Sunday, May 19th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: ហេតុការណ៍សំខាន់&បទវិភាគ

បទយកការណ៏​ & វិភាគ

​លោក​អាត់ ធន់​៖​ រដ្ឋាភិបាល​​គួរ​ត្រួត​ពិនិត្យ​​អាគារ​​រោង​ចក្រ​​ឲ្យបាន​​ត្រឹមត្រូវ​​មុន​​ដាក់​​អោយ​​ដំណើរ​ការ​

ព្រឹត្តិការណ៍​នៃ​ការ​រលំ​បាក់​ឡៅតឿ​នៃ​អាគារ​រោងចក្រ​​ផលិត​​ស្បែក​ជើង​​វិន​​ស្តារ​​ដែល​​ស្ថិត​នៅ​​ផ្លូវ​ជា​តិ​លេខ​៣ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា​កន្លង​ទៅ​បាន​បណ្តាលឲ្យ​កម្មករ​-​កម្មការិនី​២​នាក់​ស្លាប់ និង​១១​នាក់​ទៀត​រង​របួស​។

ព័ត៌មាន​នៃ​ការ​រលំ​បាក់​ឡៅតឿ​នៃ​រោងចក្រ​ដេរ​ស្បែកជើង​នេះ​នៅ​កម្ពុជា​ជា​លើក​ទី​១​នេះ បាន​ក្លាយជា​បទពិសោធ​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន មុនពេល​បើក​អោយ​ដំណើរ​ការ​។

ករណីនេះ​ក៏​បាន​ទាក់ទាញ​នូវ​ការព្រួយបារម្ភ​នានា​ផងដែរ​។ ជាក់ស្តែង​នៅ​ថ្ងៃនេះ កាសែត New York Times​របស់​អាមេរិក​បាន​ចុះផ្សាយ​ទាក់ទង​នឹង​ករណី​បាក់​អគារ​នេះ ដោយ​សម្តែង​ការព្រួយបារម្ភ​ចំពោះ​អាគារ​រោងចក្រ ​។

ជាមួយគ្នានេះដែរ ប្រធាន​សម្ព័ន្ធ​សហជីប​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ក៏​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​អាយុជីវិត​របស់​កម្មក​រ​-​កម្មការិនី ដែល​ធ្វើ​ការ​​នៅ​រោងចក្រ​ដទៃទៀត ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​មើល​អគារ​ផ្សេងៗ​ទៀត ឲ្យបាន​ច្បាស់​មុន​នឹង​អនុញ្ញាត​ឲ្យ​អ្នកវិនិយោ​គ​ដាក់ឲ្យ​ដំណើរការ​។

សូមស្តាប់​នាទី​ហេតុការណ៍​សំខាន់​​ ដោយ​មាន​បទសម្ភាសន៍​រវាង ជា ធីរិទ្ធ ជាមួយ​លោក អាត់ ធន់​!

សំលេងៈ

​ការចូលរួម​​របស់​​ស្ត្រី​ក្នុង​​វិស័យ​​កីឡា​

កាលពី​ថ្ងៃ ទី​១៣-១៥​ខែ​ឧសភា ឆ្នាំ​២០១៣​កន្លងទៅ អង្គការ​ស​លត៍ រួម​នឹង​កីឡាដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ស្ដា​តចាស់ បាន​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​ស្ត្រី​​ថ្នាក់​ជាតិ​ក្រោម​អាយុ​១៥​ឆ្នាំ លើក​ទី​២​ក្រោម​ការឧបត្ថម្ភ​ពី​ស្ថានទូត​អាល្លឺម៉ង​ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន​ឯកជន​នានា​។

កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ឲ្យ​ស្ត្រី​បាន​ដឹង​បន្ថែមទៀត​ពី​អត្ថប្រយោជន៍​នៃ​ការលេង​កីឡា និង​ជម្រុញ​ឲ្យ​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​កីឡា​ឲ្យបាន​កាន់តែ ច្រើន​​បន្ថែមទៀត​។

ជា​បន្ត​សូម​ស្តាប់​បទ​យកការណ៍​នេះ រៀបចំ​ដោយ ខន ចំ​ប៉ា​!

