Thursday, Jun 20th

Last update08:54:01 PM GMT

ទីតាំងឋិតនៅ: ជីវិតកំសាន្ត សម្រស់

សម្រស់

តិច​និក​​ញ៉ាំ​​អាហារ សម្រាប់​​អ្នក​ថែរក្សា​​រាង

​ទោះបីជា​ត្រូវ​ទៅ​ទទួលទាន​អាហារ​នៅ​ក្រៅ​ផ្ទះ​ញឹកញាប់​ក្តី ប៉ុន្តែ បើ​អ្នក​ចេះ​វិធី​ជ្រើសរើស​អាហារ​អ្នក​នៅ​តែ​រក្សា​បាន​រាង​ស្វែល ដដែល ...​។​

1.​ចៀសវាង​ភេសជ្ជៈ មាន​កាឡូរី​ច្រើន​៖ អ្នក​មិន​គួរ​កុម្មង់​ស្រា​ផ្លែឈើ ឬ​ទឹកក្រូច​ហ្គាស់​នោះទេ គួរ​កុម្មង់​ទឹក​សុទ្ធ ឬ​ទឹករ៉ែ​វិញ​ធ្វើឱ្យ​សន្សំសំចៃ​កា​ឡូរី និង​​សន្សំ​សំចៃ​ប្រាក់កាសផង​។​

2.​ជ្រើស​អាហារ​ដំបូង (​អាហារ​នាំមុខ​ឱ្យ​ល្អ​)៖ គួរ​ជ្រើសរើស​អាហារ នាំមុខ​ដោយ​សង្កត់ធ្ងន់​លើ​បន្លែ និង​ផ្លែឈើ និង​ចៀសវាង​អាហារ​បំពង ឬ​ចៀន ឬ​អាហារ​ដែល​មាន​ជាតិក្រែម ឬ​ហ្វ្រូ​ម៉ា​។​

3.​ចៀសវាង​ម្ហូប​ដែល​មាន​ជាតិ​ម្សៅ​ច្រើន​៖ ដូច​ជា​ម្ហូប ដែល​មាន​ដំឡូងបារាំង ផា​ស្តា ឬ​បាយ​ច្រើន រួម​ទាំង​នំប៉័ង និង ភី​សហ្សា​។​

4.​កុម្មង់​ម្ហូប​មាន​សាច់​ត្រី និង​សាច់មាន់​៖ ជា​អាហារ ងាយស្រួល​រំលាយ និង​មាន​កាឡូរី​តិច ប៉ុន្តែ​មិនមែន​ជា​ប្រភេទ​អាហារ​បំពង (​ត្រី​បំពង មាន់​បំពង​) ដែល​មាន​ជាតិ​ខ្លាញ់​-​ច្រើន​។​

៥.​ទំពារ​យឺតៗ​៖​ដែល​អ្នក​ទៅ​ជាមួយ ទោះ​ជា​សាច់ញាតិ មិត្តភក្តិ ឬ​គូស្នេហ៍​។ គួរ​ប្រើ​ឱកាស​នៃ​ការជួបជុំ​គ្នា​នេះ​សំណេះសំណាល​គ្នា​យ៉ាង​សប្បាយ​រីករាយ និង​ទទួលទាន​អាហារ​ជា​សន្សឹម​ពុំ​មែន​គិតតែ​ពី​ទទួលទាន ឬ​រវល់​តែ​កុម្មង់​បន្ថែម​នោះទេ​។​

៦.​ទទួលទាន​យ៉ូ​ហ្គើ​ត ឬ​ផ្លែឈើ​ស្រស់​ជា​បង្អែម ៖ ប៉ុន្តែ បើ​ភោជនីយដ្ឋាន​នោះ​ពុំ​មាន​យ៉ា​អួ ឬ​ផ្លែឈើ​ស្រស់​ទេ មិនគួរ​កុម្មង់​បង្អែម​តែម្តង​ល្អ​ជាង​។​

៧.​ឈប់​ទទួល​ទាន​អា​ហ​គ្រប់យ៉ាង​ក្នុង​រយៈពេល​៣​ម៉ោង មុន​ចូល​គេង​៖ មុនពេល​ចេញ​ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ក្រៅ​ផ្ទះ គួរ​ប៉ាន់ស្មាន​ពេលវេលា​ត្រឡប់​មក​ផ្ទះ​​វិញ និង​ចូល​គេង​ឱ្យ​សមល្មម និង​គួរ​ធ្វើ​អ្វី​ផ្សេង មុន​ពេល​ត្រឡប់មក​ផ្ទះ​ចូល​គេង​ដូចជា ឆ្លៀត​ពេល​ដើរ​លេងៗ មួយសន្ទុះ​សិន​ជាដើម​៕

​តិច​​និក​​តុប​តែង​ភ្នែក​តាម​​ចំនួន​​ពណ៌​

សំណួរ​មួយ​ដែល​យើង​តែង​ឮ​ញឹកញាប់​ប់​ផុំ​ត គឺ​គួរប្រើ​ពណ៌​ផាត់​ភ្នែក​ពណ៌​ផ្សេងៗ​បែប​​ណា​ទើប​ល្អ? ខាងក្រោម​នេះ​គឺជា​វិធី​តុបតែង​ភ្នែក​ឱ្យ​ស្អាត​តាម​ចំនួន​ពណ៌​...។​

​វិធី​ប្រើ​ពណ៌​ផាត់​ភ្នែក​ ១​ពណ៌​៖

១. លាប​ពណ៌​លើ​ត្របកភ្នែក និង​តាម​ទម្រង់​រោមភ្នែក​ក្រោម​។​

២. ដើម្បី​បង្កើត​ខ្សែ​ត្រេភ្នែក​ដែល​កាន់តែ​ដិត​ច្បាស់ ត្រូវ​ប្រើ​ទឹក​មកជួយ​ដោយ​ប្រើ​ជក់​បៀក​ទឹក​បន្តិច​ជ្រលក់​លើ​ពណ៌​ផាត់​ភ្នែក រួច​លាប​តាម​ទម្រង់​រោមភ្នែក​លើ​។​

​វិធី​ប្រើ​ពណ៌​ផាត់​ភ្នែក ​២​ពណ៌៖

១. ប្រើ​ពណ៌​ខ្ចី​ជាងគេ​ក្នុង​ប្រអប់​ជា​ទ្រនាប់​លាប​ឱ្យ​សព្វ​ត្របកភ្នែក​គល់​ជ្រុង​ភ្នែកនិង​តាម​ទម្រង់​រោមភ្នែក​ក្រោម​។​

២. លាប​ពណ៌​ដិត​តាម​ទម្រង់​រោមភ្នែក​លើ​រហូត​ដល់​គន្លាក់​ផ្នត់​ភ្នែក កៀរ​ឱ្យ​ចូល​គ្នា​ដោយ​បង្វិល​ជក់​ជា​រង្វង់​ឱ្យ​សព្វ​។ ការធ្វើ​បែប​នេះ​អាច​ធ្វើឱ្យ​ពណ៌​ផ្សំគ្នា​ជា​ពណ៌​កណ្តាល​ដែល​គ្មាន​ក្នុង​ប្រអប់​។​

វិធី​ប្រើ​ពណ៌​ផាត់​ភ្នែក ៣​ពណ៌​៖

១. ដូចគ្នា​នឹង​ប្រភេទ ២​ពណ៌ ត្រូវ​លាប​ពណ៌​ដែល​ខ្ចី​បំផុត​ឱ្យ​សព្វ​ចិញ្ចើម​។​

២. ប្រើ​ពណ៌​កណ្តាល​ឱ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត ព្រោះ​វា​ជា​ពណ៌​សុវត្ថិភាព​បំផុត​សម្រាប់​អ្នក​លាប​វា​តាម​ស្នាម​គន្លាក់​ភ្នែក​ដោយ​ត្រឡប់​ទៅមក​តាម​បែប​តែមួយ ដូច​ផ្លិត​បក់​ទឹក​រថយន្ត រួច​ប្រើ​ពណ៌​ដិត​បំផុត​លាប​តាម​ទម្រង់​រោមភ្នែក ឬ​បង្កើត​ភាព​ដិត​ច្បាស់​ដល់​ភ្នែក​ដោយ​ការ​លាប​កន្ទុយភ្នែក​ជា​រូប​អក្សរ V​។​

វិធី​ប្រើ​ពណ៌​ផាត់​ភ្នែក ៤​ពណ៌៖

១. ប្រអប់​បែប​៤​ពណ៌ ភាគច្រើន​តែង​មាន​ពណ៌​សំខាន់​៣​ពណ៌ រួច​បន្ថែម​ពណ៌​មាស ឬ​ពណ៌​ភ្លឺ​ផ្លេក​មួយ​ពណ៌​ទៀត​។ ដូច្នេះ​ត្រូវ​ប្រើ​៣​ពណ៌ តាម​បែប​ដែល​អធិ​ប្បាយ​​ក្នុង​ការប្រើ​ពណ៌​ផាត់​ភ្នែក​៣​ពណ៌​។​

២. ថែម​ពណ៌​ទី​៤​ចូល​ទៅ​ជ្រុង​គល់​ភ្នែក ត្របកភ្នែក ទ្រនង់​ចិញ្ចើម​ឬ​ត្រេ​ភ្នែកក្រោម បើ​មាន​អារម្មណ៍​ថា​ការ​លាប​៤​ពណ៌​វា​ច្រើនពេក​គួរប្រើ​ពណ៌​តែមួយ​ម្តង​មួយ​ៗ ឬ​យក​មក​ផ្សំ​​ពណ៌​ដោយ​ខ្លួនឯង​តាម​ចំណូលចិត្ត​ក៏បាន​៕

