
នៅទីបំផុតទៅចៅក្រមស៊ើបសួរនៃតុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលើស្ត្រីអ្នកតវ៉ាដីធ្លីនៅបឹងកក់ អ្នកស្រីយ៉ោម បុប្ផា ដាក់ពន្ធនាគារ ៣ឆ្នាំនិងទារសងជំងឺចិត្ដទៅជនរងគ្រោះចំនួន ៦០លានរៀល បន្ទាប់ពីបានបើកសវនាការកាលពីរសៀលថ្ងៃម្សិលមិញ និងបន្តរហូតដល់ព្រឹកថ្ងៃទី២៧ ខែធ្នូនេះ។
ចំណែកឈ្មោះលួស សាខន អាយុ ៥៦ឆ្នាំ ត្រូវជាប្ដីអ្នកស្រីយ៉ោម បុប្ផា ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្ដែទោសនោះត្រូវព្យួរ រីឯឈ្មោះយ៉ោម កន្លង់ និងយ៉ោម សិទ្ធ ដែលត្រូវជាប្អូនប្រុសរបស់ឈ្មោះយ៉ោម បុបា្ផ ត្រូវកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំផងដែរ។ អ្នកស្រីយ៉ោម បុប្ផា ត្រូវតុលាការចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា តាមរយៈការចូលរួមព្រួតគ្នាវាយលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ ឲ្យរងរបួសកាលពីដើមខែកញ្ញា។
បន្ទាប់ពីទទួលព័ត៌មាន ថា តុលាការសម្រេចផ្តន្ទាទោសអ្នកស្រី យ៉ោម បុប្ផាដាក់ពន្ធនាគាររយៈពេល៣ឆ្នាំរួចមក ក្រុមប្រជាពលរដ្ឋបឹងកក់ និងបូរីកីឡាដែលបានប្រមូលផ្តុំនៅមុខរបាំងដែក រាំងផ្លូវរបស់ប៉ូលិស នៅចំណុចភ្លើងស្តុបនាងគង្ហីងខាងជើងស្តាតអូឡាំពិក បានជ្រួលច្របូក និងចង់បុកទម្លុះរបាំងប៉ូលិសចូលទៅកាន់តុលាការ។ តែត្រូវកម្លាំងប៉ូលិសប្រដាប់ដោយដំបូង និងខែលបង្ក្រាប ហើយរារាំងមិនក្រុមប្រជាពលរដ្ឋតវ៉ាចូលទៅដល់មុខតុលាការសាលាដំបូងរាជធានីភ្នំពេញនោះឡើយ។
សំលេងៈ




ក្នុងរយៈពេលចុងក្រោយនេះការផ្គង់ផ្គង់អគ្គិសនីនៅក្នុងរាជធានីភ្នំពេញរអាក់រអួលជាប្រចាំថ្ងៃ។ ការរអាក់រអួលនេះបានធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញមានការត្អូញត្អែរដោយសារតែពួកគេមានលំបាកក្នុងការប្រកបការងារ និងការរស់នៅប្រចាំថ្ងៃ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោកគល់ បញ្ញាបានឲ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃវិធីសាស្ត្រ ដើម្បីអនុវត្តន៍គម្រោងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងពង្រឹងគណនេយ្យភាពរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
បន្ទាប់ពីតុលាការសាលាឧទ្ធរណ៍បានប្រកាសសាលដីការដោយសម្រេចឲ្យឈ្មោះ ប៊ន សំណាង និងសុក សំអឿន ដាក់ពន្ធនាគារ ២០ឆ្នាំ ក្នុងម្នាក់ៗនិងពិន័យជាប្រាក់ ៤០លានរៀល ពីបទចោទប្រកាន់ថា បានបាញ់សម្លាប់លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០០៤។
លោកជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា បានប្រកាសធ្វើបាតុកម្មនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣ខាងមុខនេះ ដើម្បីប្រឆាំងនឹងការសម្រេចរបស់តុលាការខេត្តស្វាយរៀង ដែលបានលើកលែងការចោទប្រកាន់លើអតីតអភិបាលក្រុងបាវិត លោកឈូក បណ្ឌិត។
