលើភ្នំស្រីមានប្រាសាទបុរាណធ្វើអំពីថ្មបាយក្រៀម ដែលគេគ្រប់គ្នាដឹងថាជាប្រាសាទភ្នំ ជើងព្រៃ កសាងក្នុងស.វទី១២ ប៉ុន្តែបច្ចុប្បន្នត្រូវបានបំផ្លិចបំផ្លាញបាក់បែកនៅសល់ប្រហែល៣០%។ តាមរយៈចម្លាក់នៅលើផ្តែរ ប្រាសាទភ្នំជើងព្រៃនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានទ្វាចូលចំនួនពីរ គឺខាងលិច និងខាងខាងកើត។
ប្រាសាទនេះពុំមានទ្វារបញ្ឆោទនោះទេតែមានបង្អួចពីរនៅសងខាងទ្វារចូលខាងកើត។ នៅខាងមុខទ្វារចូលខាងកើតយើងឃើញមានជញ្ជាំងឥដ្ឋបែបជាសរសរអមសងខាងទំនងជាសាងសង់សម័យក្រោយមកទេ?។
តាមការប៉ាន់ស្មានរបស់ខ្ញុំបាទគិតថា ប្រាសាទភ្នំជើងព្រៃនេះមានលក្ខណៈជាប្រាសាទមានរោងដូចដែលឃើញនាពេលបច្ចុប្បន្ននេះ តែរោងនោះទំនងជាសាងសង់ពីថ្មបាយក្រៀមដូចជាប្រាសាទ និងមានខ្លោងទ្វារប្រកបដោយសរសរពេជ្រ និងផ្តែរចូលដ៏ស្រស់ស្អាត នេះបើតាមការសង្កេតឃើញមានសរសរ និងផ្តែរនៅសេសសល់នៅលើនោះ។
ទោះបីជាប្រាសាទនេះឧទ្ទិសដល់ព្រហ្មញ្ញសាសនាក៏ពិតមែន ក៏ប៉ុន្តែបច្ចុប្បន្ននេះក្នុងប្រាសាទមានដំកល់នូវព្រះពុទ្ធរូបជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទ្ធគ្រប់ទិសទី ដែលមកកាន់ទីដ្ឋានដ៏ពិសិទ្ធនេះ។
នៅលើភ្នំស្រីនេះ ពីខាងមុខមានដានជើងមនុស្សលើផែនថ្ម អ្នកស្រុកហៅថា ដានជើងតាព្រេង។ ចំណែកត្រង់ទិសឥសានមានដីរាបស្មើរធេង គេហៅថាកន្លែង ឃុនឆាង។ ទិសបច្ចឹមគុកគុហា មានរន្ធថ្មមួយប៉ុនប្រាក់រៀល គេហៅថារន្ធឡូតាព្រេង។
ម្យ៉ាងវិញទៀត ជុំវិញបរិវេណភ្នំនោះមានកំពែងធ្វើដោយថ្មបាយក្រៀមដែលមួយដុំៗមានទំហំ ៤មx៦ម។ តាមចាស់ បុរាណ កំពែងថ្មនេះលោកថាមានដល់ទៅ៧ជាន់ ដែលជាស្នាដៃបុព្វបុរសយើងកសាង។ សព្វថ្ងៃនេះ កំពែងបែកបាក់អស់នៅសល់តែដុំៗតែប៉ុណ្ណោះ។
ភ្នំស្រី ឬភ្នំធំនេះមានជណ្តើរឡើង៣ ពីទិសខាងជើង ខាងត្បូង និងខាងកើត ដែលមាន កំពស់ ប្រមាណ៤០ម។ ចំណែកខាងភ្នំប្រុស ឬភ្នំព្រះបាទមានកំពស់៣០ម រថយន្តអាចឡើងដល់កំពូល ភ្នំបាន មូលហេតុដែលគេហៅថាភ្នំព្រះបាទគឺដោយសារមានពុទ្ធបាទដែលបានបន្សល់ដល់បច្ចុប្បន្ននេះ។
គួរឲ្យឆ្ងល់ណាស់ថា នៅលើភ្នំស្រីមានប្រាសាទបុរាណដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា ប៉ុន្តែ នៅលើភ្នំស្រីបែរជាមានពុទ្ធបាទតាំងពីបុរាណបានបន្សល់នៅលើភ្នំប្រុសនោះទៅវិញ ម្យ៉ាងវិញទៀត គេសង្កេតឃើញថាមានផ្តែរប្រាសាទនៅលើភ្នំប្រុសនោះផងដែរ ដូច្នេះមានន័យថា នៅលើភ្នំប្រុសក៏មានប្រាសាទមួយផងដែរ។
តាមការសន្និដ្ឋានរបស់ខ្ញុំបាទគិតថា ប្រាសាទនៅលើភ្នំប្រុសនោះក៏ទំនងជាសាងសង់ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាផងដែរ តែដោយសារការបាក់បែកខ្ទេចខ្ទាំ រឺដោយសារវិវាទសាសនា? ធ្វើឲ្យពុទ្ធបរិស័ទកសាងព្រះវិហារនៅលើភ្នំនោះវិញ ហើយកសាងពុទ្ធបាទជាទីគោរពបូជា។ យ៉ាងណាមិញពុទ្ធបាទនោះមិនមែនទើបតែកសាងនោះទេ តែប្រហែលជាកសាងនៅក្នុងសម័យ អង្គរ រឺក្រោយអង្គរមកម្លេះ(សម័យលង្វែក?)។
ដោយសារការខ្វះខាតនូវចំណេះដឹង និងឯកសារធ្វើឲ្យការសន្និដ្ឋានរបស់ខ្ញុំបាទពុំប្រាកដថាត្រឹមត្រូវនោះឡើយ ប្រសិនមានឳកាស ឬមានអ្នកស្រាវជ្រាវ ណា បានស្វែងរកឬសគល់ នៃប្រាសាទនេះប្រាកដជាល្អជាក់ជាពុំខាន ត្បិតសមត្ថភាពរបស់ខ្ញុំបាទនៅមានកម្រិតនៅឡើយ។ ក្នុងនោះដែររវាតភ្នំទាំងពីរនេះមានចម្ងាយពីគ្នា៥០០ម។
ឧបាសក ឧបាសិកាដែលមានជំនឿមុតមាំលើផ្លូវព្រះពុទ្ធសាសនា តែងតែនាំយកទឹកទៅចាក់ត្រង់ស្នាមព្រះបាទ នៅលើផ្ទាំងសិលាធំ លុះទឹកនោះហូរហៀរមកវិញ គេយកផ្តិល ឬចានត្រង់យកទៅផ្ទះទុកផ្ញើរកូនចៅ គ្រាន់បានលុបមុខ និងទទួលទាន។
គេបាននិយាយថា កាលដើមឡើយមនុស្សស្រីនិងប្រុសបានភ្នាល់គ្នាលើកភ្នំនេះ ដូចរឿង ភ្នំប្រុស ភ្នំស្រីនៅកំពង់សៀមដែរ ប្លែកតែខាងភ្នំជើងព្រៃនេះរណ្តៅដីនៅភ្នំស្រី ដែលស្រីៗជីកយកមក ធ្វើភ្នំក្លាយទៅជាស្រះធំមួយមានទឹកខួបប្រាំងខួបវស្សា ហៅថាស្រះទឹកព្រះ។
រីឯរណ្តៅនៅជិតភ្នំប្រុស ដែលខាងប្រុសជីកយកដីមកធ្វើជាភ្នំក្លាយទៅជាស្រះធំមួយដែរ ប៉ុន្តែគ្មានទឹកខួបប្រាំងខួបវស្សាឡើយ ហើយគេឲ្យឈ្មោះថាស្រះកំពែងស្ងួត។
សព្វថ្ងៃនេះស្រះទឹកព្រះនៅល្អដូចដើម និងមានទឹកថ្លាឆ្វេងជាទីអាស្រ័យនៃពួកមច្ឆាជាតិ និង មានផ្កាឈូកដុះរីកស្គុះស្គាយដេរដាស ប្រៀបបាននឹងបឹងតូចមួយគួរជាទីគយគន់ក្រៃលែង។
រីឯរណ្តៅ ដីដែលប៉ែកខាងបុរស ជីកយកមកធ្វើភ្នំហើយក្លាយទៅជាស្រះមួយធំ ឈ្មោះកំពែងស្ងួតនោះ មានទំហំ ប្រមាណ១០០ម បួនជ្រុងស្មើមិនដែលមានទឹកទេ ទោះបីខែវស្សាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ ដោយ។
គួរឲ្យឆ្ងល់ណាស់ស្រះទាំងពីរនេះស្ថិតនៅឆ្ងាយពីគ្នាមិនដល់១០០ម ផង ម៉េចក៏ស្រះមួយមាន ទឹកមិនចេះរីង ឯស្រះមួយទៀតរីងមិនចេះមានទឹកដូច្នេះ។ ប៉ុន្តែតាមការដំណាលរបស់តាៗ បានឲ្យដឹង ថាការដែលស្រះខាងប្រុសស្ងួតដូច្នេះ ព្រោះត្រូវបណ្តាសារបស់ពួកស្រីៗ។
នៅខាងទិសពាយ័ព្យ ជិតស្រះទឹកព្រះ មានកូនស្រះមួយតូចទំហំ៥០ម បួនជ្រុង ជម្រៅ៤ម គេហៅថាស្រះលាងជើង ព្រោះ មុនពេលឡើងភ្នំ គេតែងទៅលាងជើងនៅស្រះនោះ។


