Friday, May 24th

Last update06:55:42 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ

នយោបាយអន្តរជាតិ

​ជប៉ុន​​តវ៉ា​​ចំពោះ​​សារ​ព័ត៌មាន​​បក្ស​កុំ​ម្មុនី​ស្ត​​ចិន​​ជុំវិញ​​បញ្ហា​​ដែន​​កោះ​​អូ​គី​​ណា​វ៉ា​

បើ​តាម​ការចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ របស់​បណ្តាញសារព័ត៌មាន​បក្ស​ក​ម្មុនី​ស្ត​ចិន ដែល​មានឈ្មោះ​ថា People's Daily បានសរសេរថា ប្រទេស​ចិន​គួរតែ​គិត​គួរ​សើរើរ​ឡើង​វិញ​ចំពោះ​បញ្ហា​ដែន​កោះ Okinawa ដែល​បច្ចុប្បន្ន​គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ជប៉ុន​នោះ​។

ក្នុងន័យ​នោះ​អ្នកនិពន្ធ​ចង់បង្ហាញ​ថា កោះ​អូ​គី​ណា​វ៉ា​គឺ​ធាតុ​ពិត​ជា​របស់​ចិន​។ អត្ថបទ​នេះ​សរសេរ​ដោយ​អ្នកស្រាវជ្រាវ​ពីរ​រូប​របស់​ចិន​។

ជា​ការ​ឆ្លើយតប​ប្រទេស​ជប៉ុន​បានប្រត្តិក​ម្ម​យ៉ាង​ខ្លាំង​ទៅ​នឹង​អត្ថបទ​នៃ​សារព័ត៌មាន​នេះ ដោយ​បាន​ទាមទា​ឲ្យ​រដ្ឋាភិបាល​ចិនធ្វើការ​បកស្រាយ​ផង​ដែរ​។

រដ្ឋាភិបាល​ជប៉ុន​បាន​និយាយថា វា​ជា​អត្ថបទ​ដែល​សរសេរ​ឡើង​ដោយ​មិនដឹង​ខុសត្រូវ​ព្រោះថា កោះ​នេះ គឺជា​ទឹកដី​របស់​ជប៉ុន ហើយ​សហគម​ន៏​អន្តរជាតិ​ក៏​បាន​ទទួលស្គាល់​ដែរ​។ កោះ Okinawa ជា​កោះ​ដែល​ជា​ទីតាំង​មូលដ្ឋានទ័ព​ដ៏​សំខាន់​របស់​អាមេរិក ដោយ​មាន​ប្រជាជន​ជប៉ុន​រស់នៅ​ទីនោះ​ប្រមាណ​ជាង ១​លាន​នាក់​។

នេះ​គឺជា​បញ្ហា​មួយ​ផ្សេង​ទៀត​រវាង​ជប៉ុន និង ចិន​ទាក់ទង​នឹង​ជម្លោះ​ដែន​កោះ​នា​ពេល​ថ្មីៗ​។ ទន្ទឹម​គ្នា​នេះ​ដែរ​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​​ថា វា​ជា​សង្គ្រាមចិត្តសាស្ត្រ​របស់​ចិន​ប៉ុណ្ណោះ​។​

​ភាព​តានតឹង​រវាង​ជប៉ុន និង ចិន​បាន​កើន​ឡើង​ខ្លាំង​ជាពិសេស​នៅ​ដែន​កោះ​សេន​កា​គូរ​តែម្តង ពោល​គឺ ចិន​តែងតែ​បញ្ជូន​នាវា​ជាច្រើន​គ្រឿង​ទៅ​​កាន់​ទី​នោះ​ម្តង​ហើយ​ម្តងទៀត ដែល​ធ្វើឲ្យ​ជប៉ុន​មានការ​ខឹង​យ៉ាង​ខ្លាំង​។

បញ្ហា​នេះ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន  Shinzo Abe ក៏​ធ្លាប់​គំរាម​ប្រើ​កម្លាំងយោធា ​ដើម្បី​ការពារ​ពីរ​ការរំលោភបំពាន​ដោយ​បរទេស​។ ប៉ុន្តែ​គេ​មិន​ទាន់​​ឃើញ​មាន​ការប្រើប្រាស់​កម្លាំង​យោធា​ណាមួយ​គួរឲ្យ​កត់សម្គាល់​ទៅលើ​ភាគី​ចិន​ឡើយ​៕​(ដោយៈ​អ៊ុន រស្មី)

​រដ្ឋមន្ត្រី​ការ​បរទេស​​ឥណ្ឌា​ធ្វើ​​ទស្សន​កិច្ច​ទៅ​កាន់​​ប្រទេស​​ចិន​​បន្ទាប់​ពី​​បញ្ចប់​​ជម្លោះ​​ព្រំដែន

ក្នុង​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌា​ជាមួយនឹង​តំណាង​របស់​រដ្ឋាភិបាល​ចិន​នា​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ប្រទេស​ទាំង​២​បាន​លើកឡើង​អំពី ការរីក​ចំរើន​​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ចំនួន​៦៩.០០០​លាន​ដុល្លារ និង​ការ​រឹត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ឲ្យ​កាន់តែ​រឹងមាំ បន្ទាប់​ពី​មាន​ការ​​យល់​ច្រឡំ​​អំពី​ជម្លោះ​ព្រំដែន​តំបន់​ហេមពាន្ត​ដែល​បន្សល់ទុក​តាំងពី​សង្គ្រាម ឆ្នាំ​១៩៦២​មក​ម្លេះ​។

​គួរបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​បញ្ចប់​ភាព​ប្រទាញប្រទង់​អស់​ពេល​៣​សប្តាហ៍​អំពី​ព្រំដែន​នៅ​តំបន់​​ហេមពាន្ត​។

​ជម្លោះ​នេះ​បាន​ចាប់ផ្តើម​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ញូ​ដែលី​បានចោទប្រកាន់​ថា​ទាហាន​ចិន​ប្រមាណ​ជា​៥០​នាក់ បាន​ឆ្លងកាត់​ព្រំដែន​ប្រ​ទេស​​ទាំង​២​ដោយ​ចូល​ក្នុង​ទឹកដី​ឥណ្ឌា ដោយ​មាន​ការ​បោះជំរំ​នៅ​ជ្រលង​ភ្នំ​ដេ​បសាង​ក្នុងរ​ដ្ឋកា​ស្មៀ​កាលពី​ថ្ងៃ​១៥​មេសា​កន្លងទៅនេះ​។​

តែ​ទោះជា​យ៉ាងណា​ចិន​បាន​ច្រានចោល​ការចោទប្រកាន់​អំពី​ការ​ជ្រៀតចូល​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ឥណ្ឌា​នេះ​។​ ដោយឡែក​បន្ទាប់ពី​មាន​ការ​ជួប​​ប្រជុំ​រវាង​មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ឥណ្ឌា​និង​ចិន​បាន​យល់ព្រម​ដក​ទាហាន​ចេញ​ពី​ទីតាំង​ឈរជើង​ដើម​របស់​គេ​ និង​ ដក​ជម្រក​តង់​​ដែល​​ត្រូវបាន​ដំឡើង​លើ​តំបន់​ជម្លោះ​ផងដែរ​៕(ដោយៈ​​សៅ វិសាល)​

មេ​គណ​បក្សប្រឆាំង​​ម៉ាឡេស៊ី​​អំពាវ​នាវ​​ឲ្យ​​ពលរដ្ឋ​​គ្រប់​​ពូជសាសន៍​​ក្រោក​​តវ៉ា

​បន្ទាប់ពី​​បាន​​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​​បាតុ​កម្ម​​រាប់ម៉ឺន​​នាក់​​នៅ​ក្នុង​​​ពហុ​កីឡា​ដ្ឋាន​ កាល​ពី​​យប់​​ថ្ងៃ​​ពុធ​ ដើម្បី​​ប្រឆាំង​​ទៅ​​នឹង​​លទ្ធផល​​បោះ​ឆ្នោត​​រួច​មក​។​

នៅ​ថ្ង​ព្រហស្បតិ៍​នេះ លោក Anwar Ibrahim មេដឹកនាំ​​គណ​បក្ស​ប្រឆាំង​​ដ៏​ធំ​​នៅ​​ម៉ាឡេស៊ី​ បាន​ប្រកាស​​អំពាវ​នាវ​​ឲ្យ​​ប្រជាពល​រដ្ឋ​​គ្រប់​រូប​​ចំរុះ​ ពូជ​សាសន៍​​ដែល​​រស់​នៅ​​ក្នុង​​ទឹក​​ម៉ាឡេស៊ី​​ក្រោក​ឈរ​​ឡើង​​នាំ​គ្នា​​ធ្វើ​បាតុកម្ម​តវ៉ា​ង​ឲ្យមាន​ការ​ដោះស្រាយ​ចំពោះ​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត​ដោយ​មិន​​ទទួល​ស្គាល់​នូវ​ការជាប់ឆ្នោត​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។​

លោក​អ៊ីប្រាហ៊ីម បាន​ពន្យល់​ប្រាប់​អ្នកគាំទ្រ​ខ្លួន​ថា ការបោះឆ្នោត​នា​ពេលកន្លងមក គឺជា​ការស្លាប់​របប​លទ្ធិប្រជាធិបតេយ្យ​នៅ​ម៉ាឡេស៊ី​។

ដូច្នេះ​ប្រជា​ម៉ាឡេស៊ី​ត្រូវតែ​ក្រោកឈរ​ឡើង ដើម្បី​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត​បែប​ក្លែងក្លាយ​នេះ​ដោយ​មិន​ទទួលយក​នូវ​គណបក្ស​កាន់​អំណាច​​ដែល​បាន​គ្រប់គ្រង​ប្រទេស​ម៉ាឡេស៊ី​អស់​រយៈពេល​៥៦ឆ្នាំ​មកហើយ​។

​គួរ​រំលឹក​ឡើងវិញ​ថា បក្ស​ប្រឆាំង​ដែល​មានឈ្មោះ​ថា Pakatan Rayak​ បាន​ទទួល​បរាជ័យ​ក្នុង​ការបោះឆ្នោត​សភា​ដោយ​ទទួលបាន​អាសនៈ​៨៩​អាសនៈ ហើយ​គណបក្សកាន់អំណាច​របស់​នាយក​រដ្ឋមន្ត្រី Najib Razak​ ទទួលបាន​អាសនៈ​ចំនួន១៣៣ ក្នុងចំណោម​អាសនៈ​សរុប​នៅ​សភា​ចំនួន ២២២​។​

