សករាជថ្មីរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាជាន់លើទឹកដីសហរដ្ឋអាមេរិកបានកើតឡើងវិញ ហើយបន្ទាប់ពីអវត្តមាននៅក្នុងទឹកដីអាមេរិកជាងពាក់កណ្តាលសតវត្សមកនេះ។ សករាជថ្មី គឺត្រូវបានគាស់រំលើងឡើងដោយលោកប្រធានាធិបតីមីយ៉ាន់ម៉ា ថេន សេន។
លោកថេន សេន ដែលបច្ចុប្បន្នកំពុងតែបំពេញដំណើរទស្សនកិច្ចជាផ្លូវរដ្ឋលើកដំបូងនៅអាមេរិក។ ដំណើរទស្សនកិច្ចរបស់លោកថេន សេន នៅទឹកដីអាមេរិកបានចាប់ផ្តើមឡើង តាំងពីថ្ងៃសៅរិ៍មក លោកបានជួបពិភាក្សាជាមួយអ្នកជំនួញល្បីៗរបស់អាមេរិកជាច្រើននាក់ ហើយនៅថ្ងៃចន្ទនេះនឹងជួបពិភាក្សាការងាជាមួយលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។
ក្នុងជំនួបនេះត្រូវបានគេរំពឹងថា នឹងលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរបញ្ហាសេដ្ឋកិច្ច ជាពិសេស គឺភាពចម្រូងចម្រាស់ដោយសារតែអំពើហឹង្សាប្រឆាំងនឹងពួករ៉ូហ៊ីងយ៉ា ដែលជាក្រុមជនជាតិដើមភាគតិចមិនត្រូវបានចាត់ទុកជាប្រជាពលរដ្ឋមីយ៉ាន់ម៉ា។
ពីព្រោះតែការសិក្សាថ្មីមួយរបស់អង្គការHuman Right Watch ដែលមានទីតាំងនៅទីក្រុងញូយ៉កបានចោទប្រកាន់រដ្ឋាភិបាលប្រទេសនេះថាជាអ្នកនៅពីក្រោយខ្នងនៃការសម្លាប់ជនជាតិភាគ តិចរ៉ូហីនយ៉ា។
គួរកត់សម្គាល់ថាមីយ៉ាន់ម៉ាដែលធ្លាប់តែគ្រប់គ្រងដោយរបបយោធាចាប់តាំងពីឆ្នាំ ១៩៦៦មកប្រទេសនេះបានបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងតឹងរឹងនិងជាប្រទេសមួយដែលត្រូវបានពិភពលោករិះគន់យ៉ាងខ្លាំងចំពោះការរំលោភសិទ្ធិមនុស្ស។
ក៏ប៉ុន្តែប្រទេសនេះក្នុងការគ្រប់គ្រងដោយលោកថេនសេនបច្ចុប្បន្នកំពុងតែធ្វើកំណែទម្រង់គួរឲ្យកោតសរសើរហើយទាក់ទាញនូវការចាប់អារម្ភនិងឈានដល់ការលើកលែងការដាក់ទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិនិងប្រទេសលោកខាងលិចជាពិសេស គឺសហរដ្ឋអាមេរិកតែម្តង។
គ្រាន់តែមីយ៉ានម៉ាធ្វើការកែទម្រងនយោបាយមន្ត្រីធំៗរបស់អាមេរិកជាច្រើនបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសមីយ៉ាន់ម៉ាជាបន្តបន្ទាប់ក្នុងនោះមានលោកស្រីHillary Clinton និងលោកអូបាម៉ាជាដើម។
លោកអូបាម៉ា ដែលបានចំណាយលុយផ្ទាល់របស់ខ្លួនក្នុងការធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសមីយ៉ាន់ម៉ាកាលពី ខែវិច្ឆិកាឆ្នាំ២០១២កន្លងទៅដោយលោកបានកោតសរសើរប្រទេសជាតិនេះសម្រាប់ការផ្លាស់ប្តូររបស់ខ្លួន៕(ដោយៈជា ធីរិទ្ធ)

