Tuesday, May 21st

Last update04:38:56 AM GMT

ទីតាំងឋិតនៅ: ជីវិតកំសាន្ត សម្រស់

សម្រស់

តើ​សក់​អ្នក​​ស្អាត​​និង​​សុខភាព​​ល្អ​ហើយ​​ឬ​នៅ​?

សក់​មាន​សុខភាព​ល្អ​បាន​ឆ្លុះបញ្ចាំង​នូវ​សម្រស់​និង​សុខភាព​ក្នុង​ខ្លួន​។ ដើម្បីឲ្យស​ក់​មាន​សុខភាព​ល្អ​វា​ទា​ក់​​ទង​​ទៅ​​នឹង​​ការ​ប្រតិបត្តិ​​សកម្មភាព​​ប្រចាំ​ថ្ងៃ​​ការ​ប្រើ​ប្រាស់​​ផលិត​​ផល​ និង​ការ​ញ៉ាំ​អាហារ​ដែល​មាន​ប្រយោជន៍​។

ប្រសិនបើ​យុវវ័យ​ចង់​ឲ្យ​ស​ក់មាន​សុខភាព​ សូម​អនុវត្តន៍​នូវ​វិធីសាស្ត្រ​ដូចខាងក្រោម​៖

១. ញ៉ាំ​អាហារ​ដែល​ផ្ដល់​ប្រយោជន៍​ខ្លាំង ដូច​ជា​បន្លែ​បៃតង ផ្លែឈើ និង​ពន្លក​រុក្ខជាតិ​។​

២. ជៀសវាង​កុំ​ប្រើ​សាប៊ូកក់សក់​ឲ្យបាន​យូរ​តាម​ដែល​អាច​ធ្វើទៅបាន​។​

៣. ពេល​សិតសក់ ត្រូវ​ប្រើ​ក្រាស​ដែលមាន​ធ្មេញ​ធំ ហើយ​កុំ​សិត​នៅពេល​សក់​ទទឹក​ឲ្យសោះ​។​ ជៀសវាង​ការប្រើ​ប្រដាប់​សំងួ​តសក់ ដើម្បី​ធ្វើឲ្យ​សក់​ស្ងួត​។ ម្យ៉ាង​ទៀត​កុំ​ក្រង់​សក់​តឹង​ពេក​។​

៤. កម្ដៅ​ប្រេងដូង ហើយ​ទុក​ឲ្យ​ត្រជាក់ បន្ទាបមក​លាប​ឲ្យបាន​ញឹកញាប់​ដើម្បី​ការពារ​អ​ង្គែ​។​

៥. កិន​ម្រេច​លាយ​ជាមួយ​ទឹកដោះគោ​ហើយ​កម្ដៅ​វា​បន្តិច​ជា​ការ​ស្រេច​។ លាប​វា​លើ​លលា​ក្បាល ហើយ​ទុក​ប្រហែស​១៥​នាទី។ ធ្វើបែបនេះ​១​ដង​ក្នុង​១​សប្ដាហ៍​នឹង​អស់​បញ្ហា​អ​ង្គែ​។​

៦. យក​ទឹកខ្មេះ​លាយ​ទឹក​បន្តិច ហើយ​លាប​ឲ្យ​សព្វ​លលា​ក្បាល ទុក​១៥​នាទី​។ វិធី​នេះ​ក៏​អាច​ព្យាបាល​អង្គែ​និង​អស់​បញ្ហា​ចៃ​។​

៧. លាយ​ទឹកដោះគោ​ជូរ​បន្តិច​ជាមួយនឹង​ក្រូចឆ្មារ ព្រមទាំង​ស៊ុត​។ យក​វា​មក​លាប​ឲ្យ​ពេញ​ស្បែកក្បាល ហើយ​ទុក​២០​នាទី នោះ​អង្គែ​នឹង​ជ្រុះ​អស់​គ្មាន​សល់​។​

៨. ពេល​ធ្វើដំណើរ​ទៅ​ណា​មក​ណា​ឆ្ងាយ គួរតែ​យក​អ្វី​ឃ្លុំ​សក់​ឲ្យ​ជិត​។​

៩. ជៀសវាង​នូវ​ការព្យាបាល​សក់​ឬ​ស្បែក​ក្បាល​ដោយ​ប្រើ​សារធាតុ​គីមី​។​

១០. ពេល​កក់សក់ គួរតែ​យក​សាប៊ូកក់សក់​មក​លា​យ​ជាមួយ​ទឹក​សិន ទើប​យក​ទៅ​កក់សក់​ទទឹក​ស្រាប់​។​

១១. ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​ប្រចាំថ្ងៃ​។​

១២. បើ​សក់​ជ្រុះ យក​ផ្នែក​ស​នៃ​ស៊ុត​មក​លាប​ឲ្យ​សព្វ​ជើងសក់ ហើយ​ទុក​១៥​នាទី​។​

១៣. ចង់​ឲ្យ​ស​ក់មាន​សុខភាព​ល្អ គួរតែ​ញ៉ាំ​អាហារ​ដែល​ពោរពេញ​ដោយ​ជាតិ​ប្រូតេអ៊ីន ជាតិ​ដែក ស័ង្កសី វីតាមីន​E C និង​B​។​

១៤. ហាត់ប្រាណ​៥​ថ្ងៃ​ក្នុង​១​សប្ដាហ៍ ដើម្បី​ឲ្យ​សរសៃឈាម​ស្បែកក្បាល​ដើរ​បាន​ល្អ​។​

សារៈ​ប្រយោជន៍​​នៃ​ម៉ាស​​បិទមុខ​

​ម៉ាស​បិទមុខ​មាន​សារៈប្រយោជន៍​មិន​ចំពោះ​អ្នក​ដែល​ចូលចិត្ដ​តុបតែង​មុខ​រាល់​ថ្ងៃ​នោះ​ទេ ស្ដ្រី​ដែល​មាន​មុខ​ធម្មតា​ក៏​អាច​បិទ​ម៉ាស​បានដែរ​។

ស្ដ្រី​ដែល​មាន​ស្បែក​មុខ​ស្ងួត​​​គួរតែ​បិទ​ម៉ាស​២​ដង​ ក្នុង​១​សប្ដាហ៍ ចំពោះ​ស្ដ្រី​ដែល​ប៉ះពាល់​នឹង​ការតុបតែង​មុខ​ច្រើន​ត្រូវ​ប្រើឡេ​ទ្រនាប់​ការពារ​មុន​នឹង​បិទ​ម៉ាស​២​ដង​ក្នុង​១​សប្ដាហ៍​ធ្វើឱ្យ​ស្បែក​មុខ​ស​ម៉ដ្ឋ​​រលោង​នឹង​ជួយ​បន្ដឹង​ស្បែក​មុខ​ផងដែរ​។​

​មុន​ដំបូង​នៅ​ពេល​ដែល​ស្ដ្រី​បិទ​ម៉ាស គួរតែ​លាង​សម្អាត​មុខ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ​ជាមុនសិន ទុក​រយៈពេល​១៥​នាទី​ទៅ​២០​នាទី រួច​លោក​ស្រី​អ្នកនាង​កញ្ញា​លុបមុខ​ជា​មួយ​​ទឹក​ធម្មតា​ទុក​រយៈពេល​៣​ម៉ោង​មុន​នឹង ចាប់ផ្ដើម​ធ្វើ​ការតុបតែង​មុខ​។ តែ​ប្រសិនបើ​លោកស្រី​អ្នកនាង​កញ្ញា​បក​ម៉ាស​បិទមុខ​ភ្លាម​រួច​ធ្វើ​ការតុបតែង​មុខ​អាច​បណ្ដាល​ឱ្យ​​មាន​ប្រតិកម្ម​លើ​ផ្ទៃមុខ​។​

​ផលប៉ះពាល់​នៅពេលដែល​ជ្រើសរើស​ផលិតផល​មិន​បាន​ត្រឹមត្រូវ ដូចជា​រោល​ស្បែក​មុខ ​ ស្បែក​មុខ​ក្រហម​ធ្វើឱ្យ​ផ្ទៃមុខ​រមាស់​ជាដើម​។ ត្រូវ​រក​ទិញ​ម៉ាស​បិទមុខ​នៅ​កន្លែង​​ណា​ដែល​ត្រឹមត្រូវ​នៅ​តាម​ហាង ឬ​ផ្សារ​ទំនើប​ជា​ដើម​មុន​នឹង​យកមក​ប្រើ​ត្រូវ​សួរ​អ្នកលក់​ឱ្យ​បាន​ត្រឹមត្រូវ​ពី​បៀ​ប​ប្រើ​ផលិតផល​ទាំងនោះ​។ ព្រោះ​របៀប​ប្រើ​ម៉ាស​បិទ​មុខ​​ គឺ​មិន​ដូចគ្នា​ទាំងអស់​នោះ​ទេ​៕

​តិច​និច​​ថែរក្សា​​សុដន់​​របស់​អ្នក​​កុំអោយ​​យា​រធ្លាក់​

ការ​យារ​ធ្លាក់​សុដន់ គឺជា​បញ្ហា​មួយ​ដែល​ស្ត្រី​រាល់​រូប តែងតែ​ត្រូវ​ប្រឈម​នឹង​វា​ក្នុងដំណាក់កាល​ណាមួយ​នៅក្នុង​ជីវិត​របស់​ពួកគេ​។ ការ​យារ​ធ្លាក់​សុដន់ អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​យ៉ាង​។ មូលហេតុ​មួយចំនួន គឺ​បណ្តាលមកពី​កត្តា​ធម្មជាតិ​ខណៈពេលដែល​កត្តា​មួយចំនួន​ទៀត យើង​អាច​ធ្វើ​ការបង្ការ​បាន​។

ការ​យារ​ធ្លាក់ អាច​បណ្តាលមកពី​សភាព​នៃ​ការ​មាន​ផ្ទៃពោះ​, អាយុកាល​, ការជក់បារី​និង ការធ្វើ​លំ​ហាត់ប្រាណ​ច្រើន​ជ្រុល​។ ជាធម្មតា​វា​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​កើត​មាន​ចំពោះ​ស្ត្រី​វ័យ​ចំណាស់ ប៉ុន្តែ​ស្ត្រី​វ័យក្មេង​ក៏​អាច​ប្រឈម​នឹង​បញ្ហា​នេះ​ផងដែរ ដោយសារ​តែ​កត្តា​មួយចំនួន​ដែល​បាន​លើកឡើង​ខាងលើនេះ​។

មាន​គន្លឹះ​ដើម្បី​ដោះស្រាយ​បាន​ដូច​ខាងក្រោម៖

•​ធ្វើ​លំ​ហាត់ប្រាណៈ ​មិន​ថា​អ្នក​រវល់​យ៉ាងណាក៏ដោយ អ្នក​ត្រូវ​ឆ្លៀត​ពេល​វេលា​ខ្លះ​ដើម្បី​ធ្វើការ​ហាត់ប្រាណ​។ វិធី​នេះ​អាច​នឹង​ជួយ​លៃ​តម្រូវ​ចរន្តឈាម​នៅក្នុង​រាងកាយ​អោយបាន​ត្រឹមត្រូវ​។

