Sunday, May 19th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ

ព័ត៌មានជាតិ

សមាគម​​ដើម្បី​អភិវឌ្ឍន៍​​កម្ពុជា​​បាន​​បដិសេធ​​សំដី​​មន្ត្រី​​លីកាដូ​ក្នុង​​រឿង​​ស្ត្រី​​អ្នក​ភូមិ​​បឹងកក់

  • PDF

ក្រុម​អ្នករត់ម៉ូតូឌុប និង​រត់​ម៉ូតូ​កង់​បី​ដែល​ជា​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ប្រមាណ​ជាង២០០​នាក់ បាន​ដាក់​លិខិត​ជូន​លោក​អំ សំអាត មន្ត្រីជាន់ខ្ពស់​អង្គ​ការ​​លីកាដូ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា​នេះ។

ដោយ​នៅ​ក្នុង​ខ្លឹមសារ​នៃ​លិខិត្ត​នោះ​ពួកគេ​បាន​បដិសេធ​ទៅ​នឹង​ការ​លើ​ឡើង​របស់លោក​អំ សំអាត​ក្នុង​ពេល​ដែល​​បាន​​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អស៊ីសេរី កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា​ថា ការចាប់ខ្លួន​អ្នក​បឹងកក់ និង​អ្នក​បុរី​កីឡា​នេះ គឺជា​រូបភាព​ថ្មី​មួយ​ដើម្បី​បំបាក់ទឹកចិត្ត​មោះ​មុត​របស់​អ្នក​តវ៉ា​ក្នុង​បំណង​បង្ខំ​ពួកគេ​ឲ្យ​ទទួល​​ដំណោះស្រាយ​​មិន​​សម​រម្យ​​ដែល​​ពួកគេ​មិន​ព្រម​ទទួល​នៅ​ពេល​កន្លងមក។

ហើយ​នៅក្នុង​លិខិត​ដដែល​នោះ​បាន​បន្ថែមទៀតថា លោក​អំ សំអាត​កំពុងតែ​បង្វែរ​រឿង​ករណី​អ្នកស្រី​យ៉ោម បុប្ផា និង​បក្ខពួក​ពី​បទ​បង្ក​របួសស្នាម​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទៅ​ជា​ករណី​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញា ធរ​នៅ​តំបន់​បឹង​កក់​ទៅវិញ​។

តែ​យ៉ាង​ណាក​ក៏​ដោយ​ជុំវិញ​ការលើកឡើង​នៅក្នុង​ខ្លឹមសារ​នៃ​លិ​ខិត្តបនេះ​មន្ត្រី​អង្គការ​លីកាដូ​មិនទាន​មាន​ប្រតិកម្ម​បែបណា​នៅឡើយ​នោះទេ​។

គួរ​បញ្ចាក់​ថា ក្រុម​អ្នក​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍ​កម្ពុជា​បាន​នាំគ្នា​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​ទៅ​លើ​ស្ត្រី​បឹងកក់ឈ្មោះ យ៉ោម បុប្ផា និង​ស្ត្រី​នៅ​បូរី​កីឡា​មា្ន​ក់ទៀត ឈ្មោះ​ទឹម សាក់​មុន្នី ដោយ​សំអាង​ថា ស្ត្រី​ទាំង​ពីរ​នាក់​នោះ​បាន​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បាន​ព្រួត​គ្នា​វាយ​លើ​បុរស​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​របួស​កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២​។

ដោយឡែក​ក្រុម​ស្ត្រី​បឹង​កក់ និង​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន​បាន​ច្រានចោល​ការចោទប្រកាន់ ហើយ​ថា​​ការ​ចាប់​ខ្លួន​​អ្នក​ស្រី​យ៉ោម បុប្ផាគឺ​ អាជ្ញាធរ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គាបសង្កត់ និង​បំបាក់ស្មារតី​លើ​ស្ត្រី​អ្នក​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់​៕

