សំណុំរឿងសំខាន់ៗចំនួន២ ដែលរដ្ឋមន្ត្រីការបរទេស G៨ លើកយកមកនិយាយនៅក្នុងកិច្ច ប្រជុំថ្ងៃនេះសំណុំរឿងសំខាន់ទាំងពីរនោះរួមមានបញ្ហាកូរ៉េខាងជើងនិងស្ថានភាពនៅក្នុងប្រទេសស៊ីរី។
រឿងកូរ៉េខាងជើងដែលបច្ចុប្បន្ននេះ កំពុងតែបង្ករនូវភាពតានតឹងយ៉ាងខ្លាំង ជាមួយនឹងប្រទេសកូរ៉េខាងត្បូង អាមេរិក និងជប៉ុន ដែលអាចនឹងឈានដល់រណ្តៅនៃ សង្គ្រាមគ្រប់វិនាទី។ ដែលការណ៍នេះហើយបានធ្វើឲ្យពិភពលោកកំពុងឈឺក្បាលយ៉ាងខ្លាំង។
បន្ថែមពីលើបញ្ហានេះបញ្ហានៅស៊ីរីឯណោះវិញមនុស្សស្លាប់ស្ទើគ្មានថ្ងៃណាលុះនោះទេ។ វិបត្តិសំខាន់ទាំងពីរនេះដែល G៨ បានសម្តែងការព្រួយបារម្ភផង និងព្រមានផង។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនេះ គឺដើម្បីត្រៀមរៀបចំជំនួបកំពូល G៨ នៅក្នុងអំឡុងខែឧសភាខាងមុខ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានលើកឡើងថា ក្រព្រមានបាញ់មីស៊ីលរបស់កូរ៉េខាង គឺជារឿងគ្រោះថ្នាក់បំផុតហើយពិភពលោកមិនត្រូវនៅស្ងៀមនោះទេ ត្រូវរកវិធានការដោះស្រាយ។
ចំណែកវិបត្តិនៅស៊ីរីវិញលោករដ្ឋមន្ត្រីបានអធិប្បាយថា ការបន្តអំពើហិង្សានៅក្នុងប្រទេសស៊ីរី គឺជារឿងមួយអាសន្ននិងដែលមិនអាចអត់ឪនឲ្យបានទេ។
សូមបញ្ជាក់ថា កិច្ចប្រជុំG8 មានបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកចំនួន៨ ចូលរួមក្នុងនោះមានដូចជា អាមេរិករុស្ស៊ី អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និង ជប៉ុន៕

បើសិនជាដូចជាការគំរាមរបស់កូរ៉េខាងជើងមែននោះក្រោយថ្ងៃទី១០ បញ្ហាសង្គ្រាមក្នុងឧបទ្វិបកូរ៉េនឹងផ្ទុះឡើងជាមិនខាន។
ប្រទេសជាសមាជិកអាស៊ានបាននិងកំពុងត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅនៅចុងខែមេសានេះនៅប្រទេសព្រុយណេ។
ក្រោយពេលកូរ៉េខាងជើងបានបិទលែងឲ្យដំណើរការនៅតំបន់សេដ្ឋកិច្ច Kaesong ដែលជាកន្លែងដ៏សំខាន់មួយសម្រាប់ជួយចិញ្ចឹមពលរដ្ឋដ៏ក្រីក្ររបស់ខ្លួនប្រមាណជាង៥ពាន់នាក់ដែលធ្វើការឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងជាង១០០រោងចក្រនោះ ឥឡូវនេះកូរ៉េខាងជើងបានបិទច្រកព្រំដែនដ៏ធំនិងសំខាន់បំផុតរបស់ខ្លួនជាមួយនឹងប្រទេសចិន។
ស្របពេលដែលភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េកើនឡើងហៀបនឹងដល់មាត់រណ្តៅនៃសង្គ្រាមសមាជិកសភាកូរ៉េខាងត្បូងមួយចំនួនបានអំពាវទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន ឲ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយស្ថានការណ៍ដែលកំពុងតែតានតឹង។
បន្ទាប់ពីរកូរ៉េខាងជើងបានគំរាមឲ្យបណ្តាប្រទេសនៅលើពិភពលោកជម្លៀសមន្ត្រីការទូតចេញជាបន្ទាន់ចេញពីទឹកដីរបស់ខ្លួនដោយមិនអាចធានាសុវត្ថិភាពបាននោះនៅថ្ងៃនេះទៀត ប្រទេសកូរ៉េខាងជើងក៍បានផ្តើមគំរាមជាថ្មី ដើម្បីបំបោងស្ថានការណ៏ក្នុងឧបទ្វិបកូរ៉េ។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Itsunori Onodera បានចេញវិធានការបន្ទាន់នៅថ្ងៃច័ន្ទនេះ ដោយបានបញ្ជាឲ្យកងទាហានជប៉ុនទាំងអស់ត្រៀមខ្លួនត្រៀមសព្វាវុធនិងប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីលរបស់កូរ៉េខាងជើង បន្ទាប់ពីមានការរំពឹងថា របបកុម្មុយនីសក្រុងព្យុងយ៉ាងអាចនឹងបាញ់សាកល្បងគ្រាប់មីស៊ីលលើកទី៤ របស់ខ្លួននៅសប្តាហ៍នេះ។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនដែលបាននិយាយនៅថ្ងៃចន្ទនេះ។