លោកអ្នកនាងជាទីមេត្រីប្រាសាទបន្ទាយគុកមានទីតាំងស្ថិតនៅភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានចម្ងាយពីព្រំប្រទល់ប្រទេសសៀម ២គីឡូម៉ែត្រ មានចម្ងាយពីទីរួមខេត្តបន្ទាយមានជ័យប្រមាណជា៤៥គីឡូម៉ែត្រ ពោលគឺយើងធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៦៩Aឆ្ពោះទៅទីរួមស្រុកស្វាយចេក។
បន្ទាប់មកទៀតយើងធ្វើដំណើរបន្តកាត់ភូមិចម្ការគពេលនោះយើងនឹងបានឃើញប្រាសាទមួយដែលកំពុងលាក់ខ្លួនពួនអាត្មានៅជ្រកក្រោមកណ្តាលទ្រូងព្រៃគួរឱ្យអាណិតអាសូរយ៉ាងពន់ពេកព្រោះប្រាសាទនេះនៅដាច់ស្រយាលពីទីប្រជុំជនធ្វើឱ្យក្រុមទមិឡមានឱកាសជីកកកាយរុករកវត្ថុបុរាណមានតម្លៃផ្សេងៗនៅក្នុងតួ ប្រាសាទគ្មានសេសសល់ ។
ប្រាសាទបន្ទាយគុកឬប្រាសាទគុកនេះកសាងឡើងអំពីថ្មបាយក្រៀមនិងថ្មភក់ជារចនាបថសម្បូណ៌ព្រៃគុហ៍ហើយប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ទេវរូបនិងដួងវិញ្ញាណព្រះមហាក្សត្រដែលជាស្តេចបានធ្វើចម្បាំងឈ្នះអស់សត្រូវមារទាំងពួង។
តាំងពីឆ្នាំ២០០២ប្រជាពលរដ្ឋខ្មែរយើងបានទៅសង់លំនៅស្ថាននៅក្បែរប្រាសាទព្រមទាំងបានកាប់ឆ្ការព្រៃវល្លិដែលរុំព័ទ្ធជុំវិញប្រាសាទក៏បានប្រទះឃើញខ្នោះជើងបុរាណដែលបុព្វដូនតាយើងបានបន្សល់ទុកក្នុងបាតប្រាសាទទើបអ្នកស្រុកនៅក្បែរប្រាសាទនេះដាក់នាមឱ្យប្រាសាទនេះថាជា“ប្រាសាទបន្ទាយគុក” ឬ “ប្រាសាទគុក”តមកដល់សព្វថ្ងៃនេះ។
ប្រាសាទបន្ទាយគុក ឬ ប្រាសាទគុកកសាងឡើងនារជ្ជកាលព្រះបាទជយវរ្ម័នទី៧ ដើមឆ្នាំ១១៨១នៃគ.ស.ដែលធ្វើអំពីថ្មបាយក្រៀមមានទំហំ៧០០ x ៣០០ម៉ែត្រ ប៉ុន្តែសព្វថ្ងៃនេះដួលរលំស្ទើរទាំងស្រុង ព្រោះប្រាសាទនេះនៅឆ្ងាយពីទីប្រជុំជនជាពិសេសទៅទៀតនោះជាអតីតសមរភូមិប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋកម្ពុជា និង ពួកទ័ពព្រៃខ្មែរក្រហម។


លោកអ្នកនាងជាទីមេត្រី ប្រាសាទនាងខ្មៅជាប្រាសាទបុរាណខ្មែរ ដែលត្រូវបានសាងសង់ឡើងអំពីថ្មភក់ និង ឥដ្ឋ តាមរចនាបទកោះកែវ ក្នុងសម័យអង្គរសតវត្សទី១០ រាជព្រះបាទជ័យវរ្ម័នទី៤ នៃគ្រឹស្គសករាជ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហ្មមញ្ញសាសនា។
ប្រាសាទនេះមានទីតាំងស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្បែរផ្លូវជាតិលេខ២ ចំងាយប្រមាណ៥២គីឡូម៉ែត្រ ពីភាគខាងត្បូងក្រុងភ្នំពេញ ២៧គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ និង ៣គីឡូម៉ែត្រពីភ្នំជីសូរ។
ក្រៅពីប្រាសាទនាងខ្មៅ ក៏មានវត្ដប្រាសាទនាងខ្មៅផងដែរ។ ក្នុងវត្ដនោះមានប្រាសាទបុរាណពីរឈ្មោះប្រាសាទនាងខ្មៅ នៅខាងលិចវិហារ ចំក្លោងទ្វារវត្ដទិសបស្ចឹម។ ប្រាសាទទាំងពីរនោះធ្វើពីថ្មផង អិដ្ឋផង ទំហំ៤ម៉ែត្រ៤ជ្រុង កំពស់ ១០ម៉ែត្រ កំពូលស្រួច ដូចចេតិយខ្ពស់ត្រដែត។

ប្រិយមិត្តជាទីមេត្រី ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើង នៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយ ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះត្រូវបានគេសាងសង់ នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមាន ជាសញ្ញាលេខបូក ជានិមិត្ដរូប នៃសញ្ញាមន្ទីពេទ្យ។
មានរូបចំលាក់ ទាំង៤ទិស សំរាប់ជាតំនាងអោយធាតុទាំង៤ គឺ ធាតុដី តំនាងដោយ រូបចំលាក់ក្បាលមនុស្ស ស្ថិតនៅទិសខាងកើតធាតុភ្លើងតំនាងដោយរូបចំលាក់ក្បាលតោ ដែលស្ថិតនៅទិសខាងត្បូង ធាតុខ្យល់ តំនាងដោយរូបចំលាក់ ក្បាលសេះ ស្ថិតនៅ ទិសខាងលិច ធាតុទឹកតំនាងដោយរូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។
រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវ ធាតុណាមួយនៃ ធាតុទាំង៤ កាលបើពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណាមួយ នៃធាតុទាំង៤ គេតំរូវអោយអ្នកជំងឺនោះ ទៅធ្វើការរក្សារោគ ទៅតាមធាតុនៃទិសទាំង៤។
បើឃើញមាន ចំលាក់សេះថ្ម អោបព័ទ្ធដោយមនុស្ស ជាច្រើន មានរឿងតំនាលថា មានហ្វូងមនុស្សប្រុសមួយក្រុម បានជិះសំពៅ ឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំនាចមួយ បានបង្កព្យុះភ្លៀង ធ្វើអោយសំពៅលិចលង់ ពេលនោះនាយសំពៅឈ្មោះសេមហៈ ក៏បានបន់ស្រន់អស់ទេព្ដាអោយជួយ។ ដោយបារមីព្រះពោធិសត្វលោកកេស្វរៈ ព្រះអង្គបានប្រមើមើល ឃើញមនុស្ស កំពុងជួបភ័យអន្ដរាយ ហើយទ្រង់ក៏ប្រើអោយអាមាត្យមួយអង្គ ក្លែងជាសេះបាលហៈ ទៅជួយដល់អ្នកលិចលង់សំពៅនោះ អ្នកលិចលង់ទាំងឡាយ ក៏បានតោងជើងកន្ទុយសេះ នាំមកដល់ត្រើយបានសុខសាន្ដទៅ។