​តិច​​និក​​លាប​ម្សៅ​​ទ្រនាប់​បែប​​អ្នក​ជំនាញ

អ្នកជំនាញ​ផ្នែក​សម្រស់ ភាគច្រើន​សុទ្ធតែ​អះអាងថា ម្សៅ​ទ្រនាប់ គឺជា​គ្រឿង​តុបតែង​លំដាប់​លេខ​១ ដែល​ខ្វះ​មិនបាន​ក្នុង​ការបង្កើន​សម្រស់​របស់​ស្ត្រី​។ ខាងក្រោម​នេះ​គឺ ជា​៥​ដំណាក់កាល ក្នុងការ​លាបម្សៅ​ទ្រនាប់​ដែល​អ្នក​ជំនាញ​បាន​ណែនាំ​...​។

១. ជ្រើស​ពណ៌​ដែល​សមស្រប​បំផុត៖ ​សាកល្បង​ពណ៌​ម្សៅ​ទ្រនាប់​នៅ​បរិវេណ​ថ្គាម និង​ថ្ពាល់ និង​ពិនិត្យ​មើល​ពណ៌​ក្រោម​ពន្លឺ​-ធម្មជាតិ​។ ពណ៌​ដែល​សមស្រប គឺ​ពណ៌​​ដែល​ស៊ី​នឹង​ពណ៌​ស្បែក ដោយ​ពុំ​​ចាំ​បាច់​កៀ​រ​សាច់​​ម្សៅ​។ ប៉ុន្តែ​បើ​អ្នក​មិន​អាច​ទិញ​ម្សៅ​ទ្រនាប់​តម្លៃ​ថ្លៃ​ពី​បញ្ជរ​គ្រឿងសម្អាង​ដែល​អាច​សាកល្បង​-​ពណ៌​បាន​ចូរ​សាកល្បង​សុំ​គំរូ​ពណ៌​ម្សៅ​ទ្រនាប់​តាម​ឱសថស្ថាន ឬ​ហាង​ទូទៅ​បាន​។​

២. ត្រៀម​ស្បែក៖ ​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា ស្បែក​របស់​-​អ្នក​ស្អាត និង​មាន​សំណើម​។ គួរ​រង់ចាំ​ប្រមាណ​៥​នាទី ដើម្បី​ឱ្យ​សមាសធាតុ​-​ផ្តល់​សំណើម​ជ្រាបចូល​ស្បែក មុន​នឹង​លាបម្សៅ​ទ្រនាប់​។ មិន​ចាំបាច់​ត្រូវ​ប្រើ​ក្រែម​សម្រួល​ស្បែក (Primer) ក៏បាន បើ​អ្នក​មិន​ចង់ឱ្យ​គ្រឿងសម្អាង​របស់​អ្នក​ជាប់​ធន់​បាន​យូរ​ពេញ​មួយ​យប់​។​

៣. លាប​បែប​ត្រឹមត្រូវ៖ ​បើ​អ្នក​ត្រូវ​បិទ​បាំង​តិចតួច​ត្រូវ​ប្រើ​ម្រាមដៃ​របស់​អ្នក បើ​ត្រូវ​ការបិទបាំង​ច្រើន​ត្រូវ​ប្រើអេ​ប៉ុង​សម្រាប់​តុបតែង​មុខ​។ លាបម្សៅ​ទ្រនាប់​ចំពោះ​តែ​​ចំណុច​ដែល​ត្រូវ​ការបិទបាំង​ដូចជា មុន ស្នាម​ក្រហម ស្នាម​អុជៗ​ខ្មៅ ឬ​ស្នាម​ខ្មៅ​ស្រអាប់ រួច​កៀរ​ម្សៅ​ទ្រនាប់​ឱ្យ​សព្វ​ចាប់ផ្តើម​ពី​ពាក់​- កណ្តាល​ផ្ទៃមុខ មក​ផ្នែក​ខាងក្រៅ រួម​​ទាំង​ស្បែក​បរិវេណ​ភ្នែក​ផង និង​កុំ​លាប​ច្រើនពេក ពេល​ត្រូវ​ថតរូប​ព្រោះ​ម៉ាស៊ីនថតរូប​ឌីជីថល អាច​ធ្វើឱ្យ​ផ្ទៃមុខ​កាន់តែ​ស្លេកស្លាំង​បាន​។​

៤. លាបម្សៅ​បិទបាំង​ស្នាម ក្រោយ​លាបម្សៅ​ទ្រនាប់៖ ​ព្រោះ​បើ​អ្នក​លាប​វា​មុន អ្នក​ត្រូវ​ប្រើ​បរិមាណ​ច្រើន​ជាង​ការចាំបាច់ ហើយ​ម្សៅ​ទ្រនាប់ ជា​រនាំង​ការពារ​មិន​ឱ្យ​ម្សៅ​បិទបាំង​ស្នាម​ចូល​ទៅ​នៅ​ក្នុង​ប្រហោង​ស្បែក​ផងដែរ​។ សាកល្បង​រកមើល​ម្សៅ​បិទបាំង​ស្នាម​ប្រភេទ​សាច់​ម្សៅ​ស្តើង​ដែល​មាន​ពណ៌​ខ្ចី​ជាង​ពណ៌​ស្បែក​មួយ​លេខ កុំ​ប្រើ​ពណ៌​ដែល​ខ្ចី​ពេក ព្រោះ​វា​ធ្វើឱ្យឃើញ​ស​ដុំៗ​បាន ដោយ​គួរប្រើ​ជក់​តូចៗ​លាប​វា​ព្រោះ​វា ជួយ​ឱ្យ​អ្នក​លាប​បាន​ស្ទាត់ជំនាញ​ជាង​។​

៥. បញ្ចប់​ដោយ​ម្សៅ​ផាត់៖ ​ជ្រើស​ម្សៅ​ផាត់​ប្រភេទ​គ្មាន​ពណ៌​ដែល​អាច​ជួយ​ឱ្យ​ស្បែក​មើល​ទៅ​កាន់តែ​ផូរផង់​ដោយ​ចាក់​ម្សៅ​លើ​អេ​ប៉ុ​ង រួច​ញី​អេ​ប៉ុង​ទៅមក ដើម្បី​ឱ្យ​​ម្សៅ​ជ្រាបចូល​ផ្ទៃ​អេ​ប៉ុ​ង​។ បន្ទាប់មក​សឹម​លាបម្សៅ​ក្នុង​លក្ខណៈ​រំកិ​លអេ​ប៉ុង​ចេញ​ទៅ​ខាង​រហូត​សព្វ​ផ្ទៃមុខ​៕

​ថែម​​បង្អែម​ក្នុង​​អាហារ​​ពេល​ព្រឹក​ជួយ​​សម្រក​​ទម្ងន់​

យោងតាម​ការសិក្សា​ថ្មី​បានបង្ហាញ​ថា វិធី​ល្អ​បំផុត​ក្នុងការ​សម្រក​ទម្ងន់ គឺ​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​ដោយ​អាហារ​ពេលព្រឹក​មាន​តុល្យភាព​រួម​ជាមួយ​បង្អែម​តាម​ចំណូល​ចិត្ត​។

តាម​លទ្ធផល​នៃ​ការសិក្សា​ពី​សាកលវិទ្យាល័យ​តេ​ល​អា​វីវ​បាន​ឱ្យ​ដឹង​ថា ​ការ​បន្ថែម​​បង្អែម​​លើ​​​អាហារ​ពេល​ព្រឹក ៦០០កា​ឡូរី អាច​ជួយ​សម្រក​ទម្ងន់​បាន​ច្រើន និង​រក្សា​ទម្ងន់​មិន​ឱ្យ​ឡើង​ទៀតផង​។

ចំពោះ​មូលហេតុ​ត្រូវបាន​អ្នកស្រាវជ្រាវ​បកស្រាយ​ថា ប្រព័ន្ធ​ដុត​បំផ្លាញ​​ថាម​ពល​​របស់​​រាង​កាយ​​ដំណើរ​ការ​​បាន​​ខ្លាំង​នា​ពេល​ព្រឹក ធ្វើឱ្យ​វា​ក្លាយ​ជា​ពេល​ដ៏​ល្អ​បំផុត សម្រាប់​​ទទួល​ទាន​អាហារ​តាម​ចិត្ត​ចង់ និង​អាច​ជួយ​ទប់​ការ​ឃ្លាន​ក្នុងអំឡុងពេល​អាហារ​បន្ទាប់​ទៀត​បាន​។​ ដោយ​បុរស​ត្រូវ​កំណត់​ឱ្យ​ទទួលទាន ១.៦០០​កា​ឡូរី និង​​ស្ត្រី ១.៤០០​កា​ឡូរី ក្នុង​១​ថ្ងៃ​។​

​បើ​តាម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ការ​ទទួលទាន​អាហារ​ពេលព្រឹក​ដែល​មាន​កាឡូរី​ខ្ពស់​ជាប្រចាំ​អាច​មាន​ហេតុផល​ល្អ ព្រោះ​វា​ជួយ​ពន្លឿ​ន​ប្រព័ន្ធ​ដុតបំផ្លាញ​ថាម​ពល ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​ការ​ឃ្លាន​អាហារ​ខុស​ពេល​បាន​ទៀត​ផង​៕

​ថែរក្សា​​ស្បែក​​បរិវេណ​​ភ្នែក​​ដោយ​​របៀប​​ណា?