ការប្តេជ្ញាបែបនេះ បានធ្វើឡើងនៅក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចរបស់លោកនាយករដ្ឋ មន្ត្រីចិន លោក Li Keqiang ទៅកាន់ប្រទេសឥណ្ឌា។ លោក Li Keqiang ដែលបានទៅដល់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យម្សិលមិញ។
ការច្រានចោលអំពីការចោទប្រកាន់របស់តៃវ៉ាននេះធ្វើឡើងដោយមន្ដ្រីនាំពាក្យប្រធានាធិបតីហ្វីលីពីន បេនីកណូ អាគីណូ គឺលោករីកឃី ការ៉ាន់ដាង។
រតនាគារជាតិអាមេរិកបានប្រកាសនៅថ្ងៃសុក្រ ទី១៧ ខែឧសភាថាខ្លួនបានដកទណ្ឌកម្មពីធនាគារ Elaf Islam Bank ដែលជាធនាគាររបស់ប្រទេសអ៊ីរ៉ាក់ហើយ បន្ទាប់ពីធនាគារនេះបានផ្លាស់ប្តូរឥរិយាបទរួចមក។
អ្នកទោសចំនួន២៣នាក់ផ្សេងទៀតហើយ ត្រូវបានប្រធានាធិបតីភូមា លោក U Thein Sein បញ្ជាឲ្យដោះលែងឲ្យមានសេរីភាព កាលពីថ្ងៃសុក្រ ទី១៧ ខែឧសភាម្សិលមិញ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ភ្នាក់ងារសារព័ត៌មាន។
លោក Li Keqiang នាយករដ្ឋមន្ត្រីចិនដែលទើបតែឡើងកាន់តំណែងគ្រោងនឹងធ្វើដំណើរបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកទី១ បន្ទាប់ពីលោកបានឡើងកាន់តំណែងនេះបានប៉ុន្មានខែមកនេះ។
តាមរយៈរូបភាពរបស់លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុនញញឹមនិងលើកមេដៃជាសញ្ញាក្នុងពេលជិះយន្តហោះចម្បាំងនៅមូលដ្ឋានទ័ពជប៉ុនមួយបានធ្វើឲ្យបណ្តាញសារព៍ត៌មានជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងបាននាំគ្នាសរសេររិះគន់មិនសម្ចីទៅលើរូបភាពនោះ។
ប្រទេសហ្វីលីពីននៅថ្ងៃពុធនេះ បានធ្វើការសុំទោសទៅកាន់ភាគីតៃវ៉ាន់ចំពោះហេតុការណ៏ដែលបានកើតឡើងដោយសារឆ្មាំសមុទ្រហ្វីលីពីនបានបាញ់ប្រហាទៅលើអ្នកនេសាទជនជាតិតៃវ៉ាន់ស្លាប់ម្នាក់កាលពីថ្ងៃព្រហស្បត៏សប្តាហ៏មុន។
បន្ទាប់ពីមានការរាប់សន្លឹកឆ្នោតសំរាប់កៅអីចៅហ្វាយក្រុងម៉ានីល នៅថ្ងៃអង្គារនេះជាលទ្ធផលបណ្តោះអាសន្នបានធ្លាក់ទៅលើអតីតប្រធានាធិបតីហ្វីលីពីន លោកចូសេហ្វ អេស្ត្រាដា ដែលកំពុងមានសម្លេងនាំមុខនៅក្នុងការបោះឆ្នោតនេះ។
ក្នុងចំណោមមេដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំងអស់មានតែប្រមុខរដ្ឋាភិបាលនៃប្រទេសមីយ៉ាម៉ាទេ ដែលជាងពាក់កណ្តាលសតវត្ស៍មកនេះ មិនដែលធ្វើដំណើរទស្សនកិច្ចទៅកាន់ទឹកដីសហរដ្ឋអាមេរិកឡើយ។
សមយុទ្ធនេះចាប់ផ្តើមដោយមានការចូលរួមជាមួយនឹងកងនាវាជើងទឹក ដើរដោយថាមពលនុយក្លេអ៊ែរនៅតាមដែនសមុទ្រ ហើយក្នុងនោះក៏មាននាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកផងដែរ។