លោក​​សម​រង្ស៊ី​​​អះអាង​ថា​លោក​​នឹង​​វិល​​ត្រលប់​​មក​​កាន់​​ប្រទេស​​កម្ពុជា​​វិញ​​ដោយ​​គ្មាន​​ទោស​ពៃរ៍​

  • PDF

ប្រមុខ​មេដឹកនាំ​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ​ថ្មីលោកសម រង្ស៊ី ដែល​កំពុងតែ​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​ថ្លែង​តាមរយៈ​វិដេអូ​ខន​ ហ្វឺ​រេ​ន​នៅ​ក្នុង​​ពិធី​​បើកសម្ពោធ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នា​​ល្ងាច​ថ្ងៃទី​១១ ខែកញ្ញា​នេះ ដោយ​ក្តី​សង្ឃឹម​ថា រូបលោក​នឹង​អាច​វិល​មក​កាន់​កម្ពុជា​ដោយ​គ្មាន​ជាប់​ទោស​​​​ពៃ​​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ចូលរួម​ការបោះឆ្នោត​ជា​សកល​នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២​ខាងមុខ​។

សំលេងៈ

ការលើកឡើង ​បែប​នេះ​ដោយ​រូបលោក​បាន​អះអាងថា ក្នុង​ពេល​លោក​ជួប​ជាមួយ​នឹង​តំណាង​អង្គការ​សហ​ប្រជាជាតិ​និង​​សហគមន៍​​អន្តរ​ជាតិ​​គេ​​បាន​​សន្យា​​នឹង​​​លោក​ថា នឹង​ជួយ​ឲ្យ​លោក​បាន​វិលត្រឡប់​មក​កាន់​កម្ពុជា​ហើយ​និង​ជួយ​កែ​ទម្រង់ គ​.​ជ​.​ប​.​។

សំលេងៈ

តែ​យ៉ាង​ដោយ​ក៏​ដោយ ចំពោះ​ការវិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី​។ នា​ពេល​កន្លង​មក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តែងតែ​លើក​ឡើង​ថា លោក​សម រង្ស៊ី អាច​វិល​ត្រលប់​មក​កម្ពុជា​វិញ​បាន​តែ​លោក​សម រង្ស៊ី ត្រូវតែ​ទទួល​ទោសទណ្ឌ​ជាមុនសិន​៕(​អត្ថបទដោយ ជា ធីរិទ្ធ​)

សម្តេច​​តេជោ​ហ៊ុន សែន ចូល​រួម​​បើក​កិច្ច​ប្រជុំ​ថ្នាក់​​រដ្ឋមន្ត្រី​​ថាមពល​​អាស៊ាន​លើក​​ទី​៣០

  • PDF

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អា​ស៊ាន​លើក​ទី​៣០ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា​នេះ​នា​វិមាន​សន្តិភាព​។

កិច្ចប្រជុំ​នេះ​ពាក់ព័ន្ធ​ទៅនឹង​កិច្ចសន្ទនា​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល និង​ទីភ្នាក់ងារ​អាស៊ាន​អន្តរជាតិ (AMEM IEA) កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​បូក​បី​លើក​ទី​៩ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ី​បូ​ព៌ា លើក​ទី​៦ កិច្ចសន្ទនា​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន សហរដ្ឋអាមេរិក និង​វេទិកា​ធុរកិច្ច ថាមពល​អាស៊ាន ឆ្នាំ​២០១២​ក្រោម​ប្រធានបទ "​ត​ភ្ជាប់​អាស៊ាន​បៃតង​" ធ្វើឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ដែល​រៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ដោយ​មាន​កិច្ច​សហ​ការ​​ជាមួយ​និង​លេខាធិការដ្ឋាន និង​មជ្ឈមណ្ឌល​ថាមពល​អាស៊ាន​៕

