Sunday, May 19th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: ប្រលោមលោកនិងព្រេងនិទាន និទាន និង រឿងអប់រំខ្លី

ព័ត៌មានកីឡា

១.៣២២​នាក់​ ចូល​រួម​​រត់​​ពាក់​កណ្ដាល​​ម៉ា​រ៉ា​តុង​​អន្តរ​ជាតិ​នៅ​សីហនុ​​ឆ្នាំនេះ

  • PDF

​មនុស្ស​ ១៣២២​នាក់​ នឹងចូលរួម​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​​​១០​​មីនា​ស្អែក​នេះ នៅ​ក្រុងព្រះសីហនុ​។

ចំនួន​នៃ​អ្នកចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ​កើនឡើង​២០​ភាគរយ ក្នុងនោះ​អត្ត​ពលិក​កម្ពុជា​ចំនួន ​១១០០​នាក់ និង​អត្ត​ពលិក​បរទេស​ចំនួន ២២២​នាក់ មកពី​៣០​ប្រទេស​។

​លោក​វ៉ាត់ ចំរើន អគ្គលេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បានឲ្យដឹងថា ចំនួន​អ្នកចូល​រួម​​រត់​​ឆ្នាំ នេះ​កើនឡើង​២០​ភាគរយ បើ​គិតតែ​សម្រាប់​​ជនបរទេស​នោះ​មាន​ការកើនឡើង​៥០​ភាគរយ​។ លោក​បានឲ្យដឹងទៀតថា សម្រាប់​ឆ្នាំ​នេះ​ក្រៅពី​រត់​២១​គីឡូម៉ែត្រ ក៏​នៅ​មាន​ការ​រត់ ​១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។​

​មជ្ឈមណ្ឌល​​ជាតិ​​ហ្វឹក​ហ្វឺន​​កីឡា​​ចាប់​ផ្តើម​​សាង​សង់​​ហើយ​​នៅ​ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ​

  • PDF

អាគារ​ដែល​មាន​កំពស់ ​៩​ជាន់​នោះ មាន​ទំហំ​ទទឹង​២៥​ម៉ែត្រ បណ្ដោយ​៤០​ម៉ែត្រ​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​មាន​សាលប្រជុំ​២ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន ​៤៥នាក់​ និង មួយ​ទៀត​​ដែល​អាច​ផ្ទុក​មនុស្ស ​៤០០​នាក់​។ ​អាគារ​នោះ​មាន​ជាន់​ទី១​ ជា​ការិយាល័យ និង​បន្ទប់ពិសោធន៍​ជាន់ទី​២​ ជា​កន្លែង​ហាត់​សាច់ដុំ ​បន្ទប់​ពិសោធន៍​​ បន្ទប់វះ​កាត់​ និង បន្ទប់​​សម្រាក​ព្យាបាល។

​ចំនែកឯ​ជាន់​ទី៣ ទី​៤​ ទី៥ និងទី៦ ​ជា​កន្លែង​ហាត់​ប្រដាល់​យូ​ដូ វាយ​កូនឃ្លី​លើ​តុ ចំបាប់​តេក្វាន់​ដូ វូ​ស៊ូ កា​រាតេ​ដូ និង ប្រភេទ​កីឡា​មួយចំនួនទៀត។ ​ជាន់​បន្ទាប់​គឺ ជាន់​ទី ៧​និង ទី៨​ ជាបន្ទប់​សម្រាក​សម្រាប់​កីឡា និង​ចុងក្រោយ ជាន់​ទី៩ ជា​កន្លែង​ហាត់ និង​ប្រកួត​ជា​ក្រុម ដូចជា​ប្រភេទ​បាល់ទះ បាល់បោះ​ជាដើម​។ ​អាគារ​ដ៏​ប្រណិត​នេះ​គ្រោង​​​សាង​សង់​​​ដោយ​​ប្រើ​​រយៈ​ពេល​​២​ឆ្នាំ ចំនែក​ការចំនាយ​ថវិកា​នៅ​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​​ច្បាស់​លាស់​​នៅ​ឡើយ​​ទេ​។​

​គួរបញ្ជាក់​ថា ពិធី​ក្រុម​ពាលី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៣​នោះ គឺ​មាន​ការចូល​រូ​ម​ពី​មន្ត្រី​រាជរដ្ឋាភិបាល​មួយចំនួន​ក្នុងនោះ​មានដូចជា លោក​ប៊ុន សុខ ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា លោក​ជា អឿង លោក មាស សារិន​ លោក​លី ស៊ី​មុនី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​និង​មន្ត្រី​កីឡា​ជាន់ខ្ពស់​របស់​ជាតិ​ជា​ច្រើន​ទៀត​៕

