Thursday, May 23rd

Last update08:44:37 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សន្តិសុខ

សន្តិសុខ

ផឹក​ស្រវឹង​​បើករថយន្ត​​ទៅ​បុក​​បង្គោល​ភ្លើង​ របួស​​ធ្ងន់​​ស្រាល​​៣​នាក់

  • PDF

​បុរស​២​នាក់​បាន​រងរបួស​ធ្ងន់ និង​ម្នាក់​ទៀត​របួសស្រាល បន្ទាប់ពី​ផឹកស្រា​ស្រវឹង ហើយ​បើករថយន្ត​ទៅបុក​បង្គោល​ភ្លើង​។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ ២០១៣ នៅ​ចំណុច​ភូមិ​ដើមអម្ពិល សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌមានជ័យ​។

សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះ​ដែល​របួសធ្ងន់​មានឈ្មោះ ម៉ូ នី​កា អាយុ ៣៥ឆ្នាំ និង ឈ្មោះ​សុខ លាភ អាយុ ៣០ឆ្នាំ​។​

​ក្រុមចោរ​​២​នាក់ ​ធ្វើ​សកម្មភាព​​ភ្ជង់​ប្លន់​​ម៉ូតូ​ពី​​យុវជន​នៅ​​ចុង​ឆ្នេរ​អូរ​ឈើទាល

  • PDF

យុវជន​ម្នាក់ ត្រូវបាន​ក្រុម​ចោរ​២​នាក់ បាន​បើក​ម៉ូតូ​កៀរ​ផ្តួល​ម៉ូតូ​ជនរងគ្រោះ ភ្ជង់​ប្លន់​យក​ម៉ូតូ​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​ចុង ឆ្នេរ អូរ​ឈើទាល ស្ថិតក្នុង​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ជនរងគ្រោះ​រូបនោះ​មាន ឈ្មោះ វ៉ា មេត្តា​រុង រ៉ាត់ អាយុ​ ២០​ឆ្នាំ​។​

​ជិះ​ម៉ូតូ​​ទាំង​ស្រវឹង​​ទៅបុក​​រឺ​ម៉ក​​ពី​ក្រោយ​​ស្លាប់​​២​នាក់​របួស​ធ្ងន់​​ម្នាក់

  • PDF

យុវជន​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​ទាំង​ស្រវឹង​ជ្រុល​ចង្កូត​ទៅបុក​រឺ​ម៉ក​ពី​ក្រោយ​យ៉ាង​ពេញទំហឹង​។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ១១​និង​១៥​នាទី​យប់២០ ខែ​ឧសភា ឆ្នាំ​២០១៣ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​ខ្សេវ ឃុំរ​កាស​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល​។

សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះដែល​ស្លាប់​ទាំង​២​នាក់​ នោះ​មានឈ្មោះ ឡុង វាសនា អាយុ​ ១៨​ឆ្នាំ និង ឈ្មោះ​ម៉ុន ម៉េង អាយុ​ ២០​ឆ្នាំ និង​ម្នាក់​ទៀត​​ដែល​របួសធ្ងន់​ឈ្មោះ សយ ប៊ុនលី អាយុ​១៩​ឆ្នាំ​។ អ្នក​ទាំង​៣​រស់នៅ ក្នុង​ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​គ្រោះថ្នាក់​​ចរាចរណ៍​ថ្ងៃ​ម្សិលមិញ ​ស្លាប់​១០​នាក់ ​របួស​​ធ្ងន់​​ស្រាល​​២១​នាក់

  • PDF

យ៉ាងហោចណាស់​មនុស្ស​ចំនួន​១០​នាក់​​(​ស្រី​២​នាក់​)​បាន​ស្លាប់ និង​២១​នាក់​ផ្សេង​ទៀត​(​ស្រី​៦​នាក់​)បាន​រងរបួសធ្ងន់ និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ចំនួន​១៦​លើក នៅ​ទូទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣​។