តុលាការ​​បន្ត​កាត់​ទោស​​លោក​ម៉ម​ សូណង់ដូ ​ខណៈ​ប៉ូលិស​​បន្ត​​បិទ​ផ្លូវ

  • PDF

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ កញ្ញានេះ ប៉ូលិស​នៅ​តែ​បន្ត​ពង្រាយ​កម្លាំង​ជុំវិញ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បិទ​មិន​ឲ្យចេញ​-​ចូល​។ ចំណែក​តុលាការ​បន្ត​សវនា​ការ​កាត់ទោសលោកម៉ម​ សូណង់ដូ​។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​សមាជិក​ក្រុម​សមាគម​អ្នកប្រជាធិបតេយ្យ​ក៏​បាន​ប្រមូលផ្តុំ​នៅមុខ​បា​រ៉ាស់រប​ស់​ប៉ូលិស ដើម្បី​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​សវនាការ ដែល​​ស្ថិត​នៅ​​ប្រមាណ​២០០ម៉ែត្រ ពី​​កន្លែង​ប៉ូលិស​បិទ​ផ្លូវ​។

ជនជាប់ចោទ​ទាំង​៩​នាក់ រួមទាំង​លោក​ម៉ម​សូណង់ដូ​ផង​នោះ​ត្រូវបាន​តុលាការ​ចោទប្រកាន់៤ករណី ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​នៅ​ខេត្ត​ក្រចេះ​រួម​មាន​៖ ទី​១-​បទ​ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ទី​២-​ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ទី​៣-​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កាន់​កាប់​​អាវុធ​ខុសច្បាប់ និង​ទី​៤-​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់​ដែល​មានចែង​ក្នុង​មាត្រា​មួយចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ​៕

​ប៉ូលិស​​បិទផ្លូវ​នៅពេល​​តុលាការ​បើក​សវនាការ​កាត់​ទោស​​លោក​ម៉ម សូណង់ដូ

  • PDF

សមត្ថកិច្ច​បាន​ពង្រាយ​កម្លាំង​ដាក់រ​បាំងបិទ​ផ្លូវ​នៅ​មុខ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ នៅពេល​ដែល​តុលាការ​បាន​បើក​សវនាការ​កាត់ទោស​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញានេះ​។

ក្នុងពេល​បិទផ្លូវ​នោះ សូម្បី​តែ​អ្នកកាសែត និង​សកម្មជន​សិទ្ធិមនុស្ស​ក៏​មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូលទៅក្នុង​តុលាការ ដើម្បី​យក​ព័ត៌មាន​និង​តាមដាន​សវនា​ការ​​ឡើយ​។

លោកម៉ម សូណង់ដូ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា​កន្លងទៅ​ក្រោម​ការចោទប្រកាន់​ក្នុង​រឿង​ជម្លោះ​ដីធ្លី បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ​៕

ខុទ្ទកាល័យ​​សម្តេច​ក្រុមព្រះ​បដិសេធ​ការវិល​​ចូល​ឆាក​នយោ​បាយ​​របស់​​សម្តេច​ក្រុម​ព្រះ​

  • PDF

បន្ទាប់ពី​មាន​ពាក្យ​ច​ចាម​មរាម​ថា សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ​នឹង​យាង​មក​ប្រឡូក​ក្នុង​ឆាកនយោបាយ​វិញ​ក្រោយពេល​​​ប្របាច់​​បញ្ចូល​​គ្នា​​រវាង​គ​ណ​​បក្ស​​​ជាតិ​​និយម និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រួច​ហើយ​នោះ​សេចក្តីថ្លែងការណ៍​មួយ​ក៏​បាន​លេច​រូបរាង​ឡើង​។

នោះ​គឺ ជា​សេចក្តីថ្លែងការណ៍​របស់​ខុទ្ទ​កា​​ល័យ​សម្តេច​ក្រុម​ព្រះ​ដែល​មាន​ខ្លឹមសារ​បដិសេធចោល​ទាំងស្រុង​ចំពោះ​ការឃោសនា​នោះ​។