សំលេងៈ

​ផលិតផល​​ណែម​​នៅ​បាត់ដំបង​​នៅតែ​មាន​​ប្រជាប្រិយភាព​

​ណែ​ម គឺជា​អាហារ​ម្យ៉ាង​ដែល​ធ្វើ​ពី​សាច់​ត្រី​ស្រស់​ដែល​កំពុងតែ​ពេញនិយម​ទាំង​ក្នុង​ខេត្ត និង បរទេស​ជាពិសេស​គឺ​ផលិតផល​ដែល​ល្បី​ហើយ​គេ​និយម​ចូល​ចិត្ត​​ហូប​ច្រើនជាងគេ គឺជា​ណែម​អនាម័យ​ផលិត​នៅ​ភូមិ​-​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​។

​ជា​យូរ​ឆ្នាំ​មកហើយ​ភាពល្បីល្បាញ​នៃ​ផលិតផល​ណែម​នេះ នៅតែ​ល្បី​សុះសាយ​ដដែល​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្រៅពី​ខេត្ត​បាត់ដំបង​។​

តើ​ណែម​នៅលើ​ទឹកដី​បាត់ដំបង​នេះ​នៅតែ​មាន​ប្រជាប្រិយភាព​ដដែល​ដោយសារ​តែ​មូលហេតុ​អ្វី​? សូម​ស្តាប់​បទ​យក​ការណ៏​ដែល​រៀបចំ​ដោយ ឆេង សូរិយាៈ

សំលេងៈ

រោងចក្រ​​ដែល​​រលំ​​សង្កត់​​កម្មករ​-​​កម្មការិនី​​ស្លាប់​មិនទាន់​​មាន​​អាជ្ញា​ប័ណ​​ត្រឹម​ត្រូវ​​

មន្ត្រី​ជំនាញ​នៅ​ក្រសួង​ឧស្សាហកម្ម​បាន​អោយដឹង​ថា រោងចក្រ​ដេរ​ស្បែកជើង Wing Star Shoes ដែល​បាន​រលំ​បាក់​សង្កត់​កម្ម​ក​រ​-​កម្មការិនី​ស្លាប់​២​នាក់ និង​របួស​៧​នាក់ កាលពី​ព្រឹក​ព្រលឹម ថ្ងៃទី​១៦​ខែ​ឧសភា​នេះ​មិនទាន់​បាន​ទទួល​អាជ្ញាប័ណ​ពី​ក្រសួង​នៅឡើយ​ទេ​។​

​លោក​ម៉េង សក្តិ​​ធារ៉ា អគ្គនាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​និយាយថា រោងចក្រ​ដេរ​ស្បែកជើង Wing Star Shoes បាន​ស្នើសុំ​ការ​​បើក​​រោង​ចក្រ​នេះ​រួច ហើយ​ក៍​ប៉ុន្តែ​រោងចក្រ​មួយ​នេះ​នៅ​មិនទាន់​ទទួលបាន​អាជ្ញាប័ណ​ពី​ក្រសួង​ត្រឹមត្រូវ​នៅឡើយ​ទេ ដោយ​ក្រសួង​នៅ​រង​ចាំ​មើល​ការ​រៀប​ចំ​​​តំ​ឡើ​ង​​សង្វាក់​ផលិតកម្ម​ទៅតាម​បច្ចេកទេស​របស់​រោងចក្រ​នេះ​ជា​មុន​សិន​។

​យ៉ាងណា​ក៍ដោយ​លោក​បាន​បញ្ជាក់ថា ការ​រលំ​បាក់​ឡៅតឿ​នៃ​នេះ​រោងចក្រ​នេះ គឺជា​ការទទួលខុសត្រូវរ​បស់​ក្រសួង​ដែនដី​នគរូបនីយកម្ម​ដែល​ជា​អ្នកត្រួត​ពិនិត្យ​​លើ​​គុណ​ភាព​នៃ​សំណង់​រោងចក្រ​។​

​យើង​នឹង​វិល​មក​លំអិត​ព័ត៌មាន​នេះ នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​​ដោយ​មាន​បទសំភាសន៍​របស់​ជា ធីរិទ្ធ ជាមួយ​លោក​ម៉េង សក្តិ​​ធារ៉ា​ អគ្គនាយកដ្ឋាន​នៃ​អគ្គ​នាយកដ្ឋាន​ឧស្សាហកម្ម រ៉ែ និង​ថាមពល​។​

សំលេងៈ

ភាគី​​អន្តរជាតិ​​ត្រៀម​​ជ្រើស​រើស​​ក្រុម​​មេធាវី​ជាតិ​​បន្ត​ស៊ើប​អង្កេត​​សំណុំ​រឿង​​០០៣​និង​​០០៤

