បើតាមសារព័ត៌មាន Yonhap ដែលបានដកស្រង់សំដីរបស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងបានហាមឃាត់មិនឲ្យមានតំបន់ហោះហើរ និង ការធ្វើនាវាចរណ៏នោះឡើយដែលប្រការនេះត្រូវបានគេសន្និដ្ឋានថា អាចជាការធ្វើឡើង ដើម្បីត្រៀមបើកធ្វើសមយុទ្ធទ្រង់ទ្រង់ធំមិនធ្លាប់មាននៅក្នុងប្រទេសមួយនេះ ព្រោះថាកងកម្លាំងរបស់កូរ៉េខាងជើងកំពុងតែហ្វឺកហាត់យ៉ាងខ្លាំងហើយក្នុងនោះក៏មានវត្តមានមន្ត្រីជាន់ខ្ពស់ជាច្រើនផងដែរ។
ខណៈនេះស្ថានភាពក្នុងឧបទ្វិបកូរ៉េ កំពុងតែមានលក្ខណៈតានតឹងខ្លាំង ព្រោះកាលពីថ្ងៃអង្គារកន្លងទៅកូរ៉េខាងជើងបានគំរាមលុបចោលនូវកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម កូរ៉េដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៥៣នោះ។
ទាក់ទនឹងនឹងបញ្ហានេះកូរ៉េខាងត្បូងក៏បានតបវិញថា ប្រសិនបើកូរ៉េខាងជើងហានឈ្លានពានចូលក្នុងទឹកដីរបស់ខ្លួនមែននោះកូរ៉េខាងជើងនឹងទទួលនូវការវាយប្រហារសងសឹកវិញជាមិនខាន។
ចំណែករដ្ឋាភិបាលរបស់ប្រទេសអូស្រា្តលីនៅថ្ងៃព្រហស្បត៏នេះបានបញ្ជាក់ថា នឹងមិនអនុញាតិឲ្យកូរ៉េខាងជើងបើកស្ថានទូតក្នុងប្រទេសខ្លួននោះឡើយការធ្វើបែបនេះគឺដើម្បីឆ្លើយតបទៅនឹងការល្មើសបាញ់អាវុធនុយក្លេអ៊ែរកាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅ។
ស្របពេលជាមួយគ្នានោះដែរ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកំពុងតែបោះឆ្នោតដើម្បីអនុម័តដាក់ចេញនូវសេចក្តីសម្រេចជាថ្មីក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។
ទណ្ឌកម្មជាថ្មីលើកូរ៉េខាងជើងលើកនេះត្រូវបានគេរំពឹងថា ជាប្រភេទទណ្ឌកម្មធ្ងន់ធ្ងរព្រោះថា វាមានមែនជាលើកទីមួយនោះទេ ដែលកូរ៉េខាងជើងល្មើសទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ ក្នុងនោះគេរំពឹងថា ក្រុមហ៊ុនគ្រឿងសព្វាវុធដ៏ធំរបស់កូរ៉េខាងជើងនឹងត្រូវដកចូលក្នុងបញ្ជីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិផងដែរ៕(ដោយៈអ៊ុន រស្មី)

នៅក្នុងសេចក្តីថ្លែងការណ៍ លោកបាន គីមួន បានជំរុញអោយបិទបញ្ចប់អំពើហឹង្សាជាបន្ទាន់នៅក្នុងរដ្ឋសាបាហ៍ហើយលោកបានអំពាវនាវអោយបើកកិច្ចចចារមួយពីគ្រប់ភាគីទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយនៅស្ថានការណ៍ដ៏ចម្រូងចម្រាសនោះដោយសន្តិភាព។
ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារបានគំរាមថា ខ្លួននឹងលុបចោលនូវកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្គ្រាមរវាងប្រជាជាតិកូរ៉េទាំងពីដែលបានធ្វើឡើងកាលពីឆ្នាំ១៩៥៣។