បើ​យោង​តាម​ខ្លឹមសារ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៏​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១០​កញ្ញា​នេះ​បាន​បង្ហាញ​ឲ្យដឹងថា ពាក្យ​ច​ចាម​រាម​នោះ​គឺ​កើត​ចេញពី​ការ​ឃោស​នា​​របស់​​អ្នកនយោបាយ​មួយចំនួន​។​ ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​បាន​ចាត់ទុក​ការឃោសនា​បែបនេះ​ថា​ជា​ការបោកប្រាស់​ដើម្បី​បំភាន់​និង​បំភ្លៃ​ការពិត​ទៅ​ដល់​មហាជន​ទូទៅ​។

ការឃោសនា​ថា​សម្តេច​ក្រុមព្រះ​នឹង​យាង​ចូល​ឆាកនយោបាយ​វិញ​គ្រាន់តែ​ជាការ​លួងលោម​បោក​ប្រាស់​​អ្នក​រា​ជា​និយម​​ពិត​ប្រាកដ​​ដោយ​​យក​​ព្រះនាម​សម្តេច​​​ក្រុមព្រះ​ទៅ​ប្រើ​តែ​ប៉ុណ្ណោះ​។

គួររម្លឹកថា ក្នុង​លិខិត​ជូន​ដំណឹង​មួយ​ច្បាប់​ពី​ប្រទេស​បារាំង​ចុះ​កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា​បាន​បញ្ជាក់ថា សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណ​បក្ស​​នរោត្តម​ រណឫទ្ធិ​​បាន​​ប្រកាស​ថា ព្រះអង្គ​លាឈប់​ពី​ឆាកនយោបាយ​ហើយ​ចាប់ពី​ថ្ងៃនេះ​តទៅ​ហើយ​ព្រះអង្គ​ក៏​លែង​ទទួលខុសត្រូវ​រាល់​កិច្ចការ​និង​សេចក្តី​សម្រេច​​ផ្សេងៗ​របស់​គណបក្ស​នេះ​តទៅ​ទៀត​ដែរ​។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សម្តេច​ក្រុមព្រះ​ប្រកាស​លាឈប់​ពី​ឆាកនយោបាយ​នោះ​។​លើក​ទី​មួយ​គឺ​កាលពី​ចុងឆ្នាំ​២០០៨​ទ្រង់​លាឈប់​លើ​ក​នោះ​គឺ ដើម្បី​ទៅ​ទទួល​តួនាទី​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។

ប៉ុន្តែ មិនយូរប៉ុន្មាន​ព្រះអង្គ​ក៏​បាន​វិល​ចូល​ឆាកនយោបាយ​ឡើងវិញ​។​ តើ​ព្រឹត្តការណ៏​នេះ​អាច​នឹង​កើតឡើង​ម្តង​ទៀត​ដែរ​ឬទេ​ ចំពោះ​ការវិល​ចូល ឆាក​នយោ​បាយ​​របស់​​ស​ម្តេច​ក្រុមព្រះ​នោះ​?

​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​​ថាមពល​​អាស៊ាន​លើក​​ទី​៣០​ប្រារព្ធ​​ធ្វើ​​នៅ​​ភ្នំពេញ

  • PDF

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី​៣០ និង​កិច្ចប្រជុំ​​ពាក់​ព័ន្ធ​​ព្រម​ទាំង​​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន​ទាំង​១០​ប្រទេស​ បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១០​ ដល់ ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២​នេះនៅ​សណ្ឋា​គារ​កាំបូឌីយ៉ាណា​ក្នុង​រាជធានី​ភ្នំពេញ​។

