Friday, May 24th

Last update06:55:42 AM GMT

ទីតាំងឋិតនៅ: ប្រលោមលោកនិងព្រេងនិទាន

រឿងប្រលោមលោក

​ទិវា​​ប្រណាំង​​កង់​អន្តរជាតិ​​អង្គរ​-​សៀមរាប ឆ្នាំ​២០១២​ចាប់​ផ្តើម​​ហើយ

ទិវា​ប្រណាំង​កង់​អន្តរជាតិ អង្គរ​លើក​ទី​១ បានចាប់ផ្តើម ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ធ្នូ​នេះ ដោយ​មាន​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន ៧០០​នាក់ ចូល​រួម​​ប្រកួត និង​មាន​៣​វិញ្ញាសា​សម្រាប់​ប្រកួត​ប្រជែង​។

អនុប្រធាន​គណៈកម្មាការ​អូឡាំពិក​កម្ពុជា NOCC លោក​នុត សាអាន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ ទោ​ចក្រ​យាន​បាន​ថ្លែងថា «​ទិវា​ប្រណាំង​កង់​អន្តរជាតិ​អង្គរ​នេះ ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​រួមចំណែក​ដល់​ការទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​ទី​ក្រុង​សៀមរាប​-​អង្គរ និង​ជា​សកម្មភាព​ការពារ​បរិស្ថាន​ឆ្ពោះទៅ​កាន់​ការអភិវឌ្ឍ​ន៍ ទីក្រុង​សៀមរាប​ អង្គរ​ក្លាយជា​ទីក្រុង​ទេសចរណ៍​ស្អាត និង​បៃតង (Eco-City) នាពេល​អនាគត​»​។

គួរបញ្ជាក់​ថា កីឡាករ​-​កីឡា​ការិនី ដែល​ចូលរួម​ប្រណាំង​កង់​ឆ្នាំនេះ​មាន​កីឡាករ​អន្តរជាតិ​ចំនួន ៤២៨​នាក់ ដែល​ភាគច្រើន​មកពី​សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី បារាំង ជាដើម​។ ចំណែក​កីឡាករ​-​ការិនី​ខ្មែរ​ចំនួន ២៧២​នាក់។​

កូន​ឆ្មារ និង ស្រ្តីមេផ្ទះ​​

ព្រេងនិទានខ្មែរឆ្មារ និង ស្រ្តីមេផ្ទះ​​

​អ្នក​រត់​​ពាក់​កណ្តាល​​ម៉ា​រ៉ា​តុង​​នៅ​​សៀមរាប​​ឆ្នាំ​​នេះ​​មាន​​៦៣០០​នាក់

នៅ​ឆ្នាំ​នេះ​អ្នកចូលរួម​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​វត្តមាន​ចំនួន​ច្រើន​លើស​ពី​ការរំពឹងទុក​ពោល​ គឺ​មាន​រហូត​ទៅ​ដល់​៦៣០០​នាក់​ក្នុងនោះ​មាន​ ៤.១៥០នាក់​​ ជា​ជនបរទេស និង​ជនជាតិខ្មែរ​ចំនួន​២.១៥០​នាក់​គឺ​ទាំង​អ្នក​រត់​អាជីព​និង​អ្នករត់​កំសាន្ដ​សប្បាយ​ជា​លក្ខណៈ​គ្រួសារ​។

ជនបរទេស​ដែល​នឹង​ចូលរួម​នោះ​សុទ្ធ​តែ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចំនួន​៦៧​នៅលើ​ពិភពលោក​។ ​ពេល​នេះ​ខេត្ត​សៀមរាប​ផ្ទុក​ទៅដោយ​អ្នក​មក​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​​អន្តរ​ជាតិ​​ គឺ​មាន​ទាំង​កីឡាករ​-​កីឡា​ការិនី និង​អ្នកគាំទ្រ​នានា​ផង​ដែរ​។

នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក វ៉ាត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។​ ទាក់ទង​នឹង​ការរត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ​ផង​ដែរ លោក វ៉ាត់​ចំរើន ក៏​បាន​ពន្យល់​ឲ្យដឹង​ផង​ដែរដ​ថា​អ្វី​ទៅ​ជា​ការ​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​។

