Saturday, May 25th

Last update09:01:07 PM GMT

ទីតាំងឋិតនៅ: ប្រលោមលោកនិងព្រេងនិទាន

រឿងប្រលោមលោក

ពន្លឺ​ចន្ទ័​

ទីបំផុត​ស្នេហ៍​ពិត​មិន​សាបសូន្យ​មែន អូន​ជា​ពន្លឺ​ចន្ទ័​ដែល​ភ្លឺ​ជានិច្ច​ក្នុង​បេះដូង​បង មិន​ថា​មានរឿង​អ្វី​កើតឡើង​មិន​ថា​មាន​ឧបសគ្គ​ធំ​ប៉ុណ្ណា មិន​ថា​ថ្ងៃ​រះ​លិច​បាត់​បង​នៅ​​រង់ចាំ។

រង់ចាំ​អូន​រហូត​ជីវិត​បង​ស្លាប់ ព្រោះ​​បង​ជឿជាក់​ថា​ពេល​ថ្ងៃ​រះ​ឡើង​ច័ន្ទ​លិច​បាត់​មែន​តែ​ពេល​ថ្ងៃ​លិច ចន្ទ័​គង់​រះ​ឡើង​​វិញ​​មិន​ខាន​បង​នៅតែ​មាន​​សង្ឃឹម​​​ជា​និច្ច ថា​ស្នេហ៍​ស្មោះ​ពិតជា​គ្មាន​ថ្ងៃ​សាបសូន្យ​ដាច់ខាត​។

ទាំងនេះ​មាន នៅក្នុង​រឿង ពន្លឺ​ចន្ទ័ ជា​រឿង​ប្រលោមលោក​បែប មនោសញ្ចេតនា ស្នេហា​ផ្អែមល្ហែម ការ​ច្រណែនឈ្នានីស កម្សត់ រំជួល​ដល់​អារម្មណ៍ ដល់​ប្រិយមិត្ត​គ្រប់​ទី​មជ្ឈដ្ឋាន​! ដោយ​កវីនិពន្ធអ្នកស្រីម៉ៅ សំណាង​!។

​រឿង ពន្លឺ​ចន្ទ័ ត្រូវបាន​បញ្ចូល​សំលេង​ដោយ​ក្រុម​ការងារ​វិទ្យុ​វា​យោ បន្ទាប់​ពី​មាន​ការ​ចេញ​លក់​ជា​សៀវភៅ ដើម្បី​ផ្តល់​អោយ​ប្រិយមិត្ត​អ្នក​និយម​ប្រលោមលោក​បែប​មនោសញ្ចេតនា​កាន់តែ​មាន​ភាពងាយស្រួល​បន្ថែមទៀត​។

​សំរាប់​ប្រិយមិត្ត​ដែល​ចង់​ជាវ​សៀវភៅ​រឿង ពន្លឺ​ចន្ទ័ អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ណាគារ !​។ ជាមួយគ្នានេះ វិទ្យុ​វាយោ​អែ​ហ្វ​អឹម សូម​អរគុណ​ដល់​អ្នកស្រី ម៉ៅ សំណាង ដែល​បាន​អនុញ្ញាតិ​អោយ​វិទ្យុ​វាយោ​អែ​ហ្វ​អឹម យក​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី​មក​រៀបចំ​ថត​ជា​សំលេង​។

យើងខ្ញុំ​សូម​រក្សា​សិទ្ធ​ជូន​អ្នកស្រី ម៉ៅ សំណាង ដែល​ជា​កវីនិពន្ធរឿង ពន្លឺ​ចន្ទ័។ សូម​អរគុណ​!

ភាគទី១​សំលេងៈ

១.៣២២​នាក់​ ចូល​រួម​​រត់​​ពាក់​កណ្ដាល​​ម៉ា​រ៉ា​តុង​​អន្តរ​ជាតិ​នៅ​សីហនុ​​ឆ្នាំនេះ

​មនុស្ស​ ១៣២២​នាក់​ នឹងចូលរួម​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​​​១០​​មីនា​ស្អែក​នេះ នៅ​ក្រុងព្រះសីហនុ​។

ចំនួន​នៃ​អ្នកចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ​កើនឡើង​២០​ភាគរយ ក្នុងនោះ​អត្ត​ពលិក​កម្ពុជា​ចំនួន ​១១០០​នាក់ និង​អត្ត​ពលិក​បរទេស​ចំនួន ២២២​នាក់ មកពី​៣០​ប្រទេស​។