ភាគី​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម​និង​ជ្រើសរើស​ក្រុម​មេធាវី​ជាតិ​វ័យក្មេង​មួយក្រុម ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ស៊ើប​អង្គេត​លើ​សំណុំរឿង​០០៣​និង​សំណុំរឿង​០០៤​ ដែល​សំណុំរឿង​ទាំងពីរ​នេះ​កំពុង​បន្តដំណើរ​ការស៊ើបអង្កេត​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​។

​សំណុំរឿង០០៣និង​០០៤​ ជា​សំណុំរឿង​ដ៍​រសើប​មួយ​ដែល​ទទួលរង​ការ​ជំទាស់​​ជា​​ បន្តបន្ទាប់​ពី​សម​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​។

​សូមស្តាប់​នាទី​ហេតុការណ៍​សំខាន់​​ ដោយមាន​​សេចក្តី​រាយ​ការណ៍​​ពី​អេង គឹមហុងៈ

សំលេងៈ

គ្រួសារ​អ្នក​ស្រី​​យ៉ោម បុប្ផា​​រំពឹង​​មាន​​ការ​ដោះ​លែង​​​ក្នុង​ឱកាស​​ចម្រើន​​ព្រះជន្ម​​ព្រះមហាក្សត្រ​

ស្វាមី និង​កូនប្រុស​ទោល​របស់​អ្នកស្រី​យ៉ោម បុប្ផា បាន​សម្ដែង​ក្ដី​សង្ឈឹម ចំពោះ​ការដោះលែង​អ្នកស្រី​យ៉ោម បុផ្ផា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ ចម្រើន​ជន្ម​ព្រះ​មហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​។​

កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​ឧសភា ក្រុម​អ្នក​ភូមិ​បឹងកក់ បុរី​កីឡា និង​សហគមន៍​ថ្មគោល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​ដាក់​ញត្តិ​សុំ​ព្រះរាជទាន​លើក​លែងទោស​ដល់​អ្នកស្រី​យ៉ោម បុប្ផា​។

ជា​បន្ត​សូម​បទ​យកការណ៍​នេះ ដែល​រៀបចំ​ដោយ ឃួន សុភ័​ក្រ ដូចតទៅ​……

សំលេងៈ

​​បទ​​ចម្រៀង​​ទង់​​ជាតិ​ខ្មែរ​ជា​ស្នាដៃ​​របស់​​យុវជន​​ខ្មែរ​

បទ​ចម្រៀង​ទង់​ជាតិខ្មែរ ដែរ​ជា​ស្នាដៃ​និពន្ធ​ដោយ​យុវជន​ខ្មែរ​មួយ​ក្រុម​កំពុងតែ​មាន​ទាក់ទាញ​ចំណាប់​អា​រម្ម​ណ៏​សំណាក់​ប្រជាជន​គ្រប់​ទិស​ទី ចាប់​អា​រម្ម​ណ៏​ត្រង់​​សាច់ភេ្លង​និង​អត្តន័យ​សុទ្ធតែ​ជា​ស្នាដៃ​បង្កើត​ថ្មី​ដោយ​យុវជន​ខ្មែរ​។

វា​ពិតជា​គួរ​អោយ​កោតសរសើរ​សំរាប់​យុវជន​មួយ​ក្រុម​នេះ​ដែល​ចាប់​អា​រម្ម​ណ៏​ទៅ​លើ​ការសរសេរ​បទ​ចម្រៀង ដែល​បង្ហាញ​ពី​ជាតិ​សាស​ន៏ ឬ​សង្គម​ជាដើម​។

យុវជន​មួយ​ក្រុម​នេះ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​គាត់​សរសេរ​បទ​ចម្រៀង​ទង់ជាតិ​ខ្មែរ​​នេះ​​ដល់​ស្ថានីយ​វិទ្យុ​ខ្មែរ​អន្តរជាតិ​វាយោ​FM​។

ចង់​ដឹង​ថា​ទង់​ជាតិខ្មែរ​បាន​ន័យ​យ៉ាងណា ទើប​អោយ​យុវជន​មួយ​ក្រុម​នេះ​បង្កើត​ចេញ​ជា​បទ​ចម្រៀង​ជា​បន្ត​សូម​ស្តាប់​បទ​យក​ការណ៏រៀបចំ​ដោយ​រៀម ចំរើនៈ

សំលេងៈ

    About Us
    Khana

Activities

Find us at Facebook

Contact Us