ស្បែក​នៅ​បរិវេណ​ជុំវិញ​ភ្នែក​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ការលើក​សម្រស់​ផ្ទៃមុខ​របស់​អ្នក​ទាំងមូល​។ បើ​ស្បែក​នៅ​បរិវេណ​ភ្នែក​មិន​ស្រស់ស្អាត​ហើយ​នោះ សម្រស់​​ផ្ទៃមុខ​របស់​អ្នក​ក៏​អន់ថយ​ទៅតាម​នោះដែរ។

តើ​ធ្វើ​យ៉ាងណា​ទើប​អាច​ជៀសផុត​ពី​បញ្ហា​ភ្នែកមាន​ថ្នក់​ខ្មៅ និង​ស្រអាប់​? ថ្ងៃនេះ​នឹង​បង្ហាញ​ជូន​នៅ​វិធីសាស្ត្រ​ខ្លះៗ ​ដើម្បី​ជួយ​ឱ្យ​ស្បែក​បរិវេណ​ភ្នែក​របស់​អ្នក​ប្រែ​មក​ជា​ស្រស់ស្អាត​ឡើង​វិញ​។

វិធីសាស្ត្រ​ទាំងនោះ​មាន​ដូចខាងក្រោម៖

១. យក​ប៉េងប៉ោះ​មក​ផ្សំ​ជា​ម៉ាស​ដើម្បី​បំបាត់​ថ្នក់​ភ្នែក និង​ស្នាម​អុជ​ខ្មៅ​នៅលើ​ស្បែក​បរិវេណ​ភ្នែក​របស់​អ្នក។ យក​ប៉េងប៉ោះ​មក​កិន​វា​ឱ្យ​ម៉ត់​រហូត​ដល់​វា​ក្លាយជា​ល្បាយ បន្ទាប់មក​យក​វា​មក​លាប​នៅលើ​ស្បែក​បរិវេណ​ភ្នែក​ធ្វើ​បែប​នេះ​អាច​ធ្វើឱ្យ​កាត់បន្ថយ​នៅ​ថ្នក់​ភ្នែក និង​ស្នាម​ខ្មៅ​បាន ។​

២. យក​ទឹក​ប្រេង​អាល់​ម៉ុន ២ ឬ ៣ ដំណក់​មក​ម៉ាស្សា​ថ្នម​នៅ​ស្បែក​ក្រោម​ភ្នែក​របស់​អ្នក​ដើម្បី​បំបាត់​ស្នាម​ខ្មៅ និង​ថ្នក់​ភ្នែក​។​

៣. យក​សំឡី​ជ្រលក់​ចូលក្នុង​ទឹកកក បន្ទាប់មក​យក​វា​មក​ម៉ាស្សា​នៅ​បរិវេណ​ភ្នែក​របស់​អ្នក​ថ្នមៗ រហូត​ដល់​ភ្នែក​របស់​អ្នក​ឡើង​ក្តៅ​អ៊ុនៗ។ វិធីសាស្ត្រ​នេះ​អាច​ធ្វើឱ្យ​បាត់​ថ្នក់​ភ្នែក និង​ស្នាម​ខ្មៅ​នៅ​បរិវេណ​ក្រោម​ភ្នែក។​

៤. យក​ផ្លែ​ត្រសក់​ដែល​អ្នក​បាន​ដាក់​ក្នុង​ទូទឹកកក​ឱ្យ​ត្រជាក់ បន្ទាប់​មក​កាត់​វា​ជា​បន្ទះ​ក្រាស់​ល្មម ហើយ​យក​វា​មក​បិត​នៅ​បរិវេណ​ភ្នែក​របស់​អ្នក។ វិធីសាស្ត្រ​បែប​នេះ​​មិន​ត្រឹមតែ​អាច​ធ្វើឱ្យ​បាត់​ថ្នក់​ភ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ជួយ​ឱ្យ​អ្នក​ស្រស់ស្រាយ​ទៀតផង។​

៥. វិធីសាស្ត្រ​មួយទៀត​នោះ​គឺ យកTea bag ហើយ​ដាក់​ទឹក​ក​មួយ​ដុំ បន្ទាប់មក​យក​វា​ទៅ​ស្អំ​នៅ​បរិវេណ​ភ្នែក​ថ្ម​ម។​

​ថែរក្សា​​ស្បែក​​បែបណា​​ពេលធ្វើ​ការ​​មុខ​​កុំព្យូទ័រ

​តើ​អ្នក​ជា​មនុស្ស​ដែល​ធ្វើការ​នៅខាងមុខ​កុំព្យូទ័រ​មែន​ទេ? អ្នក​សង្កេត​ឃើញ​ទេ​ថា ស្បែក​របស់​អ្នក​មាន​ភាព​ស្ងួត​ស្នាម​អុជ​ខ្មៅ និង​មិន​មាន​ភាព​ភ្លឺរលោង​ដែរ​ឬទេ

នៅ​​ពេល​​ដែល​អ្នកធ្វើការ​នៅខាងមុខ​កុំព្យូទ័រ​ដូច្នេះ? ជា​ការពិត​​ណាស់​​ស្បែក​​របស់​អ្នក​អាច​មាន​ភាព​ស្ងួត នៅពេល​ដែល​អ្នក​អង្គុយ​ធ្វើការ​នៅ​ខាង​មុខ​កុំព្យូទ័រ​យូរ​ពេក​។​

​ថ្ងៃ​នេះ​នាង​នឹង​បង្ហាញ​ជូន​ដល់​ប្រិយមិត្ត​ទាំងអស់គ្នា​នៅ​វិធីសាស្ត្រ​នៃ​ការថែរក្សា​ស្បែក​សម្រាប់​អ្នក​ធ្វើការ​នៅខាងមុខ​កុំព្យូទ័រ​ជា​រៀង​រាល់​ថ្ងៃ។

ខាងក្រោម​នេះ គឺ​ជា​វិធីសាស្ត្រ​ថែរក្សា​ស្បែក​សម្រាប់​អ្នក​ធ្វើការ​នៅ​ខាង​មុខ​កុំព្យូទ័រ ៖

១. អង្គុយ​ឱ្យ​ឆ្ងាយ​ពី​កុំព្យូទ័រ​: វិធីសាស្ត្រ​នេះ​មិន​ត្រឹមតែ​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ខូច​ស្បែក​ពី​កុំព្យូទ័រ​នោះទេ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​ការពារ​ភ្នែក​របស់​អ្នក​កុំឱ្យ​ភ្នែក​របស់​​ខូច​ទៀតផង។​

២. លាបឡេ​ផ្តល់​សំណើម​ដល់​ស្បែក​ទាំង​ស្បែក​មុខ និង​ស្បែក​ខ្លួន​: ការ​លាបឡេ​ផ្តល់​សំណើម​ដល់​ស្បែក​អាចជួយ​កាត​បន្ថយកំដៅ​ដែល​ជះ​ចេញពី​កុំព្យូទ័រ​បាន។​

៣. ប្រើប្រាស់​ទឹក​ជំនួស​ឱ្យ​ម៉ាស៊ីន​ផ្តល់​សំណើម: ក្រៅពី​លាបឡេ​ថែរក្សា​ស្បែកហើយ អ្នក​គួរតែ​យក​ទឹក​មួយ​ចាន​មក​ដាក់​នៅ​ក្បែរ​កុំព្យូទ័រ ​ដើម្បី​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​កុំឱ្យ​ស្បែក​មុខ​របស់​អ្នក​ចាស់​មុន​អាយុ។​

៤. សម្រាក​នៅ​ខាង​មុខ​កុំព្យូទ័រ​ខ្លះ​: មានន័យ​ថា អ្នក​មិន​គួរ​អង្គុយ​នៅ​ខាង​មុខ​កុំព្យូទ័រ​យូរពេក​នោះទេ អ្នក​គួរតែ​សម្រាក និង​ដើរ​ចេញ​ទៅ​មើល​ទេសភាព​ខាងក្រៅ​ខ្លះ ដើម្បី​កុំឱ្យ​ស្បែក​របស់​អ្នក​បាត់បង់​សំណើម និង​ខូច​ភ្នែក។

៥. កាត់បន្ថយ​ភាពស្មុគស្មាញ​ដោយ​ការធ្វើ​លំ​ហាត់ប្រាណ​បែប​ងាយៗ​សមស្រប និង​បរិយាកាស ព្រមទាំង​ទីកន្លែង​ដែល​អ្នក​កំពុងតែ​ធ្វើការ។​

៦. ព​ត់ដៃ និង​ជើង ដើម្បី​ឱ្យមាន​ចលនា​កាត់បន្ថយ​ពី​ភាពស្ពឹក​ស្រពន់ នឿយហត់ ព្រមទាំង​ជួយ​ឱ្យ​ចលនា​ឈាម​ដើរ​ស្រួល។​

៧. បើក​បង្អួច ឬ​ទ្វារ ប្រសិនបើ​មាន​ដើម្បី​ឱ្យ​ខ្យល់អាកាស​បរិសុទ្ធ​ចេញចូល​បាន​ល្អ​ដែល​នាំ​មក​នៅ​អុកស៊ីសែន​ចូលក្នុង​បរិយាកាស​ដែល​អ្នក​កំពុង​ធ្វើការ។​

 

ធ្វើ​​យ៉ាង​ណា​​ដើម្បី​​បង្ការ​​កុំ​ឱ្យ​​កើត​មុន?

មុន គឺជា​ពាក្យ​មួយ​ម៉ាត់​យ៉ាងខ្លី​ដែល​ជន​ប្រុស​ស្រី​មិន​ចង់ឱ្យ​វា​កើត​ឡើង​នៅ​លើ​ផ្ទៃមុខ និង​ទីកន្លែង​ផ្សេងៗ​នៅលើ​ស្បែក​របស់​អ្នក។ តើ​អ្នក​គួរ​មាន​វិធីសាស្ត្រ​យ៉ាង​ណា​​ ដើម្បី​ការពារ​កុំឱ្យ​កើតមុន​នៅលើ​ផ្ទៃមុខ?