ឆ្មាំឃ្លាំមើលរបស់ជប៉ុនបាននិយាយថា នៅម៉ោង៩ព្រឹកថ្ងៃចន្ទនេះនាវារបស់រដ្ឋាភិបាលចិនចំនួន៣គ្រឿងបានចូលមកកាន់កោះមានជំលោះ សេនហ្គាគូហៅតាមភាសាជប៉ុន និង ដាវយូជាភាសាចិន។ ឆ្មាំជប៉ុនបាននិយាយថា នាវារបស់រដ្ឋាភិបាលចិនទាំងបីគ្រឿង បានស្ថិតនៅចំងាយ១២ម៉ាយ ពីកោះជំលោះ។
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលរងការធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងកាលពីឆ្នាំ ១៩៩៩នោះ បានធ្វើពិធីអបអរសារទជាមួយនឹងក្រុមអ្នកគាំទ្រជាច្រើនចំពោះជ័យជំនះនៃការបោះឆ្នោតកាលពីថ្ងៃសៅរកន្លងទៅ។
មានកំទេចកំទីមីស៊ីលជាច្រើនដែលត្រូវបានរកឃើញ និងអ្នកជម្ងឺជាច្រើនបានបង្ហាញសញ្ញានៃរបួសរបស់ពួកគេដែលត្រូវដោយអាវុធគីមីរបស់កងកម្លាំងរដ្ឋាភិបាល Bachar al-Assad។
អ្នកនាំពាក្យរបស់កូរ៉េខាងជើងទទួលបន្ទុកផ្នែកការបង្រួបបង្រួមសន្តិភាពកូរ៉េបានរិះគន់ថា ជំនួបរវាងលោកស្រី Park Geun-Hye ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកបារ៉ាក់ អូបាម៉ាថា ជាជំនួបរវាងចៅហ្វាយ និង អ្នកបំរើហើយបានបញ្ជាក់វាថា ជារឿងដ៏គួរឲ្យស្អប់ខ្ពើម។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីរថ្ងៃព្រហស្បត៏បានព្រមានទៅកាន់ប្រទេសរុស្ស៊ីស្តីពីរគម្រោងលក់មីស៊ីលទៅកាន់ស៊ីរី ដែលវាអាចនឹងបង្កបញ្ហាកាន់តែស្មុគស្មាញ់ថែមទៀត។
បើតាមការចុះផ្សាយកាលពីថ្ងៃពុធ របស់បណ្តាញសារព័ត៌មានបក្សកម្មុនីស្តចិន ដែលមានឈ្មោះថា People's Daily បានសរសេរថា ប្រទេសចិនគួរតែគិតគួរសើរើរឡើងវិញចំពោះបញ្ហាដែនកោះ Okinawa ដែលបច្ចុប្បន្នគឺស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុននោះ។
ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសឥណ្ឌាជាមួយនឹងតំណាងរបស់រដ្ឋាភិបាលចិននាថ្ងៃព្រហស្បត្តិ៍នេះ ប្រទេសទាំង២បានលើកឡើងអំពី ការរីកចំរើននៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរចំនួន៦៩.០០០លានដុល្លារ និងការរឹតទំនាក់ទំនងរវាងប្រទេសទាំង២ឲ្យកាន់តែរឹងមាំ បន្ទាប់ពីមានការយល់ច្រឡំអំពីជម្លោះព្រំដែនតំបន់ហេមពាន្តដែលបន្សល់ទុកតាំងពីសង្គ្រាម ឆ្នាំ១៩៦២មកម្លេះ។
បន្ទាប់ពីបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មរាប់ម៉ឺននាក់នៅក្នុងពហុកីឡាដ្ឋាន កាលពីយប់ថ្ងៃពុធ ដើម្បីប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោតរួចមក។






























