Wednesday, May 22nd

Last update04:38:56 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ សន្តិសុខអន្តរជាតិ

សន្តិសុខអន្តរជាតិ

ទឹក​ជំនន់​​ក្នុង​​ប្រទេស​​អា​ហ្ស៊​ង់​ទីន​ស​ម្លាប់​​មនុស្ស​​កើន​​ដល់​​៥៧

ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ឥទ្ធិពល​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​បន្តបន្ទាប់​គ្នា​មក​លើ​រដ្ឋធានី Buenos Aires និង​ទីក្រុង La Plata បាន​បណ្តាល​ឲ្យ​លិចលង់​យ៉ាង​ខ្លាំង​។

គ្រោះមហន្តរាយ​នៃ​ទឹកជំនន់​នេះ បានសម្លាប់​ប្រជាជន​អា​ហ្ស៊​ង់​ទីន ជា​បន្តបន្ទាប់​កើន​ដល់ ៥៧ នាក់​។ យ៉ាងណាក្តី​មន្ត្រី​អា​ហ្ស៊​ង់​ទីន បាន​រាយការណ៍​ថា ទឹកជំនន់​ដែល​បាន​ជាន់​លិច​អាក្រក់ បំផុត​​ជាង​គេ​នោះ គឺ​ទីក្រុង ​La Plata ដោយ​បាន​សម្លាប់​មនុស្ស ៥១​នាក់ ដោយឡែក​នៅ​រដ្ឋ​ធានី Buenos Aires គេ​រក​សាកសព​ចំនួន​៧​នាក់​ប៉ុណ្ណោះ។

គួរបញ្ជាក់​ថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ ខណៈ​ដែល​ពួកគេ​ព្យាយាម​ស្រវេ​ស្រវា​រក​កន្លែង​សុវត្ថិភាព​ដោយ​ឡើង​លើ​ដំបូលផ្ទះ​និង​ចុងឈើ​ខ្ពស់ៗ និង​អ្នកខ្លះ​ទៀត​ត្រូវ​បាន​ខ្សែរ​ភ្លើង​ឆក់។

ចៅហ្វាយក្រុង La Plata លោក Pablo Bruera បាន​និយាយថា គ្រោះមហន្តរាយ​ធម្មជាតិ​នេះ ក៏​បាន​នាំ​យក​រថយន្ត និង​ផ្ទះ​សម្បែ ង​របស់​ប្រជាជន​ជាង​១​សែន​ខ្នង អណ្តែត​ពាសពេញ​ផ្ទៃ​ទឹក​នោះ​ផងដែរ ។

គួរ​បញ្ជាក់​ជួន​ដែរ​ថា ក្រោយ​ពី​ការ​ស្វែងរក​ឃើញ​សាកសព​ដែល​ស្លាប់​ដ៏​គួរ​តក់ស្លុត​រហូតដល់​៥៧នាក់​ នេះ រដ្ឋាភិបាល​នៃ​ប្រទេស​អា​ហ្សង់​ទីន​ក៏​បាន​ប្រកាស​ពី​ការ​កាន់ទុក្ខ​នូវ​ទូ​ទាំង​ប្រទេស​​រយៈ​ពេល​៣​ថ្ងៃ​ផងដែរ បន្ទាប់​គ្រោះមហន្តរាយធម្មជាតិ​ដ៏​កាច​សាហាវ​នេះ ពុំ​ធ្លាប់​ពីមុនមកនោះ។

យ៉ាងណាក្តី បើទោះបី​ទឹកភ្លៀង​ឈប់​ធ្លាក់ រីឯ​ទឹកជំនន់​បាន​ស្រកស្រុត​ចុះ​ទៅ​ហើយ​ក្តី ប៉ុន្តែ​អគ្គិស​នី​​នៅ​ពុំទាន់​មាន​ប្រើប្រាស់​នៅ​ឡើយ​ទេ។ មន្ត្រី​រដ្ឋាភិបាល​រដ្ឋាភិបាល​រាប់រយ​នាក់​ក៏​បាន​ចុះ ចែក​ចាយ​ទឹក ម្ហូបអាហារ និង​សម្លៀក​បំពាក់​ដល់​ប្រជាជន​រងគ្រោះ​ទាំងនោះផងដែរ​៕

បាតុករ​​ប៉ាឡេ​ស្ទីន​​រាប់​ពាន់នាក់​​ប៉ះទង្គិច​​ជាមួយ​​កង​កម្លាំង​​អ៊ីស្រាអែល​

ការផ្ទុះ​បាតុកម្ម​ជា​ថ្មី​ទៀត​នេះ បាន​កើតឡើង​នៅក្នុង​ក្រុង​ Hebron​ នៃ​តំបន់​West Bank​ ដោយ​ក្រុម​បាតុក​ប៉ាឡេ​ស្ទីន​រាប់ពាន់នាក់ ដែល​ខឹងសម្បា​យ៉ាងខ្លាំង​នឹង​ការ​ស្លាប់​​របស់​អ្នកទោស​ប៉ាឡេ​ស្ទីន​ម្នាក់​នៅក្នុង​ពន្ធនាគារ​អ៊ីស្រាអែល គឺ​លោក​ Maysara Abu Hamdiyeh​។​

ហ្វូង​បាតុករ​ទាំងនោះ​បាន​ប៉ះទង្គិច​គ្នា​ដ៏​សែន​តានតឹង​ជា​មួយ​​នឹង​កងកម្លាំង​អ៊ីស្រាអែល​ដែល​ចូលខ្លួន​មក​បង្ក្រាប់​ពួក​គេ​។

ទា​ហ៊ាន​អ៊ីស្រាអែល​ទាំងនោះ បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នឹង​គ្រាប់កាំភ្លើង​ជ័រ​បាញ់​ទៅលើ​ហ្វូង​បាតុករ ដើម្បី​ឆ្លើយតប​នឹង​ការ​គុប​ដុំថ្ម​ពី​សំណាក់​ក្រុម​បាតុករ​ប៉ាឡេ​ស្ទីន​។

ហេតុការណ៍​នោះ បាន​បណ្តាលអោយ​មាន​អ្នក​រងរបួស​ទាំង​សងខាង​។ ប៉ុន្តែ​យ៉ាងណាក្តី​នៅ​ពុំទាន់​មាន​ការបញ្ជាក់​ណាមួយ​ពី​ប៉ះពាល់​ដល់​អាយុជីវិត និង​រងរបួស​ប៉ុន្មាន​នាក់​នៅ​ឡើយ​។​

​គួរបញ្ជាក់​ថា ការប៉ះទង្គិច​ដ៏​តា​ន់តឹនេះ​បាន​ផ្តើមឡើង បន្ទាប់​ពី​ហ្វូង​បាតុករ​ប៉ាឡេ​ស្ទីន​រាប់ពាន់នាក់ បាន​ឈរ​ពាសពេញ​ដងផ្លូវ​ក្នុង​ក្រុង ​Hebron ​ដើម្បី​ចូលរួម​កាន់​ទុក្ខ​​ចំពោះ​ការស្លាប់​លោក ​Maysara Abu Hamdiyeh​។

លោក ​Maysara Abu Hamdiyeh​ បាន​ស្លាប់បាត់​ជីវិត​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​អ៊ីស្រាអែល​ដោយសារតែ​មាន​ជម្ងឺមហារីក​។

ប៉ុន្តែ​បើ​ទោះបីជា​បែប​នេះ​ក្តី​ហើយ​ពួក​មន្ត្រី​ប៉ាឡេ​ស្ទីន​បាន​ចោទ​ថា ការស្លាប់​របស់​អ្នកទោស​ប៉ាឡេ​ស្ទីន​វ័យ​៦៤​ឆ្នាំ​នេះ​ដោយសារ​តែ​អ៊ីស្រាអែល​មាន​ការធ្វេសប្រហែស នឹង​មិន​បាន​ផ្តល់​ថ្នាំ​ព្យាបាល​ដល់​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ដែលមាន​ជម្ងឺ​ឡើយ​។ ជា​ការឆ្លើយតប​អ៊ីស្រាអែល​បាន​អះអាង​ថា ការយកចិត្តទុក​ដាក់​​លើ​​អ្នក​ទោស​​ប៉ា​ឡេ​​ស្ទីន​ គឺ​​ត្រូវ​​បាន​​ផ្តល់​​ឲ្យ​​​គ្រប់​​គ្រាន់​​​ហើយ​។​

​គួរ​រម្លឹក​ជួន​ថា អ្នកទោស​ប៉ាឡេ​ស្ទីន​វ័យ ​៦៤​ឆ្នាំ​លោក Abu Hamdiyeh​ ត្រូវបាន​តុលាការ​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​ប៉ុនប៉ង​ធ្វើ​ភាវរ​កម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​តៀម​ការ​ហ្វេ​មួយ​ក្នុង​ក្រុង Jerusalem​ កាលពី​ឆ្នាំ​២០០២។ ​ប៉ុន្តែ​លោក​បាន​ស្លាប់​ដោយ​រោគ​មហារីក​កាលពី​ថ្ងៃ​អង្គារ​មុន​៕(ដោយៈថា ថៃ)