ការធ្វើ​លំ​ហាត់ប្រាណ​ដ៏​សាមញ្ញ​មួយ​អាច​នឹង​ត្រូវ​ធ្វើ​បាន ដោយ​ការដាក់​បាតដៃ​ទាំងពីរ របស់​អ្នក​ទល់​គ្នា​នៅ​ពីមុខ​ទ្រូង​របស់​អ្នក​ក្នុង​រយៈពេល ១០​​វិនាទី បន្ទាប់មក ធ្វើ​ការ​​សម្រាក​២​វិនាទី រួចមក​ចាប់ផ្តើម​ធ្វើ​វា​ម្តងទៀត អោយបាន​ប្រហែលជា១០​ទៅ ១៥​ដង​ក្នុង​មួយថ្ងៃ៕

•​ត្រូវ​ជ្រើសរើស​អាវទ្រនាប់​សម្រាប់​លេង​កីឡា​នៅពេល​ដែល​អ្នក​ត្រូវ​ធ្វើការ​ហាត់ប្រាណៈ ​អាវទ្រនាប់​សម្រាប់​ពាក់ ពេល​លេង​កីឡា គឺ​អាច​ជួយ​ទ្រទ្រង់​សុដន់​របស់​អ្នក​បាន​យ៉ាង​ពិសេស និង ជួយ​អោយ​អ្នក​ស្ថិតក្នុង​ភាព​សុខ​ស្រួល ខណៈពេល​ដែល​អ្នក​ត្រូវ​ធ្វើ​សកម្មភាព​ផ្សេងៗជាច្រើន។

ពួកវា​អាច​ជួយ​លើក​សុដន់​របស់​អ្នក​ហើយ​ដរាបណា ដែល​ពួក​វា​អាច​ស្ថិត​នៅក្នុង​ស្ថានភាព​ដូចនេះ​បាន នោះ​ពួក​វា​នឹង​អាច​ពើង​ឡើង​បាន​ដោយ​មិន​ចាំ​ប្រើ​អាវទ្រនាប់​ទៀត​នោះទេ​។​ ការពាក់​អាវទ្រនាប់​ដែល​មិន​ត្រូវ​នឹង​ទំហំ​សុដន់​បានល្អ​ក្នុងអំឡុងពេល​នៃ​ការហាត់​ប្រាណ គឺជា​ចំណុច​ដ៏​អាក្រក់​បំផុត​ដែល​អាច​បំផ្លាញ​ដល់​សម្រស់​ដើម​ទ្រូង​របស់​អ្នក ។​

•ត្រូវ​ចេះ​ថែរក្សា​សុដន់​អោយបាន​ល្អ​​នៅ​ពេល​អ្នក​ធ្វើការ​បំបៅ​ដោះកូនៈ ​ការ​បំបៅ​ដោះកូន​គឺជា​មូលហេតុដ៏​ចម្បង​មួយ​ដែល​បណ្តាល​អោយ​សុដន់​អ្នក​យារ​ធ្លាក់​បាន​។​

ខណៈពេល ដែល​អ្នក​កំពុង​បំបៅ​ដោះ​កូន​ទឹកដោះ​ដែល​ស្តុក​ទុក​នៅ​ក្នុង​សុដន់​និង ការ​ជញ្ជក់​របស់​កូន​អ្នក​អាចធ្វើអោយ​ស្បែក​របស់​សុដន់​ទាញ​សន្ធឹង​ជាង​មុន​បាន។ ដូច្នេះ​ការដាក់​ស្ថាន​ភាព​បំបៅ​ដោះកូន​អោយបាន​ត្រឹមត្រូ​វ គឺជា​កត្តា​ចាំបាច់​បំផុត​ដែល​អ្នក​អាច​ការពារ​សម្រស់​របស់​សុដន់​អ្នក​បាន។​

•ការដាក់​ដងខ្លួន​អោយបាន​ត្រឹមត្រូវៈ ការ​ស្ថិតក្នុង​ស្ថានភាព​ដងខ្លួន​មិនបាន​ត្រឹមត្រូវ​ល្អ គឺ​ក៏​អាច​ធ្វើអោយ​សុដន់​អ្នក​យារ​ធ្លាក់​បាន​ផងដែរ​។ អ្នក​ត្រូវតែ​ក្រោកឈរ​ឡើង​ដោយ​​​ដាក់​ដងខ្លួន​អោយ​ត្រង់ ឬ មិនត្រូវ​កោង​ខ្នងនៅពេល​កំពុង​អង្គុយ ឬ​ធ្វើ​សកម្មភាព​អ្វី​មួយ​នោះទេ​។​ ​ចំណុច​ដែល​បាន​បង្ហាញ​ខាងលើ​នេះ​សុ​ទ​តែ​វិធីសាស្ដ្រ​ល្អ​សម្រាប់​អ្នក​​ដែល​ចង់បាន​សុដន់​ស្អាត​មូលក្លំ​មិនយា​ធ្លាក់។​

ចំណុច​​សម្រស់​ដែល​​អ្នក​​មើល​​រំលង​

តើ​លោក​អ្នក​ដែល​ធ្លាប់​គិតថា​ខ្លួនឯង​គិតតែ​ថែទាំ​ចំណុច​មួយចំនួន​ហើយ​ភ្លេច​នូវ​ចំណុច​មួយចំនួន​ទៀត​ដែរឬទេ​? ផ្នែក​ខ្លះ​លើ​រាងកាយ​ដែល​មិន​ត្រូវបាន​ចាប់អារម្មណ៍​ថែទាំ​ឲ្យបាន​ដិតដល់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ភាពស្រស់ស្អាត​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន​...​។

១.​ខ្នង​:​ បរិវេណ​ខ្នង​ជា​កន្លែង​ដែល​អ្នក​អាច​មើល​រំលង​ព្រោះ​វា​នៅ​ឆ្ងាយ​ពី​ខ្សែ​ភ្នែក​។ ​ដូច្នេះ​គ្រប់ពេល​ងូតទឹក​ចូរ​កុំ​ភ្លេច​ដុស​ខាង​ស្បែក​ខ្នង​ជាប់​ជានិច្ច​រក​ច្រាស​ដង​វែង​អាច​លូក​ទៅ​គ្រ​ប់រិវេណ​នៃ​ដងខ្លួន​ដែល​មើលមិនឃើញ​។

ច្រាស​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ដែល​ស្លាប់​ចេញ ដើម្បី​កោសិកា​ថ្មី​មក​ជំនួស​ជំរុញ​លំហូរ​ឈាម​ប្រៀប​ដូច​ការ​ម៉ាស្សា​ស្បែក​ឲ្យ​មាំមួន សម្អាតរ​ន្ធ​ញើស និង​ជួយ​ការ​ពារ​​កុំឲ្យ​មាំមួន​សម្អាតរ​ន្ធ​ញើស​និង ជួយ​ការពារ​កុំឲ្យ​កើតមុន​។​

២.​ភ្លៅ​និង​គូទ:​ កំប៉ះ​គូទ​ជា​ផ្នែក​មួយ​ដែល​យើង​មើលមិនឃើញ​ដូច​ខ្នង​ដែរ​តែ​ស្បែក​បរិវេណ​នេះ​ត្រូវ​ការថែទាំ​ជាពិសេស​ដែរ​។ ដូច្នេះ​កុំ​ភ្លេច​ប្រើ​សរសៃ​សាញ​ននោង​ឬ​អេ​ប៉ុ​ង ដុសខាត់​បរិវេណ​គូទ កម្ចាត់​កោសិកា​ចាស់​ចេញ ខណៈ​ពេល​ងូតទឹក​ហើយ​ប្រើ​ក្រែម​ផ្ដល់សំណើម​ស្បែក​តាម​ក្រោយ​។​ ចំ​ណែ​ភ្លៅ​បញ្ហា​ភាគច្រើន គឺ​ខ្លាញ់​ដែល​ធ្វើឲ្យ​ស្បែក​​បរិវេណ​នេះ​មិន​រាបស្មើ​។ ​ការ​ម៉ាស្សា និង​ខាត់​ស្បែក​ជួយ​ឲ្យ​ចរន្តឈា​មរត់​ល្អ​ធ្វើ​ស្បែក​កាន់តែ​តឹង​ណែន​ល្អ​។

​៣.​ក្បាលជង្គង់ និង​កែងដៃ​:​បរិវេណ​ទាំងនេះ​ជា​កន្លែល​ស្ងួត​បំផុត​នៃ​ស្បែក​រាងកាយ ដោយសារ​វា​មាន​ក្រពេញ​ខ្លាញ់​តិច​ងាយ​នឹង​ជំ​ខ្មៅ​ក្រិន​ក្រោះ​អាក្រក់​ហើល​។

​គួរ​ដុសខាត់​ស្បែក​ជា​ប្រចាំ​រាល់ថ្ងៃ ខណៈ​ពេល​ងូតទឹក​ដោយ​ថ្ម​ឬ​សរសៃ​សាញ​ននោង​រួច​លាប​ក្រែម​​ផ្ដល់​សំណើម​។​ ប្រសិនបើ​បញ្ហា​ស្នាម​ជាំ​នៅ​បរិវេណ​ទាំងនេះ​មិន​បាត់​អ្នក​អាច​យក​ក្រូចឆ្មារ​ពុះ​ជា​ចំណិតៗ លាប​លើ​កែងដៃ និង​ក្បាលជង្គង់​។ ជាតិ​អាស៊ីដ​ស៊ី​ទ្រិក​នៃ​ផ្លែ​ក្រូចឆ្មារ​អាច​ជួយ​បក​ពណ៌​ស្បែក​បាន ហើយ​ជួយ​ឲ្យ​បាត់​អស់​ស្នាម​ជាំ​ខ្មៅ​។​

​តិច​និច​​កុំអោយ​​កើតមុន

មុន គឺជា​ពាក្យ​មួយ​ម៉ាត់​យ៉ាងខ្លី​ដែល​ជន​ប្រុស​ស្រី​មិន​ចង់ឱ្យ​វា​កើត​ឡើង​នៅ​លើ​ផ្ទៃមុខ និង​ទីកន្លែង​ផ្សេងៗ​នៅលើ​ស្បែក​។ ជា​ការពិត​ណាស់​មុន​កើត​មក​ពី​ធូលី​ដី​ដែល​ប៉ះ​ហើយ​វា​ស្ថិត​នៅ​យូរអង្វែង នៅ​លើ​ផ្ទៃមុខ​តាម​រន្ធ​ញើស​ដែល​មិន​អាច​លុបបំបាត់បាន​ដោយ​វិធីសាស្ត្រ​លាង​មុខ បែប​ងាយៗ ដោយ​ទឹក ឬ​សាប៊ូ​បាន​នោះ​ទេ។

ដើម្បី​ឱ្យ​ស្បែក​មុខ​របស់​អ្នក​បាត់​នៅមុន​ដែល​កើតមាន​នៅ​លើ​មុខ​នោះ ​អ្នក​គួរតែ​ឧស្សាហ៍​ទៅ​ហាង​កែសម្ភស្ស​ដើម្បីឱ្យ​គេ​ម៉ាស្សា​មុខ និង​សម្អាត​ជាតិ​កខ្វក់​ដែល​មាន​នៅ​លើ​​មុខ​របស់​អ្នក។​

​វិធី​មួយទៀត​ដោយ​គ្រាន់តែ អ្នក​យក​ទឹក​ក្តៅ​អ៊ុនៗ​មក​ជូន​សម្អាត​មុខ​នៅពេល​ដែល​អ្នក​មក​ដល់​ផ្ទះ​ បន្ទាប់​ពី​ប៉ះ​នៅ​ធូលី​ដី​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ចេញ​ទៅ​ខាង​ក្រៅ​ក៏​បាន។