បក្ស​ប្រឆាំង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ឡើយ​។ ដូច្នេះ​បក្សប្រឆាំង​ត្រូវតែ​បញ្ចេញ​សកម្មភាព​ខ្លាំងក្លា​ដើម្បី​លើក​តំកើង​អោយ​មាន​​កំណែ​ទម្រង់​ក្នុង​ការបោះឆ្នោត ក្នុងប្រទេស​។​

ដោយឡែក នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak​ អាយុ​៥៩​ឆ្នាំ​ បន្ទាប់ពី​ទទួលបាន​លទ្ធផល​ប្រកាស​ជោគជ័យ​របស់​បក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ចន្ទ​​ដើម​សប្តាហ៍​រួចមក​បាន​ឡើងកាន់​តំណែង​ជា​ផ្លូវការ​ដើម្បី​បន្ត​អណត្តិ​របស់​ខ្លួន​បន្តទៀត​៕(ដោយៈជា ធីរិទ្ធ)

លោក​អូ​បា​ម៉ា​៖​ កម្មវិធី​​នុយក្លេអ៊ែរ​​ធ្វើឲ្យ​​កូរ៉េ​ខាងជើង​​បរាជ័យ​​កាន់​តែ​ខ្លាំង

លោក អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​និយាយថា កម្មវិធី​នុយក្លេអ៊ែរប្រទេសកូរ៉េខាងជើងកាន់តែ​ធ្វើឲ្យ​ប្រទេស​មួយ​នេះ​បរា​ជ័យ​​ខ្លាំង​​ទៀត​។

ការលើកឡើង​បែប​នេះ គឺ​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រូ​ម​គ្នា​ជាមួយ​មេដឹកនាំ​ប្រទេស​កូរ៉េខាងត្បូង​នា​ទីក្រុង វ៉ា​ស៊ី​ង​តោន​កាលពី​ថ្ងៃ​អង្គារ​។

​ក្នុង​សន្និសីទ​រួម​រវាងមេដឹកនាំ​ទាំង​ពីរ​នោះ លោកបា​រ៉ាក់ អូ​បា​ម៉ា បាន​លើកឡើង​ថា កូរ៉េខាងជើង​ប្រឹងប្រែង​ខ្លាំង​លើ​កម្មវិធី​នុយក្លេអ៊ែ​របស់ខ្លួន ដើម្បី​ឲ្យ​អន្តរជាតិ​មាន​ការគោរព ប៉ុន្តែ​ផ្ទុយទៅវិញ​សកម្មភាព​ទាំងនេះ​កាន់តែ​ធ្វើឲ្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ឃ្លាតឆ្ងាយ​ចេញពីរ​ពិភពលោក​កាន់តែ​ខ្លាំង ហើយ​ក៏​ធ្វើឲ្យ​ប្រទេស​នេះ កាន់​តែ​​បរា​ជ័យ​ថែម​ទៀត​។

ខណៈនោះ​ដែរទាំង​លោកអូ​បា​ម៉ា​និង លោកស្រី Park Geun-Hye  បាន​លើកឡើង​ថា​ប្រទេស​របស់​ខ្លួន​នឹង​មិន​អាច​ផ្តល់​ជំនួយ​ផ្សេងៗ​ដើម្បី​សម្រួល​ដល់​វិបត្តិ​សេដ្ឋ​កិច្ច​ប្រទេស​កូរ៉េខាងជើង​ទៀត​នោះ​ឡើយ ប៉ុន្តែ​ស្វា​គម​ន៏​ជានិច្ច​ចំពោះ​ការសម្រេចចិត្ត​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ពី​សំណាក់លោក​គីម ជុង​អ៊ុន ដើម្បី​ចាប់ផ្តើម​កិច្ចពិ​ភាក្សា​​ស្វែងរក​សន្តិភាព​រួមគ្នា​។

សូមបញ្ជាក់​ថា ប្រជាជន​កូរ៉េ​ខាងជើង​តែងតែ​ប្រឈម​នឹង​បញ្ហា​ជាច្រើនជាពិសេស​នោះ គឺ​ការ​កង្វះ​អាហា​បរិភោគ​តែម្តង ដោយសារតែ​រដ្ឋាភិបាល​ប្រទេស​នេះ​មិន​បាន​យកចិត្តទុកដាក់​ខ្លាំង​ទៅ​ការអភិវឌ្ឍ​ន៏​សេដ្ឋកិច្ច​ដូច​ការ​ប្រែង​ប្រែង​លើ​កម្មវិធី​នុយក្លេអ៊ែរ​ឡើយ​។

​មេដឹកនាំ​នៃ​ប្រទេស​សម្ព័នមិត្ត​ទាំងពីរក៏​បាន​បញ្ជាក់ថា នឹង​ព្យាយាម​ពង្រឹង​នូវ​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា ហើយ​ថា​នឹង​ព្យាយាម​ឲ្យអស់​ពី​លទ្ធភាព​ក្នុង​ការការពារ​សន្តិសុខ​ប្រទេស​របស់​ខ្លួន​។

សូមបញ្ជាក់​ថា​​ នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ទៅកាន់​បរទេស​លើក​ទី​មួយ​របស់លោក ស្រី Park Geun-hye ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េខាងត្បូង​ហើយក៏​ជា​ទស្សន​កិច្ច​ដែល​ចំពេល​ភាព​តានតឹង​ខ្លាំង​កំពុង​កើតមាន​ក្នុង​ឧបទ្វិប​កូរ៉េ​ផង​ដែរ​។

ខណៈពេល​ដែល​មេដឹកនាំ​នៃ​ប្រទេស​អាមេរិក និង កូរ៉េខាងត្បូង​កំពុង​ជួប​គ្នា​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ង​តោន​នោះ នៅ​ឯ​ប្រទេស​កូរ៉េខាងជើង​ឯណុះ​វិញ គ្រាប់​មី​ស៊ី​ល​ចំនួន​ពីរ​ត្រូវបាន​គេ​ដក​ចេញពីរ​តំបន់ឆ្នេរ​ខាងកើត​នៃ​ប្រទេស​។

តំបន់ឆ្នេរ​ខាងកើត​នៃ​ប្រទេស​នេះ ជា​កន្លែង​ដែល​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​បញ្ជូន​មី​ស៊ី​ជាច្រើន​ទាំង​រយៈ​ចម្ងាយ​ជិត និង មធ្យម​ទៅ​កាន់​ទីនោះ​ដើម្បី​ត្រៀម​បាញ់​សាកល្បង​។ ការដក​មី​ស៊ី​ល​ចេញពីរ​តំបន់​ឆ្នេរ​នេះ ត្រូវបាន​គេ​កត់សម្គាល់ថា ជា​ការកាត់បន្ថយ​ភាព​តានតឹង​ក្នុង​ឧបទ្វិប​កូរ៉េ​។​

ចំណែកឯ ធនាគា​ជាតិ​របស់​ចិន​បាន​បិទ​គណនី​របស់​ធនាគា​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​កូរ៉េខាងជើង​ទៅហើយ ដើម្បី​តប​ទៅ​នឹង​សកម្មភាព​ដ៏​រឹងរូស​របស់​ប្រទេស​នេះ​។

ប្រការនេះត្រូវបាន​គេ​កត់សម្គាល់ថា វា​ជា​រឿង​ដ៏​កំរ​បំផុត​ដែល​ចិន​ធ្វើ​ការដាក់ទណ្ឌកម្ម​ប្រឆាំង​ដោយ​ផ្ទាល់​លើ​កូរ៉េខាងជើងដែល​គេ​ស្គាល់​ថា ជា​សម្ព័នមិត្តដ៏​ល្អ​នឹង​​គ្នា​​នោះ​។​(ដោយៈអ៊ុន រស្មី)

នាយក​រដ្ឋមន្ត្រី​​ម៉ាឡេស៊ី​​លោក​ណា​ជីប រ៉ា​ហ្សាក់ ស្បថ​​ចូលកាន់​​តំណែង​​កាលពី​​ថ្ងៃ​ច័ន្ទ​

ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បន្ត របស់​លោក​ណា​ជីប រ៉ា​ហ្សាក់ គឺ​បាន​ធ្វើឡើង នៅ​ចំពោះមុខ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​របស់​ខ្លួន កាលពី​ថ្ងៃ​ចន្ទ ពោល​គឺ​នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​គណបក្ស​ចម្រុះ​កាន់អំណាច ​Barisan Nasional​ របស់​លោក​​ទទួល​បាន​​អាសនៈ​​ចំនួន​​១៣៣ ក្នុងចំណោម​អាសនៈ​សរុប​របស់​សភា​ម៉ាឡេស៊ី​ចំនួន​២២២៕

​លោក​ណា​ជីប រ៉ា​ហ្សាក់ បាន​សរសេរ​ក្នុង​ទំព័រ​Facebook របស់លោក បន្ទាប់ពី​ពិធី​នៅ​ចំពោះ​ព្រះ​ភក្ត្រ ព្រះ​ចៅ ទួន​គូ អាប់​ឌុល ហា​លីម មូ​អាដ​ហ្សាំ​សា ថា​"​ខ្ញុំ​ទើប​ស្បថ​ចូលកាន់​តំណែង​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​។ ខ្ញុំ​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់​"​។​

​លោក​ណា​ជីប បាន​ប្រាប់​ប្រជាជន​ម៉ាឡេស៊ី​ថា គណបក្ស​ចម្រុះ​កាន់​អំណាច​នៅ​ប្រទេស​ម៉ាឡេស៊ី Barisan Nasional​ បានដាក់​សារសំខាន់​ដ៏​ធំ​សម្បើម​លើ​សុខ​ដុម​រមនា​​ជាតិ​សាសន៍​និង​ឯកភាព​ជាតិ​។​

​លោក​បាន​និយាយថា "​យើង​នឹង​ខិតខំ​សម្រាប់​ការផ្សះផ្សា​ជាតិ ដូច្នេះ​ភាពជ្រុលនិយម​និង​ជាតិ​សាសន៍​និយម​ក្នុង​ទម្រង់​ណាមួយ​ដែល​មិន​ល្អ​សម្រាប់​ប្រជាជន​ម៉ា​ឡេស៊ី អាច​ត្រូវបាន​ដោះស្រាយ​"​។​