​អាមេរិក​ពង្រាយ​​មី​ស៊ី​ល ​ពារ​​ការ​ព្រមាន​​វាយ​ប្រហារ​​ពី​កូរ៉េ​ខាងជើង​

​ប្រទេស​កូរ៉េខាងជើង​បានចាត់ទុក​ដែន​កោះ Guam ស្ថិត​ក្នុង​​គោល​ដៅ​​សំខាន់​​មួយ​ ដើម្បី​​វាយ​​ប្រហារ​​ដោយ​​អាវុធ​​នុយក្លែអ៊ែ​​របស់​ខ្លួន​​ក្នុង​នោះ​​ក៏​​រួម​​មាន​​កោះ Hawaii  និង​​ប្រទេស​អាមេរិក​ផ្ទាល់​ផងដែរ។

បើទោះបី​ការ​គំរាម​គំហែង​របស់​កូរ៉េ​មិន​ទាន់​ផ្ទុះ​ឡើង​នៅ​ហេតុការណ៍​ណាមួយ​ក៏ដោយ ក៏ប៉ុន្តែ​មិន​អាច​ទុកចិត្ត​បាន​ឡើយ​ថា ការ​គំរាម​គំហែង​នោះ​នឹង​យ៉ាងណា ព្រោះ​ការ​វា​មានការ​វិវត្តន៍​ទៅ​មុខ​ជា​ចិន្ច នឹង​កាន់តែ​មាន​លក្ខណៈ​គួរឲ្យ​ព្រួយបារម្ភ​ទៅ។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​មន្ទី Pentagon អាមេរិកបាន​និយាយថា មី​ស៊ី​លី​ល​ជាច្រើនបានចាប់ផ្តើម​តម្រៀបដូចជា​កំផែង ដើម្បី​ទប់ទល​នឹង​អាវុធ​នុយក្លែអ៊ែ​របស់​ទី​ក្រុង​​ព្យុងយ៉ាង​។ ហើយ​មី​ស៊ី​ល នឹង​ត្រួវ​ដាក់ពង្រាយ​អោយ​រួច​នៅត្រឹម​ក្នុត​សប្តាហ៍​នេះ​។ សម្រាប់​នាវាចម្បាំង​ជា​គ្រឿង​ទៀត​នោះ​ក៏​នឹង​ត្រូវ​បញ្ជួន​ជា​បន្តបន្ទាប់​ទៀត​​ផង​​ដែរ។​

​មន្ទី Pentagon បាន​បញ្ជាក់​ដោយ​អំនួត​ទៀតថា មី​ស៊ី​ល​ទាំងនេះ​អាច​ការពារ​មូលដ្ឋាន​យោធាអាមេរិក​នៅ​លើ​កោះ Guam ដែល​ជា​មុខព្រួញ​នៃ​ការ​វាយ​ដោយ​នុយ​គ្លែអ៊ែ​បាន។

គួរបញ្ជាក់​ថា តំបន់​ត្រួតត្រា ដោយ​អាមេរិក​មួយ​នេះ មាន​ចម្ងាយ​ប្រហែលជា​៣,៣៨០​គីឡូម៉េត្រ ពី​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កូរ៉េខាងជើង និង​មាន​លំនៅដ្ឋាន​យោ​ធា​​​អាមេរិក​ ​៦​ពាន់​ខ្នង ដែល​រួមមាន​ទាំង​នាវា​មុជទឹក និង​​យន្ត​ហោះ​​ទម្លាក់​​គ្រាប់​បែក​​ទៀត​​ផង។​

​យ៉ាងណា​ក៏ដោយ​ចុះអ្នកវិភាគ​ជា​ច្រើនបាន​និយាយថា កូរ៉េខាងជើងនៅ​មិនទាន​ច្បាស់​នៅឡើយ ថា​នឹង​ប្រើ​បច្ចេកវិទ្យនុ​យក្លែ​អ៊ែ ឬ​គ្រាប់ផ្លោង​មី​ស៊ី​ល ដើម្បី​បាញ់​ទៅលើ​ប្រទេស​មហារអំណាច​អាមេរិក​។

ប៉ុន្តែ​សម្រាប់​គោលដៅ​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​អា​មរិក​ក្នុង​តំបន់​វិញ​នោះ កូរ៉េខាងជើង​អាច​នឹង​ប្រើ​មី​ស៊ី​ល​ក្នុង​រយៈ​ចម្ងាយ​ពាក់កណ្តាល​ប៉ុណ្ណោះ។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Chuck Hagel បាន​និយាយថា ទីក្រុង​ព្យុងយ៉ាងកាន់តែ​ដុតកម្តៅ​ឲ្យមាន​ភ្លើងសង្គ្រាម​ខ្លាំង​ឡើង​ពី​មួយថ្ងៃ​ទៅ​មួ​យ​ថ្ងៃ​ដែល​ទាំង​នេះជា​ការបង្ហាញ់ឲ្យឃើញ​យ៉ាង​ច្បាស់​ពី​គ្រោះថ្នាក់​ដ៏​ពិតប្រាកដ​សម្រាប់​សហរដ្ឋ​អាម​រេ​ក នឹង​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន​៕(ដោយៈ​​ថា ថៃ)​

​កូរ៉េ​ខាងជើង​​ឲ្យ​​យោធា​វាយ​ប្រហារ​ដោយ​​សព្វា​វុធ​​នុយ​ក្លេអ៊ែ​រ

កូរ៉េខាងជើង កាលពី​ថ្ងៃ​ព្រហស្បត៍បាន​ព្រមាន​ថា យោធា​របស់​ខ្លួនត្រូវបាន​អនុញ្ញាត​អោយ​ធ្វើការ​វាយ​ប្រហារ​​លើ​អាមេរិក​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​តូច ស្រាល​និង​ចំរុះ​។

ជាមួយគ្នា​នោះ​មន្ទីរ​បញ្ច​កោណ នៅ​ក្រុង​វ៉ាស៊ីនតោន បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​ប្រព័ន្ធ​ការពារ​ទល់ នឹង​កាំជ្រួច​ទៅកាន់​ទឹកដី​ប៉ាស៊ីហ្វិក គឺ​កោះ​Guam ដើម្បី​ពង្រឹង​​ការ​ការ​ពារ​​តំបន់​​ទល់​នឹង​ការវាយប្រហារ​ដែល​អាច​កើត​មាន​ចេញពី កូរ៉េខាងជើង​។

ជុំវិញ​នឹង​ការព្រមាន​របស់​កូរ៉េខាងជើង​ត្រូវបាន​ក្រុមអ្នកវិភាគ រំពឹងថា​នឹង​មិន​មាន​ការវាយប្រហា​រ​ដោយគ្រាប់បែក​នុយក្លេអ៊ែរ​ពី​​សំណាក់​​កូរ៉េខាង​ជើង​​នោះទេ​។​

ជាង​៦​ពាន់​​នាក់​​ស្លាប់​​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​​នៅ​​ស៊ី​រី​នៅក្នុង​​ខែ​មិនា​

​គិត​ជា​សរុប​នៅក្នុង​ខែ​មិនា ឆ្នាំ​២០១៣ កន្លងទៅនេះ​មាន​មនុស្ស​ស្លាប់​ឡើង​រហូត​ដល់​ជាង ៦ពាន់​នាក់​​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ដោយសារ​តែ​សង្គ្រាម​បង្កឡើង​ដោយ​កង​ទ័ព​​រដ្ឋាភិបាល និង ពួក​ឧទ្ទាម។

តាម​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ស៊ី​រី​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អង្គគ្លេស​បានអោយដឹងថា ចាប់តាំងពី​មាន​ការ​ងើប​ប៉ះ​បោ​រប្រឆាំង​​នឹង​រដ្ឋាភិបាល​ស៊ី​រី លោក​បា​សាល់​អា​ហ្សា​ត​មក​មានតែ​ខែ​មិនា​មួយ​​ប៉ុណ្ណោះ ដែល​មាន​​មនុស្ស​ស្លាប់​ច្រើន​បំផុត​រហូតដល់​​៦០០៥​នាក់។

ក្នុង​របាយការណ៍​នោះ​បាន​បញ្ជាក់ទៀតថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំងនោះ​មានដូចជា ស្រី្ត​មានចំនួន ២៩១នាក់ ក្មេងៗ២៩៨​នាក់ ពួក​ឧទ្ទាម​ប្រ​ឆាំង​​រដ្ឋាភិបាល​ស៊ី​រី ១៤៨៦នាក់ និង​កងទ័ព​រដ្ឋាភិបាល​ចំនួន ១៤៦៤​នាក់។ ក្នុងនោះក៏​មាន​ជា​ជន​ស៊ីវិល និង ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់​ទៀត ដែល​​បាន​​ស្លាប់​​បាត់​បង់​​ជីវិត​​ដោយ​​មិន​​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

​អ្នកគ្រប់គ្រង​អង្គការ​សិទ្ធិ​មនុស្ស​បាន​និយាយថា អំពើហឹង្សា​ដែល​ផ្ទុះ​ឡើង​ក្នុង​ប្រទេ​សស៊ី​រី​ដែល​បង្ករ​ឡើង​ដោយ​ពួក​ឧទ្ធាម​ប្រដាប់អាវុធ និង​កងទ័ព​រដ្ឋាភិបាល​គិត​ជា​សរុបទៅ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​ទៅ ៦២៥៥៤​នាក់​​ ឯណោះ​ដែល​ត្រូវ​បាន​គត់​ទុក​ក្នុង​របាយការណ៍។