នា​ពេល​រសៀល​នៅ​ថ្ងៃទី​១០ ខែកញ្ញា​នេះ​ដដែល​នេះ​ក៏​មាន​កិច្ច​ជំនួប​រវាង​ឧត្តមមន្ត្រី​ថាមពល​អាស៊ាន ដើម្បី​ត្រៀម​រៀបចំ​ដល់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី​៣០​។ សម្រាប់​នៅ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ជា​កិច្ចប្រជុំ​រវាង​ឧត្តមមន្ត្រី​ថាមពល​អាស៊ាន១០​ប្រទេស​បូក​៣ គឺ​ឧត្តម​មន្ត្រី​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​។

ដោយឡែក នា​ពេល​រសៀល​ថ្ងៃ​ដដែល​នោះ​គឺជា​កិច្ចប្រជុំ​រវាង​ឧត្តម​មន្ត្រី​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន ដែល​រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន ញូ​វ​ហ្សឺ​ឡេន កូរ៉េខាងត្បូង រុស្ស៊ី និង​អាមេរិក​។

ចំណែក​កម្មវិធី នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា​វិញ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នឹង​ចូលរួម​ជា​អធិបតីភាព​ដើម្បី​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី​៣០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ព្រមទាំង​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន​ក្រោម​ប្រធានបទ "​ការតភ្ជាប់​ថា​ម​ពល​បៃតង​អាស៊ាន​" នៅ​សាល​ប្រជុំ​​នួន​ស្រីក្នុង​វិមាន​សន្តិភាព​។

បន្ទាប់ពី​ពិធី​បើក​កិច្ចប្រជុំ​ហើយ​នោះ  នឹង​ត្រូវ​បន្ត​កិច្ចប្រជុំ​នៅ​ក្នុង​សណ្ឋាគារ​កាំបូឌី​យ៉ាណា​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ព្រមទាំង​ជួបប្រជុំ​នឹង​ប្រទេស​ដៃគូ​អាស៊ាន និង​កិច្ច​ពិភាក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​។

កិច្ចប្រជុំ​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២​។ ដោយឡែក​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២ គឺជា​ការវិលត្រឡប់​ទៅ​ប្រទេស​របស់​គណៈ​រដ្ឋ មន្ត្រី​​ថាមពល​អាស៊ាន​ប្រទេស​ដៃគូ​អាស៊ាន និង​គណៈប្រតិភូ​វិញ​៕

អ្នក​​ភូមិ​​បឹងកក់​​និង​​បុរី​កីឡា​​ប្រមូល​ផ្តុំ​​គ្នា​​តវ៉ា​​នៅ​មុខ​​ពន្ធនាគារ​​ព្រៃ​ស​

  • PDF

សម្លេង​ស្រែក​តវ៉ា​ផង និង​សកម្មភាព​លើក​បដា​ផង​របស់​ក្រុម​ប្រជាពលរដ្ឋ​អ្នកភូមិ​បឹងកក់ និង​សហគមន៍​បុរី​កីឡា​ជាង​២០០​នាក់​បាន​កើតឡើង​នៅ​ខាង​មុខ​ពន្ធ​នា​គារ​ព្រៃ ​ស​ជាយ​ទីក្រុង​ភ្នំពេញ​។

ការតវ៉ា​បាន​ធ្វើឡើង​ដើម្បី​ទាមទារ​ឲ្យមាន​ការដោះលែង​ស្ត្រី​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា​ពីរ​នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​ទីនោះ​។ ​គូរ​រម្លឹកថា ស្ត្រី​អ្នកភូមិ​បឹងកក់​ម្នាក់​មាន​ឈ្មោះ​ថា​អ្នកស្រី ​យ៉ោម បុប្ផា ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​វាយ​លើ​ បុរស​ពីរ​នាក់ កាលពី​ថ្ងៃ​៤​ខែ​កញ្ញា​។