នេះ​បើ​យោងតាម​ប្រភពព៌ត័មាន ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គ ស្នងការ​នគរបាល​ជាតិ​។ ប្រភពព៌ត័មានដ​ដែល បានបង្ហាញ​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​១៦​លើ​ក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៤​គ្រឿង ក្នុង​នោះ​ម៉ូតូ​១១​គ្រឿង រថយន្ត​ធុន​តូច​៧​គ្រឿង រថយន្ត​ធុន​ធំ ២គ្រឿង និង​យាន​ផ្សេង​៤​គ្រឿង​។

មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ គឺ​បណ្តាលមកពី​ល្បឿន ៦​លើក មិន​គោរព​សិទ្ធិ​២​លើក ប្រជែង​គ្រោះថ្នាក់​២​លើក​ បត់​គ្រោះ​ថ្នាក់​​២​លើក ស្រវឹង​២​លើក និង​កត្តា​យានយន្ត​២​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​មិន​ពាក់មួក​១០​នាក់​(​យប់​៦​នាក់​)​។

​គោយន្ត​​កែច្នៃ​បុក​ម៉ូតូ​​ផ្ទប់​បង្កាន់​ដៃ​ស្ពាន​ផ្លោង​ម្តាយ​​និង​​កូន​តូចៗ​​ចូល​​អូរ​របួស​​ធ្ងន់​​ស្រាល

  • PDF

​ស្ត្រី​ម្នាក់​ជា​ម្តាយ​បាន​រងរបួស​ធ្ងន់ និង​កូន​តូច​២​នាក់​រងរបួស​ស្រាល បន្ទាប់​ពី​គោយន្ត​ច្នៃ​មួយគ្រឿង បាន​​រេច​ង្កូត​ជ្រុល​​ទៅ​​បុក​​ម៉ូតូ​​ផ្ទប់​​បង្កាន់ដៃស្ពាន បណ្តាល​ឱ្យ​​ជន​រង​គ្រោះធ្លាក់​ចូល​ទឺកអូរ​។

ហេតុការណ៍​នេះបានកើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ឧសភា នៅ​ចំណុចស្ពាន​អូរ​ជីក ក្នុង​ភូមិ​អូរ​ចិញ្ចៀ​ន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ ស្ត្រី​រងគ្រោះ​ឈ្មោះ ប៊ិន ស្រី​ម៉ៅ អាយុ​២៦​ឆ្នាំ​។

​គេច​ពី​​ស្ទាវ​​ដេញ​​វាយ​ជិះ​ម៉ូតូ​ជ្រុល​​ទៅ​បុក​​ខឿន​ផ្លូវ​របួស​ធ្ងន់​២​នាក់

  • PDF

យុវជន ២​នាក់ បាន​រងរបួស​ធ្ងន់ ក្រោយពេល​ដែល​ពួកគេបាន​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​ខឿន​ផ្លូវ​ដួល ដោយសារតែ​ជិះ​ម៉ូតូ​គេច​ពី​ក្រុម​ក្មេងស្ទាវ​មួយក្រុមដែល​ជិះ​​ម៉ូតូ​៣​គ្រឿង ដេញ​វាយ​ពួកគេ​។

ហេតុការណ៍​នេះបាន​កើតឡើង កាលពី​វេលា​ម៉ោង ១២​ និង ​៣០​នាទី​យប់​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​២១ ឧសភា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​ខណ្ឌ​សែន​សុខ​។

រថយន្ត​​តា​កូម៉ា​បុក​ម៉ូតូ​​បត់​ឆ្លង​ផ្លូវ​ស្លាប់​ម្នាក់

  • PDF

​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ក្រោយពី​ត្រូវ​រថយន្ត​តា​កូម៉ា​បើក​មួយគ្រឿង បើក​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃទី​១៩​ខែ​ឧសភា​ឆ្នាំ​២០១៣ នៅ​ចំណុច ក្បែរ​ផ្សារ​ដី​ហុយ ក្នុងភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ជនរងគ្រោះដែល​ស្លាប់​មាន​ឈ្មោះ​អ៊ាន រ៉ាត់ អាយុ ២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ស្នាក់នៅ​ម្តុំ​ទួលគោក និង​មាន​ស្រុក កំណើត​នៅ​ឃុំ​ជី​ផុច ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​

