Thursday, Jun 20th

Last update01:05:46 AM GMT

ទីតាំងឋិតនៅ: ហេតុការណ៍សំខាន់&បទវិភាគ

បទយកការណ៏​ & វិភាគ

​រឿង​សព្វ​​សិទ្ធិ​​ទទួល​បាន​​ការគាំទ្រ​​ច្រើន​នៅ​ក្នុង​​មហោ​ស្រព​​បេ​តិក័ណ្ឌ​ភាព​​យ​ន្ត​ក្នុង​​ថ្ងៃ​ទី​១

ការចង់ចាំ​! គឺជា​មហោស្រព​បេតិក​ភ័ណ្ឌ​ភាពយន្ត​ដំបូងបង្អស់​នៅ​អាស៊ី​ដែល​បាន​បើក​បញ្ចាំង នៅ​រាជធានី ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៩​មិថុនា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​បាន​ប្រមូល​ខ្សែភាពយន្ត​៤០​រឿង​ ​មកពី​ជុំវិញ​ពិភពលោក​ដាក់​បញ្ចាំង​ជា​លើកដំបូង​នៅ​កម្ពុជា​។

ក្នុងនោះ​ខ្សែភាពយន្ត​កម្ពុជា​មួយចំនួន​ក៍​ត្រូវបាន​ដាក់​បញ្ចាំង​រួម​មានៈ​រឿង​សព្វ​សិទ្ធ រឿងរ​ស់​ដោយ​សប្បាយ និង​រឿង​បក្សី​ឋានសួគ៌ជាដើម​។

យ៉ាងណា​ក៍ដោយ នៅ​ថ្ងៃ​ទី​១​នៃ​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​រឿង​​សព្វ​​សិទ្ធ​​បាន​ទទួល​ការគាំទ្រ​ច្រើន​លើសលប់​ពី​សំណាក់​អ្នកចូលរួម​ទស្ស​នៅក្នុង​មហោ​ស្រព​​បេតិក​ភណ្ឌ​ភាពយន្ត​។

ជា​បន្ត​សូម​ស្ដាប់​បទ​យកការណ៍​នេះ​រៀបចំ​ដោយ​អេង គឹមហុងៈ

សំលេងៈ

ការិយា​ល័យ​ធ្វើ​លិខិត​ឆ្លង​ដែន​​ត្រូវ​​បាន​​បន្ថែម​តែ​តម្លៃ​​ធ្វើ​​លិខិត​ឆ្លងដែន​​នៅ​ខ្ពស់​​ដដែល

សាខា​ការិយាល័យ​ធ្វើ​លិខិតឆ្លងដែន​ទី​២ ត្រូវបាន​បង្កើត​ឡើង​នៅ​ខេត្ត​បាត់ដំបង​។ សាខា​ការិយាល័យ​ថ្មី​នេះ​ចាប់ដំណើរការ កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៣​​នៅ​​ខេត្ត​​បាត់ដំបង។​

ការបង្កើត​ការិយាល័យ​ធ្វើ​លិខិតឆ្លងដែន​បន្ថែម​នៅ​ខេត្ត​បាត់ដំបង​ត្រូវបាន​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លើកឡើងថា ដើម្បី​បង្កលក្ខណៈ​ងាយ​ស្រួល​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើ​ដំណើរ​ចុះ​ឡើង​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​ព្រំដែន​ភាគ​ខាងលិច ខណៈពេលដែលបច្ចុប្បន្ន​កន្លែង​ធ្វើ​លិ​ខិត​​ឆ្លង​ដែន​មានតែ​មួយ​ប៉ុណ្ណោះ នៅ​រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ថា ការបន្ថែម​ការិយាល័យ​ធ្វើ​លិខិតឆ្លងដែន គឺជា​ចំណុច​ប្រសើរ​មួយ​សំរាប់​ប្រជាពលរដ្ឋ តែ​សម្រាប់​តម្លៃ​នៃ​ការ​ធ្វើ​លិខិត ឆ្លងដែន​វិញ ត្រូវបាន​គេ​មើលឃើញថា ហាក់ដូចជា​មាន​តម្លៃ​ខ្ពស់​បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ជិត​ខាង​កម្ពុជា​។