សំលេងៈ

លោក​វ៉ាត់​ចំរើន​បាន​បន្តទៀតថា ក្រៅពី​ការប្រកួត​រត់​កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​នេះដែរ នៅ​មួយ​ថ្ងៃ​មុន​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ពោលគឺ​នៅ​ថ្ងៃ​ទី​១​ធ្នូ​នៅ​ទី​រួម​ខេត្ត​សៀមរាប​ក៏​ម​មាន​រៀបចំ​ការប្រណាំង​កង់​ជា​លក្ខណៈ​អន្តរជាតិ​មួយ​ដើម្បី​ស្វះស្វែង​រក​ថវិកា​ជួយ​ដល់​ក្មេង​កំព្រា​ជាពិសេស​ក្មេង​ដែល​ម្ដាយ​ជាប់​ពន្ធ​នា​គារ​ដើម្បីឲ្យ​គេ​បាន​ទទួល​បានការសិ​ក្សា​។

អ្នកចូលរួម​ជិះ​កង់​ឆ្នាំនេះ​មាន​ចំនួន​៧០០​នាក់​ដែល​មកពី​៣៨​ប្រទេស​។ នេះ​ជា​ការប្រណាំង​លើក​ទី​៧ ដែលមាន​៣​វិញ្ញាសា​ គឺ​ប្រណាំង​ចម្ងាយ​១០០​គីឡូម៉ែត្រ បុរស​-​នារី​ ៣០​គីឡូម៉ែត្រ​បុរស​-​នារី និង​ចម្ងាយ ​១៧​គីឡូម៉ែត្រ​បុរស​-​នារី​ជា​លក្ខណៈ​គ្រួសារ​។

គួរបញ្ជាក់​ថា រហូតមកដល់​ពេលនេះ ការទទួល​ចុះឈ្មោះ​ចូលរួម​ការប្រកួត​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​ត្រូវបាន​បិទ​បញ្ចប់​រួចរាល់​ហើយ​។ ​បិទ​បញ្ចប់​គឺ​ដោយសារ​តែ​​ចំនួន​​អ្នក​ដែល​ចុះ​ឈ្មោះ​ចូលរួម​មាន​ចំនួន​ច្រើន​ជាង​អ្វីដែល​បាន​គ្រោងទុក​៕

ក្អែក និង ព្រាប

ព្រេងនិទានខ្មែរក្អែកនិងព្រាប​

កុំ​ផ្តាច់​និស្ស័យ កុំ​ប្រល័យ​ស្នេហ៍​បង!

ខ្ញុំ​ស្អប់​ណាស់​អ្នកណា​កុហក​ខ្ញុំ ! អ្នក​យក​រូបថត​បុរស​សង្ហា​ម្នាក់​មក​បង្ហោះ​តាម​អ៊ីនធឺណិត ដោយ​កុហក​ថា ជា​រូប​អ្នក ធ្វើ​ឲ​ខ្ញុំ​លង់​ចិត្ត ដល់​ពេល​ជួប​ផ្ទាល់ ម៉ែអើយ! មុខ​ខ្មូត​ដើរ​អូស​ជើង ‌តើ​ឲ​​ខ្ញុំ​លេប​ម្តេច​បាន​? ទេព រិនដារ៉ូ យុត្ថារ៉ាឆានី តាម​សុំ​ស្នេហ៏ ខ្ញុំ​មិន​ខ្ចី​ទាំង​មើល​មុខ​ផង ! ចុះ​ទម្រាំ​តែ​អ្នក​ឯង​មុខ​ដូច​ស្វា​ទៀត​នោះ សូម​ថយ​ឲ​ឆ្ងាយ​ទៅ​ចា ! ទាំង​នេះ​មាន​នៅ​ក្នុង​រឿង កុំ​ផ្តាច់​និស្ស័យ កុំ​ប្រល័យ​ស្នេហ៏​ខ្ញុំ ! ។ ប្រលោមលោក​មនោសញ្ចេតនា កំប្លែង កម្សត់ រំជួល​បេះដូង​យុវវ័យ! ដោយ​កវីយូ សុភា។

ចេញ​ដំណើរ​​ទៅ​​ចូល​រួម​​ប្រកួត​​ជើងឯក​​អាស៊ាន​​លើក​ទី៨

កីឡាករ​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​នឹង​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​៨​តុលា​នេះ ដើម្បី​ចូលរួម​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយយ៍​លើក​ទី​៨​។ ដែល​ការប្រកួត​នោះ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១០​​រហូត​ដល់​ថ្ងៃ​ទី​១៤​តុលា​។

កីឡាករ​ចំនួន ៤​នាក់​ដែល​ចូលរួម​ប្រកួត មាន​កីឡាករ តាំង ហាវ កីឡាករ ណៃ សា​រ៉ា​វៃ កីឡាករ​គឹម វណ្ណា និង កីឡាករ​អ៊ឹង ស្រូយ​ហួរ។ លោក​ស៊ុន សុទ្ធារិ​ទ្ធ​អគ្គលេខាធិកា​រ​សហព័ន្ធ​កីលាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​បញ្ជាក់ថា​កីឡា​ករទាំង​៤រូបនេះ ទើបតែ​​ត្រ​ឡប់​មក​​ពី​​ហ្វឹក​ហាត់​រយៈពេល​ខ្លី​​​នៅ​​ប្រទេស​វៀត​ណាម​។