​តែ​យ៉ាងណាក៏ដោយ មេដឹកនាំ​គណបក្សប្រឆាំង​នៅ​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានប្រកាស​ប្រមូលផ្តុំ​អ្នកគាំទ្រ​របស់​ខ្លួន​បន្ទា​ន់ មកជួបជុំ​គ្នា​នៅ​ទី​ក្រុងកូឡា​ឡាំ​ពួនៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ដើម្បី​តវ៉ា​ទម្លាក់ចោល​លទ្ធផល​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ កន្លងទៅនេះ​។​

​គួរ​បញ្ចាក់​ថា នៅក្នុង​ការបោះឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃអាទិត្យលទ្ធផលបានបង្ហាញថា គណបក្ស​ចម្រុះ​ Barisan Nasional ដែល​ជា​គណបក្ស​កាន់​អំណាច​​ទទួល​បាន​១៣៣​កៅអី​សភា ដោយ​ដណ្តើម​យក​មក​វិញ​រដ្ឋ​ Kedah និង​Perak ជាមួយនឹង​ការ​ឈ្នះ​ក្នុង​សំឡេង​ប្រផុតប្រផើយ​។​ ក្រុម​ប្រឆាំង​Pakatan Rakyat ទទួលបាន​៨៩​កៅអី និង​រក្សា​ការកាន់កាប់​រដ្ឋ ​Selangor,Penang​និង Kelantan ជាមួយ​នឹង​សំឡេង​២​ភាគ​៣​។​

​គណបក្ស​ចម្រុះ ​Barisan Nasional កាន់អំណាច​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០០៨ បាន​បាត់បង់​សំឡេង​ភាគច្រើន ២​ភាគ​៣​ក្នុង​សភា នៅ​ពេល​ខ្លួន​ឈ្នះ​បានតែ​១៤០​កៅអី​ក្នុង​សភា​ដែល​មាន២២២កៅអី ក្រោម​ការដឹកនាំ​របស់​បព្វ​ការី អាប់​ឌុល​ឡាបា​ដាវី​៕(ដោយៈ​ឃួន សុភ័​ក្រ)

សហរដ្ឋ​អាមេរិក​​និង​​ប្រទេស​​រុស្ស៊ី​​បើក​​កិច្ច​ប្រជុំ​​ស្តី​ពី​​វិបត្តិ​​នៅ​​ស៊ី​រី​

ការប៉ះទង្គិច​គ្នា​នៅក្នុង​ប្រទេស​ស៊ី​រី បាន​ក្លាយជា​ប្រធានបទ​មួយ​ដ៏​សំខាន់​នៅក្នុង​ជំនួប​រវាង​លោក John Kerry​ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ជាមួយនឹង​លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី​នៅក្នុង​ក្រុង​មូ​ស្កូ​។

យ៉ាងណាក៏ដោយ​កិច្ច​ពិភាក្សា​រវាង​លោក John Kerry និង​លោក​ពូ​ទីន នៅ​ប្រទេស​រុស្ស៊ី​នេះ​នៅតែ​មិន​មាន​លទ្ធផល​អ្វី​ទាល់តែ​សោះ​ក្នុង​ការដោះស្រាយ​វិបត្តិ​នៅក្នុង ប្រទេស​ស៊ី​រី​។ ពី​ព្រោះ​​អ្នក​​ទាំង​​ពីរ​​មិន​បាន​យល់​ស្រប​​គ្នា​​ទៅ​លើ​​អនាគត​​របស់​​លោក​​ប្រធានា​ធិបតី​​ BasharAl-Assad ឡើយ​។

តែ​ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​រុស្ស៊ី​ដែល​គាំទ្រ​លោក​ប្រធានាធិបតី​ស៊ី​រី BasharAl-Assad  បាន​រិះគន់​អាមេរិក និង​ជា​ពិសេស​បាន​បដិសេធ​ចោល​នូវ​គម្រោង​របស់​អាមេរិក​ក្នុង​ការដាក់​សម្ពាធ​ឲ្យ​លោក BasharAl-Assad  ចុះចេញ​ពី​តំណែង​។

លោក​ពូ​ទីន បានប្រកាស​ការពា​រលោក Assad ថា​រុស្ស៊ី​ប្រឆាំង​ជានិច្ច​ចំពោះ​គ្រប់​ទង្វើ​ទាំង អស់​ដែល​មាន​ចេតនា​បង្ខំ​ឲ្យ​លោក​ប្រធានាធិបតី​ស៊ី​រី​ចុះចេញ​ពី​តំណែង​។​

​គួរកត់សម្គាល់​ថា លោក John Kerry របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​នៅ​ទឹកដី​រុស្ស៊ី​នេះ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ ប៉ុណ្ណោះ​បន្ទាប់ពី​ប្រទេស​អ៊ីស្រាអែល​បាន​ប្រើ​យន្តហោះ​ចំបាំង របស់​ខ្លួន​វាយប្រហារ​ទៅលើ​ប្រទេស​ស៊ី​រី​។ ភ្លាមៗ​នោះ ប្រទេស​រុស្ស៊ី​បានធ្វើការ​ថ្កោលទោស យ៉ាងខ្លាំងៗ ចំពោះ​ការវាយប្រហារ​របស់​អ៊ី​អែល​។

កាល​ពី​ម្សិលមិញ​ផងដែរ​ប្រទេស​ចិន​ដែល​គេ​ស្គាល់​ថា ជា​សម្ព័ន្ធមិត្ត​របស់​ស៊ី​រី​ក៏​មិន​សំចៃ​ក្នុង​ការរិះ​គន់​​អ៊ី​ស្រា​អែល​​ផង​ដែរ​។ ដោយឡែក​គាប់​ចួន​ដែល​លោក John Kerry កំពុងតែ​មាន​វត្តមាន​នៅ​ប្រទេស​រុស្ស៊ី ដើម្បី​ពិភាក្សា​ពី​វិបត្តិ​នៅ​ស៊ី​រី​នេះ។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក​សឺ​ហ្គេ ឡា​រ៉ូវ ក៏​កំពុងតែ​បំពេញ​ទស្សន​កិច្ច​នៅ​ស៊ី​រី​ផង​ដែរ ដោយ​លោក​ព្រមាន​ថា ស៊ី​រី​មាន​សិទ្ធិ​ក្នុង​ការឆ្លើយតប​ទៅ​នឹង​ការឈ្លានពាន​របស់​អ៊ី​ស្រា​អែ​បែប​ឧក្រិដ្ឋ​កម្មនេះ ដោយ​អនុលោម​ទៅតាម​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​របស់​​អាមេរិក​៕(ដោយៈជា​ធីរិទ្ធ)

កូរ៉េខាងជើង​​ដក​មី​ស៊ី​ល​ពីរ​​គ្រាប់​​ចេញ​ពី​កន្លែង​​បាញ់​​សាក​ល្បង

​កូរ៉េ​ខាងជើង​បាន​ដក​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ចំនួន​ពីរ​គ្រាប់​ចេញពី​ស្ថានីយ​បាញ់​បង្ហោះ​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​វិញ ដែល​នេះ​បង្ហាញ​ពី​ការថយចុះ​នៃ​ភាព​តានតឹង​ក្នុង​ឧបទ្វីប​កូរ៉េ​។ នេះ​បើ​យោង​តាម​សម្ដី​មន្ត្រី​អាមេរិក​ម្នាក់​។​

​ការដក​ម៉ី​ស៊ី​ល​ចំនួន​២​ដើម​នេះ​បាន​ធ្វើឡើង ខណៈ​​ដែល​​ប្រធានា​ធិបតី​​កូរ៉េ​ខាងត្បូង ​លោកស្រី ប៉ាក់ ឃួន​ហើ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សហ​រដ្ឋអាមេរិក ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ប៉ា​រ៉ាក់ អូ​បា​ម៉ា​។ លោកស្រី ប៉ាក់ ឃួន​ហើរ នឹង​ឡើង​ថ្លែង​សុន្ទរកថា នៅ​ទីក្រុង​វ៉ាស៊ីន​តោន​​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​។​

​គួរបញ្ជាក់​ថា ការដក​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ នៃ​ការថយចុះ​កម្ដៅ នៅក្នុង​ឧបទ្វីប​កូរ៉េ​ក្ដី ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នា​ក់មក​ពី​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ព្រមាន​ថា វា​លឿន​ពេក ដែល​ត្រូវ​អបអរ​នឹង​ព័ត៌មាន​នេះ ព្រោះ​សកម្មភាព​កូរ៉េខាងជើង​មិន​អាច​ទស្សន៍​ទាយ​ទុក​មុន​បាន​នោះទេ​។​

​កាលពី​ខែ​មុន កូរ៉េ​ខាងជើង​បាន​បញ្ជូន​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម Musudan​ទៅកាន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ត្រៀម​បាញ់​គ្រប់​នាទី​ទៅលើ​កូរ៉េខាងត្បូង អាមេរិក និង​ជប៉ុន ប៉ុន្តែ​ពេល​នេះ​បែរ​ជា​ដក​ចេញ​វិញ​។ នេះ​ជា​សម្ដី​មន្ត្រី​អាមេរិក​ដដែល ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម Musudan ​ត្រូវបាន​ដាក់​បង្ហាញ​ក្នុង​ក្បួនព្យុហយាត្រា​យោធា​ក្នុង​ទីក្រុង​ព្យុង​យ៉ាង​ពេលកន្លងមក​ស្របពេល​ដែល​មតិ​ជាច្រើន​ថា​បើ​ទោះ​ជា​សកម្មភាព​កូរ៉េខាងជើង​ហាក់​បង្ហាញ​សញ្ញា​វិជ្ជមាន​ក្ដី ប៉ុន្តែ​បើ​មើល​ទៅលើ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ ហាក់​នៅ​ល្អក់កករ​នៅឡើយ ខណៈ​ដែល​ប្រជាជន​កូរ៉េ​ខាង​ត្បូង​​ទាំងអស់​បាន​ចាកចេញ​ពី​តំបន់ឧស្សាហកម្ម​រួម Kaesong គ្មាន​សល់​។

​ក្រុង​ព្យុងយ៉ាង​ធ្លាប់​ផ្គើន​សហគមន៍​អន្តរជាតិ​និង​គំរាម​វាយប្រហារ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ ចាប់ពី​ពេល​ដែល​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ទៅ​កូរ៉េខាងជើង​។​ ទណ្ឌកម្ម​ថ្មី​របស់​អង្គការសហប្រជាជាតិ​ជា​ការឆ្លើយតប​នឹង​ការសាកល្បង​នុយក្លេអ៊ែរ ដែល​ក្រុង​ព្យុង​យ៉ាង​បាន​ធ្វើ​កាលពី​ថ្ងៃ​១២​កុម្ភៈ​កន្លងទៅ​៕(ដោយៈ​ជា ធីរិទ្ធ)