លោក Rami Abdelrahman ប្រមុខ​ដឹកនាំ​អង្គការ​សិទ្ធិមនុស្ស​បាន​សន្និដ្ឋានថា​គិត ជា​សរុប​ចាប់​តាំងពី​មាន​សង្គ្រាម​ក្នុងប្រទេស​ស៊ី​រី​នោះមក​មាន​មនុស្ស​ប្រហែល​១២ មឺន​នា​ក់ ត្រូវបាន​ស្លាប់​បាត់បង​ជីវិត​ដ៏​គួ​អោយ​តក់ស្លុត។

ដោយឡែក​អង្គការសហប្រជាជាតិ​វិញ​បាន​​បញ្ជាក់​ក្នុងរ​បាយ​ករាណ៍​ថា ចាប់តាំងពី​មាន​អំពើហឹង្សា​មក មាន​​អ្នក​ស្លាប់​​ត្រឹម​តែ​​៧​សែន​នាក់​ប៉ុណ្ណោះ​៕(ដោយៈថា ថៃ)

កង​កម្លាំង​​សហភាព​​អ៊ឺរ៉ុប​​បើក​​បេសកម្ម​​បង្វឹក​​ដល់​​ទាហ៊ាន​ម៉ាលី​

​បេសកម្ម​របស់​សហភាព​អ៊ឺរ៉ុប​ក្នុងការ​បង្វឹក​ដល់​កង​ទ័ព​ម៉ាលី​បាន​ចាប់ផ្តើម​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​។ ​បេសកម្ម​បង្វឹក​ដល់​កងកម្លាំង​ម៉ាលី​នេះ ​គឺ​ធ្វើឡើង​​ ដើម្បី​​ឲ្យ​កង​កម្លាំង​​ប្រទេស​នេះ អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការការពារ​ខ្លួន​ពីរ​ការវាយប្រហារ ឬ​ការផ្តួលរំលំ​ជា​ថ្មី​ពី​សំណាក់​ក្រុម​ឧទាម​អ៊ីស្លាម​ជ្រុលនិយម​។

គួរបញ្ជាក់​ថា ប្រទេស​បារាំង​បាន​ចូលធ្វើ​អន្តរាគ​ម​ន៏​បណ្តេញ​ក្រុម​ឧទាម​ក្នុង​ប្រទេស​នេះ​កាលពី​ខែ​មករា ដើម្បី​ជួយ​ទៅ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាលី​។ ​​កង​វរ​សេ​នា​​តូច​​​ចំនួន​៤​ដំបូង​គេ​របស់​ប្រទេស​ម៉ាលី​កំពុង​តែ​ទទួល​ការ​បង្វឹក​ពីរ​កងកម្លាំង​របស់​ស​ហ​ភាព​អ៊ីរ៉ុប​​មក​ពី​​២២​​ប្រទេស​​ដែល​​ធ្វើឡើង​នៅ​ចំងាយ​ប្រមាណ​៦០​គីឡូ​ម៉ែត្រ​​ពី​​រដ្ឋ​ធានី​ Bamako​។

កងកម្លាំង​មកពីរ ២២​ប្រទេស​នៃ​តំបន់​អ៊ឺរ៉ុប​នោះ គឺ​មាន​ចំនួន​៥៥០​នាក់ ហើយ​ក្នុង​ចំណោម​នេះ​មាន​១៥០​នាក់​ ​គឺ​ទទួល​រ៉ាប់​រ៉ង​ខាង​ផ្នែក​បង្វឹក​។ សូមបញ្ជាក់​ថា ប្រ​ទេស​​បារាំង​​ គឺជា​អ្នក​បញ្ជូន​កងកម្លាំងរ​បស់​ខ្លួន​ទៅ​កាន់​ប្រទេស​ម៉ាលី​ច្រើនជាងគេ​ដើម្បី​បង្វឹក​កងកម្លាំង​ម៉ាលី​ទាំងនោះ ហើយ​ការ​បង្វឹក​នេះ​នឹង​ត្រូវ​ចំណាយ​រយៈ​ពេល​​១៥​ខែ​។

ការបញ្ជូន​កងកម្លាំង​ពី​សហភាព​អ៊ឺរ៉ុប​ដើម្បី​បង្វឹក​ដល់​កងកម្លាំង​ម៉ាលី​នោះទេ គឺធ្វើឡើង​ខណៈពេលដែល​កងកម្លាំង​របស់​បារាំង​គ្រោង​នឹង​ដក​ចេញពី​ប្រទេស​ម៉ាលី​ជា​បណ្តើរៗ ដូច្នេះ​ត្រូវតែ​មាន​ការពង្រឹង​សមត្ថភាព​របស់​កងកម្លាំង​ម៉ាលី​ ​គឺ​ជា​រឿង​ដ៏​សំខាន់​ដើម្បី​អាច​ទប់ទល់​ជាមួយនឹង​ក្រុម​ឧទាម​អ៊ីស្លាម​ជ្រុលនិយម បើ​ទោះ​បី​ជា​ភាគច្រើន​នៃ​ក្រុម​ឧទាម​ទាំងអស់​ត្រូវ​បាន​កងកម្លាំង​របស់​បារាំង​បង្ក្រា​បដោ​យ​។

​គួរបញ្ជាក់​ថា នា​ពេល​ថ្មីៗ​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គីមូន​ធ្លាប់បា​និយាយ​ថា អង្គការសហប្រជាជាតិ​គ្រោង​នឹង​បញ្ជូន​អ្នក​រក្សា​សន្តិ​សុខ​​ប្រមាណ​​ជាង​១​ម៉ឺន​នាក់​ ដើម្បី​ធ្លាប់​មើល​ស្ថានភាព​ក្នុង​ប្រទេស​ម៉ាលី​ផងដែរ​។

គួរបញ្ជាក់​ថា ប្រទេស​បារាំង​បាន​បញ្ជូន​កងកម្លាំងរ​បស់​ខ្លួន​ចូល​ធ្វើ​អន្តរាគ​ម​ន៏​ជួយ​ទៅ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាលី​កាលពី​ខែ​មករា​ ដើម្បី​បង្ក្រាប​ក្រុម​ឧទាម​ជ្រុល​​និយម​​​ដែល​បាន​ចូល​ដណ្តើម​កាន់កាប់​ទីក្រុង​សំខាន់ៗ របស់​ប្រទេស​ម៉ាលី​។

ការចូល​ធ្វើ​អន្តរា​គម​ន៏​នេះ គឺ​ធ្វើឡើង​ក្រោយពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្តីសម្រេច​ឲ្យមាន​ការធ្វើអន្តរាគមន៏​ជួយ​ទៅ​ដល់​​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាលី​៕​(​ដោយៈអ៊ុន រស្មី​)

កូរ៉េ​ខាងជើង​ប្រកាស​ថា​ ខ្លួន​ស្ថិត​​ក្នុង​​រដ្ឋ​​ជា​សង្គ្រាម​​ជាមួយ​​កូរ៉េ​ខាងត្បូង​

​កូរ៉េ​ខាងជើង​បាន​ប្រកាស​ក្តែងៗ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ខ្លួន​បាន​ក្លាយ​ជា​រដ្ឋ​នៃ​សង្គ្រាម​មួយ​ហើយ​ជាមួយ​កូរ៉េ​ខាងត្បូង។ សេចក្តីថ្លែងការណ៍​ជា​ចិត្តសាស្ត្រ​ដែល​ដាក់​សម្ពាធ​​ទៅ​លើ​រដ្ឋាភិបាល កូរ៉េខាងត្បូង និង​ជា​ការបង្ក​ហេតុនេះ ត្រូវបាន​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ​ផ្លូវការ KCNA។

កូរ៉េខាងជើង បាន​គំរាម​គំហែង​វាយប្រហារ​ស្ទើ​រាល់ថ្ងៃ​មិន​លោះ បន្ទាប់​ពី​អង្គការសហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​ជុំវិញ​​ការ​សាក​ល្បង​​នុយ​ក្លែ​អ៊ែ ​កាលពី​​ខែ​កុម្ភៈ​​កន្លង​ទៅ​។

មិនតែប៉ុណ្ណោះ កូរ៉េខាងជើង​ក៏​បាន​ខឹង​ក្រោធ​យ៉ាងខ្លាំង​ចំពោះ​ការធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​កូរ៉េខាងត្បូង និង​អាមេរិកកាំង​ប្រចាំ​ឆ្នាំ​ផង​ដែរ។

កូរ៉េ​ទាំង​ពីរ ជានិច្ចកាល​តាមន័យ​បច្ចេកទេសនៅតែ​ស្ថិត​ក្នុង​សង្គ្រាម​នៅ​ឡើយ ព្រោះ​សង្គ្រាម​កូរ៉េ​ឆ្នាំ១៩៥០-៥៣ បាន​បញ្ចប់ទៅដោយ​យុទ្ធសន្តិភាព។ ក៏ប៉ុន្តែ កូរ៉េ​ខាង​ជើង បាន​ប្រកាស​កាលពី​ដើម​ខែ​នេះ​ថា ខ្លួន​បាន​ហែក​ចោល​នូវ​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទ្វេភាគី​ដទៃទៀត ដែល​ចុះហត្ថលេខា​ជាមួយ​រដ្ឋា​ភិ​បាល​​ក្រុង​សេ​អ៊ូ​ល។