ប្រមុខការទូតកម្ពុជានិងថៃ បានសម្រេចជាផ្លូវការហើយថា ជនបរទេសដែលត្រូវមកប្រទេសទាំងពីរកម្ពុជា និងថៃ ត្រូវប្រើទិដ្ឋការតែមួយ។ ការសម្រេចនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះរយៈពេល២ថ្ងៃនៅក្នុងរាជធានីបាងកក កាលពីពេលកន្លងទៅ។ គម្រោងទិដ្ឋិការរួមគ្នានេះត្រូវបានគេរំពឹងថា នឹងជួយបង្កើនចំនួនអ្នកទេសចរណ៍បរទេសមកកាន់កម្ពុជា និងថៃ។
លោកសុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៉ី អះអាងថា លោកនឹងដាក់លិខិត កោះហៅប្រធានតុលាការកំពូល លោកធិត មន្ទីរ ឲ្យឆ្លើយបំភ្លឺនៅចំពោះមុខរដ្ឋសភានៅចុងខែធ្នូនេះ ទាក់ទងនឹងករណីលោកឈូក បណ្ឌិត និងករណីមិនប្រក្រតីជាច្រើនទៀត។
លោកញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិចបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានសមាជិករបស់អ្នកសមាគមន៏អ្នកប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូជាងមួយម៉ឺននាក់បានសម្រេចចិត្តមកចុះចូលនឹងគណបក្សហ្វ៊ុន ស៊ិនប៉ិច ក្នុងនោះក៏មានសមាជិកមកពីខេត្តព្រៃវែងរបស់គណបក្សសិទ្ធិមនុស្ស និងមួយចំនួនទៀតមកពីគណបក្សសមរង្ស៊ី ក៏បានចុះចូលនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច។
តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលពុធទី២៦ ខែធ្នូ ឆ្នាំ២០១២នេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងក្តីដាច់ដោយឡែកពីគ្នាលើស្ត្រីបឹងកក់ អ្នកស្រីយ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុនី ស្ត្រីអ្នកភូមិបុរីកីឡា។
ច្រកទ្វារព្រំដែនអានសេះដែលទាហានឈុតខ្មៅថៃបានបិទជាឯកតោភាគីកាលពីថ្ងៃទី២៥ធ្នូ នឹងត្រូវបើកឲ្យដំណើរការឡើងវិញនៅល្ងាចថ្ងៃទី២៦ធ្នូនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ។
នៅថ្ងៃនេះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានដឹកនាំប្រតិភូមមួយក្រុមធ្វើដំណើរទៅកាន់ប្រទេសថៃក្នុងគោលបំណង ដើម្បីចូលរួមនៃកិច្ចប្រជុំគណៈកម្មការចំរុះ ទ្វេភាគីលើកទី៨ កម្ពុជា-ថៃ ចំនួនពីរថ្ងៃគឺថ្ងៃទី២៥-២៦ធ្នូខាងមុខ។
វាមិនទាន់ដល់ពេលនៃការឃោសនារកសំលេងឆ្នោតនោះទេ។ នេះគឺជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រវៀតណាម ផលិតជីកសិកម្ម PNK នៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ នេះ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា ក៍ប៉ុន្តែមន្ត្រីរបស់គណបក្សប្រឆាំងបានចាប់ផ្តើមឃោសនារួចទៅហើយជាមួយនឹងការសន្យាផ្សេងៗ។

សាលារាជធានីភ្នំពេញបានកោះហៅ លោកស្រីយ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាឲ្យចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំធ្វើបាតុកម្មអហិង្សាទាមទាដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនកម្មករ និយោជិតរបស់សម្ព័នសហជីពកម្ពុជា នៅរសៀលម៉ោង៣ ថ្ងៃទី២៥ ខែធ្នូនេះ។