កូរ៉េខាងត្បូង​​ច្រាន​ចោល​​ការ​ទាមទារ​​របស់​​កូរ៉េ​ខាងជើង​ចំពោះ​​ការបើក​​ដំណើរ​​ឡើង​វិញ​​តំបន់​ឧស្សាហ​កម្ម​រួម

សម្រាប់​ប្រទេស​កូរ៉េខាងត្បូង ចំពោះ​ការទាមទារ​របស់​កូរ៉េខាងជើង អំពី​ការដាក់​ដំណើរ​ការ​​ឡើងវិញ​នូវ​តំបន់ឧស្សាហកម្ម​រួម ​Kaesong​ ដែល​បាន​ផ្អាក​ទៅ​ហើយ​នោះ ​គឺ​ជា​ទង្វើ​ដែល​មិន​អាច​ទទួលយកបាន​។​

​នៅ​ថ្ងៃ​ច័ន្ទ​នេះប្រទេស​កូរ៉េខាងត្បូង បាន​ច្រានចោល​នូវ​បញ្ជី​"​មិន​អាច​យល់​បាន​"​នៃ​ការទាមទារ​របស់​កូរ៉េខាងជើង​សំរាប់​​ការ​ដាក់​​ដំណើរ​ការ​​ឡើង​វិញ​​តំបន់​​ឧស្សា​ហ​​កម្ម​​រួម​​ ​Kaesong​ នេះ​។​

​អ្នកនាំពាក្យ​សំរាប់​ក្រសួង​បង្រួបបង្រួមនៃ​ប្រទេស​កូរ៉េខាងត្បូងលោក​គីម ហ្យុន សឹក បាន​និយាយថា​ការទាមទារ​របស់​កូរ៉េខាងជើង ប្រហែល​ជា​អ្នក​បាន​ដឹង​ហើយ មិន​អាច​យល់​បាន​និង​មិន​ត្រឹមត្រូវ​ទាំងស្រុង​។​

​គួរបញ្ជាក់​ថា គណៈកម្មាធិការ​ការពា​រ​ជាតិ​កូរ៉េខាងជើងដែល​ដឹកនាំ​ដោយ​មេដឹកនាំ​គីម ជុង​អ៊ុន​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បាន​និយាយថា​ការចាប់ផ្តើម​ដំ​ណើរ​ការ​​តំបន់​រោងចក្រ​នេះ​ឡើង​វិញ​វា​ទាមទារ​អោយ​កូរ៉េ​ខាងត្បូង​បញ្ឈប់​រាល់​"​អំពើ​អមិត្ត​និង​ការ​បង្ករឿង​ខាង​យោធា​ទាំងអស់​"​។​

​គណៈកម្មាធិការ​នេះ​ចង់​និយាយ​សំដៅ​សមយុទ្ធ​រួម​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង ព្រមទាំង​ពួក​សកម្មជន​និង​ពួក​កូរ៉េខាងជើង​ដែល​បាន​រត់​ទៅ​ចុះចូល​ខាងត្បូង​ដែល​​បាន​​ប្រើ​បា​ឡុង​ហោះ​ដើម្បី​បញ្ជូន​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ថា​ជា​ប្រភព​បង្ក​រឿង​។​

​តំបន់ឧស្សាហកម្ម​រួម​Kaesong បាន​បើក​ដំណើរការ​នៅ​ម្ខាង​ព្រំដែន​របស់​កូរ៉េខាងជើង​នៅ​ឆ្នាំ​២០០៤ ជា​និមិត្តរូប​នៃ​កិច្ច​សហការ​គ្នា​ដ៏​កម្រ​តែ​វា​ត្រូវ​បាន​បិទ​គ្មាន​កាល​​កំណត់​​បន្ទាប់​ពី​កូរ៉េខាងជើង​ដក​កម្មករ​៥៣.០០០​នាក់​ទាំង​អស់​​របស់​​ខ្លួន​​ហើយ​​កូរ៉េខាងជើង​ក៏​ដក​កម្មករ​និង​វិស្វករ​របស់​ខ្លួន​តាម​ក្រោយ​ចំ​​ពេល​​មាន​​ភាព​​តាន​តឹង​​យោ​​ធា​៕(ដោយៈ​ឃួន សុភ័​ក្រ​)

​គណបក្ស​កាន់​អំណាច​​ម៉ាឡេស៊ី​​បាន​​ទទួល​​ជ័យជំនះ ​ខណៈ​​បក្ស​ប្រឆាំង​​មិន​ព្រម

​​លទ្ធផល​នេះ​ត្រូវបាន​ប្រកាស​ដោយ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​​ជាតិ​​ម៉ាឡេ​ស៊ី ​នៅថ្ងៃ​​ច័ន្ទ​នេះ បន្ទាប់ពី​មាន​ការបោះឆ្នោត​ជា​សកល កាលពី​ថ្ងៃ​អាទិត្យ​ម្សិល​ម៉ិញ​។​

​ជា​លទ្ធផល គណបក្ស​ចម្រុះ​ដែល​មានឈ្មោះ​ថា Barisan Nasional ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ណា​ជីប​រ៉ា​ហ្សាក់ ទទួលបាន​កៅអី​សភា ១១២​ជា​ចំនួន​ដែល​អាច​បង្កើត​រដ្ឋាភិបាល​មួយ​បាន​​នៅ​ក្នុង​​សភា​ដែលមាន ២២២​កៅអី ដែល​នេះ​សរ​បញ្ជាក់​ឲ្យឃើញថា គណបក្ស​នេះ​ជា​អ្នក​ទទួលបាន​ជោគជ័យ​។​

​គួរបញ្ជាក់​ថា បន្ទាប់ពី​ត្រូវ​បាន​គេ​ជូន​ព័ត៌មាន​ថា គណបក្ស​ចម្រុះ​ឈ្នះ​លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម ដែល​ជា​មេដឹកនាំ​គណបក្សប្រឆាំង​បាន​និយាយថា​​លោក​​នឹង​​មិន​ទទួល​​​យក​​លទ្ធ​ផល​​នេះ​ទេ​។​

ហើយ​លោក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា "​វា​ជា​ការបោះឆ្នោត​មួយ​ដែល​មាន​ការលួចបន្លំ​សន្លឹកឆ្នោត និង​មាន​ការស៊ីសំណូក​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​។​

​ដោយឡែក​ជាមួយ​គ្នា​នោះលោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ាស្សាក់​បាន​ចេញមុខ​អំពាវនាវ​ឲ្យ​បក្សប្រឆាំង​ព្រម​ទទួលយក​នូវ​លទ្ធ​នៃ​ការបោះឆ្នោត​ផង​ដែរ​។​ លើក​បាន​លើកឡើង​ថា ការបោះឆ្នោត​នេះ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ​យុត្តិធម៌​មិន​ដូច​អ្វី​ដែល​គណបក្ស​ប្រឆាំង​លើកឡើង​នោះ​ទេ​។​ ដោយ​លោក​បាន​បន្ថែមថា អ្វី​ដែល​ជា​ការពិត​គឺ​ត្រូវតែ​ទទួលយក និង​ទទួលស្គាល់​នូវ​បរាជ័យ​របស់ខ្លួន​។​

​គួររំលឹកថា កាលពី​ថ្ងៃ​អាទិត្យ​ប្រជាជន​ម៉ាឡេស៊ី​បាន​នាំគ្នា​ចេញ​ទៅ​បោះឆ្នោត​ក្នុង​ចំនួន​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅក្នុង​ការបោះឆ្នោត​សកល​នេះ​ដោយ​មាន​ចំនួន​៨០​ភាគរយ​ក្នុងចំណោម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ១៣​លាន​នាក់ ឬ​ស្មើនឹង​ជាង​១០​លាន​នាក់​៕(ដោយៈ​សៅ វិសាល)​

កូរ៉េ​ខាងជើង​​ថា​ ខ្លួន​​មិន​​អាច​​ដោះ​លែង​​ពលរដ្ឋ​​អាមេរិក​​ឡើយ

កូរ៉េខាងជើង​នៅ​​ថ្ងៃ​អាទិត្យ​​នេះ​បាន​​និយាយ​ថា ​ខ្លួន​នឹង​​មិន​​ធ្វើ​​តាម​​ការ​ស្នើរ​​របស់​​អា​មេរិក​​ដើម្បី​​ដោះ​លែង​​ពលរដ្ឋ​​អាមេរិក​​នោះ​​ឡើយ​។

ការលើកឡើង​ពី​រ​សំណាក់​កូរ៉េខាងជើង​បែបនេះ គឺ​បន្ទាប់ពីរ​អាមេរិក​នា​ពេល​ថ្មីៗ​នេះ​បាន​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​ដោះលែង​ពលរដ្ឋ​អាមេរិក​ដែល​រង​ការ​កាត់​ទោស​​ជាប់​ពន្ធនាគា​រយៈពេល​១៥​ឆ្នាំ​នោះ​ជាបន្ទាន់​។

​ជា​ការឆ្លើយតប​ទៅនឹង​ការអំពាវនាវ​ពីរ​សំណាក់​អាមេរិក​ដែល​ចង់ឲ្យ​ដោះលែង​ពលរដ្ឋ​របស់​ខ្លួន​ជា​បន្ទាន់​នោះ​ក្រសួងការបរទេសរ​បស់​កូរ៉េ​ខាងជើង​បាន​ចេញ​សេច​ក្តី​​ថ្លែង​​ការ​បញ្ជាក់ ថា​ខ្លួន​មិន​អាច​ធ្វើ​តាម​អ្វី​ដែល​អាមេរិក​ចង់​បាន​ឡើយ​ហើយក៏​បាន​បដិសេធ​ផងដែរ​ចំពោះ​បណ្តាញ​សារព័ត៌មាន​អាមេរិក​មួយចំនួន​ដែល​ចោទ​ប្រកាន់​​ថា​​កូរ៉េ​ខាងជើង​ធ្វើការ​ចាប់ខ្លួន​ពលរដ្ឋ​អាមេរិក​នេះ គឺ​ដើម្បី​ក្លាយជា​របស់​តថ្លៃ​ជាមួយនឹង​អាមេរិក​ប៉ុណ្ណោះ​។

