Friday, May 24th

Last update08:08:41 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ សន្តិសុខអន្តរជាតិ

សន្តិសុខអន្តរជាតិ

​មនុស្ស​​ស្លាប់​​កើន​​ដល់​​៣២៥​នាក់ ដោយ​​ព្យុះ​​បុប្ផា​

ចំនួន​មនុស្ស​ស្លាប់ បាន​កើន​ដល់​ជាង​ ៣២៥​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយសារ​ព្យុះ​បុផ្ផា​ដែល​បាន​វាយប្រហា​រ​ប្រទេស​ហ្វីលីពីន​។

មនុស្ស​រាប់រយ​នាក់​កំពុង​​បាត់​ខ្លួន​រាប់ពាន់​ត្រូវបាន​ជម្លៀស​ខ្លួន ហើយ​ផ្ទះ​ជា​ច្រើន​បាន​ដួលរលំ ខណៈ​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ពិបាក​នឹង​ទៅដល់​តំបន់​នោះ ដោយសារ​វា ត្រូវ​បាន​​កាត់ផ្តាច់​ដោយ​ទឹកជំនន់​និង​ការបា​ក់ដី​។

ខ្យល់ព្យុះ​ឈ្មោះ​បុប្ផា​នេះ បាន​វាយប្រហារ ក្នុង​ល្បឿន​២១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​លើ​កោះ​មីន​ដា​ណាវ ភាគខាងត្បូង កាលពី​ថ្ងៃ​អង្គារ នៅ​មុន​ពេល​វា​ចុះ​ថយកម្លាំង បក់បោក​ហើយ​ឆ្ពោះទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង ។​

​បាតុក​រ​អេ​ហ្ស៊ី​ប​​ឡោម​​ពន្ធ័​​វិមាន​​ប្រធានាធិបតី

វិបត្តិ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​កំពុងតែ​មាន​ភាព​តានតឹង​ខ្លាំង​ឡើងៗ​ហើយ ដោយ​កាលពី​ថ្ងៃ​អង្គារ ក្រុមបាតុករ​បាន​ទៅ​ឡោម​ពន្ធ័ដ​ល់​វិមាន​ប្រធានាធិបតីតែម្ត​ង​។ សកម្មភាព​ប្រឆាំង​នឹង​ប្រធា​នា​ធិបតី​​អេ​ហ្ស៊ី​ប​ថ្មី​ខ្លាំង​ឡើងៗ​បែបនេះ គឺ​បន្ទាប់ពី​មាន​ការអនុម័ត​នូវ​ពង្រាង​ច្បាប់​​​រដ្ឋ​​ធម្មនុញ្ញ​​ថ្មី​​សំរាប់​​ការបោះឆ្នោត​ប្រជាមតិ​នៅ​ថ្ងៃ ១៥​ធ្នូ​ខាងមុខនេះ​។

ក្រុមបាតុករ​ទាំងអស់​នោះ​ភាគ ច្រើន​ស្លៀក​សំលៀក​បំពាក់​ពណ៌​ខ្មៅ​ដើម្បី​ធ្វើ​ជា​និមិត្តសញ្ញា​បញ្ជាក់ថា សេរីភាព​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​ត្រូវ​រលាយ​ដោយ​សារ​តែ លោក​ម៉ូ​ហា​ម៉េត ម៊ូ​ស៊ី​ ប្រធានាធិបតី​ថ្មី​បាន​ព្យាយាម​កាន់​កាប់​អំណាច​សឹងតែ​ទាំងអស់​ក្នុង​ដៃ​របស់​ខ្លួន​។

ក្នុងអំឡុងពេល​នៃ​ការធ្វើការ​បាតុកម្ម​នោះ លោក​ម៉ូ​ហា​ម៉េត មូ​ស៊ី ក៏​មាន​វត្តមាន​ក្នុង​វិមាន​ប្រធានាធិបតី​ផងដែរ ប៉ុន្តែ​ដោយសារ​តែ​ហ្វូង បាតុករ​ចេះ​តែ​មាន​ចំនួន​កើនឡើង​ជា​លំដាប់​ដែល​រឹតតែ​បង្កឲ្យមាន​ភាពវឹកវ​រ​កាន់តែ​ខ្លាំង​នោះ លោក​មូស៊ី ក៏​បាន​ព្យាម​យាម​ចាក់ចេញ​ពី​វិមាន​ប្រធានាធិបតី​។

នេះ​គឺជា​រឿង​ដ៏​កំរ​មួយ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​បដែល​វិមាន​របស់​ប្រធានា​ធិបតី ត្រូវបាន​ឡោម​ពន្ធ័​ដោយ​ហ្វូង​បាតុករ​ជាច្រើន ធ្វើ​ឲ្យ​កងកម្លាំង​ពិបាក​ក្នុងការ​គ្រប់​គ្រង់​ស្ថាន​ការណ៏​ឲ្យបាន​ល្អ​។

ជា​ការកត់សម្គាល់ ហ្វូង​បាតុករ​ជាច្រើន​បាន​ស្រែក​ខ្លាំងៗ​ថា ពួកគេ​បាន​រស់​នៅក្រោម​ការគៀបសង្កត់​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅ​ហើយ ដូច្នេះ​ពួគេ​មិន​ចង់ឲ្យ​ប្រធានា​ធិបតីថ្មីដើ​រ តាម​គន្លង​ចាស់​នោះឡើយ​។

អំពើរ​ហិង្សា​ក៏​បាន​ផ្ទុះឡើង​នៅ ខណៈពេល​នោះ​ដោយ​ក្រុម​កងកម្លាំង​អេ​ហ្ស៊ី​ប​ក៏​បាន​ប្រើប្រាស់​នូវ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​ដើម្បីបំបែក​ហ្វូង​មនុស្ស​ដ៏​ច្រើន​នោះ​​ផង​​​ដែរ​។ ក្រុមបាតុករ​ជាច្រើន​បាន​រង​របួស​និង ជាច្រើន​ផ្សេង​​ទៀត​​ត្រូវ​បាន​​កង​​កម្លាំង​​រដ្ឋាភិបាល​​ចាប់​ខ្លួន​។

គួរបញ្ជាក់​ថា ពួក​ក្រុមបាតុករ​និង មិន​បញ្ឈប់​ការប្រឆាំង​របស់ខ្លួន​ទៅ​នឹង​របប​ផ្តាច់ការ​ថ្មី​នេះ​ឡើយ ហើយ​គេ​ក៏​កំពុងតែ​បា​រម្ម​ណ៏​ថា​ស្ថានភាព​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​នឹង​វិវឌ្ឍន៏​ទៅ​រកស្ថាន ភាពអាក្រក់​ឡើងៗ​ជា​មិន​ខាន​ដែល​ពិបាក​នឹង​រក​ដំណោះស្រាយ​៕​(​ដោយ អ៊ុន រស្មី​)

ប៉ូលិស​ប៉ះទង្គិច​គ្នា​​ជា​មួយ​​បាតុករ​នៅ​​វិមាន​ប្រធានាធិបតី​អេ​ហ្ស៊ី​ប

បាតុករ​រាប់ពាន់នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ពីមុខ​វិមាន​ប្រធានាធិបតី អាល់​ អេ​ហ្សា ​ដេ​យស៍ ស្ថិត​ក្នុង​រដ្ឋធានី​គែរ ប្រទេស​អេ​ហ្ស៊ី​ប កាល​ពី​ម្សិលមិញ​ប្រឆាំង​ទៅ​នឹង​​ការចេញ​សេចក្តី​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់រ​ដ្ឋ​ធម្មនុញ្ញ ដែល​បាន​តាក់តែងឡើង​ដោយ​ក្រុម​ឥស្លាម​និយម​នោះ​។

ក្នុង​ការប៉ះទង្គិច​គ្នា​នេះ ក្រុមអ្នកតវ៉ា​ទាំងនោះ​បាន​កម្ទេច​រនាំង​បន្លា​ដែក និង​ព្យាយាម​រុលចូល​គៀក​នឹង​វិមាននោះ​។ ហើយ​កម្លាំង​​សន្តិ​សុខ​​បាន​​ប្រើ​​ឧស្ម័ន​​បង្ហូរ​ទឹកភ្នែក ដើម្បី​បំបែកហ្វូង​បាតុករ​ទាំងនោះ ហើយក៏​បាន​បណ្តាល​ឲ្យ​បាតុករ និង​ប៉ូលិស​មួយ​ចំនួនទទួល​រងរបួស​ផងដែរ​។

បើ​តាម​ការបញ្ជាក់​របស់​សារព័ត៌មានរ​ដ្ឋ បានឲ្យដឹងថា លោកប្រធានាធិបតី ម៉ូ​ហា​ម៉េដ ម៉ូ​ស៊ី បាន​ចាកចេញពី​វិមាន​ប្រធានាធិបតី​ភ្លាមៗ បន្ទាប់​ពី​បាតុករ​បាន​កម្ទេច​រនាំង​បន្លា​ដែក​។

តែ​ទោះបីជា​យ៉ាងណាក៏ដោយរដ្ឋមន្ត្រី​មហាផ្ទៃ​បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​លើកឡើងថា លោក​ប្រធានាធិបតី ម៉ូ​ស៊ី បាន​ចាកចេញ​ពី​វិមាន បន្ទាប់​ពី​លោក​បញ្ចប់​កិច្ចការងារ​ជាធម្មតា​តែប៉ុណ្ណោះ​៕

