កាលពីថ្ងៃពុធ ទី៦ ខែមិនាម្សិលមិញភាពភ្ញាក់ផ្អើលមួយបានកើតឡើងដោយពួកឧទ្ទាមប្រដាប់អាវុធស៊ីរីមានបក្សពួកប្រហែលជា៣០នាក់ បានចាប់ឃុំឃាំងអ្នកអង្គេតការណ៍របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសប្រទេសស៊ីរី។
អង្គការសហប្រជាជាតិបានអះអាងថាក្រុមអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិជាង២០នាក់ត្រូវបានចាប់ឃុំខ្លួននៅតំបន់ខ្ពង់រាប Golan Heights ដែលស្ថិតនៅជាប់ព្រំដែនប្រទេសស៊ីរីនិងប្រទេសអ៊ីស្រាអែលដោយយុទ្ធជនប្រដាប់អាវុធមួយក្រុមមានឈ្មោះថា Yarmouk មានគ្នាប្រហែល៣០នាក់។
អង្គការសហប្រជាជាតិបានអះ អាងបន្តទៀតថា ការចាប់ឃុំខ្លួនអ្នកអង្គេតការណ៍ទាំងនោះ ធ្វើជាចំណាប់ខ្មាំងបានកើតឡើង ខណៈដែលពួកគេកំពុងតាមឃ្លាំមើលស្ថានការណ៍បទឈប់បាញ់គ្នារវាងប្រទេសស៊ីរីនិងប្រទេសអ៊ីស្រាអែលក្នុងតំបន់កើតហេតុខាងលើនោះ។
យោងតាមខ្សែវីដេអូមួយដែលត្រូវបានចុះផ្សាយលើប្រព័ន្ធអ៊ីនធឺណេតបានបង្ហាញអោយដឹងថា ក្រុមយុទ្ធជនមួយក្រុមប្រដាប់ដោយកាំភ្លើងបានឈរនៅក្បែររថជាច្រើនគ្រឿងដោយមានសរសេរអក្សរថា UN ហើយពួកគេបានអះអាងថាពួកគេជាក្រុមឧទ្ទាមស៊ីរី។
យុវជនប្រដាប់អាវុធ Yarmouk ទាំងនោះបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន BBC ថាពួកគេបានចាប់ក្រុមអ្នកសង្កេតការណ៍នេះក្នុងគោលបំណងដើម្បីទាមទារឲ្យកងទ័ពរដ្ឋាភិបាលស៊ីរីបញ្ឈប់ការបាញ់ផ្លោងមកលើតំបន់របស់ពួកគេបន្តទៀត។
យ៉ាងណាក្តីនៅថ្ងៃព្រហស្បតិ៍នេះក្រុមបេសកកម្មនៃអង្គការសហប្រជាជាតិដែលស្ថិតនៅក្នុងប្រទេសស៊ីរីបានបញ្ជូនមនុស្សមួយក្រុមរបស់ខ្លួនទៅពិនិត្យមើលស្ថានភាពនៅទីនោះដើម្បីធ្វើការចរចារំដោះចំណាប់ខ្មាំងរបសខ្លួនទាំងនោះមកវិញ។ ប៉ុន្តែរហូតមកដល់ពេលនៅពុំទាន់ឃើញមានលទ្ធផលយ៉ាងណានៅឡើយ៕(ដោយៈថា ថៃ)

ក្រោយពីការវាយប្រហារយ៉ាងក្តៅគគុករវាងកងទ័ពម៉ាឡេស៊ី និងពួកឧទ្ទាមផ្តាច់ការហ្វីលី ពីន កាលពីថ្ងៃអង្គារម្សិលមិញនៅលើកោះប័រណេអូ ក្នុងរដ្ឋសាបាហ៍នេះមកនៅព្រឹកថ្ងៃពុធនេះកងកម្លាំងម៉ាឡេស៊ីជាច្រើននាក់ បានចុះឆែកឆេផ្ទះប្រជាពលរដ្ឋគ្រប់ច្រកល្ហក់ក្នុងភូមិតាន់ដូ ដើម្បីតាមប្រមាញពួកឧទ្ទាមឈ្លានពានទាំងនោះ។