លោកអ្នកនាងជាទីមេត្រី ប្រាសាទបុរាណមួយត្រូវបានប្រជាជន ប្រទះឃើញនៅ ក្នុងព្រៃឫស្សីនាប៉ុន្មានឆ្នាំ មុននេះក្រោយពេលធ្វើសមាហរណកម្ម រវាងទ័ពខ្មែរក្រហម និង រដ្ឋាភិបាលភ្នំពេញ ។ ប្រាសាទនេះមាន ហ៊ុមព័ទ្ធទៅដោយ ព្រៃស្រោង នៅចម្ងាយពីព្រំប្រទល់ ប្រទេសសៀមប្រមាណជា ១០ គីឡូម៉ែត្រ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ប្រាសាទនេះហាក់បីដូចជានៅ ឯកោខ្វះការថែទាំដោយមានព្រៃឫស្សីរុំទ័ឰជុំវិញសឹង មើលមិនយល់តួប្រាសាទ ។ ប្រាសាទបុរាណនេះសព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្ររបស់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ គោករមៀត ឃុំគោករមៀត បានហៅប្រាសាទបុរាណនេះថា ប្រាសាទគោករមៀត តៗគ្នារហូតដល់សព្វថ្ងៃនេះ ។
លោកតា សំ សាមឿន ព្រឹទ្ធាចារ្យនៅ ក្នុងភូមិគោករមៀតបាននិយាយប្រាប់អ្នកយក ព័ត៌មានយើងឱ្យដឹងថា ប្រាសាទបុរាណនេះកសាងឡើងដោយឥដ្ឋ ខ្លោង ទ្វារ និង ចម្លាក់នានាធ្វើអំពីថ្មភក់ ។ រូបចម្លាក់ និង ដំបូលប្រាសាទ ត្រូវបាក់បែកខ្ទេចខ្ទាំស្ទើរ គ្មានសល់ ពិសេសប្រាសាទគោករមៀតនេះ ហាក់បីដូចជាត្រូវគេបំភ្លេចចោលទៅហើយ ។ នៅបរិវេណ ប្រាសាទ មានគ្រាប់មីន យ៉ាងច្រើន ដែលមិនទាន់ មានការដោះចេញ ពីប្រាសាទនោះ នៅឡើយ ។ លោកតា សំ សាមឿន បានឱ្យដឹង ទៀតថា មូលហេតុដែលនាំឱ្យ ប្រាសាទបុរាណ មួយនេះរងការបាក់បែក និង ខូចខាតស្ទើរ គ្មាន សល់នោះ ព្រោះក្រុមជនខិលខូច និង ពួក ទមិឡមួយចំនួន បានគាស់កកាយប្រាង្គ ប្រាសាទ បុរាណរុករក វត្ថុមានតម្លៃ ដែលបុព្វដូនតា យើងកប់ទុកក្រោម បាតនៃតួ ប្រាសាទ ។
លោក សោម សារួន អនុប្រធាន មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត បន្ទាយមានជ័យ បានប្រាប់ អ្នកយកព័ត៌មាន ឱ្យដឹងថាប្រាសាទ គោក រមៀតនេះ គឺបុព្វដូនតាខ្មែរ យើងបានកសាងតាំងពីឆ្នាំ ៧០០ មកម៉្លេះ រាល់ស្ថាបត្យកម្ម សម័យនោះច្រើន កសាងអំពីឥដ្ឋនោះ វាមានអាយុកាល ច្រើនជាង ប្រាសាទ ដែលកសាងពីថ្ម ព្រោះថាអ្នកប្រាជ្ញ សម័យមុន នៅពុំទាន់បានរកឃើញ រូបមន្តធ្វើពីថ្មនៅឡើយ ។ ប្រភេទប្រាសាទ ដែល ធ្វើពីឥដ្ឋពុំសូវ មានធំទេ ភាគច្រើន ជាប្រាសាទមានរាងតូច ដូចជាចេតិយ ដើម្បីតម្កល់សព មេទ័ព ក៏ដូចជាសែរាជវង្ស ដែលបានសុគត ក្នុងសមរភូមិ ។
ប្រាសាទគោក រមៀតនេះមានខ្នាតទំហំ ២ ម៉ែត្រ x ២ ម៉ែត្រ គឺយើងរាប់ពីតួប៉មប្រាសាទ។ ភាពដែលចម្លែក ជាងគេនោះប្រាសាទគោករមៀតនេះពុំមានកសិណ ឬ ក៏ស្រះនៅពីមុខដូចប្រាសាទដទៃឡើយ ។ បច្ចុប្បន្ន ប្រាសាទគោករមៀតនេះនៅពុំទាន់មានគម្រោងធ្វើការថែទាំឱ្យបានត្រឹមត្រូវដូចប្រាសាទនានាដែល នៅក្នុងទីប្រជុំជននោះទេព្រោះស្ថានភាពដីនៅទីនោះនៅពុំទាន់បានដោះ មីននៅឡើយ ។
លោក សោម សារួន បាននិយាយឱ្យដឹងបន្ថែមទៀតថា ប្រាសាទគោករមៀត ក្រៅពីមានព្រៃឫស្សី ដ៏ក្រាស់នោះ ក៏មានគ្រាប់មីន រាប់ពាន់គ្រាប់នៅព័ទ្ធ ជុំវិញដី បរិវេណប្រាសាទ ហើយ រាជរដ្ឋាភិបាល កម្ពុជា កំពុងរកវិធានការ ដើម្បីដោះមីនឱ្យអស់ នៅបរិវេណ ប្រាសាទនេះ ។ ប្រាសាទ ជាច្រើននៅ ក្នុងទឹកដី ខេត្តបន្ទាយមានជ័យ ភាគច្រើន ពុំទាន់បានធ្វើការ ស្រាវជ្រាវឱ្យ បានអស់នៅឡើយ ព្រោះប្រាសាទខ្លះ ស្ថិតនៅក្នុង ព្រៃជ្រៅ ដែលយើង ពិបាកនឹង រុករុលទៅដល់ ម៉្យាងវិញទៀត ប្រាសាទភាគច្រើន បានលាក់ខ្លួនពួន កប់នៅតំបន់ សង្គ្រាម រវាងរដ្ឋាភិបាល និង ពួកទ័ព ព្រៃខ្មែរ ក្រហម ។
ជាក់ស្តែង ប្រាសាទ គោករមៀតខាងលើ ស្រាប់ គឺសព្វថ្ងៃស្ថិតនៅក្នុង ទឹកដីស្រុកថ្មពួក ភូមិគោករមៀត ឃុំគោករមៀត នៅ ដាច់ស្រយាល ពីមនុស្សផងទាំងពួង ញេលគឺពុំសូវមានអ្នក ណាហ៊ានទៅដល់ ទីនោះឡើយ ព្រោះខ្លាចគ្រាប់មីនដែល កប់នៅក្នុងដីរាប់ពាន់គ្រាប់ ។ ក្នុងនាមលោក ជាអនុ ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ សូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់រូបត្រូវ ចេះស្រឡាញ់ ប្រាង្គប្រាសាទ ឬ វត្ថុបុរាណដែល បុព្វដូនតាខ្មែរ បានបន្សល់ ទុកឱ្យកូនចៅជំនាន់ ក្រោយបានធ្វើការ គោរព បូជា ដូច្នេះ សូមរាល់ ពលរដ្ឋខ្មែរ គ្រប់រូបត្រូវ ចេះរក្សា និង អភិរក្ស ប្រាសាទ បុរាណឱ្យបានល្អ ដើម្បីជាគុណ ប្រយោជន៍ សម្រាប់ខ្មែរជំនាន់ ក្រោយអូសទាញ យកផលប្រយោជន៍ពី ប្រាសាទដូចជា បម្រើឱ្យដល់វិស័យ ទេសចរណ៍ ក្នុងស្រុក និង ក្រៅស្រុក បានយ៉ាងប្រសើរ ទៀតផង ៕