ដើម្បី​លម្អិត​ពី​បញ្ហា​នេះ យ៉ាន់ លី​ណា បាន​ជួប​សម្ភាសន៍​ជាមួយ​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​។ ដូច​ច្នេះ​សូម​លោក​​អ្នក​ស្តាប់​ដូចតទៅៈ​

សំលេងៈ

​ជនរងគ្រោះ​​នៅ​​គុក​​ទួលស្លែង​​បន្ត​ព្រ​មាន​​ធ្វើ​​មហា​​បាតុកម្ម ​ប្រសិន​បើ​គ្មាន​​ការ​​សុំទោស​

​ភាគី​ជនរងគ្រោះ​នៅ​គុក​ទួលស្លែង​នឹង​ធ្វើ​សន្និសីទកាសែត​ជា​លើក​ទី​២ ​នៅ​ថ្ងៃ​​ទី​៤ ​មិថុនា​​ស្អែក​​នេះ ដើម្បី​កំណត់​កាលបរិច្ឆេទ​​នៃ​​ការធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​លោក​កឹម សុខា មិន​ព្រម​សុំទោស​ជា​សាធារណៈ​ទៅ​លើ​ជនរងគ្រោះ​នៅ​គុក​ទួលស្លែង​។

​លិខិត​​របស់​​ជន​រង​គ្រោះ​​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដល់​​អ្នក​​កាសែត​​ដោយ​​អង្គភាព​​ព័ត៌មាន​​និង ប្រតិកម្ម​រហ័ស​​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​ទី​២​​មិថុនា​ម្សិល​ម៉ិញ​​។

ការប្រកាស​ធ្វើ​សន្និសីទ​កាសែត​បាន​ធ្វើឡើង​ចំ​ពេល​ដែល​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ដំណើរ​វិល​ត្រលប់​មក​ពី​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​​​៤​​​មិថុនា​​ស្អែក​​នេះ​។​

​​យ៉ាង​ណា​​ក៍​ដោយ​​ទាក់ទង​​នឹង​​ការ​ត្រៀម​​ធ្វើ​​​មហា​​​បាតុ​កម្ម​​ប្រឆាំង​នឹង​លោក​កឹម សុខា​​នេះ លោក​ជុំ ម៉ី បញ្ជាក់ថា លោក​ក៍​ចង់​បង្កើត​អោយមាន​វេទិការ​ឆ្លើយឆ្លង​គ្នា​​មួយ​រវាង​ជនរងគ្រោះ​នឹង​លោក​កឹម សុខា មុនពេល​មាន​បាតុកម្ម​ផងដែរ​។​

សូមស្តាប់​​នាទី​ហេតុការណ៍​សំខាន់​​ ដោយ​មាន​បទសំភាសន៍​របស់​វ៉ា សំណព្វ ជាមួយ​លោក​ជុំ ម៉ី​!

សំលេងៈ

លោក​ពុយ ​គាៈ​​​អ្នក​លេង​​​Face​book ​​គួរ​ប្រយ័ត្ន​​​ក្នុង​​​ការផ្តល់​​ព័ត៌មាន​និង​បញ្ចេញ​មតិ​​

​ប្រព័ន្ធ​បណ្តាញ​ព័ត៌មាន​សង្គម​នា​ពេលបច្ចុប្បន្ន​នេះ​ដូចជា Facebook និង Block ជាដើម​កំពុងតែ​ទទួលបាន​ការពេញនិយម​ពី​​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​។​

