Thursday, May 23rd

Last update08:43:02 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ

ព័ត៌មានជាតិ

សាឡាង​​បុក​​ទូក​​បូម​​ខ្សាច់​​លិច​​កង់​ម៉ូតូ​​ជាង​​២០​គ្រឿង​

  • PDF

មាន​គ្រោះថ្នាក់​ចរាចរ​ដ៏​កម្រ​មួយ​បាន​កើតឡើង​នៅ​តាម​ដង​ទន្លេ​ដោយសារ​តែ​សាឡាង​មួយ​គ្រឿង​បាន​ទៅ​បុក​ជាមួយ​ទូក​បូម​ខ្សាច់​បណ្ដាលឱ្យ​ម៉ូតូ​កង់​ជិត​២០​គ្រឿង ​រង​ការខូចខាត​ដោយ​លិច​ចូលក្នុង​ទន្លេ​ព្រមទាំង​អង្ករ​ចំនួន​១០​កា​រ៉ុង ហើយ​ក្មេង​ប្រុស​ម្នាក់ រងរបួស​បាក់​ដៃ​ឆ្វេង​ផង​ដែរ​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​រ​សៀល​ថ្ងៃទី​៤ ខែ​កញ្ញា ស្ថិតក្នុង​ស្រុក​ពារក៍ ខេត្ដព្រៃវែង​៕

សហគ្រាស​​ផលិត​​ឪ​សថ​ PPM​ ​សម្ពោធ​​ថ្នាំ​​ប្រភេទ​​ថ្មី​​មួយ​ទៀត​​គឺ​​គី​ណាល់ ​អ៊ី​​ប៊ុយ​

  • PDF

សហគ្រាស​ផលិត​ឪ​សថ PPM នា​​ព្រឹក​ថ្ងៃទី​០៥​កញ្ញា នេះ​បាន​រៀបចំ​ពិធី​សម្ភោ​ធនូ​វ​ឪ​សថ​ថ្មី​មួយទៀត​របស់​ខ្លួន​នោះ គឺ​ឪ​សថ​គី​ណាល់​អ៊ី​ប៊ុយ​។​ ក្នុង​ពិធី​បើក​សម្ភោ​ធ​​នោះមាន​ការចូលរួម​ពី​វេជ្ជបណ្ឌិត​​មួយ​ចំនួន​ក្នុង​នោះ​​មាន​​លោក​ហៃ លី​អ៊ាង ប្រធាន​អគ្គនា​យក​​សហ​គ្រាស​​ផលិត​​ឪ​ស​ថ PPM សិស្ស​និស្សិត​សមា​ជិក​​របស់​​សហ​គ្រាស​​ផលិត​​ឪ​ស​ថ PPM ​ជាច្រើន​នាក់​ផងដែរ​។

ឪ​សថ​គី​ណាល់ អ៊ី​ប៊ុយ​ដែល​ទើបតែផ​លិតបាន ហើយ​ដែល​ជា​ប្រភេទ​ថ្នាំ​បំបាត់​ការឈឺចាប់ និង​ហើម​ខ្លាំង​នោះគឺ ​មាន​ប្រសិទ្ធិភាព​បំបាត់​ការឈឺចាប់​ដែល​បណ្តាល​​មកពីរ​លា​ក​ថ្លើម ដូច​ជា​ការឈឺចាប់​សាច់ដុំ ឈឺ​សន្លាក់ រលោក​ស្រោម​ទឹក​រំអិល ឈឺ​ចង្កេះ គ្រេច​ចង្អេះ​ការឈឺចាប់​ពេល​មានរ​ដូវ ឈឺ​ធ្មេញ។

សថ​គី​ណាល់ អ៊ី​ប៊ុយ​នេះ គឺ​ស្ថិតនៅ​ក្នុង​ចំនោម​ថ្នាំ​បំបាត់​ការឈឺចាប់​ប្រភេទ គី​ណាល់​ជា​ច្រើន​ទៀត​ដែល​ផលិត​ដោយ​សហគ្រាស​ផលិត​ឪ​សថ​PPM​។