លោកអ្នកនាងជាទីមេត្រីប្រាសាទនេះជាប្រាសាទបែបហិណ្ឌូឧទ្ទិសថ្វាយចំពោះព្រះសិវ ដោយមានតម្កល់រូបព្រះអង្គធ្វើអំពីមាសផង និងកសាងឡើង ដើម្បីឧទ្ទិសថ្វាយចំពោះព្រះបិតាព្រះនាមយសោវរ្ម័ន ដោយព្រះបាទហស៌វរ្ម័ន(៩១០-៩៤៤) និងបញ្ចប់រួចរាល់នៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២(៩៤៤-៩៦៨)។
ប្រាសាទបក្សីចាំក្រុងឋិតនៅចំពីខាងឆ្វេងដៃនៃផ្លូវពីអង្គរវត្តទៅកាន់ខ្លោងទ្វារខាងត្បូងនៃក្រុងអង្គរធំ ចម្ងាយប្រមាណ១៥០ម៉ែត្រ ពីខាងជើងភ្នំបាខែង។
ប្រាសាទនេះ ជាស្ថាបត្យកម្មដំបូងបំផុតដែលសាងសង់ឡើងជារាងពីរ៉ាមីដកម្ពស់ ២៧ម៉ែត្រ ដោយឥដ្ឋថ្មបាយក្រៀម និងថ្មភក់ដែលនៅជាប់ល្អរហូតមកដល់សព្វថ្ងៃនេះ។
មានទ្វារបញ្ឆោតចំនួន៣ នៅតាមទិសទាំង៣ផ្ទុយពីច្រកទ្វារដែលបែរទៅទិសខាងកើត។ នៅលើផ្តែរទ្វារទិសខាងកើតមានឆ្លាក់ជារូបព្រះឥន្ធគង់លើសត្វដំរីក្បាល៣ ជាជំនិះផ្ទាល់របស់ទ្រង់នៅស្អាតល្អដោយផ្តែរនៅលើទ្វារបញ្ឆោតនីមួយៗមានការខូចខាតច្រើន។
នៅទ្វារចូលផងដែរមានសិលាចារិកមួយផ្ទាំងរៀបរាប់ពីទេវកថា បែបព្រាហ្មណ៍ និងប្រាប់ពីកាលបរិច្ឆេទនៃការសាងសង់ប្រាសាទ។ សិលាចារឹកក៏បានបង្ហាញផងដែរពីវិសាលភាពទឹកដីខ្មែរនាសម័យនោះដែលជាកិច្ចប្រឹងប្រែងរបស់ព្រះរាជាព្រមទាំងបង្ហាញពីបារមី និងភាពវៃឆ្លាតរបស់ទ្រង់។
លើសពីនេះទៅទៀតក៏មានរំលឹកឡើងវិញបន្តិចផងដែរពីប្រវត្តិនៃការចងខ្សែលោហិតគ្នារវាងស្រឡាយសោមវង្ស និងសូរ្យវង្សនាសម័យចេនឡានមកម្ល៉េះ។ ប្រសាទមានរាងសាជី៤ជ្រុងមាន៤ថ្នាក់ ដោយថ្នាក់ទាំង៣នៅខាងក្រោមគ្មានការតុបតែងអ្វីនោះទេ៕


ទឹកធ្លាក់ហោងគឺជាតំបន់ព្រៃភ្នំក្រំថ្មដែលមានល្បាក់ទឹកហូរធ្លាក់រាប់សិបឆ្នាំមកហើយ។តាំងពីដើមមកទីនេះពុំសូវមានមនុស្សបានទៅដល់ឡើយ។
ប៉ុន្តែថ្មីៗនេះកន្លែងដែលធ្លាប់តែស្ងាត់ជ្រងុំនោះបានក្លាយទៅជាតំបន់់ទេសចរណ៏យ៉ាងប្រណិតរបស់ខេត្តកំពង់ចាម។ ប្រហែលជាគ្មានទីកន្លែងណាដូចទឹកធ្លាក់ហោងឡើយនៅលើទឹកដីខេត្តកំពង់ចាមដែលធ្វើអោយអ្នកព្រឺក្បាលសំពោងមុខនូវភាពចម្លែករបស់ធម្មជាតិទីនោះ។
គ្រប់ៗគ្នាមិនថាចាស់ឬក្មេងឡើយកាលបើបានទៅដល់ហើយពួកគេមិនភ្លេចគយគន់ទេសភាពព្រៃក្រាស់ៗនិងងូតទឹកកំសាន្តឡើយ។ មិនតែប៉ុណ្ណោះអ្នកដែលប្រកាន់ខ្ជាប់នូវជំនឿព្រះពុទ្ធសាសនាពួកគេតែងតែចូលធ្វើគាវរៈកិច្ចគោរពចំពោះព្រះពុទ្ធរូបនិងព្រះសង្ឍដែលគង់ចាំព្រះវស្សានៅទីនោះ ដើម្បីបន់ស្រន់សុំសេចក្ដីសុខភាពចំរុងចំរើន និងការខមាទោសផ្សេងៗ។
យោងតាមអាជ្ញាធរដែនដីហោងមានផ្ទៃដី1.800ហិចតា ដែលសុទ្ធសឹងតែជាព្រៃក្រាស់ៗ។ បច្ចុប្បន្ននេះកំពុងត្រូវបានកាប់ទន្ទ្រានរានយកដីដោយប្រជាពលរដ្ឋនៅតំបន់ក្បែរនោះអស់មួយចំនួន។
ហោងមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ជាប់ព្រំប្រទល់ជាមួយស្រុកតំបែរ។ ពីទីនេះទៅដល់ទីរួមខេត្តកំពង់ចាមមានចម្ងាយផ្លូវជាង៩០គីឡូម៉ែត្រ។
មិនថាផ្លូវណាជាផ្លូវណាទេគ្រប់ផ្លូវទាំងអស់ដែលចូលទៅកាន់ហោងមានលក្ខណៈស្ងាត់បន្តិចហេតុនេះអ្នកដែលចង់ទៅកំសាន្តនៅទីនោះយកល្អគួរមានគ្នីគ្នាច្រើនបន្តិចទើបសប្បាយ។
តាមការដំណាលរបស់អ្នកស្រុកនៅតំបន់ក្បែរនោះបានអោយដឹងថាពីមុនទីនេះពុំមែនអ្វីក្រៅពីព្រៃឡើយប៉ុន្តែក្រោយពីការមកដល់របស់ព្រះតេជគុណប្រាក់មុនីទីនេះក៏បានប្រែមុខមាត់ថ្មីដោយមានការរីកដុះដាលនូវសមិទ្ធិផលជាច្រើន។សព្វថ្ងៃនេះព្រះសង្ឍគង់ចាំព្រះវស្សានៅទីនោះ និងមានការកសាងព្រះវិហារថ្មីមួយផងដែរ។
រំលឹកដល់តំបន់ហោងភ្ញៀវទេសចរណ៏ទាំងឡាយមិនអាចបំភ្លេចចោលខ្សែទឹកដែលហូរធ្លាក់ត្រជាក់ដែលមានតាំងពីយូរលង់ណាស់មកហើយនោះទេ។ មិនថានរណាជានរណាឡើយអ្នកដែលបានធ្លាប់មកទីនេះទោះបីជាមួយនាទីឬ ក៏រាប់ម៉ោងក៏ដោយពួកគេសុទ្ធតែបានទទួលនូវអនុស្សាវរីយ៏ដ៏សែនមនោរម្យពីទីនេះទាំងអស់។

រមនីយដ្ឋានចាំយាមមានចំងាយ១០គ.ម ពីទីរួមខេត្តកោះកុងជាប់ព្រំដែនកម្ពុជាថៃក្នុងស្រីមណ្ឌលសីមា។ តំបន់នេះជាប្រភេទរមនីយដ្ឋានធម្មជាតិនិងកែឆ្នៃដែលត្រូវបានបង្កើតឡើងដោយអ្នកឧកញ្ញាលី យ៉ុងផាត់ នៅឆ្នាំ១៩៩៧ មានឈ្មោះថា koh kong international resort ។
បច្ចុប្បន្នចាំយាមត្រូវបានរៀបចំឪ្យទៅជាតំបន់រមនីយដ្ឋានទេសចរណ៏អន្តរជាតិមួយដែលមានភ្ញៀវទេសចរជាច្រើនធ្វើដំណើរមកកំសាន្តជាពិសេសភ្ញៀវទេសចរថៃ។
វាមានលក្ខណៈល្អស្អាតជាងតំបន់ទេសចរណ៏ដ៏ទៃទៀតព្រោះតំបន់នេះមានសណ្ឋាគារខ្នាតផ្កាយប្រាំ រហូតដល់ផ្ទះសំណាក់ព្រមទាំងមានកាស៊ីណូល្បែងកំសាន្តផ្សេងៗជាច្រើន ឆ្នេរសមុទ្រមុជទឹកនិងសួនសត្វអន្តរជាតិ koh kong safariworld។
ឆ្នេរចាំយាមត្រូវបានរៀបចំកែឆ្នៃឪ្យទៅជាតំបន់មួយល្អស្អាតដែលមានដាំដើមដូងជាក្រឡាចត្រង់ពេញលើឆ្នេរខ្សាច់។ ច្រកព្រំដែនចាំយាមបើកទ្វារពីម៉ោង៨:00ព្រឹកដល់ម៉ោង១៧:00ល្ងាចនិងពីម៉ោង២២:00ដល់ម៉ោង២២:៣០ម្ដងទៀត។