ចំនួន​​មនុស្ស​​ស្លាប់​​ពី​​ព្យុះ​​បុប្ផា​កើន​​ដល់​​៧៤​នាក់​​នៅ​​ហ្វីលីពីន

ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​៧៤​នាក់​ហើយ ដោយសារ​ព្យុះ​បុប្ផា ដែល​បាន​បោកបក់​ប្រទេស​ហ្វីលីពីន​។​ អ្នកភូមិ​និង​ទាហាន​៤៣​នាក់ បាន​លង់ទឹក​ស្លាប់​នៅ​ទី​ប្រជុំជន​ភាគខាងត្បូង កាលពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង និង​បាន​បំបាក់​ភ្នំ​មួយ​ព័ទ្ធជុំវិញ​ជម្រក​គ្រាអាសន្ន និង​រថយន្ត​ដឹក​ទាហាន​មួយ​។

ពួក​មន្ត្រី​បាន​អះអាង នៅ​ពេល​ល្ងាច​ព្យុះ​នេះ​បាន​ចុះ​ខ្សោយ​ល្បឿន និង​បាន​ប្តូរ​ទិស​ទៅ​ខាង​លិច​។ ព្យុះ​បាន​នាំ​មក​ទឹកភ្លៀង និង​ខ្យល់​ខ្លាំង​ដោយ​បាន​បក់​រំលំ​ដើមឈើ បង្គោល​ភ្លើ និង​មនុស្ស​ជាង​៥៦.០០០នាក់​​​ត្រូវ​បាន​​ជម្លៀស​​។

ជប៉ុន​​ត្រៀម​​ម៉ី​សីល​​ការពារ​​សន្តិសុខ​​ខ្លួន​ ខណៈ​​កូរ៉េ​ខាងជើង​​ត្រៀម​​បាញ់​​គ្រាប់​​រ៉ុកហ្គែត​

ភាព​តានតឹង​ក្នុង​ឧបទ្វិប​កូរ៉េ​បាន​ផ្ទុះ​ឡើង​សារជាថ្មី​ម្តងទៀត​ហើយ បន្ទាប់ពីរ​ប្រទេស​កូរ៉េ​ខាង​ជើង​បានប្រកាសថា ខ្លួន​​នឹង​​បាញ់​​សាក​ល្បង​​គ្រាប់​​រ៉ុក​​ហ្គែត​រយៈ​​ចម្ងាយ​​ឆ្ងាយ​នៅ​ចន្លោះ​ថ្ងៃទី១០ និង ថ្ងៃទី​២២​ ខែ​ធ្នូរ​នេះ​។

ដើម្បី​ការពារ​សន្តិសុខ​នៅក្នុង​ប្រទេស​របស់​ខ្លួន​ ប្រទេស​ជប៉ុន​បាន​សម្រេច​ដាក់​ពង្រាយ​គ្រាប់​ម៉ី​ស៊ី​ល​ក៏ដូចជា​កងកម្លាំង​ជាច្រើន​នៅតាម​ព្រំដែន​ជាប់​កូរ៉េ​ខាង​ជើង​​​សម្រាប់​ទប់ទល់​ជាមួយ​ នឹង ​គ្រាប់​រ៉ុក្តែត ក្នុងករណី​ចាំ​បាញ់​មានន័យថា​ប្រសិន បើ​គ្រាប់​រ៉ុក្តែត​របស់​កូរ៉េ​​ខាង​ជើង​​​បំពាន​​ចូល​ក្នុង​​ដែនដី​ត្រង់ចំណុច​ណា​មួយ​​នោះ ប្រទេស​ជប៉ុន​នឹង​ធ្វើការ​បាញ់​ទំលាក់​គ្រាប់​រ៉ុក្តែត​នោះ​ជាមិនខាន​។

លើស​ពី​នោះ​ទៅ​ទៀត ប្រទេស​ជប៉ុន​គ្រោង​នឹង ដាក់​ពង្រាយ​នាវា ចម្បាំង​នៅ​ព្រំដែន​ទឹក​របស់ខ្លួន​ផងដែរ​។ ការ​ដាក់​ពង្រាយ​នេះ គឺ​ជា​ពិសេស​ធ្វើឡើង​នៅ លើ​​កោះ Okinawa តែម្តង ព្រោះ​ថា​កោះ​នេះ​ទំនងជា​ប្រឈម​ខ្លាំង​ជាមួយ​នឹង​គ្រាប់​រ៉ុក្តែត​របស់​កូរ៉េ​ខាងជើង​។

ជំនួប​ជាន់ខ្ពស់​រវាង​ប្រទេស ជប៉ុន និង កូរ៉េខាងជើង​ដែល​គ្រោង​នឹង​ធ្វើឡើង​ដោយ​កំរ​នៅ​ថ្ងៃ​ទី​៥ និង​៦ ធ្នូរ​ខាងមុខ ត្រូវបាន​ប្រទេស​ជប៉ុន​សម្រេច​ពន្យា​ពេល ដោយ​សារ​តែ​គម្រោង​បាញ់​សាកល្បង​គ្រាប់​រ៉ុក្កែត​របស់​កូរ៉េ​ខាងជើង​។

សូមបញ្ជាក់​ថា កាលពី​ថ្ងៃអាទិត្យ​កូរ៉េខាងជើង ក៏​បាន​ប្រាប់​ដល់​បណ្តា​ប្រទេស​ជិតខាង​ ក្នុង​នោះ​ក៏​មាន​ប្រទេស​ជប៉ុន អំពី​រយៈ​ចម្ងាយ​នៃ​កាំជ្រួច​រ៉ុ​កែ្ក​តដែល​ខ្លួន​​គ្រោង​នឹង​បាញ់​នោះ​។

លោក Yoshihiko Noda នាយក​រដ្ឋមន្ត្រី​របស់​ជប៉ុន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ផ្សេងៗ​ដូចជា ប្រទេស​អាមេរិក ប្រទេស​ចិន ប្រទេស​កូរ៉េ​ខាងត្បូង និង ប្រទេស​រុស្ស៊ី ធ្វើ​ការត្រៀមខ្លួន​ចាត់វិធានការណ៏​ផ្សេងៗ ដើម្បី​ឆ្លើយតប​ទៅ​នឹង​គម្រោង​បាញ់​គ្រាប់​​រ៉ុកហ្គែត​​របស់​កូរ៉េ​ខាងជើង​ នាពេល​ខាងមុខ​នេះ​។

ចំណែក​ឯ​ប្រទេស​ចិន ​ដែល​ជា​ប្រទេស​មួយ​ គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​មិត្ត​ដ៏​ជិតស្និត​ជាមួយ​នឹង​កូរ៉េខាងជើង​ក៏​សម្តែង​នូវ​ការព្រួយបារម្ភ ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​​ចិន​មិន​បាន​បញ្ចេញ​ប្រត្តិកម្ម​ខ្លាំង​លើ​ប្រទេស​ជាមិ​ត្ត​របស់​ខ្លួន​ឡើយ តែ​ផ្ទុយទៅវិញ​ប្រទេស​មហាអំណាច​អាស៊ី​មួយ​នេះ បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​ផ្សេងៗ​ធ្វើ ឆ្លើយតប​ទៅនឹង​ឥរិយាបទ​របស់​កូរ៉េខាងជើង ដោយ​វិធី​ដែល​អាច​នាំ​ទៅ​រក​សុខ​សន្តិភាព​នៅក្នុង​ឧបទ្វិប​កូរ៉េ​វិញ​។

គួរបញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​តែងតែ​បញ្ជាក់ថា ការបាញ់​សាកល្បង​គ្រាប់​រ៉ុក្តែត​នោះ គឺធ្វើឡើង​ក្នុង​ន័យ​សន្តិភាព​ប៉ុណ្ណោះ ពោល​ គឺ​មិន​ធ្វើឡើង​ដើម្បី​គំរាម​ដល់​សន្តិសុខ​ពិភព​លោក​នោះ​ឡើយ​។ តែ​យ៉ាងណាក៏ដោយ សហគម​ន៏​អន្តរជាតិ​មិនអាច​ជឿ​លើ​ការអះអាង របស់​កូរ៉េ​ខាងជើង​ទេ​។

កាលពី​ថ្ងៃ​ព្រហស្បត៏​កន្លងទៅ ក្រុម​ព្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាតិ បាន​ព្រមាន​ខ្លាំងៗ​ចំពោះ​ប្រទេស​កូរ៉េខាងជើង​ថា មិន​ឲ្យ​បាញ់​សាកល្បង គ្រាប់​រ៉ុក្តែត​នោះឡើយ ព្រោះថា នេះ​គឺជា​ការរំលោភ​លើ​សេចក្តីសម្រេច​របស់​ក្រុម​ព្រឹក្សា សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​។

ប្រទេស​កូរ៉េ​ខាងជើង​ក៍​ធ្លាប់​បាញ់​គ្រាប់​រ៉ុក្តែត​របស់​ខ្លួន​ផង​ដែរកាល​ពីរ​ខែ​មេសា បើ​ទោះ បី​ជា​មានការ ប្រឆាំង​ក៍ដោយ តែ​ការបាញ់​នៅពេលនោះ​គឺ​បរាជ័យ ដោយសារ​ថា គ្រាប់​រ៉ុក​ហ្គែ​ត​នោះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​បន្ទាប់ពី​បាញ់​បាន​តែ​រយៈពេល​ខ្លី​៕ (​ដោយ អ៊ុន រស្មី​)