អ្នកវិភាគ​ជា​ច្រើន បាន​ជឿជាក់ថា រាល់​ការ​ផ្ទុះឡើង​នៅ សង្គ្រាម​ជាមូយ​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក គឺជា​ការ​ធ្វើ​អន្ត​ឃាត​ខ្លួនឯង​ទៅ​វិញ​នោះ​ទេ សម្រាប់​ទីក្រុង​ព្យុង​យ៉ាង​។​

​គួរបញ្ជាក់​ថា ស្ថានភាព​តាន់តឹង​នៅ​ឧបទ្វីប​កូរ៉េ កំពុង​ពុះកញ្ជ្រោល​ជិត​ដល់​កំពូល​ហើយ។ កាលពី​ថ្ងៃ​សុក្រ​​ អគ្គ​មគ្គុទេស៍កូ​រ៉េ​ខាងជើ​ង លោក​គឹម ជុង​អ៊ុន ក៏​បាន​ដាក់​​បញ្ជារ ដល់​កងកម្លាំង​ពិសេស​របស់​ខ្លួន​ដំឡើង​មី​ស៊ី​ល និង​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ ដើម្បីត្រៀម​វាយប្រហារ​សហរដ្ឋអាមេរិក​ព្រមទាំង​មូល​ដ្ឋាន​​យោធា​អាមេរិក​នៅ​តំបន់​ប៉ាស៊ីហ្វិក និង​នៅ​កូរ៉េខាងត្បូង។

ការ​ដាក់​បញ្ជារ​អោយ​ទ័ព​កូរ៉េខាងជើង​ដំឡើង​មី​ស៊ី​ល​នេះ ក៏​ដើម្បី​ត្រៀម​បាញ់​ប្រឆាំង​យន្តហោះ​ប្រភេទ B-២ របស់​អាមេរិក​ចំនួន​ពីរ​គ្រឿង​ផង​ដែរ ដែល​បាន​ធ្វើ​ការ​ហោះ​ហើ​រ​លើ​ដែនអាកាស​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​នៅ​កូរ៉េ​ខាងត្បូង ៕

​លោក​បាន គីមូន​៖ ​កង​​រក្សា​សន្តិភាព​​ប្រមាណ​​ជាង​១​ម៉ឺន​នាក់​​នឹង​​បញ្ជូន​​ទៅ​​ម៉ាលី​

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​បាន គី​មូន បាន​បញ្ជាក់ថា កង​រក្សា​សន្តិ​ភាព​​រប​ស់​អង្គការសហប្រជាជាតិ​ប្រមាណ​ជាង ១​ម៉ឺន​នាក់ នឹង​ត្រូវបាន​បញ្ជូន​​​ទៅ​​កាន់​​ប្រទេស​ម៉ាលី​ ដើម្បី​ឃ្លាំមើល និង ទប់​ស្តាត់​ពី​ការគំរាមកំហែ​ង​ណាមួយ​ពីរ​សំណាក់​ក្រុម​ឧទាម​អ៊ីស្លាម​ជ្រុលនិយម​ដែល​ទើបតែ​​ត្រូវ​បាន​កងកម្លាំង​របស់​ប្រ​ទេស​​​បារាំង​បាន​បណ្តេញចេញ​ពី​ទីក្រុង​សំខាន់ៗ​​នា​ពេល​ថ្មីៗ​នេះ​។

គម្រោង​បញ្ជូន​កង​រក្សាសន្តិភាព​រប​ស់​អង្គការសហប្រជាជាតិ​ទៅកាន់​ប្រទេស​ម៉ាលី​នេះ គឺធ្វើឡើង​ខណៈពេលដែល​បារាំង​គ្រោង​នឹង​ដក​ទ័ព​របស់​ខ្លួន​ចេញពី​ម៉ាលី​នា​ពេល​ឆាប់ៗ​នេះ​។

​កង​រក្សាសន្តិភាព​រប​ស់​អង្គការសហប្រជាជាតិ ប្រមាណ​មួយ​ម៉ឺន​មួយ​ពាន់​នាក់ គ្រោង​នឹង​បញ្ជូន​ទៅកាន់​ប្រទេស​ម៉ាលី​ដើម្បី​ត្រួតពិនិត្យ​ស្ថាន​ការណ៏ និង ការពារ​ពី​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ឧទាម​អ៊ីស្លាម​ជ្រុលនិយម​។

បើទោះបីជា ក្រុម​ឧទាម​នេះ​ត្រូវបាន​រត់​ខ្ចាត់ខ្ចាយ​អស់ហើយ​ក៏​ដោយ ក៏​ស្ថេរភាព​ក្នុង​ប្រទេស​ម៉ាលី​មិនទាន់​អាច​ធានា​បាន​នៅឡើយ​ជាពិសេស​នោះ​ក្រោយ​ពេល​​ដែល​​កង​កម្លាំង​​របស់​​បារាំង​​ដក​ចេញ​​ពី​​ប្រទេស​​ម៉ាលី​​នៅ​ខែ​មេសា​ខាង​មុខ​នេះ​តែម្តង​។

ដូច្នេះ​គេ​បា​រម្ម​ថា ក្រោយពេល​ដែល​កងកម្លាំង​របស់​បារាំង​ដកចេញ​ពី​ប្រទេស​ម៉ាលី​ក្រុម​​ឧទាម​​អ៊ីស្លាម​​ជ្រុល​និយម​​អាច​​នឹង​​ត្រលប់​មក​បង្ក​ភាពអសន្តិសុខ​ឡើង​វិញ​​ជាមិនខាន​។

​គួរបញ្ជាក់​ថា ប្រទេស​បារាំង​បាន​បញ្ជូន​យោធា​របស់​ខ្លួន​ធ្វើ​អន្តរា​គម​ន៏​ក្នុងប្រទេស​ម៉ាលី​កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ដោយ​ធ្វើ​ការបង្ក្រាប​ទៅលើ​ក្រុម​ឧទាម​ក្នុង​ប្រទេស​​នោះ​ដែល​ចង់​វាយ​ផ្តួលរំលំ​រដ្ឋាភិបាល​ម៉ាលី​។

ការបញ្ជូន​កងកម្លាំង​របស់​បារាំង​ទៅកាន់​ប្រទេស​ម៉ាលី​នោះ គឺ​ធ្វើឡើង​ក្រោយពេល​ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ដាក់ចេញ​នូវ​សេច​ក្តី​សម្រេច​​ឲ្យមាន​ការជួយអន្តរាគមន៏​ដល់​រដ្ឋាភិបាល​ម៉ាលី​។

​ជា​ការកត់សំគាល់​វត្តមាន​របស់​យោធា​បារាំង​ក្នុង​ប្រទេស​ម៉ាលី​ដើម្បី​បើក​ប្រត្តិបត្តិការ​បោសសំអា​តក្រុម​ឧទាម​អ៊ីស្លាម​ជ្រុល​និយមនោះ​បាន​ធ្វើឲ្យ​ក្រុមភេ​វករ​ជាច្រើន​មិន​សប្បាយចិត្ត​នោះទេ​។

ជា​ការសង​សឹងក្រុម​ភេ​វករ​ទាំងនោះ​បាន​ចាប់​ជនជាតិ​បារាំង​ធ្វើ​ជា​ចំណាត់​ខ្មាំង និង​បាន​សម្លាប់​ជា​បន្តបន្ទាប់​ផង​ដែរ​៕(​ដោយៈអ៊ុន រស្មី​)

​បងធំ​​កូរ៉េ​ខាង​ជើង ​ព្រមាន​​ប្រធានា​ធិបតី​​ស្រី​របស់​​កូរ៉េ​​ខាងត្បូង​

ការព្រមាន​ធ្ងន់ៗ​របស់​បងធំ​ទីក្រុង​ព្យុង​យ៉ាង លើ​ប្រធានាធិបតី​ស្រី​កូរ៉េខាងត្បូង គឺ​លោក​ស្រី​​ប៉ាក គុន​ហ៊ឺ​នេះ ធ្វើឡើង​នៅ​ថ្ងៃ​ពុធ ទី​២៧ ខែ​មិនា​នេះ​ដើម្បី​ប្រឆាំង​នឹង​ការរិះគន់ និង​ការនិយាយ​បង្ខូច​កូរ៉េខាងជើង។

ប្រតិកម្ម​នេះ បាន​ធ្វើឡើងក្រោយ​ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក់ គុន​ហ៊ឺ កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​អោយ​ប្រទេស​កូរ៉េខាងជើង​បោះបង់ចោល ឥរិយា​បទ​​បង្ក​រ​ហេតុ​ជា​មួយ​ប្រទេសជិតខាង ដើម្បី​ទុក​ផ្លូវ​រស់​តែមួយគត់​របស់​ព្យុង​យ៉ាង​ដើម្បី​ចៀសផុត​ពី​សេចក្តីស្លាប់​នោះ​។