​លោក​វ៉ាត់ ចំរើន អគ្គលេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បានឲ្យដឹងថា ចំនួន​អ្នកចូល​រួម​​រត់​​ឆ្នាំ នេះ​កើនឡើង​២០​ភាគរយ បើ​គិតតែ​សម្រាប់​​ជនបរទេស​នោះ​មាន​ការកើនឡើង​៥០​ភាគរយ​។ លោក​បានឲ្យដឹងទៀតថា សម្រាប់​ឆ្នាំ​នេះ​ក្រៅពី​រត់​២១​គីឡូម៉ែត្រ ក៏​នៅ​មាន​ការ​រត់ ​១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។​

​មជ្ឈមណ្ឌល​​ជាតិ​​ហ្វឹក​ហ្វឺន​​កីឡា​​ចាប់​ផ្តើម​​សាង​សង់​​ហើយ​​នៅ​ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ​

អាគារ​ដែល​មាន​កំពស់ ​៩​ជាន់​នោះ មាន​ទំហំ​ទទឹង​២៥​ម៉ែត្រ បណ្ដោយ​៤០​ម៉ែត្រ​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​មាន​សាលប្រជុំ​២ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន ​៤៥នាក់​ និង មួយ​ទៀត​​ដែល​អាច​ផ្ទុក​មនុស្ស ​៤០០​នាក់​។ ​អាគារ​នោះ​មាន​ជាន់​ទី១​ ជា​ការិយាល័យ និង​បន្ទប់ពិសោធន៍​ជាន់ទី​២​ ជា​កន្លែង​ហាត់​សាច់ដុំ ​បន្ទប់​ពិសោធន៍​​ បន្ទប់វះ​កាត់​ និង បន្ទប់​​សម្រាក​ព្យាបាល។

​ចំនែកឯ​ជាន់​ទី៣ ទី​៤​ ទី៥ និងទី៦ ​ជា​កន្លែង​ហាត់​ប្រដាល់​យូ​ដូ វាយ​កូនឃ្លី​លើ​តុ ចំបាប់​តេក្វាន់​ដូ វូ​ស៊ូ កា​រាតេ​ដូ និង ប្រភេទ​កីឡា​មួយចំនួនទៀត។ ​ជាន់​បន្ទាប់​គឺ ជាន់​ទី ៧​និង ទី៨​ ជាបន្ទប់​សម្រាក​សម្រាប់​កីឡា និង​ចុងក្រោយ ជាន់​ទី៩ ជា​កន្លែង​ហាត់ និង​ប្រកួត​ជា​ក្រុម ដូចជា​ប្រភេទ​បាល់ទះ បាល់បោះ​ជាដើម​។ ​អាគារ​ដ៏​ប្រណិត​នេះ​គ្រោង​​​សាង​សង់​​​ដោយ​​ប្រើ​​រយៈ​ពេល​​២​ឆ្នាំ ចំនែក​ការចំនាយ​ថវិកា​នៅ​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​​ច្បាស់​លាស់​​នៅ​ឡើយ​​ទេ​។​

​គួរបញ្ជាក់​ថា ពិធី​ក្រុម​ពាលី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៣​នោះ គឺ​មាន​ការចូល​រូ​ម​ពី​មន្ត្រី​រាជរដ្ឋាភិបាល​មួយចំនួន​ក្នុងនោះ​មានដូចជា លោក​ប៊ុន សុខ ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា លោក​ជា អឿង លោក មាស សារិន​ លោក​លី ស៊ី​មុនី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​និង​មន្ត្រី​កីឡា​ជាន់ខ្ពស់​របស់​ជាតិ​ជា​ច្រើន​ទៀត​៕

សត្វលា​ និង ព្រះ​អាទិទេព

ព្រេងនិទានខ្មែរសត្វលា​ និង ព្រះ​អាទិទេពៈ​​

សត្វ​រ៉ៃ​ និង​ស្រមោច

ព្រេងនិទានខ្មែរសត្វ​រ៉ៃ​ និង​ស្រមោច​​​

​កម្ពុជា​​នឹង​​បង្កើត​​កីឡា​​វាយ​​ក្នុង​ទ្រុង​​ជា​​លើក​ដំបូង

លោក​វ៉ាត់​ចំរើន​អគ្គលេខាធិការគណៈក​ម្មា​ធិ​ការជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សមាគម​នៃ​កីឡា​វ៉ែ​ក្នុងទ្រុង MMA ​បាន​ប្រាប់​​អោយ​ដឹង​ថា​​ប្រទេស​​កម្ពុជា​​នឹង​រៀប​​ចំ​​អោយ​​មាន​​ការ​​ប្រកួត​​កីឡា​​ប្រយុទ្ធ​មួយ​ប្រភេទ​ដែល​មាន​លក្ខណៈ​ចំរុះ គឺ​កីឡា​វាយ​ក្នុង​ទ្រុង​។