ជា​ការពិត​ណាស់​មុន​កើត​មក​ពី​ធូលី​ដី​ដែល​ប៉ះ​ហើយ​វា​ស្ថិត​នៅ​យូរអង្វែង​នៅ​លើ​ផ្ទៃមុខ​តាម​រន្ធ​ញើស​ដែល​មិន​អាច​លុបបំបាត់បាន​ដោយ​វិធីសាស្ត្រ​លាង​មុខ​បែប​ងាយៗ ដោយ​ទឹក ឬ​សាប៊ូ​បាន​នោះ​ទេ។

ដើម្បី​ឱ្យ​ស្បែក​មុខ​របស់​អ្នក​បាត់​នៅមុន​ដែល​កើតមាន​នៅ​លើ​មុខ​នោះ​អ្នក​គួរតែ​ឧស្សាហ៍​ទៅ​ហាង​កែសម្ភស្ស​ ដើម្បីឱ្យ​គេ​ម៉ាស្សា​មុខ និង​សម្អាត​ជាតិ​កខ្វក់​ដែល​មាន​​នៅ​លើ​មុខ​របស់​អ្នក។

ប្រសិនបើ​អ្នក​គ្មាន​ពេលវេលា​គ្រប់គ្រាន់​នោះទេ  អ្នក​អាច​យក​ទឹក​ក្តៅ​អ៊ុនៗ​មក​ជូន​សម្អាត​មុខ​នៅពេល​ដែល​អ្នក​មក​ដល់​ផ្ទះ ​បន្ទាប់​ពី​ប៉ះ​នៅ​ធូលី​ដី​ទាំង​ប៉ុន្មាន​ដែល​អ្នក​​បាន​ចេញ​ទៅ​ខាង​ក្រៅ​ក៏​បាន​។

វិធីសាស្ត្រ​ដូចដែល​យើង​បាន​បង្ហាញ​នេះ​គឺ​​ ជា​វិធីសាស្ត្រ​ដែល​ងាយស្រួល​បំផុត​ក្នុង​ការបង្ការ​កុំឱ្យ​កើតមុន​នៅ​លើ​មុខ ដូច្នេះ​ហើយ​ប្រសិនបើ​អ្នក​ពិតជា​ចង់ឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្រស់​ស្អាត​នោះ​អ្នក​គួរតែ​អនុវត្ត​នៅ​វិធីសាស្ត្រ​ដូចដែល​យើង​បាន​បង្ហាញ​នេះ។​

ប្រការ​​គួរ​​យល់​​ដឹង​ពេល​​ពាក់​​កញ្ចក់​ភ្នែក​ ​

មុន​នឹង​ពាក់​កញ្ចក់ភ្នែក (Contact Lens) អ្នក​គួរ​យល់​ដឹង​ពី​ប្រការ​មួយចំនួន​ដូចខាងក្រោម​...​

ប្រការ​គួរ​ធ្វើ ៖

-​មុន​ពាក់​កញ្ចក់ភ្នែក​ត្រូវ​ត្រាំ​កញ្ចក់​ភ្នែក​ក្នុង​ទឹក​សម្អាត​មិនតិច​ជាង​៤​ម៉ោង ឬ​តាម​ពេលវេលា​ដែល​កំណត់​ក្នុង​ស្លាក​សញ្ញា​។​

-​បន្ទាប់​ពី​សម្អាត​កញ្ចក់​ភ្នែក​ហើយ​គួរ​រក្សា​វាទុក​ក្នុង​កន្លែង​ដែល​ស្ងួត​មាន​អនាម័យ​រហូតដល់​ពេល​ត្រូវ​យក​មក​ពាក់​។​

-​ប្តូរ​កញ្ចក់ភ្នែក​តាម​ពេលវេលា​ដែល​កំណត់​ទោះបី​មាន​អារម្មណ៍​ថា កញ្ចក់ភ្នែក​នោះ​នៅ​ប្រើការបាន​ល្អ​ក៏​ដោយ ព្រោះ​ការប្រើ​កញ្ចក់ភ្នែក​ដែល​ផុតកំណត់អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កែវ​ភ្នែក​បាន​។​

-​បើ​មាន​គ្រោះថ្នាក់​ចៃដន្យ​ដែល​ធ្វើឱ្យ​កញ្ចក់​ភ្នែកដាច់​រហែក​ត្រូវ​ប្រញាប់​យក​វា​ចេញ ព្រោះ​វា​អាចធ្វើឱ្យ​រលាក​ភ្នែក​បាន​។​

-​ដាក់​វ៉ែនតា​ជាប់​ខ្លួន ក្នុងករណី​កញ្ចក់ភ្នែក​ដាច់​រហែក ឬ​ជ្រុះ​បាត់​។​

​ប្រការ​មិន​គួរ​ធ្វើ ៖

-​បើ​មិន​ធ្លាប់​ពាក់​កញ្ចក់ភ្នែក​ពីមុន មិនគួ​រទិញ កញ្ចក់ភ្នែក​មក​ពាក់​ដោយ​ខ្លួនឯង គួរ​ទៅរក​ពេទ្យ​ភ្នែក ទើប​អាច​បាន​កញ្ចក់ភ្នែក ដែល​ត្រូវ​នឹង​ភ្នែក​អ្នក​។​

-​កុំ​ពាក់​កញ្ចក់ភ្នែក ហែល​ទឹក ព្រោះ​កញ្ចក់ភ្នែក អាច​របូត​ជ្រុះ ដោយ​មិន​ដឹង​ខ្លួន​។​

-​កុំ​ពាក់​កញ្ចក់ភ្នែក ចូល​គេង ព្រោះ​កញ្ចក់ភ្នែក ជា​របស់​ចម្លែក ដែល​អាច​រារាំង​មិន​ឱ្យ​អុកស៊ីហ្សែនមក​ចិញ្ចឹម​កែវភ្នែក ទើប​មិន​គួរ​ពាក់​លើស​៨​ម៉ោងក្នុង​១​ថ្ងៃ​។ បើ​ពាក់​ពេល​គេង កែវភ្នែក​នឹងខ្វះ​អុកស៊ីហ្សែន​យូរពេក​រហូត​ធ្វើ​ខ្វាក់ភ្នែក​បាន​។​

-​កុំ​ប្រើ​កញ្ចក់​ភ្នែក រួម​ជាមួយ​អ្នក​ដទៃទោះបីជា​មិត្ត​ជិតស្និទ្ធ​បំផុត របស់​អ្នក​ក៏ដោយ ព្រោះ​អាចឆ្លង​មេរោគ​បាន​។​

-​កុំ​ប្រើ​ដៃ​កខ្វក់ចាប់​កាន់​កញ្ចក់ភ្នែក​។ មុននឹងចាប់​កាន់គួរ​លាងដៃ​ដោយ​សាប៊ូ​ឱ្យ​ស្អាត និង​ជូតឱ្យ​ស្ងួត​ល្អ​សិន​៕

​ប្រើ​ម៉ាស៊ីន​​ផ្លុំ​​សក់​​អាច​​បណ្តាល​​ឱ្យ​​សក់​​ស្ងួត​

តើ​អ្នក​ធ្លាប់ប្រើ​ម៉ាស៊ីន​ដើម្បី​ផ្លុំ​សម្ងួ​តសក់​របស់​អ្នក​ដែរ​ឬទេ? បន្ទាប់​ពី​ងូតទឹក​រួច​សក់​របស់​អ្នក​តែងតែ​សើម​ហេតុដូច្នេះ​ហើយ​បានជា​ស្ត្រី ឬ​បុរស​មួយចំនួន​បាន​ប្រើ​ប្រាស់​​ម៉ាស៊ីន​ផ្លុំ​សក់​ដើម្បី​ធ្វើឱ្យ​សក់​ស្ងួត​មុនពេល​ចូល​គេង ដើម្បី​កុំឱ្យ​សក់​ផ្អូម និង​មាន​ក្អែល​នៅលើ​​ស្បែក​ក្បាល។

​ការប្រើប្រាស់​ម៉ាស៊ីន​ផ្លុំ​សក់​ពិតជា​អាច​ជួយ​ឱ្យ​សក់​បាន​ស្ងួត​ល្អ ប៉ុន្តែ​វា​អាច​ធ្វើឱ្យ​សក់​របស់​អ្នក​ឡើង​រឹង​បែក​ចុង និង​ស្ងួត​ថែមទៀត​ផង។ ម៉ាស៊ីន​ផ្លុំ​ប្រភេទ​នេះ​តែង​តែ​​មាន​​ខ្យល់​ក្តៅ និង​ខ្យល់​ត្រជាក់ ដូច្នេះហើយ​នៅពេល​ដែល​អ្នកប្រើប្រាស់​ម៉ាស៊ីន​ផ្លុំ​សក់​អ្នក​គួរតែ​ជ្រើស​រើស​​ប្រើប្រាស់​​ប្រភេទ​​ខ្យល់​​ដែល​ក្តៅ​ល្មម​មិនគួរ​ប្រើប្រាស់​ប្រភេទ​ខ្យល់​ដែល​ក្តៅ​ខ្លាំង​នោះទេ។

ប្រសិនបើ​អ្នក​អាច​ជៀសវៀង​បាន​អ្នក​មិន​គួរ​ប្រើប្រាស់​ម៉ាស៊ីន​ផ្លុំ​សក់​នោះទេ វិធី​ដែល​ល្អ​បំផុត​នោះ​គឺ ទុក​សក់​ឱ្យ​ស្ងួត​តាម​ធម្មជាតិ​ទើប​អាច​ធ្វើឱ្យ​សក់​របស់​អ្នក​មិន​ស្ងួត​ហើយ​មិន​បែក​ចុង​ទៀតផង។ លើសពីនេះទៅទៀត​វិធី​សាស្ត្រ​​ដែល​​ធ្វើ​ឱ្យ​​សក់​​ស្ងួត​​ដោយ​​អង្គុយ​​នៅ​មុខ​កង្ហារ​ក៏​អាច​បណ្តាលឱ្យ​សក់​របស់​ស្ងួត​ផងដែរ។​

​ម៉ាស​​ធម្មជាតិ​​ជួយ​​ឱ្យ​​ស្បែក​​ស្រស់ថ្លា​

កាលពី​ពេលមុនៗ ធ្លាប់បាន​បង្ហាញ​នៅ​វិធីសាស្ត្រ​បែប​ធម្មជាតិ​ជា​ច្រើនយ៉ាង​ដែល​ជួយ​ឱ្យ​ស្បែកមុខ​ភ្លឺ និង​ស្រស់ថ្លា។ ដោយឡែក​នៅ​ក្នុង​ថ្ងៃនេះ​ក៏​មិន​ខុស​ពី​ថ្ងៃ​មុន​ៗ​​ដែរ​យើង​នឹង​បង្ហាញជូន​នៅ​វិធីសាស្ត្រ​ថ្មី​មួយទៀត​ដើម្បី​ជួយ​ឱ្យ​ស្បែក​មុខ​ស្រអាប់ប្រែជា​ស្រស់ថ្លា។