​មនុស្ស​៩​នាក់​ ស្លាប់​​ក្នុង​ការ​​បាក់​​រលំ​​ផ្លូវ​​រូង​​ក្រោម​​ដី​​នៅ​​ជប៉ុន

មនុស្ស​យ៉ាង​តិច​៩​នាក់​បាន​ស្លាប់ នៅ​ប្រទេស​ជប៉ុន បន្ទាប់​ពី​ផ្លូវ​ហៃ​វេយ៍​មួយកន្លែង ស្ថិតនៅ​ផ្លូវ​រូង​ក្រោម​ដី​ដ៏​ធំ​របស់​ខ្លួន បាន​បាក់​រលំ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​។

ផ្ទាំង​ពិតាន​បេតុង បាន​ធ្លាក់​សង្កត់​លើ​រថយន្ត និង​បាន​បង្ក​ឲ្យមាន​អគ្គិភ័យ​នៅ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី ជិត​៥​គីឡូម៉ែត្រ​មួយ​នេះ ស្ថិតនៅ​ខាងលិច​ក្រុង​តូ​ក្យូ​៨០​គីឡូ​ម៉ែត្រ ក្នុង​ខេត្ត​យ៉ាម៉ា​ណា​ហ្ស៊ី​។

ប៉ូលិស​បាន​ប្រកាសថា សាកសព​មនុស្ស​៩​នាក់ ត្រូវបាន​រកឃើញ​ក្នុង​រថយន្ត​បី​គ្រឿង នៅ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី Sasago ដែល​បាន​បាក់​រលំ​នេះ​។

គួរបញ្ជាក់​ថា ប្រតិបត្តិ​ករ​ផ្លូវ​ហៃ​វេយ៍ ដែល​បាន​បាក់​រលំ​នេះ បាន​និយាយថា វា​ទំនងជា​កើតឡើង​ដោយសារ​ការបាត់បង់​លំនឹង​នៃ​ផ្នែក​ណាមួយ​របស់​ពិ​តាន ហើយ​​ការត្រួតពិនិត្យ​ជា​ទៀត​ទាត់ ក្នុង​ខែ​កញ្ញា​នោះ​ប្រតិបត្តិ​ករ អះអាងថា ខ្លួន​មិន​បាន​រកឃើញ​ភាពមិនប្រក្រតី​ណាមួយ​ចំពោះ​ផ្លូវ​រូង​មួយ​នេះ​ទេ​។

តុលាការ​​បារាំង​​ធ្វើ​​សេចក្តី​សម្រេច​​បញ្ចប់​​ឬ​​បន្ត​ស៊ើប​អង្កេត​​លើ​​អតីត​ប្រធាន​IMF

តុលារ​ការ​របស់​ប្រទេស​បារាំង​នឹង​ចេញ​សេចក្តីសម្រេច​ថា​តើ​នឹងត្រូវ​បញ្ចប់​បទចោទប្រកាន់​លើ​អតីត​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF​ ជា​ជនជាតិ​បារាំង លោក​ដូ​មីនិក ស្ត្រូ​សកាន់ (Dominique Strauss-Kahn)​ ឬ​ត្រូវ​បន្ត​ការស៊ើបអង្កេត​ទៀត​?

សូមបញ្ជាក់​ថា លោក​ដូ​មីនិក ស្ត្រូ​សកាន់ (Dominique Strauss-Kahn)​ ត្រូវបាន​គេ​ចោទប្រកាន់​ពីរ​បទ​ជាប់​ពាក់​ពន្ធ័​នឹង​ការជួល​ស្ត្រី​ពេស្យា​ជាច្រើន​ឲ្យចូល​រូម​ក្នុង​​ពិធីជប់លៀង​នៅ​សណ្ឋាគារដ៏​ល្បី​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​បារាំង​។

នា​ពេល​កន្លង​មក​មេធា​វី​របស់​​លោក ដូ​មីនិក​ ស្ត្រូ​ស​កាន់ ​អតីត​​អគ្គ​នាយក​​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ FMI បាន​តវ៉ា​ឲ្យ​តុលា​របញ្ចប់​ការស៊ើបអង្កេត​លើ​កូនក្តី​របស់​​ខ្លួន ព្រោះថា​ការ​ចោទ​ប្រកាន់​នោះ គឺ​វា​ហាក់ដូចជា​គ្មាន​សំអាង​គ្រប់គ្រាន់ ហើយ​ម្យ៉ាងវិញទៀត​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​គឺ ​មិន​អនុវត្ត​តាម​និតិ​វិធី ដូច​​ជា​ការ​បណ្តោយឲ្យ​មានកា​រលិច​ធ្លាយ នៅតាម​សារ​ព័ត​មាន​ជាដើម​។

តែ​យ៉ាងណាក៏ដោយ​គេ​នៅ​មិន​ទាន់​ប្រាកដ​ថា តុលាការ​បារាំង​នឹង​បន្ត ឬ​បញ្ចប់​ការចោទប្រកាន់​លើ​រូបលោក​ដូ​មីនិក ស្ត្រូ​សកាន់ អតីត​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ អន្តរជាតិ IMF នោះ​យ៉ាណា​នោះទេ ដូច្នេះ​គេ​នឹង​រងចាំ​ការប្រកាស​ជា​ផ្លូវការ​របស់​តុលាការ​។

សូម​រម្លឹកថា កាលពី​ខែ​មិនា​ឆ្នាំ​២០១២​នេះ អតីត​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ អន្តរជាតិ IMF រូប​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ជួល​ក្រុម​ស្ត្រី​ពេស្យា​ឲ្យ​ចូល​​រួម​ក្នុង​ពិធីជប់លាង​នៅ​សណ្ឋាគារ មួយ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​បារាំង​។ ប៉ុន្តែ​លោក​បាន​បដិសេដ្ឋ​ចំពោះ​ករណី​នេះ​។

គួរបញ្ជាក់​ថា លោក​ដូ​មីនិក ស្ត្រូ​សកាន់ គឺជា​បុក្គល​ម្នាក់ដ៏​មាន​ឥទ្ធិពល ហើយ​គេ​ក៏​រំពឹងថា លោក​នឹង​ក្លាយទៅជា​ប្រធានាធិបតី​ប្រទេស​បារាំង​ផងដែរ ប៉ុន្តែ​ជា​បន្តបន្ទាប់​លោក​បាន​ជាប់​ទាក់ទិន​នឹង​រឿង​អាស្រូវ​យ៉ាងច្រើន​ដែល​បញ្ហា​ទាំងនេះ​បាន​ធ្វើ​ឲ្យ​លោក​មិន​អាច​ឈាន​ទៅ​កាន់ដំណែង​ប្រធានាធិបតី​បារាំង​បាន​។

កាលពី​ថ្ងៃ​ទី​២​ខែតុលា រដ្ឋអាជ្ញា​របស់​បារាំង​ទើបតែ​បញ្ចប់​ការស៊ើបអង្កេត​លើ​រឿងអាស្រូវ​ទាក់ទង​នឹង​​ការ​ចាប់​រំលោភ​​លើ​​ស្ត្រី​​នៅ​​ទី​ក្រុង ​​Washington, D.C. ដោយ​មិន​មាន​ភស្តុ​តាន​គ្រប់គ្រាន់​៕​(​ដោយ អ៊ុន រស្មី​)

១៥០​នាក់​​របួស​ដោយ​សារ​​ការ​ប៉ះ​ទង្គិច​​គ្នា​នៅ​​​អេ​ហ្ស៊ី​ប

មនុស្ស​ជាង​១៥០​នាក់​បាន​រងរបួស កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែវិច្ឆិកា ក្នុង​ការប្រឆាំង​តវ៉ា​ដែល​បាន​កើតឡើង​ក្នុង​រដ្ឋធានី​គែរ និង តំបន់​សំខាន់ៗ ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​។

ការតវ៉ា​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន​មកម្ល៉េះ បន្ទាប់ពី​សភា​អេ​ហ្ស៊ី​ប បានប្រកាស​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​មើលទៅ​ហាក់ដូចជា​ការពារ​ដល់ អំណាច​របស់​ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក​ម៉ូ​ហា​ម៉េដ ម៉ូ​ស៊ី​។

ទោះបីជា​យ៉ាងណា​ក៏ដោយ គណរដ្ឋមន្ត្រីអេ​ហ្ស៊ី​ប​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​វិច្ឆិកា​នេះ ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ីហ្សា​ម ហ្គា​ន់​ឌី​ល ដើម្បី​ពិភាក្សា​ស្ថានការណ៍​ទាំងឡាយ​នៅអេ​ហ្ស៊ី​ប​៕

​ក្រុម​មេដឹក​នាំ​​អាវ​​ក្រហម​​ថៃ​ឡើង​​សវនាការ​​ពី​បទ​​ប្រព្រឹត្ត​​អំពើ​​ភេ​វរ​កម្ម

ក្រុម​មេដឹកនាំ​នៃ​ក្រុមអ្នកតវ៉ា​អាវ​ក្រហម​ថៃ នឹង​ត្រូវ​ឡើង​សវនាការ ថ្ងៃ​ព្រហស្បតិ៍​ ពី​បទ​ប្រព្រឹត្ត​អំពើ​ភេ​វរ​កម្ម ដែល​ជា​ករណី​មួយ​បង្ក​ភាព​តានតឹង​នយោបាយ​នៅក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ​ពី​ឆ្នាំ​២០១០​នោះ​។