វិធីសាស្ត្រ​ដូចដែល​យើង​បាន​បង្ហាញ​នេះ គឺជា​វិធីសាស្ត្រ​ដែល​ងាយស្រួល​បំផុត​ក្នុង​ការបង្ការ​កុំឱ្យ​កើតមុន​នៅ​លើ​មុខ ដូច្នេះ​ហើយ​ប្រសិនបើ​អ្នក​ពិតជា​ចង់ឱ្យ​ស្បែក​មុខ​របស់​​អ្នក​ស្រស់​ស្អាត​នោះ​អ្នក​គួរតែ​អនុវត្ត​នៅ​វិធីសាស្ត្រ​ដូចដែល​យើង​បាន​បង្ហាញ​នេះ។​

ការ​បិទ​មុខ​ដោយ​​ផ្លែ​​ត្រសក់​ធ្វើឲ្យ​​បាត់​ស្នាម​​ជ្រីវ​ជ្រួញ​

​ផ្លែ​ត្រសក់​មាន​វីតាមីន​ខ្ពស់​ដែល​អាច​ធ្វើឲ្យ​ស្បែក​មុខ​របស់​​យើង​មាន​សំណើម និង​បាត់​ភាព​ជ្រីវជ្រួញ​បាន​
*​ផ្នែក​ផ្សំៈ

- ផ្លែ​ត្រសក់ៈ ១​ផ្លែ

- ពង​មាន់ៈ ១​គ្រាប់ (​យក​តែ​ពង​ស​)

- ទឹក​ក្រូវឆ្នារៈ ១​ស្លាបព្រា

*​វិធី​ធ្វើៈ

​បកសំបក​ត្រសក់​ចេញ​លាង​ទឹក​ឲ្យ​ស្អាត​ហាន់​ជា​ចំណិត​តូចៗ ស្តើង​យក​ទៅ​សូន ឬ​ជ្រលក់​ជាមួយ​ពង​ស និង​ទឹ​កក្រូចឆ្នារ​ឲ្យ​សព្វ​ចូលគ្នា​។

លាងមុខ​ឲ្យ​ស្អាត​ជូត​កន្សែង​ឲ្យ​ស្ងួត​យក​ចំណិត​ត្រសក់ ដែល​ផ្សំគ្នា​រួចហើយនោះ​មក​បំពោក​លើ​ផ្ទៃមុខ​ឲ្យ​ពេញ​លើកលែងតែ​បបូរមាត់ និង​ប្រឡង់​ផ្នែក​ទុកចោល​ប្រមាណ​២០​នាទី​រូ​ច​លាង​ចេញ​ដោយ​ទឹកស្អាត​នោះ​ផ្ទៃមុខ​របស់​អ្នក​នឹង​មាន​ភាពស្រស់ថ្លា និង​បាត់​នូវ​ស្នាម​ជ្រីវជ្រួញ​មើលទៅ​គួរឲ្យ​បេតី​ពិតៗ​...៕

​ដៃ​ស្រ​ឡូ​ន​​ស្អាត​​ដោយ​​វិធី​ងាយៗ​

ដៃ​ទន់​ស្រ​ឡូ​ន​ស្អាត គឺជា​បំណង​ប្រថា្ន​របស់​បុរស​ស្ត្រី​គ្រប់ៗ​រូប។​ តើ​អ្នក​ចង់​បានដៃ​ស្អាត​មែន​ទេ? ចឹង​សូម​មើល​វិធី​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ងាយៗ​នៅក្នុង​ការធ្វើ​ឱ្យ​ដៃ​របស់អ្នក​ទន់​ស្រឡូន​ស្អាត ៖

១. យក​ប្រេង​អូ​លីវ​មក​លាប​នៅលើ​ដៃ​របស់​អ្នក បន្ទាប់មក​យក​ស្រោមដៃ​ផ្លា​ស្ទិច​(​ស្រោមដៃ​ពេទ្យ ) យក​មក​ពាក់​នៅ​លើ​ដៃ​របស់​អ្នក។ បន្ទាប់មកទៀត​យក​ដៃ​របស់​អ្នក ទៅ​ដាក់​ត្រាំ​នៅក្នុង​ទឹក​ក្តៅ​អ៊ុនៗ រយៈពេល១០នាទី ប៉ុន្តែ​ត្រូវ​ចងចាំ​ថា មិន​ត្រូវ​ឱ្យ​ទឹក​ចូលទៅ​ក្នុង​ដៃ​របស់​អ្នកនោះ​ទេ ។​

២. លាងដៃ​របស់​អ្នក​ជា​ប្រចាំ​ជាមួយ​សាប៊ូ ដែល​គ្មាន​ជាតិ​អាស៊ីដខ្លាំង​

៣. ដោះ​ស្រោមដៃ​ចេញ  និង​លាងដៃ​របស់​អ្នក​ជា​មួយ​និង​សាប៊ូ​ដែល​គ្មាន​ជាតិ​អាស៊ីដខ្លាំង  ព្រមទាំង​លាបឡេ​ការពា​រដៃ​របស់អ្នក  ជា​ការ​ស្រេច​

៤. ចាក់​ស្ករ​នៅលើ​បាតដៃ​របស់​អ្នក​រួច​ម៉ាស្សា​ថ្នមៗ​ក្នុង​រយៈពេល ២នាទី​។

វិធីសាស្ត្រ​ដូចដែល​បាន​បង្ហាញ​នៅ​ខាងលើនេះ សុទ្ធសឹងតែ​ជា​វិធីសាស្ត្រ​ងាយៗ​នៅក្នុង​ការអនុវត្ត ដើម្បី​ធ្វើ​ឱ្យដៃ​អ្នក​ស្រ​ឡូ​ន និង​ទន់​ស្អាត។ វិធីសាស្ត្រ​បែប​ធម្មជាតិ​នេះ  ទាមទារ​ឱ្យ​អ្នក​អនុវត្ត​ឱ្យបាន​ជា​ប្រចាំ​យ៉ាងហោចណាស់​មួយ​សប្តាហ៍​ម្តង​ទើប​ទទួលបាន​លទ្ធផល​ល្អ​គួរ​ជាទី​គាប់​ចិត្ត ។​

​ថែម​​បង្អែម​ក្នុង​​អាហារ​​ពេល​ព្រឹក​ជួយ​​សម្រក​​ទម្ងន់

យោងតាម​ការសិក្សា​ថ្មី​បានបង្ហាញ​ថា វិធី​ល្អ​បំផុត​ក្នុងការ​សម្រក​ទម្ងន់ គឺ​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​ដោយ​អាហារ​ពេលព្រឹក​មាន​តុល្យភាព​រួម​ជាមួយ​បង្អែម​តាម​ចំណូលចិត្ត​។

តាម​​លទ្ធផល​នៃ​ការសិក្សា​ពី​សាកលវិទ្យាល័យ​តេ​ល​​អា​វីវ​បាន​ឱ្យ​ដឹង​ថា​ ការបន្ថែម​បង្អែម​លើ​អាហារ​ពេលព្រឹក ៦០០កា​ឡូរី អាច​ជួយ​សម្រក​ទម្ងន់​បាន​ច្រើន និង​រក្សា​ទម្ងន់​​មិន​ឱ្យ​ឡើង​ទៀតផង​។

ចំពោះ​មូលហេតុ​ត្រូវបាន​អ្នកស្រាវជ្រាវ​បកស្រាយ​ថា ប្រព័ន្ធ​​ដុត​បំផ្លាញ​​ថាមពល​​របស់​​រាងកាយ​ដំណើរការ​បាន​ខ្លាំង​នា​​ពេល​ព្រឹក​​​ធ្វើឱ្យ​វា​ក្លាយ​ជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​​ទទួល​​ទាន​អាហារ​តាម​ចិត្ត​ចង់ និង​អាច​ជួយ​ទប់​ការ​ឃ្លាន​ក្នុងអំឡុងពេល​អាហារ​បន្ទាប់​ទៀត​បាន​។​

​ដោយបុរស​ត្រូវ​កំណត់​ឱ្យ​ទទួលទាន ១.៦០០កា​ឡូរី និង​ស្ត្រី ១.៤០០​កា​ឡូរី ក្នុង​១​ថ្ងៃ​។​ ​បើ​តាម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ការ​ទទួលទាន​អាហារ​ពេលព្រឹក​ដែល​មាន​កាឡូរី​ខ្ពស់​ជាប្រចាំ​អាច​មាន​ហេតុផល​ល្អ ព្រោះ​វា​ជួយ​ពន្លឿ​ន​ប្រព័ន្ធ​ដុតបំផ្លាញ​ថាមពល ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​ការ​ឃ្លាន​អាហារ​ខុស​ពេលបាន​ទៀត​ផង​៕

​ស្បែក​​មិន​​ស្អាត​​ដោយ​​ទំលាប់​​អាក្រក់​

​សុខភាព​ស្បែក​ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​មនុស្ស​ទាំងឡាយ​ដូច្នេះ​ទំលាប់​អាក្រក់​ខាងក្រោម​ត្រូវ​បោះបង់ចោលៈ​

១.​Make-up ច្រើន​ដង​ក្នុង​មួយថ្ងៃ

​មិត្តៗ​នារី​មួយ​ចំនួន​ច្រើន​តែ Make-up បន្ថែម​ដើម្បី​បិទបាំង​ស្បែក​ខូច ឬ​ស្លាកស្នាម​របស់ខ្លួន ពិសេស​នៅ​ពេល​បែក​ញើស ឬរ​លប់​គឺ​តែង make-up បន្ថែម​តែម្ដង​ដែល​ការធ្វើ​បែប​នេះ​ធ្វើឲ្យ​ម្សៅ​ឡើង​ក្រាស់​ដែល​ចូល​ទៅ​រាំងខ្ទប់ រន្ធ​ញើស​ជាហេតុ​នាំឲ្យ​កើត​មាន​ស្នាម​កន្ទួល ឬ​មុន​ជាដើម​។ យក​ល្អ​អ្នក​មិន​គួរ make-up ញឹកញាប់​ពេក​ទេ ឬ​អាច​ងាក​មក​ប្រើ​ផលិតផល​ដែល​ជួយ​លាង​សម្អាត​ស្បែក និង​ធ្វើឲ្យ​ស្បែក​ឲ្យមាន​សំណើម​ជំនួស​វិញ​។​

២.​ប្រើ​ផលិតផល​ហួស​ដឺ​ឡេ៖​

ការប្រើប្រាស់​ផលិតផល​ហួស​ដឺ​ឡេក៏​ផ្ដល់​ផល​អវិជ្ជមាន​ជា​ខ្លាំង​ដល់ សុខភាព​ដែរ​។ លើសពី​នេះ​ចំពោះ​ផលិតផល​ផ្សេងៗ​ដែល​អ្នក​បាន​បើក​ប្រើប្រាស់​ហើយ មិន​ត្រូវ​ប្រើ​ឲ្យលើស​ពី ១២​ខែ​នោះ​ទេ​ព្រោះ​គុណភាព​អាច​ប្រែប្រួល​បន្ទាប់ពី​ការបើក​គម្រប​។​