​កម្ពុជា​​នឹង​​បង្កើត​​កីឡា​​វាយ​​ក្នុង​ទ្រុង​​ជា​​លើក​ដំបូង

  • PDF

លោក​វ៉ាត់​ចំរើន​អគ្គលេខាធិការគណៈក​ម្មា​ធិ​ការជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សមាគម​នៃ​កីឡា​វ៉ែ​ក្នុងទ្រុង MMA ​បាន​ប្រាប់​​អោយ​ដឹង​ថា​​ប្រទេស​​កម្ពុជា​​នឹង​រៀប​​ចំ​​អោយ​​មាន​​ការ​​ប្រកួត​​កីឡា​​ប្រយុទ្ធ​មួយ​ប្រភេទ​ដែល​មាន​លក្ខណៈ​ចំរុះ គឺ​កីឡា​វាយ​ក្នុង​ទ្រុង​។

ប្រទេស​កីឡា​វ៉ៃ​ក្នុង​ទ្រុង ​MMA ដែល​ភាសា​ពេញ​គឺ Mixed Martial Art ភាសា​ខ្មែរ​ហៅថា សិល្បៈ​ចម្រុះ​ដោយសារ​តែ​នៅពេល​ប្រកួត​គេ​អាច​ប្រើ​បាន​ទាំង​ដៃ​ទាំង​ជើង ទាំង​បោក ដើម្បី​ផ្តូល​គួរ​ប្រគួត​​របស់​ខ្លួន​។​

គ្រប់​អ្នក​ហាត់​កីឡា​ប្រយុទ្ធ​ទាំងអស់​អាច​ចូលរួម​ប្រកួត​បាន​ដោយ​រាប់​ទាំង​យូ​ដូ និង​ចំបាប់​ទៀតផង​។​ លោក​បាន​បញ្ជាក់​ថា​កីឡា​ប្រភេទ​នេះ​ប្រកួត​លើ​សង្វៀន​រាង​៨​ជ្រុង និង​មាន​ព័ទ្ធ​ដោយ​សំណាញ់​ដែក​ជុំវិញ។

​ចំពោះ​ការប្រកួត​មាន ៣​ទឹក​ហើយ​ក្នុង​មួយ​ទឹក​មាន ៥​នាទី​សម្រាប់​ប្រយុទ្ធ​សុទ្ធសាធ​ចំពោះ​ការ​សម្រាក​មាន​ត្រឹមតែ​មួយ១នាទី​ប៉ុណ្ណោះ​។ ​ការប្រកួត​មាន​ចាញ់​ដោយ​​សន្លប់​ចាញ់​ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​ចាញ់​ដោយ​ពិន្ទុ និង​ចាញ់​ដោយ​គោះ​ជា​សញ្ញា​ចុះចាញ់​ជាដើម។

​លោក​បាន​បញ្ជាក់ទៀតថា​កីឡាករ​វាយ​ក្នុង​ទ្រុង​នេះ នឹង​ការប្រកួត​សាកល្បង​នៅ​ថ្ងៃទី​២៦​ធ្នូ​ខាងមុខ​នេះ​ហើយ​ប្រសិនបើ​មាន​អ្នកទស្សនា​ច្រើន​និង​ចាប់អារម្មណ៍​ខ្លាំង​នោះ​លោក​នឹង​ជំរុញ​អោយ​កីឡាករ​ក្រៅ​ប្រទេស​មក​ចូលរួម​ប្រកួត​ផងដែរ​។​

​គួរ​កត់​ថា កីឡាប្រដាល់​ប្រភេទ​នេះ​ត្រូវបាន​ពេញនិយម​ប្រកួត​នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាស៊ី​ដូចជា​ប្រជាជន​ជប៉ុន កូរ៉េ និង​ប្រទេស​មួយចំនួន​នៅ​បែក​ខាង​អ៊ឺរ៉ុប​ជាដើម។ ហើយ​នេះ គឺជា​លើក​ដំបូង​ហើយ​ដែល​ប្រទេស​កម្ពុជា​បង្កើត​កីឡា​ប្រភេទ​នេះ​ឡើង​នៅក្នុង អាណត្តិ​របស់​លោក​វ៉ាត់ ចំរើន ជា​អគ្គលេខា​ធិការ​​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​៕

​ទិវា​​ប្រណាំង​​កង់​អន្តរជាតិ​​អង្គរ​-​សៀមរាប ឆ្នាំ​២០១២​ចាប់​ផ្តើម​​ហើយ

  • PDF

ទិវា​ប្រណាំង​កង់​អន្តរជាតិ អង្គរ​លើក​ទី​១ បានចាប់ផ្តើម ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ធ្នូ​នេះ ដោយ​មាន​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន ៧០០​នាក់ ចូល​រួម​​ប្រកួត និង​មាន​៣​វិញ្ញាសា​សម្រាប់​ប្រកួត​ប្រជែង​។

អនុប្រធាន​គណៈកម្មាការ​អូឡាំពិក​កម្ពុជា NOCC លោក​នុត សាអាន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ ទោ​ចក្រ​យាន​បាន​ថ្លែងថា «​ទិវា​ប្រណាំង​កង់​អន្តរជាតិ​អង្គរ​នេះ ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​រួមចំណែក​ដល់​ការទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​ទី​ក្រុង​សៀមរាប​-​អង្គរ និង​ជា​សកម្មភាព​ការពារ​បរិស្ថាន​ឆ្ពោះទៅ​កាន់​ការអភិវឌ្ឍ​ន៍ ទីក្រុង​សៀមរាប​ អង្គរ​ក្លាយជា​ទីក្រុង​ទេសចរណ៍​ស្អាត និង​បៃតង (Eco-City) នាពេល​អនាគត​»​។