តាមរយៈ​សេចក្តី​ថ្លែង​ការណ៏​របស់​ក្រសួង​ការបរទេ​ស​កូរ៉េខាងជើង​នោះ​បន្តថា ខ្លួន​នឹង​មិន​អញ្ជើញ​មន្ត្រី​រូប​ណា​ម្នាក់​របស់​អាមេរិក​ដើម្បី​ពិភាក្សា​អំពីរ​បញ្ហា​របស់​អ្នក​ទោស​​ពលរដ្ឋ​អាមេរិក​នោះឡើយហើយ​ថា រាល់​សកម្មភាព​ខុសច្បាប់​ដែល​ធ្វើឡើង​ដោយ​ពលរដ្ឋ​អាមេរិក នឹង​ត្រូវ​ទទួល​នូវ​ទណ្ឌកម្ម​បែបនេះ​។

កាលពីរ​ពេល​ថ្មីៗ​នេះ ប្រទេស​កូរ៉េ​ខាងជើង​បាន​ចាប់ខ្លួន​ពលរដ្ឋ​អាមេរិក​ឈ្មោះថា Kenneth Bae និង បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគា​រយៈពេល​១៥​ឆ្នាំ​ពីរ​បទ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ទីក្រុង​ព្យុងយ៉ាង​។

វា​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​កូរ៉េ​ខាងជើង​បាន​ចាប់ខ្លួន​ពលរដ្ឋ​អាមេរិក​បែប​នេះ​ពោល​គឺ​នា​ពេល​កន្លង​មក​មនុស្ស​ពលរដ្ឋ​អាមេរិក​ជាច្រើន​រួម​ទាំង​អ្នកការ​សែត​និង​អ្នក​ទេ​ចរណ៏​តែង​ត្រូវបាន​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពីរ​បទល្មើស​ផ្សេងៗ​។​

​បើ​តាម​ការលើកឡើងរ​បស់​អាមេរិក​នា​ពេលកន្លងមក​​ការកាត់ទោស​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ជាប់​ពន្ធនាគា​របស់ពេ​ល១៥​ឆ្នាំ​នោះ គឺជា​ការ​ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​នោះ​ទេ​។

គួរបញ្ជាក់​ថា រឿងរ៉ាវ​ទាំងអស់នេះ​បាន​កើតឡើង​ខណៈពេល​ដែល​ប្រទេស​អាមេរិក និង កូរ៉េខាងជើង​កំពុងតែ​ប្រឈមមុខ​ដាក់​គ្នា​យ៉ាងខ្លាំង​ទាក់ទង​នឹង​បញ្ហា​អាវុធ​នុយក្លេអ៊ែ​របស់​កូរ៉េខាងជើង​៕​(​ដោយៈអ៊ុន រស្មី​)

លោក​ថាក់ស៊ីន​នឹង​​ជួប​​ប្រធាន​​សម្ព័ន្ធ​​នៃ​ក្រុម​​បំបែក​​រដ្ឋ​ ​BRN ​ដើម្បី​​ដាក់​​សំណើរ​​មួយ​ចំនួន​

​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ដ្រី​ថៃ នឹង​ចេញ​ដំណើរ​ដោយ​យន្ដហោះ​ពី​ទីក្រុង​ហុងកុង ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ជួប​ជាមួយ​លោកហាស់​សាន់ តេប ប្រធាន​សម្ព័ន្ធ​នៃ​ក្រុម​បំបែក​រដ្ឋ​ BRN នៅ​ថ្ងៃ​សៅរ៍ ទី​០៤ ខែ​ឧសភា​។

នេះ​បើ​តាម​ប្រភពព័ត៌មាន​ពី​យោធា​ថៃ​មួយ​រូប​ដែល​ស្រង់​សំដី​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​។ យ៉ាងណា​ពេលវេលា និង​ទីកន្លែង​ពិតប្រាកដ​នៃ​ជំនួប​រវាង​អតីត​នាយករដ្ឋមន្ដ្រី​ថៃ លោក​ថាក់ស៊ីន ជាមួយ​មេដឹកនាំ​សម្ព័ន្ធ​នៃ​ក្រុម​បំបែក​រដ្ឋ​ BRN​ នេះ គេ​នៅ​មិន​ទាន់​កំណត់​នៅឡើយ​ទេ​។​

​កាសែត​បាងកក​ប៉ុស្ដិ៍ បាន​ស្រង់​សំដី​ប្រភព​ពី​យោធា​ថៃ​រូបនោះ​បន្តទៀតថា លោក​ថាក់ស៊ីន គ្រោង​ស្នើ​ទៅកាន់​លោក​ហាស់​សាន់ ដើម្បី​ជា​ភាពបត់បែន​ថែម​មួយ​កម្រិត​​ទៀត ជុំវិញ​ការទាមទារ​ចំនួន​០៥​​ចំណុច​របស់​ក្រុម ​BRN​ ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ​យូ​ធ្យូប កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៣ ដើម្បី​ពិភាក្សា​ស្វែង​រក​សន្តិភាព​រវាង​ក្រុមប្រឹក្សា សន្តិសុខ​ជាតិ​ថៃ​(NSC) ជាមួយ​ក្រុម BRN ដែល​អាច​មាន​ការរីក​ចម្រើន​។​

​គួរបញ្ជាក់​ថា អតីត​នាយករដ្ឋមន្ដ្រី​ថៃ ដែល​ត្រូវ​គេ​គេ​ទម្លាក់​ពី​តំណែង​ដោយ​រដ្ឋប្រហារ កាលពី​ឆ្នាំ​២០០៦ ​លោកថាក់ស៊ីន និង​លោក ហាស​សាន់ ធ្លាប់​ជួប​គ្នា​ម្ដង​មក​ហើយ​នៅ​ទីក្រុង​ឌូ​បៃ នៃ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាលពីដើមឆ្នាំ​នេះ ហើយក៏​បាន​ចាប់ផ្តើម​ដំណើរ ពិភាក្សា​កាលពី​ខែ​កុម្ភៈ​នឹង​ក៏​ប្រហែល​ជា​ទទួលបាន​ផ្លែផ្កា​ផង​ដែរ​​ក្នុង​កិច្ចប្រជុំ​នោះ​។​

​ដោយឡែក​ក្នុង​សប្ហាហ៍​នេះ​ផងដែរ លោក​ថាក់ស៊ីន បាន​បង្ហោះ​នៅលើ​គេហទំព័រ​ហ្វេ​សប៊ុក​របស់លោក​ថា លោក​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​កន្លែង​លោក​បាន​ជួប​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី។

លោកម៉ា​ហា​ធា មូហា​ម៉េដ និង​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​​លោក​ណា​ជីប រ៉ាសាក់ កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា មួយ​ថ្ងៃ​មុនពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ ​(NSC) ពិភាក្សា​ស្វែងរក​សន្តិភាព ជុំ​ទី​ពីរ​ជា​មួយ​សម្ព័ន្ធ​នៃ​ក្រុម​បំបែក​រដ្ឋ​BRN នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ​៕(ដោយៈឃួន សុភ័​ក្រ)

អាមេរិក​​ជំរុញ​​ឲ្យ​កូរ៉េ​ខាងជើង​​ដោះ​លែង​​ពលរដ្ឋ​​របស់​​ខ្លួន​

អ្នកនាំពាក្យ​ក្រួសួងការបរទេ​សរ​បស់​អាមេរិក​លោក​ Patrick Ventrell ​បាន​លើកឡើង​ថា​គ្មាន​អ្វី​ដែល​សំខាន់​ជាង​សុវត្ថិភាព​ពលរដ្ឋ​អាមេរិក​នោះ​ទេ​ដូច្នេះ​យើង​សូម​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​ដោះលែង​ពលរដ្ឋ​អាមេរិក​ជាបន្ទាន់​។​

ការអំពាវនាវ​ឲ្យ​ដោះលែង​នេះ​គឺ​ធ្វើឡើង​ដោយ​អាមេរិក​បញ្ជាក់ថា​ការកាត់ទោស​ពី​សំណាក់​កូរ៉េខាងជើង​ទៅលើ​ពលរដ្ឋ​អាមេរិក​នោះ​គឺ​មិន​មាន​ភាពត្រឹមត្រូវ​នោះ​ឡើយ​។​

សូមបញ្ជាក់​ថា​លោក​Kenneth Bae​ពលរដ្ឋ​អាមេរិក​ដែល​ត្រូវបាន​កូរ៉េខាងជើង​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគា​រយៈពេល​១៥​ឆ្នាំ​នោះ​មិនមែន​ជា​លើកទីមួយ​នោះទេ​ដែល​កូរ៉េ​ខាងជើង​បាន​ចាប់ខ្លួន​ពលរដ្ឋ​អាមេរិក​បែប​នេះ​ពោល​គឺ​នា​ពេល​កន្លង​មក​មនុស្ស​ពលរដ្ឋ​អាមេរិក​ជាច្រើន​រួម​ទាំង​អ្នកការ​សែត​និង​អ្នក​ទេ​ចរណ៏​តែង​ត្រូវបាន​ចាប់​ខ្លួន​​ដោយ​ចោទប្រកាន់​ពីរ​បទល្មើស​ផ្សេងៗ​។​

​សូមបញ្ជាក់​ថា​ចំណាត់ការ​របស់​កូរ៉​ខាងជើង​ទៅលើ​ពលរដ្ឋ​អាមេរិក​បែបនេះ​គឺធ្វើឡើង​ចំ​ពេល​ដែល​ភាគី​ទាំងសងខាង​កំពុង​មាន​ភាព​តានតឹង​ជាមួយនឹង​គ្នា​យ៉ាង​ខ្លាំង​ជា​ពិសេស ក្រោយពេល​កូរ៉េខាងជើង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៣​មក​។

​នៅ​ថ្ងៃ​អាទិត្យ​ខាងមុខ​នេះ​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េ​ខាងត្បូង​គឺ​លោកស្រី​ Park Geun-hye នឹង​ដឹកនាំ​គណៈប្រតិភូ​របស់​ខ្លួន​ទៅកាន់​ប្រទេស​អាមេរិក​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​ក្នុងនោះ​គេ​រំពឹងថា​ភាគី​មេដឹកនាំ​កូរ៉េ​ខាងត្បូង​និង​អាមេរិក​ក៏​អាច​នឹង​លើកឡើង​អំពីរ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ផងដែរ​។​

