Saturday, May 25th

Last update03:36:55 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ

ព័ត៌មានជាតិ

​បញ្ហា​​រថយន្ត​ស្ទួច​​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គីសនី​​នៅ​វៀតណាម​​និង​កម្ពុជា​

  • PDF

​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​អគ្គិសនី​បានឲ្យដឹ​ង​ថា​​មូល​ហេតុ​​ដែល​​បណ្តាល​ឲ្យ​​ដាច់​​ចរន្តអគ្គីសនី​​ស្ទើរ​​ទូ​ទាំង​​ប្រទេស​​កម្ពុជា​ និង ​ប្រទេស​វៀត​នា​ពេល​កន្លងមក​នេះ ដោយសារតែ​រថយន្ត​ស្ទូច​មួយ​គ្រឿង​​បាន​​បុក​​ដើម​ឈើ​​ឲ្យ​​ដួល​​លើ​​ខ្សែ​​បញ្ជូន​​ចរន្តអគ្គិសនី​​ដ៏​​សំខាន់​​មួយ​ដែល​ស្ថិត​ក្នុង​ប្រទេស​វៀតណាម​។​

​ពីរភាគបី​នៃ​បណ្តា​ខេត្ត​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​វៀតណាម​ក្នុងចំណោម ៦៣ ខេត្ត​បាន​ដាច់​ចរន្តអគ្គិសនី​អស់​ប៉ុន្មាន​ម៉ោង​កាលពី​រសៀល​ថ្ងៃ​ពុធ​រួមទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ហូ​ជី​មី​ញ​ផងដែរ​។

​ទំហំ​នៃ​ការខូចខាត​នេះ​បាន​បង្ក​ឲ្យមាន​ការខ្វះ​អគ្គីសនី​ប្រើប្រាស់​ប្រមាណ​ជិត​១០០០០​មេហ្គា​វ៉ាត់​នៅ​វៀតណាម​ភាគខាងត្បូង​។​

​ជាមួយគ្នា​នោះ មនុស្ស​រាប់លាន​នាក់​រង​ផលប៉ះពាល់​ដោយ​ការ​ដាច់​ភ្លើង​នៅ​វៀតណាម​នៅ​ពេល​ការិយាល័យ​និង​រោងចក្រ​ត្រូវ​​បង្ខំ​បិទ​ទ្វារ​​នៅ​​ទូ​ទាំង​​ភាគ​ខាង​ត្បូង​​នៅ​ពេល​ភ្លើង​ចរាចរណ៍​ត្រូវ​គាំង​ជាហេតុ​នាំឲ្យមាន​បញ្ហា​ចរាចរណ៍​នៅតាម​ទីក្រុង​ធំៗ​។​

​ដោយឡែក​នៅក្នុង​រាជធានី​ភ្នំពេញ​វិញ​ក៏​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ផង​ដែរ​ដោយសារ​តែ​កម្ពុជា​ទិញ​អគ្គិសនី​មកពី​វៀតណាម​។​

គួរបញ្ជាក់​ថា ប្រទេស​វៀតណាម​បាន​ផ្គត់ផ្គង់​ភ្លើង​ដល់​អគ្គិសនី​កម្ពុជា​ចំនួន ១៧០​មេហ្គា​វ៉ាត់ គឺ​ស្មើ​ប្រមាណ​ជា​៤០​ភាគរយ នៃ​ភ្លើង​ដែល​អគ្គិសនី​កម្ពុជា​មាន​សរុប​​ចំនួន​៤០០មេហ្គា​វ៉ាត់​៕(ដោយៈសៅ វិសាល​)​

សម្តេច​ហ៊ុន សែន ​ពេញ​ចិត្ត​​ចំពោះ​​លេខ​​​រៀង​​​ទី​៤ ​របស់​​បក្ស​​នៅ​លើ​​សន្លឹក​ឆ្នោត

  • PDF

សម្តេច ហ៊ុន សែន បានចាប់ផ្តើម​លើកឡើង​ដោយ​ភាព​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​លេខ​រៀង​ទី​៤ របស់​គណ​បក្ស​ប្រជា​ជនកម្ពុជា​នៅលើ​សន្លឹកឆ្នោត​។