ប្រទេស​កីឡា​វ៉ៃ​ក្នុង​ទ្រុង ​MMA ដែល​ភាសា​ពេញ​គឺ Mixed Martial Art ភាសា​ខ្មែរ​ហៅថា សិល្បៈ​ចម្រុះ​ដោយសារ​តែ​នៅពេល​ប្រកួត​គេ​អាច​ប្រើ​បាន​ទាំង​ដៃ​ទាំង​ជើង ទាំង​បោក ដើម្បី​ផ្តូល​គួរ​ប្រគួត​​របស់​ខ្លួន​។​

គ្រប់​អ្នក​ហាត់​កីឡា​ប្រយុទ្ធ​ទាំងអស់​អាច​ចូលរួម​ប្រកួត​បាន​ដោយ​រាប់​ទាំង​យូ​ដូ និង​ចំបាប់​ទៀតផង​។​ លោក​បាន​បញ្ជាក់​ថា​កីឡា​ប្រភេទ​នេះ​ប្រកួត​លើ​សង្វៀន​រាង​៨​ជ្រុង និង​មាន​ព័ទ្ធ​ដោយ​សំណាញ់​ដែក​ជុំវិញ។

​ចំពោះ​ការប្រកួត​មាន ៣​ទឹក​ហើយ​ក្នុង​មួយ​ទឹក​មាន ៥​នាទី​សម្រាប់​ប្រយុទ្ធ​សុទ្ធសាធ​ចំពោះ​ការ​សម្រាក​មាន​ត្រឹមតែ​មួយ១នាទី​ប៉ុណ្ណោះ​។ ​ការប្រកួត​មាន​ចាញ់​ដោយ​​សន្លប់​ចាញ់​ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​ចាញ់​ដោយ​ពិន្ទុ និង​ចាញ់​ដោយ​គោះ​ជា​សញ្ញា​ចុះចាញ់​ជាដើម។

​លោក​បាន​បញ្ជាក់ទៀតថា​កីឡាករ​វាយ​ក្នុង​ទ្រុង​នេះ នឹង​ការប្រកួត​សាកល្បង​នៅ​ថ្ងៃទី​២៦​ធ្នូ​ខាងមុខ​នេះ​ហើយ​ប្រសិនបើ​មាន​អ្នកទស្សនា​ច្រើន​និង​ចាប់អារម្មណ៍​ខ្លាំង​នោះ​លោក​នឹង​ជំរុញ​អោយ​កីឡាករ​ក្រៅ​ប្រទេស​មក​ចូលរួម​ប្រកួត​ផងដែរ​។​

​គួរ​កត់​ថា កីឡាប្រដាល់​ប្រភេទ​នេះ​ត្រូវបាន​ពេញនិយម​ប្រកួត​នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាស៊ី​ដូចជា​ប្រជាជន​ជប៉ុន កូរ៉េ និង​ប្រទេស​មួយចំនួន​នៅ​បែក​ខាង​អ៊ឺរ៉ុប​ជាដើម។ ហើយ​នេះ គឺជា​លើក​ដំបូង​ហើយ​ដែល​ប្រទេស​កម្ពុជា​បង្កើត​កីឡា​ប្រភេទ​នេះ​ឡើង​នៅក្នុង អាណត្តិ​របស់​លោក​វ៉ាត់ ចំរើន ជា​អគ្គលេខា​ធិការ​​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​៕

ទន្សាយ និង ខ្យង

ព្រេងនិទានខ្មែរទន្សាយ និង ខ្យង​​​

មេស្វា ​​និង ​កូនស្វា

ព្រេងនិទានខ្មែរមេស្វា ​​និង ​កូនស្វា​​​

មេមាន់ និង ឆ្មារ

ព្រេងនិទានខ្មែរមេមាន់​ និង​​ឆ្មារ​

    About Us
    Khana

Activities

Find us at Facebook

Contact Us