អ្វី​ដែល​អ្នក​ត្រូវការ​ចាំបាច់​សម្រាប់ផ្សំ​ជា​ម៉ាស​សម្រាប់​ជួយ​ឱ្យ​ស្បែក​ស្រស់ថ្លា​នោះ​មានម្សៅ​ទឹកដោះគោ ទឹក​ក្រូចឆ្មា និង​ប្រេង​អាល់​ម៉ុន ។​

​អ្នក​គ្រាន់តែ​យក​ម្សៅ​ទឹកដោះគោ ១ស្លាបព្រា ទឹក​ក្រូចឆ្មា ១ស្លាបព្រា និង​ប្រេង​អាល់​ម៉ុន ១ស្លាបព្រា។ បន្ទាប់មក​យក​វា​មក​លាយ​ចូលគ្នា​ឱ្យ​សព្វ​រហូត​ក្លាយ​ជា​ល្បាយ​​ទាំង៣នេះ​ចូលគ្នា។

បន្ទាប់មក​យក​ល្បាយ​ដែល​បាន​លាយ​នោះមក​លាប​នៅលើ​មុខ​របស់​អ្នក​រួច​ទុក​រយៈពេល ១០នាទី ហើយ​លាង​ទឹក​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅ​អ៊ុនៗ​ជា​ការ​ស្រេច។

ម៉ាស​បែបនេះ​អាច​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្រស់ថ្លា និង​បំបាត់​ស្នាម​អុជ​ខ្មៅ​បាន។ អ្នក​អាច​អនុវត្ត​នៅ​វិធី​សាស្ត្រ​​បែប​នេះ​១ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួល​បាន​​ស្បែក​​មុខ​ស្រស់ថ្លា និង​បាត់​ស្នាម​អុជ​ខ្មៅ។​

ម្រះ​​បំបាត់​​ស្នាម​​ជ្រួញ​ ​

ម្រះ​គឺជា​ប្រភេទ​បន្លែ​មួយ​ប្រភេទ​ដែល​អ្នក​អាច​យក​ទៅ​​ដើម្បី​​ចម្អិន​ម្ហូប​​គ្រប់​មុខ​​បាន​តាម​​តម្រូវ​ការ​​ដូច​ជា​ស្ងោរ ឆា ព្រមទាំង​អាច​ធ្វើ​ជា​បន្លែ​ដើម្បី​ជ្រលក់​ជាមួយ​និង​ប្រភេទ​អាហារ​មួយ​ចំនួន បាន​ទៀត​ផង។

ក្រៅ​ពី​អត្ថប្រយោជន៍​ផ្នែក​ម្ហូបអាហារ វា​ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​សម្រស់​ដើម្បី​ជួយ​ឱ្យ​អ្នក​បាន​ស្រស់​ស្អាត​ថែម​ទៀត​​ផង។ ហេតុ​ដូច្នេះ​​ហើយ​​បាន​ជា​​នៅ​ក្នុង​ពេល​​នេះ សូម​លើកយក​នៅ​វិធីសាស្ត្រ​ងាយៗ​ក្នុងការ​កែខៃ​ម្រះ​ដើម្បី​យក​មក​ធ្វើ ជា​ម៉ាស​បិតមុខ​ដើម្បី​កាត់បន្ថយ​នៅ​ស្នាម​ជ្រីវជ្រួញ។​

​វិធីសាស្ត្រ​ងាយៗ​នោះ​គឺ អ្នក​គ្រាន់តែ​យក​ផ្លែ​ម្រះ​ទៅ​កិន​ឱ្យ​ម៉ត់​ជាមួយនិង​ម៉ាស៊ីន​ទឹកក្រឡុក បន្ទាប់​មក​​យក​ល្បាយ​​ផ្លែ​​ម្រះ​នោះ​មក​បិត​នៅ​លើ​មុខ រួច​ទុកចោល​រយៈ​ពេល​១០ ទៅ ១៥នាទី ហើយ​លាងជម្រះ​ទឹក​ចេញ​ជា​ការ​ស្រេច។

វិធីសាស្ត្រ​បែប​នេះ​អាច​ជួយ​បំបាត់​នៅ​ស្នាម​ជ្រីវជ្រួញ​ដែល​មាន​នៅ​លើ​ស្បែករបស់​អ្នក​បាន ប្រសិនបើ​អ្នក​អនុវត្ត​ឱ្យបាន​ជា​ប្រចាំ​ក្នុង​មួយ​សប្តាហ៍​ម្តង។ វិធីសាស្ត្រ​បែប​​នេះ​​ទាមទារ​ឱ្យ​អ្នក​មាន​ការព្យាយាម​នៅក្នុង​ការអនុវត្ត​ទើប​ទទួលបាន​លទ្ធផល​ល្អ​គួរ​ជាទី​គាប់​ចិត្ត ។​

ល្បិច​​លាប​ថ្នាំ​​ក្រចក​​ ដើម្បី​ទទួលបាន​​ភាព​ស្រស់​ស្អាត

​តើ​មាន​ការលំបាក​ទេ​នៅ​ពេល​លាបថ្នាំ​ក្រចក​ដោយ​ខ្លួនឯង? តើ​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​លាប​ទៅ​ទទួលបាន​ភាពស្រស់ស្អាត? នៅពេល​ដែល​អ្នក​លាបថ្នាំ​ក្រចក​អ្នក​តែងតែ​មាន​ការលំបាក​ក្នុងការ​លាប​ដើម្បី​ទទួលបាន​នៅ​ភាពស្រស់ស្អាត។ នៅ​ក្នុង​ថ្ងៃនេះ​នឹង​បង្ហាញ​ជូន​ដល់​ប្រិយមិត្ត​ទាំងអស់គ្នា​នៅ​វិធីសាស្ត្រ​លាបថ្នាំ​ក្រចក ដើម្បី​​ទទួលបាន​នៅ​ភាពស្រស់ស្អាត និង​ភ្លឺរលោង ។​

​ជំហាន​ទី ១ :​ជ្រើសរើស​ពណ៌​ថ្នាំ​ក្រចក​ដែល​អ្នក​ពេញចិត្ត និង​ថ្នាំ​ទឹក​រលោង ១​ដប​ផង​។

​ជំហាន​ទី ២ : យក​សំឡី ក្រណាត់​កន្សែង ទឹក​ជូត​ក្រចក​មក​លាង​សម្អាត​ក្រចក​របស់​អ្នក​ឱ្យ​ស្អាត​សិន​មុន​នឹង​លាប​ក្រចក​។

​ជំហាន​ទី ៣ : ជូត​ថ្នាំ​ក្រចក​ចាស់​ឱ្យ​បាន​ស្អាត​សិន​មុន​នឹង​លាបថ្នាំ​ក្រចក​ថ្មី​។

​ជំហាន​ទី ៤ : លុញ​ថ្នាំ​ក្រចក​និង​ដៃ​របស់​អ្នក​ឱ្យ​បាន ២០ ទៅ ៣០ នាទី ដើម្បី​ឱ្យ​ដៃ​របស់​អ្នក​កក់ក្តៅ និង​ថ្នាំ​ក្រចក​បែក​បានល្អ ។

​ជំហាន​ទី ៥ : លាបទឹក​រលោង មុន​នឹង​លាបថ្នាំ​ក្រចក​ដើម្បី​ទទួល​បាន​ភាព​ភ្លឺ​ផ្លេក និង​ស្រស់ស្អាត​។

​ជំហាន​ទី ៦ : លាបថ្នាំ​ក្រចក​តាម​ពណ៌​ដែល​អ្នក​ចូលចិត្ត ១ ឬ ២ ជាន់​តាម​ចង់​បាន​ពណ៌​ចាស់ ឬ ស្រាល។ បន្ទាប់​ពី​លាបថ្នាំ​ក្រចក​ហើយ ​អ្នក​អាច​លាបទឹក​រលោង​ពីលើ​មួយ​ជាន់​ទៀត​ក៏​បាន​ដើម្បី​ឱ្យ​ថ្នាំ​ក្រចក​​ដែល​​អ្នក​​​​លាប​​កាន់តែ​​ស្រស់​ស្អាត​​ឡើង។​

​វិធី​​កម្ចាត់​​អ​ង្គែ​ដោយ​​ក្រូច​ឆ្មារ​

​ក្រូចឆ្មារ​ក៏​ជា​វត្ថុ​ធម្មជាតិ​ដ៏​ល្អ​សម្រាប់​ជួយ​បំប៉ន​សរសៃសក់ និង ស្បែកក្បាល​ឱ្យ​ទន់​ស្អាត និង​គ្មាន​អ​ង្គែ​។ ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​អង្គែ​។​

​គួរ​ចាប់ផ្តើម​ធ្វើ​តេស្ត​ស្បែកក្បាល និង​សរសៃសក់​​ជាមុន​សិន​ថា សក់​មាន​សភាព​យ៉ាងដូចម្តេច​? ដោយ​ការប្រើ​ចុង​ម្រាមដៃ​អង្អែល​​ស្បែក​ក្បាល​​ក្រោយ​​ពី​​កក់​សក់​ហើយ​ប្រមាណ​កន្លះ​ម៉ោង​។​