៣.ការ​បក ឬ​ខាត់​ស្បែក​ញឹកញាប់៖​

​ការ​បកស្បែក​ធ្វើឲ្យ​ស្បែក​ខ្ចី​របស់​អ្នក​ងាយ​នឹង​មាន​ប្រតិកម្ម ជាមួយ​អាកាសធាតុ​ជុំវិញ​ដូចជា កម្ដៅ​ថ្ងៃ ភាព​ត្រជាក់ និង​ធូលី​ជាដើម និង​អាច​ធ្វើឲ្យកើត​មហារីក​ផងដែរ​។ ការ​បកស្បែក​អាច​ធ្វើ​ទៅ​បាន​ប្រសិនបើ​អ្នក​មាន​វ័យ​ចំណាស់ ព្រោះ​កោសិកា​មួយចំនួន​បាន​ស្លាប់ ដូច្នេះ​ការ​បកស្បែក​អាច​ជា​ជម្រើស​។ ក្រៅពី​នេះ​ការ​ខាត់​ស្បែក​ញឹកញាប់​ពេក​នឹង​ធ្វើឲ្យ​ស្បែក​ស្ដើង ឬ​មាន​បញ្ហា​អាឡែកហ្ស៊ី ឬ​មហារីក​ជាដើម​។​

៤.គេង​ទាំង​នៅ Make-up៖

​មនុស្ស​មួយចំនួន​យល់ថា ខ្លួន​បាន​ចំណាយ​ប្រាក់​កាស និង​ពេលវេលា​ច្រើន​ក្នុង​ការ​តុបតែង​ខ្លួន​សម្រាប់​ការ make-up មុន​ចូល​ពិធី​អ្វីមួយ ដូច្នេះ​គេ​ស្ដាយ​មិន​ហ៊ាន​លុបលាង​ចោល​ទេ ថែម​ទាំង​គេង​ទាំង​ផ្អាប់​ទុក​។ ការ​ផ្អាប់​ទុក​បែប​នេះ​ក្នុង​ពេលវេលា​យូរ​បែបនេះ​អាច​បង្កឲ្យមាន កន្ទួល​រមាស់ មុន ឬ​អាច​ឈាន​ដល់​អាឡែកហ្ស៊ី​ស្បែក​ជាដើម​។​

៥.ប្រើ​ប្រដាប់​ផាត់មុខ​ដែល​គ្មាន​អនាម័យ៖

​ប្រដាប់​ផាត់មុខ​តម្រូវឲ្យ​មាន​ការថែរ​ក្សា និង​សម្អាត​ឲ្យបាន​ត្រឹមត្រូវ​។ ការប្រើ​ប្រដាប់​ផាត់មុខ​កខ្វក់​នឹង​នាំឲ្យមាន​បញ្ហា​មួយចំនួន​ដូចជា នាំយក​កម្ទេច​ស្បែក​ខូច​តូចៗ​ចូលទៅ​ក្នុង​ស្បែក​ដែល​ផ្ដល់​ឱកាស​ដល់​មេរោគ​ក្នុង​ការវិវត្តន៍​ដែល​នាំ​គ្រោះថ្នាក់​ដល់​ស្បែក​។​

​យ៉ាងម៉េច​ដែរ​! តើ​មិត្តៗ​នារី​មាន​នូវ​ទម្លាប់​ដូចដែល​បាន​រៀបរាប់​ខាងលើ​ដែរ​ឬទេ​? បើ​មាន​ត្រូវ​ប្រញាប់​ផ្លាស់ប្ដូរ​ជាបន្ទាន់ ពុំនោះ​ទេ​អ្នកនឹង​ជួប​បញ្ហា​ប្រឈម​នានា​ដូច​ដែល​បាន​រៀបរាប់​ខាងលើ​មិន​ខាន​៕

​អាហារ​​ក្មេង​​ជាង​​វ័យ​

ភាព​ក្មេង​រមែង​​ជា​រឿង​​មួយ​ដែល​ស្ត្រី​គ្រប់រូប​ប្រាថ្នា​ចង់បាន​។​ ដូច្នេះ​ដើម្បី​បំពេញ​បំណងប្រាថ្នា​នេះ យើង​បាន​នាំយក​វិធី​ទទួលទាន​ដែល​ជួយ​បង្អង់​ភាព​ចាស់​មក​ជម្រាប​ជូន​។​

គ្រាប់​ធញ្ញជាតិ​៖ ការ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​រៀងរាល់​ព្រឹក​ដែល​សម្បូរ​ដោយ​វីតាមីន B2 ជួយ​ទប់ស្កាត់​ការផលិត​ខ្លាញ់​លើស​របស់​ក្រពេញ​ផលិត​ក្នុង​រាងកាយ​ដែលជា​មូល​ហេតុ​ធ្វើឲ្យ​សក់​ស្តើង និង​មាន​ជាតិ​ខ្លាញ់​។​

ត្រីសូ​ម៉ុង​៖ ការ​ទទួលទាន​ត្រីសូ​ម៉ុង​អាហារ​សមុទ្រ ឬ​សាលាដ៍ បន្លែ​ស្រស់​អាចជួយ​បញ្ឈប់​ការ​របកស្បែក​។​

​ស្វាយ​៖ ស្វាយ​មាន​បេតា​ឃែ​រ៉ូ​ទី​ន​ដែល​ជួយ​ធ្វើឲ្យ​ស្បែក​មាន​សុខភាព​ល្អ ជួយ​ជំរុញ​ការបង្កើត​ស្បែក​រួមទាំង​ស្បែកក្បាល ដើម្បី​ជំនួស​របស់​ដើម​ដែល​គគ្រាត​ស្ងួត​ឲ្យ​ត្រ​ឡប់​​មក​មានសំណើម​និង​ទន់​និង​ធ្វើឲ្យ​ស្បែក​ម៉ដ្ឋ​ផូរផង់​ដូចទា​រក​។​

សណ្តែកដី​៖ ការ​ទទួលទាន​សណ្តែក​ដី​អាច​ជួយ​បង្អង់​សក់ស្កូវ​បាន ដោយ​ទទួលទាន​មុន​ពេលបាយ​។ សណ្តែកដី​មាន​វីតាមីន B ដែល​អាច​បញ្ឈប់​ការប្តូរ​ពណ៌​សក់​ឲ្យ​ទៅ​​ជា​​សក់ល្បាយអាចម៍ខ្លា​ហើយ​ថែម​ទាំង​ជួយ​ស្បែក មើល​ទៅ​ផូរផង់​ទៀតផង ។​

​ត្របែក​៖ ត្របែក​សម្បូរ​ទៅដោយ​វីតាមីន C ជួយ​រក្សា​សរសៃទឹក​ប្រូតេអ៊ីន​ដែលជា​ប្រភព​នៃ​ប្រូតេអ៊ីន​ក្រោម​ស្បែក ឬ​ទទួលទាន​ល្ហុង ក្រូច​ទំពាំងបាយជូរ​ក្រៀម និង ផ្លែ​ឈើ​ឲ្យបាន​ជាប្រចាំ​ក៏​អាច​ជួយ​បង្កើន​វីតាមីន C​ បានដែរ​។​

​ផ្លែ​ប៊័រ​៖ ​ផ្លែ​ប៊័រ​សម្បូរ​ទៅ​ដោយ​វីតាមីន​B ដែល​ជួយ​ការពារ​ផ្ទៃមុខ​ពី​បរិយាកាស​កខ្វក់​ធ្វើឲ្យ​ផ្ទៃមុខ​មើល​ទៅក្មេង​ជាង​វ័យ​ហើយ​រាងកាយ​អាច​ទប់ទល់​ការបំផ្លាញ​ក្នុង​រូបភាព​ផ្សេងៗ​។​

អាហារ​​ជួយ​​មិន​​អោយ​​កើត​​មុខ​

ប្រសិនបើ​អ្នក​មិន​យកចិត្ត​ទុក​ដាក់​​ចំ​ពោះ​អាហារ​ដែល​អ្នក​ទទួល​ទាន​ទេនោះ វា​ក៏​ដូចជា​អ្នក​កំពុងតែ​បំផ្លាញ​សម្រស់​ខ្លួនឯង​យ៉ាង​ដូច្នោះ​ដែរ​។

ដូច្នេះ​ហើយ​អ្វី​ដែល​សំខាន់ ចំពោះ​អ្នក​ដែល​អ្នក​គួរ​ធ្វើ​នោះ​មិនមែន​ការស្វែងរក​ផលិតផល​ឬ​ការវះកាត់​កែ​សម្ផស្ស ដើម្បី​ជួយ​កែលំអរ​មុខមាត់ និង​រូបរាង​របស់​អ្នកនោះ​ទេ គឺ​អ្នក​ត្រូវ​យកចិត្តទុកដាក់ ចំពោះ​​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

១. អាហារ​ដែល​មិន​ល្អ​ដល់​សុខភាព​មាន រសជាតិ​ឆ្ងាញ់​វា​មាន​ឥទ្ធិពល​អាក្រក់​ទៅ​ស្បែក​របស់​អ្នក​។ អាហារ​ដែល​មាន​ជាតិ​ប្រេង​និង​ខ្លាញ់​ច្រើន បង្កើន​ឱកាស​ក្នុងការ​កើត​មុន​។ ប្រសិនបើ​អ្នក​មាន​ស្បែក​សម្បូរ​ខ្លាញ់​អ្នក​គួរតែ​ប្រយ័ត្ន​ចំពោះ​អាហារ​បែបនេះ​។​

២. អ្នកគួ​រញ៉ាំ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​។​

៣. ជៀសវាង​ការ​ញ៉ាំ​ទឹក​សូ​ដា និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​។ អ្នក​ត្រូវ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ទឹក​ជំនួស​នឹង​ការទទួល​ទាន​ភេសជ្ជៈ​ទាំងនោះ​។​

៤. ទឹក​នឹង​ជួយ​លាង​សម្អាត​ជាតិពុល​ពី​ប្រព័ន្ធ​រាង្គ​កាយរ​បស់​អ្នក ហើយ​នឹង​ជួយ​រក្សា​សម្រស់​ស្បែក​របស់​អ្នក​ឱ្យ​ស្ថិត​ស្ថេរ​បានយូរ​។​

៥. តែ​បៃតង គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដ៏​ខ្លាំង​ក្នុង​ការ​ដែល​អាច​លាង​សម្អាត​ជាតិពុល និង​សម្អាត​ស្បែក​របស់​អ្នក​តាម​ធម្មជាតិ​។​

​​​អំបិល​​ខាត់​​ស្បែក​​មាន​​ប្រយោជន៍​​អ្វីខ្លះ​​ដល់​​ស្បែក?

