ការចាប់ចំណាប់ខ្មាំងបរទេសនៅក្នុងអាល់ហ្សេរី ពីសំណាក់ក្រុមឥស្លាមជ្រុលនិយម គឺជាការដាក់គំនៀបមួយទៅលើប្រទេសបារាំងនិងប្រទេសជាសម្ព័ន្ធមិត្តចំពោះបេសកម្មវាយបង្ក្រាប់ក្រុមឥស្លាមជ្រុលនិយមនៅក្នុងប្រទេសម៉ាលី។
ក្រុមភេរវជនស្និទ្ធិនឹងអាល់កៃដាបានបើកការវាយប្រហារលើរោងចក្រប្រេងនិងឧស្ម័នមួយកន្លែងក្នុងប្រទេសអាល់ហ្សេរី កាលពីថ្ងៃពុធនិងបានចាប់បុគ្គលិកជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។
បញ្ហាការចាប់ចំណាប់ខ្មាំងនៅក្នុងប្រទេសអាល់ហ្សេរីនេះ បានធ្វើឲ្យមេដឹកនាំបណ្តាប្រទេសលើពិភពលោកផ្តើមយកចិត្តទុកដាក់ខ្លាំងអំពីរបញ្ហាសង្គ្រាមនៅប្រទេសម៉ាលីនេះ។
ការចាប់ចំណាត់ខ្មាំងជាច្រើនជាតិសាសន៏ដោយឃុំក្នុងរោងចក្រប្រេងនៅប្រទេសអាល់ហ្សេរីនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពិភពលោកយ៉ាងខ្លាំងព្រោះថានេះគឺជាប្រត្តិបត្តិការដ៏គួរឲ្យខ្លាចមួយសម្រាប់សន្តិសុខពិភពលោក។
ក្រុមភេរវជនដែលកំពុងធ្វើប្រត្តិបត្តិការនេះត្រូវបានគេស្គាល់ថា ជាដៃគូរដ៏ស្និតជាមួយនឹងក្រុមភេរវករអាល់កៃដា។ ប្រត្តិបត្តិការដ៏សាហាវនេះបានធ្វើឡើងដោយសារពួកគេចង់ទាមទារឲ្យរដ្ឋាភិបាលអាល់ហ្សេរីធ្វើការដោះលែងក្រុមភេរវជនអ៊ីស្លាមជាច្រើននាក់ ដែលកំពុងជាប់ឃុំខ្លួន។
ម្យ៉ាងវិញទៀតក្រុមភេវជនដែលបានចាប់ចំរិតប្រជាជនច្រើនជាតិសាសន៏នេះ បានបញ្ជាក់ដែរថា នេះគឺជាការធ្វើឡើងដើម្បីឆ្លើយតបនឹងរដ្ឋាភិបាលអាល់ហ្សេរីដែលគាំទ្រចំពោះការវាយប្រហាររបស់បារាំងទៅលើក្រុមឧទាមក្នុងប្រទេសម៉ាលី។
ពួកភេរជនទាំងនោះទាមទារឲ្យកងកម្លាំងរបស់ប្រទេសអាល់ហ្សេរីនេះ បើកកិច្ចចចារផងដែរ មុនពេលលទ្ធផលដ៏អាក្រក់កើតឡើង ប៉ុន្តែយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អាល់ហ្សេរីបានបញ្ជាក់ពីខាងដើមថា រដ្ឋាភិបាលខ្លួននឹងមិនធ្វើការចចារជាមួយនឹងក្រុមភេរវករឡើយ។
ក្រុមភេរវករអ៊ីស្លាមជ្រុលនិយមទាំងនោះធ្លាប់បានគំរាមថា ប្រសិនបើមានការប៉ុនប៉ងវាយរំដោះចំណាត់ខ្មាំងពីក្នុងរោងចក្រនោះពួកនឹងបំផ្ទុះនូវគ្រឿងផ្ទុះដែលពួកគេបានរាយនៅបរិវេណរោងចក្រជាមិនខាន។
រហូតមកទល់នឹងពេលនេះស្ថានភាពមានលក្ខណៈកាន់តែអាក្រក់ទៅដោយសារតែចំនួនអ្នកស្លាប់មានការកើនឡើងគួរឲ្យបារម្មណ៏។ ចំណែកលោក David Cameron នាយករដ្ឋមន្ត្រីរបស់ប្រទេសអង់គ្លេសក៏បានព្រមានអំពីស្ថានភាពអាក្រក់ក្នុងប្រទេសអាល់ហ្សេរីនេះផងដែរ៕(ដោយ អ៊ុន រស្មី)