ក្រុម​មេដឹកនាំ​ចំនួន​២៤​នាក់ នៃ​ក្រុមអ្នកតវ៉ា​អាវ​ក្រហម​នេះ​អាច​នឹង​ប្រឈម​ទោស​ប្រហារជីវិត​ ចំពោះ​តួនាទី​របស់​ពួកគេ ក្នុងការ​ធ្វើ​បាតុកម្ម​ដែល​បាន​ទាក់​ទាញ​​​អ្នក​​ចូល​រួម​​ជិត​១០​ម៉ឺន​នាក់​។

គួរបញ្ជាក់​ថា មនុស្ស​ជាង​៩០​នាក់​ ត្រូវបាន​សម្លាប់​រួមទាំង​អ្នកកាសែត​បរទេស​ ២​នាក់​ផង​ដែរ និង​ជាង ​១.៩០០​នាក់​រងរបួស​ក្នុង​ការប៉ះទង្គិច​គ្នា​ជា​បន្ត​បន្ទាប់​កាលពី​ឆ្នាំ​២០១០ រវាង​ក្រុមបាតុករ និង​កងកំលាំង​សន្តិសុខ​រដ្ឋាភិបាល​៕

មេដឹកនាំ​​​បាតុកម្ម​បាន​​​​អះអាង​​​ថា ការ​បញ្ឈប់​ការ​ប្រមូល​ផ្តុំ​​គឺ​​រឿង​​ត្រឹម​ត្រូវ​​

មហារ​បាតុកម្ម​ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ប្រឆាំង​រដ្ឋាភិបាល​ថៃ លោក​​ស្រី​យី​ង ឡាក់​ស៊ីណា​វ៉ា ត្រា​ អោយ​ចុះចេញ​ពី​ដំណែង​កាលពី​ថ្ងៃ​សៅ ទី​២៤ វិច្ឆិកា ពី​​សំណាក់​ក្រុម Pitak Siam រាប់ពាន់​នាក់​ដែល​ដឹកនាំ​ដោយ​លោក​ប៊ូ​ន​លឺ​ត កែវ​ប្រា​ស៊ីត​ នោះ​ត្រូវបាន​បញ្ឈប់​ទៅ​វិញ​នៅ​ថ្ងៃ​សៅរ៍​នោះ​តែម្តង ខណៈ​មាន​ការ​បះ​​ទង្គិច​គ្នា​រវាង​ក្រុមបាតុករ​និង​សន្តិសុខ​ផ្ទៃក្នុង។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍ លោក​ប៊ូ​ន​លឺ​ត កែវ​ប្រា​ស៊ីត បាន​លើកឡើង​ថា ការសម្រេច​ចិត្ត​លុបចោល​មហារ​បាតុកម្ម​នោះ គឺជា​គិត​យ៉ាង​ត្រឹមត្រូវ​​បំផុត ពីព្រោះ​វា​អាច​មាន​អំពើ​ហេតុការណ៍​ដ៏​ហិង្សា​នៅ​ពេលយប់ ហើយ​ជា​ពិសេស​ទៀត​នោះ​គ្រាប់បែកដៃ​ជា​ច្រើន​គ្រាប់​អាច​ត្រូវ​បាន​គប់​ទៅលើ​កន្លែង​​ប្រមូល​ផ្តុំ​នៃ​ក្រុមអ្នកតវ៉ា​ទាំងនេះ។

លោក​បាន​បន្ថែមទៀតថា លោក​​​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ត្រូវបាន​សម្លាប់​នោះ​ទេ​។ គ្រាន់តែ​មាន​មនុស្ស​ជាច្រើន​បាន​រងរបួស​ក្នុងការ​តវ៉ា​នេះ​លោក​ពិតជា​មាន​ការ​សោកស្តាយ​រួចហើយ។

ទន្ទឹម​គ្នា​នោះ​ដែរ ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍​រូបនេះ​ក៏​បាន​ស្តីបន្ទោស​យ៉ាងខ្លាំង ចំពោះ​ការប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង ការ​បិទផ្លូវ​របស់​ប៉ូលិស​សម្រាប់​ការ​ប្រមូលផ្តុំ​តវ៉ា​នេះ។ ដោយឡែក​លោក​ចា​លឺ​ម យូ​បា​ម​រុង ឧបនាយក​រដ្ឋមន្ត្រី​ថៃ បាន​ថ្លែង​ការពារ​ចំពោះ​ការប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នេះ ដោយ​អះ​អាង​​ថា ជីវិត​​របស់​​ប៉ូលិស​​ជា​ច្រើន​​នាក់​​ក៏​​បាន​​ស្ថិត​នៅ​​ក្នុង​​ស្ថាន​ភាព​​ដ៏​​គ្រោះ​​ថ្នាក់​​ក្នុង​​ការ​តវ៉ា​​ដ៏​​ហិង្សា​​នេះ​​ផង​​ដែរ។

ហើយ​លោក​បាន​បដិសេធថា បញ្ចប់​ការប្រមូលផ្តុំ​តវ៉ា​នេះ​មិនមែន​ជា​ការ​គិត​ត្រូវ​នោះទេ ដោយសារ​តែ​ចំនួន​អ្នក​តវ៉ា​បាន​ធ្លាក់​ចុះ​ច្រើន​ពេក ហើយ​ប្រជាជន​ភាគ​ច្រើន​នៅក្នុង​ប្រទេស​នេះ​មិន​គាំទ្រ​លោក​។​ ​ភ្ជាប់​ជាមួយ​នឹង​បញ្ហារ​នេះ​ផងដែរ រដ្ឋាភិបាល​ថៃ​កំពុង​គិត​ពិចារណា​អំពី​ការដក​ច្បាប់​សន្តិសុខ បាន​នាំគ្នា​ប៉ុន​ប៉ង ដើម្បី​ផ្តូលរំលំ​រដ្ឋាភិបាលម​ក​នោះ។

ប៉ូលីស​ក៏​នឹង​ដក​ចេញ​នូវ​បា​រ៉ា​ស់​រាំង​ផ្លូវ ព្រមទាំង​បើកផ្លូវ​នោះ​ឡើង​វិញ ដើម្បី​ឲ្យស្រប​តាម​ថែរក្សា​ច្បាប់ និង​អនុវត្តន៍​បទបញ្ជា​ផងដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ច្បាប់​សន្តិសុខ ISA ត្រូវ​បាន​រដ្ឋាភិបាល​ដាក់ចេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ ដើម្បី​ជា​ការ​រឹតបន្តឹង​ប្រព័ន្ធ​សនិ្ត​សុខ និង​ការពារ​ការប៉ះពាល់​ផ្សេង ទៀត​រហូត​ដល់​ថ្ងៃ​សុក្រ​​ក្នុង​សង្កាត់​ចំនួន​៣​ នៅក្នុង​ទីក្រុង​បាងកក ដែល​ក្រុមបាតុករ​បាន​ឡោមព័ទ្ធ​ទី​នោះ​រួមមាន​សង្កាត់ ឌូ​សិត សង្កាត់ ប្រា​ណាក់​ខន និង​សង្កាត់ ភូម​ផ្រា​ប សា​ត់ ទ្រូ​ផៃ​។

គួរ​រម្លឹក​ផងដែរ កាល់ពី​ថ្ងៃ​សៅរ៍ ទី​២៤ ខែវិច្ឆិការ ឆ្នាំ​២០១២ ក្រុម​អ្នករាជានិយម​ជ្រុល ឬ​ក្រុម​ពួក​អាវ​លឿង​នឹង​ប្រមូលផ្តុំ​គ្នា​រាប់ពាន់​នាក់​នៅក្នុង​ទីក្រុង​បាង​កក​ ដើម្បី​ធ្វើ​មហា​បា​តុ​កមុ្ម​ទម្លាក់​លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ចុះចេញ​ពី​ដំណែង។ ហើយ​តាម​គម្រោង​មហា​បាតុកម្ម​រៀបចំ​ដោយ​ក្រុម​អ្នករាជានិយម​ជ្រុល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍​នេះ និង​អាច​បន្ត​ពេញ​មួយ​ចុង​សប្តាហ៍​តែម្តង ។

ប៉ុន្តែ​ផែនការ​នោះ​ត្រូវ​បាន​បរាជ័យ ដោយសារ​នៅក្នុង​ហេតុ​ការប្រមូលផ្តុំនោះ​មាន​ការប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលីស​។ ប៉ូលីស​បាន​ចាប់ខ្លួន​ក្រុមបាតុករ​បាន​ចំនួន ១៣៨នាក់ និង​បាន​ដោះលែង​វិញ​ចំនួន​ ១៣៧​នាក់៕

បាតុកម្ម​​ប្រឆាំង​​នឹង​​រដ្ឋា​ភិបាល​​ថៃ​បាន​​ប្រកាស​​រំសាយ​​ទៅ​វិញ​បន្ទាប់​​ពី​​រង​​ការ​បង្ក្រាប