​អំបិល​ខាត់​ស្បែក​គឺជា​ប្រភេទ​អំបិល​ម្យ៉ាង​ដែល​អាច​ផ្តល់​​គុណ​ប្រយោជន៍​​ច្រើន​​ដល់​​ស្បែក​​របស់​​អ្នក។ ​​ការ​ប្រើ​ប្រាស់​​អំបិល​​នេះ​​ផ្តល់​​ផល​ប្រយោជន៍​​ច្រើន​​ណាស់​​ដល់​​ស្បែក​​របស់​អ្នក​ដោយ​អ្នក​គ្រាន់តែ​ខាត់​វា​នៅលើ​ស្បែក​ថ្នមៗ​មុនពេល​ដែល​អ្នក​ងូតទឹក។

មុនពេល​ដែល​អ្នកប្រើប្រាស់​អំបិល​នេះ​អ្នក​ត្រូវ​បន្ថែមសំណើម​នៅលើ​ស្បែក​របស់​អ្នក​ដោយ​ប្រើប្រាស់​ទឹក​ធម្មតា បន្ទាប់មក​យក​អំបិល​នោះ​ទៅ​ដុស​នៅលើ​ស្បែក​របស់​អ្នកថ្នមៗ​រហូត​ទាល់តែ​អ្នក​មាន​អារម្មណ៍​ថា​អំបិល​​​នោះ​ត្រូវ​បាន​រលាយ​នៅលើ​ស្បែក​របស់​អ្នក។

​វា​មាន​ប្រយោជន៍​ច្រើន​ដែល​អាច​ជួយ​កម្ចាត់​នៅ​កោសិកា​ចាស់ៗ​ដែល​មាន​នៅ​លើ​ស្បែក​ជួយ​ឱ្យ​ស្បែក​តឹង​ណែន​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​នៅលើ​ស្បែក​ព្រមទាំង​អាច​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​មាន​អារម្មណ៍​ថា​សម្រាក​ទៀតផង។ ​ដូច្នេះ​ហើយ​អ្នក​អាច​ប្រើប្រាស់​អំបិល​នេះ​នៅ​មុនពេល​ដែល​អ្នក​ងូតទឹក​ ដើម្បី​ទទួលបាន​ស្បែក​ស្រស់ស្អាត និង​មាន​អារម្មណ៍​ស្រស់ថ្លា​ផងដែរ។​

ការ​តុបតែង​ថ្ពាល់​​និង​​បបូរមាត់​​​អោយ​​ស្រស់​​ស្អាត

​អ្នក​ប្រហែលជា​មាន​ការភ្ញាក់ផ្អើល​ដែល​ទ្រង់ទ្រាយ​សំខាន់​បំផុត​ទី​២ ដែល​នៅ​លើ​មុខ​របស់​អ្នក​គឺ​នៅ​ត្រង់​ថ្ពាល់​និង​ម្តុំ​ថ្ពាល់​។ ថ្ពាល់ពេញ​មាន​ការពេញនិយម​ក្នុង​វប្បធម៌​និង​វ័យ​ជាច្រើន​។

​ការ​ផាត់មុខ​អាច​ជួយ​ឱ្យ​ថ្ពាល់​កាន់តែ​មាន​ភាពស្រស់ស្អាត​ដោយ​ការ​បង្កើត​ពន្លឺ (contrast) និង​ស្រមោល​(shadow)​។ វិធី​ងាយស្រួល​បំផុត​ក្នុង​ការបន្ថែម​សម្រស់​នៅ​ថ្ពាល់​គឺ​ផាត់​ថ្ពាល់​ពណ៌​​ព្រឿងៗ​ដែល​សាក​សម​នឹង​ពណ៌​ស្បែក​របស់​អ្នក និង​ការបង្កើត​ពន្លឺ​ដោយ​ប្រើ​ពណ៌​ក្រ​ម៉ៅ​លាប​នៅក្រោម​ថ្ពាល់​និង​ត្រង់​ថ្គាម​។

អ្នក​ក៏​អាច​បន្ថែម​ពីលើ​ពណ៌​ព្រឿងៗ​នោះ ដើម្បី​បង្កើត​សម្រស់​បន្ថែម​ទៅលើ​ថ្ពាល់​របស់​អ្នក​។ អ្នក​អាច​ធ្វើឱ្យ​ថ្ពាល់​និង​មុខ​អ្នក​មើល​ទៅ​ធំ​ទូលាយ​ដោយ​ការ​លាប​ពណ៌​ក្រ​ម៉ៅ​​នៅ​សងខាង​ច្រមុះ ព្រោះ​វា​ធ្វើឱ្យ​ច្រមុះ​របស់​អ្នក​មើល​ទៅ​រួម​តូច​។​

​បបូរមាត់​: ​បបូរមាត់​គឺជា​ចំណុច​សំខាន់​ទី ៣ នៃ​ទម្រង់​មុខ បន្ទាប់​ពី​ភ្នែក​និង​ថ្ពាល់​។​ទំហំ​ដែល​ល្អ​បំផុត​នៃ​បបូរមាត់​គឺ ខាងក្រោម ៦០ ភាគរយ និង​ខាងលើ ៤០ ភាគរយ​។ ចុង​នៃ​បបូរមាត់​ទាំងសងខាង (corners of the lips) ត្រូវ​កោង​ឡើង​ទៅលើ​បន្តិច ហើយ​ពេល​ដែល​ដាក់​ខ្សែបន្ទាត់​មួយ​ឱ្យ​រត់​កាត់​ចុង​ទាំងសងខាង​ខ្សែ​នោះ​ត្រូវ​រត់​កាត់​បបូរមាត់​ខាងលើ​។ មនុស្ស​កាន់តែ​ចាស់​បបូរមាត់​ខាងលើ​នឹង​ស្តើង​ទៅ​ហើយ​នឹង​មាន​ស្នាម​ជ្រួញ​បញ្ឈរ​ដែល​បង្ក​ឱ្យ​ក្រែ​មហៀរ​ចេញ​តាម​ស្នាម​ជ្រួញ​នោះ​។ អ្នក​អាច​ប្រើក្រែ​មលាប​តាមគែម​បបូរ​មាត់ (lip liner), ក្រែ​មលាប​បបូរមាត់​, និង​ក្រែមទឹក​មាន​ជាតិរលោ​ង (lip gloss) ដើម្បី​ធ្វើឱ្យ​បបូរមាត់​អ្នក​មើល​ទៅ​ស្មើ​គ្នា​និង​ស៊ិច​ស៊ី​។​

​បបូរមាត់​ក្រាស់ (Big Lips)៖ សម្រាប់​មនុស្ស​ភាគច្រើន ពួកគាត់​ចង់បាន​បបូរមាត់​ក្រាស់​។ វា​បង្កើន​នូវ​ភាព​សិច​ស៊ី និង​ភាព​ទាក់ទាញ​។ ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រើក្រែ​មលាប​បបូរ​មាត់​​ពណ៌​ស្រ​អាប់ (muted colors) ដូចជា ស្វាយ (purple), ត្នោត​, និង​ទង់ដែង ដើម្បី​មិនឱ្យ​គ្រប់​បំបាត់​លើ​សម្រស់​ធម្មជាតិ​នៃ​បបូរមាត់​របស់​ពួកគេ​។ អ្នក​មិន​គួរប្រើ​ក្រែម​ទឹក​​មាន​​ជាតិរលោ​ង​ច្រើន​ពេក​នោះ​ទេ ព្រោះ​វា​ធ្វើឱ្យ​បបូរមាត់​អ្នក​មើល​ទៅ​កាន់តែ​ក្រាស់​។ សម្រាប់​អ្នក​ដែល​មាន​បបូរមាត់​ក្រាស់​ខ្លាំង (fullest lip) គួរប្រើ​ក្រែម​ពណ៌​ក្រម៉ៅ ដើម្បី​ឱ្យ​វា​មើល​ទៅ​ស្តើង​ជាង​មុន​។​

​បបូរមាត់​ស្តើង (Small Lips)៖ ចំពោះ​អ្នក​មាន​បបូរមាត់​ស្តើង មាន​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ជួយ​ឱ្យ​វា​មើល​ទៅ​ក្រាស់​ជាង​មុន​។ ដំបូង​គឺ​មិន​ត្រូវ​ប្រើ​ពណ៌​ក្រ​ម៉ៅ ដែល​ធ្វើឱ្យ​បបូរមាត់​មើល​ទៅ​កាន់តែ​ស្តើង​។ ដើម្បី​ធ្វើឱ្យ​វា​មើល​ទៅ​កាន់តែ​ក្រាស់ អ្នក​គួរ​ប្រើក្រែ​មលាប​តាមគែម​បបូរ​មាត់ គូស​នៅក្រោម​បបូរមាត់​អ្នក​បន្តិច​។ បន្ទាប់​មក​លាប​ក្រែម​ពីលើ និង​លាប​ស្រមោល​ពណ៌​ស​នៅ​ចំ​កណ្តាល​បបូរមាត់​ពីលើ​ក្រែ​មនោះ​។​

​វិធី​ការពារ​និង​​ទប់ស្កាត់​ការ​ឡើង​​អាចម៍​រុយ

អាចម៍រុយ​នេះ​គឺជា​ស្នាម​អុ​ចមូលៗ​រាបស្មើ​មាន​ពណ៌​ត្នោត ដែល​ច្រើនតែ​លេច​ចេញ​ឡើង​នៅលើ​ខ្នងដៃ ក មុខ និង​ស្មា​។ វា​កើត​ឡើង​ដោយសារ​ការ​ត្រូវ​កម្តៅថ្ងៃ​មិន​មាន​​ទាក់ទង​ជាមួយនឹង​អាយុ​នោះទេ​។​

វា​ច្រើន​កើត​ចំពោះ​មនុស្ស​ចាស់ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​កម្តៅថ្ងៃ​ច្រើន​អាច​នឹង​មាន​វា​នៅ​អាយុ​ខ្ទង់​២០ ឬ ៣០​ឆ្នាំ​។ កម្តៅថ្ងៃ​មាន​កាំរស្មី​ខ្ពស់ (UV) ដែល​ធ្វើឱ្យ​សម្បុរ​ប្តូរ​ទៅ​ជា​ទង់ដែង​ឬ​រលាក​។ យូរៗ​ទៅ​កម្តៅថ្ងៃ​នោះ​នឹង​បង្កើត​ជាតិ​ពណ៌​ក្នុង​ស្បែក​ច្រើន​ជាង​ធម្មតា​ដែល​បង្ករ​ឱ្យមាន​អាចម៍រុយ​នេះ​។​

ការឡើង​អាចម៍រុយ​អាច​ធ្វើឱ្យ​សម្រស់​របស់​អ្នក​ធ្លាក់ចុះ ហើយ​ប្រសិនបើ​ទំហំ​របស់​វា​មាន​ការប្រែប្រួល នោះ​វា​ប្រហែល​ជា​ករណី​មាន​ជំងឺមហារីក​ស្បែក ដែលជា​មូល​ហេតុ​​ដ៏​ល្អ​ដែល​អ្នក​គួរឱ្យ​គ្រូពេទ្យ​ស្បែក​ពិនិត្យ​យ៉ាងតិច​ម្តង​ក្នុង​មួយឆ្នាំ​។​ ប៉ុន្តែ​ប្រសិនបើ​វា​គ្រាន់តែ​ជា​អាចម៍រុយ​ធម្មតា​នោះ ខាងក្រោម​គឺជា​វិធីសាស្ត្រ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​បិតបាំង​ឬ​បំបាត់​វា (​ក៏ដូចជា​បង្ការ​មិនឱ្យ​មាន​កាន់តែច្រើន​)​។​