លោក Wen Jiabao នាយករដ្ឋមន្ត្រីជិតអស់អណត្តិរបស់ចិនបានឡើងថ្លែងសុន្ទរកថាបើកអង្គពិធីនៃសមាជប្រជាជនចិនលើកទី១២នេះ។ មនុស្សជាច្រើនបានចូលរួមក្នុងពិធីនោះពោល គឺមានគណៈប្រតិភូរមកពីទូទាំងប្រទេសប្រមាណ៣ពាន់នាក់ រួមទាំងថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសនេះ។
នៅទីបំផុតអាមេរិកអាចបញ្ចុះបញ្ជូលឲ្យចិនយល់ព្រមដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជាថ្មីម្តងទៀតបានហើយ ព្រោះថាក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមិនអាចចេញសេចក្តីសម្រេចណាមួយដើម្បីដាក់ទណ្ឌកម្មលើកូរ៉េខាងជើងបានទេ ប្រសិនបើគ្មានការយល់ព្រមពីរចិន។
ប្រធានាធិបតីមីយ៉ាន់ម៉ា លោកថេន សេន បានអំពាវនាវឲ្យសហភាពអឺរ៉ុបលុបចោលការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរបស់ខ្លួន។
នៅទីបំផុតទៅ គណបក្សប្រឆាំងថៃនៅតែអាចរក្សាការគ្រប់គ្រងតំណែងជាអភិបាលក្រុងបាងកកដដែលនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ នៅអាណត្តិទី២នេះ លោកស៊ូខុមបានផារីបាត្រានៅតែទទួលបានជោគជ័យក្នុងការស្ទង់មតិអវិជ្ជមាននិងឈ្នះការបោះឆ្នោតជ្រើសរើសអភិបាលក្រុង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន និង ប្រសិតពិសេសអង្គកាសហប្រជាជាតិទទួលបន្ទុកដោះស្រាយវិបត្តិរបស់ប្រទេសស៊ីរី បានបញ្ជាក់កាលពីថ្ងៃសៅរថា នឹងរៀបចំកិច្ចចចារសន្តិភាពសម្រាប់ភាគីជម្លោះក្នុងប្រទេសស៊ីរីនាពេលឆាប់ៗ។ ការបញ្ជាក់យ៉ាងដូច្នោះ គឺធ្វើឡើងបន្ទាប់ពីទាំងភាគីក្រុមប្រឆាំង និង ខាងរដ្ឋាភិបាលស៊ីរីបានបង្ហាញ់ពីឆន្ទៈក្នុងការចូលតុរចចារដើម្បីស្វែងរកសន្តិភាព។
លំហាត់សមយុទ្ធយោធាប្រចាំឆ្នាំរូមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានប្រព្រឹត្តទៅហើយ កាលពីថ្ងៃសុក្រ ទី១ ខែមិនា ហើយនឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ នៅលើទឹកដីកូរ៉េខាងត្បូង។
ក្នុងរយៈពេលប្រាំពីររយឆ្នាំកន្លងមកហើយ ពុំដែលមានប្រមុខដឹកនាំសាសនាកាតូលិកណាមួយប្រកាសលាលែងពីដំណែងនោះទេ ដូច្នេះនេះគឺជាលើកទីមួយហើយ ដែលសម្តេចប៉ាប់ Benedict ទី១៦ លាលែងពីដំណែង។
យោងតាមសារព័ត៌មានរបស់ថៃ ដែលបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា អគ្គលេខាធិការ សភាសន្តិសុខជាតិ លោកឧត្តមសេនីយ៍ ផារ៉ាដន ផាតាថាបុត្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចរចាសន្តិភាព ជាមួយបណ្តាញចលនាបដិវត្ដន៍ជាតិម៉ាឡាយូបាតានី ដែលហៅកាត់ថា BRN ក្រោមការតាមដានរបស់រដ្ឋាភិបាលម៉ាឡេស៊ី។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសន្យាហើយថា នឹងជុំរុញសេដ្ឋកិច្ចឲ្យដើរទៅមុខយ៉ាងលឿនដោយរួមជាមួយនឹងរូបីយ៍វត្ថុចាស់ៗ។