លោក​វេជ្ជបណ្ឌិត ហៃ លី​អ៊ាង និង​ជា​ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឪ​ស​ថ PPM​ ក៏​បាន​មាន​ប្រសា​ស​ន៏​ក្នុង​ពិធី​នោះ​ថា សហគ្រាស​ផលិត​ឪ​សថ PPM​នឹង​​នៅតែ​បន្ត​កិច្ចការ​របស់​ខ្លួន​ជា​បន្ត​ទៀត​ដើម្បី​បំរើ​ដល់​ប្រជាជន​ជា​បន្ត​ទៀត​ក្នុងនោះដែរ។

លោក​ហៃ លី​អ៊ាង ​បាន​បន្តទៀតថា នៅ​ឆ្នាំ​២០១៥​ខាងមុខ ដើម្បី​ឆ្ពោះ​​ទៅកាន់​សហគម​ន៏​សេដ្ឋកិច្ច​អាស៊ាន​គី​ណាល់​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត​នឹង​អាច​ស្វែង​រក​​ទី​ផ្សារ​​គោលដៅ​បាន​ជាង​៦០០​លាន​នាក់​នៅលើ​ទីផ្សារ​ផង​ដែរ​៕


សាលា​ដំបូង​​រាជធានី​​កោះ​ហៅ​​អ្នក​ភូមិ​​ប្រមា៤០​នាក់ ដើម្បី​​ចូល​​រូ​ម​​សវនាកា​រ​លោក​ម៉ម ​សូណង់ដូ​

  • PDF

សាលាដំបូង​រាជធានី បាន​កោះហៅ​អ្នកភូមិ​ប្រមាចំនួន ៤០នាក់​ ទាំង​អ្នក​ត្រូវបាន​ចោទប្រកាន់​និង​អ្នក​ត្រូវធ្វើ​ជា​សាក្សី ដើម្បី​មក​ចូលរួម​នៅក្នុង​ការបើក​សវនា​កា​រ​​លោក ម៉ម សូណង់ដូប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិប្បតេយ្យ​។

សវនាការ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ ទី​១១ ខែ​កញ្ញា​សប្តាហ៍​ក្រោយនេះ​។ អ្នកភូមិ​ប្រមា​ទាំង​៤០​នាក់​នោះអ្នកខ្លះ​ត្រូវ​បាន​​ចោទ​ប្រកាន់​​ពី​​បទ​​បង្កើត​តំបន់​​អបគមន៍ ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​បង្វែ​អោយទៅ​ធ្វើ​ជា​សាក្សី​វិញ ដើម្បី​ដាក់បន្ទុក​បន្ថែម​លើ​រូប​លោក​ម៉ម សុណង់ដូរ​។

ដី​ការកោះហៅ​នេះ​បាន​ចេញ​តាំងពី​ខែ សីហា​មក​ម្លេះ​ដោយ​បាន​កោះហៅ​ពលរដ្ឋ​រស់នៅ​ភូមិ​ប្រមាចំនួន ៤០នាក់ ​ដើម្បី​ចូល​បំភ្លឺ​នៅ​ក្នុង​ការបើក​សវនាកា​រ​នោះ​ ដើម្បី​ធ្វើ​ជា​សក្ខីកម្ម​ក្នុង​រឿង​ផែនការ​បង្កើត​តំបន់អបគមន៍​ក្នុងភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះដែល​លោកម៉ម សូ​ណង់ ដូ​ត្រូវបាន​ចោទ​គេ​ប្រ​កាន់​​ពី​បទ​មេគំនិត​នោះ​។

នេះ​បើ​តាម​ការបញ្ជាក់​អោយដឹង​ពី​លោក មាស ចាន់​ពិ​សិទ្ធិ ដែល​ជា​ព្រះ​រាជអាជ្ញា​រង​សាលាដំបូង​រាជធានី​។ លោក​សុក សំអឿន ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ដែលជា​មេធាវី​របស់​លោក​ម៉ម សូណង់ដូ បាន​ថ្លែងថា លោក​ក៏​បាន​ដឹង​ដែរ​ថា មនុស្ស​មួយចំនួន​នៅ​ភូមិ​ប្រមា​ដែល​ត្រូវបាន​តុលា​កោះហៅ​នោះ ប៉ុន្តែ​លោក​មិន​បានដឹងថា អ្នក​ដែល​មក​ចូល​ទាំងនោះ​មាន​អ្នកណាខ្លះ​នៅឡើយ​ទេ​។