ចំណែក​អ្នក​តវ៉ា​ដីធ្លី​ម្នាក់ទៀត​នៅ​បុរី​កីឡា​គឺ​ អ្នកស្រី​ទឹម សាក់​មុន្នី ក៏​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា​តាម​ពាក្យ​បណ្តឹង​​របស់​​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​ពីបទ​ញុះញង់​ឲ្យ​ ប្រព្រឹត្ត​បទឧក្រិដ្ឋ​។

យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ តំបន់​បឹងកក់ និង​សហគមន៍​បុរី​កីឡា​នៅតែ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការឃុំខ្លួន​របស់​ តុលាការ​ឡើយ​ហើយ​ក្រុម​ប្រជាពលរដ្ឋ​ទាំងអស់​នៅតែ អះអាង​ថា​អ្នក​ភូមិ​ទាំង​ពីរ​នាក់​នោះ​មិន​បាន​ប្រព្រឹត្ត​ដូច​ ការចោទប្រកាន់​ឡើយ​។

លោក​លួស សុខន ស្វាមី​របស់​អ្នកស្រី​យ៉ោម បុប្ផា​បាន​បញ្ជាក់​ឲ្យដឹងថា ការតវ៉ា​កាលពី​ព្រឹក​មិញ​នេះ​គឺ​មាន​គោលបំណង​ដើម្បី​ទាមទារ​ឲ្យមាន​​ការ​ដោះ​លែង​​​ស្ត្រី​​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា​ពីរ​នាក់​នោះ និង​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គិតពិចារណា​ឡើង​វិញ​ផង​ដែរ​ចំពោះ​ករណី​នេះ ​។​



លោក​លួស សុខ​ន​បាន​បន្តទៀតថា ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ និង​ប្រជាពលរដ្ឋ​បុរី​កីឡា​នឹង​នៅតែ​ក្រានរ​នាល​ជានិច្ច​ដើម្បី​តវ៉ា​ទាមទារ​ឲ្យមាន​ការដោះ​លែង​​ស្ត្រី​​ទាំង​​ពីរ​នោះ​ឲ្យមាន​សេរីភាព​ឡើងវិញ បើទោះបីជា​មាន​ការ​រ​រាំង​ក៏ដោយ​។​

ជា​គម្រោង​បន្តទៅទៀត​នោះ​អ្នក​ ភូមិ​ទាំងអស់​ដែល​ចូលរួម​តវ៉ា​នោះ​នឹង​បន្ត​ដាក់​ញត្តិ​ទៅកាន់​ស្ថានទូត​ ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យជួយ​អន្ត​រា​គមន៏​​ករណីនេះ​។​

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា អ្នកភូមិ​បាន​ប្រមូលផ្តុំ​តវ៉ា និង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​នានា​ព្រមទាំង​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន ដើម្បី​ឲ្យ​អន្ត​រា​គមន៍​​ដោះ​លែង​ស្ត្រី​ទាំង​ពីរ​នាក់​ចេញពី​ពន្ធនាគារ​ ព្រៃ​ស​ផងដែរ​៕

​រដ្ឋ​​សភា​​កម្ពុជា​​បង្ហាញ​​ពី​ជំហ​​ដោះ​ស្រាយ​​ដោយ​សន្តិវិធី​ក្នុង​​បញ្ហា​​ជម្លោះ​​សមុទ្រ​​ចិន​​ខាង​ត្បូង

  • PDF

ជំហរ​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា​កម្ពុ​ជា​យ៉ាង​ដូច្នេះ បាន​បញ្ជាក់​ទៅ​កាន់​ប្រធានរដ្ឋសភា​ឥណ្ឌូ​ណេ​ស៊ី​ដែល​បាន​ជួបប្រជុំគ្នា​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​វិមាន​រដ្ឋ​សភា​ក្នុង​រាជធានី​ភ្នំពេញ​។

ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី​លោក​ម៉ា​ហ្ស៊ូ​គី អា​លី (Marzuki Alie) បាន​សួរ​ពី​យោបល់​របស់​រដ្ឋ​សភា​កម្ពុជា​យ៉ាង​ណាខ្លះ​ចំពោះ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២​នេះ​។

