

ក្នុងនាទីវប្បធម៌ និងប្រវត្តិសាស្ដ្រនាសប្ហាហ៍ដំបូងនេះ ឃួន សុភ័ក្រ នឹងលើកយកអំពីប្រវត្តិនៃការកកើតឡើងនៃរបាំអប្សរា។
តើរបាំអប្សរាមានប្រវត្តិយ៉ាងដូចម្ដេច ហើយគេលេងរបាំនេះនៅពេលណា? ជាបន្តសូមស្ដាប់ ឃួន សុភ័ក្រៈ
សំលេងៈ


ក្នុងនាទីវប្បធម៌ និងប្រវត្តិសាស្ដ្រនាសប្ហាហ៍ដំបូងនេះ ឃួន សុភ័ក្រ នឹងលើកយកអំពីប្រវត្តិនៃការកកើតឡើងនៃរបាំអប្សរា។
តើរបាំអប្សរាមានប្រវត្តិយ៉ាងដូចម្ដេច ហើយគេលេងរបាំនេះនៅពេលណា? ជាបន្តសូមស្ដាប់ ឃួន សុភ័ក្រៈ
សំលេងៈ
ជាការពិតណាស់កន្ទូតជាប្រភេទផ្លែឈើម្យ៉ាងដែលប្រជាជនយើងចូលចិត្តដាំ ហើយដែលវាមានរស់ជាតិជូរ ឬជូរអែមដែលយើងអាចទទួលទានជាមួយអំបិលម្ទេសបាន។
ប្រិយមិត្តទាំងអស់ប្រហែលជាមិនដែលចាប់អារម្មណ៍ពីគុណប្រយោជន៍របស់កន្ទួតដែលវាមានសារប្រយោជន៍តាំងពីសម្បក ផ្លែ ឫស និងស្លឹកមកដល់សុខភាពផងដែរ។
ខាងក្រោមនេះផបហ្សូ អាស៊ីសូមលើយកពីគុណប្រយោជន៍របស់វានីមួយៗមកបង្ហាញជូនដូច ខាងក្រោម៖
-ស្លឹកកន្ទូត: ស្លឹក កន្ទួតអាចព្យាបាល ជំងឺគ្រុនក្ដៅ, ស្ងោរងូតព្យាបាលចែងថ្ងៃ, ហើយក៏អាចព្យាបាលឈាមតាមអញ្ចាញធ្មេញយ៉ាងមានប្រសិទ្ធភាព។
-ផ្លែកន្ទូត: ជាប្រភេទ ថ្នាំត្រជាក់ ហើយក៏អាចព្យាបាលជំងឺក្អកបានផងដែរ។
-សំបក និង ដើមកន្ទូត: អាចជួយព្យាបាល បូស, អុចស្វាយ, របួសចេញឈាម, រមាស់, ឈឺធ្មេញ, ឈឺភ្នែក, រលាកត្រចៀកមានខ្ទុះ, ក្អកមានស្លេស្ម៍, ស្ងោរងូតសំរាប់ព្យាបាលចែងថ្ងៃ ។
-ឫស និង សំបកកន្ទូត: វា មានជាតិពុលដូច្នេះវាអាចព្យាបាលបានតែរោគសើរស្បែកតែប៉ុណ្ណោះ។
ខាងលើនេះជាអត្ថប្រយោជន៏របស់ផ្លែកន្លួតដែលលោកអ្នកមិនគួរមើលរំលងនោះទេព្រោះវាផ្ដល់ដល់រាងកាយរបស់អ្នក។
ពួកអ្នកវិទ្យាសាស្ត្រ បានបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនថា ការគេងមិនបានគ្រប់គ្រាន់ពុំត្រឹមតែធ្វើឱ្យទ្រុឌទ្រោមសរីរាង្គប៉ុណ្ណោះទេ តែនៅធ្វើឱ្យកើនគ្រោះថ្នាក់កើតជំងឺធាត់ ជំងឺផ្លូវចិត្ត ជំងឺទឹក នោមផ្អែមលើសឈាម និងជំងឺមហារីក...។ល។
ខាងក្រោមនេះគឺជាជំងឺមួយចំនួនដែលអ្នកអាចកើត ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ឬច្របូកច្របល់ដំណេកៈ