លោក​បាន​បន្ថែម​ទៀតថា ការកោះហៅ​នេះ គឺ​ផ្អែក​ទៅលើ​របាយការណ៍​របស់​នគរបាល​ដែលមានឈ្មោះ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​។ លោក​សុខ សំអឿន​បាន​បញ្ចាក់​ទៀតថា ការចូល​បំភ្លឺ​របស់​សាក្សី​ទាំង​អស់នោះ គឺ​ប្រសើរ​ជាង​ការមិន​ចូល​ពីព្រោះ​ថា​នៅពេល​ពួកគេ​មក​បំភ្លឺ​វា​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ពី​ចម្លើយ​នៅក្នុង​របាយការណ៍​របស់​នគរបាល​។

គួររម្លឹកថា លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​ត្រូវបាន​ទ​ទូល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្ម​ទណ្ឌ​ក្នុងករណី​ជម្លោះដីធ្លី​នៅ​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ចំនួន​៤​ធំៗ។

ក្នុងនោះ​រួមមាន​ការផ្តួមផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ការ​ធ្វើ​កុបកម្ម​ការជ្រៀតជ្រែក​ខុសច្បាប់​នៅ​ក្នុង​ការបំពេញ​មុខងា​រ​សាធារណៈរបស់​អាជ្ញាធរ និង​បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុសច្បាប់​ដែល​មាន​ចែង​​ក្នុង​មាត្រា​មួយចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​។

កាលពី​ពេល​ថ្មីៗ​នេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​អោយ​ក្រុម​អ្នក​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ចេញ​មក​សារភាព​ហើយ​នឹង​បង្វែរ​ពួកគេ​ពី​ជនជាប់ចោទ​ទៅ​ជា​សាក្សី​វិញ ដើម្បី​ដាក់បន្ទុក​បន្ថែម​ទៅលើ​លោក​ម៉ម សុណង់ដូរ នាយក​វិទ្យុ​សំបុក​ឃ្មុំ​ដែល​កំពុង​ជាប់​នៅក្នុង​ពន្ធនាគា​៕

កង​​ពល​​​ដឹក​ជញ្ជូនលេខ​៩៩​និង​កម្លាំង​អ​.​ហ​ធ្វើ​​សម​យុទ្ធ​​ជួយ​សង្គ្រោះ​​ពេល​​មានគ្រោះ​ទឹកជំនន់

  • PDF

កងពល​តូច​ដឹកជញ្ជូន​លេខ​៩៩ និង​កម្លាំង​កង​រាជ​អាវុធ(​អ​.​ហ​)​ប្រមាណ​ជា​៣០០​នាក់ បាន​ធ្វើ​សម​យុទ្ធ​រួមគ្នា​ជិត​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​នា​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែ​កញ្ញា ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ដល់​​ប្រជា​ពលរដ្ឋ​ដែល​ជួប​​នូវ​​គ្រោះ​ទឹក​ជំនន់។

ដោយ​មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ដោយ​លោក​ឧត្តម​សេនីយ៍​ឯក​ស៊ុម​ សំណាង ​អគ្គ​នាយក​នៃ​​អគ្គនា​យកដ្ឋាន​​ភ័ស្តុភា​។ លោក​ឧត្តមសេនីយ៍ទោ​ហ៊ុល សំ​អ៊ុន ប្រធាន​កងពល​តូច​ដឹកជញ្ជូន​លេខ​៩៩​បាន​ប្រាប់ឲ្យដឹង​ថា ការធ្វើ​សមយុទ្ធ​នេះធ្វើឡើង ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​គ្រា​ដែល​ជួប​នូវ​គ្រោះ ទឹក​ជំនន់​។

សម្ភារៈ​ដែល​ធ្វើ​សមយុទ្ធ​ដើម្បី​ជួយសង្គ្រោះបន្ទាន់​នេះរួមមានអូ​របរ​ចំនួន ២៦​គ្រឿង រថយន្ត​សង្គ្រោះចំនួន ១៧​គ្រឿង រថយន្ត​ដឹក​ជញ្ចូន​១៦​គ្រឿង​តង់​សម្រាប់​​​បោះ​ជំរុំចំនួន ២៣ជំរុំ និង​ប្រុង​ការ​ចំនួន៣០៕