សម្តេច​បានបញ្ជាក់​ថា លេខ​រៀង​ទី​៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាងមុខ គឺ​ដូចគ្នា​នឹង​ការបោះឆ្នោត​អាណត្តិ​ទី​៤​ឆ្នាំ​២០០៨ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជ័យជម្នះ​រហូតដល់​​៩០​កៅអី ​លើសពី ២ ភាគ​ ៣ ក្នុង​ចំណោម​កៅអី សភា​ចំនួន​១២៣​។

​ការ​ថ្លែង​បែបនេះ គឺ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​អគារសិក្សា​នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ស្ទឹងត្រង់ និង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះ​ពុទ្ធរូប​ទ្រង់​ផ្ចាញ់​មារ ធ្វើ​​ពី​​ថ្ម​ភក់ នៅ​វត្ត​ព្រះ​មហោសថ​សុវណ្ណ​គិរី​បឹង​ដែង ក្នុង​ឃុំ​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៣​នេះ​។​

​សូមបញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ​ឆ្នាំ​២០១៣​ម្សិលមិញ បាន​រៀបចំ​ការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​​រៀង​គណបក្សនយោបាយ​ទាំង​​៨​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ គ​.​ជ​.​ប​.​។​

​ជា​លទ្ធផល​លេខ​រៀង ដែល​គណបក្ស​នយោបាយ​នី​មួយៗ​ទទួលបាន​នោះ​គឺៈ​ ១-​គណបក្ស​សញ្ជាតិ​កម្ពុជា, ២-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច, ៣-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​, ៤-​គណបក្ស​ប្រជាជន​កម្ពុជា, ៥-​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​, ៦-​គណបក្ស​ខ្មែរ​ឈប់​ក្រ​, ៧-​គណបក្ស​សង្គ្រោះ​ជាតិ​, ៨-​គណបក្ស​សម្ព័ន្ធ​​​ដើម្បី​​​​ប្រជាធិប​តេយ្យ​។

​ជម្រះ​រឿង​និស្សិត​ស្រី​បុក​គេ​ស្លាប់​ និង​របួស​​នៅ​មុខ​​ក្រសួង​​មហាផ្ទៃ​ថ្ងៃទី​​៦​​មិថុនា​

  • PDF

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​៦​​​មិថុនា​​ខាង​មុខ​​​​នឹង​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៦ គា​ម​ពិសិដ្ឋ ណា​រីតា ដែល​បាន​បើក​ឡាន​បុក​កុមារ​ស្លាប់​៣​នាក់ និង​៦​នាក់ របួសធ្ងន់​និង​ស្រាល នៅ​ចំ​ណុ​ច​​មុខ​​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​នារី​ជា​ជន​បង្ក​រូបនោះ​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ​PJ អស់​រយៈ​ពេល​​ជាង ៣​ខែ​ហើយ​។

គួរបញ្ជាក់​ថា ហេតុការណ៍​ដ៏​រន្ធត់​ដែល​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៦ គា​ម​ពិសិដ្ឋ ណា​រីតា បាន​បើក​ឡាន​បុក​រះ ម៉ូតូ និង​កង់ និង​បាន​បណ្តាល​ឲ្យ​ក្មេង​ប្រុស​ស្រី​ ៣​នាក់​បាត់​បង់​​ជីវិត និង​៦​នាក់ របួសធ្ងន់​និង​ស្រាល​នោះ ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៣​។

គួរបញ្ជាក់​ថា គា​ម​ពិសិដ្ឋ ណា​រីតា បាន​ត្រូវ​ចោទប្រកាន់​ពីបទ បើកបរ​បង្ក​ឱ្យ​អ្នកដទៃ​ស្លាប់​និង​របួស​ដោយ​អ​ចេតនា​។​