ប្រតិបត្តិការវាយប្រហាដោយកងកម្លាំងទាហ៊ានម៉ាឡេស៊ីទៅលើពួកសកម្មប្រយុទ្ធហ្វីលីពីនបានប្រព្រឹត្តទៅនៅម៉ោង០៧ព្រឹកថ្ងៃអង្គារ៍នេះនៅក្នុងរដ្ឋសាបាភាគខាងជើងកោះ Borneo។
ការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងក្រុមសមត្ថកិច្ចនេះបានកើតឡើងស្របពេលដែលក្រសួងមហាផ្ទៃរបស់ប្រទេសអេស៊ីបបានសម្រេចធ្វើការផ្លាស់ប្តូរអ្នកទោសចំនួន៣៩នាក់ ដែលរងចាំការកាត់ទោសជុំវិញករណីសោកនាដកម្មនៃការប្រកួតបាល់ទាត់មួយកាលពីខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅដែលបានបណ្តាលឲ្យមនុស្សប្រមាណជាង ៧០នាក់បានស្លាប់បាត់បង់ជីវិត។
អំពើរហិង្សាបានផ្ទុះឡើងសារជាថ្មី កាលពីថ្ងៃសុក្រម្សិលមិញនៅឥណ្ឌា បន្ទាប់ពីមានករណីរំលោភក្មេងស្រីអាយុ៧ឆ្នាំម្នាក់។ វាជាការចាប់រំលោភបំផុតនៅក្នុងប្រទេសនេះ។
មនុស្ស ៥នាក់ រួមនឹងទាហានម្នាក់ទៀតបានរងរបួសនៅក្នុងអំពើភេរវកម្ម បំផ្ទុះគ្រាប់ដែលបង្កប់នៅក្នុងម៉ូតូមួយគ្រឿងនៅថ្ងៃសុក្រនេះនៅក្នុងផ្សារមួយដែលស្ថិតក្នុងខេត្តណារ៉ាតធីវ៉ាតភាគខាងត្បូងប្រទេសថៃ។
តុលាការចិនមួយបានបញ្ជាអោយប្រហារជីវិតដោយការចាក់ថ្នាំសំរាប់មនុស្ស៤នាក់ ដែលត្រូវបានកាត់ទោសចំពោះការសម្លាប់នាវិកចិន១៣នាក់ ក្នុងទន្លេមេគង្គ។
ប្រទេសជប៉ុនបានបញ្ជាក់ថា រដ្ឋាភិបាលចិនបានបញ្ជូននាវាទៅកាន់តំបន់ជម្លោះដែនកោះជាប់ដ៏តានតឹងនោះសារជាថ្មីកាលពីថ្ងៃសៅរ ដែលបញ្ហានេះបានធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរនឹងមិនអាចកាត់បន្ថយបានដោយងាយឡើយ។ នាពេលកន្លងមកមេដឹកនាំរបស់ជប៉ុនធ្លាប់បានប្រកាសថា នឹងមិនអត់ឪនចំពោះការបំពានរបស់ចិនបានទៀតឡើយ។
មនុស្សយ៉ាងហោចណាស់ ៣៥នាក់បានស្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយនៅក្នុងទីក្រុងដាម៉ាស ប្រទេសសីរ៉ី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈម្សិលមិញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ Sama របស់រដ្ឋាភិបាល។
ស្ថានភាពនៅភាគខាងត្បូងប្រទេសថៃកាន់តែអាក្រក់ឡើងដោយសារតែក្រុមឧទាមអ៊ីស្លាមជ្រុលនិយមបានបង្កើនការវាយប្រហាររបស់ខ្លួនយ៉ាងខ្លាំង និងស្ទើរតែរៀងរាល់ថ្ងៃ។
អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យបណ្តាប្រទេសនានា មានការប្រុងប្រយ័ត្នអំពីការឆ្លងរាលដាលនៃវីរុស្សម្យ៉ាង ដែលវាស្រដៀងគ្នាទៅនឹងវីរុស្សSARS បន្ទាប់ពីចំនួនមនុស្សបានកើនដល់១២នាក់ បានរាយការណ៍បានឆ្លងវីរុស្ស៍នេះនៅអង់គ្លេស ហើយមនុស្ស៥នាក់ ដែលបានបាត់បង់ជីវិត មាន ៣នាក់នៅអារ៉ាប៊ីសាអ៊ូឌីតនិង២នាក់នៅហ្សកដានី។
ជំងឺផ្តាសាយថ្មីបានសម្លាប់មនុស្ស២នាក់បន្ថែមទៀតនៅសហរដ្ឋអាមេរិកដែលនាំឲ្យចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ២៥នាក់ហើយនៅរដូវនេះ។
អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានបង្ហាញ់ថា ចំនួនអ្នកស្លាប់ក្នុងប្រទេសស៊ីរីកើនឡើងប្រហែល៧ម៉ឺននាក់ហើយ ព្រោះថាអំពើរហិង្សាក្នុងប្រទេសមួយនេះមិនមានភាពធូរស្រាលនោះឡើយ ដែលជាហេតុធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងយ៉ាងឆាប់រហ័សបែបនេះ។
យ៉ាងហោចណាស់មនុស្សចំនួន៣៦នាក់បានស្លាប់ និង ជាច្រើននាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យដោយសារតែការភ័យរត់ជាន់គ្នានៅស្ថានីរថភ្លើងមួយស្របពេលដែលមនុស្សជាច្រើនសម្រុកទៅចូលរួមក្នុងពិធីបុណ្យសាសនាហិណ្ឌូ នៃប្រទេសឥណ្ឌា។ គួរបញ្ជាក់ថាពិធីបុណ្យសាសនានោះមានមនុស្សចូលរួមរាប់លាននាក់។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរឥណ្ឌាប្រចាំនៅតំបន់នោះ។
គ្រូពេទ្យជនជាតិកូរ៉េខាងជើងចំនួនបីនាក់ត្រូវបានឃាតករសម្លាប់នៅក្នុងប្រទេសនីហ្ស៊េរី កាលពីព្រឹកថ្ងៃអាទិត្យ។ គ្រូពេទ្យជនជាតិកូរ៉េខាងជើងទាំងនេះ បានបំរើការងារនៅក្នុងមន្ទីពេទ្យមួយនៃភាគខាងជើងនៃប្រទេសនីហ្ស៊េរី។ ប៉ុន្តែយ៉ាងណាក៏ដោយរដ្ឋាភិបាលកូរ៉េខាងជើងនៅមិនទាន់ប្រត្តិកម្មចំពោះរឿងរ៉ាវទាំងនេះនោះទេ។
រញ្ជួយដីដែលមានកម្លាំងរហូតដល់៨រ៉ិចទ័រនេះ គឺជាសញ្ញាព្រមានមួយចំពោះប្រទេសផ្សេងៗនៅជាប់តំបន់ប៉ាស៊ីហ្វិចព្រោះថា វានឹងអាចកើតមាននូវរលកយក្សស៊ូណាមីជាមិនខាន។
ភាគីទាំងពីគឺកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាមកាជីនបានព្រមព្រៀងបិទបញ្ចប់ភាពតាន់តឹងផ្នែកយោធាហើយដោយបើកឲ្យមានផ្លូវទំនាក់ទំនង និងកិច្ចប្រជុំដទៃទៀតនៅមុនដំណាច់ខែកុម្ភៈឆ្នាំ២០១៣ នេះ។