រដ្ឋមន្ត្រីការបរទេសថ្មីរបស់អាមេរិក លោកចន ឃឺរី (John Kerry)បានបញ្ជាក់ថា អាមេរិកនឹងធ្វើការផ្តល់ជំនួយដល់ខាងពូកក្រុមបក្សប្រឆាំងស៊ីរីដែលកំពុងតែទប់ទល់ជាមួយនឹងរដ្ឋាភិបាលស៊ីរី។ ការលើកឡើងបែបនេះ គឺបានធ្វើឡើងក្នុងទីក្រុងរ៉ូម(Rome)ប្រទេសអ៊ីតាលី។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសេតវិមានរបស់អាមេរិក។
នៅក្នុងជំនួបរយៈពេល២ថ្ងៃ ស្តីពីបញ្ហាកម្មវិធីនុយក្លេអ៊េររបស់អ៊ីរ៉ងក្នុងទីក្រុង Almaty នៃប្រទេស Kazakhstan ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ និង បញ្ចប់កាលពីថ្ងៃពុធកន្លងទៅភាគីទាំងពីរពោលគឺអ៊ីរ៉ង និង ក្រុមប្រទេសមហាអំណាចទាំង៥បូក១បានបោះជំហានវិជ្ជមានសម្រាប់កិច្ចពិភាក្សាលើកក្រោយទៀតពោលគឺអ្នកជំនាញនៃប្រទេសទាំងពីរនឹងបន្តជួបពិភាក្សាក្នុងទីក្រុង Istanbul ប្រទេសTurkey ចាប់ទីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែមិនាខាងមុខនេះ។
ក្រុមការងាររបស់ក្រសួងការបរទេសចិន បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប កាលពីម្សិលមិញ ដើម្បីពិភាក្សាពីបញ្ហាការធ្លាក់បាឡុងហោះនៅប្រទេសអេហ្ស៊ីប កាលពីព្រឹកថ្ងៃអង្គារ ដែលបានសម្លាប់អ្នកទេសចរណ៍១៩នាក់ និង របួសពីរនាក់ ដែលរួមមានអ្នកទេសចរចិនហុងកុង៩នាក់ ជប៉ុន៤នាក់ អង់គ្លេស៣នាក់ បារាំង២នាក់ និងជនជាតិអេហ្ស៊ីបម្នាក់។
នេះគឺជាលើកទី២ ហើយដែលមនុស្សល្បីៗក្នុងប្រទេសចិនបានផ្ញើរលិខិតទៅកាន់មេដឹកនាំបែបនេះ ពោលគឺលើកទីមួយបានធ្វើឡើងក្នុងខែធ្នូរ ឆ្នាំ២០១២ ដែលអត្ថន័យក្នុងលិខិតនោះក៏មិនខុសពីលើកនេះដែរ។
ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Thein Sein បានទៅដល់ទីក្រុងអូស្លូប្រទេសន័រវែសនៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់តំបន់អ៊ឺរ៉ុប បន្ទាប់ពីប្រទេសដែលដឹកនាំដោយរបបយោធាមួយនេះបានងាកមករកការដឹកនាំតាមបែបស៊ីវិលវិញ។
មិនមែនជាលើកទីមួយទេ ដែលកិច្ចពិភាក្សារវាងអ៊ីរ៉ង និង ប្រទេសមហាអំណាចបានបង្កើតឡើងហើយជាញឹកញាប់ទីកន្លែងបើកិច្ចប្រជុំនីមួយៗ តែងតែផ្លាស់ប្តូរ ហើយលើកនេះកិច្ចប្រជុំបានធ្វើឡើងក្នុងទីក្រុង Almaty នៃប្រទេសKazakhstan។
ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមបានចាប់គ្រួសារជនជាតិបារាំងមួយដែលមានសមាជិកចំនួន៧នាក់ ក្នុងនោះមានស្ត្រីម្នាក់បុរសពីរនាក់និងក្មេងៗចំនួន៤នាក់អាយុចន្លោះពី៥ឆ្នាំ ទៅ៨ឆ្នាំនិងពី១០ឆ្នាំទៅ១២ឆ្នាំ ធ្វើជាចំណាប់ខ្មាំងនៅក្នុងប្រទេសកាមារ៉ូន។

