សូមបញ្ជាក់​ថា​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក ស្រី Park Geun-hye​ទៅកាន់​បរទេស​ក្រោយពេល​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​៕(ដោយៈ​អ៊ុន​រស្មី​)

DSI​ ថៃ​​បញ្ជាក់​ថា​​យោធា​​មិន​អាច​​ទទួល​ខុស​ត្រូវ​​លើ​ការ​ស្លាប់​​ក្រុម​​អាវ​​ក្រហម​​ឡើយ​

លោក ​Tarit Pengdith ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស​របស់​ថៃ​ឬ​ហៅ​កាត់​ថា ​DSI​ បានបញ្ជាក់​ថា​ការលើក​ឡើង​យ៉ាង​ដូច្នោះ​គឺធ្វើឡើង​បន្ទាប់ពីរ​មាន​នាយក​ដ្ឋាន​​ស៊ើបអង្កេត​ពិសេស​កិច្ច​បាន​ធ្វើ​ការស៊ើបអង្កេត​យ៉ាង​ម៉ត​ចត់​ហើយក៏​បាន​បើក​កិច្ចប្រជុំ​ជា​ច្រើន​​ទាក់​ទង​​នឹង​​បញ្ហា​​នេះ​។

​លោក​បន្តថា​ចំពោះ​ការស្លាប់​និង​រងរបួស​នៅ​ក្នុង​​ការ​បង្ក្រាប​​​ក្រុម​បាតុករ​​អាវ​​ក្រហម​​ទាំងនោះ​គឺ​រឿង​ដែល​មិន​អាច​រុញ​ឲ្យ​យោធា​របស់​ថៃ​ទទួលខុសត្រូវ​បាន​ឡើយ​ព្រោះ​ពួកគេ​ធ្វើ​ទៅ​តាម​តួនាទី​​និង​​ភារៈ​កិច្ច​​តែ​​ប៉ុណ្ណោះ​​ពោល ​គឺ​ធ្វើ​ទៅ​តាម​ការបញ្ជា​ពី​ថ្នាក់លើ​ប៉ុណ្ណោះ​។

​ក្នុងន័យ​នេះ​នាយកដ្ឋាន​ស៊ើបអង្កេត​នៅ​ថ្ងៃទី​១៤​ខែ​ឧសភា​នឹង​ធ្វើ​ការកោះហៅ​អ្នកទទួលខុសត្រូវ​ក្នុង​កំឡុង​ពេល​នោះ​មានដូចជា​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ​AbhisitVejjajiva និង​មន្ត្រី​ក្រោម​ឪ​វាទ​របស់​លោក​ផ្សេងៗ​ទៀត​ដើម្បី​ចូល​ឆ្លើយបំភ្លឺ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​។​

​សូមបញ្ជាក់​ថា​កាលពី​ខែ​មេសា​និង​ឧសភា​ឆ្នាំ​២០១០​ក្រុមបាតុករ​របស់​អា​វ​ក្រហម​ថៃ​ជាច្រើន​បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​របស់​លោក​Abhisit Vejjajiva នាយករដ្ឋមន្ត្រី​ក្នុងពេលនោះ​។

​តែ​សកម្មភាព​តវ៉ា​ក៏​រង​នូវ​ការបង្ក្រាប​យ៉ាងធ្ងន់ធ្ងរ​ពីរ​សំណាក់​រដ្ឋាភិបាល​ដោយ​ប្រើប្រាស់​កម្លាំង​យោធា​ជាច្រើន​បណ្តាលឲ្យ​មាន​មនុស្ស​ប្រមាណ​ជាង​៩០​នាក់​បាន​ស្លាប់​និង​មនុស្ស​ជាង​២​ពាន់​នាក់​បាន​រង​បួស​ហើយក៏​បាន​បណ្តាល​ឲ្យ​សម្បត្តិ​សាធារណៈ​រង​ការខូចខាត​ជាច្រើន​ផងដែរ​៕(ដោយៈអ៊ុន​រស្មី​)

​មេដឹក​នាំ​​សិង្ហ​បូរី​​សន្យា​​ដោះ​ស្រាយ​​បញ្ហា​​និង​​ពង្រឹង​​ជីវ​ភាព​​កម្មករ​

ស្ថិតនៅ​ក្នុង​ឪ​កាស​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​១​ឧសភា​នេះ​លោក​លី​សៀន​ឡុង​នាយករដ្ឋមន្ត្រី​បាន​អះអាង​ថា​រដ្ឋាភិបាល​រប​ស់លោក​នឹង​ព្យាយាម​បង្កើន​កំរិត​ប្រាក់ខែ​របស់​កម្មករ​ឲ្យ​កាន់តែ​ខ្ពស់​តាម​រយៈ​ការជំរុញឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេ​សសិង្ហបូរី​ទាំងមូល​មាន​ការរីកចំរើន​បន្ត​ទៀត​។​

ហើយ​ថា​រាល់​បញ្ហា​ផ្សេងៗ​នៅ​កន្លែង​ការងារ​ក៏​ដូច​ជា​កត្តា​បញ្ហា​ជីវភាព​របស់​កម្មករ​ក៏​នឹង​ត្រូវ​បន្ត​ធ្វើ​ការដោះស្រាយ​ផងដែរ​។ ​

លើសពីរ​នេះ​ទៅទៀត​មេដឹកនាំ​រូប​នោះ​​ក៏​បាន​ទទួលស្គាល់​នូវ​បញ្ហា​មួយចំនួន​ផងដែរ​ហើយ​សន្យា​ថា​​រដ្ឋាភិបាល​សិង្ហបូរី​នឹង​ខិតខំ​ទាក់ទាញ់​នូវ​អ្នកវិនយោគទុក​បន្ថែ​មទៀត​ដើម្បី​បង្កើត​ការងារ​ឲ្យ​កាន់​តែ​ច្រើន​​​សម្រាប់​ពង្រឹង​ដល់​សេដ្ឋកិច្ច​សិង្ហបូរី​ឲ្យ​កាន់តែ​រឹងមុំ​ា​ថែម​ទៀត​នៅ​ពេល​អ​នា​គត់​ខាងមុខនេះ​។​

​សូមបញ្ជាក់​ថា​ប្រទេស​សិង្ហបូរី​គឺជា​ប្រទេស​តូច​មួយ​នៅ​តំបន់​អាស៊ី​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សមុទ្រ​ប៉ុន្តែ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មាន​លក្ខណៈ​រឹង​មុំ​ា​យ៉ាង​ខ្លាំង​មិន​ចាញ់​បណ្តា​ប្រទេស​អភិវឌ្ឍ​ន៏ នៅ​លោកខាងលិច​ឡើយ​ហើយ​ប្រជាជន​ភាគច្រើន​សុទ្ធសឹងតែ​មាន​ជីវភាព​ខ្ពស់​។​ ចំពោះ​អត្រា​អ្នកគ្មានការងារ​ធ្វើ​វិញ​គឺ​មាន​ចំនួន​ត្រឹម​តែ​១.៩​ភាគរយ​ប៉ុណ្ណោះ​។​

​អ្វី​ជា​ការកត់សម្គាល់​កំពង់​ផែ​ប្រទេស​នេះ​ស្ថិតនៅ​ក្នុង​ចំណោម​កំពង់ផែ​ផ្សេងទៀត​នៅលើ​ពិភពលោក​ដែលមាន​សកម្មភាព​ពាណិជ្ជ​កម្ម​មមាញឹក​ខ្លាំងជាងគេ​។

​នៅ​ឆ្នាំ​២០១២​ប្រជាជន​សរុប​របស់​ប្រទេស​នេះ​មាន​ចំនួន​ជាង​៥​លាន​នាក់​ហើយ​ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាជន​ក្នុង​ម្នាក់ៗ​គឺ​មាន​ចំនួន​ជាង​៦​ម៉ឺន​ដុល្លា​។ ​សេដ្ឋកិច្ច​ប្រទេស​មួយ​នេះ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​វិស័យ​សេវាកម្ម​និង​ឧស្សាហ៏កម្ម​។​​(ដោយៈ​អ៊ុន​រស្មី​)

អាមេរិក​​ត្រៀម​​បិទ​​ពន្ធនាគា​​ឃុំឃាំង​​ក្រុម​​ភេរវជន​​នៅ​​គុយបា

​ថ្លែង​នៅក្នុង​សេត​វិមាន​លោក ​Barack Obama ​បានបញ្ជាក់​ថា​មន្ទីរ​ឃុំ​ឃុំា​ ហ្គា​ន់​តាណា​ម៉ូ​ Guantanamo Bay​ ដែល​ស្ថិត​នៅក្នុង​ប្រទេស​គុយបា​នោះ​ គឺ​ទីកន្លែង​មួយ​ដែល​​មាន​​លក្ខណៈ​មិន​ស្របទៅនឹង​ជំហ​របស់​អាមេរិក​​លើ​​ឆាក​​អន្តរជាតិ​ហើយ​វា​ក៏​បាន​ធ្វើឲ្យ​ប៉ះពាល់​នូវ​ផលប្រយោជន៏​អាមេរិក​ផងដែរ​។

​ការលើកឡើង​បែប​នេះ​គឺធ្វើឡើង​ខណៈ​ដែល​ទី​ឃុំ​ឃុំាង​ដែល​បង្កើត​ឡើង​តាំងពី​ជំនាន់​ប្រធានាធិបតី​អាមេរិក លោក Bush​ មក​នោះ​មាន​អ្នកទោស​ជាច្រើន​បាន​ធ្វើ​កូដ​កម្ម​ដោយ​បង្អត់អាហារ​ ដើម្បី​ប្រឆាំង​ទៅនឹង​អាមេរិក​ដែល​បាន​ឃុំ​ឃុំាង​ពួកគេ​ដោយ​មិន​មានសំអាង​ត្រឹមត្រូវ​និង​ឃុំ​ឃុំាង​ដោយ​គ្មាន​កាលកំណត់​បែបនេះ​។​

សភា​របស់​អាមេរិក​តែងតែ​ធ្វើការ​បដិសេធ​ទៅតាម​សំណើ​របស់​លោក ​Barack Obama​ដែល​ទាមទា​ឲ្យ​បិទ​ទី​ឃុំ​ឃុំាង​នោះ​ជាបន្ទាន់​។ ​តែ​ជា​ថ្មី​ម្តង​ទៀត​លោក ​Obama​នៅ​តែ​បញ្ជាក់​ថា​លោក​នឹង​បន្ត​ការពិភាក្សា​ជាមួយនឹង​ក្រុម​សមាជិកសភា​អាមេរិក​បន្តទៀត​ដើម្បី​ធ្វើ​ការបិទ​ទី​ឃុំ​ឃុំាង​នោះ​។​