ចំណាប់ខ្មាំងបស្ចិមប្រទេសយ៉ាងតិចណាស់ ៣០នាក់ និងពួកជនប្រដាប់អាវុធអ៊ីស្លាម ១១នាក់ ត្រូវបានសម្លាប់នៅក្នុងវាយសម្រុកចូលរោងចក្រផលិតប្រេង និង ឧស្ម័នមួយនៅទីប្រជុំជនអ៊ីនអាមីណាស់ ប្រទេសអាល់ហ្សេរី ដើម្បីរំដោះចំណាប់ខ្មាំង។
រដ្ឋាភិបាលរបស់ប្រទេសប៉ាគីស្ថានកំពុងតែស្វែងរកផ្លូវដើម្បីបញ្ចប់ការតវ៉ាដ៏ខ្លាំងខ្លារបស់ក្រុម បាតុករបាគីស្ថានរាប់ម៉ឺននាក់ ដែលទាមទារឲ្យមានការំលាយសភាចោល និង ដើម្បីកែរទំរង់ការ ដឹកនាំប្រទេសឡើងវិញនោះ។
ប្រជាជនម៉ាលីជាង៥០.០០០នាក់ បានភៀសខ្លួនទៅកាន់ប្រទេសនីហ្សេដែលប្រទេសជិតខាងរបស់ខ្លួន ដើម្បីគេចចេញពីការវាយប្រយុទ្ធគ្នារវាងកងទ័ពបារាំង និង ពួកឧទ្ទាមផ្តាច់ខ្លួនរបស់ប្រទេសម៉ាលី។
មនុស្សប្រមាណ១០០នាក់ស្លាប់ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមករាម្សិលមិញនៅក្នុងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់កងកម្លាំងយោធារបស់ប្រទេសម៉ាលីទៅលើក្រុមភេរវករប្រឆាំងនៅក្នុងទីក្រុង Gao ភាគឦសានប្រទេស។
ទីក្រុងប៉េកាំងនៃប្រទេសចិនបានប្រកាសអាសន្នចំពោះការគ្រប់ដណ្តប់ទៅដោយផ្សែងពុលដ៏អាក្រក់នៅប៉ុន្មានថ្ងៃកន្លងមកនេះ។ ប្រជាជនបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែបញ្ហានេះ ហើយថា ផ្សែងពុលនេះនឹងមិនងាយនឹងរសាតភ្លាមៗនោះឡើយ។
ប៉ូលិសឥណ្ឌាបានចាប់បុរស៦នាក់ ចំពោះការចាប់រំលោភស្ត្រីម្នាក់ ជាក្រុមចុងក្រោយបំផុតលើរថយន្តក្រុងមួយក្នុងរដ្ឋពុនចាប ភាគខាងជើងប្រទេសឥណ្ឌា។
ប្រទេសរុស្ស៊ីបានអំពាវនាវជាថ្មីកាលពីថ្ងៃសៅរដើម្បីឲ្យមានការផ្លាស់ប្តូរនយោបាយក្នុងប្រទេសស៊ីរីជាជាងការផ្លាស់ប្តូររដ្ឋាភិបាល។ ស្របពេលជាមួយគ្នានោះដែរប្រទេសស្វីសបាននិយាយថា ខ្លួននឹងធ្វើការប្តឹងប្រធានាធិបតីស៊ីរីទៅកាន់តុលាការ ឧក្រិតកម្ម អន្តរជាតិពីរបទ ឧក្រិតកម្មសង្គ្រាម ក្នុងប្រទេសស៊ីរី។
មនុស្សយ៉ាងតិចណាស់ ៤២នាក់បានស្លាប់ បន្ទាប់ពីការរលំបាក់ដីបានកប់ភូមិមួយនៅក្នុងខេត្តយុនណាន (Yunnan) ភាគពាយ័ព្យនៃប្រទេសចិនថ្ងៃសុក្រទី១១ ខែមករាម្សិលមិញ។
ក្រុមជនចំណាកស្រុកជនអ៊ីស្លាមរ៉ូហ៊ីងយ៉ានៃប្រទេសមីយ៉ាន់ម៉ាជិត៤០០នាក់ ត្រូវបានក្រុមមន្ត្រីសន្តិសុខថៃចាប់ខ្លួននៅស្រុកសាដាវ ក្នុងខេត្តសុងក្លាជាប់ព្រំដែនថៃ-ម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍។