ភាពវឹកវរ​នា​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ ដែល​បង្ក​ដោយ​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​បាន​បញ្ចប់​ទៅ​ហើយ​។ ជា​លទ្ធផល​ចុង​ក្រោយ​​ក្រុម​បាតុ​ករ​​ទាំង​​នោះ​​​បាន​​​បរាជ័យ និង​មិន​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​បាន​ឡើយ ដោយសារ​តែ​សន្តិសុខ​នាពេល​នោះ​ត្រូវបាន​រឹតបន្តឹង​យ៉ាងខ្លាំង​ពោលគឺ​ កង​កម្លាំង​ត្រូវ​បាន​គេ​​ដាក់ពង្រាយ​យ៉ាងច្រើន​គឺ​ ប្រមាណ​២​ម៉ឺន​នាក់ ជា​ហេតុ​នាំ​ឲ្យ​ក្រុម​បាតុក​រមិន​អាច​ធ្វើ​អ្វី​តាម​ចិត្ត​របស់​ខ្លួន​បាន​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមបាតុករ​ប្រមាណ​ ៦១​នាក់​បាន​រងរបួស និង ១៣៧​នាក់​ត្រូវបាន​ចាប់ខ្លួន​។ ជា​ការកត់សំគាល់ បន្ទាប់​ពី​មិន​អាច​យក​ឈ្នះ​នូវ​កម្លាំង សន្តិ​សុខ​​របស់​រដ្ឋាភិបាល​យ៉ាង​ច្រើន​បាន​ បាតុកម្ម​ប្រឆាំង​រដ្ឋា​ភិ​បា​លក៏​ត្រូវបាន​ប្រកាស​រំសាយ​ដោយ​លោក ប៊ូ​ន​លឺ​ត កែវ​ប្រា​ស៊ីត ​ជា​មេដឹកនាំ​ក្រុមប្រឆាំង នៅ​​ល្ងាច​ថ្ងៃ​ដដែល​នោះ​ផង​ដែរ ដោយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ​លោក​ក៏​បាន​ប្រកាស​ចុះចេញ​ពី​តំណែង​ជា​ប្រធាន​ក្រុម​ប្រឆាំង​ថៃ​ពី​តាក់​សៀម​នោះ​ផង​ដែរ​។

មេដឹកនាំ​ក្រុមប្រឆាំង​រូបនោះ​បាន​បញ្ជាក់​ដោយ​ការខកចិត្ត​យ៉ាង​ខ្លាំង​ថា មូលហេតុ​ដែល​នាំ​ឲ្យមាន​ការប្រកាស​រំសាយសក​ម្ម​ភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​គឺ​ ដោយ​សារ​តែ​ប៉ូលីស​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រារាំង​ហ្វូង​បាតុករ​មិន​អោយ​ចូល​ដល់​កន្លែង​ជួបជុំ​ធ្វើ​បាតុកម្ម ដូច្នេះ​បើ​សកម្មភាព​នេះ​នៅតែ​បន្ត​អាច​មាន​ការ​បាត់បង់​អាយុជីវិត​បាតុករ​។

ការប្រកាស​រំសាយ​នេះ បាន​ធ្វើឲ្យ​ក្រុមបាតុករ​បានសម្តែង​នូវ​ការមិន​សប្បាយ​ចិត្តឡើ​យ ចំពោះ​មេដឹកនាំ​ក្រុមប្រឆាំង​មួយ​នេះ​ដោយ​បាតុករ​មួយចំនួន​បាន​បង្ហាញ​​ពីរ​ឥរិយាបទ​ខឹងសម្បា​យ៉ាងខ្លាំង​។

ភាពបរាជ័យ​ក្នុងការ​ធ្វើ​បាតុកម្ម​រំលា​យ​រដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​នេះ​ត្រូវ​បាន​ក្រុមអ្នកវិភាគ​បាន​មើលឃើញ​ថា បាតុកម្ម​នេះ​មាន​អ្នក​ចូល​រួម​​តិចតួច​បំផុត​។ តាម​គំរោង​បាតុករ​ចំនួន​១​លាន​នាក់​នឹង​ចូលរួម​នៅក្នុង​បាតុកម្ម​នេះ​តែ​ជាក់ស្តែង​មាន​មនុស្ស​តែ ​១២០០០​នាក់​ប៉ុណ្ណោះ​បាន​ចូលរួម ហើយ​ចំនួន​នេះ​វា​តិច​ជាង​កំលាំង​ប៉ូលីស​ដែល​ត្រៀម​បង្ក្រាប​ដែល​ចំនួន​ដល់​ទៅ​​២​ម៉ឺន​នាក់​ឯណោះ​។

ប៉ុន្តែ​បើ​ទោះបីជា​បាតុកម្ម​នេះ​ត្រូវបាន​រំសាយ​ប៉ុន្តែ​មិន​មានន័យថា ក្រុម​ប្រឆាំង​នោះ​ត្រូវ​រំសាយ​ដែរ ពោល​គឺ​ ឆាប់ៗ​នេះ​នឹង​មាន​មេដឹកនាំ​ថ្មី​មួយទៀត​មក​ជំ​នួស ហើយ​ក្រុម​នោះ​ក៏​សង្ឃឹមថា មេដឹកនាំ​ថ្មី​របស់​ពួកគេ​នឹង​ធ្វើឲ្យ​មាន​ភាពប្រសើរ​ឡើង​វិញ​។

ជា​ការកត់សំគាល់​មុន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​បាន​ចូល​មក​ដល់​ក្រុម​គណៈ​រដ្ឋមន្ត្រី ថៃ​បាន​បើក​កិច្ចប្រជុំ​យ៉ាង​ពិសេស​មួយ​ ដើម្បី​រក​ដំណោះ​ស្រាយ​ទប់​ទល់​​ជា​មួយ​នឹង​បាតុកម្ម ដែល​រដ្ឋាភិបាល​ថៃ​បាន​រកឃើញថា ជា​ការផ្តួលរំលំ​រដ្ឋា​ភិបាល​។

បន្ទាប់មក គណៈ រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ប្រើ​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​ដែល​ជា​ច្បាប់​មួយ​អាច​ផ្តល់​សិទ្ធ​យ៉ាងច្រើន​ដល់​រដ្ឋាភិបាល​ក្នុងការ​ទប់ទល់​នឹង​ក្រុមប្រឆាំង​គ្រប់​​រូបភាព​នៅពេល​មាន​ករណី​ចាំបាច់​នោះ​។ ខាង​រដ្ឋាភិបាល​ថៃ​បានបញ្ជាក់​ថា នឹង​បញ្ចប់​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​នោះ​នា​ពេល​ឆាប់ៗ​នេះ ព្រោះថា​ស្ថានភាព នៅពេលនេះ​មាន​ភាព​ធូរស្រាល​ទៅហើយ​ដោយ​ក្រុម​ទាំងនោះ​បាន​រំសាយ​៕​(​ដោយ អ៊ុន រស្មី​)

ក្រុម​​​​កាពារ​​​សាយ៉ាម​​​​ ប៉ះ​ទង្គិច​​​ជាមួយ​ក្រុម​​ប៉ូលីស​​​​ថៃ​ជិត​២​ម៉ឺន​​នាក់​​

ការប៉ះ ​ទង្គិច​​ក្នុង​​រយៈ​ពេល​​ខ្លី​​មួយ​បាន​​កើត​ឡើង រវាង​ក្រុម​​​​ប៉ូលីស​​​​​​​ថៃ​​​និង​​ក្រុម​បាតុករ ដែល​គម្រាម​​ទ​ម្លាក់​រដ្ឋាភិបាល របស់​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា។​ប៉ូលីស និង​ ទាហាន​ថៃ​ជិត​​២​ម៉ឺន​នាក់​ ​បាន​​ប្រមូល​ផ្តុំ នៅ​​ពាស​ពេញ​​ក្រុង​​បាងកក​​ នៅ​​ថ្ងៃ​​សៅ​រិ៍​នេះ​។ ក្រុមអ្នកតវ៉ា​​​ប្រឆាំង​​​រដ្ឋា​ភិបាល​​​ជិត​៨​​ម៉ឺន​នាក់​​​ធ្វើ​បាន​​​ ចូលរួម​​បាតុកម្ម​​នៅ​ទី​លាន Royal Plaza​​ ទីក្រុងបាងកក។

ក្រុម​​ប៉ូលីស​​​​ដែល​​ប្រដាប់​ដោយ​ដំបង និង​ ខែល​ បាន​​បោះ​ទីតាំង​​ជុំ​​វិញ​​​ទីលាន​បាតុកម្ម​​រួចជាស្រេច​​កាលពី​​ថ្ងៃ​ ម្សិលមិញ​។ ផ្លូវ​មួយចំនួន​នៅក្នុង​ក្រុង​បាងកក​ត្រូវបាន​បិទ ដើម្បី​​កុំអោយ​​អ្នក​ប្រឆាំង​​​តវ៉ា​​​ប្រ​មូល​​ផ្តុំ​ ស្របពេល​ដែល​​​រដ្ឋាភិបាល ​​​ទប់ស្កាត់​​អ្នកប្រឆាំ​​ង​​តវ៉ា​​ មកពី​បណ្តា​ខេត្ត​​ មិន​​ឲ្យ​​មក​ដល់​​កន្លែង​​ជួបជុំ​​ធ្វើ​បាតុកម្ម​។​​