លោកអ្នកនាងជាទីមេត្រីភូមិវប្បធម៏គឺជាកូនភូមិគំរូមួយដែលមានសំណង់ផ្ទះនិងអគារប្រវត្តិសាស្ត្រទំនាមទំលាប់របស់ប្រជាជនខ្មែរនិងជីវភាពរបស់ជនជាតិទាំងអស់។
កន្លែងនេះមានទំហំ២១០.០០០ម៉ែត្រការ៉េដែលស្ថិតនៅក្នុងខេត្តសៀមរាប។មានភូមិចំនួន១២ដែលដំណាងអោយវប្បធម៏ផ្សេងៗគ្នានិងចរិកលក្ខណៈរបស់ជនជាតិ១៩។
ភ្ញៀវទេសចរអាចរីករាយជាមួយនឹងការសម្ដែងរបាំអប្សរានិងរបាំជនជាតិភាគតិចនៅកម្ពុជានិងអាចទស្សនាការសំដែងលើប្រពៃណីរៀបអាពាហ៏ពិពាហ៏របស់ជនជាតិខ្មែរ។ នៅតាមភូមិនិមួយៗ អ្នកទេសចរក៏អាចមើលឃើញការបង្ហាញពីរបៀបឆ្លាក់លើថ្ម លើឈើ ដំគ្រឿងប្រាក់ និងឆ្នៃត្បូង។
នៅទីនោះក៏មានសារៈមន្ទីក្រមួនដែលបង្ហាញពីប្រវត្តិសាស្ត្រផសេងៗតាំងពីរបៀបសាងសង់ប្រាសាទអង្គរវត្តជីវភាពរស់នៅរបស់ជនជាតិខ្មែរនៅសមយ័ចេនឡា និង រូបដំណាងឪ្យមនុស្សដែលមានចារក្នុងប្រវត្តិសាស្ត្រផ្សេងៗទៀត។
លើសពីនេះទៀត នៅទីនោះមានរូបគំរូ១/២០នៃផ្សារធំថ្មីព្រះបរមរាជវាំងនៅភ្នំពេញ ភ្នំឧត្តុង្គ និងសំណង់ស្ថាបត្យកម្មគំរូនៃខ្ទម និងផ្ទះខ្មែរ ផ្ទះជនជាតិ វត្តនិងវិហារឥស្លាម។ ដំណើរកំសាន្តនៅភូមិវប្បធម៏ខ្មែរជាដំណើរទេសចរណ៏ដែលមិនអាចបំភ្លេចបាន។

លោកអ្នកនាងជាទីមេត្រី ភ្នំគូលេនគឺមានទីតាំងស្ថិតនៅក្នុងស្រុកស្វាយលើនិងស្រុកវ៉ារិនចំងាយ៦០គីឡូម៉ែត្រ ពីក្រុងសៀមរាបនិងប្រហែល ២៥គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី។
ភ្នំគូលេនមានឈ្មោះដើមថាមហិន្ទ្រព៌តជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ៨០២ដែលជាពេលដែលសម័យអង្គរកើតឡើង។
ភ្នំនេះជាទីក្រុងរបស់ចក្រខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យដែលឥឡូងនេះហៅថារលួស។ មានប្រាសាទប្រហែល ២០ត្រូវបានរកឃើញនៅលើភ្នំនេះ។
ភ្នំគូលេនមានចំងាយ៤៨គីឡូម៉ែត្រតាមផ្លូវកាត់និង៥០គីឡូម៉ែត្រកាត់តាមផ្លូវសាល់ឌឺហ្គោល, វង់តូច, វង់ធំ, ព្រះដាក់, A៦៦, និងបត់ផ្លូវអវិវឌ្ឍន៍ម៉ាឡេ ។តំបន់នេះមានទីតាំងស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន។
នៅតំបន់នេះគេអាចឡើងទៅដល់តាមថ្មើរជើង និងតាមរថយន្ត ។នៅលើភ្នំភ្ញៀវទេសចរអាចទស្សនាកន្លែង :
•ជប់ព្រះ : ជាកន្លែងដែលមានទីតាំងស្ថិតនៅចង្កេះភ្នំជាទីរាបស្មីមានទឹកហូរចេញតាមថ្មយ៉ាងត្រជាក់អាចផ្តល់កំលាំងដល់ភ្ញៀវទេសចរយកលុបលាងមុខ និងបន្តដំណើរទៅមុខទៀត។ ក្បែព្រះជប់មានដើមចំប៉ាមួយយ៉ាងធំដែលយើងកំរឃើញមានដែលមានមុខកាត់ប្រមាណ ០,៧ម៉ែត្រ និងកំពស់១៥ ម៉ែត្រ។ ជប់ព្រះមានរូបសំណាក់ព្រះអង្គមួយអង្គធំនិងតូចៗជាច្រើនទៀតដែលកសាងឡើងក្នុងសតវត្សទី១៦ ។
•លឹង្គ១០០០: មានទីតាំងស្ថិតនៅលើខ្នងភ្នំតាមបណ្តោយទឹកស្ទឹងសៀមរាប។ ចំលាក់នេះមានរូបយោនី និងលឹង្គជាច្រើននៅពាសពេញផ្ទៃបាតស្ទឹងដែលមានទឹកហូកាត់ខួបប្រាំងខួបវស្សា ។
•ព្រះលានស្តាច់គំលង់: ដែលមានផ្ទៃរាបស្មើប្រៀបបីដូចជាកន្លែងចាក់បេតុងនៅចំកណ្តាលមានកូនប្រាសាទបាក់បែកមួយដែលកសាងឡើងពីឥដ្ឋតាន់។ តំបន់នេះបើតាមការសិក្សាគឺជាកំអែលបន្ទុភ្នំភ្លឺងដែលមានអាយុរាប់រយឆ្នាំមកហើយ ។
•ព្រះអង្គធំ: ស្ថិតនៅលើកំពូលភ្នំដែលកសាងឡើងនៅក្នុងសតវត្សទី១៦នៅចំលើថ្មដុះមួយដុំយ៉ាងធំដែលមានកំពស់៧,៥០រូបព្រះចូលនិព្វានដែលមានបណ្តោយ៨ ម៉ែត្រ ។ព្រះអង្គធំជាទីសក្ការៈនិងជាបរមីយ៉ាងស័កសិទ្ធប្រចាំភ្នំគូលេន។ នៅជិតនោះក៏មានដើមចំប៉ាពីរដើមធំៗដែរ ។
•ក្រៅពីរូបព្រះអង្គធំ: គេសង្កេតឃើញមាន ឆ័តរួត, បាតជើងព្រះបាទជាន់ទុក្ខ, ពើងឆ័ត, ពើងឥសូ, ពើងឥសី ជាច្រើនទៀត ។
•ទឹកធ្លាក់: នៅលើភ្នំគូលេនមានទឹកធ្លាក់ពីរដំណាក់នៅដំណាក់ទីមួយមានកំពស់ពី៤-៦ ម៉ែត្រ ដែលមានមុនកាត់ពី១០-១៥ម៉ែត្រទៅតាមរដូវប្រាំងឬរដូវវស្សា។ ដំណាក់ទីពីរទឹកមានកំពស់ពី១៥-២០ ម៉ែត្រដែលមានមុខកាត់ពី៦-៨ម៉ែត្រទៅតាមរដូវប្រាំងឬរដូវវស្សា។ នៅក្បែទឹកធ្លាក់គេសង្កេតឃើញមានប្រាសាទបាក់បែកមួយដែលកសាងអំពីថ្មបាយគ្រៀម ។