​ប្រសិនបើ​មាន​អារម្មណ៍​ខ្លាញ់ៗ​នៅ​នឹង​ម្រាមដៃ​​បញ្ជាក់ថា សរសៃ​សក់​​និង​ស្បែក​ក្បាល​របស់​អ្នក​ជា​ប្រភេទ​ស្បែក​ខ្លាញ់ ត្រូវ​ប្រើ​ផលិតផល​សម្អាត​ដែល​មាន​គុណ​សម្បត្តិ​ក្នុង​ការផ្តល់​នូវ​តុល្យភាព​ដល់​សុខភាព​សក់ និង​ស្បែកក្បាល​បាន​។​

​ចំណែក​ក្រូចឆ្មារ អាច​យកមក​ប្រើ​ធ្វើ​ស្ប៉ា (Spa) សរសៃសក់បានដែរ ព្រោះ​ក្រូចឆ្មារ​មាន​អាស៊ីដ​ធម្មជាតិ​ជួយ​លាងជម្រះ​កោសិកា​ចាស់​ដែល​រេចរឹល​ហើយ​ឱ្យ​ជ្រុះ​ចេញ​​មក​យ៉ាង​ស្រាល​។ រីឯ​ជាតិ​ប្រេង​ពី​ក្រូចឆ្មារ​មាន​គុណសម្បត្តិ​ប្រឆាំងនឹង​បាក់តេរី អាច​សម្អាត និង​ផ្តល់​តុល្យភាព​ដល់​ស្បែកក្បាល និង​សរសៃសក់​ជួយ​បន្ថយ​ជាតិ​​ខ្លាញ់បាន​ទៀតផង​។​

​វិធី​គឺ យក​ទឹក​ក្រូចឆ្មារ​៨​ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹក​សុទ្ធ​កន្លះ​ពែង កូរ​ឱ្យ​ចូល​គ្នា​រួច​យកមក​ម៉ាស្សា​លើ​ស្បែកក្បាល និង​សរសៃសក់​ដោយ​ប្រើ​ចុង​ម្រាម​យ៉ាង​ស្រាលៗ ដើម្បី​ជួយ​បន្ថយ​ភាព​តានតឹង និង​ជួយ​ដល់​ចរន្តឈាម​រត់​ដោយ​ផ្អាប់​ទុក ២-៣​ម៉ោង សឹម​លាងជម្រះ​ចេញ នឹង ជួយ​លាងជម្រះ​អង្គែ​ស្អិតៗ ដែល​នៅ​ជាប់​នឹង​ស្បែកក្បាល និង​ជួយ​ធ្វើឱ្យ​សរសៃសក់​ទន់​រលើបរ​លោង​ល្អ​៕

​វិធី​​ព្យាបាល​​ស្បែក​​ស្ងួត​​បែប​​ងាយៗ​​ដោយ​​ខ្លួន​ឯង

​ស្បែក​ស្ងួត​នៅលើ​ដងខ្លួន និង​ផ្ទៃមុខ​គឺ ​ជា​កង្វល់​មួយ​ដែល​អ្នក​គួរតែ​យកចិត្ត​​ទុកដាក់​នៅ​ក្នុង​ការព្យាបាល​។ ស្បែក​ស្ងួត​អាច​ធ្វើ​ឱ្យ​បែក​ស្រ​កា​គ្មាន​ភាព​ទន់​រលោង​​ស្អាត ​និង​ពេលខ្លះ​ទទួលរង​​នៅ​​ការ​​ឈឺ​ចុក​ចាប់​​ថែម​ទៀត​​ផង​។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​បែប​ងាយៗ​​នៅ​​ក្នុង​​ការ​​កែខៃ​​បញ្ហា​​ស្បែក​​ស្ងួត៖

១. នៅពេល​ដែល​អ្នក​ចេញ​ទៅ​ខាងក្រៅ​អ្នក​គួរតែ​លាបឡេ​ថែរក្សា​ស្បែក ព្រោះថា​កម្តៅថ្ងៃ​អាចធ្វើឱ្យ​ស្បែក​របស់​អ្នក​ស្ងួត និង​បែក​ស្រ​កា។ ដើម្បី​ការពារ​ស្បែក​ពី​ការបំផ្លាញ​អ្នក​គួរតែ​ជ្រើសរើស​ក្រែម​សម្រាប់​ការពារ​ស្បែក​ដែ​លា​មន SPF15 ព្រោះ​ថា​វា​អាច​ជួយ​ការពារ​ស្បែក​របស់​អ្នក​ពី​ការ​ស្ងួត​ដោយសារ​កម្តៅថ្ងៃ​បាន។​

២. ងូតទឹក​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ​ក៏​ជា​វិធីសាស្ត្រ​នៅ​ក្នុង​ការ​កែខៃ​បញ្ហា​ស្បែក​ស្ងួត​បាន​ដែរ។​

៣. ប្រើប្រាស់​សាប៊ូ​ងូតទឹក​ដែលមាន​ជាតិ​សំណើម​ដើម្បី​ថែរក្សា​ស្បែក ព្រោះថា​សាប៊ូ​ដែល​មាន​ជាតិ​សំណើម​អាចជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់ថ្លា​ឡើងវិញ​បាន។​

៤. ញុំា​ទឹក​ឱ្យបាន​ច្រើន ព្រោះថា​ទឹក​គឺជា​សារធាតុ​ដ៏​សំខាន់​ដើម្បី​ជួយ​ឱ្យ​ស្បែក​របស់​អ្នកមាន​សំណើម​ឡើងវិញ។​

៥. លាបឡេ​ថែរក្សា​ស្បែក​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ការ​លាប​ឡេស​ម្រាប់​ថែរក្សា​ស្បែក​អាច​ជួយ​ឱ្យ​ស្បែក​របស់​អ្នកមាន​សំណើម និង​ជៀសផុត​ពី​បញ្ហា​ស្បែក​ស្ងួត និង​បែក​ស្រ​កា។​

៦. ខាត់​ស្បែក​ជាមួយ និង​អំបិល​ខាត់​យ៉ាងហោចណាស់​១សប្តាហ៍​ម្តង ដើម្បី​កម្ចាត់​ចោល​នៅ​ធូលី​ដី និង​មេរោគ​ដែល​មាន​នៅ​លើ​ស្បែក។​

​វិធី​សាស្ត្រ​​ងាយៗ​​ ដើម្បី​​ទទួល​បាន​​ស្បែក​​ស្រស់​ថ្លា

​ស្បែក​ស្រអាប់​មិន​ស្រស់ថ្លា គឺ​ជា​កង្វល់​ដ៏​ធំ​បំផុត​សម្រាប់​បុរស​នារី​គ្រប់ៗ​រូប​។ ដើម្បី​ទទួលបាន​នៅ​ភាពស្រស់ថ្លា និង​ទន់​រលោង​ស្អាត​បុរស​និង​ស្ត្រី​គ្រប់ៗ​រូប​រមែងតែ​ប្រើប្រាស់​នៅ​ប្រភេទ​ផលិតផល​ចិញ្ចឹម​ស្បែក​ផ្សេងៗ​ដែល​សមស្រប​តាម​ប្រភេទ​ស្បែក​របស់គេ​។

ក្រៅ​ពី​វិធីសាស្ត្រ​នៅក្នុង​ការចិញ្ចឹម​ស្បែក​ឱ្យ​មាន​សំណើម​ទន់​និង​ស្រស់ថ្លា​ហើយ​នោះ​អ្នក​ក៏​អាច​ប្រើប្រាស់​នៅ​វិធីសាស្ត្រ​ងាយៗ​តាម​បែប​ធម្មជាតិ​ផ្សេងៗ ទៀត​ដើម្បី​​ទទួលបាន​នៅ​ភាពស្រស់ថ្លា។

វិធីសាស្ត្រ​ងាយៗ​ក្នុងការ​ធ្វើ​ឱ្យ​ស្បែក​ស្អាត​តាម​បែប​ធម្មជាតិ​នោះ​មាន​ដូចខាងក្រោម​៖

១. ញុំ​ា​ទឹក​ឱ្យបាន​ច្រើន: ទឹក​អាចជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​មាន​ភាពស្រស់ថ្លា និង​ទន់​រលោង។ វា​អាច​ជួយ​បណ្តេញ​ជាតិពុល​ដែល​មាន​ក្នុង​ខ្លួន​របស់​អ្នក និង​ផ្តល់​សំណើម​ដល់​ស្បែកដែល​នេះ​គឺ ជា​វិធីសាស្ត្រ​ដ៏​​ងាយ​ស្រួល​​បំផុត​​ ដើម្បី​​ទទួល​បាន​​ស្បែក​​ស្អាត​ និង​ស្រស់ថ្លា ។​

២. អ្នក​គួរតែ​ប្រើប្រាស់​ប្រភេទ​សាប៊ូ​ដែល​សម្បូរ​ទៅដោយ Moisturizing lotion ច្រើន​ដែល​មាន​នៅក្នុង​ប្រភេទ​សាប៊ូ​នោះ។ ​សូមបញ្ជាក់​ថា ប្រភេទ​សាប៊ូ​ដែល​អ្នក​ទិញ​​យក​មក​ប្រើ​ប្រាស់​នោះ​មិន​គួរ​ជា​ប្រភេទ​សាប៊ូ​ដែលមាន​ជាតិ​កាត់​ខ្លាំង​នោះ​ទេ ព្រោះ​វា​អាច​បណ្តាលឱ្យ​ស្បែក​របស់​អ្នក​ស្តើង។​

៣. ប្រើប្រាស់​នៅ​ប្រភេទ​ក្រែម​សម្រាប់​ខាត់​ស្បែក​ឱ្យបាន ១ទៅ ២ដង ​ក្នុង​មួយខែ ដើម្បី​បំបាត់​នៅ​កោសិការ​ចា​ស់រិច​រិល។​

៤. បរិភោគ​ប្រភេទ​អាហា​រណា​ដែល​មាន​ជាតិ Fiber បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន ព្រោះ​ថា​វា​អាច​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់ថ្លា។​