ការបំផ្ទុះគ្រាប់បែកពីលើកដែលបានកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសប៉ាគីស្ថានដែលបានសម្លាប់មនុស្សយ៉ាងរង្គាលដែលមានចំនួនរហូតដល់ជិត១០០នាក់ស្លាប់ និង១២០នាក់រងរបួសធ្ងន់ធ្ងរ។តំបន់ដែលមានការបំផ្ទុះគ្រាប់បែកនោះភាគច្រើនមានក្រុមជនអ៊ីស្លាមនិកាយស៊ីអ៊ីត និងក្រុមជនអ៊ីស្លាមជ្រុលនិយមស៊ុននីរស់នៅ ហើយជាទូទៅគឺក្រុមទាំងពីរនេះក៏តែងតែបើកការវាយប្រហារគ្នាទៅវិញទៅមកផងដែរ។
អ្នកដំណើរជាង៦០នាក់បានរងរបួស ក្រោយពេលដែលសាឡង់មួយគ្រឿងបានទៅបុកនឹងផែនៅកោះឡូវ័រ ម៉ាន់ហាតាន់ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិកថ្ងៃពុធ ទី០៩ ខែមករា។ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា «សាឡង់នោះផ្ទុកអ្នកដំណើរចំនួន ៣២៦នាក់ រួមទាំងក្រុមនាវិក ៥នាក់ ដោយចេញដំណើរពីហាយលែនរដ្ឋញូជឺស៊ី។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនស៊ីរីប្រមាណជាង១លាននាក់ អាចនឹងស្លាប់ដោយការខ្វះអាហារ បើសិនជាសង្គ្រាមស៊ីវិលក្នុងប្រទេសនេះនៅតែអូសបន្លាយដោយគ្មានថ្ងៃបញ្ចប់នោះ។
យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតរងរបួស ក្រោយពីហេតុការណ៍បាញ់រះយ៉ាងអនាធិបតេយ្យលើអ្នកជិតខាងដោយបុរសម្នាក់ ភូមិតាប៊ូន១ ក្នុងទីក្រុងកាវីត ខេត្តខាវីត ភាគខាងជើងហ្វីលីពីន។
មេទ័ពជើងគោកថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន-អូចា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ខែមករាម្សិលមិញនេះថា ភាគីថៃនឹងខិតខំបន្ថួបន្ថយជម្លោះព្រំដែនជាមួយកម្ពុជា ខណៈពេលឥឡូវនេះកងទ័ពប្រដាប់ដោយអាវុធរួមទាំងប៉ូលីសល្បាតព្រំដែនរបស់ភាគីទាំងពីរកំពុងឈរជើងការពារនៅជំវិញប្រាសាទព្រះវិហារយ៉ាងប្រុងប្រយ័ត្ននោះ។
មេដឹកនាំយោធាជាន់ខ្ពស់របស់ប៉ាគីស្ថានម្នាក់ និង កងកម្លាំង ៥នាក់ទៀត ត្រូវបានសំលាប់ដោយសារការវាយប្រហាររបស់យន្តហោះអាមេរិក។ មេដឹកនាំយោធាជាន់ខ្ពស់របស់ប៉ាគីស្ថានម្នាក់នោះឈ្មោះ Mullah Nazir គឺជាមេបញ្ជាការដ៏សំខាន់នៅភាគខាងត្បូងនៃតំបន់ Waziristan នៃប្រទេសប៉ាគីស្ថានដែលជាផ្នែកមួយដែលកាន់កាប់ដោយក្រុមភេរវករអាល់កៃដា ហើយតំបន់នោះគឺជាប់នឹងព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានបញ្ជាក់កាលពីថ្ងៃពុធថា មនុស្សចំនួនជាង ៦ម៉ឺននាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែការវាយប្រយុទ្ធគ្នារវាងក្រុមឧទ្ទាម និង ទាហានរដ្ឋាភិបាលក្នុងប្រទេសស៊ីរីអស់រយៈពេលជិត២ឆ្នាំមកនេះ។






