បឹងយក្សឡោមគឺ ជាបឹងមួយដែលស្ថិតនៅកណ្ដាលភ្នំដែលកើតឡើងដោយបន្ទុះភ្នំភ្លើងជាច្រើនសតវត្សរ៏មកហើយដែលស្ថិតនៅក្នុងឃុំយក្សឡោមស្រុកបានលុងខេត្តរតនៈគិរីដែលមានចម្ងាយ៥គ.មពីទីក្រុងបានលុង។ បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលគ្មានពីរក្នុងប្រទេសដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម្ល៉េះ។
ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នកមានព្រៃព្រឹក្សាដុះអមជុំវិញបឹងដែលជាម្លប់សម្រាប់កម្សាន្ត រីឯផៃ្ទទឹកមានពណ៌ខៀវស្រងាត់ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបានរហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះឡើយ។ រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែលជាបេះដូងនៃខេត្តរតនៈគិរី។
បឹងនេះមានបរិមាត្រ ២៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ។នៅរដូវប្រាំង បឹងយក្សឡោមមានទឹកថ្លាឈ្វេងប្រៀបបាននឹងទឹកសមុទ្រ។ ដោយសារតែខេត្តនេះជាខេត្តមួយសម្បូរទៅដោយសម្បត្តិធម្មជាតិបែបនេះបានជាធ្វើឲ្យបណ្តាប្រជាជនដែលរស់នៅជុំវិញខេត្តនេះនាំគ្នាទៅរស់នៅទីនោះដោយសារការមកតាំងទីថ្មីនេះហើយទើបគេឃើញឥឡូវនេះខេត្តរតនគីរីកាន់តែមានសភាពអ៊ូអរហើយដីនៅទីនោះក៏ត្រូវប៉ាន់និងឡើងថៃ្លស្រឺតៗដែរ។
ពេលដែលយើងធ្វើដំណើរទៅដល់បឹងយក្សឡោមភ្លាមនៅពីមុខត្រូវបានគេដាក់បារ៉ាសឲ្យ ឈប់ដើម្បីបង់ប្រាក់មុននឹងចូលទៅកម្សាន្តនៅទីនោះ។ សំបុត្រចូលទស្សនាស ម្រាប់ខែ្មរ ៣០០រៀល បរទេស ១ដុល្លារ ម៉ូតូ៥០០រៀល រថយន្តតូច១៥០០រៀល រថយន្តធំ ២០០០រៀល និងកង់៣០០រៀល។យើងបានធ្វើដំណើរទៅកម្សាន្តនៅទីនោះក្នុងអំឡុងពេលចូលបុណ្យចូលឆ្នាំខែ្មរគឺមានសភាពអ៊ូអរ ខ្លាំងណាស់ ស្ទើរតែរកកនែ្លងចត ម៉ូតូ រថយន្តគ្មាន។
បន្ទាប់មកយើងធ្វើដំណើរចុះពីលើជណ្តើរ ដើម្បីឆ្ពោះទៅ បឹងយក្សឡោមប៉ុនែ្តអ្វីដែលមិនគួរឲ្យជឿដូចពាក្យគេ និយាយថា បានឰមួយពាន់ដង មិនស្មើនឹងបានឃើញម្តងនោះទេពីព្រោះតែនៅលើផៃ្ទទឹកមានពណ៌ខៀវស្រងាត់មើលទៅដាច់កន្ទុយភែ្នកហើយ មានព្រៃព្រឹក្សាដុះអមជុំវិញសងខាងគួរជាទីគយគន់។
ភ្ញៀវទេសចរម្នាក់ៗ ពេលដែលទៅដល់បឹងនេះភ្លាមគេប្រញាប់ប្រញាល់ផ្លាស់សំលៀកបំពាក់ និងទាញម៉ាស៊ីនថតដើម្បីទៅហែលទឹក និងថតរូបទុកជាអនុស្សាវរីយបង្អួតមិត្តភក្តិបងប្អូនប៉ុនែ្តមុននឹងពួកគេចុះទៅហែលគេត្រូវជួលអាវការពារជាមុនសិនគឺមួយតមៃ្ល ២០០០រៀលតែបើមនុស្សចាស់ មិនចង់ជួលក៏បានដែរ ឲ្យតែចេះហែលទឹក។
ភ្ញៀវទេសចរគ្រប់ៗគ្នា ដែលទៅទស្សនានៅបឹងយក្សឡោមបានសរសើរមិនដាច់ពីមាត់ឡើយថា បឹងនេះមានទេសភាពស្អាតទឹកបឹងមានពណ៌ខៀវស្រងាត់ បើមុជទៅឆ្ងាយកាន់តែត្រជាក់ទៅៗ ដែលធ្វើឲ្យអ្នកដែលបានទៅកម្សាន្តនៅទីនោះមិនចង់ត្រឡប់មកវិញឡើយ យើងក្រេឡកមើលទៅខាងឆេ្វងដៃមុននឹងចូលទៅអាងហែលទឹកនោះយើងនឹងឃើញខ្ទមជនជាតិព្នងពីរដែលគេសង់ឡើងដើម្បីឲ្យភ្ញៀវទេសចរឃើញថានោះជាខ្ទមតំណាងឲ្យកូនស្រីកូនប្រុសហើយ ភ្ញៀវទេសចរអាចថតរូបឡើង និងចុះបានដោយសេរី។
ភ្ញៀវទេសចរខ្លះដែលមិនទាន់ចុះមុជទឹកគឺពួកគេនាំគ្នា ដើរជុំវិញបឹងនេះ ដើម្បីគយគន់ ទេសភាពភាគ ច្រើនអ្នកដែលទៅទស្សនា និងទៅងូតទឹកនៅទីនោះគឺនៅពេលរសៀលម៉ោង២ ឬម៉ោង ៣ពីព្រោះពេលព្រឹក គេនាំគ្នាទៅកម្សាន្ត នៅទឹកជ្រោះផ្សេងៗ។
កាលពីមុនប្រជាជនរស់នៅជុំវិញបឹងយក្សឡោមមានជំនឿថា បឹងនេះមានអារក្សទឹក និងអារក្សភ្នំថែរក្សាការពារពួកគេមិនហ៊ានកាប់ឆ្ការព្រៃនៅទីនោះឡើយព្រោះ ខ្លាចបង្កគ្រោះថ្នាក់ដល់ពួកគេជាងនេះទៅទៀតពេលដែលកូនចៅរបស់ពួកគេមានជំងឺម្តងៗពួកគេតែងយកជ្រូកមាន់ទាទៅសែន ដើម្បីសុំសេចក្តីសុខតែពេលនេះជំនឿទាំងអស់នោះត្រូវបានសាបរលាបអស់ទៅហើយដោយគេគ្រាន់តែទុកទីនោះជាកនែ្លងរមណីយដ្ឋានសម្រាប់កម្សាន្តប៉ុណ្ណោះ។

លោកអ្នកនាងជាទីមេត្រី ស្ថិតនៅក្នុងព្រៃចូលតាមច្រកផ្លូវលំតូចមួយខាងកើតប្រាសាទតាកែវ ឆ្ពោះទៅខាងជើងប្រហែល៨០០ម គឺលោកអ្នកនឹងទៅដល់ប្រាសាទតានៃ។
ប្រាសាទនេះកសាងឡើង នៅចុងសតវត្សន៏ទី១២ដោយព្រះបាទជយ័វរ្មន័ទី៧ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ឈ្មោះនៃប្រាសាទតានៃនេះយើមិនដឹងប្រភពច្បាស់លាស់ថាការហៅនេះមកពីប្រភពអ្វីឡើយ។
តែបើលឺតាមអ្នកស្រុកមានប្រសាសន៏ថាឈ្មោះនេះប្រហែលជាការហៅឈ្មោះតាម្នាក់”នៃ”ដែលជាអ្នកថែរក្សាប្រាសាទនេះ។ គំនិតនេះអាចចាត់ទុកជាការបានខ្លះព្រោះថាប្រាសាទនៅតំបន់អង្គរភាគច្រើនមានឈ្មោះហៅសព្វថ្ងៃគឺ មិនមែនជាឈ្មោះកំណើតដើមរបស់ប្រាសាទឡើយ។