​វាយ​ចៅ​អធិការ​វត្ត​​មួយ​អង្គ​​ស្លាប់ ​សង្ស័យ​​ករណី​​ប្លន់

  • PDF

​ចៅអធិការ​វត្ត​មួយអង្គ​គង់នៅ​វត្ត​សាវ​ឌី​តា​រាម ហៅ​វត្ត​ខ្នាញ​ស្ថិតក្នុង​ភូមិ​ខ្នាញ សង្កាត់​បាទី ក្រុង​បាវិត ត្រួវបាន​​ឃាតករ​​វាយ​​សម្លាប់ កាលពី​យប់​ថ្ងៃ​ទី​២៣ ឧសភា ​ដោយ​មិន​​ទាន់​ដឹង​​ពី​មូលហេតុ។

តែ​គេ​សង្ស័យ​ជា​ករណី​ប្លន់ ព្រោះ​នៅ​កន្លែងកើតហេតុ​ឃើញ​អ៊ី​វ៉ាន់​រញ៉េរញ៉ៃ​និង​បាត់​ទូរស័ព្ទ​មួយគ្រឿង​។ ព្រះ​សង្ឃ​​ដែល​សុគត​អង្គ​នោះ​ព្រះនាម​កែវ ពោ​ជ ព្រះជន្ម​ ៧៨​វស្សា​។

បើក​រថយន្ត​ទៅ​បុក​​ដើម​​អំពិល​របួសធ្ងន់

  • PDF

បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់ បន្ទាប់​ពី​ស្រវឹងស្រា​ជោកជាំ ហើយ​បាន​បើករថយន្ត​ទៅ​បុក​ដើម​អំពិល​​យ៉ាង​ពេញ​ទំហឹង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ​និង ​៤៥​នាទី​ ​​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​របង​មន្ទីរពេទ្យ​កេតុ​មាលា តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

សម្ដេច​ហ៊ុន សែន ​អញ្ជើញ​​សម្ពោធ​​អគារ​វិទ្យាល័យ ​និង​ពុទ្ធា​ភិ​សេក​​ព្រះពុទ្ធ​​រូប​​ព្រះអង្គ​​ធំ​នៅ​ស្ទឹង​ត្រង់

  • PDF

សម្ដេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៣​នេះ បាន​អញ្ជើញ​​ជា​អធិបតីភាព​​ក្នុង​ពិធី​សម្ពោធ អគារ​៣​ជាន់មួយ​ខ្នង​នៅ​វិទ្យាល័យ​សម្ដេច​តេជោ​ហ៊ុន សែន ស្ទឹងត្រង់ និង​ពិធី​ពុទ្ធា​ភិ​សេក ព្រះពុទ្ធ​រូប​អង្គ​ធំ ក្នុង​វត្ត​ព្រះ​មហោសថ​សុវណ្ណ​គិរី​បឹង​ដែង ស្ថិតនៅក្នុង​ភូមិ​បឹង​ដែង ឃុំ​ព្រៃ​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។

នៅក្នុង​ពិធី​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី​សំណាក់​មន្ត្រី​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ខេត្ត ចៅអធិការ​វត្ត យាយជី តាជី និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​។

​គ​.​ជ​.​ប​ អំពាវ​នាវ​កុំ​អោយ​​អ្នក​ប្រើប្រាស់​​បណ្ដាញ​​សង្គម​​ផ្តល់​ព័ត៌​មាន​​មិន​​ពិត​ក្នុង​​ដំណើរ​ការ​​បោះ​ឆ្នោត

  • PDF

បណ្ដាញ​សង្គម​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​បាន​អំពាវនាវ​នោះ​រួមមាន​៖ Facebook, Twitter, Google, Linkedln, Myspace, Tumblr​និង ​Blog​ជាដើម​។​

​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប លោក​ទេព នីថា បានឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ព្រហស្បត្ដិ៍ ទី​២៣ ខែ​ឧសភា​នេះ​ថា គ​.​ជ​.​ប បាន​អំពាវនាវ​ដូចជា អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់​គួរ​ជៀសវាង​ការផ្តល់​ព័ត៌មាន​មិន​ត្រឹមត្រូវ អំពី​ដំណើរការ​បោះឆ្នោត​ពិសេស​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​។