ស្ត្រី​អ្នក​រស់​នៅ​​បឹងកក់​​ម្នាក់​ដែល​​ព្រួត​​គ្នា​ចាក់​និង​​កាប់​​លើ​​បុរស​​ពីរ​​នាក់​ត្រូវ​​ឃុំខ្លួន

  • PDF

ឃុំខ្លួន​ស្ត្រី​អ្នករស់នៅ​បឹង​កក់​ម្នាក់​ដាក់ពន្ធនាគារ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​កញ្ញា ជាប់​ពាក់ព័ន្ធ​នឹង​ការ​ព្រួត​គ្នាចាក់ និង​កាប់បុរស ២​នាក់​ឱ្យ​រងរបួស​ធ្ងន់​កាលពី​យប់​ថ្ងៃ​ទី​៧ ខែ​សីហា កន្លងទៅនៅមុខ​ផ្ទះ​សំណាក់​បុប្ផា សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក្រោម​ការចោទប្រកាន់​ពី​បទហិង្សា​ដោយ​ចេតនា​។

ស្ត្រី​រូប​នេះ​ឈ្មោះ យ៉ោម បុប្ផា បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិសឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​លោក តែ សំអាង ចៅក្រម​ស៊ើប​សួរ​​សាលាដំបូង​រាជធានី​ភ្នំពេញ​។

រីឯ​ប្តី​របស់​ស្ត្រី​រូប​នេះ​បាន​ត្រូវ​តុលាការ​មិន​ឃុំខ្លួន​ទេ តែ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។ ចំណែក​បក្សបួក ២​នាក់​ទៀត​បាន​គេចខ្លួន​បាត់​។

បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​តុលាការ ការចាប់​និង​ឃុំខ្លួន​ស្ត្រី​រូបនេះ គឺជា​រឿង​បុគ្គលពុំ​មាន​ជាប់ជំពាក់​នឹង​ករណី​ប្រជាពលរដ្ឋ​បឹងកក់ ឬ​បុរី​កីឡា​ធ្វើបាតុកម្ម​នោះ​ទេ​៕

អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ​​បញ្ជូន​​​ចាងហ្វាង​​​កាសែត​​ម្នាក់​ទៅ​​តុលាការ

  • PDF

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជូន​ចាងហ្វាង​កាសែត "​ពន្លឺ​សាមគ្គី​" ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​កញ្ញា។

ដើម្បី​សាកសួរ​ករណី​បរិហារ​បង្កាច់​កេរ​អ្នកដទៃ​តាម​រូបភាព​កាត់​ឯកសារ​មក​ផ្គុំ រួច​ថតចម្លង​ហើយ​យក​ទៅ​រៀបចំ​ពាក្យបណ្តឹង​ដាក់​ទៅ​តាម​ស្ថាប័ន​មួយចំនួន ដើម្បី​​ប្តឹង​អ្នកដទៃ​ដោយ​គ្មាន​មូលហេតុ​អ្វី​ទាំងអស់​។

ចាងហ្វាង​កាសែត​រូបនេះ​ឈ្មោះ​ហង្ស ចំរើន ហៅហង្ស សា​ខន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃរ​ងៀង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។

ADB​​៖ពិនិត្យ​​​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​និង​ប្រព័ន្ធ​​ធារា​សាស្ត្រ​ដែល​ស្តារ​ឡើងវិញ​ក្រោយ​​ទឹក​ជំនន់​ក្នុង​​ខេត្ត​២

  • PDF

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា នេះ​បានរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​មួយ​ដែល​មាន​ការចូលរួម​ដោយ​ស្ថាប័ន​ព័ត៌មាន​ជាតិ និង​អន្តរ​ជាតិ​ប្រមាណ​ជាង​១០ ដើម្បី​ចុះ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ដូចជា​ផ្លូវ ស្ពាន ទំនប់ ប្រឡាយ​ក្នុង​គ្រោង​ស្តារឡើងវិញ​ក្រោយ​ការខូចខាត​ដោយ​ទឹក​ជំនន់​កាលពី​ឆ្នាំ​២០១១ នៅក្នុង​ខេត្ត​ចំនួន​២ គឺ​ខេត្ត​កំពង់ចាម និង​ព្រៃវែង​។