មេដឹកនាំក្រុមការពារសាយ៉ាម លោក​​​ប៊ុនលឺត កែវប្រាសឺត បាន​ថ្លែង​តាមទូរទស្សន៍ AS TV របស់​ក្រុម​អាវ​លឿង​ថា​នឹង​​ទាមទារ​ ឲ្យយោធា ចេញ​មុខ​ជួយ​អន្តរាគមន៍​ បើ​រដ្ឋាភិបាល​នៅ​តែ​ប្រើ​អំពើហិង្សា​មកលើក្រុមបាតុករ។

គួរបញ្ជាក់ថា តំបន់បី​ក្នុង​​ក្រុង​បាងកក​ ប្រទេស​ថៃ ​ត្រូវ​បាន​ដាក់​ក្នុង​​​គ្រា​អាសន្ន ខណៈ​ពេល​ដែល​​បាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​ មាន​ការ​កើនឡើង​​ជា​​បន្ត​បន្ទាប់។ ​កម្លាំង​​សមត្ថកិច្ច​​ ត្រូវ​បាន​ដាក់​ការពារ​សន្តិសុខ នៅ​វិមាន​រដ្ឋាភិបាល ​រដ្ឋសភា និង កន្លែង​ជាច្រើន​ផ្សេង​ទៀត។​ នាយក​រដ្ឋមន្ត្រី​​យីងឡាក់ ស៊ីណាវ៉ាត្រា បាន​មាន​ប្រសាសន៍​​​ក្រោយ​​កិច្ចប្រជុំ​​​​គណៈ​រដ្ឋមន្ត្រី​​ថៃ​ថា គណៈ​រដ្ឋមន្ត្រី​​​​សំរេច​​ប្រើ​ច្បាប់​​ដែល អនុញ្ញាត​​​អោយ​រដ្ឋាភិបាល​​​ហៅ​ទាហាន​​ចូល​​ជួយ​​ប៉ូលីស​នេះ ​ដើម្បី​ទប់ទល់​​នឹង​​បាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​។

លោកស្រី​ យីងឡាក់​បានបន្តថា រយៈពេល ៩ ថ្ងៃ តំបន់ព្រះនគរ ដុសិត និង តំបន់ប៉មប្រាប នឹងក្លាយ​ជា​តំបន់​ស្ថិត​ក្នុង​គ្រា​អាសន្ន​ ដើម្បី​ដោះស្រាយ​ការ​គំរាម​ផ្តួល​រំលំ​រដ្ឋាភិបាល ជាប់ឆ្នោត​របស់​លោកស្រី​ ពី​សំណាក់​ពួក​មេដឹក​នាំ ក្រុម​​កាពារ​សាយ៉ាម ដែល​​ដឹកនាំ​​ដោយ​មន្រ្តី​​យោធា​​ចូលនិវត្តន៍​គឺ លោក​​ប៊ុនលឺត កែវប្រាសឺត។ ក្រុម​កាពារ​សាយ៉ាម បាន​អះអាង​ថា ក្រុម​របស់គេ​នឹង​​ដាក់​សម្ពាធ​​ឲ្យដ្ឋាភិបាល​​បច្ចុប្បន្ន ចុះចេញ​ពីតំណែង និង ទុក​ឱកាស​​​​អោយ​​យោធា​​កាន់​​​អំណាច។

ស៊ី​រី​ថ្កោល​ទោស​តួ​ក​គី​លើ​​ការ​ដាក់​ពង្រាយ​​មី​ស៊ី​ល​តាម​ព្រំដែន

រដ្ឋាភិបាល​ស៊ី​រី បាន​ធ្វើ​ការច្រានចោល​ភ្លាមៗ ទៅ​នឹង​សំណើ​របស់​ប្រទេស​តួ​ក​គី​ក្នុង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​របស់​អង្គការ​ណា​តូ​នៅតាម​ព្រំដែន​តួ​ក​គី ក្បែរ​​ប្រទេស​ស៊ី​រី ស្របពេល​ដែល​ប្រធាន​សភា​អ៊ីរ៉ង់​ក៏បាន​ព្រមាន​ដែរ​ថា ការយក​យោធា​មក​ចូលរួម​ក្នុង​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី​នោះ នឹង​បង្ក​ឲ្យមាន​ការ​បង្ហូរ​ឈាម​គ្នា​កាន់តែខ្លាំង​។

សេចក្តីថ្លែងការណ៍​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​សុក្រ​បានឲ្យដឹងថា ក្រសួងការបរទេស​ស៊ី​រី​បាន​​ចោទប្រកាន់ថា នេះ​ជា​ជំហាន​នៃ​ការឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​​ស៊ីរី និង​ពួក​ភេរ​វករ​នៅតាម​បណ្តោយ​ព្រំដែន​ដោយ​យក​ទឹកដី​តួ​ក​គី​ជាទី​តាំង​​ហើយ​ហ្វឹកហ្វឺន​ពួក​ទាំងនោះ ដើម្បី​ចូល​ទៅក្នុង​ប្រទេស​ស៊ី​រី​។

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​ប្រទេស​តួ​ក​គី​បាន​ស្នើសុំ​ដល់​អង្គការ​ណា​តូ ឲ្យ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល នៅតាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន​ជាបន្ទាន់​ដោយសារតែរ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ជម្លោះ​នៅ​ស៊ី​រី​អាច​នឹង​រាលដាល​មក​ដល់​ប្រទេស​តួ​ក​គី​៕

​ក្រុម​​ប្រឆាំង​ថៃ​​ថា​​៥០​ម៉ឺន​នាក់ តែអាជ្ញាធរ​ថៃ​​ថា ​តែពី​៤​​ទៅ​៥​ម៉ឺន​នាក់​ទេ

នាយករដ្ឋមន្ត្រី​ថៃ​លោក​ស្រី យី​ង ឡាក់​ស៊ីណាវ៉ាត្រា​ បានបញ្ជាក់​ថា ​ពួក​ក្រុម​ប្រឆាំង​នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃ​សៅរ​ ដើម្បី​ធ្វើ​ការផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​​លោកស្រី ហើយ​យន្តការ​រក្សា​សន្តិសុខ​ធម្មតា គឺ​មិន​អាច​ទប់ទល់​ជាមួយនឹង​ការ​សកម្មភាព​ របស់​ក្រុមប្រឆាំង​ទាំងនោះ​បាន​ឡើយ ដូច្នេះ ​គណៈ​រដ្ឋ​មន្ត្រី​​បាន​​សម្រេច​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​ ជា​ពិសេស​អនុវត្ត​ន៏​នៅ​តំបន់​ចំនួន​៣​សំខាន់ៗ ដែល​ជា​កន្លែង​មាន​ការប្រមូលផ្តុំ​គ្នា​របស់​ក្រុមបាតុករ​ប្រឆាំង​នឹង​រដ្ឋា​ភិ​បាល​​នោះ​។

បើ​តាម​គម្រោង​របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល​ថៃ​ ការប្រមូលផ្តុំ​គ្នា​នោះ​នឹង​មាន​មនុស្ស​​ចូលរួម​ប្រមាណ​៥០​ម៉ឺន​នាក់ ប៉ុន្តែ​អាជ្ញាធរ​ថៃ​វាយតម្លៃថា​មាន​ត្រឹម​ពី​៤​ទៅ ៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​។

លោក​ស្រី​យី​ង ឡាក់​បាន​ថ្លែងថា “​អំពើហិង្សា​អាច​នឹង​ផ្ទុះ​ឡើង​ ដូច្នេះ​រដ្ឋា​ភិ​បាល​មាន​កាតព្វកិច្ច​ ក្នុងការ​ការអនុវត្ត​ច្បាប់​រក្សា​សណ្តាប់ធ្នាប់​ក៏ដូចជា​ការពា​នូវ​អា​យុ​ជីវិត និង ទ្រ​ព​សម្បត្តិ​របស់​មនុស្ស​គ្រប់គ្នា​។ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​រដ្ឋាភិបាល នឹង ការពារ​នូវ​លទ្ធិប្រជាធិបតេយ្យ​ស្ថិតក្រោម​រាជាធិប​តេយ្យ​​អា​ស្រ័យ​​រដ្ឋធម្មនុញ្ញ​នោះ​។​”

សូមបញ្ជាក់​ថា ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​ឬ​ជា​ភាសា​អង់គ្លេស​ហៅថា Internal Security Act (ISA) ដែល​គណៈរដ្ឋមន្ត្រី​បាន​ធ្វើ​ការសម្រេច​ប្រើប្រាស់​នេះ​នឹង​អាច​ផ្តល់​​សិទ្ធ​អំណាច​ច្រើន ​ដល់​រដ្ឋាភិបាល​ក្នុង​ការចាប់ខ្លួន​ក្រុមបាតុករ ការបិទផ្លូវ ​និង​ ការចាត់​វិធានការ​ផ្សេងៗ​ទៀត ​ក្នុង​ករណី​ចាំបាច់ ដើម្បី​ជៀសវាង​កុំឲ្យ​ក្រុម​បាតុ​ក​រ ​បង្ក​ភាព​ចលាចល​កាន់តែខ្លាំង​។