កូរ៉េខាងជើង​ក៍​ត្រូវ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផងដែរ​។ ​យ៉ាងណា​ក៍ដោយ​នៅ​ថ្ងៃ​ពុធ​នេះ​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​ប្រាប់​ទៅ​កាន់​លោកស្រី​ប៉ាក់ គុន​ហ៊ឺ​​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​កូរ៉េ​ខាងត្បូង​គួរតែ​ប្រុងប្រយ័ត្ន​ខ្លួនឯង​ឲ្យបាន​ច្រើនជាងនេះ ដើម្បី​បញ្ចៀស​ខ្លួន​ពី​សេចក្តី​វិនាស​អន្តរាយ​ដ៏​គួរ​អោយ​តក់ស្លុត​។

​គួរបញ្ជាក់​ថា ជាច្រើន​សប្តាហ៍​មក​ហើយ​ដែល​កូរ៉េខាងជើង​បាន​ស្រែក​គំរាម​ពី​ការវាយប្រហា​រលើ​កូរ៉េខាងត្បូង និង​អាមេរិក​ក៏ប៉ុន្តែ​ការព្រមាន​ចុងក្រោយ​នេះ​ហាក់​មាន​លក្ខណៈ​ច្បាស់លាស់​ខុស​ពី​សព្វមួយដង និង​គួរឱ្យ​ព្រួយបារម្ភ​បំផុត​ចំពោះ​ការ​ផ្ទុះឡើង​នូវ​ភ្លើងសង្គ្រាម​ក្នុង​ឧបទ្វីប​កូរ៉េ​។

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ជំរុញ​អោយ​ប្រធានាធិបតី​កូរ៉េខាងជើង​បោះបង់​ចោល​កម្មវិធី​នុយក្លែអ៊ែ និង​មី​ស៊ី​ល ​ដើម្បី​សន្តិ​សុខ​​ក្នុង​តំបន់​។​

ការ​ថ្លែង​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៣​នៃ​ការបាញ់​ពន្លិច​នាវា​ជើង​ទឹក​កូរ៉េខាងត្បូង​មួយ​គ្រឿង​ដែល​បាន​បណ្តាល​ឲ្យ​ទាហានជើងទឹ​ក​កូរ៉េ​ខាង​ត្បូ​ង​​ចំនួន​៤៦​នាក់​ស្លាប់​។ ​ប៉ុន្តែ​យ៉ាងណាក្តី រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​តែងតែ​បដិសេធ​ជា​ចិន្ច​ចំពោះ​ហេតុការណ៍​ដ៏​រន្ធត់​នោះ​៕(ដោយៈ​ថា ថៃ)

​រញ្ជួយ​​ដី​​កម្លាំង ​៦,១​រិ​ច្ឆ​ទ័​រ ​អង្រួន​​អគារ​​នៅ​​តៃវ៉ាន់

​រញ្ជួយ​ដី​កម្លាំង ៦,៥រិ​ច្ឆ​ទ័​រ មួយ​បាន​វាយប្រហារកោះ​តៃវ៉ាន់​នៅ​ភាគ​កណ្តាល ដោយ​បាន​ចាប់​អង្រួន​អគារ​នៅ​ក្រុង​តៃប៉ិ កាលពី​វេលា​ម៉ោង ១០និង ៣​នាទី​ព្រឹក ម៉ោង​ក្នុង​តំបន់ត្រូវ​នឹងម៉ោង​២ និង ៣នាទី​ម៉ោង សកល​នៅ​ថ្ងៃ​ពុធ​នេះ​។

នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​បណ្តាញ​រញ្ជូយ​ផែនដី​របស់​ប្រទេស​ចិន​។ រញ្ជួយដីនេះ គឺ​ស្ថិតនៅ​ជម្រៅ ៨​គីឡូម៉ែត្រ​ ​​នៃ​កម្រិត​២៤​ដឺ​ក្រ​នៃ​រយៈទទឹង​ខាងជើង និង ១២១ដឺ​ក្រ​នៃ​រយៈបណ្តា​យខាងកើត​។

ដោយឡែក​អាជ្ញាធរ​នៃ​កោះ​តៃវ៉ាន់​វិញ​បាន​ចេញផ្សាយ​ថា កម្រិត​នៃ​ការរញ្ជួយ​នោះ​មាន​តែ ៦,១នៃ​រង្វាស់រិ​ចទ័​រ តែ​ប៉ុណ្ណោះ​។ 

ចំនួន​​អ្នក​​ស្លាប់​​នៅ​ក្នុង​​អំពើ​​ហិង្សា​​នៅ​ភូមា​​កើនឡើង​​ដល់​​៤០​នាក់​

ជម្លោះ​រវាង​សហគមន៍​អ្នក​កាន់​សាសនាព្រះពុទ្ធ​និង​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​កាន់តែ​រីក​រាលដាល​និង​មាន​លក្ខណៈ​យ៉ាង​កាច​សាហាវ​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ​​នៅក្នុង​ប្រទេស ម៉ី​យ៉ាន់​ម៉ា​។

​អំពើហិង្សា​ប្រឈមមុខ​ដាក់គ្នា​រវាង​សហគមន៍​សាសនា​ទាំងពីរ​នេះ​នៅ​កណ្តាល​ប្រទេស​ម៉ី​យ៉ាន់​ម៉ា​ដែល​បាន​បណ្តាលឲ្យ​មនុស្ស​​ស្លាប់​កើន​ឡើង​​ដល់​​៤០​នាក់​​ហើយ និង​បាន​បណ្តាល​ឲ្យ​ប្រជាជន​ចំនួន ៩.៦០០​នាក់ បាត់បង់​ផ្ទះសម្បែង​។

អំពើហិង្សា​នេះ​បាន​ចាប់​ផ្ទុះ​ឡើង​ក្រោយ​ពី​មាន​ការឈ្លោះប្រកែក​ទាស់ទែង​គ្នា​នៅ​ផ្សារ​មួយ​កាលពី​ថ្ងៃ​យប់​ថ្ងៃ​ទី២០ ខែ​មីនា រវាង​អ្នក​លក់​ជា​អ្នក​កាន់​សាសនា​អ៊ី​ស្លាម​​និង​ក្រុម​អ្នក​ទិញ​កាន់​ព្រះពុទ្ធសាសនា​។

អំពើហិង្សា​នេះ​កាលណោះ​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​ក្នុងនោះ​ក៏​មាន​ព្រះសង្ឃ​មួយ​អង្គ​ដែរ​និង​បាន​បណ្តាល​ឲ្យ​វិហារ​សាស​នា​​អ៊ីស្លាម​៣​កន្លែង​ត្រូវ​វិនាស​អន្តរាយ​។​

​សូមបញ្ជាក់​ថា ឧប្បត្តិហេតុ​ទាំងនេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​មួយ​ដែល​ទំនាក់ទំនង​រវាង​សហគមន៍​ពុទ្ធសាសនា​និង​សហគមន៍​អ៊ីស្លាម​កំពុងតែ​មាន​ភាព​តាន​តឹង​​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។

ដោយ​អំពើ​ហិង្សា​ដ៏​សែន​សាហាវ​២​លើក​រវាង​សហគមន៍​ពុទ្ធសាសនា​នៅ​រដ្ឋ​រ៉ា​គីន​និង​សហគមន៍​សាសនា​អ៊ីស្លាម​ដែល​ជា​ជនជាតិ​ភាគតិច Rohingyas​ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​១៨០​នាក់​និង​មាន​ជនភៀសខ្លួន​ជាង​១១​ម៉ឺន​៥០០០​នាក់​នៅ​ឆ្នាំ​២០១២​ក្នុង​រដ្ឋ​រ៉ា​គីន​នៅ​ភាគ​ខាងលិច​ប្រទេស​ភូមា​៕(ដោយៈជា ធីរិទ្ធ)​

ស្ត្រី​ម្នាក់​​ស្លាប់ ​បន្ទាប់​ពី​ដុត​សម្លាប់​ខ្លួន ​តវ៉ា​ការ​គ្រប់​គ្រង​​របស់​​ចិន​នៅ​ទី​បេត៍

ស្ត្រី​ជនជាតិ​ទី​បេត៍ ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង បន្ទាប់ពី​បាន​យក​សាំង​ស្រោច​លើ​ខ្លួន​ហើយ​បាន​ដុត​សម្លាប់ខ្លួន ដើម្បី​ជា​ការតវ៉ា​ប្រឆាំង​ការគ្រប់គ្រង​របស់​ចិន​នៅ​តំ​បន់​ទី​បេត៍​។

ការដុតសម្លាប់ខ្លួន​នេះបាន​កើតឡើង កាលពី​ថ្ងៃ​ចន្ទនៅ​ជិត​វត្ត​មួយ​នៅក្នុង​ទីប្រជុំជន Aba ក្នុង​ខេត្តស៊ី​ជួន ក្នុង​ប្រទេស​ចិន​ភាគ​ខាងលិច​។

ស្ត្រី​រូប​នេះឈ្មោះ កាល់​គ្យី (Kalkyi) អាយុ ៣០​ឆ្នាំ មានកូន ៤​នាក់​នៅក្នុង​បន្ទុក​។ សូម​រំលឹក​ថា មនុស្ស​១១០​ហើយ បាន​ដុត​សម្លាប់ខ្លួននៅ​ទីប្រជុំជន “Aba”​នេះ  ដើម្បី​​តវ៉ា​​ប្រឆាំង​ការគ្រប់គ្រង​របស់​ចិន ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។​