​ប្រើ​ថ្នាំ​ធ្វើឱ្យ​ស​៖ និយាយថា ប្រសិនបើ​អាចម៍រុយ​នោះ​មិនធំ​ពេក​ឬ​ពណ៌​មិន​ចាស់​ពេក​ទេនោះ អ្នក​អាច​ប្រើ​ថ្នាំ​ធ្វើឱ្យ​ស​ដែល​អាច​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា ព្រោះ​វា​អាច​ធ្វើឱ្យ​បាត់​អាចម៍រុយ​បាន ដែល​ជួយ​ធ្វើឱ្យ​ស្បែក​រលោង​។​ លាបថ្នាំ​នោះ​ពីរ​ដង​ក្នុង​មួយថ្ងៃ​ទៅ​លើ​កន្លែង​មាន​អាចម៍រុយ ដោយ​ធ្វើ​តាម​ការណែនាំ​របស់​ក្រុមហ៊ុន​។ ប្រើ​សំឡី​ជ្រលក់​ថ្នាំ​មក​លាប​លើ​កន្លែង​អាចម៍​រុយ ដូច្នេះ​អ្នក​មិន​ប្រើ​ថ្នាំ​លើ​កន្លែង​ដែល​គ្មាន​អាចម៍​រុយ​។​

អ្នក​ត្រូវ​អត់ធ្មត់ ព្រោះ​វា​មិន​បង្ហាញ​លទ្ធផល​ភ្លាមៗ​នោះទេ​។ វា​ត្រូវការ​ពេល​ពី ៦ ទៅ ១២ ខែ ក្នុង​ការបំបាត់​ពណ៌​។ អ្នក​ត្រូវ​ឈប់​ប្រើ​វា​នៅ​ពេល​ដែល​អាចម៍រុយ​បាត់​អស់​ហើយ ឬ​កន្លែង​ដែល​ប្រើ​នោះ​មាន​ពណ៌​ស្រាល​ជាង​ពណ៌​ស្បែក​ធម្មតា​។​ ​គេចចេញ​ពី​កាំរស្មី​៖ ដោយសារ​តែ​ស្នាម​អុច​នេះ​កើតឡើង​ពី​កាំរស្មី UV របស់​ព្រះអាទិត្យ ការ​កំហិត​ការ​ត្រូវ​នឹង​កម្តៅថ្ងៃ គឺជា​ជំហាន​សំខាន់​ទី​មួយ​ក្នុង​ការប្រឆាំង​នឹង​ស្នាម​អាចម៍​រុយ​។

វេជ្ជបណ្ឌិត រ៉ា​ហ្វ ដេ​ញ៉ែល​(C. Ralph Daniel III) និយាយថា នេះ​មាន​ន័យ​​ថា អ្នក​ត្រូវ​លាបឡេ​ការពារ​កម្តៅ​រាល់ពេល​ដែល​អ្នក​ចេញ​ក្រៅ​ផ្ទះ​។​ បើ​ទោះ​ជា​អ្នក​មាន​ស្នាម​អាចម៍រុយ​រួចហើយ​ក៏​ដោយ ការប្រើឡេ​ការពារ​កម្តៅថ្ងៃ​អាច​ជួយ​បង្ការ​មិន​ឱ្យ​ប្តូរ​ពណ៌​កាន់តែ​ក្រាស និង​ការពារ​មិនឱ្យ​មាន​អាចម៍រុយ​ថ្មី​កើតឡើង​។​

​ការពារ​បបូរមាត់រ​បស់​អ្នក​៖ បបូរមាត់​គឺជា​កន្លែង​ដែល​មនុស្ស​ភាគច្រើន​មិន​ចាប់​អារម្មណ៍​ក្នុង ការការពារ​ពី​កម្តៅ​ថ្ងៃ​។ ប៉ុន្តែ​អាចម៍រុយ​ក៏​អាច​កើត​លើ​បបូរមាត់​របស់​អ្នក​ដែរ​។ ស្ត្រី​ជា​ច្រើន​គិត​ថា​ក្រែ​មលាប​មាត់របស់​ពួកគេ​អាច​ការពារប​បូរមាត់​បាន។ ប៉ុន្តែ​កម្តៅថ្ងៃ​អាច​ជ្រាបចូល​វា​បាន​ម្យ៉ាងវិញទៀត ក្រែ​មមាត់​នឹងរ​លប់​ខ្លះៗ នៅ​ពេល​ដែល​​យើង​និយាយ ឬ ញ៉ាំ​ទឹក​ឬ​អាហារ ដែល​ធ្វើឱ្យ​បបូរមាត់​អ្នក​គ្មាន​អ្វី​ការពារ​។ ដូច្នេះ​អ្នក​គួរ​ប្រើក្រែ​មលាប​មាត់​ដែលមាន SPF ពី ១៥ ទៅ ៣០​។​

​គេច​ពី​ព្រះអាទិត្យ​៖ អ្នក​គួរ​គេចចេញ​ពី​កម្តៅថ្ងៃ​តាម​ដែល​អ្នក​អាចធ្វើ​បាន​ក្នុងកំឡុងពេល ពី​ម៉ោង ១០​ព្រឹក ទៅ​ម៉ោង ៤​ល្ងាច​) ដែល​ជា​ពេល​ដែល​រស្មី UV ខ្លាំង​បំផុត​។ សូម​ចងចាំ​ថា អ្នក​គួរ​ប្រើឡេ​ការពារ​កម្តៅថ្ងៃ​គ្រប់​ពេលវេលា​មិន​ថា​ក្នុងរ​ដូវ​ណា​ទេ​។

​គ្រឿងសម្អាង​៖ ប្រសិនបើ​អ្នក​មាន​ស្នាម​អាចម៍រុយ ហើយ​មិន​ចង់​ចំណាយ​ប្រាក់​ក្នុង​ការ​ទៅ​ឱ្យ​គ្រូពេទ្យ​ស្បែក​ព្យាបាល អ្នក​អាច​បិតបាំង​វា​ដោយ​ប្រើ​ម្សៅ​ទ្រាប់​ជាតិ​ក្រែ​មឬទឹក​។ ជ្រើសរើស​ពណ៌​ដែល​ស្រាល​ជាង​ពណ៌​ស្បែក​របស់​អ្នក​ដើម្បី​បិតបាំង​ឱ្យបាន​ល្អ បំផុត​។​

​ក្រូចឆ្មារ​៖ ចិត​ក្រូចឆ្មារ​ពីរ​បី​ចំណិត ហើយ​ដាក់​វា​លើ​កន្លែង​មាន​ស្នាម​អាចម៍រុយ​រយៈពេល ១០ ទៅ ១៥​នាទី​។ ជាតិ​អាស៊ី​ន​ដែល​មាន​ក្នុង​ក្រូចឆ្មារ​ស្រស់​អាច​ជួយ​លប់បំបាត់​ស្នាម អាចម៍រុយ​បាន​។ វា​មិន​បង្ហាញ​លទ្ធផល​ភ្លាមៗ​នោះទេ ប៉ុន្តែ​អ្នក​អាច​ចាប់ផ្តើម​ឃើញ​លទ្ធផល​របស់​វា​ក្នុង​រយៈពេល​ពី ៦ ទៅ ១២​សប្តាហ៍​។ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ព្រោះ​ការប្រើ​ច្រើនពេក​អាចធ្វើឱ្យ​ស្បែក​ខាងក្រៅ​របក​។​

​វិធី​​ការពារ​រាង​កាយ​ពី​អាកាស​ធាតុ​​ក្តៅ​​ខ្លាំង​

ជាទូទៅ​អាកាសធាតុ​នៅ​លើ​ផែនដី តែងតែ​មាន​ការប្រែប្រួល​ទៅ​តាម​តំបន់​ផ្សេងៗ ដូច្នេះ​ត្រូវតែ​រិះរក​វិធី ​ដើម្បី​ការពារ​រាងកាយ​របស់​លោក​អ្នក​។ ដើម្បី​ការពារ​រាងកាយ ពី​អាកាសធាតុ​ក្ដៅ​ខ្លាំង​បាន​លោកអ្នក​ត្រូវ​មាន​ការហូបចុក​សម​ស្រប​ដែល​ជា​ទំលាប់​ប្រចាំថ្ងៃ​ដូចខាងក្រោម​នេះ​៖

​ទី​១-​ហូប​ផ្លែ​ឈើ​ច្រើន​ជួយ​បន្ថែម​ជាតិ​ទឹក​ដល​រាងកាយៈ
​ សីតុណ្ហភាព​កើន​ខ្ពស់ សរីរាង្គ​ក៏​ត្រូវការ​ប្រើប្រាស់​ជាតិ​ទឹក​ច្រើន ធ្វើឱ្យ​យើង​ខ្វះ​ជាតិ​ទឹក​។ ពេល​ហូប​ផ្លែឈើ​ច្រើន​មិន​ត្រឹមតែ​ជួយ​បន្ថែម​ជាតិ​ទឹក សារធាតុចិញ្ចឹម​រាងកាយ​ដ៏​មាន​សារៈសំខាន់​នោះទេ ថែមទាំង​មាន​ឥទ្ធិពល​កាត់​បន្ថយកម្ដៅ​ទៀតផង​។​ ក្នុង​សរីរាង្គ​របស់​មនុស្ស​នៅ​មាន​ភាពទាក់ទង​គ្នា​ជាមួយ​សីតុណ្ហភាព​ខាងក្រៅ​។ ដូច្នេះ​ គឺ​ត្រូវតែ​ជ្រើស​រើស​ប្រភេទ​ផ្លែ​ឈើ​ដែល​សមស្រប​ទៅនឹង​អាកាសធាតុ​ខាងក្រៅ​មុន​ពេល​បរិភោគ​។ ​ចំពោះ​អ្នក​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​មិនល្អ ត្រូវ​ជ្រើសរើស​ផ្លែឈើ​ណា​ដែល​មាន​លក្ខណៈ​មិន​ជូរ​ពេក​មិន​ផ្អែម​ពេក​។ ចំពោះ​អ្នក​ដែល​រលាក​ក្រពះ​មិន​ត្រូវ​បរិភោគ​ប្រភេទ​ផ្លែ​ឈើ ដូចជា​ឪឡឹក ត្រសក្រ់​សូវ​...​។​

​ទី​២-​ហូប​ទឹក​ច្រើន មិន​ត្រូវ​ទទួល​ទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាសៈ​ នៅ​ពេល​អាកាសធាតុ​ធម្មតា មិន​ក្ដៅ មិន​ត្រជាក់ ក្នុង​មួយ​ថ្ងៃ​សរីរាង្គ​របស់​យើង​ត្រូវការ​ទឹក​ពី​២.០០០​-២.៤០០ មី​លី​លីត្រ​ជាប្រចាំ​។ ដោយសារ​សីតុណ្ហភាព​នៅ​ក្នុង​ឈាម​ក្នុង​សរីរាង្គ​នា​ពេល​ព្រឹក​ខ្ពស់ ដូច្នេះ​ក្រោយពេល​ភ្ញាក់​ពី​ដំណេក​អ្នក​ចាំបាច់​ត្រូវតែ​ផឹកទឹក​មួយ​កែវ​ធំ​ជាមុន​។ ដើម្បី​ជួយ​កាត់បន្ថយ​កម្ដៅ​ខ្លាំង​នៅក្នុង​ខ្លួន និង​ពេញ​មួយ​យប់​ដែល​យើង​មិន​បាន​បញ្ចូល​ជាតិ​ទឹកក្នុង​រាងកាយ​។​