ច្បាប់​នោះ​គឺ​ នឹង​ត្រូវ​អនុវត្ត​រយៈពេល​៩​ថ្ងៃ​ពោលគឺ រាប់​ចាប់ពី​ថ្ងៃទី​២២ រហូត​ដល់​ថ្ងៃ​ទី​៣០​វិច្ឆិការ​។ ការសម្រេច​ប្រើប្រាស់​នេះ គឺ​បាន​ធ្វើឡើង​ក្នុងជំនួប​យ៉ាង​ពិសេស​មួយ​របស់​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បត៏​ ក្នុង​​ការ​ស្វែង​រក​​ដំណោះ​ស្រាយ​ផ្សេងៗ ​ដើម្បី​ទប់​ទល់​នឹង​ការ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល​បានលើកឡើងថា​“​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់ មិន​បាន​អើពើ​ទៅ​លើ​កំណើន​នៃ​ឥរិយា​បទ​​មិន​គោរព​រាជវង្ស មិន​ត្រឹម​តែប៉ុណ្ណោះ​រដ្ឋាភិបាល​គាំទ្រ​ជន​ទាំង​នោះ​ថែម​ទៀត​។ លើសពីនេះទៅទៀត​រដ្ឋាភិបាល​នេះ​គឺ ជា​អាយ៉ង​របស់​លោក​ថាក់ស៊ីន​តែម្តង​។​

គួរកត់សំគាល់​នេះ ជា​ការបះបោរ​ធំ​បំផុត​ប្រឆាំង​រដ្ឋាភិបាល​ដែល​មាន​អាយុ​ទើបបាន​១៦​ខែ​ប៉ុណ្ណោះ។ ដើម្បី​គ្រប់​គ្រង់​ស្ថាន​ការណ៏​នេះ​រដ្ឋាភិបាល​ថៃ​នឹង​ប្រើ ប្រាស់​កង​កម្លាំង​សមត្ថកិច្ច​ជិត​ ១៧០០០​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅតាម​តំបន់​សំខាន់ៗ​ដូចជា វិមាន​រដ្ឋាភិបាល អគារ​រដ្ឋសភា និង ស្ថាប័ន​រាជការ​ដ៏​ទៃ ​រួម​ទាំង​មាន​ការត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ ចំពោះ​យាន្ត​ជំ​និះ​មាន​ដឹកជញ្ជូន​ក្រុមបាតុករ​។

ដោយឡែក​អ្នកស្ម័គ្រចិត្ត​ស៊ីវិល​ចំនួន ២៣.០០០​នាក់​ទៀត​ក៏​ត្រៀម​នៅតាម​ទីបញ្ជាការ​ជាច្រើន​ទៀត​នៅ​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ត្រៀម​ជា​ជំនួយ​៕(​ដោយ អ៊ុន រស្មី​)

​រថយន្ត​១០០​​គ្រឿង បុក​​បន្ត​កន្ទុយ​​គ្នា​ស្លាប់​​២​នាក់ របួស​ជាង​១២០​នាក់

យ៉ាងហោច​ណាស់​មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង​ជាង​១២០​នាក់​ទៀត​រងរបួស ដោយសារ​រថយន្ត​ប្រមាណ​ជា​​១០០​គ្រឿង បុក​បន្ត​​កន្ទុយ​គ្នា​​លើ​​ដងផ្លូវ​ភាគ​ខាងត្បូង ​រដ្ឋ​តិច​សាស​ សហរដ្ឋអាមេរិក ខ​ណះ​ពេល​មាន​អ័​ព្រក្រា​សគ្របដណ្តប់​។

យោង​តាម​ព័ត៌មាន​ពី​ទូរទស្សន៍​ស៊ី​អិន​អិន បានឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២៣ វិច្ឆិកា​នេះ​ដោយ​លើកឡើង​នូវ​សម្តី​របស់​មន្ត្រី​នៅ​ក្រសួង​ផ្នែក​ជួយសង្គ្រោះ​សាធា​រណ​​ថា​ហេតុការណ៍ លើកដំបូង​ដែល​មាន​រថយន្ត​ជាច្រើន​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​ដែរ​នោះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល​​៨ និង​៤៥​នាទី​ ​ភាគ​ខាង​កើត​​ប្រទេស​ដែលមាន​១០​រដ្ឋ​៕

​នាយក​រដ្ឋ​មន្ត្រី​​ថៃ​ព្រួយ​​ខ្លាច​​មាន​​អំពើ​ហិង្សា​​នៅ​​​កន្លែង​ជួប​ជុំ​តវ៉ា​​នៅ​​ថ្ងៃ​ស្អែក

នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​បាន​ថ្លែង​តាម​ទូរទស្សន៍ កាល​ពី​យប់មិញ​ថា គណៈរដ្ឋមន្ត្រី​សំរេច​ប្រើ​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​នៅ​បី​សង្កាត់​ក្នុង​​ក្រុង​បាងកក​ដែល​អនុញ្ញាត​អោយ​រដ្ឋាភិបាល​ហៅ​ទាហាន​ចូល​ជួយ​ប៉ូលីស ដើម្បី​ទប់ទល់​នឹង​បាតុកម្ម​ប្រឆាំង​​រដ្ឋា​ភិ​បាល​​នៅ​ថ្ងៃ​សៅរិ៍​ស្អែក​នេះ។

ពេល​មេ​ប៉ូ​លីស​បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាចក្រែង​ពួក​អ្នក​ប្រឆាំង​តវ៉ា​ចាប់​នាយករដ្ឋមន្ត្រី​ជា​ចំណាប់ខ្មាំង ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។

លោកស្រី​បាន​មាន​ប្រសាសន៍ថា វា​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល ដើម្បី​រក្សា​ច្បាប់​ សណ្តាប់ធ្នាប់ និង​ការពារ​អាយុជីវិត​ព្រម​ទាំង​ទ្រព្យសម្បត្តិ​ពលរដ្ឋ​គ្រប់ៗ​គ្នា​។ សំខាន់បំផុត​រដ្ឋា​ភិ​បាល​​ត្រូវ​ការពារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក្រោម​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​"៕

សមត្ថកិច្ច​ថៃ​ជិត​២ម៉ឺននាក់​ត្រូវ​បាន​ពង្រាយ ដើម្បី​ការពារ​​បាតុកម្ម​គំរាម​ផ្តួលរំលំ​រដ្ឋាភិបាល

តំបន់បី​ក្នុង​ក្រុង​បាងកក​ ប្រទេស​ថៃ ​ត្រូវ​បាន​ដាក់​ក្នុង​​គ្រា​អាសន្ន ខណៈ​ពេល​ដែល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ មាន​ការ​កើនឡើង​ជា​បន្ត​បន្ទាប់។ នៅថ្ងៃ​សុក្រ​នេះ​កម្លាំង​សមត្ថកិច្ច​ជិត​២​ម៉ឺន​នាក់ ត្រូវ​បាន​ដាក់​ការពារ​សន្តិសុខ នៅ​វិមាន​រដ្ឋាភិបាល ​រដ្ឋសភា និង កន្លែង​ជាច្រើន​ផ្សេង​ទៀត។​ នាយក​រដ្ឋមន្ត្រី​យីងឡាក់ ស៊ីណាវ៉ាត្រា បាន​មាន​ប្រសាសន៍​​ក្រោយ​​កិច្ចប្រជុំ​​​គណៈ​រដ្ឋមន្ត្រី​​ថៃ​ថា គណៈ​រដ្ឋមន្ត្រី​​​សំរេច​​ប្រើ​ច្បាប់​​ដែល អនុញ្ញាត​​អោយ​រដ្ឋាភិបាល​​ហៅ​ទាហាន​​ចូល​​ជួយ​​ប៉ូលីស​នេះ ​ដើម្បី​ទប់ទល់​នឹង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ថ្ងៃសៅរិ៍​នេះ។

លោកស្រី​យីងឡាក់​បានបន្តថា រយៈពេល ៩ ថ្ងៃ តំបន់ព្រះនគរ ដុសិត និង តំបន់ប៉មប្រាប នឹងក្លាយ​ជា​តំបន់​ស្ថិត​ក្នុង​គ្រា​អាសន្ន​ ដើម្បី​ដោះស្រាយ​ការ​គំរាម​ផ្តួល​រំលំ​រដ្ឋាភិបាល ជាប់ឆ្នោត​របស់​លោកស្រី​ ពី​សំណាក់​ពួក​មេដឹក​នាំ ក្រុម​អង្គការ​កាពារ​សាយ៉ាម ដែល​ដឹកនាំ​ដោយ​មន្រ្តី​យោធា​ចូលនិវត្តន៍​គឺ លោក​បុណ្យ​លើត។ ក្រុមអង្គការ​កាពារ​សាយ៉ាម បាន​អះអាង​ថា ក្រុម​របស់គេ​នឹង​ប្រមូល​ប្រជាពលរដ្ឋ និង មន្រ្តី​យោធាទូទាំង​ប្រទេស ជាច្រើន​ម៉ឺននាក់ ដើម្បី​ដាក់សម្ពាធ​ឲ្យដ្ឋាភិបាល​បច្ចុប្បន្ន ចុះចេញ​ពីតំណែង និង ទុក​ឱកាស​​​អោយ​យោធា​កាន់​​អំណាច។