ស្ត្រី​ម្នាក់​​ស្លាប់ ​បន្ទាប់​ពី​ដុត​សម្លាប់​ខ្លួន ​តវ៉ា​ការ​គ្រប់​គ្រង​​របស់​​ចិន​នៅ​ទី​បេត៍

ស្ត្រី​ជនជាតិ​ទី​បេត៍ ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង បន្ទាប់ពី​បាន​យក​សាំង​ស្រោច​លើ​ខ្លួន​ហើយ​បាន​ដុត​សម្លាប់ខ្លួន ដើម្បី​ជា​ការតវ៉ា​ប្រឆាំង​ការគ្រប់គ្រង​របស់​ចិន​នៅ​តំ​បន់​ទី​បេត៍​។

ការដុតសម្លាប់ខ្លួន​នេះបាន​កើតឡើង កាលពី​ថ្ងៃ​ចន្ទនៅ​ជិត​វត្ត​មួយ​នៅក្នុង​ទីប្រជុំជន Aba ក្នុង​ខេត្តស៊ី​ជួន ក្នុង​ប្រទេស​ចិន​ភាគ​ខាងលិច​។

ស្ត្រី​រូប​នេះឈ្មោះ កាល់​គ្យី (Kalkyi) អាយុ ៣០​ឆ្នាំ មានកូន ៤​នាក់​នៅក្នុង​បន្ទុក​។ សូម​រំលឹក​ថា មនុស្ស​១១០​ហើយ​​បាន​​​ដុត​​​​សម្លាប់​​ខ្លួន​​នៅ​​ទី​​ប្រជុំ​​ជន “Aba”​នេះ​  ដើម្បី​​​តវ៉ា​​​ប្រឆាំង​​ការគ្រប់គ្រង​របស់​ចិន ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។​

​ផ្ទុះ​ហឹង្សា​​ក្នុង​​បាតុកម្ម​​នៅ​​ប្រទេស​​បារាំង​​ប្រឆាំង​​ការស្រឡាញ់​​ភេទ​​ដូចគ្នា​

​ការប៉ះទង្គិច​គ្នា​មួយ​បាន​កើតឡើង​រវាង​ក្រុមបាតុករ និង​ប៉ូលីស ខណៈ​ដែល​ក្រុមបាតុករ​រាប់ពាន់នាក់ បាន​នាំគ្នា​ឈរ​ស្រែក​តវ៉ា​នៅ​លើ​ផ្លូវ Champs-Elysees នៅ​ចំ​កណ្តាល​​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាលពី​ថ្ងៃអាទិត្យ ដើម្បី​ប្រឆាំង​នឹង​សេចក្តីព្រៀងច្បាប់​ស្ដីពី​​ការ​​អនុ​ញ្ញាតិ​ឲ្យ​​មនុស្ស​​ភេទ​ដូច​គ្នា​​រៀបការ និង​មាន​សិទ្ធិ​ទទួល​ចិញ្ចឹម​​កូន​បាន​។​

មហារ​បាតុកម្ម​ជា​លើក​ចុងក្រោយ​នេះ​មាន​ស្ថានភាព​តានតឹង​យ៉ាងខ្លាំង​ដោយ​ក្រុម​ប៉ូលីស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​យ៉ាង​ចាស់ដៃ​ទៅលើ​ហ្វូង​បាតុករ​ទាំងនោះ​។​

​គួរគត់សម្គាល់​ថា ដំបូង​ឡើយ ក្រុមបាតុករ​ទាំងនោះ​បាន​ធ្វើឡើង​ដោយ​សន្តិវិធី​ប៉ុណ្ណោះ ប៉ុន្តែ​ប៉ូលីស​បាន​ព្យាយាម​ហាមឃាត់ និង​រុញច្រាន​ក្រុមបាតុករ​អោយ​បំបែក​ក្បួន​បាតុកម្ម​នោះ ។  ការ​រុញច្រាន​របស់​ប៉ូលីស​នោះ​ហើយ ដែល​ធ្វើអោយ​ផ្ទុះឡើង​នៅ​ការប្រ​ហឹង្សា​ផ្សេងខ​ណៈ​បាតុករ​ទាំងនោះ បាន​ព្យាយាម​រុញច្រាន​ទប់ទល​នឹង​បូលីស​វិញ ។​

​គួរបញ្ជាក់​ថា កាលពី​ខែ​មុន​សភា​ជាន់​ទាបបារាំង​បានអនុម័ត​លើ​ពង្រាង​ច្បាប់​មួយ​ដោយ​អនុញ្ញាតិ​អោយ​អ្នក​ដែល​ប្រតិ​ពទ្ធ័​នឹង​ភេទដូចគ្នា​អាច​មាន​សិទ្ធិ​រៀប​អាពា​ហ៍​ពិពាហ៍​បាន​ហើយ​ក៏​មាន​សិទ្ធិ​អាច​ទ​ទូល​យក​កូន​ទៅ​ចិញ្ចឹម​ទៀត​ផង​ដែរ​។ សេចក្តីពង្រាងច្បាប់​នេះ​នឹង​ត្រូវ​បោះឆ្នោត​អនុម័ត​នៅក្នុង​ព្រឹទ្ធសភា​នៅ​ខែ​ក្រោយ​នេះ​។​

​យោង​តាម​ការស្ទង់មតិ​បង្ហាញថា ប្រជាជន​បារាំង​ភាគច្រើន​បាន​បោះឆ្នោត​គាំទ្រ​យ៉ាងច្រើន​ចំពោះ​ច្បាប់​ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​មាន​សិទ្ធិ​រៀប​ការ​​នេះ ក៏​ប៉ុន្តែ​ក្រោយមក​ចំនួន​អ្នកបោះឆ្នោត​ទាំងនោះត្រូវ​បាន​ធ្លាក់ចុះ​វិញ កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ៕​(ដោយៈថា ថៃ)

អូ​បា​ម៉ា​អំពាវ​នាវ​​ឲ្យ​​អ៊ីស្រាអែល​​បញ្ឈប់​​ការ​សាង​សង់​​ផ្ទុះ​​នៅ​​West Bank

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូ​បា​ម៉ា នៅក្នុង​ប្រទេស​ប្រទេស​អ៊ីស្រាអែល និង​ប៉ាឡេ​ស្ទីន​​រយៈពេល​បី​ថ្ងៃ លោក​បា​រ៉ាក់ អូ​បា​ម៉ា ​បាន​​អំពាវ​នា​អោយ​ប្រទេស​អ៊ី​ស្រា​អែល​​បញ្ឈប់​សកម្មភាព​សាងសង់​លំនៅដ្ឋាន​តាម​ព្រំដែន​ក្នុង​តំបន់​វ៉េ​ស​ស្បែ​ង និង​អេស ជឺ​រ៉ូ​សាឡិម​។

ការ​អំពា​នាវ​នេះ បាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បញ្ចប់​សា្ថន​ភាពតាន​តឹងរវាង​ប្រទេស​អ៊ីស្រាអែល និង​ប៉ាឡេ​ស្ទីន​។ ការតាំង​លំនៅដ្ឋាន​របស់​អ៊ីស្រាអែល​នៅ​តំបន់​​វេស​ប៊ែង​នោះ លោក​ប្រធានាធិបតី​អាមេរិក​បាន​រិះគន់​ថា ទង្វើ​នោះ គឺជា​ការ​ធ្វើឲ្យ​ខួច​ប្រយោជន៍​យ៉ាងខ្លាំង និង​រាំងស្ទះ​ដល់​សន្តិភាព​រវាង​ប្រទេស​ពីរ​ផង​ដែរ​។​

ការសាងសង់​លំនៅដ្ឋាន​នេះ ជា​ឧបសគ្គ​ដ៏​ធំ​ក្នុង​ដំណើរការ​ស្វែងរក​សនិ្ត​ភាព​ជា​មួយ​ប៉ាឡេ​ស្ទី​ន​។​ ​ទន្ទឹម​គ្នា​នោះ លោក​បា​រ៉ាក់ អូ​បា​ម៉ា ក៍​បាន​ជំរុញ​អោយ​ប្រទេស​អ៊ី​ស្រា​អែល​សម្លឹង​មើលទៅ​ពិភពលោក​ទាំងមូល​តាម​រយៈ​ក្រសែភ្នែក​របស់ខ្លួន ​ដែល​និយាយថា ប៉ាឡេ​ស្ទីន​មាន​សិទ្ធិ​គ្រប់គ្រាន់​ចំពោះ​ការសម្រេចចិត្ត ហើយ​យុត្តិធម៌​ត្រូវតែ​ទទួលស្គាល់​ប្រទេស​ប៉ាឡេ​ស្ទីន​ជានិច្ច​។