គួរបញ្ជាក់​ថា កីឡាករ​-​កីឡា​ការិនី ដែល​ចូលរួម​ប្រណាំង​កង់​ឆ្នាំនេះ​មាន​កីឡាករ​អន្តរជាតិ​ចំនួន ៤២៨​នាក់ ដែល​ភាគច្រើន​មកពី​សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី បារាំង ជាដើម​។ ចំណែក​កីឡាករ​-​ការិនី​ខ្មែរ​ចំនួន ២៧២​នាក់។​

​អ្នក​រត់​​ពាក់​កណ្តាល​​ម៉ា​រ៉ា​តុង​​នៅ​​សៀមរាប​​ឆ្នាំ​​នេះ​​មាន​​៦៣០០​នាក់

  • PDF

នៅ​ឆ្នាំ​នេះ​អ្នកចូលរួម​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​វត្តមាន​ចំនួន​ច្រើន​លើស​ពី​ការរំពឹងទុក​ពោល​ គឺ​មាន​រហូត​ទៅ​ដល់​៦៣០០​នាក់​ក្នុងនោះ​មាន​ ៤.១៥០នាក់​​ ជា​ជនបរទេស និង​ជនជាតិខ្មែរ​ចំនួន​២.១៥០​នាក់​គឺ​ទាំង​អ្នក​រត់​អាជីព​និង​អ្នករត់​កំសាន្ដ​សប្បាយ​ជា​លក្ខណៈ​គ្រួសារ​។

ជនបរទេស​ដែល​នឹង​ចូលរួម​នោះ​សុទ្ធ​តែ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចំនួន​៦៧​នៅលើ​ពិភពលោក​។ ​ពេល​នេះ​ខេត្ត​សៀមរាប​ផ្ទុក​ទៅដោយ​អ្នក​មក​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​​អន្តរ​ជាតិ​​ គឺ​មាន​ទាំង​កីឡាករ​-​កីឡា​ការិនី និង​អ្នកគាំទ្រ​នានា​ផង​ដែរ​។

នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក វ៉ាត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។​ ទាក់ទង​នឹង​ការរត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ​ផង​ដែរ លោក វ៉ាត់​ចំរើន ក៏​បាន​ពន្យល់​ឲ្យដឹង​ផង​ដែរដ​ថា​អ្វី​ទៅ​ជា​ការ​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​។

សំលេងៈ

លោក​វ៉ាត់​ចំរើន​បាន​បន្តទៀតថា ក្រៅពី​ការប្រកួត​រត់​កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​នេះដែរ នៅ​មួយ​ថ្ងៃ​មុន​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ពោលគឺ​នៅ​ថ្ងៃ​ទី​១​ធ្នូ​នៅ​ទី​រួម​ខេត្ត​សៀមរាប​ក៏​ម​មាន​រៀបចំ​ការប្រណាំង​កង់​ជា​លក្ខណៈ​អន្តរជាតិ​មួយ​ដើម្បី​ស្វះស្វែង​រក​ថវិកា​ជួយ​ដល់​ក្មេង​កំព្រា​ជាពិសេស​ក្មេង​ដែល​ម្ដាយ​ជាប់​ពន្ធ​នា​គារ​ដើម្បីឲ្យ​គេ​បាន​ទទួល​បានការសិ​ក្សា​។

អ្នកចូលរួម​ជិះ​កង់​ឆ្នាំនេះ​មាន​ចំនួន​៧០០​នាក់​ដែល​មកពី​៣៨​ប្រទេស​។ នេះ​ជា​ការប្រណាំង​លើក​ទី​៧ ដែលមាន​៣​វិញ្ញាសា​ គឺ​ប្រណាំង​ចម្ងាយ​១០០​គីឡូម៉ែត្រ បុរស​-​នារី​ ៣០​គីឡូម៉ែត្រ​បុរស​-​នារី និង​ចម្ងាយ ​១៧​គីឡូម៉ែត្រ​បុរស​-​នារី​ជា​លក្ខណៈ​គ្រួសារ​។

គួរបញ្ជាក់​ថា រហូតមកដល់​ពេលនេះ ការទទួល​ចុះឈ្មោះ​ចូលរួម​ការប្រកួត​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​ត្រូវបាន​បិទ​បញ្ចប់​រួចរាល់​ហើយ​។ ​បិទ​បញ្ចប់​គឺ​ដោយសារ​តែ​​ចំនួន​​អ្នក​ដែល​ចុះ​ឈ្មោះ​ចូលរួម​មាន​ចំនួន​ច្រើន​ជាង​អ្វីដែល​បាន​គ្រោងទុក​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us