វិធី​សាស្ត្រ​​ងាយៗ​​ដើម្បី​បំបាត់​​មុន​​ក្បាល​​ខ្មៅ​​នៅ​​លើ​​មុខ

តើ​អ្នកដឹង​ទេ​ថា តើ​មុន​ក្បាលខ្មៅ​កើតឡើង​ដោយសារ​អ្វី? ជា​ការពិត​ណាស់​មុន​ក្បាល​ខ្មៅ​កើតឡើង​ដោយ​សារជាតិ​ខ្លាញ់ ដែល​មាន​នៅ​លើ​ផ្ទៃមុខ​របស់​អ្នក។

មុននេះ​ភាគច្រើន​កើត​នៅក្នុង​តំបន់ដែល​នៅ​បរិវេណ​ថ្ងាស ច្រមុះ និង​ចង្កា។ មុន​ប្រភេទ​នេះ ប្រសិនបើ​វា​កើតឡើង​យូរៗ​ទៅ​​អាច​ធ្វើឱ្យ​មុខ​របស់​អ្នក​ឡើង​ខ្មៅ​អុជ​ដែល​អាច​បង្ក​ទៅជា​អាចម៍​រុយ និង​ពេលខ្លះ​អាច​ក្លាយទៅជា​ប្រជ្រុយ។​

​តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​បំបាត់​មុន​ប្រភេទ​នេះ​? វិធីសាស្ត្រ​ងាយៗ​នៅក្នុង​ការបំបាត់​មុន​ប្រភេទ​នេះ​គឺ​ប្រិយមិត្ត​គ្រាន់តែ​លុបលាង​មុខ​ជាមួយ​និង​ទឹក​ក្តៅ​អ៊ុនៗ​ជា​ប្រចាំ​នៅ​ពេល​ព្រឹក និង​មុន​ពេល​ចូល​គេង។

បន្ទាប់​ពី​លុបលាង​មុខ​ជាមួយ​និង​ទឹក​ក្តៅ​អ៊ុនៗ​ហើយ អ្នក​គ្រាន់តែ​យក​ឡេ​ ដើម្បី​មក​លាប​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ជា​ការ​ស្រេច។

ប្រសិនបើ​អ្នក​ឧស្សាហ៍​អនុវត្ត​នៅ​វិធីសាស្ត្រ​នេះ​ជា​រៀងរាល់ថ្ងៃនោះ​អ្នកនឹង​ឃើញ​ភាពខុសប្លែក​ជាក់​ជាមិនខាន។ សូម​បញ្ជាក់​​ថា វិធីសាស្ត្រ​ងាយៗ​បែបនេះ​ទាមទារ​ឱ្យ​អ្នក​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ទើប​ទទួលបាន​លទ្ធផល​ល្អ។​

វិធី​សាស្ត្រ​​ថែរក្សា​​ច្រមុះ​​ឱ្យ​មាន​​សុខភាព​​ល្អ​

ច្រមុះ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​រាងកាយ​របស់​មនុស្ស​ដែល​​អ្នក​​ប្រើ​ប្រាស់​​​វា​​​សម្រាប់​​ហិត​ក្លិន​​ផ្សេងៗ។ បញ្ហា​ប្រតិកម្ម​ផ្តា​សាយ​​ និង​បញ្ហា​ផ្សេងៗ​ទៀត​អាច​បណ្តាល​ឱ្យ​មុខងារ​ច្រមុះ​របស់​អ្នក​បាត់បង់​នៅ​ក្លិន។

តើ​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ច្រមុះ​មាន​សុខភាព​ល្អ? ថ្ងៃនេះ​នឹង​បង្ហាញ​​ជូន​​នៅ​​វិធីសាស្ត្រ​ងាយៗ​ដើម្បី​ថែរក្សា​ច្រមុះ​របស់​អ្នក​ឱ្យមាន​សុខភាព​ល្អ៖

១. លំ​ហាត់​ដកដង្ហើម​ដោយ​ប្រើប្រាស់​ចំហាយ២ ទៅ ៣ដង ដើម្បី​ជួយ​ឱ្យ​ចលនា​នៃ​ការដកដង្ហើម​ដំណើរការ​បាន​ល្អ។ អ្នក​អាច​យក​កន្សែង​ទៅ​ជ្រលក់​ជាមួយ​និង​ទឹក​ក្តៅ​អ៊ុនៗ បន្ទាប់មក​យក​វា​មក​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក​ហើយ​ដកដង្ហើម​ដោយ​ប្រើប្រាស់​នៅ​ចំហាយ​ដែល​មាន​នៅ​លើ​កន្សែង​នោះ។

២. កុំ​ប្រើប្រាស់ Spray សម្រាប់​បាញ់​ច្រមុះ​ច្រើនពេក  ព្រោះ​ថា​វា​អាច​ធ្វើឱ្យ​ច្រមុះ​របស់​អ្នក​មាន​បញ្ហា​ផ្សេងៗ​បាន​

៣. ដើម្បី​កុំឱ្យ​ច្រមុះ​មាន​បញ្ហា​អ្នក​គួរតែ​ផ្លាស់ប្តូរ​នោ​បរិយាកាស​ដែល​មាន​នៅក្នុង​បន្ទប់​របស់​អ្នក​ឱ្យ​មាន​​ភាព​ស្រស់​ថ្លា​ និង​​ខ្យល់​អាកាស​​បរិសុទ្ធ​គ្រប់ពេលវេលា​

៤. ធ្វើការ​លាង​ច្រមុះ​របស់​អ្នក​ដោយ​ប្រើប្រាស់​ទឹក​ក្តៅ​អ៊ុនៗ លាយ​ជាមួយ​និង​អំបិល។ បន្ទាប់មក​យក​សំឡី​មក​ជ្រលក់​រួច​ជូត​ថ្ម​មៗ​ទៅក្នុង​ច្រមុះ​របស់​អ្នក​ជា​ច្រើនសារ​ដើម្បី​ឱ្យ​ជ្រុះ​នៅ​ធូលី​ដី និង​សារធាតុ​កខ្វក់​ផ្សេងៗ​ដែល​មាន​នៅក្នុង​ច្រមុះ​របស់​អ្នក

៥. ពិគ្រោះ​ជាមួយ​និង​វេជ្ជបណ្ឌិត ប្រសិនបើ​មាន​បញ្ហា​ប្រតិកម្ម ឬ​បញ្ហា​ផ្តាសាយ ព្រោះថា​បញ្ហា​នេះ​អាច​ធ្វើឱ្យ​ច្រមុះ​របស់​អ្នក​​បាត់​បាត់បង់​ក្លិន ។​

​វី​ធី​​កាត់​បន្ថយ​ស្នាម​​អុត​ខ្មៅ​​ទៅ​​លើ​​ផ្ទៃ​មុខ

ប្រិយមិត្ត​ជាទី​មេត្រី​ចំពោះ​ស្នាម​អុត​ខ្មៅ​នៅ​លើ​ផ្ទៃមុខ​ចាត់ទុកថា​ជា​បញ្ហា​ដ៏​ធំ​មួយ​សំរាប់​ជីវី​ត​រស់នៅ​របស់​សុភា​ព​ស្ត្រី​ដោយ​ពួកនាង​ខ្លះ​បាន​ព្យាយាម​ស្វះស្វែង​រក​គ្រប់​វី​ធី​មក​ជួយ​លុបបំបាត់​ស្នាម​អុត​ខ្មៅ​ទាំងនោះ​ឱ្យ​រលាយ​បាត់​ពី​លើ​ផ្ទៃមុខ​របស់​នាង​។

មួយវិញទៀត​ចំពោះ​បញ្ហា​អាចម៍រុយ​ខ្មៅ​កើតឡើង​បណ្តាលមកពី​មូលហេតុ​ជា​ច្រើន​ប្រការ​ដូចជា ការរង​នូវ​កំដៅ​ថ្ងៃ​រយះពេល​យូរ​ប្រតិកម្ម​គ្រឿងសំអាង និង​កើត​ចេញពី​បញ្ហា​ការ​ញេច​បំបែក​មុន​មុខ ឬ​ក៏​កេះ​ក្រម​រ​នៅលើ​ស្បែក​មុខ​រហូត​ធ្វើឱ្យ​កើត​ស្នាក​ស្នាម​បាន​។

ថ្ងៃនេះ​យើង​មានវី​ធី​បែប​ងាយៗ​ក្នុង​ការលុបបំបាត់​ស្នាម​អុត​ខ្មៅ ឬ​អាចម៍រុយ​នៅ​លើ​ផ្ទៃមុខ​មក​ជំរាប​ជូន​ដោយ​ជំហាន​ដំបូង​ណែនាំ​ឱ្យ​អ្នក​ប្រើ​ទឹក​ក្រូចឆ្មា​មួយ​ស្លាប​ព្រា​បាយ​លាយ​ជាមួយ​ស្ករ មួយ​ស្លាបព្រា​កាហ្វេ​រួច​កូរ​អោយ​រលាយ​ចូលគ្នា​។

បន្ទាប់​មក​នាំ​យក​ល្បាយ​ដែល​លាយ​ហើយ​នេះ​មក​ដាក់​លើ​បិវេ​ដែល​មាន​ស្នាម​អុ​តឹខ្មៅ ឬ អាចម៍រុយ​នៅលើ​ផ្ទៃមុខ​។ ទឹក​ក្រូចឆ្មា​វា​អាចជួយ​សំរួល​ពណ៌​ស្បែក​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​ស​ស្រស់ថ្លា​ដូចដើម​។

៥​វិធី​ហាត់​ប្រាណ​​ដើម្បី​​ត្រគាក​​ស្អាត

ឧបករណ៍​ដែល​ត្រូវ​ត្រៀម គឺមាន​តែ​ដុំ​ដែក និង​កន្សែង​ពោះគោ​មួយ​ប៉ុណ្ណោះ ក្នុង​ការជួយ​លំ​ហាត់​ត្រគាក​ឱ្យ​តឹង​ណែន ពើង​ស្អាត និង​ថែម​ទាំង​ជួយ​បំបាត់​អាការ​ឈឺ​ខ្នងទៀតផង​...​។