ទីបំផុត​​អ៊ី​ស្រាអ៊ែល និង ប៉ាឡេស្ទីន ​ព្រមព្រៀង​​ឈប់​បាញ់​គ្នា

ការ​ទន្ទឹង​រង់ចាំ​របស់​មេដឹកនាំ​ពិភពលោក​បាន​មក​ដល់​ហើយ ពោល​គឺភាគី​ជម្លោះ​រវាងអ៊ីស្រាអ៊ែល ​និង​ ប៉ាឡេស្ទីន​បានឈាន​ដល់​ការ​ព្រមព្រៀង​ឈប់បាញ់គ្នា ដែល​កន្លង​មក​បញ្ហា​នេះ បានបង្កឲ្យ​មានការ​ព្រួយបារម្មណ៏​យ៉ាងខ្លាំង។ ក្នុងកិច្ច​ព្រមព្រៀង​នោះ ប្រទេសអ៊ីស្រាអ៊ែល យល់ព្រម​បញ្ឈប់ ការវាយប្រហារ​ តាមដែនអាកាស​ ទៅលើគោលដៅ​សំខាន់ៗ នៅតំបន់កាហ្សា រីឯខាងប៉ាឡេស្ទីនវិញ បានយល់ព្រម​បញ្ឈប់​ការបាញ់​គ្រាប់រ៉ុក្កែត ទៅកាន់​ទឹកដីអ៊ីស្រាអ៊ែល​ផងដែរ។ បណ្តា​មេដឹកនាំ​ពិភពលោក ជាច្រើន​បានសម្តែង​នូវការស្វាគមន៏​ចំពោះ​កិច្ចព្រមព្រៀងនេះ។

អ្នកដើរតូរយ៉ាងសំខាន់ ក្នុងការជំរុញឲ្យ ប្រទេសអ៊ីស្រាអ៊ែល និង ប៉ាឡេស្ទីន អាចមូលមតិគ្នា ឈានទៅដល់ការ​កិច្ចព្រមព្រៀង​នេះ គឺជា​រដ្ឋាភិបាល របស់​ប្រទេស​អេហ្ស៊ីប ដែល​ដឹកនាំ​ដោយ លោក​ប្រធានាធិបតី Mohamed Morsi។ ក្រុមបណ្តា​មេដឹកនាំ​ពិភពលោក ក៏បាន​ថ្លែងអំណរគុណរ​យ៉ាងខ្លាំង​ទៅលើលោក Mohamed Morsi ប្រធានាធិបតី អេហ្ស៊ីប ដែល​បាន​ដើរ​តួយ៉ាងសំខាន់ ក្នុងការ​សម្រប​សម្រួល​ រហូតនាំឲ្យ មានការ​ដាក់​ចេញ​នូវ​កិច្ច​ព្រមព្រៀង​នេះឡើង។ តូយ៉ាង​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា លើកឡើងថា សន្តិភាព នៅតំបន់ កាហ្សា នឹង​ មិនអាច​កើតមាន​ឡើយ បើសិន​ជាគ្មាន ការសម្របសម្រួល​ របស់​អេហ្ស៊ីប ហើយលោក អូបាម៉ា ក៏បានថ្លែង​អំណរគុណ ចំពោះ​កិច្ច​ខំប្រឹងប្រែង របស់​លោក​ប្រធានាធិបតី​អេហ្ស៊ីប រូបនោះ​ផងដែរ។

សូមបញ្ជាក់ថា មុនពេល អ៊ីស្រាអ៊ែល យល់ព្រមលើ​កិច្ចព្រមព្រៀង​ឈប់បាញ់ គ្នាជាមួយ​នឹង​ប៉ាឡេស្ទីននេះ គឺអ៊ីស្រាអ៊ែល​បានពិភាក្សា​យ៉ាង​ល្អិតល្អន់​ជាមួយ​នឹង​ប្រទេស​អាមេរិក​រួចទៅហើយ ដែលជា​គេស្គាល់​យ៉ាងច្បាស់ ថាជាសម្ព័នមិត្ត​ដ៏ស្អិតរមួត​ជាមួយគ្នានោះ ។ ស្របពេល​ដែលភាគី​ជម្លោះ​ទាំងពីរ បាន​យល់ព្រម​ឈប់វាយប្រហារ​គ្នានេះមក បណ្តា​ប្រជាជន​ប៉ាឡេស្ទីន​​ដែល​ធ្លាប់​បានរងគ្រោះ យ៉ាងខ្លាំង​ដោយសារ​សង្រ្គាម​ក្នុងតំបន់​កាហ្សា បាន​សម្តែង​នូវការ​រីករាយ​ការ​យ៉ាងខ្លាំង​ផងដែរ ព្រោះថាពួកគេ​មិនចាំបាច់​ព្រួយបារម្មណ៏ ពីការវាយប្រហារ​យ៉ាងសន្ធឹកសន្ធាប់​ពីអ៊ីស្រាអ៊ែល ទៀតឡើយ។

រីឯខាងក្រុមប្រឹក្សា​សន្តិសុខ ​របស់​អង្គការសហប្រជាជាតិ ក៏បានប្រកាសថា ខ្លួននឹងផ្តល់ ជំនួយ ស្បៀងអាហារ ជាបន្ទាន់ទៅ​ដល់​គ្រួសារ​ប្រមាណជា ៣៥០គ្រួសារ ស្មើនឹង ២.១០០នាក់ នៅតំបន់ហ្គាសា បន្ទាប់ពីផ្ទះ​របស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញ់ ដោយការវាយប្រហារ ពីសំណាក់ ប្រទេស​អ៊ីស្រាអែល​មកនោះ​​តាំងពីសប្តាហ៏មុនមក។  គួរបញ្ជាក់ថា ចាប់តាំង ពីមានការវាយប្រយុទ្ធគ្នា​យ៉ាងខ្លាំង តាំងពីសប្តាហ៏មុន​ មករវាង អ៊ីស្រាអ៊ែលនិង ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស នៅតំបន់ កាហ្សានោះ គឺបណ្តាល​ឲ្យប្រជាជន ប៉ាឡេ ស្ទីន ប្រមាណជាង ១៦០នាក់បានស្លាប់ ចំណែកប្រជាជន អ៊ីស្រាអ៊ែល​ស្លាប់ប្រមាណ ៥នាក់ប៉ុណ្ណោះ៕ (ដោយ អ៊ុន រស្មី)

​ធ្លាក់​​​យន្ត​ហោះ​​យោធា​​​នៅ​​យេម៉ែន​​​ស្លាប់​​​​១១នាក់

មនុស្ស​១១​នាក់ បាន​ស្លាប់​នូវក្នុង​ហេតុការណ៍ យន្តហោះ​ដឹកទំនិញ​យោធា​មួយ​គ្រឿង បាន​ធ្លាក់​ក្នុង​រដ្ឋធានី​សា​ណា​អា របស់​ប្រទេស​យេ​ម៉ែន នៅ​ថ្ងៃ​ពុធ​នេះ​។

ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា យន្តហោះ​ផលិត​នៅ​ប្រទេស​រុស្ស៊ី​បាន​ធ្លាក់ បន្ទាប់ពី​មាន​បញ្ហា​ផ្នែក​ម៉ាស៊ីន នៅ​ចម្ងាយ ២០គីឡូម៉ែត្រ ភាគខាងត្បូង​អាកាស​យាន​ដ្ឋាន​នៃ​រដ្ឋធានី​សា​ណា​អា របស់​ប្រទេស​យេ​ម៉ែន​។

”​មន្ត្រី​នៅ​ឯ​មូលដ្ឋាន​ទ័ពអាកាស​យេ​ម៉ែន​បាន​អះអាង​ថា មនុស្ស​ជិះ​នៅលើ​យន្តហោះ​នោះ​មាន​១១​នាក់​ រួមទាំង​ពី​ឡុត​ផងដែរ ហើយ​ពួកគេ​ទាំងអស់​មិន​មាន​នរណា​រួច​រស់​ជីវិត​នោះទេ​៕

ឥណ្ឌា​​កាត់​ទោស​​ប្រហារ​ជីវិត​​ភេរវ​ជន​ក្នុង​​ការ​វាយ​ប្រហារ​​ទីក្រុង​​ប៉ុម​បៃ

តាម​បណ្តាញ​សារព៌តមាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​របស់​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​កាត់ទោស​ប្រហារជីវិត​អ្នក​ទោស​​ភេរវ​ជន​​ម្នាក់​ឈ្មោះ មូហា​មេ​ដ អា​ម៉ាល់ កា​សាប់ ដែល​ជា​ភេរវជន​ចុងក្រោយ​ដែល​នៅ​រស់រាន​មានជីវិត​ក្នុង​ការវាយប្រហា​រកា​លពី​ឆ្នាំ​២០០៨ ក្នុង​ទីក្រុង​ប៉ុម​បៃ ប្រទេស ឥណ្ឌា​។

គួរបញ្ជាក់​ថា តាម​សេចក្តីសម្រេច​របស់​ចៅក្រម​ទីក្រុង​ម៉ុម​បៃ កាលពី​ខែ​ឧសភា ឆ្នាំ​២០១០ ថា​លោក មូហា​មេ​ដ អា​ម៉ាល់ កា​សាប់​ជា​​ជន​ជាតិ​​ប៉ា​គី​​ស្ថាន​​ដែល​​​​បាន​​​ហ្វឹកហាត់​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​​ជា​មួយ​នឹង​​ក្រុម​ភេរវជន​អាល់ កៃ​ដា នឹង​ត្រូវ​កាត់ទោស​ព្យួរក​ពី​បទ​ឃាតកម្ម និង​ផ្សំគំនិត​ក្នុង​ការបង្ក​សង្គ្រាម​នៅក្នុង​ប្រទេស​​ឥណ្ឌា​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us