ដែល​នាំ​ឲ្យមាន​ភាពភ័យខ្លាច​ភ័ន្ដច្រឡំ​ភាពច្របូកច្របល់​បាត់​ទំនុកចិត្ត​លើ​ការសម្ងាត់​នៃ​ការបោះឆ្នោត​ផងដែរ​។​ ​

តែ​ផ្ទុយទៅវិញ​លោក​ទេព នីថា អគ្គលេខា​ធិ​ការ ​គ​.​ជ​.​ប បានបញ្ជាក់​ថា ការផ្សព្វផ្សាយ​អំពី​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ក៏​អាច​ធ្វើឲ្យ​ចំនួន​ទៅ​បោះឆ្នោត​មាន​ការ​កើនឡើង​​ផង​ដែរ​។​

សំលេងៈ

​ការអំពាវនាវ​របស់​ គ​.​ជ​.​ប​ នេះ​បាន​ធ្វើឡើង ខណៈ​ដែល​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​មួយចំនួន​អំពី​ដំណើរ​រៀបចំ​ការបោះឆ្នោត នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ពិសេស​ផ្សព្វផ្សាយ នៅ​ពេលវេលា​បោះឆ្នោត​ខុស​ជា​ដើម​។​

​យ៉ាងណាក៏ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​សង្ឈឹមថា អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​សង្គម​​ទាំង​អស់​​នឹង​​ជួយ​ចូលរួម​ផ្សព្វផ្សាយ​​ជូន​ប្រជា​​ពល​រដ្ឋ​​​ឲ្យ​​កាន់​តែ​​ច្បាស់​​អំពី​​ការ​បោះឆ្នោត​ និង​​​ដើម្បី​​​ឲ្យ​​ការ​​បោះ​ឆ្នោត​​​ជ្រើស​​តាំង​តំណាងរាស្ដ្រ នីតិកាល​៥ ប្រព្រឹត្ដិក្នុង​ប​រិកាស សុខសន្ដិភាព និង​ប្រកប​ដោយ​ជោគជ័យ​។​

​​គួរបញ្ជាក់​ថា ការបោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៥ នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​អាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ក្នុងនោះ​មាន​គណបក្សនយោបាយ​ចំនួន​៨​បាន​ចូលរួម​ប្រកួតប្រជែង​៕​(ដោយៈ​​ឃួន សុភ័​ក្រ)

ទស្សនៈ​​ជុំវិញ​​ការ​វាយ​ប្រហារ​​របស់​​ក្រុម​និស្សិត​​មួយ​ក្រុម​ចំពោះ​​លោក​ស៊ូ​​ប៊ែរ​ឌី​

  • PDF

​នេះ​គឺ ជា​រឿង​ថ្មី​មួយ​​សម្រាប់​​អ្នក​រាយ​ការណ៍​​ពិសេស​​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​​ផ្នែក​សិទ្ធិ​មនុស្ស​​ប្រចាំ​​នៅ​​កម្ពុជា ​លោក​​សូរិយា​ ប្រាសាទ​ ស៊ូ​ប៊ែរ​ឌី​។

លោក​ស៊ូ​ប៊ែរ​ឌី ដែល​បាន​ទទួល​សំណួរ​ពី​ក្រុមនិស្សិត​មួយក្រុម​នៅ​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​ដែល​មាន​លក្ខណៈ​ជា​ការប្រមាថ​មើលងាយ​។

ក្រុមនិស្សិត​បាន​រិះគន់​ថា របាយការណ៍​របស់​លោក​ស៊ូ​ប៊ែរ​ឌី ជា​របាយការណ៍​ខ្មៅ​កង្វក់​ដែល​ប្រៀប​កម្ពុជា​នឹង​ឋាននរក​ហើយ​លើក​បដា​ស្រែក​ចំអក​អម​នឹង​ការ​ហោ​កញ្ច្រៀវ​ថា មិន​ត្រូវការ​ទៀតឡើយ​លោក​ប្រាសាទ ស៊ូ​ប៊ែរ​ឌី​។