​រលាក​ខ្លួន​​ធ្ងន់​ធ្ងរ​ក្រោយពី​ប្តី​ចាក់​​សាំង​ដុត​​ទាំងរស់

  • PDF

​ស្ត្រី​ម្នាក់​ត្រូវបាន​ប្តី​ចាក់​សាំង​ដុត​ទាំងរស់​រលាក​ខ្លួន​ធ្ងន់ធ្ងរ​ពេល​មាន​ទំនាស់​ពាក្យសម្តី​នឹង​គ្នា។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​​ម៉ោងជាង​ ​៥​ល្ងាច ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។

ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ ឡៃ រឿន អាយុ ៣០​ឆ្នាំ​។ រីឯ​ប្តី​ដែល​ជា​ជនសង្ស័យ​មានឈ្មោះ យ័ន ស្នា អាយុ​៣២​ឆ្នាំ​។

គ្រោះថ្នាក់​​​ចរា​ចរណ៍​​​កើត​​ឡើង​​​២​ករណី​ ក្នុង​ខេត្ត​​កំពង់ឆ្នាំង ​ស្លាប់​ម្នាក់​របួស​ធ្ងន់​​ម្នាក់

  • PDF

​ស្ត្រី​ម្នាក់ បាន​ស្លាប់​ពេល​បញ្ជូន​មក​ដល់​ម​ន្ទីរ​ពេទ្យ បន្ទាប់ពី​បុរស​ជា​ប្តី​បាន​បើករថយន្ត​ក្រឡាប់ធ្លាក់​ចូល​ក្នុង​ទឹក​ស្រែ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​ ៣០​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិតនៅក្នុង​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង់ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។

ស្ត្រី​រងគ្រោះដែល​ស្លាប់​នោះមានឈ្មោះ អឿង រិន អាយុ​៥២​ឆ្នាំ​។ រីឯ​បុរស​ជា​ប្តីដែល​បើក​រថយន្តឈ្មោះ ផូ សាម អាយុ​៥៣​ឆ្នាំ រស់នៅ​ខេត្ត​ប៉ៃលិន​។

​ហេតុការណ៍​មួយទៀត ដែល​បាន​កើតឡើង​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែរនោះគឺ ក្មេងស្រី​ម្នាក់​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវ​គោយន្ត​កន្ត្រៃ​បើក​បុក ខណៈ​ក្មេងស្រី​រងគ្រោះ​រត់​ឆ្លងផ្លូវ​ទៅ​ទិញ​នំ កាលពី​វេលា​ម៉ោង ៧​និង ២០នាទី​ព្រឹក ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ ក្នុង​ភូមិ​ក្រាំង​កកោះ ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។ ក្មេង​ស្រី​​រង​គ្រោះ​មាន​ឈ្មោះ យ៉​ន មេសា អាយុ​៣​ឆ្នាំ​។​

ឡើង​ជួស​ជុល​​ម៉ាស៊ី​ន​ត្រជាក់​បាក់​រន្ទៀរ ​របួស​ធ្ងន់​៥​នាក់

  • PDF

​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​៥​នាក់ បាន​រងរបួស​ធ្ងន់ បន្ទាប់​ពី​បាក់​រន្ទៀរ​ធ្លាក់​មក​ដី ខណៈ​កំពុង​តែ​ជួល​ជុល​ម៉ាស៊ីន​ត្រជាក់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​២០​នាទី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ២០១៣ ស្ថិត​នៅ​ចំណុចក្រុមហ៊ុនលក់​រថយន្តលូ​ទូ​ស្ស ក្នុង​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ទាំង​៥​នាក់​​នោះមានឈ្មោះ គឹម គឿន អាយុ​៣២​ឆ្នាំ ឈ្មោះ រុណ ពិ​សិទ្ធិ អាយុ​ ២៤​ឆ្នាំ ឈ្មោះ គឹម គេ​ន អាយុ ​៣២​ឆ្នាំ ឈ្មោះ​ប៊ុន ថោ​ន អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ផល្លី ២៦​ឆ្នាំ​។​