ទី​៣-​ទទួលទាន​ដំណេកៈ​ សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ធ្វើឱ្យ​ការផ្លាស់ប្ដូរ​សារធាតុ​ក្នុង​សរីរាង្គ​ធ្វើ​សកម្មភាព​ខ្ពស់ ធ្វើឱ្យ​ថាមពល​ក្នុង​រាងកាយ​ឆាប់​ចុះខ្សោយ​ក្លាយជា​ហេវ​ហត់​អស់​កម្លាំង​។ ហេតុ​ដូច្នេះ​ការ​ទទួលទាន​ដំណេក​ក្នុង​រដូវក្ដៅ​គ្រប់គ្រាន់​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុង​ការរក្សា​សុខភាព​បង្កើន​ស្មារតី​ក្នុង​ពេល​ធ្វើ​ការងារ​។ ដេក​ថ្ងៃ​ពេល​រដូវក្ដៅ​ក៏មាន​សារៈសំខាន់​ដល់​រាងកាយ និង​ខួរក្បាល​ផងដែរ ដោយ​សារ​តែ​បាន​សម្រាក​គ្រប់គ្រាន់​។​

​ទី​៤-​មិន​ត្រូវ​ងូតទឹក​ត្រជាក់ៈ​ ពេល​សីតុណ្ហភាព​ខាងក្រៅ​ក្ដៅ​ខ្លាំង​មនុស្ស​តែង​ចូល​ចិត្ដងូត​ទឹកត្រជាក់​ដោយ​យល់ឃើញថា​មាន​អារម្មណ៍​ស្រស់​ស្រាយ ប៉ុន្ដែ​តាម​ការពិត​ក្ដៅ​ខ្លាំង​ហើយ​ងូតទឹក​ត្រជាក់​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សរីរាង្គ​។ ដោយសារតែ​រាងកាយ​របស់​មនុស្ស​ទ​ទួល​ឥទ្ធិពល​កម្ដៅ​ពី​ខាងក្រៅ​យ៉ាងខ្លាំង​ទឹក​ត្រជាក់​នឹង​ធ្វើឱ្យ​រន្ធ​រោម​រួម​តូច​យ៉ាង​ឆាប់រហ័ស​ធ្វើឱ្យ​កម្ដៅ​ក្នុង​សរីរាង្គ​មិន​អាច​ចេញមកក្រៅ​ទាន់​ពេលវេលា​ធ្វើ​ឱ្យ​ស្ទះ​ក្នុង​រាងកាយ​អាច​បង្ក​ឱ្យមាន​ជំងឺ​ឈឺក្បាល​វិលមុខ ហើយ​រាលដាល​មាន​​កម្ដៅ​ក្ដៅ​ជាប់​ជានិច្ច​។ មធ្យោបាយ​ល្អ គឺ​ត្រូវ​ទុក​ឱ្យ​សរីរាង្គ​បញ្ចេញ​ញើស​ឱ្យអស់​ហើយ​ទុកឱ្យ​កម្ដៅ​ជ្រៀត​ចេញមកក្រៅ​អស់​ចាំ​ងូតទឹក​ជា​រឿង​ល្អ​ប្រសើរ​បំផុត​៕

​ដុះ​​ក្បាល​ពោះ​​មាន​​ផល​ប៉ះពាល់​​អ្វីខ្លះ​?

មិន​ថា​នារី ឬ​បុរស​នោះទេ កាលណា​ដុះ​ក្បាលពោះ​ខ្លាំង​ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ជា​ច្រើន​ប្រភេទ​។ ​តើ​ការ​ដុះ​ក្បាលពោះ​នោះ​មាន​ផលប៉ះពាល់​អ្វីខ្លះ​ចំពោះ​សុខភាព​របស់​អ្នក​?​គឺ​មាន​ផលប៉ះពាល់​មួយ​ចំនួន​ដល់​សុខភាព​របស់​អ្នក​ដូចជា​៖

១- អ្នក​អាច​ប្រឈម​នឹង​ជម្ងឺ​ទឹកនោម​ផ្អែម​យ៉ាង​ឆាប់រហ័ស ព្រោះ​កាលណា​អ្នក​ធាត់​ដុះ​ក្បាលពោះ​ធ្វើឱ្យ​អ្នក​មាន​ចំណង់​ចំណូលចិត្ត​នូវ​អាហារ​ផ្អែម​ហួសពេក​។​

២- ងាយ​ប្រឈមមុខ​នឹង​ជម្ងឺ​លើស​ជាតិ​ខ្លាញ់​ច្រើន​ជាពិសេស​នោះ​ គឺ​អាច​ធ្វើឱ្យ​អ្នក​ស្ទះ​នូវ​សម្ពាធ​ឈាម ធ្វើឱ្យ​ដំណើរការ​នៃ​សរសៃឈាម​របស់​អ្នក​មាន​ដំណើរការ​មិន​ល្អ ជាពិសេស​នោះ​ធ្វើឱ្យ​អ្នក​អាច​ឈាន​ដល់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ថែម​ទៀត​។​

៣- ភាព​ដុះ​ក្បាលពោះ​នេះ​អាច​បង្ក​ឱ្យ​អ្នក​ឈានទៅរក​ជម្ងឺ​គ្រោះ​ក្នុង​តម្រងនោម​យ៉ាង​ងាយ​បំផុត​។​

៤- មនុស្ស​ដែល​ដុះ​ក្បាលពោះ​គឺ​ងាយ​ប្រឈម​នូវ​ការឈឺ​នូវ​សន្លាក់ឆ្អឹង​និង​ឈឺ​តាម​សន្លាក់ឆ្អឹង​ផ្សេងៗ​ជាដើម​។​

ដូច្នេះ​អ្នក​ត្រូវ​ព្យាយាម​ថែរក្សា​សុខភាព​របស់​អ្នក​ឱ្យ​បាន​មាំមួន​ដើម្បី​ជៀសផុត​ពី​ជម្ងឺ​ផ្សេងៗ​មក​រាត្បា​តដល់​រាង​កាត​យ​របស់​អ្នក​។​

​សក់​ស្អាត​​ដោយ​​វិធី​​ងាយៗ

ជា​រៀងរាល់ថ្ងៃ​មាន​ស្ត្រី​ជាច្រើន​ចង់បាន​នូវ​ការ​លូតលាស់​សក់​យ៉ាង​ឆាប់រហ័ស​ ដើម្បី​ងាយស្រួល និង​ធ្វើ​ម៉ូត​ដែល​ស្រស់ស្អាត​សំរាប់​សក់វែង ប៉ុន្តែ​ជារឿយៗ គឺ​ពិបាក​ក្នុង​ការ​រក​​នូវ​វិធី​ធ្វើឲ្យ​សក់​ដុះ​វែង​នឹង​ក្រាស់​បាន​យ៉ាង​ងាយ​ឡើយ​។​

១. ត្រីសូ​ម៉ុង​គឺជា ត្រី​ដែល​ល្អ​បំផុត យើង​អាច​យក​វា​មក​ញ៉ាំ​សំរាប់​ការលូតលាស់​នៃ​សក់​ផងដែរ​។ ត្រីសូ​ម៉ុង​ជា​ត្រី មាន​ប្រូតេអ៊ីន វីតាមីន​នឹង​ជាតិ​ដែក​។ ត្រី​នេះ​មាន​ផ្ទុក ទៅ​​ដោយ​វីតាមីន B12 និង អូ​មេហ្គា​3 ខ្លាញ់ អាស៊ី​ត ដូច្នេះ​វា​អាច ធ្វើឲ្យ​សក់​យើង​លូតលាស់​វែង​និង​ស្បែក​ក្បាល​​មាន​​សុខ​ភាព​ល្អ​។​

២. សណ្តែក​ប្រកប​ទៅ ដោយ​ជាតិ​ដែក​ស័ង្កសី គឺជា​អាហារ​សំខាន់​ដែល​ផ្គត់ផ្គង់​រាងកាយ​។ ប្រសិន​ជា​យើង​មាន​បញ្ហា​សក់​ជ្រុះ សណ្តែក​អាច​ជួយ​ឲ្យ​យើង​ឈប់​ជ្រុះ​សក់ ហើយ​និង​ធ្វើឲ្យ​សក់​លូតលាស់​បាន​យ៉ាង​លឿន​ទៀត​ផង​។​ តើ​ប្រិយមិត្ត​ចង់បាន​នៅ​សក់​ដ៏​វែង​ក្រាស់ និង​មាន​ភាព​ស្រស់ស្អាត​ដែរ​រឺទេ​?

៣. បន្លែ​ដែលមាន​ពណ៌​បៃតងចាស់ គឺជា​អាហារ​ល្អ​បំផុត​សំរាប់​អ្នក​ចូលចិត្ត​បរិភោគ​នៅ​បន្លែ ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យសក់​របស់​យើង​មាន​ចំនួន​កើន​ឡើង​ក្រាស់​និង​វែង​។ បន្លែ​​ទាំងនោះ​មាន​ស្ពៃ​ខ្មៅ និង ខាត់​ណា ពួក​វា​មាន​ប្រយោជន៍ណាស់​សំ​រាប់ការ​លូតលាស់​នៃ​សក់​។ វា​មាន​ផ្ទុក​ទៅដោយ វីតាមីន A និង C​។ វីតាមីន​ទាំងនេះ​ជួយ ឲ្យ​រាងកា​យរបស់​យើង បង្កើត​ប្រេង​នៅក្នុង​សក់​ឲ្យមាន​សំនើម មិន​បែក​ចុង និង​មាន​ការលូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​សក់​។​

​មូល​​ហេតុ​​ធ្មេញ​​លឿង​និង​​វិធី​​កែ​ខៃ​

មូលហេតុ​បណ្តាលឱ្យ​ធ្មេញ​លឿង៖ ធម្មតា​ធ្មេញ​មនុស្ស​យើង​ស​ភ្លឺ​ចែង​ចាំង ប៉ុន្តែ​អ្នក​ខ្លះ​បែរជា​មាន​​ធ្មេញ​លឿង ឬ​ក្រមៅ​។ នេះ​បណ្តាល​មក​ពី​​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ ដែល​មាន​ពណ៌​ជាប្រចាំ​ដូចជា កាហ្វេ តែ​ជាដើម​។​ ការជក់បារី ក៏​ជា​មូលហេតុ​មួយ​ផងដែរ​។

ការ​ដុសធ្មេញ ពុំ​បាន​ស្អាត នាំឱ្យ​មាន​កម្ទេច​​អាហារ បាក់តេរី និង​កំណកកំបោរ តោង​នៅជាប់​ធ្មេញ​បន្តិច​ម្តងៗ យូរៗ​ទៅ បណ្តាល​ឱ្យ​ឡើង​​ពណ៌​លឿង​ពណ៌​ត្នោត ឬ​ពណ៌​ខ្មៅ នៅតាម​ចន្លោះ​ធ្មេញ និង​តួ​ធ្មេញ​។ ម្យ៉ាងទៀត មូលហេតុ​ដែល​បណ្តាល​ឱ្យ​ធ្មេញ​លឿង​ក៏​ដោយ​សារ​ការទទួល​ទាន​ថ្នាំ​តេត្រា​ស៊ីគ្លី​ន ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ពណ៌​របស់​ធ្មេញ​ផងដែរ​។​

​កែ​បញ្ហា​ធ្មេញ​លឿង ដោយ​ប្រើចេល​៖ ​ចេល​សម្រាប់​លាប​បំពោ​កលើ​ធ្មេញ​អាច​រក​ទិញ​បាននៅតាម​ឱសថស្ថាន​ស្របច្បាប់​នានា​។​