ដែល​គម្រោង​ស្តារ​ឡើងវិញ​ជា​បន្ទាន់​នេះ​មាន​ទឹកប្រាក់​ចំនួន ៦៧,១៨​លាន​ដុល្លារ ក្នុងនោះ​កម្ចី ៥៥​លាន​ដុល្លារ​ជា​របស់​A​​D​B​ ជំនួយ​ឥត​សំណង​​៥,២៥​លាន​ដុល្លារ ជា​របស់​រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​ទីភ្នាក់ងារ AUSAID និង​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​រួមវិភាគទានចំនួន​៦,៩៣​លាន​ដុល្លារ។

ដោយ​នឹង​ស្ថាបនា​ឡើង​​វិញ និង​ជួសជុល​ផ្លូវ​ប្រវែង ៥២៤គីឡូម៉ែត្រ ស្ពានចំនួន​៦ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន ២៦កន្លែង នៅក្នុង​ខេត្ត​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដូចជា​ខេត្ត បន្ទាយ​មានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ ព្រៃវែង និង សៀមរាប​៕

ម្តាយ​​ពល​​ការិនី​​អំពាវនាវ​​អោយ​​ជួយ​​សង្គ្រោះ​​កូន​ស្រី​ពីរ​​នាក់​​របស់​​គាត់​

  • PDF

ម្តាយ​ពល​ការិនី​ម្នាក់​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍​ជួយ​កូនស្រី​ពីរ​នាក់​របស់​គាត់​ដែល​ត្រូវបាន​ក្រុមហ៊ុន​នាំ​ពលករ HRD បង្ខំ​អោយ​ធ្វើការ​ជា​ស្ត្រី​មេផ្ទះនៅក្នុង​ប្រទេស​ម៉ាឡេស៊ី ខណៈ​កូនស្រី​ទាំងពីរ​របស់​គាត់​បាន​ចប់​កុងត្រា​ពីរ​ឆ្នាំ​ទៅហើយនោះ​។

លោកស្រី ពោ​ជ ជាន់ជា​ម្តាយ​របស់​ពលការ​នី​ពីរ​នាក់​ឈ្មោះ អូន គន្ធា និង អូន​ឈុនលី ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេសម៉ាឡេស៊ី បាន​ប្រាប់​អោយដឹងថា កូន​ស្រី​របស់​គាត់​ទាំងពីរ​នាក់ បាន​ទៅ​ធ្វើការ​នៅ​ប្រទេសម៉ាឡេស៊ី តាំងពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១០ ដោយសន្យា​ជាមួយ​ក្រុមហ៊ុន​ថា កូនស្រី​របស់​គាត់​ធ្វើការ​រយៈពេល​ត្រឹមតែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ហើយ​នឹងត្រលប់​មកវិញ ក៍​ប៉ុន្តែ​មកដល់​ឆ្នាំ​២០១២​នេះ ក្រុមហ៊ុន​នេះ​មិន​បាន​បញ្ជួន​កូនស្រី​ទាំងពីរ​របស់​គាត់​មក​វិញ​នោះ​ទេ​។

លោកស្រី​បាន​បញ្ជាក់ថា កូនស្រី​របស់​គាត់ឈ្មោះ អូន គន្ធា និង អូន​ឈុនលី ត្រូវបាន​គេ​វាយ​ធ្វើបាប​យ៉ាងខ្លាំង​ដោយសារតែ​កូន​គាត់​សុំ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។

សំលេងៈ

លោក​អ្នកនាង​ទើបតែ​បាន​ស្តាប់​ប្រសាសន៍​របស់លោកស្រី ពោ​ជ ជាន់ ដែល​ជា​ម្តាយពលការ​នី​រងគ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​សាកសួរ​ដោយថា ថៃ នៅ​ប៉ុន្មាន​​ម៉ោង​មុន​នេះ​។