ដូច្នេះ ប្រទេស​អ៊ីស្រាអែល​នឹង​មាន​ដៃគូ​ពិតប្រាកដ​ជាមួយ​ប្រធាន​ដែនដី​ប៉ាឡេ​ស្ទីន​លោក​Mahmoud Abbas​និង​លោក​នាយករដ្ឋមន្ត្រី Salam Fayyad ផងដែរ​ដើម្បី​ផ្តុំ​ឡើងនៅ​សន្តិភាព​ឡើងវិញ​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ម្សិលមិញ​នេះ​លោក​បារ៉ាក់ អូ​បា​ម៉ា បាន​អញ្ជើញ​ទៅ​ក្រុង Ramallah ដើម្បី​ជួប​ជាមួយ​នឹង​ប្រធានា​ដែន​ដី​ប៉ាឡេ​ស្ទីន ម៉ះ​មូត​អា​បាស​​ ហើយ​និង​បាន​ថ្លែង​សុន្ទរកថា​នៅ​ចំពោះមុខ​និស្សិត​អ៊ីស្រាអែល​នា​ទីក្រុង Jerusalem​ ទៀតផង​។ នៅ​ថ្ងៃ​សុក្រ​នេះ លោក​ប្រធានាធិបតី​អ​មេរិក​ក៏​បាន​ទៅ​គោរព​ផ្នូរ​អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Yitzhak Rabin​ដែរ៕(ដោយៈ​ថា ថៃ)

កូរ៉េខាងជើង​​គំរាម​​វាយ​ប្រហា​​មូលដ្ឋាន​​យោធា​​អាមេរិក​​នៅក្នុង​​ប្រទេស​​ជ​ប៉ុន

អ្នកនាំពាក្យ​របស់​យោធា​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា មូលដ្ឋាន​ទ័ព​របស់​អា​មេរិក​លើកោះ Okinawa ​ក្នុង​ប្រទេស​ជប៉ុន និង កន្លែង​ផ្សេងៗ​ទៀត​នោះ គឺ​ជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​​ការ​វាយ​ប្រហារ​​របស់​​កូរ៉េ​ខាងជើង​​ហើយ​​ថា ការវាយប្រហា​នោះ​នឹងត្រូវ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដ៏​ខ្លាំងខ្លា ប្រសិនបើ​មាន​ការបំពាន​ណា​មួយ​ពី​សំណាក់​អាមេរិក​។

កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​លោក​គីម ជុង​អ៊ុន មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េ​ខាងជើង​ក៏​បាន​ថ្កោលទោស​យ៉ាង​ខ្លាំងខ្លា ចំពោះ​សហរដ្ឋអាមេរិក​ដែល​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រប់​បែក​ B-52​ ទៅកាន់​ប្រទេស​កូរ៉េ​ត្បូង​ព្រោះ​កូរ៉េ​ខាងជើង​បាន​ចាត់ទុក​ថា វា​ជា​ការគំរាមកំហែង​ទៅលើ​ប្រទេស​របស់​ខ្លួន​។​

នៅ​ដើម​សប្តាហ៏​នេះ ប្រទេស​ជប៉ុន និង អាមេរិក​ក៏​បាន​ព្រមព្រៀង​គ្នា​ថា នឹង​សំរេច​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ថែម​ទៀត​ទៅ​កូរ៉េខាងជើង​ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​​កូរ៉េខាងជើង​កាន់តែ​ផ្ទុះ​កំហឹង​ខ្លាំង​ឡើង​។

គួរ​បញ្ជា្ក​ក់ថា ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ បាន​ផ្ទុះឡើង​ខ្លាំង​ជា​បន្តបន្ទាប់ ជា​ពិសេស​ក្រោយ​ពេល​ដែល​កូរ៉េ​ខាងជើង​បាន​បំពាន​ទៅ​នឹង​សេចក្តីសម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ អង្គការសហប្រជាជាតិ​ដោយ​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៣​កាលពី​ថ្ងៃតី​១២ ខែ​កុម្ភៈ​ឆ្នាំ ២០១៣​កន្លងទៅ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការស​ហ​ប្រជាជាតិ​បាន​សម្រេច​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​ជាច្រើន​ទៀត​លើ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​។

ក្រោយមក​កូរ៉េខាងជើង​ក៏​បាន​ប្រកាស​លុបចោល​នូវ​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន​ជាមួយនឹង​កូរ៉េខាងជើង​ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំ ១៩៥៣ ដែល​កិច្ច​ព្រម​ព្រៀង​​នោះ​គឺ​ធ្វើឡើង​ដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល​៣​ឆ្នាំ​រវាង​កូរ៉េ​ទាំងពី​ចាប់ពី​ឆ្នាំ​១៩៥០​ដល់​១៩៥៣​។ ភាព​តានតឹង​កាន់តែ​រីក​ធំ​ឡើ់ង​ថែម​ទៀត ជាពិសេស​នៅ​ពេល​​ដែល​​អាមេរិក និង កូរ៉េខាងត្បូង បាន​បើក​សមយុទ្ធ​យោធា​រួមគ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​៕(ដោយៈអ៊ុន រស្មី)

ក្រុម​​អាល់​​កៃ​ដា​​បញ្ជាក់​ថា ​ចំណាប់​ខ្មាំង​​បារាំង​​ត្រូវបាន​​សម្លាប់​​ហើយ​

ជនជាតិ​បារាំង​ដែល​ត្រូវបាន​សម្លាប់​នោះ​មានឈ្មោះ​ថា​Philippe Verdon​។ លោក Philippe Verdon និង​ជនជាតិ​បារាំង​ផ្សេង​ទៀត​​ត្រូវ​បាន​​ក្រុម​ភេរវ​ករចាប់​ធ្វើជា​ចំណាប់ខ្មាំង​កាលពី​ឆ្នាំ​២០១១ នៅ​អំឡុង​ពេល​ដែល​លោក​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ម៉ាលី​ដើម្បី​បំពេញ​កិច្ចការជំនួញ​របស់លោក​។

ការសម្លាប់​ចំណាប់ខ្មាំង​នេះ ត្រូវបាន​ក្រុម​ភេ​វករ​ទាំងនោះ​បញ្ជាក់ថា ជា​ការ​ធ្វើ​ឡើង​ដើម្បី​សងសឹក​ទៅនឹង​ប្រទេស​បារាំង​ដែល​បាន​ចូល​មក​ធ្វើ​អន្តរាគ​ម​ន៏​ក្នុង​ប្រទេស​ម៉ាលី ហើយ​ថា រាល់​អាយុជីវិត​​ចំណាប់​ខ្មាំង​​ផ្សេងៗ​​ទៀត​​ គឺជា​ទំនួល​ខុស​ត្រូវ​របស់​លោក​ Francois Hollande​​ ប្រធានា​ធិបតី​​បារាំង​។​

ដោយឡែក​ក្រសួងការបរទេស​របស់​បារាំង​កំពុងតែ​ផ្ទៀងផ្ទាត់​ចំពោះ​ព័ត៌មាន​ខាងលើ​នេះ​។ គួរបញ្ជាក់​ថា ប្រទេស​បារាំង​បាន​បញ្ជូន​យោធា​របស់​ខ្លួន​ធ្វើ​អន្តរា​គម​ន៏​ក្នុងប្រទេស​ម៉ាលី​កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ដោយ​ធ្វើ​ការបង្ក្រាប​ទៅលើ​ក្រុម​ឧទាម​ក្នុង​ប្រ​ទេស​​នោះ​ដែល​ចង់​វាយ​ផ្តួលរំលំ​របស់​រដ្ឋាភិបាល​ម៉ាលី​។

ចាប់តាំងពី​បើក​ប្រតិបត្តិការ​រហូតមកទល់​នឹង​ពេលនេះ យោធា​បារាំង​សរុប​ជាង​៤​ពាន់​នាក់​កំពុង​មាន​វត្តមាន​នៅ​ម៉ាលី​ ដើម្បី​បោស​សំអាត​​ក្រុម​ឧទាម​នៅ​ម៉ាលី​។

ហើយ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​យោធា​របស់​បារាំង​បានប្រកាសថា ខ្លួន​បាន​សម្លាប់​ក្រុម​ឧទាម​អ៊ីស្លាម​ជ្រុល​និយម​​ចំនួន​​១​១​នាក់​​ផង​​ដែរ​។​​

ដោយសារ​តែ​ស្ថានភាព​ក្នុង​ប្រទេស​ម៉ាលី​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ក្រោយពេល​ដែល​ពួក​ក្រុម​ឧទាម​ត្រូវបាន​រត់​ខ្ចាត់ខ្ចាយ​អស់នោះ រដ្ឋាភិបាល​នៃ​ប្រទេស​បារាំង​គ្រោង​នឹង​ដកទ័ព​របស់ខ្លួន​ចេញពី​ប្រទេស​ម៉ាលី​នៅ​ខែ​មេសា​ខាង​មុខ​។​

​យ៉ាងណា​ក៍ដោយ​ប្រទេស​បារាំង​បាន​ជាប់​ចំណាត់ថ្នាក់​នាំមុខគេ ដែល​ប្រជាជន​របស់​ខ្លួន​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​៕ដោយៈអ៊ុន រស្មី

 

អគ្គលេខា​ធិការ​ UN ​អំពាវ​នាវ​ឲ្យ​​បញ្ឈប់​​អំពើ​ហិង្សា​​នៅ​ស៊ី​រី​

លោក​ប្រមុខ​ដឹកនាំ​អង្គការសហប្រជាជាតិ បាន គីមូន កាលពី​ថ្ងៃ​ច័ន្ទ បាន​អំពាវនាវ​ឲ្យ​គ្រប់​បណ្តា​មេដឹកនាំ​នៅ​លើ​ពិភពលោក​ទាំងអស់​ត្រូវតែ​នាំគ្នា​បញ្ឈប់​​អំពើ​​ហិង្សា​​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ឲ្យបាន​លឿន​ជា​កំហិត​។