ជា​ពិសេស​មួយ​រយៈពេល​ចុងក្រោយ​នេះ ប្រព័ន្ធ​បណ្តាញ​សង្គម​​ដ៏​ពេញ​និយម​មួយ​​គឺ ​Facebook ​កំពុងតែ​មាន​សន្ទុះ​នៃ​ការប្រើប្រាស់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​ខ្លាំង​ក្នុងការ​បង្ហោះ​ព័ត៌មាន និង​បញ្ចេញមតិ​ផ្ទាល់​​ខ្លួន​​ឲ្យ​​សាធារណៈ​ជន​ទូទៅ​បាន​ដឹង​។​

តើ​ប្រព័ន្ធ​បណ្តាញ​ព័ត៌មាន​សង្គម​ដ៏​ទំនើប​នេះ​ កំពុងតែ​ជះឥទ្ធិពល​អ្វីខ្លះ​ដល់​សង្គម​កម្ពុជា​?​ ហើយ​សម្រាប់​អ្នក​​ប្រើប្រាស់​​ប្រព័ន្ធ​​ទំនើប​​នេះ​វិញ គួរតែ​ធ្វើ​យ៉ាងណា​ខ្លះ ​ដើម្បី​ជៀសវាង​កុំឲ្យ​មាន​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​ខាងមុខ​?

​សូម​លោក​​អ្នក​នាង​​ស្តាប់​​កិច្ច​​សំភាស​ន៏​​រវាង​​ឆេង​​ សូរិយា ជា​មួយ​​លោក​​ពុយ​ គា អ្នក​ឆ្លើយឆ្លង​​ព័ត៌មាន​​របស់​​ទីភ្នាក់​ងារ​ជប៉ុន​​ក្យូ​ដូ​​ដូច​តទៅៈ​

សំលេងៈ

​សេ​ដាក​​បង្ហាញ​​បច្ចេក​ទេស​​នៃ​ការ​ថែទាំ​​សំណាប ​ខណៈ​​រដូវ​វស្សា​​បាន​​ឈាន​​មក​ដល់​

ប្រជាជន​កម្ពុជា​ភាគច្រើន​បំផុត​ជា​កសិករ​ប៉ុន្តែ​វិស័យ​កសិកម្ម​នៅ​មិនទាន់​រីកចម្រើន​ខ្លាំង​នៅឡើយ​ទេ បើ​ធៀប​នឹង​ប្រទេស​ជិតខាង​​ ខណៈ​កសិករ​មួយ​ភាគ​ធំ នៅ​តែ​​បន្ត​ធ្វើ​កសិកម្ម​តាម​បែប​បុរាណ​និង​ទម្លាប់​ត​ពី​ដូនតាមក។​

យ៉ាង​ណា​ក៏​ដោយ​​ក្នុង​​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​​ចុង​ក្រោយ​​នេះ​​គេ​​សង្កេត​ឃើញ​ថា ការអប់រំ​ប្រជាកសិករ​ពី​បច្ចេកទេស​ក្នុង​ការដាំដុះ​កំពុង​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាង​​ខ្លាំង​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការជំរុញ​វិស័យនេះ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។

ជា​បន្ត​សូម​ស្តាប់​បទ​យកការណ៍​នេះ​រៀប​ចំ​​ដោយ ​ខន ចំ​ប៉ា​!

សំលេងៈ

បណ្ឌិត ​កែម ឡី​៖​ អ្នក​នយោបាយ​​គួរ​​ទទួល​យក​​វប្បធម៌​​សុំទោស​ប្រសិន​​មាន​​កំហុស​

ស្របពេល​ដែល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ កាន់តែ​ខិត​ជិត​មក​ដល់​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ពុះ​កញ្ជ្រោល​​ខ្លាំង​​ឡើងៗ​។

​ជាពិសេស គឺ​រឿង​រ៉ាង​ទាក់ទង​នឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សប្រឆាំង​។ កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​​ម្សិ​ល​ម៉ិញ​សម្តេច​នាយក​​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​​ប្រកាស​ថា ​នឹង​​មាន​​បាតុកម្ម​​ដ៍​​ធំ​​មួយ​ ដើម្បី​​ប្រឆាំង​​នឹង​​លោក​​កឹម សុខា​ អនុប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​។