 

​ឡង់​គ្រីស័រ​បុក​​រថយន្ត​​ដឹក​ទឹក​កក​​ចត​ស្ងៀម​​ស្លាប់​ម្នាក់ ​របួស​​ធ្ងន់​​ស្រាល​​៣​នាក់ ​

  • PDF

មនុស្ស​ម្នាក់បាន​ស្លាប់​បាត់បង់​ជីវិត និង​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល បន្ទាប់​ពីរថយន្ត​ឡង់​គ្រីស័រ​បុក​ជាមួយនឹង​រថយន្ត​កូរ៉េដឹក​ទឹកកក​ដែល​ចត​ស្ងៀម​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២រសៀល ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​ស្នាក់ ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដុង​ក្រឡក្នុង សង្កាត់​​សាមគ្គី ក្រុង​ស្ទឹងត្រែង​។

មានឈ្មោះអូន ទូច អាយុ​២១​ឆ្នាំ ឈ្មោះ យ៉ាង មុំាង អាយុ​៤៩​ឆ្នាំ ឈ្មោះ យ៉ាង ប៉ុង អាយុ​ ៣៣​ឆ្នាំ និង​​ឈ្មោះ​ស៊ើយ​ អេង អាយុ ​៤១​ឆ្នាំ​។ ជនរងគ្រោះ​ទាំង​៤​នាក់​ រស់នៅ​ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​១៧​​ ​ខែ​ឧសភា​ ឆ្នាំ២០១៣​ ស្លាប់​៥​នាក់​ របួស​ធ្ងន់​​ស្រាល​១៨​នាក់

  • PDF

​មនុស្ស៥​នាក់​បាន​ស្លាប់ និង​១៨​នាក់ រង​របួសធ្ងន់​និង​ស្រាលដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ដែល​បាន​កើតឡើង​ចំនួន​១២​លើក នៅ​ទូទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​។ នេះ​បើ​តាម​ការ​ឲ្យដឹងពីនាយក​ដ្ឋា​ន​សណ្តាប់ធ្នាប់នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។

ប្រភពព៌ត័មានដ​ដែលបាន​បង្ហាញ​ទៀត​ថា នៅក្នុងគ្រោះ​ថ្នាក់​ទាំង​១២​លើ​ក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុង​នោះ​ម៉ូតូ ១២​គ្រឿង រថយន្ត​​ធុន​​តូច ៥​គ្រឿង និង​រថយន្ត​ធុន​ធំ ១​គ្រឿង​។

មូលហេតុដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពីបើកបរ​ហួស​ល្បឿន ៣​លើក មិន​គោរព​សិទ្ធិ៣​លើក បត់​គ្រោះថ្នាក់ ២​លើក មិន​ប្រកាន់​ស្តាំ​២​លើក​កត្តា​ផ្សេងៗ ២​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក​៩​នាក់(​យប់​)​។​

​រថយន្ដ​​ដឹក​ដី​បើក​ចុះ​​ពី​ភ្នំ​រេ​ចង្កូត​​ធ្លាក់​ផ្លូវ​​ក្រឡាប់ ស្លាប់មា្ន​ក់​​របួស​ធ្ងន់​​ម្នាក់