ចាប់​​​ផ្តើម​​​ដំណើរ​ការ​​ពិនិត្យ​​បញ្ជី​​ឈ្មោះ​និង​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២

  • PDF

សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​ កាត់​ថា គ​.​ជ​.​ប​.​ បាន​បង្ហាញ​ឲ្យដឹង​ថា​ការ​ពិនិត្យប​ញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោត​មាន​រយៈពេល​៤២​ថ្ងៃ​ ដោយ​បាន​ចាប់ផ្តើម​ហើយ កាលពី​ថ្ងៃ​ទី​១​ខែ​កញ្ញា​។ តាម​គម្រោង​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​បញ្ចប់​ទៅ​ វិញ​នៅ​ថ្ងៃ​ទី​១២​ខែ​តុលា​ខាង​មុខ​។

គ​.​ជ​.​ប​.​បានប្រកាសថា​តាម​ របាយការណ៍​គិត​ត្រឹម​​ថ្ងៃ​ទី​៣០ ខែ​សីហា​មាន​គណបក្សនយោបាយ​ចំនួន​២​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ ហ្វ៊ុន​ស៊ិនប៉ិច​​បាន​ដាក់​តំណាង​ចូលរួម​ពិនិត្យ​មើល​ដំ​ណើរ​ការ​នេះ​។​ រីឯ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ចំនួន​២​គឺ​ខុមហ្វ្រែល​ និង​NDI​ក៏​បាន​ដាក់​អ្នកសង្កេតការណ៍ ចូលរួម​ពិនិត្យ​មើល​ផងដែរ​។

លោក​ទេព នីថា​អគ្គលេខាធិការ គ​.​ជ​.​ប​.​បាន​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​នោះ​ថា ​ដើម្បី​បោះឆ្នោត​បាន​ប្រជាពលរដ្ឋ​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្លូវការ​ដែល​មាន​ឈ្មោះ​និង​ទិន្នន័យ​ ត្រូវ​គ្នា​និង​ឈ្មោះ​និង​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​។

ចំពោះ​ អ្នក​មាន​ឈ្មោះ​ស្ទួន​ឬ​ឈ្មោះ​លើស​ពី​មួយ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ត្រូវតែ​ទៅ​ជួប​ស្មៀនឃុំ​សង្កាត់​ដើម្បី​បំពេញ​បែបបទ​សុំ​លុបឈ្មោះ​ដែល​លើស​ ចេញ​និង​រក្សា​ទុក​ឈ្មោះ​នៅ​ការិយាល័យ​បោះ​ឆ្នោត​តែ​មួយគត់​ក្នុង​ឃុំ​ សង្កាត់​ដែល​ត្រូវ​បោះឆ្នោត​។

កាលពីពេល​កន្លង​មក គ​.​ជ​.​ប​.​បានប្រកាសថា ក្នុង​ឆ្នាំ​២០១២​នេះ​មាន​អ្នក​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន​ជាង​ ៦សែន​នាក់​។ រីឯ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន​ជាង​១​សែន​៤​ម៉ឺន ​នាក់​ដែលជា​អ្នក​ផ្លាស់ប្តូរ​ទីលំនៅ​និង​អ្នកស្លាប់​បាត់បង់​ជីវិត​។​តាម​ ការប៉ាន់ស្មាន​រប​ស់គ​.​ជ​.​ប​.បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឆ្នាំ​២០១២​នឹង​ កើន​ដល់​ជាង ៩,៦​លាន​នាក់​។

គួរ​រំលឹក​ដែរ​ថា កន្លងមក គ.ជ.ប បាន​អំពា​វនារ​សូមឲ្យ​ប្រជាពលរដ្ឋ​ជាពិសេស​យុវជន​យុវនារី​ទើប​គ្រប់​អាយុ​១៨ ​ឆ្នាំ​និង​អ្នក​ផ្លាស់​ទីលំនៅ​ក្នុង​ឃុំ​សង្កាត់​សូម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​ តំណាងរាស្ត្រ នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​២៨​ខែកក្កដា ឆ្នាំ​២០១៣៕


    About Us
    Khana

Activities

Find us at Facebook

Contact Us