លោក​កឹម សុខា ដែល​បច្ចុប្បន្ន​កំពុង​តែ​ទទួល​កា​រិះគន់​យ៉ាងដំណំ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន​ទាក់ទង​នឹង​សម្តី​របស់​លោក​ដែល​បាន​និយាយថា គុក​ទូល​ស្លែង គឺ​ជា​​កន្លែង​សិប្ប​​និមិត្ត​។​

ចំណុច​នេះ​ត្រូវបាន​លោក​កែម ឡី អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​លើកឡើង​ថា អ្នក​​នយោ​បាយ​ប្រសិន​ បើ​និយាយ​​ជ្រុល​ជ្រួស​​ទៅ​កាន់​​ប្រជា​​ពល​​រដ្ឋ​​គួរ​តែ​​ហ៊ាន​​សុំទោស​​ប្រជា​ពលរដ្ឋ ​ដើម្បី​​ទាក់​ទាញ​​សំឡេង​​គាំទ្រ​​ឡើង​វិញ​។

​សូមលោក​អ្នក​នាង​អញ្ជើញ​ស្តាប់​នាទី​ហេតុការណ៍​សំខាន់​ ដោយ​មាន​បទសម្ភាសន៍​រវាង ជា ធីរិទ្ធ ជាមួយ​លោក​កែម ឡី អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។

សំលេងៈ

​ខ្សែភាព​យន្ត​​​​​​៤០​រឿង​​​មក​ពី​ជុំវិញ​​ពិភព​លោក​​​នឹង​​​ចាក់​​បញ្ចាំង​​នៅ​​​រាជធានី​​ភ្នំពេញ​

មហោស្រព​បេតិកភណ្ឌ​ភាពយន្ត​អន្តរជាតិ​ឈ្មោះថា ចង់ចាំ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ដើម្បី​ចាក់​​បញ្ចាំង​ភាពយន្ត​បុរាណៗ ​ចំនួន​​៤០​​រឿង​មកពី​ជុំវិញ​ពិភព​លោក​ក្នុង​នោះ​​ក៏​មាន​ខ្សែភាពយន្ត​ខ្មែរ​​ដែល​​ជា​​ស្នា​​ព្រះ​ហស្ត​​​របស់​​អតីត​​ព្រះមហាក្ស​ត្រ​ ​ព្រះបាទ​ នរោត្តម​ សីហនុ ​​ផង​ដែរ​។

មហោ​ស្រព​​បេតិកភណ្ឌ​​ភាព​យន្ត​​អន្តរ​ជាតិ​​ត្រៀម​​រៀប​ចំ​​ឲ្យ​មាន​​ព្រឹត្តិការណ៏​​នេះ​​ឡើង​​ក្នុង​គោលបំណង​បង្ហាញ​ឲ្យ​សាធារណៈជន​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ថែ​រក្សា​​​ការ​​ចងចាំ ​និង​ការផ្តល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ស្គាល់​និង​ទទួលបាន​កេរ​មរតក​នេះ​។​

ខ្សែភាពយន្ត​ទាំង​​​៤០ ​នោះ​នឹង​​ចាប់ផ្តើម​​ចាក់​​បញ្ចាំង​​ជូន​​ទស្សនា​​ដោយ​​ឥតគិតថ្លៃ​​ចាប់​ពី​ថ្ងៃ​​ទី​១ ​​ដល់​ថ្ងៃ​ទី​៩​ មិថុនា​​ ខាង​មុខ​។​

​តទៅ​នេះ​សូម​លោក​អ្នក​នាង​​ស្តាប់​​បទ​យក​ការណ៏​​នេះ​ដែល​​រៀបចំ​​ដោយ ​ឆេង សូរិយា ​ដូចតទៅៈ

សំលេងៈ

    About Us
    Khana

Activities

Find us at Facebook

Contact Us