អាមេរិកបានផ្អាកជាបណ្តោះអាសន្ន នូវគម្រោងនៃការបាញ់សាកល្បងកាំជ្រួចផ្លោងឆ្លងទ្វីបនៅសប្តាហ៍ក្រោយរបស់ខ្លួនដោយសារតែបញ្ហាតានតឹងរបស់កូរ៉េខាងជើង និងកូរ៉េខាងត្បូង។ នេះបើតាមការ បញ្ជាក់ឲ្យដឹងពីមន្ទីរបញ្ចកោណអាមេរិកកាលពីពេលថ្មីៗនេះ។
ប្រទេសជប៉ុនបានបញ្ជាឲ្យយោធារបស់ខ្លួនត្រៀមលក្ខណៈ ដើម្បីបាញ់ទំលាក់គ្រាប់ម៉ីស៊ីលរបស់កូរ៉េខាងជើងក្នុងករណីដែលមានការរំលោភបំពានណាមួយចូលទឹកដីរបស់ខ្លួន។ នេះបើយោងតាមសារព័តមានរបស់ជប៉ុនដែលចុះផ្សាយនៅថ្ងៃអាទិត្យ។
រដ្ឋអំណាចក្រុង Pyongyang បានជួនដំណឹងទៅកាន់ស្ថានទួតបរទេស និងនិយោជិកទាំងអស់ ត្រូវតែរៀបចំចាកចេញរដ្ឋធានីកូរ៉េខាងជើងជាបន្ទាន់ឲ្យបានមុនថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣។
ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បត៏នេះបានគំរាមថា ការផ្ទុះអាវុធនឹងកើតឡើងនាពេលឆាប់ៗនេះ ខណៈពេលភាពតានតឹងកាន់តែខ្លាំងក្នុងឧបទ្វិបកូរ៉េ។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិនៅព្រឹកថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់បានប្រកាសថា នឹងរំលាយសភាឲ្យបានមុនការបោះឆ្នោតសកលប្រព្រឹត្តធ្វើឡើងនៅចុងខែមេសាខាងមុខនេះ។
យ៉ាងហោចណាស់មានប្រទេសចំនួន១៥៤បានយល់ព្រម និង ២៣ប្រទេសបានបោះឆ្នោតអនុប្បវាទនៅក្នុងកិច្ចប្រជុំមហាសន្និបាតរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដើម្បីអនុម័តនូវកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មគ្រឿងសព្វាវុធនេះ។
រដ្ឋមន្ត្រីការបរទេស អាមេរិក និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នា ជុំវិញភាពតានតឹងនៅឧបទ្វីបកូរ៉េ។ ជាកិច្ចពិភាក្សាលើកដំបូងរវាង លោកចន ឃឺរី និងលោកយុន ប្យុងសេ រដ្ឋមន្ត្រីការបរទេសដែលទើបឡើងកាន់តំណែងថ្មីៗទាំងពីររូបនេះ ចាប់តាំងពីភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែរីកខ្លាំងឡើង។
ប្រទេសចិនកាលពីថ្ងៃអង្គារនេះបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងក្រោយពេលដែលកូរ៉េខាងជើងប្រកាសថា នឹងចាប់ផ្តើមដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរជាថ្មីដែលវាមានលទ្ធភាពអាចពន្លឿនការផលិតអាវុធនុយក្លេអ៊ែរបានយ៉ាងឆាប់រហ័យ ខណៈពេលដែលភាពតានតឹងកំពុងតែកើនឡើងខ្លាំងក្នុងឧបទ្វិបកូរ៉េ។
សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនមិនបានឃើញមានការចល័តទ័ពដ៏ធំណាមួយដូចការអួតអាងពីសំណាក់កូរ៉េខាងជើងនោះទេ។
បន្ទាប់ពីរដ្ឋាភិបាលកុម្មុយនីសទីក្រុង Pyongyang បានចេញសេចក្តីជូនដំណឹងប្រកាសប្រាប់ពិភពលោកថា ទំនាក់ទំនងរវាងកូរ៉េទាំងពីរគឺស្ថិតក្នុងស្ថានភាពសង្គ្រាមរួចមក។
កងទ័ពសម្ងាត់ F-22 អាមេរិកាំង បានមកដល់ទឹកដីកូរ៉េខាងត្បូងតាំងពីថ្ងៃអាទិត្យម្សិមមិញម្លេះ ដើម្បីចូលរួមលំហាត់សំយុទ្ធយោធាប្រចាំឆ្នាំដែលនឹងបិទបញ្ចប់នៅថ្ងៃទី៣០ ចុងខែមេសា។ នេះបើតាមសេចក្តីរាយការណ៍របស់អ្នកនាំពាក្យយោធាអាមេរិកនៅកូរ៉េខាងត្បូង។