សមាជិកសភា​លោក​ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​របស់​រដ្ឋសភា​បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត ក្រោយ​ពី​កិច្ច​ប្រជុំ​ថា ថ្នាក់ដឹកនាំ​រដ្ឋសភា​កម្ពុជា​ក៏​បាន​អំពាវនាវ​ដោយ​ធ្វើយ៉ាងណា​សូម​ឲ្យ​ប្រទេស​ដែល​មាន​ការពាក់ព័ន្ធ​ផ្ទាល់​នឹង​បញ្ហា​នេះ អនុវត្តន៍​ឲ្យបាន​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​ច្បាប់​ស្តីអំពី​ការប្រើប្រាស់​សមុទ្រ​ដែល​ជា​ច្បាប់​របស់​អង្គការសហប្រជាជាតិ​។

ត្រូវ​អនុវត្តន៍​រួមគ្នា ដើម្បី​អនុវត្តន៍​ការងារ​ឲ្យបាន​ល្អ​ប្រសើរ​ហើយ​កម្ពុជា​ក៏​ដូច​បណ្តា​ប្រទេស​អាស៊ាន គឺ​សំណូមពរ​ធ្វើយ៉ាងណា​ក្នុង​ការដោះស្រាយ​បញ្ហា​ជម្លោះ​នេះ​កុំឲ្យ​មាន​ការប្រើប្រាស់​អាវុធយុទ្ធភណ្ឌ​អ្វី​ទាំងអស់​ដោយ​​ធ្វើ​យ៉ាង​ណា​យក​​សន្តិ​​សហ​​វិជ្ជមាន​ធ្វើជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយ​ការងារ​"​។

សូមបញ្ជាក់​ថា ឥណ្ឌូណេស៊ី​ជា​សហ​ស្ថាបនិក និង​ជា​សមាជិក​អាស៊ាន​ដែលមាន១០ប្រទេសរួមមានព្រុយ​ណេ​កម្ពុជា​ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​។

ចំណែក​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​បាន​ក្លាយជា​ឧបស័គ្គ​ដ៏​ក្តៅ​គគុក​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៤៤ ដែល​បាន​ធ្វើឡើង​កាលពី​ដើម​​ខែ​​កក្កដា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ ខណៈ​ដែល​កម្ពុជា​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​នៅ​ឆ្នាំ​២០១២​។

ដោយសារតែ​ការ​មិន​ចុះសម្រុង​គ្នា​លើ​បញ្ហា​​ជម្លោះ​នោះ នាំ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេ​ស​អា​ស៊ាន​មិន​​អាច​​ចេញ​​សេច​ក្តី​ថ្លែង​ការណ៍​​រួម​ជា​លើកដំបូង​នៅក្រោយ​កិច្ចប្រជុំ​។ នោះ​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​ជម្លោះ​ជាមួយនឹង​ចិន​ក្នុង​រឿង​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​បានទាមទារ​ឲ្យ​ចិន​ដោះ​ស្រាយ​ជម្លោះ​ជាមួយ​នឹង​អាស៊ាន​។

តែ​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​មិន​យល់ស្រប​ហើយ​ប្រកាន់​ជំហរ​ដូច​ចិន​គឺ​ជម្លោះ​ដែន​កោះ​នោះ​ទុក​ឲ្យ​ចិន​ដោះស្រាយ​ទ្វេភាគី​រវាង​ចិន​និង​បណ្តា​ប្រទេស​នីមួយៗ ដោយ​មិន​ត្រូវ​ដាក់​ជា​បញ្ហា​រួម​របស់​អាស៊ាន​ឡើយ​៕(​អត្ថបទ​ដោយ​ជា ធីរិទ្ធ​)

    About Us
    Khana

Activities

Find us at Facebook

Contact Us