តាម​ការគ្រោងទុក​កម្ពុ​ជា​នឹង​ប្រកួត​លើ​វិញ្ញាសា​ឯកត្តជន វិញ្ញាសា​វាយ​គូ និង វិញ្ញាសា​ប្រកួត​ជា​ក្រុម​។ នៅ​ឆ្នាំ២០១៤​ខាងមុខនេះ​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​សម្រាប់​​ការ​ប្រកួត​ជើងឯក​លើក​ទី​៩​របស់​អាស៊ាននេះ​ផង​ដែរ​៕

ចំនួន​​ទូក​​ដែល​​ចូល​រួម​​ប្រកួត​​ជើងឯក​​ឆ្នាំនេះ

ការប្រកួត ​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ដែល​ចាប់ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​២៤ ដល់ ៣០​កញ្ញា នៅ​ដង​ទន្លេ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​នោះ​មាន​កីឡាករ​ចូលរួម​ប្រកួត​សរុប​ចំនួន​៣០៦​នាក់។

លោក ​បឹង គឹម​តោ អនុប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​បាន​ឲ្យ​ដឹង​ថា ខេត្ត​ក្រុង​ចំនួន​៧​បាន​បញ្ជូន​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​មក​ចូល​រួម​​ប្រកួត​ក្នុង​នោះ​​មាន​ខេត្ត​កំពង់​ឆ្នាំ៦​ទូក បាត់ដំបង២​ទូក កណ្ដាល៥​ទូក ព្រៃវែង៧​ទូក ក្រចេះ១​ទូក រាជធានី​ភ្នំពេញ​៦​ទូក និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ចំនួន​១​ទូក​។

ចំពោះ​ ប្រភេទ​ទូក​កា​នូ និង កា​យ៉ាក់​វិញ​មាន​៣​អង្គភាព​បញ្ជូន​ទូក​មក​ចូលរួម​ប្រកួត​ដែល​ក្នុងនោះ​មាន​ វិទ្យាល័យ​ជ្រោយចង្វារ បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក និង សមាគម​យុវជន​កម្ពុជា​ខេត្ត​កណ្ដាល​៕

ក្រសួង​​អប់រំ​៖​ម្ចាស់​​ទូក​ប្រណាំង​​នៅ​​ទួទាំង​​ប្រទេស​ដាក់​​ពាក្យ​​ចូល​រូម​ប្រណាំង​​ជើង​ឯក​​ប្រចាំ​ឆ្នាំ​

ពិធី​ប្រណាំងទូក​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១២ នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់ ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២ ដូច្នេះ​ហើយ​​ក្រសួង​អប់រំ​បាន​ចេញ​​សេចក្តីប្រកាស​ជួន​ដំណឹង​ដល់​ខេត្ត​ក្រុង​សមាគម​-​ក្លឹប​នានា​ដែល​មាន​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ ទូក​កា​នូ និង​ទូក​កា​យ៉ាក់​ប្រញាប់ប្រញាល់​មក​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ជើងឯក​ប្រចាំឆ្នាំ​២០១២​អោយបាន​ឆាប់​បំផុត​ចាប់ពី​ថ្ងៃ​ចេញ​​សេច​ក្តី​ប្រកាស់​​ដំណឹង​​នេះ​​តទៅ​។

លោក​បឹង គឹម​តោ អនុប្រធាន​នា​យក​ដ្ឋា​ន​អប់រំ​កាយ និង​កីឡា បានឲ្យដឹងថា នេះ​ជា​ការប្រកួត​ស្ថិតក្រោម​ការចាត់ចែងរ​បស់​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា លើ​ផ្នែក​បច្ចេកទេស​ទាំងស្រុង​។

នៅ​ក្នង​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​នោះ​សម្រាប់​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​បុរស​-​នារី​ចំណុះ​២២​នាក់ ត្រូវ​ប្រកួត​លើ​ចម្ងាយ​១.០០០ម៉ែត្រ និង​ប្រកួត​លើ​ចម្ងាយ​៥០០​ម៉ែត្រ​។ រីឯ​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ដែល​មាន​ចំណុះ​ត្រឹមតែ​១២​នាក់​បុរស​-​នារី​នោះ​នឹងត្រូវ​ប្រកួត​លើ​ចម្ងាយ​៥០០​ម៉ែត្រ និង ចម្ងាយ​១.០០០ ម៉ែត្រ​។