  • PDF

​បុរស​ម្នាក់បាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ បន្ទាប់​ពី​រថយន្ដ​ដឹក​ដី​មួយគ្រឿង បើក​ចុះ​ពីលើ​ភ្នំរេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​នៅត្រង់ចំណុចភូមិ​ជើងភ្នំ ឃុំ​ត្រញំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។

ជនរងគ្រោះដែល​ស្លាប់មានឈ្មោះសួរ សា​ដា អាយុ​២០​ឆ្នាំ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់មានឈ្មោះហ៊​ន់ សីហា អាយុ​៣១​ឆ្នាំ​។​

​កម្មករ​សំណង់​​ម្នាក់​​ធ្លាក់​ពី​លើ​រន្ទាស្លាប់

  • PDF

បុរស​ជា​កម្មករសំណង់​ម្នាក់​ស្លាប់ពេល​បញ្ជូន​ទៅ​មណ្ឌល​សុខភាព បន្ទាប់​ពី​កម្មករ​រូប​នេះ​ឡើង​រន្ទា ដើម្បី​ចាក់​បេតុង​ស៊ីម៉ងត៍​ហើយ​ក៏​បាក់​ធ្លាក់​។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី​ព្រឹក ថ្ងៃទី​១៨ ឧសភា ២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​២ ផ្លូវ​៣១៧ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក។

បុរស​រូប​នោះមានឈ្មោះ សុង ទី​ថា អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ពារាំង ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង​។​

​ជិះ​ម៉ូតូ​​បុក​​អ្នក​​ឆ្លង​ផ្លូវ​របួស​ធ្ងន់​​៤​នាក់

  • PDF

​មនុស្ស​៤​នាក់ បាន​រងរបួស​ធ្ងន់​ក្រោយ​ពី​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ជ្រុល​ទៅ​បុក​យុវជន​ម្នាក់​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាលឲ្យ​របួសធ្ងន់ ទាំងអស់គ្នា​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​នឹង​៥០​នាទី​ទាបភ្លឺ ថ្ងៃទី​១៨ ឧសភា ២០១៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។

តុល្យការ​​ចុង​ក្រោយ​៖​ស្លាប់​​កម្មករ​​២​នាក់ ​និង​រងរបួស​១១​នាក់ ពេល​​បាក់​អគារ​រោងចក្រ​ដេរ​ស្បែកជើង​

  • PDF

(រូបភាពពី​បណ្តាញ​សង្គម)​បើ​តាម​របាយ​ការណ៍​​ចុង​​ក្រោយ​ពី​លោក​ខឹម សុផាន់​រ៉ា អធិការនគរបាល​ស្រុក​គងពិសី​បានបញ្ជាក់​ថា នៅក្នុង​ហេតុការណ៍​រលំ​បាក់​ប្លង់​សេ​អគារ​រោងចក្រ​ដេរ​ស្បែក​ជើង​«​វី​ង​ស្តា​ស៊ូ​»។

ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បត្ដិ៍ ទី​១៦ ខែ​ឧសភា​នេះ សមត្ថកិច្ច​បាន​រុករក​ឃើញ​តែ​កម្មករ​២​នាក់​ប៉ុណ្ណោះ​បាន​ស្លាប់​ក្នុង​នោះ​​ស្រី​​ម្នាក់​និង​ប្រុស​ម្នាក់ និង​រងរបួស​ធ្ងន់​-​ស្រាល​ចំនួន​១១​នាក់​ផ្សេង​ទៀត​។​

​លោក​អធិការនគរបាល​ស្រុក​គងពិសី​បានបញ្ជាក់​ថា រហូតមក​ដល់​ល្ងាច​ថ្ងៃនេះ​សមត្ថកិច្ច​ចម្រុះ​បានបញ្ចប់​ការរុករក​កម្មករ​-​កម្មការិនី​ទៀតហើយ​។