លោក Ban Ki-moon​ ក៏​បាន​ថ្កោលទោស​មិន​សំចៃ​ផងដែរ ចំពោះ​លោក​ប្រធានាធិបតី Bashar al-Assad ដែល​បាន​ប្រើ​កម្លាំង​កងទ័ព​ដ៏​សហាវ​ឃោរឃៅ ទៅ​លើ​ក្រុម​ឧទ្ទាម​ស៊ី​រី ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លងមកនេះ​។

រយៈពេល​ជាង​ពីរ​ឆ្នាំ ដែល​បាតុកម្ម​បះបោរ​ប្រឆាំង​ទៅ​នឹង​​ប្រធានា​ធិបតី​​ស៊ី​រី​​បាន​​ធ្វើ​ឲ្យ​​ប្រទេស​​នេះ​ធ្លាក់​ទៅក្នុង​សង្គ្រាម​ស៊ីវិល​ដ៍​រ៉ាំរ៉ៃ។​

បើ​តាម​លោក​អគ្គ​លេខា​ធិការ​អង្គការ បាន គីមូន រហូតមកទល់​ពេលនេះ​សង្គ្រាម​ស៊ីវិល​នៅក្នុង​ស៊ី​រី បាន​ធ្វើអោយ​មាន​មនុស្ស​ស្លាប់​ជាង​៧​ម៉ឺន​នាក់​មក​ហើយ ចំណែកឯ​ប្រជាជន​​ស៊ី​រី​ប្រមាណ ​៣​លាន​នាក់ បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​។​

ហើយ​ចំណែក​នៅក្នុង​ប្រទេស​ស៊ី​រី​ផ្ទាល់​ប្រជាជន​ដែល​ភៀសខ្លួន​ចុះឡើង គេច​ពី​អំពើហិង្សា​មាន​រហូត​រាប់​លាន​នាក់​ឯណោះ​។

​សូមបញ្ជាក់​ថា បើទោះបីជា​ស្ថាន​ការ​នៅ​ក្នុង​ប្រទេស​នេះ​មាន​ការចរចារ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ក៏ដោយ​តែ​ការវាយប្រហារ​គ្នា​នៅតែ​បន្ត​កើតមាន​ចំណែក​​រដ្ឋាភិបាលបណ្តោះអាសន្ន​ដែល​បាន​បង្កើតឡើង​នោះ ក៏​មិន​ប្រាកដថា​ទទួលបាន​ការគាំទ្រ​ពី​ក្រុម​ឧទ្ទាម​ដែល​កំពុង​តែ​ស៊ីសាច់ ហុតឈាម​ជា​មួយ​​នឹង​​របប​លោក Bashar al-Assad នោះឡើយ​៕​(ដោយៈជា ធីរិទ្ធ)

​មន្ត្រី​​អាមេរិក​៖ ​សង្គ្រាម​​អ៊ី​ន​ធឺ​ន​​ណែ​ត​ខ្លាំង​​ជាង​​ការ​​គំរាម​​បាញ់​​នុយក្លេអ៊ែរ​​របស់​​កូរ៉េ​ខាងជើង

​ថ្លែង​ទៅ​កាន់​សភា​របស់​អាមេរិក​ក្នុង​ការបង្ហាញ​ពីរ​បាយ​ការណ៏​ប្រចាំឆ្នាំ លោក​ ​James Clapper ប្រធាន​ភ្នាក់ងារ​ស៊ើប​ការ​ជាតិ​បានបញ្ជាក់​ថា ការ​គំរាម​កំ​ហែង​​​ដ៏​ខ្លាំងខ្លា​បំផុត​សម្រាប់​អាមេរិក ដែល​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ខ្ពស់​​ជាទី​បំផុត​​នោះ ​គឺ​ការ​វាយឆ្មក់​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ព្រោះ​ថា​ឯកសារ​សំខាន់ៗ​ជាច្រើន​តែងតែ​ត្រូវបាន​គេ​លួច​យក​។

នា​ពេលកន្លងមក​ក្រុមហ៊ុន​សន្តិសុខ​កុំព្យូទ័រ​​ដែល​មានឈ្មោះ​ថា Mandiant បាន​រកឃើញថា ទិន្នន័យ​ជា​ច្រើន​របស់​អាមេរិក និង បណ្តា​ប្រទេស​ផ្សេង​ទៀត​​ត្រូវបាន​ក្រុមចោ​អ៊ី​ន​ធឺ​ណែ​ត​ឬ​ហៅ​ថា Hacker ​បាន​វាយឆ្មក់​លួច​យក​ជា​ញឹកញាប់ ហើយ​បញ្ហា​នេះ​ត្រូវ​រក​ឃើញ​ថា គឺជា​ស្នាដៃ​អង្គភាព​យោធា​របស់​ចិន​។

នា​ពេល​ថ្មីៗ​នេះ​ទៀត អាមេរិក​ក៏​បាន​ជំរុញ​ឲ្យ​ចិនបញ្ចប់​សកម្មភាព​យ៉ាង​ដូច្នោះ​ផងដែរ​។ តែ​យ៉ាងណាក៏ដោយ​ចិន​ក៏​ធ្លាប់​ចេញមុខ​ច្រានចោល​នឹង​ថ្កោល​ទោស​​យ៉ាងខ្លាំង​ចំពោះ​​ការចោទប្រកាន់​ទាំងនោះ​។

លោក James Clapper ប្រធាន​ភ្នាក់ងារ​ស៊ើប​ការ​ជាតិ​ក៏​បាន​បញ្ជាក់ទៀតថា ក្រៅ​ពី​ការគំរាមកំហែង​ពី​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​អាមេរិក​ក៏​កំពុង​ទទួល​រង​នូវ​ការគំរាមកំហែង​ជាច្រើន​ទៀត​ផង​ដែរ​ដូចជា ក្រុម​ភេរ​វក​អាល់​កៃ​ដា និង ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ជាច្រើន​ទៀត​ហើយ​ថ្មីៗ​ នេះ អាមេរិក​ក៏​ទទួលរង​នូវ​​ការគំរាមកំហែង​យ៉ាងខ្លាំង​ពី​សំណាក់​ប្រទេស​កូរ៉េខាងជើង​ផងដែរ ដែល​បញ្ហា​ទាំងអស់​នេះ​អាមេរិក​មិន​អាច​មើល​រំលង​បាន​នោះឡើយ​។

​គួរបញ្ជាក់​ថា បើតាម​ក្រុមហ៊ុន​សន្តិសុខ​របស់​អា​មេរិក ក្រុមចោ​លួច​ឯកសារ​តាម​ប្រពន្ធ័​អ៊ី​ធឺ​ណែត​របស់​ចិន​បាន​វាយលុក​ចូល​យក​ទិន្នន័យ​ជា​ច្រើន​ពី​១៤១​ស្ថាន​ប័ន​សំខាន់ៗ​នៅ​ទូទាំង​ពិភពលោក​។ កន្លង​មក​មន្ត្រី​សេត​វិមាន​របស់​អាមេរិក​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​គឺ​ប៉ះ​ពាល់​​​យ៉ាង​​​ខ្លាំង​ទៅ​ដល់​សន្តិសុខ នយោបាយ និង សេដ្ឋកិច្ច​របស់​អាមេរិក​៕(ដោយៈអ៊ុន រស្មី)

​២១​នាក់​​ស្លាប់​ ៤​នាក់​​បាត់​​ខ្លួន ​បន្ទាប់​​ពី​​ផ្ទុះ​​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​​នៅ​​ចិន

យ៉ាងហោចណាស់​កម្ម​ការ​អណ្តូង​រ៉ែ​​ធ្យូងថ្ម​២១​នាក់​​បាន​ស្លាប់ និង​៤​នាក់​ទៀត​បាត់​ខ្លួន បន្ទាប់​ពី​អណ្តូងរ៉ែ​​មួយ​បាន​ផ្ទុះ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​១២ ​ខែ​មីនា ក្នុង​​ខេត្ត​ហ្គី​ហ្សូ ភាគ​និរតី នៃ​ប្រទេស​ចិន​។

ការផ្ទុះ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​០៨​យប់ ថ្ងៃ​អង្គារ​។ អាជ្ញាធរ​ក្នុង​តំបន់​បានឲ្យដឹងថា នៅ​ពេល​កើតមាន​ឧប្បតិហេតុ​ផ្ទុះ​អណ្តូងរ៉ែ​ធ្យូងថ្ម​នេះ​មាន​ក្រុម​កម្មករ​​​៨៣នាក់ ដែល​កំពុង​ធ្វើការ​នៅ​ខាងក្រោម​។ មិនទាន់​មាន​មូលហេតុ​នៃ​ការផ្ទុះ​នេះ​នៅឡើយ ខ​ណះ​កំពុងស្ថិត​នៅ​ក្នុង​ការ​ស៊ើបអង្កេត​។​

    About Us
    Khana

Activities

Find us at Facebook

Contact Us