​ទី​ឃុំ​ឃុំាង Guantanamo Bay​នេះ​ត្រូវបាន​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធមនុស្ស​រកឃើញថា​មាន​អ្នកទោស​ជាច្រើន​ជា​ភេរ​វជន ត្រូវ​បាន​ឃុំ​ឃុំាង​ដោយ​គ្មាន​កាត់ទោស​ឲ្យបាន​ត្រឹមត្រូវ​និង​គ្មាន​ភស្តុតាង​អ្វី​ច្បាស់លាស់​ឡើយ​។

​ហើយ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ក៏​ទាមទា​ឲ្យ​អាមេរិ​កបិទ​មន្ទីរ​ឃុំ​ឃុំាង​នោះ​ជា​បន្ទាន់​ផង​ដែរ​ព្រោះ​ថា​វា​ជា​ការរំលោភ​ទៅលើ​សិទ្ធិមនុស្ស​។​

សូមបញ្ជាក់​ថា កូដកម្ម​ដោយ​បង្អត់អាហារ​របស់​អ្នកទោស​គឺ​ធ្វើ​ឡើង​តាំងពី​ខែ​កុម្ភៈ​មក​ម្លេះ​ហើយ​ចលនា​នេះ​បាន​រីកធំឡើងៗ​ដែល​រហូត​មក​ទល​នឹង​ពេលនេះ​មាន​អ្នកទោស​ចំនួន​១០០​ក្នុងចំណោម​១៦៦​នាក់​បាន​ធ្វើ​កូដកម្ម​ដោយ​បង្អត់អាហារ​។

​ទី​ឃុំ​ឃុំាង​Guantanamo​ដែល​បង្កើតឡើង​ដោយ​អាមេរិក​តាំងពីរ​ឆ្នាំ​២០០២​ក្នុង​ប្រទេស​គុយបា​នោះ​ជាទី​ឃុំ​ឃុំាង​សម្រាប់​ដាក់​ក្រុម​ភេរវ​ក​ឬ​ជន​ណា​ដែល​ទាក់ទង​នឹង​ក្រុម​ភេរ​វករ​។​ ហើយ​ទី​ឃុំ​ឃុំាង​នេះ​ក៏​ត្រូវបាន​គេ​រកឃើញ​ថា​ជា​កន្លែង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​លើ​អ្នកទោស​ដែល​បាន​ឃុំ​ឃុំាង​នោះ​ផង​ដែរ​៕​(ដោយៈអ៊ុន​រស្មី​)

​អាមេរិក​​ស្នើឲ្យ​​កូរ៉េ​ខាងជើង​​ដោះលែង​​ជនជាតិ​​អាមេរិក​ម្នាក់​

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ទទូច​អោយ​ប្រទេស​កូរ៉េខាងជើង​ដោះលែង​ជនជាតិ​អាមេរិក​ម្នាក់​ជា​បន្ទាន់ ខណៈ​ដែល​ជនជាតិ​អាមេរិកាំង​ម្នាក់​នោះ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ថា ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កូរ៉េខាងជើង​។ ដែល​ទោស​កំហុស​​នេះ អាច​ប្រឈម​រហូត​មានទោស​ប្រហារជីវិត​។​

​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា លោក Kenneth Bae​វ័យ ៤៤ ឆ្នាំ នឹង​ត្រូវ​កាត់ទោស​នៅក្នុង​តុលាការ​កំពូល​របស់​រដ្ឋ​ផ្ដាច់ការ​មួយ​នេះ​ពី​បទ​រៀបចំ​ផែន​ការទម្លាក់​រដ្ឋាភិបាល​។​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក Patrick Ventrell​បាន​អំពាវនាវ​ឲ្យមាន​ការដោះលែង​លោក Bae ​នៅក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ចន្ទ​។

អ្នកនាំពាក្យ​រូប​នេះ​បន្តថា ស្ថានទូត​ស៊ុយអែត​នៅ​ក្រុង​ព្យុង​យ៉ាង​ជា​អ្នក​ទាក់ទង​ផ្នែក​ការទូត​រវាង​អាមេរិក និង​ក្រុង​ព្យុង​យ៉ាង​។ លោក Bae​អ្នកទេសចរ​ត្រូវបាន​ចាប់​ខ្លួន​​ កាលពីដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១២ កន្លងទៅនេះ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្បែរ​ព្រំដែន​ប្រទេស​ចិន​៕

ជប៉ុន​​-​រុស្ស៊ី​​សន្យា​​ដោះ​ស្រាយ​​ជម្លោះ​​ដែន​​កោះ​​គូ​រី​

មាន​ប្រធានបទ​ជាច្រើនត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​រវាង លោក​Shinzo Abe នាយករដ្ឋមន្ត្រី​និង​លោក Vladimir Putin ប្រធានាធិបតី​របស់​រុស្ស៊ី ហើយ​ក្នុងនោះ​បញ្ហា​ជម្លោះ​ដែន​កោះ​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ក្លាយជា​ប្រធានបទ​ដ៏សំខាន់​ផង​ដែរ​។

កំរង​កោះ Kuril បច្ចុប្បន្ន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋអំណាច​រុស្ស៊ី តែ​ជប៉ុន​តែងតែ​ទាមទា​ថា ជា​កម្ម​សិទ្ធ​របស់ខ្លួន​។

យ៉ាងណាក៏ដោយ​ទាំង​លោក Abe និង លោក ​Putin បាន​បង្ហាញ​ពី​ជំហរ​រៀងៗ​ខ្លួន​ថា នឹង​ខិតខំ​ដោះស្រាយ​ភាព​តានតឹង​ដោយសារ​បញ្ហា​ជម្លោះ​ដែន​កោះ​នោះ​ប្រកបដោយ​សន្តិភាព​។

សូមបញ្ជាក់​ថា ប្រទេស​រុស្ស៊ី និង ជប៉ុន​មិន​សូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ប៉ុន្មាន​នោះ​ទេ ពោល​គឺ​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​លោក​លើក​ទី២​មក ប្រទេស​ទាំង​ពីរ​មិន​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយគ្នា​នោះ​ទេ ជាហេតុ​នាំ​ឲ្យ​ទំនាក់ទំនង​ហាក់​ដាច់​ឆ្ងាយ​ពីគ្នា​។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ចាប់តាំងពី​លោក​Shinzo Abe បាន​ឡើងកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​​មក​​ទំនាក់​ទំនង​​រវាង​​ប្រទេស​​ទាំង​​ពីរ​​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​។ ដូច្នេះ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​របស់ លោក​Shinzo Abe​ទៅកាន់​រុស្ស៊ី​នេះ នឹង​ធ្វើឲ្យ​ប្រទេស​ទាំង​ពីរ​កាន់តែ​ខិត​ជិត​ចូលគ្នា​បន្តិច​ម្តងៗ​។

ក្នុង​ជំនួប​រវាង មេដឹកនាំ​រុស្ស៊ី និង ជប៉ុន​នោះ ភាគី​ទាំងពីរ​ក៏​បាន​ទទួលស្គាល់​នូវ​ភាពចាំបាច់​ក្នុង​ការបង្កើន​ទំនាក់ទំនង​ជាមួយ​គ្នា ដោយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​ឧបសគ្គព្រោះថា រាល់​បញ្ហា​ទាំងនោះវា​ជា​អ្វី​ដែល​បាន​កើតឡើង​តាំងពីរ​អតីតកាល​មក​ម្លេះ​។

សូម​រម្លឹកថា ការ​បន្ថូរបន្ថយ​ភាព​តានតឹង​បែបនេះនឹង​ធ្វើឲ្យ​ជប៉ុន និង រុស្ស៊ី អាច​ទាញយក​ផលប្រយោជន៏​ផ្នែក​សេដ្ឋកិច្ច​ពី​រគ្នា​ទៅវិញទៅមក​យ៉ាង​ធំធេង​។ ប្រទេស​ជប៉ុន ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​កំពុងតែ​សម្លឹង​ឃើញ​នូវ​ប្រភព​ធនធាន​ថាមពល​ដ៏​សម្បូរ​បែប​ពី​ប្រទេស​រុស្សី​ធ ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ប្រទេស​របស់​ខ្លួន ក្រោយ​គ្រោះ​ម​បន្ត​រាយ​ដោយសារ​តែ​រលក​យក្ស​ស៊ូ​ណា​ម៉ិ​កាលពី​ឆ្នាំ២០១១​។

កាលពីរ​ឆ្នាំ​២០១២ ទំហំ​ពាណិជ្ជកម្ម​រវាងជប៉ុន និង រុស្ស៊ី មាន​ចំនួន ៣២ពាន​លាន​ដុល្លា ហើយ​គេ​រំពឹងថា ទំហំ​ពាណិជ្ជកម្ម​នេះ​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ថ្ងៃ​អនាតគ​ត​ខាងមុខក្រោយពេល​ប្រទេស​ទាំង​ពីរ​ពង្រឹង​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​គ្នា​៕(ដោយៈ​អ៊ុន រស្មី)​

កិច្ចចរចា​​សន្តិភាព​រ​វាង​​ក្រុម​​ឧទ្ទាម​​ជាមួយ​​និង​​រដ្ឋាភិបាល​​ថៃ​ត្រូវ​​បាន​​បរាជ័យ​​ជា​លើក​​ទី​២

​បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ចចរចា​សន្តិភាពរ​វា​ង​ក្រុម​ឧទ្ទាម​និង​រដ្ឋាភិបាល​ថៃនៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលម៉ិញ លោក​Paradorn Pattanatabut​ អគ្គ​លេខា​ធិ​ការ​​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ​បាន​និយាយថា ឧទ្ទាម​បាន​ធ្វើ​ការដាក់សំណើរ​ចំនួន​៥​ចំនុច​ដែល​ជា​ការ​លើ​ឡើង​ដោយ លោក HasanTaib​ មន្ត្រី​សម្របសម្រួល​របស់​ក្រុម​ឧទ្ទាម ប៉ុន្តែ​ត្រូវបាន​បដិសេធ​ដោយ​ក្រុម​អាជ្ញាធរ​ថៃ​។