សំលេងៈ

​ជាមួយគ្នានេះ ក្រោយពី​កើតហេតុ​បាក់​ប្លង់​សេ​អគារ​រោងចក្រ​ស្បែកជើង «​វី​ង​ស្តា​ស៊ូ​»​ ក្រសួង​សង្គមកិច្ច​បាន​ចេញ​លិខិត​ភ្លាមៗ​មួយ​សន្លឹក​ដោយ​បាន​បញ្ជាក់​ថា កម្មករ​ដែល​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ​មានតែ​២​នាក់​ប៉ុណ្ណោះ និង​មាន​រងរបួស​ចំនួន​៧​នាក់ ប៉ុន្តែ​ចំនួន​នេះ​បាន​កើនឡើង​ដល់​១១​នាក់ នៅពេល​ក្រុម​​សមត្ថកិច្ច​បាន​បន្ត​រុករក​នៅ​ល្ងាច​នេះ​។

​លិខិត​របស់​ក្រសួង​សង្គមកិច្ច​បានឲ្យដឹង​ទៀតថា នៅវេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៣ មាន​ឧបទ្ទវហេតុ​បាក់ធ្នើច​ន្លោះ​ពី​អគារ​មួយ​ទៅ​​អគារ​មួយ​ទំហំ​៩x១២​ម៉ែត្រ ដែល​ជា​ផ្នែក​លាង​បាត​ស្បែកជើង មាន​កម្មករ​បម្រើ​ការងារ​ផ្នែក​នេះ ប្រមាណ​២០​នាក់។

ហើយ​ហេតុការណ៍​គួរឲ្យ​រន្ធត់​នោះ បណ្តាល​ឲ្យ​កម្មករ​-​កម្មការិនី​ក្នុង​ផ្នែក​លាង​បាត​ស្បែកជើង រងរបួស​ចំនួន​៧​នាក់ និង​ស្លាប់​២​នាក់ ក្នុងនោះ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ ដោយ​មិន​មាន​ការពាក់ព័ន្ធ នឹង​​កម្មករ​កម្ម​ការ​នី​នៅ​ផ្នែក​ផលិតកម្ម​ផ្សេងទៀត​នោះទេ​។​

​រោងចក្រ​ស្បែកជើង «​វី​ង​ស្តា​ស៊ូ​»​ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​៣ ជិត​ផ្សារ​ត្រាំខ្នារ​ស្ថិតក្នុង​ភូមិ​អង្គ​សុគន្ធា ឃុំ​មហាឫស្សី ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ កាលពី​ចុងខែ​មេសា​កន្លងទៅនេះ រោងចក្រ​កាត់ដេរ​កម្ពស់​៨​ជាន់ នៅក្នុង​ប្រទេស​បង់​ក្លា​ដេស ក៍​បាន​ដួល​រលំ​បាក់​ផងដែរ ដែល​បាន​បណ្តាលឲ្យ​កម្មករ​១១២១​នាក់ បាន​ស្លាប់​និង​រងរបួស​រាប់ពាន់នាក់​។

ក្រោយមក​រោងចក្រ​មួយ​កន្លែង​ទៀត​បាន​រង​ការឆេះ ដែល​បាន​បណ្តាលអោយ​កម្មករ​៨​នាក់​ទៀត​បាន​ស្លាប់​។ រឿងអាស្រូវ​នៃ​ការ​រលំ​បាក់​រោងចក្រ​ស្លាប់​កម្មករ​ជាង​១​ពាន់​នាក់​នេះ បាន​បង្ខំ​អោយ​ក្រុមកម្មករ និង​ប្រជាពលរដ្ឋ​បង់​ក្លា​ដេស​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ត្រួតពិនិត្យ​គុណភាព​សំណង ក៏ដូចជា​ទាមទារ​ឲ្យ​ដាក់​ទោសទណ្ឌ​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រធាន​រង​ចក្រ​នោះ​ផងដែរ​។