​វិធី​ប្រើ​៖ ដុស​សម្អាត​ធ្មេញ​ឱ្យ​ស្អាត បន្ទាប់មក​យក​ជក់​ជ្រលក់​ទៅ​ក្នុងចេល​នោះ​រួច​ហើយ​ យក​មក​លាប​លើ​ធ្មេញ​ដែល​មាន​បញ្ហា​។ រួច​រាល់​​ហើយ​ទុកចោល​ប្រមាណ ១៥-៣០​នាទី សឹម​លាង​សម្អាត​ចេញ​។ ​

ដូចនេះ ឱ្យបាន​១-៣​សប្តាហ៍ ដោយ​ចាប់ផ្តើម​ពី​ធ្មេញ​ជួរ​ខាងលើ​មុន​រួច​សឹម​ជួរ​ខាងក្រោម​តាម​ក្រោយ​។ ក្រោយពេល​ប្រើ​រួច​ត្រូវ​បិទ​គម្រប​​-​ចេល​ឱ្យ​ជិត ឯ​ជក់​លាង​ទឹក​ឱ្យ​ស្អាត​​ហើយ​ហាល​ឱ្យ​ស្ងួត​។ បន្ទាប់​ពី​ធ្មេញ​ស​តាម​ចិត្ត​ចង់​បាន​ហើយ​អ្នក​ត្រូវ​ប្រើ​បន្តទៀត​ឱ្យ​ជាប់​ជា​ប្រចាំ ដើម្បី​ឱ្យ​ធ្មេញ​នៅតែ​ស​ជាប់​ជានិច្ច​៕

អាថ៌​កំបាំង​៤​យ៉ាង ដែល​​ធ្វើ​អោយ​មុខ​ស្រស់​ថ្លា​

អាថ៌កំបាំង​ធ្វើឲ្យ​ផ្ទៃមុខ​ស្រស់ថ្លា ដែល​ស្ត្រី​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់បាន​ថ្ងៃនេះ​សម្ភស្ស​មាន ៤​រូបមន្ត ផ្ញើរ​មក​ធ្វើជា​ចំណេះដឹង ហើយ​គួរ​សាកល្បង​ធ្វើតាម​វី​ធី​ដូចខាងក្រោម​៖

១- រូបមន្ត​បន្ថែម​ភាព​ស្រស់​ផូរផង់​ដល់​ផ្ទៃមុខៈ អ្នក​ត្រូវ​លាងមុខ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ឲ្យបាន​ស្អាត​ជា​មុន បន្ទាប់ពីនោះ​នាំយក​ផ្លែ​ប៉ោ​ម​នៅ​មិនទាន់​ចិត្រ​សំបក ពាក់កណ្តាល​ផ្លែ​មក​ច្របាច់ ឬ​ដំ​ឲ្យ​ល្អិត​ល្មម ហើយ​យក​មក​បំពោ​កលើ​មុខ លើកលែង​ត្របកភ្នែក រួច​ទុក​ប្រមាណ ២៥​នាទី ទើប​លាង​ចេញ នោះ​ផ្ទៃ​មុខ​របស់​អ្នកនឹង​ឡើង​ស្រស់​ផូរផង់​។

២- រូបមន្ត​បន្ថយ​ភាព​ជ្រីញជ្រួញ ធ្វើឲ្យ​មុខ​ស្រស់រលោង​ឡើងៈ យក​ផ្លែ​ប៉ោ​ម​ (​ពាក់កណ្តាល​ផ្លែ​) មក​បុក​ឲ្យ​ល្អិ​ត រួច​យក​ក្រូចឆ្នារ ច្របាច់​យកតែ​ទឹក ប្រមាណ ១​ស្លាបព្រា​តែ ហើយ​ដាក់​ច្របល់​ផ្សំ​ចូលគ្នា រួច​យក​មក​បំពោក​ឲ្យ​ស​ព្វលើ​ផ្ទៃមុខ​ទុកចោល​ប្រមាណ​១០​នាទី ហើយ​លាង​ទឹក​ចេញ​ឲ្យ​ស្អាត​នោះ​ផ្ទៃ​មុខ​​របស់​អ្នក​ឡើង​ស្រស់​បាត់​ភាព​ជ្រីញ​ជ្រួញបាន​។

៣- រូបមន្ត​ចេញ​ស្បែក​គ្រើម​មិន​រាបស្មើៈ យក​ទឹកដោះគោ​ជូរ ៣​ស្លាបព្រា​បាយ មក​ផ្សំ​ជាមួយ​ប៉េងប៉ោះ​តូចៗ ប្រមាណ ៣​ផ្លែ ហើយ​ច្របាច់​ចូល​គ្នា​ឲ្យ​សព្វ ជាមួយនឹង​ទឹកដោះគោ​ជូរ​នោះ រួច​យក​មក​បំពោក​ឲ្យ​ស​ព្វលើ​ផ្ទៃមុខ លើកលែង​ជុំវិញ​ប្រឡង់​ភ្នែក​ទុកចោល​ប្រមាណ ១៥​នាទី ហើយ​លាង​ចេញ​នោះ​ស្បែក​មុខ​ដែល​គ្រើម នឹង​មាន​ភាព​រលោង​រាបស្មើ​ឡើងវិញ​។

៤- រូបមន្ត​ខាត់​មុខ​ឲ្យ​ស និង​បន្ថយ​ស្នាម​យារ​ជ្រួញៈ យក​ទឹកដោះគោ​ជូរ ១​កែវ ហើយ​លាយ​ជាមួយ​អំបិល​ម៉ដ្ឋ ១​ស្លាបព្រា​បាយ កូរ​ចូល​គ្នា​ឲ្យ​សព្វ រួច​ហើយ​​នាំ​យក​​មក​​បំពោក​ឲ្យ​ស​ព្វលើ​ផ្ទៃមុខ ហើយ​យក​ក្រណាត់ ឬ​កូន​កន្សែង​​ល្អ​​មក​ត្រដុស​ឲ្យបាន​សព្វ​ប្រមាណ ៥​នាទី ហើយ​ទុក​ចោល​ប្រហែល ៥​នាទី​ទៀត ទើប​លាង​ចេញ​ដោយ​ទឹកស្អាត​ត្រូវធ្វើ​បែប​នេះ ១​ខែម្តង នោះ​ផ្ទៃមុខ​របស់​អ្នក នឹង​មាន​ភាព​ស​រលោង និង​បំបាត់​ស្នាម​យារ​ជ្រួញ​ថែមទៀត​ផង​៕

លួង​កូន​​ឲ្យ​​ឈប់​​យំ​ពេល​យប់​

គ្រួសារ​ដែល​មាន​កូនខ្ចី​ស្ត្រី​ជា​ម្តាយ​ស្ទើរតែ​មិន​បាន​គេង​ពេញភ្នែក​ឡើយ​ធ្វើឲ្យ​កម្លាំង​ថយ​ចុះ​ធ្វើការ​អ្វីៗ​មិនសូវ​បាន​ផល​ល្អ​ដោយសារ​ការ​ងងុយ ព្រោះ​ត្រូវ​លួង​កូន​ឲ្យ​បាត់​យំ​នៅពេល​យប់​។​ពេលនេះ​“​សម្រស់​ស្ត្រី​” មាន​វិធី​ណែនាំ​ដើម្បី​លួង​កូន​ឲ្យ​ឈប់​យំ​នៅពេល​យប់​បាន​ងាយ​...។

១-​បៅដោះ​ម្តាយ​៖ ជា​រឿង​សំខាន់​លើស​ពី​អ្វីៗ​ទាំងអស់ ព្រោះ​កាយវិការ​ដែល​អ្នក​ម្តាយ​ឱប​កូន​ក្នុង​ដើមទ្រូង​ធ្វើឲ្យ​កូន​មាន​អារម្មណ៍​ថា បាន​ទទួល​ភាពកក់ក្តៅ​ជា​​ពិសេស​កូន​បាន​ឃើញ​មុខ​ម្តាយ​ទង្វើ​បែប​នេះ​ធ្វើឲ្យ​ទារ​កតូច​ឈប់​យំ​សម្ងំស្ងៀម​បាន​ឆាប់រហ័ស។

២-​ដណ្តប់ភួយ​ឲ្យ​កូន​៖ អ្នក​មា្តយ​ត្រូវ​យក​ក្រណាត់ ភួយ គ្របដណ្តប់​ខ្លួនប្រាណ​កូនតូច​ ប៉ុន្តែ​កុំឲ្យ​រុំហ​ប់ណែ​ន​ពេក ដណ្តប់​តែ​ល្មមៗ​បាន​ហើយ ព្រោះ​ការ​ធ្វើ​បែប​នេះ អាច​ឲ្យ​កូន​តូច​មាន​អារម្មណ៍​កក់ក្តៅ សុខ​ស្រួល ដូច​កាល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​អ៊ីចឹង​ដែរ។

៣-​ឲ្យ​កូនគែង​ផ្អៀងខ្លួន ឬ​ដេក​ផ្កាប់​៖ នៅពេល​បីកូន ត្រូវ​ឲ្យ​ទ្រូង​របស់​កូន​ផ្អឹម​ឮ​បម​កជិត​ខ្លួន​អ្នក​(​ម្តាយ​)​ឬ​ឲ្យ​កូន​គេង​ផ្អៀង ពីព្រោះ​ធ្វើបែបនេះ​អាច​ជួយ​ឲ្យ​ក្មេង​​សប្បាយ និង​ទទួល​ភាព​កក់ក្តៅ​ច្រើន។ ​កុំ​បី​កូន​ផ្ងារ ព្រោះ​នឹង​ធ្វើឲ្យ​ទារ​កតូច​ស្រែកយំ ហើយ​យក​ល្អ គួរ​មាន​ខ្នើយ​ឲ្យ​កូនតូច​ឱប​ក្បែរៗ​ខ្លួន​ផង​វា​អាច​ឲ្យ​កូន​គេង​លក់​ស្រួល​ដូច​មាន​អ្វី​មក​ឱប​គ្រប់ពេលវេលា ។

៤-​ខ្សឹប​អឺៗ ក្បែរ​ត្រចៀក​កូន​៖ សំឡេង​បំពេ​រ​ហ៊ឹមៗ​នោះ គួរ​ធ្វើឲ្យ​ស្រដៀង​សំឡេង​ពេលដែល​កូន​នៅ​ក្នុងផ្ទៃ​លុះ​កូន​តូច​បាន​ឮ​សំឡេង​តិចៗ​បែបនេះ​នឹង​ធ្វើឲ្យ​វា​មានអារម្មណ៍​ស្ងប់ស្ងាត់​ហើយគេ​ងលក់​ស្រួល។

៥-​យោល​កូន​ទៅមក​៖ យោល​កូនតូច​ទៅមក​ព្រមទាំង​យក​ដៃ​ស្ទាបៗ​ឬ​ទះ​ថើៗ​លើ​ខ្លួន ប៉ុន្តែ​កុំ​យោល​ខ្លាំងពេក ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​វិលមុខ ហើយ​រឹតតែ​យំ​ខ្លាំង​ឡើង​ថែម​ទៀត។

វិធី​ដែល​ពោល​ខាងលើនេះ អាច​ជួយ​ឲ្យ​កូនតូច​របស់​អ្នកគេង​លក់បាន​ថែម​ទាំង​ឲ្យ​អ្នក​មាន​ពេល​សម្រាកកា​រ​នឿយហត់​បាន​ច្រើន​ទៀតផង។

    About Us
    Khana

Activities

Find us at Facebook

Contact Us