​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក​ស៊ូ​ប៊ែរ​ឌី បាន​និយាយ​ភាសា​ចិត្តសាស្ត្រ​ដោយ​ទឹកមុខ​ញញឹម​ថា វា​មិន​ភ្ញាក់ផ្អើល​ចំពោះ​ខ្ញុំ​ទេ​។​ គេ​កំពុង​សិក្សា​ហើយ​វា​ជា​ដំណើរ​ការ​​សិក្សា​។

វា​នឹង​បន្ត​ពាក្យ​មួយ​ឃ្លា​ដែល​ត្រូវបាន​គេ​ចាប់​អារម្មណ៍​នោះ​គឺ លោក​ស៊ូ​ប៊ែ​ឌី បាន​និយាយថា អ្នកនឹង​អរគុណ​ខ្ញុំ​ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត​។ អ្នក​នៅ​ក្មេង​ហើយ​មាន​អារម្មណ៍​ក្មេងខ្ចី​។ តែ​ខ្ញុំ​សូម​ស្វាគមន៍ និង​កោតសរសើរ​»​។​

​ចំណែក​ប្រតិកម្ម​របស់​សាធារណៈជន គ្រាន់តែ​វីដេអូ​នៃ​សកម្មភាព​នេះ បាន​បង្ហោះ​នៅតាម​បណ្តាញ​សារព័ត៌មាន​នានា ជាពិសេស​បណ្តាញ​សង្គម Face​book​​ បាន​រិះគន់​យ៉ាង​ខ្លាំងខ្លា​ចំពោះ​ក្រុមនិស្សិត​ទាំងនោះ​។

រីឯ​លោក​កេម ឡី អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា​បាន​លើកឡើង​ថា ប្រសិនបើ​ក្រុមនិស្សិត​សម្តែង​ឆន្ទៈ​ដោយ​ស្មោះត្រង់​ដោយ​ផ្អែក​ទៅលើ​ព័ត៌​មាន​​គ្រប់​ជ្រុងជ្រោយ​វា​ជា​រឿង​ល្អ​ដែល​ធ្វើ​ឲ្យ​និស្សិត​មាន​ភាពក្លាហាន​។

ក៏​ប៉ុន្តែ​ប្រសិនបើ​និស្សិត​ទាំងនោះ​លើកឡើង​ដោយ​ផ្អែក​ទៅលើ​គំនិត​នយោបាយ​របស់​បក្ស​ណាមួយ​នោះ វា​គឺជា​រឿង​ខាត​ធ្ងន់​មួយ​ចំពោះ​ប្រទេសជាតិ​ក្នុង​ការយល់ដឹង​ពី​បញ្ហា​សិទ្ធិមនុស្ស​។​

សំលេងៈ

​ស្រដៀង​គ្នា​នេះដែរ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា ទង្វើ​របស់​ក្រុមនិស្សិត​បែបនេះ មិន​គួរ​កើត​មាន​ចំពោះ​អ្នករាយការណ៍​អង្គការសហប្រជាជាតិ​ឡើយ​។

សំលេងៈ

​យ៉ាងណាក៏ដោយ​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជាបាន​ឆ្លើយតប​ថា វា​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​ចំពោះ​ក្រុម​និស្សិត​ទាំង​នេះ ហើយ​គេ​មិនគួរ​រិះ​គន់​ចំពោះ​ពួកគេ​ឡើយ ពី​ព្រោះ​នេះ​គឺជា​កា​បញ្ចេញមតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។​

សំលេងៈ

​លោក​ស៊ូរិ​យ៉ា ស៊ូ​ប៊ែ​ឌី ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល​១​សប្តាហ៍ ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​ភាព​រីក​ចំរើន​ផ្នែក​សិទ្ធិមនុស្ស​ដែល​លោក​បាន​ផ្តល់​ជា​អនុសាសន៍​អោយ​រដ្ឋាភិបាល​កាលពី​ចុងឆ្នាំ​២០១២​។