ចំណែកឯ​រោងចក្រ​ជាច្រើន​ទៀត ត្រូវបាន​បង្ខំ​អោយ​បិទទ្វារ​ដោយសារតែ​លក្ខណ្ឌ​ការងារ​មិនល្អ​។ ប្រទេស​កម្ពុជា និង​ប្រទេស​បង់​ក្លា​ដេស​ជា​ប្រទេស ដែល​មាន​​សេដ្ឋកិច្ច​​រីកចំរើន​ដោយសារ​ការពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​វិស័យ​កាត់ដេរ​នេះ​៕(ដោយៈ​ឃួន សុភ័​ក្រ)

មាន​អ្នក​ស្លាប់​​តែ​​២​នាក់​​ប៉ុណ្ណោះ ​នឹង​រង​របួស​​ចំនួន​​៧​នាក់ ​ក្នុង​គ្រោះ​រ​លំ​បាក់​​អាគា​​រោងចក្រ​

  • PDF

មាន​ការផ្តល់​ព័ត៌មាន​ខុសៗ​គ្នា​ជុំវិញ​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​ការ​រលំ​បាក់​អាគា​រោងចក្រ​ដេរ​ស្បែកជើង​Wing Star Shoes ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​៣ ជិត​ផ្សារ​ត្រាំខ្នា​កាលពី​ព្រឹក​ព្រលឹម ថ្ងៃទី​១៦​ខែ​ឧសភា​នេះ​។ សារព័ត៌មាន​ខ្លះ​បាន​ចុះផ្សាយ​ថា មាន​អ្នកស្លាប់​រហូតដល់​៥០​ទៅ​៦០​នាក់​។

ប៉ុន្តែ​យ៉ាងណា​ក៍ដោយ តួលេខ​ចុងក្រោយ ដែល​ផ្តល់​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក​អ៊ិត សំហេង បានអោយដឹងថា មាន​អ្នកស្លាប់​តែ​២​នាក់​ប៉ុណ្ណោះ និង​របួស​ចំនួន​៧​នាក់​។

​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ក៍​បាន​ចេញ​លិខិត​បន្ទាន់​មួយទៀត ដើម្បី​បញ្ជាក់​ពី​ចំនួន​អ្នកស្លាប់ ក្នុង​បំណង​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់ ក្រោយ​ពី​ព័ត៌មាន​មួយចំនួន​បាន​ចេញផ្សាយ​ថា មាន​កម្មករ​ស្លាប់​រហូតដល់ ៥០​ទៅ​៦០​នាក់​។​

​យោងតាម​លិខិត​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​គណៈ​កម្ម​ការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដ្ម​កម្ម​បាតុ​កម្ម​តាម​​គ្រប់​​មុខ​សញ្ញា​ដែល​ចេញផ្សាយ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​កើត​ហេតុ​នោះ​បាន​ឲ្យដឹងថា នៅវេលា​ម៉ោង ៧ និង​១៥​នាទី​ព្រឹក​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៣ មាន​ឧបទ្ទវហេតុ​បាក់ធ្នើច​ន្លោះ​ពី​អគារ​មួយ​ទៅ​អគារ​មួយ​ទំហំ ៩x១២ម៉ែត្រ ដែល​ជា​ផ្នែក​លាង​បាត​ស្បែកជើង មាន​កម្មករ​បម្រើ​ការងារ​ផ្នែក​នេះប្រមាណ២០​នាក់​។​

​ក្នុង​ឧបទ្ទវហេតុ​នេះ ក្រសួង​បាន​បញ្ជាក់ថា បណ្តាលឲ្យ​កម្មក​រកម្ម​ការិនី ក្នុង​ផ្នែក​នេះ រងរបួស​ចំនួន៧នាក់ និងស្លាប់២​នាក់ ក្នុងនោះ​ស្រី​ម្នាក់​ដោយ​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​កម្មករ​-​កម្ម​ការ​នី​នៅ​ផ្នែក​ផលិតកម្ម​ផ្សេងទៀត​នោះទេ​៕(update)