លោកអ្នកនាងជាទីមេត្រី យើងតែងតែដឹងថាបើសិនជាចង់មើលថ្ងៃលិចគឺត្រូវទៅកំសាន្តនៅភ្នំបាក់ខែងនោះលោកអ្នកនឹងអាចមើលឃើញថ្ងៃលិចបានហើយ ប៉ុន្តែគឺនៅមានកន្លែងមួយទៀតដែលស្ថិតក្នុងខេត្តសៀមរាបនោះគឺ ប្រាសាទជ្រុងជាប្រាសាទតូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃប្រាសាទបាយ័ននៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ ដែលស្ថិតក្នុងខេត្តសៀមរាប។
នៅខ្លោងទ្វារចូលផ្នែកខាងត្បូងនៃប្រាសាទអង្គរធំហើយបត់ខាងឆ្វេងដៃធ្វើដំណើរតាមមាត់ទន្លេអុំឆ្ពោះទៅទិសខាងលិចដល់កន្លែងកាច់ជ្រុងនៃកំពែងប្រាសាទយើងនឹងឃើញប្រាសាទតូចមួយទីនោះហើយជាប្រាសាទជ្រុង។ ប្រាសាទជ្រុងជាកន្លែងអាចទស្សនាទេសភាពថ្ងៃលិចដ៏ពិសិដ្ឋនិងគួរឱ្យចាប់អារម្មណ៍។
ទាក់ទងទៅនឹងប្រវត្តិប្រាសាទជ្រុងបើតាមឯកសារដែលស្រាវជ្រាវ និង ចងក្រងដោយគង្គាអង្គររបស់ក្រុមហ៊ុនហ្គ្រីងអឺសបានឱ្យដឹងថា ប្រាសាទជ្រុងគឺជាប្រាសាទតូចច្រឡឹងល្អប្រណីតមួយដែលមានក្បាច់រចនាផ្កាភ្ញីរស់រវើកអមដោយចម្លាក់អាទិទេពជាច្រើននៅគ្រប់ផ្នែកសំណង់នៃប្រាសាទ។
តួប៉មប្រាសាទនេះបែរមុខ ទៅទិសខាងកើត ខណ្ឌជាបន្ទប់ៗសាងសង់ឡើងអំពីថ្មភក់ និង ថ្មបាយក្រៀមមានទំហំប្រមាណ១៥ម៉ែត្រ គុណ១០ម៉ែត្រមានកម្ពស់ប្រហែល ៥,៧ម៉ែត្រ ពីលើខ្នងកំពែងសង់នៅលើកំពែងអង្គរធំ ចំត្រង់កែងនៃកំពែងទិសទក្សិណ និង ទិសបស្ចិម ។
ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ ដែលជាស្នាព្រះហស្តរបស់ព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី ៧។ នៅក្នុងសម័យអង្គរប្រាសាទជ្រុងគឺជាហោត្រ័យ ឬ បណ្ណាល័យតម្កល់ទុកនូវផ្ទាំងសិលាចារឹកដ៏សំខាន់ដែលពិពណ៌នាយ៉ាងពិស្តារអំពីការស្ថាបនាកសាងមហាកំពែង កសិណទឹកព័ទ្ធជុំវិញ និងទ្វារចូលរាជធានីអង្គរធំក្នុងរជ្ជកាលព្រះមហាវីរក្សត្រជ័យវរ្ម័នទី ៧។
រហូតមកទល់ ពេលនេះប្រាសាទជ្រុងទទួលរងការបាក់បែកផ្នែកខ្លះៗដោយសារអាយុកាល និងការបំផ្លិចបំផ្លាញរបស់មនុស្ស។ នៅតាមខ្នងកំពែងខាងកើតប្រាសាទប្រមាណ២០០ម៉ែត្រ មានរន្ធទ្វារសម្ងាត់ចំនួនប្រាំដែលអ្នកស្រុកហៅថារន្ធត្រដេវតាំងពីយូរណាស់មកហើយពីព្រោះមានសត្វត្រដេវធ្លាប់ធ្វើសំបុកនៅទីនោះទើបអ្នកស្រុកហៅឈ្មោះនេះរហូតមក។
តាមលក្ខណៈភូមិសាស្ត្ររន្ធនេះគឺជាច្រកទឹកចេញចូលរវាងទន្លេអុំនិងបឹងតូចៗនៅភាគនិរតីនៃអង្គរធំហើយវាក៏ប្រាកដជាច្រកសម្ងាត់សម្រាប់ការរត់ភៀសខ្លួនរបស់ស្តេច ឬមន្ត្រីនៅក្នុងករណីមានគ្រោះថ្នាក់ណាមួយជាយថាហេតុផងដែរ។ រូងទាំងប្រាំនេះសង់ទម្លុះមហាកំពែងដ៏រឹងមាំរបស់អង្គរធំដែលស្ថិតនៅជាប់ៗគ្នា ប៉ុន្តែវាមានទំហំមិនស្មើគ្នាទេរូងកណ្តាលធំហើយខ្ពស់ជាងគេបន្តិចគឺ ទទឹងទំហំប្រមាណ១,៥ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ។

បាភ្នំមានទីតាំងស្ថិតនៅឃុំឈើកាច់ ស្រុកបាភ្នំ មានចម្ងាយ៧៨គ.ម ពីទីក្រុងភ្នំពេញនិងមានចម្ងាយ៤៥គ.ម ពីខេត្តព្រៃវែងបត់ឆ្វេងត្រង់ផ្សារកំពង់សឹងចូលចម្ងាយប្រហែល៧គ.ម។
រមនីយដ្ឋានបាភ្នំមានភ្នំបួននៅម្ដុំគ្នាគឺ ភ្នំសំពៅ ភ្នំល្អាង ភ្នំធំ ភ្នំបញ្ជរ។ បាភ្នំជារាជធានីចាស់ឈ្មោះថានគរភ្នំ គឺស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំដែលបច្ចុប្បន្ននៅបន្សល់ស្លាកស្នាមខ្លះៗប៉ុណ្ណោះ ដូចជាប្រាសាទបុរាណមួយឈ្មោះថាប្រាសាទចន្ទ័ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅក្នុងឃុំជើងភ្នំ។ ឯមន្ទីរនិងរាជវាំងនានាត្រូវបាក់បែករូបរាងដោយគំនរភ្នំជំនាន់នោះមានសង្គ្រាម។
បាភ្នំមានទេសភាពល្អ កាលណាយើងឡើងដល់កំពូលភ្នំមើលមកក្រោមនិងមានផ្ទាំងថ្មរូងថ្មធំៗដែលជាជំរកសត្វព្រៃមួយចំនួនលាក់ខ្លួនបាន។នៅជើងភ្នំមានវត្តឈ្មោះថា”វត្តភ្នំ”ឬ”វត្តបាភ្នំ”។ រមនីយដ្ឋានបាភ្នំមានផ្លូវពទ្ធ័ជុំវិញភ្នំនិងស្រះទឹកធំមួយនៅភាគខាងកើតនៅជុំវិញភ្នំមានលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅបន្តបន្ទាប់។
រមនីយដ្ឋានបាភ្នំមានគំរោងធ្វើជាតំបន់ទេសចរណ៏ធំនៅភាគខាងកើតទន្លេមេគង្គព្រោះតំបន់នេះទាក់ទាញភ្ញៀវទេសចរច្រើនជាងគេនៅរដូវបុណ្យទានរបស់ខ្មែរយើង។ នៅថ្ងៃឈប់សំរាកមានប្រជាពលរដ្ឋទៅលេងកំសាន្តច្រើន។

ភ្នំជីសូរស្ថិតនៅភូមិស្លាឃុំរវៀងស្រុកសំរោងបើធ្វើដំណើរតាមរថយន្តពីភ្នំពេញតាមផ្លូវជាតិលេខ២កាត់តាមស្រុកបាទីនិងប្រាសាទតាខ្មៅមានចម្ងាយ៦២គ.មដោយត្រូវប្រើរយៈពេលប្រហែលមួយម៉ោងរួចបត់ចូលតាមផ្លូវលំមួយមានចម្ងាយ៥គ.មពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចម្ងាយ២៧គ.ម ភ្នំជីសូរមានកម្ពស់១៣០ម។
គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅភ្នំតាម៉ៅនៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវត្រូវបន្តដំណើរប្រមាណ២៥គ.ម ទើបទៅដល់ទីនោះ។
នៅលើភ្នំជីសូរមានប្រាសាទបុរាណមួយថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈផ្ដាច់លើសប្រាសាទនានានៃតំបន់នេះ។ ពីលើកំពូលភ្នំនេះគេអាចគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទី។

ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកម្ពស់ ៣៨០ម នៅដើមសតវត្សរ៏ ទី១១(១០០២-១០៥០)ដោយព្រះបាទ សូរ្យវរ្មន័ទី១ សម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់និងលីប៉ូនីតមានបណ្ដោយ៦០មនិងទទឹង៥០មនិងមានថែវ២ជាន់ពទ្ធ័ជុំវិញ។
ថែវទី២មានទំហំតូចជាងថែវទីមួយនិងនៅចំកណ្ដាលមានទីសក្ការៈមួយដែលសំខាន់ហើយមានទ្វារឆ្លាស់ពីរខាងក្នុងមានបដិមាករមួយធ្វើអំពីរឈើ។ ដោយឡែកទៀតគេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្ដែរ និងសសរពេជ្រ។
គេនិយមឡើងភ្នំជីសូរ តាមជណ្ដើរថ្មខាងលិចដែលមានចំនួន៣៩០កាំហើយចុះតាមជណ្ដើរខាងត្បូងដែលមានចំនួន៤០៨កាំ។ នៅចំពីមុខប្រាសាទមានក្លោងទ្វារនិងមានជណ្ដើរមួយទៀតសាងសង់តាំងពីសមយ័កសាងប្រាសាទដែលភ្ជាប់ទៅប្រាសាទសែនឆ្មស់និងប្រាសាទសែនភូវាំាងនិងទន្លេអ៊ុំដែលជាបឹងកាលពីអតីតកាលគេចាត់ទុកជាបឹងដ៏ពិសិដ្ឋសំរាប់ធ្វើពិធីងូតទឹកលាងបាបតាមបែបលទ្ធិព្រហ្មមញ្ញសាសនា។
ក្រៅពីនេះនៅមានប្រាសាទជាច្រើនទៀតដែលស្ថាបនាឡើងតាមសមយ័កាលខុសៗគ្នានៅលើទីលានមួយដ៏ធំទូលាយបែរមុខទៅទិសខាងកើតនិងពាយ័ព្យមានបណ្ដោយប្រវែង១០០មនិងទទឹង៨០ម។ មួយផ្នែកធំប្រាសាទភ្នំជីសូរត្រូវខូចខាត។
នៅប៉ែកខាងត្បូងនៃប្រាសាទ មានព្រះវិហារពុទ្ធសាសនាសង់ថ្មីមួយ និងនៅខាងក្រោយមានសាលាធម្មសភាមួយខ្នងដែលមានកុដិព្រះសង្ឍនិងមានទីសក្កាៈតូចមួយទៀតហើយមានអាងទឹកចំណាស់មួយធ្វើអំពីបេតុងជាថ្នាក់ៗ
ភ្នំជីសូរជារមនីយដ្ឋានទេសចរណ៏ប្រវត្តិសាស្ត្ររបស់ខេត្តតាកែវ។មណ្ឌលនេះបាននិងកំពុងឆ្លុះបញ្ចាំងនូវប្រាសាទបុរាណដែលជាកេរ្តិ៏ដំណែលវប្បធម៏អរិយធម៏បេតិកភណ្ឌ័ជាតិខ្មែរគួបផ្សំនឹងទស្សនីយភាពធម្មជាតិនិងសមិទ្ធិផលសង្គមផ្សេងៗទៀតក្នុងមានជាអាទិ៏គឺភ្នំជីសូរ។
ក្រៅពីនោះគេឃើញមានរូងវិមានចន្ទ័ស្ថិតនៅប្រមាណ១៥០មពីខាងត្បូងប្រាសាទភ្នំជីសូរ។ រូងភ្នំធម្មជាតិនេះមានតាំងពីយូរយារណាស់មកហើយ។ វាជាទីស្ងាត់សំរាប់ពួកសមណៈព្រាហមណ៏តាំងសមាធិឬសម្រាប់អ្នកធ្វើធូត្តុង្គដើរចង្គ្រមភាវនាធម៏។ កាលពីសមយ័សង្គ្រាមក្នុងឆ្នាំដុំថ្មធំៗ មិនអាចចេញចូលបានទៀតឡើយ។
ក្រៅពីប្រាសាទគេឃើញមានវត្តភ្នំជីសូរបានកសាងឡើងក្នុងឆ្នាំ១៩១៧ដែលមានចៅអធិការវត្តគ្រប់គ្រងតាំងពីដើមរៀងមកមានចំនួន៥អង្គ។ វត្តនេះត្រូវបានបំផ្លាញខ្ទេចខ្ទីរក្នុង សង្គ្រាមឆ្នាំ១៩៧០ ហើយចាប់ផ្ដើមកសាងជាថ្មីក្នុងក្នុងឆ្នាំ១៩៧៩តរៀងមក។

ព្រៃបាសាក់មានទីតាំងស្ថិតនៅក្នុងស្រុកស្វាយរៀងផ្នែកខាងកើតឈាងខាងខាងត្បូងទីរួមខេត្តស្វាយរៀង។រមណីយដ្ឋាននេះមានចម្ងាយ៨,៥គ.មពីទីរួមខេត្ត។ព្រៃបាសាក់មានក្រឡាផ្ទៃ ៨៤ម៉ែត្រការ៉េ ដែលមានទីតាំងខាងជើង និងខាងកើតទល់នឹងទន្លេវ៉ៃកូ ខាងលិច និងខាងត្បូងទល់នឹងភូមិប្រជាពលរដ្ឋ។
រមណីយដ្ឋានព្រៃបាសាក់បានរកចំណូលចូលថវិការដ្ឋមួយផ្នែកដែរដែលបានស្រូបយកពីបណ្ដាភ្ញៀវជាតិនិយមចូលទស្សនានិងកំសាន្តសប្បាយ។ដូច្នេះនៅទីនេះមានលំនាំទៅមុខចាំបាច់សំរាប់បំរើអោយភ្ញៀវទេសចរក្នុងខេត្តស្វាយរៀងតាមបែបផែនប្រពៃណីខ្មែរផងនិងបំរើការទស្សនានិងចំណាប់អារម្មណ៏ពីបណ្ដាភ្ញៀវជាតិនិងអន្តរជាតិ អំពីរចនាបទស្ដីពីវប្បធម៏ និងអរិយធម៏ខ្មែរពិតៗ។
ព្រៃបាសាក់មានទីតាំងស្ថិតនៅភូមិសាស្ត្រជាដីទួលមួយដែលមានទីតាំងពីសមយ័បុព្វកាលជំនាន់មុនជាកន្លែងទីទួលប្រាសាទជំនាន់ដើម ប៉ុន្តែត្រូវបាក់បែកខ្ទេចខ្ទីរដោយសារសង្គ្រាមបង្កឡើងដោយពុំមានបន្សល់ទុកនូវស្លាកស្នាមវត្ថុបុរាណទាំងនោះឡើយ។
បច្ចុប្បន្តដើម្បីប្រែក្លាយតំបន់នេះអោយទៅជាតំបន់មួយដែលមានភ្ញៀវជាតិនិងអន្តរជាតិចាប់អារម្មណ៏ឡោះងវិញជំហ៊ានដំបូងមន្ទីរត្រូវរៀបចំកសាងរូបបដិមាករសំរាប់អោយភ្ញៀវក្នុងខេត្តធ្វើជាកន្លែងសការៈគោរពបូជានៅពេលមានបុណ្យទានឬក្នុងការកំសាន្តផ្សេងៗក្នុងតំបន់នោះ។ ព្រៃបាសាក់ជាតំបន់មួយសំបូរទៅដោយព្រៃស៊ុបទ្រុបជាងគេក្នុងខេត្តស្វាយរៀង។

ឆ្នេរដើមជ្រៃមានទីតាំងស្ថិតនៅពីមុខសាលាក្រុងព្រះសីហនុជាតំបន់ពុំសូវមានអ្នកទេសចរទៅងូតទឹកទេព្រោះតំបន់នោះមានភោជនីយដ្ឋានធំមួយដែលសង់ជាប់មាត់សមុទ្រដែលមានលក្ខណៈប៉ះពាល់កន្លែងលេងកំសាន្ត។
ប៉ុន្តែអ្នកទេសចរភាគច្រើនគេនិយមទៅដើរកំសាន្តក្រោយពេលងូតទឹករួចដោយទីនោះមានសួនច្បារល្អហើយធំទូលាយមានរូបសំណាក់ដែលទើបកសាងថ្មីច្រើនសំរាប់ថតរូបអ្នកទេសចរដែលទៅលេងក្រុងព្រះសីហនុ។
ស្ថិតនៅឆ្នេរម្លប់ជ្រៃអ្នកទេសចរភាគច្រើនគេនិយមទៅដើរកំសាន្តនាពេលល្ងាចនិងពេលយប់ដោយសារមានខ្យល់ជំនោរសមុទ្រដ៏ត្រជាក់ដែលមិនអាចបំភ្លេចបាន។