​គួររំលឹកថា នៅក្នុង​ជំនួប​នោះ​លោក​ Paradorn Patanatabut ​ក៏​បាន​ធ្វើការ​បង្ហើប​ផងដែរ​ថា ប្រសិនបើ​ក្រុម​រណសិរ្ស​បដិវត្តន៍​ជាតិ​(BRN)​នៅតែ​ទទួច​ដាក់​លក្ខ​ខណ្ឌ​​ដែល​​បំរើ​​តែ​​ផល​ប្រយោជន៍​ខ្លួន​បែបនេះ ការចរចារ​ដើម្បី​ស្វែងរក​សន្តិភាព​នឹង​មិន​អាច​មាន​ដំណោះស្រាយ​នោះទេ ដោយសារ​លក្ខខណ្ឌ​ទាំងអស់នេះ​។

​គួរ​បញ្ជ​ក់ថា សំណើ​ទាំង​៥​ចំណុច​ដែល​ក្រុម​ឧទ្ទាម​បាន​លើកឡើង​នៅក្នុង​កិច្ចចរចា​សន្តិភាព​នៅ​ប្រទេស​ម៉ាលេស៊ី​នោះគឺ ទី​១:​រដ្ឋាភិបាល​ថៃ​ត្រូវ​ទទួលយក​តួនាទី​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ក្នុងការ​ធ្វើ​ជា​អ្នក​នាំ​សម្របសម្រួល​ក្នុង​ការចរចា​សន្តិភាព​នេះ ប៉ុន្តែ​មិនមែន​គ្រាន់តែ​ជា​អ្នក​ជួយ​សម្រុះសម្រួល​នោះទេ​។​ ទី​២:​ការចរចា​សន្តិភាព​នេះ​ត្រូវ​ដោយ​ក្រុម​ឧទ្ទាម​“​រណសិរ្ស​បដិវត្តន៍​ជាតិ​ (BRN) និង​រដ្ឋាភិបាល​ថៃ​។

ទី​៣: សមាជិក​អាស៊ាន និង​អង្គការ​សមាជិក​ប្រទេស​អ៊ីស្លាម​ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​ធ្វើ​ជា​សាក្សី​ក្នុងដំណើរការ​ចរចា​នេះ​។ ទី​៤:​ក្រុម​អាជ្ញាធរ​ថៃ​ត្រូវ​ដោះលែង​អ្នកទោស​ក្រុម​ឧទ្ទាម​ទាំងអស់​ព្រមទាំង​លុប​ចោល​ដីកា​ចាប់ខ្លួន​ទាំងឡាយ​ដែល​ជាប់ទាក់ទង​ទៅនឹង​ករណី​សន្តិសុខ​ជាតិ ដោយ​គ្មាន​លក្ខខណ្ឌ​។

ទី​៥:​ឋានៈ​របស់​ក្រុម​ឧទ្ទា​“BRN”​នេះ​ត្រូវតែ​បាន​ទទួលស្គាល់ថា​ជា​ក្រុម​ចលនា​រំដោះ​ខេត្ត​ប៉ា​តានី មិនមែន​ជា​ក្រុម​និយម​បំបែក​ទឹក​ដី​នោះ​ទេ​។ ​តែ​យ៉ាង​ក៏ដោយ​ជា​ចុង​ក្រោយ លោក ​Paradorn Pattanatabut​ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ​បាន​និយាយថា ភាគី​ទាំង​២ បាន​យល់ព្រម​ធ្វើ​ជំនួប​ចរចា​មួយទៀត​ផង​ដែរ​នៅ​​ថ្ងៃទី​១៣​ខែ​មិថុនា​ខាង​មុខ​។(ដោយៈ​សៅ វិសាល)​

​សភា​ក្រិក​អនុម័ត​​ច្បាប់​​ស្តី​ពី​​ការ​កាត់​បន្ថយ​​មន្ត្រី​​ស៊ីវិល​​ជាង​​១​មឺននា​ក់

ចំណែកឯ​ព័ត៌មាន​សេដ្ឋកិច្ច​អន្តរជាតិ​វិញ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ សភា​ប្រទេសក្រិក​បាន​យល់​ព្រ​ម​​អនុម័ត​​សេច​ក្តី​ព្រាង​ច្បាប់​​ស្តីពី​​ការ​កាត់​បន្ថយ​​មន្ត្រី​បំរើ​ការងារ​រដ្ឋ​ប្រមាណ​ជាង​១៥,០០០​នាក់​ដែល​នេះ ជា​ផ្នែក​មួយ​នៃ​ការដាក់​វិធានការ​ត្បិតត្បៀតរ​ដោយ​ក្រុម​ម្ចាស់បំណុល​អន្តរជាតិ​របស់​ប្រទេស​មួយនេះ​។

​និយាយ​ជា​រួម​ការកាត់បន្ថយ​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ប្រទេស​នេះ​ដើម្បី​ផ្តល់​ឲ្យ​ប្រទេស​មួយ​នេះ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​សងបំណុល​អន្ត​រ​ជាតិ​។

​គួរបញ្ជាក់​ថា​ការយល់ព្រម​អនុម័ត​ច្បាប់​ដោយ​រដ្ឋសភា​ស្តីពី​ការកាត់បន្ថយ​បុគ្គលិក​រដ្ឋ​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​ការបោះឆ្នោត​ដោយ​សមាជិក​សភា​មកពី​គណ​បក្ស​ប្រឆាំង​​ធំៗ​ចំនួន​៣​ដែល​ទ​ទូល​បាន​សម្លេងគាំទ្រ​ចំនួន​១៦៨​សម្លេង​ទល់នឹង​១២៣​សម្លេង​។​

ដូច្នេះជា​ជំ​ហ៊ាន​ដំបូង មន្ត្រី​ស៊ីវិល​២​ពាន់​នាក់ នឹង​បញ្ចប់​ការងារ​នូវ​ចុង​ខែ​មិថុនា ចំនែកឯ​២​ពាន់​នាក់​​ផ្សេង​ទៀត​នៅ​​ដំណាច់​ឆ្នាំ​​២០១៣​​នេះ ​ហើយ​​រីឯ​​១១,០០០​​នាក់​​ទៀត​​នៅ​​ដំណាច់​ឆ្នាំ​​២០១៤​​ខាង​​មុខ​​នោះ​​ដែរ​៕

​កូរ៉េខាងត្បូង​​បញ្ចប់​​ការ​ដក​​បុគ្គលិក​​របស់​​ខ្លួន​​ចេញ​ពី​តំបន់​​ឧស្សាហ៏​កម្ម Kaesong

នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​ហើយ ដែល​ប្រទេស​កូរ៉េខាងត្បូង​បាន​ដក​នូវ​កម្មករ​ដែល​ជា​ជនជាតិ របស់​ខ្លួន​ចេញពី​​រោង​ចក្រ​​នៅ​​តំបន់​ឧស្សាហកម្ម Kaesong​ ​របស់​​ប្រទេស​​ទាំង​​ពីរ​។

ទាំង​កាល​ពី​ម្សិលមិញ​និង​ថ្ងៃនេះ កម្មករ​របស់​កូរ៉េ​ខាងត្បូង​ដែល​បាន​ដកចេញ​ពី​តំបន់ឧស្សាហកម្ម​Kaesong​មាន​ប្រមាណ​ជាង​១៧៦​នាក់​ហើយ​។

​សូមបញ្ជាក់​ថា ការជម្លាស​កម្មក​ររ​បស់​កូរ៉េខាងត្បូង​ចេញពី​តំបន់​ Kaesong បាន​ធ្វើឡើង​ក្នុងរយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ បន្ទាប់​កូរ៉េខាងជើង កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​ច្រានចោល​នូវ​សំណើរ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ដែល​សុំ​ចរចារ​អំពី​តំបន់ ​Kaesong។

តំបន់ Kaesong ត្រូវ​បាន​របប​ព្យុង​យ៉ាង​បិទ​ទា្វរ​ពុំ​មាន​ដំណើរការ​តាំង​ពី​ថ្ងៃ​ទី​៣​មេសា​មុន​ដោយសារ​តែ​កូរ៉េ​ទាំងពីរ​មាន​ភាព​តានតឹង​នឹង​គ្នា​។ ទីក្រុង​ព្យុងយ៉ាង​បាន​ជម្លៀស​បុគ្គលិក​ការងារ​របស់​ខ្លួន​ពី​ទី​នោះ​ចំនួន ៥​ម៉ឺន​៣០០០​នាក់​នៅ​ខណៈ​ដែល​ស្ថានភាព​នៅ​ក្នុង​តំបន់​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ខ្លាំង​។​

​គួរកត់សម្គាល់​ថា​តំបន់ឧស្សាហកម្ម Kaesong​ ដែល​នៅតែ​បិទ​ជិតឈឹង​គ្មាន​សកម្មភាព​នោះ​អាច​ប្រឈម​មុខ​នឹង​ភាព​ក្ស័យធន នៅ​ខណៈ​ដែល​ផលទុន មាន​ចំនួន​រហូត​ដល់​៤៦៩​លាន​៥​សែន​ដុល្លារ ឬ​ស្មើនឹង ៣៦០​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១២​។

​ម្យ៉ាងទៀត កូរ៉េ​ខាងជើង​បាន​ជួបប្រទះ​នូវ​គ្រោះ​ទុរភិក្ស​ជាប្រចាំ​ដោយ​មូលហេតុ​ការគ្រប់គ្រង​មិន​ល្អ​នៅក្នុង​វិស័យ​កសិកម្ម បញ្ហា អាកាសធាតុ​មិន​អំណោយផល​ហើយ​ជំនួយ​មនុស្សធម៌​អន្តរជាតិ​មាន​ការយឺតយ៉ាវ​ជាពិសេស​ការចំណាយ​ដ៏​ច្រើន​ហួសហេតុ​របស់​ព្យុង​យ៉ាង​ទៅលើ​វិស័យ​យោធា​។​

គេ​នៅ​ចាំ​ថា ក្នុងអំឡុង​កណ្តាល​ទស្ស​វត្ស​ឆាំ្ន៩០ គ្រោះ​ទុករ​ភិក្ស​បានស​ម្លាប់ជីវិត​ជនជាតិ​កូ​រ៉េ​ខាងជើង​រហូតដល់​២​លាន​នាក់​៕(ដោយៈជា ធីរិទ្ធ)

    About Us
    Khana

Activities

Find us at Facebook

Contact Us