លោក​ស៊ូ​ ប៊ែ​ឌី ដែល​គេ​ដឹងថា ជា​មនុស្ស​ម្នាក់​ដែល​បានទទួល​ការកោតសរសើរ​នាពេល​កន្លងមក​ត្រូវ​បាន​រង​ការរិះគន់ និង​ស្តីបន្ទោស​ដោយ​រដ្ឋាភិបាល​ចំពោះ​​ការសរសេរ​របាយ​ការណ៍​របស់​លោក​ដែល​បាន​បង្អាប់​កម្ពុជា​។

យ៉ាងណា​ក៍ដោយ​លោក​ស៊ូ​ប៊ែ​ឌី នឹងធ្វើ​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើ​រទស្ស​កិច្ច​របស់​លោក​នៅ​កម្ពុជា​ជា​លើក​ទី​៩​នេះ​៕(ដោយៈ​​ជា ធីរិទ្ធ)

គ.ជ.ប​ ប្រើ​​ថវិការ​​២១​​លាន​ដុល្លា ​ដើម្បី​​បោះពុម្ព​​សន្លឹក​ឆ្នោត​​១២​លាន​​សន្លឹក​

  • PDF

គ.ជ.​ប ​នឹង​​បោះពុម្ព​​សន្លឹកឆ្នោត​​ប្រមាណ​ជា​១២​លាន​សន្លឹក​​សំរាប់​​ការបោះឆ្នោត​​ជាតិ​​នា​ខែ​កក្កដា​​ខាងមុខនេះ ដែល​​មាន​​ចំនួន​​សរុប ៩.៦៧៥.៤៥៣នាក់​។

ការបោះពុម្ភ​សន្លឹកឆ្នោត​នឹង​ចំនាយ​អស់​ថវិការ​ចំនួន ២១លាន​ដុល្លារ​។ ​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ទេព នីថា​ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀប​ចំ​ការបោះឆ្នោត គ​.​ជ​.​ប​.​កាលពី​ព្រឹក​ម៉ិញ​នេះ​។​

បើ​តាម​លោក​ទេព នីថា សន្លឹកឆ្នោត​នេះ​គឺ​ធ្វើ​រូបមន្ត​បែងចែក​ទៅ​តាម​ការិយាល័យ​ដូចដែល​បាន​ធ្វើ​ពីមុនមក​។ ពោល​គឺ​ក្នុង​មួយ​ការិយាល័យ​មាន​ចំនួន​សន្លឹក​ឆ្នោត​លើស​ពី​ចំនួន​អ្នក​បោះឆ្នោត​ពី ៥០​សន្លឹក ទៅ ៩៩សន្លឹក​។

ក្នុង​មួយ​ឃុំ​សង្កាត់​ឲ្យមាន​សន្លឹកឆ្នោត​បម្រុង​​៧៥០​សន្លឹក​។ សន្លឹកឆ្នោត​បម្រុង​នេះ​ត្រូវ​រក្សាទុក​នៅ​គណៈកម្មាការ​ខេត្ត​រៀបចំ​ការបោះ។​

​អគ្គលេខាធិកា​រ គ​.​ជ​.​ប បានបញ្ជាក់​ថា ចំពោះ​ថវិកា​សម្រាប់​ចំណាយ​លើ​ការបោះឆ្នោត​ឆ្នាំ​២០១៣ មាន​សរុប​ជិត ២១​លាន​ដុល្លារ​អាមេរិក ហើយ​ថវិកា​នេះ តាម​​គំរោង​ត្រូវបាន​ទទួល​ការធានា​ចំណាយ​ដោយ​​រាជ​រដ្ឋា​ភិបាល​កម្ពុជា​។

គ​.​ជ​.​ប ក៍​ទទួលបាន​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ឥណ្ឌា​ចំនួន ៨៣​ម៉ឺន​ដុល្លារ សំរាប់​ទិញ​ទឹក​ខ្មៅ​លុបលាង​មិន​ជ្រះ​ផង​ដែរ​។​

    About Us
    Khana

Activities

Find us at Facebook

Contact Us