លំ​ហាត់ប្រាណ​ទី​១ ៖

-​ឈរជើង​ផ្អឹប​គ្នា​ដៃ​ដាក់​លើ​ចង្កេះ​។​
-​ឈាន​ជើង​ស្តាំ​ទៅ​ខាង​មុខ​វែងៗ ព្រមទាំង​បន្ទន់ខ្លួន ចុះ រហូត​ជើង​ស្តាំ កែង​នឹង​តួខ្លួន​។​
-​លោត​ឡើងលើ និង​ឆ្លាស់​ជើង​យ៉ាង​រហ័ស ឱ្យ​ជើង​- ឆ្វេង​នៅខាងមុខ ក្នុង​ឥរិយាបថ​ដើម​។​
-​ធ្វើ​ឆ្លាស់​ជើងឆ្វេង​-​ស្តាំ​បែបនេះ ១​នាទី​។​
-​សម្រាប់​ដៃ ចូរ​អង្កុញ​កែងដៃ​បញ្ឈរ រីឯ​ជើង នៅ ខាងមុខ គួរ​មាន​មុំ ៩០​ដឺ​ក្រេ ជានិច្ច​។

លំ​ហាត់ប្រាណ​ទី​២ ៖

-​គេង​ផ្ងារ ដៃ​ដាក់​អែប​តួខ្លួន​។​
-​លើកជើង​ឡើង ប៉ុន្តែ អង្កុញ​ជង្គង់​៩០​ដឺ​ក្រេ ដោយ កំភួនជើង ស្រប​នឹង​កម្រាល​។​
-​ចាប់ផ្តើម​ធាក់​ជើង​ចុះ​ឆ្វេង​-​ស្តាំ ឆ្លាស់​គ្នា ១​នាទី​។​
-​បើ​មាន​អារម្មណ៍​ថា ធ្វើឱ្យ​ឈឺ​ខ្នង គួរ​កុំ​ធាក់​ជើង​ចុះ រហូត​ម្រាមជើង​ប៉ះ​ដល់​ផ្ទៃ​កម្រាល​។

លំ​ហាត់ប្រាណ​ទី​៣ ៖

-​គេង​ផ្ងារ ដៃ​ដាក់​អែប​តួខ្លួន អង្កុញ​ជង្គង់ និង​ដាក់ បាតជើង​រាបនឹង​កម្រាល​។​
-​លើក​ត្រគាក​ឡើង ទប់ ១​នាទី និង​ចាប់ផ្តើម​ដាក់ចុះ​។​
-​លើក​ត្រគាក​ឡើង​ចុះ ឆ្លាស់​គ្នា រយៈពេល​១​នាទី​។ ពេល​លើក​ដល់​ចំណុច​ខ្ពស់បំផុត កុំ​ភ្លេច​ប្រឹង​ភ្លៅ និង សរសៃ​ពួរ ជើង​ក្រោយ ប៉ុន្តែ មិន​ត្រូវ​ឱ្យ​ខ្នង​កោង​ពេក​- ឡើយ​។

លំ​ហាត់ប្រាណ​ទី​៤ ៖

-​ឈរ​កន្ធែកជើង ឱ្យស្រប​នឹង​ស្មា ដោយ​ដៃ​ទាំងពីរ កាន់​ដុំ​ដែក​ទម្ងន់ ២.២៥​គ​.​ក្រ​។​
-​អង្កុញជើង​ស្តាំ​ឡើង ឱ្យ​ហើប​ពី​កម្រាល ៧៥​ស​.​ម​។​
-​បោះដៃ​ទាំងពីរ​ទៅ​ខាង​មុខ ក្នុង​កម្ពស់​ដើមទ្រូង ដោយ​បាតដៃ​ផ្កាប់​ចុះ​។​
-​លាដៃ​ឱ្យ​ត្រង់ រួច​លើក​ដៃ​ឆ្វេង​ឡើង​ខ្ពស់​ជាង​ក្បាល រាប់​ដល់​៣ ទើប​បន្ទាប​ចុះ​ក្នុង​កម្ពស់​ដើមទ្រូង ដូចដើម​។ ធ្វើ​ដូច​គ្នា​ចំពោះ​ដៃស្តាំ​។​
-​ឆ្លាស់​ដៃ​ឆ្វេង​-​ស្តាំ ជារឿយៗ រហូត​គ្រប់​ម្ខាង​៤​ដង រួច​ត្រឡប់​ទៅ​ឥរិយាបថ​ដើម ប៉ុន្តែ អង្កុញជើង​ឆ្វេង​វិញ​។

លំ​ហាត់ប្រាណ​ទី​៥ ៖

-​ឈរជើង​ផ្អឹប​គ្នា ដាក់​ជើង​ស្តាំ លើ​កន្សែងពោះគោ ដែល​បត់​ត្រៀម​ទុក​។​
-​អង្កុញ​ដៃ កែងដៃ​ស្ទើរ​ផ្អឹប​តួខ្លួន ផ្ទេរ​ទម្ងន់​លើ​ជើង ឆ្វេង និង​ប្រើ​ជើង​ស្តាំ រំកិល​កន្សែងពោះគោ ទៅខាង ឱ្យ​ជង្គង់​ឆ្វេង​អង្កុញ ៤៥-៩០​ដឺ​ក្រេ​។​
-​ធ្វើ​ឥរិយាបថ​នេះ​ជាប់​គ្នា ៣០​វិនាទី ប្តូរ​កន្សែង​- ពោះ​គោ ទៅ​ទ្រ​ជើងឆ្វេង និង​ធ្វើ​ឥរិយាបថ​ពី​ដើម​ឡើងវិញ រយៈពេល ៣០​វិនាទី​៕

៥​តិក​​និច​​ក្នុង​​ការ​តុប​តែង

ក៏​ជា​ផ្នែក​មួយ​នៃ​ផ្ទៃមុខ​ដែល​ជួយ​ធ្វើឱ្យ​ផ្ទៃមុខ​មាន​មន្ត​ស្នេហ៍​គួរ​ឱ្យ​ចង់​គយគន់ ប៉ុន្តែ​ក៏​ត្រូវ​មាន​ការថែទាំ​យ៉ាង​ដិតដល់ ដើម្បី​​ឱ្យ​​វា​​មាន​​ភាព​ស្រស់​ស្អាត​។ អ្នក​មិន​​ត្រូវ​បណ្តោយឱ្យ​​​គ្មាន​សណ្តាប់ធ្នាប់​ដោយ​មើលទៅ​ដូចជា​គល់​ស្មៅ​នោះទេ​។

វិធី​៥​យ៉ាង​ខាងក្រោម​អាច​ជួយ​ឱ្យ​ចិញ្ចើម​របស់​អ្នក​ស្អាត​បាន៖

១.​ដក​រោមចិញ្ចើម​ដោយ​ប្រើ​តង្កៀប៖ វិធី​នេះ​អាច​ជួយ​ឱ្យ​រោមចិញ្ចើម​មាន​របៀប​មាន​ជួរ​ច្បាស់ និង​មើលទៅ​ស្រស់ស្អាត​។

២.​ការប្រើ​ក្រមួន​បក​រោម៖ វិធី​នេះ គេ​និយម​ប្រើ​នៅ​ហាង​រក្សា​សម្រស់​ដោយ​ប្រើ​ក្រមួន​មក​លាប​លើ​បរិវេណ​ដែល​អ្នក​មិន​ចង់ឱ្យ​ចិញ្ចើម​ដុះ​។ បន្ទាប់មក ប្រើ​ក្រណាត់​ឬ​ក្រដាស​ដាក់​បិទ​ពីលើ​មុន​នឹង​ទាញ​ចេញមក​ដែល​ធ្វើឱ្យ​មាន​ការឈឺចាប់​។ តែ​លទ្ធផល​ដែល​ទទួលបាន​គឺ ចិញ្ចើម​ដុះ​យឺត​ជាង​ការដក​។

៣.​ការដក​រោមចិញ្ចើម៖ វិធី​នេះ​ស្ត្រី​ភាគច្រើន​និយម​ប្រើប្រាស់ ប៉ុន្តែ​អ្វី​ដែល​ជា​ផល​មិនល្អ គឺ​ដក​ច្រើនពេក​អាច​បំផ្លាញ​ដល់​រន្ធ​រោម​បាន​ដែល​ធ្វើឱ្យ​រោមចិញ្ចើម​មិនសូវ​ជា​ដុះ​ចេញមក​ឬ​លែង​ដុះ​តែម្តង​។ ដូច្នេះ​វិធី​ដែល​ល្អ គឺ​គួរ​ដក​រោមចិញ្ចើម មួយថ្ងៃ​២-៣​សរសៃ​ជាការ​គ្រប់គ្រាន់​។

៤.​ការប្រើ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម៖ ជា​វិធី​ដែល​ជួយ​ធ្វើឱ្យ​ចិញ្ចើម​មាន​ភាពស្រស់ស្អាត​ជាង​មុន​ហើយ​ថែមទាំង​អាច​ធ្វើឱ្យ​ចិញ្ចើម​មាន​សភាព​វែង​ជាង​មុន​បាន​ថែម​ទៀត​។

៥.​ការ​សាក់​ចិញ្ចើម៖ សមស្រប​សម្រាប់​អ្នក​ដែល​ដក​ចិញ្ចើម រហូត​ទាល់តែ​ចិញ្ចើម​ស្តើង​សឹងតែ​មើលមិនឃើញ​។ ប៉ុន្តែ អ្នក​គួរ​ពិចារណា​ឱ្យបាន​ច្បាស់​មុន​នឹង​សម្រេច​ចិត្ត​ព្រោះ​ពេល ដែល​អ្នក​ធ្វើ​រួចហើយ​វា​នឹង​ស្ថិតនៅ​ជាប់​រហូត​មួយជីវិត​ហើយ​ពិបាក​ក្នុងការ​កែខៃ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us