ក្នុងសេចក្តីប្រកាសនោះបានបង្ហាញថាកិច្ចប្រជុំនេះគឺជាការអនុវត្តន៏នូវកិច្ចព្រមព្រៀងក្នុងការបង្កើតគណៈកម្មាធិការ ព្រំដែនរវាងប្រទេសទាំងពីរក្នុងគោលបំណងជួយបង្កើននូវកិច្ចសហប្រតិបត្តិការដើម្បី សន្តិភាព និងសន្តិសុខនៅតំបន់ព្រំដែននិងដើម្បីពង្រឹងទំនាក់ទំនងរវាងកងទ័ពទាំងពីរ និងអង្គភាពសន្តិសុខពាក់ព័ន្ធផ្សេងៗរបស់ថៃ និង កម្ពុជាផងដែរ។
កិច្ចប្រជុំនេះបានអះអាងបញ្ជាក់សារជាថ្មីក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកមានដូចជាៈ
១.ភាគីទាំងពីរបានឯកភាពធ្វើសហប្រតិបត្តិការរួមគ្នាក្នុងក្របខណ្ឌគណៈកម្មាធិការ ព្រំដែនទូទៅ (GBC) ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់នានានៅតំបន់ព្រំដែន រួមមានការរត់ពន្ធគ្រឿងញៀន, ការកាប់ឈើខុសច្បាប់, ការកាប់បំផ្លាញព្រៃឈើ និងសកម្មភាពឆ្លងដែនខុសច្បាប់ដ៏ទៃទៀត និងការលើកកម្ពស់សន្តិសុខលើផ្ទៃសមុទ្រ។
២. កិច្ចប្រជុំបានឯកភាពក្នុងការពង្រឹងនូវជំនឿទុកចិត្ត និងគោរពគ្នាទៅវិញទៅមកពាក់ ព័ន្ធទៅនឹងការផ្សព្វផ្សាយព័ត៌មាន។
៣.ភាគីទាំងពីរក៏បានឯកភាពសហប្រតិបត្តិការលើការអភិវឌ្ឍន៏ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនដូចជា ជីវភាពរស់នៅ,ទេសចរណ៏,សិក្សាធិការអប់រំ និង សុខភាពសាធារណៈ។
ជាងនេះទៅទៀតភាគីទាំងពីរបានកត់សម្គាល់ជាមួយនឹងការកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំទាំងបីលើករបស់ក្រុមការងាររួម (JWG) និងកិច្ចប្រជុំពិភាក្សាផែន ការដោះមីនរួមគ្នារវាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)ចំនួនពីរលើកផងដែរ។
គួរបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មានរួមបានបញ្ជាក់បន្ថែមទៀតថា៖ភាគីកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការព្រំដែនទូទៅនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៤ ហើយចំពោះកាលបរិច្ឆេទនៃកិច្ចប្រជុំនេះនឹងជូនដំណឹងពេលក្រោយតាមផ្លូវការទូត៕(ដោយៈសៅ វិសាល)




នៅទីបំផុតទៅរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកទេសរដ្ឋមន្ដ្រី អ៊ឹម ឈុនលឹម បានបញ្ជាឲ្យផ្អាកការដ្ឋានជាបណ្ដោះអាសន្ននូវសំណង់អគាររោងចក្រស្បែកជើង វីង ស្ដារស៊ូ របស់ក្រុមហ៊ុនវីង ស្ដារស៊ូ តំណាងដោយលោកឈីវ ជីងធីង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិតាគោក ឃុំព្រៃវិហារ និងភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
គម្រោងធ្វើបាតុកម្មអហិង្សាលើកទី២ របស់គណបក្សសង្គ្រោះជាតិដែលមានអ្នកចូលរួមយ៉ាងតិច ៥ពាន់នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ខាងមុខនេះ នៅមិនទាន់ទទួលបានការ អនុញាតពីសាលារាជធានីភ្នំពេញ នៅឡើយ ដោយសាលារាជធានីភ្នំពេញ នៅរងចាំគោលការណ៍ពីក្រសួងមហាផ្ទៃ។
ប្រជាជនកម្ពុជាដែលមានអាយុគ្រប់បោះឆ្នោត និងមានឈ្មោះក្នុងបញ្ចីបោះឆ្នោតគឺមានកាតព្វកិច្ចមួយដ៏ចាំបាច់ គឺត្រូវតែទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ កក្កដាខាងមុខ។
