ដោយឡែក​សម្រាប់​ការ​ប្រណាំងទូក​កា​នូ​ដែល​មាន​ចំណុះ​១នាក់​វិញ​នោះ​នឹង​ត្រូវប្រគួត​លើ​ចម្ងាយ​២០០​ម៉ែត្រ ហើយ​ទូក​កា​យ៉ាក់​ចំណុះ​១​នាក់ និង ២នាក់ ប្រគួត​​ចម្ងាយ​២០០​ម៉ែត្រ​។ ចំណែក​នៅ​មាន​មួយ​វិញ្ញាសា​ទៀត​នោះ គឺ​ការ​ប្រណាំងទូក​កា​នូ​ចំណុះ ១នាក់​ លើ​ចម្ងាយ​៥០០​ម៉ែត្រ និង​ទូ​កា​យ៉ាក់​ចំណុះ​១​នាក់ និង ២​នាក់​លើ​ចម្ងាយ​៥០០​ម៉ែត្រ​។

សួ​ម​បញ្ជ​ក់ថា ការ​ប្រណាំងទូក​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១២​នេះ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​តាម​ដង​ទន្លេ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​ កាលពី​ឆ្នាំ​កន្លងទៅ​ការប្រកួត​បែបនេះ​មិន​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើង​នោះ​ឡើយ គឺ​ត្រូវបាន​លុប​ចោល​ដោយសារ​តែ​ទឹកជំនន់​ខ្លាំង​ហើយ​ល្បឿន​ទឹក​ហូរ​មិនល្អ ដែល​​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​កីឡាករ​-​កីឡា​ការិនីនោះ​៕

​កីឡាករ​​ល្បុក្កតោ​​កម្ពុជា​​ចេញ​​ទៅ​​ប្រកួត​​នៅ​​ប្រទេស​​កូរ៉េខាងត្បូង

លោក​សាន គឹមស៊ាន គ្រូបង្ហាត់​ល្បុកតោ​មាន​ប្រសាសន៍​ថា លោក​និង​សិស្ស​គ្រោង​បង្ហាញ​ក្បាច់គុន​ដៃ​ក្បាច់​គុនដំបង ក្បាច់​ថ្វាយបង្គំ​គ្រូ និង​ក្បាច់គុន​ប្រើ​ដោយ​​អាវុធ​ពីរ​បី​ប្រភេទ​ទៀត សម្រាប់​បង្ហាញ​ក្នុង​ការប្រកួត​នៅ​ថ្ងៃ​ទី​៧ កញ្ញា​នេះ​នៅ​ប្រទេស​កូរ៉េ​ខាងត្បួង៕

លោក​វ៉ាត់ ចំរើន បាន​បញ្ជាក់​ពី​ទីក្រុង​សេ​អ៊ូ​លម​កថា ការប្រកួត​នេះ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​ដោយ​មាន​ប្រទេស​ជា​សមាជិក​ចំនួន​ជាង​៤០​ចូលរួម​។

គួរបញ្ជាក់​ថា កីឡា​ករទាំង​៤​រូប​ដែល​ចូលរួម​ប្រកួត​នោះ​មាន​កីឡាករ​សាន អង្គរ​រាជវ័ន្ត វ័យ​១៦​ឆ្នាំ សិស្ស​គុន​ល្បុក្កតោ​កម្រិត​ក្រមា​ក្រហម​ថ្នាក់​ជាន់​ទី​២ កីឡាករ​គង់ ប៉ូ​លី​ពី​ន អាយុ​១៦​ឆ្នាំ សិស្ស​គុន​ល្បុក្កតោ​កម្រិត​ក្រមា​ខ្មៅ​,​កីឡា​ការិនី សម ថា​រ័ត្ន អាយុ​២១​ឆ្នាំ សិស្ស​គុន​ល្បុក្កតោ​កម្រិត​ក្រមា​ក្រហម និង​កីឡាការិនី អេង ស៊ូ​ម៉ា​ឡា សិស្ស​គុន​ល្បុក្កតោ​កម្រិត​ក្រមា​ត្នោត​។

ក្រុម​ល្បុក្កតោ​កម្ពុជា​ធ្លាប់បាន​ទទួល​ចំណាត់ថ្នាក់​លេខ​២​ម្តង​រួច​មកហើយ​កាលពី​ឆ្នាំ​២០១០ ក្នុងចំណោម​ប្រទេស​ចួលរួមចំនួន​១២ ហើយ​កីឡាករ​កម្ពុជា​បាន​បង្ហាញ​ពី​មោទនភាព​ថា​នឹង​ទទួលបាន​ជ័យជម្នះ​ជា​បន្ត​ទៀត​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us