​ដេកស្លាប់​​ក្នុង​​ថ្លុក​ឈាម​ក្នុង​​បន្ទប់​​ឡើង​​ស្អុយ​សង្ស័យ​​រឿង​​ឃាតកម្ម

  • PDF

ប្រទះឃើញសព​ស្ត្រី​ម្នាក់ដេកស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ក្នុង​​បន្ទប់​ខាងក្រោម​ផ្ទះរបស់ខ្លួន​ដោយ​មាន​ធំក្លិនស្អុយទំនង​ជា​ស្លាប់​រយៈពេល​២-៣​ថ្ងៃ​មក​ហើយ​ដោយ​សង្ស័យ​ជា​រឿង​ឃាកកម្ម​។

ករណីនេះ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ ៧​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៣ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌ​មានជ័យ​។ ជន​រង​គ្រោះ​ដែល​​ស្លាប់​​នោះឈ្មោះ ជី​ង ឈាន អាយុ​ ៦៤​ឆ្នាំ មុខរបរ​ជា​អ្នកទិញ​-​លក់​អេតចាយ​។

​គ្រោះថ្នាក់​​ចរាចរណ៍​ថ្ងៃទី​១៥ ​​ឧសភា​ស្លាប់​៣​នាក់​ របួស​៩​នាក់

  • PDF

​គ្រោះថ្នាក់​ចរាច​រណ៍​ដែល​កើតឡើង​នៅ​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៣ បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​សា្លប់ និង​៩​នាក់​រងរបួស​។ នេះ​បើ​តាម​ការ​ឲ្យដឹងពីគេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។

ប្រភព​ដដែល​បានបង្ហាញ​ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ដែល​បាន​កើតឡើង​៨​លើ​ក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ ៩​គ្រឿង ក្នុង​នោះ​ម៉ូតូ ៦​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង រ​ថយន្ត​ធុន​ធំ ១​គ្រឿង និង​ថ្មើរជើង​ម្នាក់​។

ចំពោះ​មូលហេតុ​បណ្តាលមកពីបើកបរ​លើស​ល្បឿន ៣​លើក មិនគោរព​សិទ្ធិ ១​លើក មិន​ប្រកាន់​ស្តាំ ១​លើក ស្រវឹង​១​លើក និង​កត្តា​ផ្សេងៗ ១​លើក ក្នុងនោះ គ្រោះ​ថ្នាក់ជិះ​ម៉ូតូ​មិន​ពាក់មួក ៦​នាក់(​យប់៣​នាក់​)​។​

ជិះ​ម៉ូតូ​ឌុប​គ្នា​បុក​ទួល​ធ្លាក់​​ប្រពន្ធ​​ស្លាប់ ​កូន​​អាយុ​១០​​ខែ​​គ្មាន​​របួស​ប្តី​របួស​ស្រាល

  • PDF

ស្ត្រី​ម្នាក់​បាន​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​ស្លាប់​នៅនឹងកន្លែង​ដោយ​មាន​បី​កូនតូច​អាយុ​១០​ខែ​ម្នាក់​តែ​មិន​មាន​របួស រីឯ​បុរស​ជា​ប្តី​រង​របួសស្រាល។

បន្ទាប់ពី​បាន​ជិះ​ម៉ូតូឌុប​គ្នា​បុក​នឹង​បុក​ពំនូក​ទួល​ខ្ពស់​ដែល​គេ​លើក​កាត់​ទទឹង​ផ្លូវ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៥ ឧសភា តាមផ្លូវ​បេតុង​ស្ថិតក្នុង​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ចោម ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ស្ត្រី​រងគ្រោះ​រហូត​ដល់​ស្លាប់ឈ្មោះ​សុំ ម៉ៃ អាយុ​ ២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ជិត​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រ​ឡៅ​ទង ឃុំ​បល្ល័ង្គ ស្រុក​បាធា​យ ខេត្ត​កំពង់ស្ពឺ​។​

    About Us
    Khana

Activities

Find us at Facebook

Contact Us