ជំងឺធាត់ៈបរិមាណពេលវេលាដំណេកមិនស្ថិរភាព វាចំណុះទៅលើកម្រិតសកម្មភាពក៏ដូចជាស្ថានភាពសុខភាព និងរបៀបរស់នៅរបស់មនុស្សម្នាក់ៗ។បានទូន្មានថាអ្នកគួរទទួលទានដំណេកត្រឹមតែ៧-៨ម៉ោង ក្នុងមួយថ្ងៃបានហើយ។
ដំណេកស្កប់និងគ្រប់គ្រាន់មានសារសំខាន់បំផុតចំពោះសុខភាពមនុស្ស។ គេងលក់ស្កប់ជួយកែប្រែឱ្យប្រសើរការចងចាំ ពិសេសចំពោះកុមារតូចៗនឹងបន្ថយគ្រោះថ្នាក់ធាត់ដែលបន្តមកពីម្តាយ។ ការស្រាវជ្រាវមុននេះបានបង្ហាញថា គេងតិចពេកនឹងធ្វើឱ្យកើនតួលេខBMI។ អ្នកមាន BMI កាន់តែខ្ពស់នោះកម្រិតធាត់កាន់តែធំ។
ជំងឺផ្លូវចិត្តៈខ្វះដំណេកពុំត្រឹមតែធ្វើឱ្យកុមារយំរំអែរំអុកអស់កម្លាំងប៉ុណ្ណោះទេតែសូម្បីមនុស្សធំក៏ប្រែជាតានតឹងដែរ។ ការគេងមិនលក់យូរថ្ងៃ អាចបង្កជាជំងឺផ្លូវចិត្ត។ការគេងមិនលក់ជារោគសញ្ញាមួយរបស់ជំងឺផ្លូវចិត្ត។ការគេងមិនលក់មានឥទ្ធិពលទៅលើជីវភាពការងារ...។
អ្នកជំងឺគេងមិនលក់ប្រសិទ្ធភាពការងារត្រូវថមថយកម្របានឡើងឋានៈហេតុនេះមានអារម្មណ៍នឿយណាយជំងឺផ្លូវចិត្តក៏លេចឡើង។ ចំពោះយុវជននិងក្មេងជំទង់ផលវិបាកនៃការគេងមិនលក់នៅធ្ងន់ធ្ងរជាងពេលវាបង្កជំងឺផ្លូវចិត្តនិងថែមទាំងមានសតិអារម្មណ៍ចង់ធ្វើអត្តឃាត។
ជំងឺបេះដូងៈបើតាមការស្រាវជ្រាវជាច្រើនរបស់អ្នកវិទ្យាសាស្ត្រ បានបង្ហាញថាមានទំនាក់ទំនងរវាងការលើសឈាមនិងគេងមិនគ្រប់គ្រាន់។ការគេងមិនបានគ្រប់គ្រាន់អាចដោយសារចំនួនម៉ោងគេងតិចឬគុណភាពដំណេកខ្សោយនឹងបង្កើនសម្ពាធឡើងបេះដូង។
នោះជាមូលហេតុអ្វីពេលអ្នកភ្ញាក់បេះដូងលោតញាប់ជាងដើម្បីនាំឈាមទៅពាសពេញសរីរាង្គ។ ពេលគេងសរីរាង្គមិនទាមទារបរិមាណចរាចរឈាមច្រើន អាស្រ័យហេតុនោះចង្វាក់បេះដូងយឺត ហើយបេះដូងបានសម្រាកច្រើនជាង។
ពុំមានពេលវេលាសម្រាកច្រើនសាច់ដុំបេះដូងនឹងត្រូវនឿយហត់។ ដោយសារបេះដូងត្រូវធ្វើសកម្មភាពច្រើនសម្ពាធឈាមអាចកើនឬសាច់ដុំបេះដូងអាចក្រាស់ឡើងអាចនាំដល់បញ្ហាធ្ងន់ធ្ងរជាងអំពីបេះដូង។ គេងមិនគ្រប់ក៏អាចធ្វើឱ្យគាំងបេះដូងនៅមនុស្សចាស់។
ជំងឺទឹកនោមផ្អែមៈតាមពួកជំនាញការឱ្យដឹងថា ស្ថានភាពគេងមិនលក់ពុំត្រឹមតែធ្វើឱ្យទ្រុឌទ្រោមសរីរាង្គប៉ុណ្ណោះទេតែនៅជាមូលហេតុបង្កជាបញ្ហាសុខភាពជាច្រើនសម្រាប់មនុស្សនោះគឺឥទ្ធិពលទៅដល់ទម្ងន់និងធ្វើឱ្យកើនគ្រោះថ្នាក់កើតជំងឺទឹកនោមផ្អែម។ កុមារដែលគេងមិនគ្រប់ពេលនៅតូចមានការប្រឈមកើតជំងឺទឹកនោមផ្អែមខ្ពស់បង្គួរ ពេលធំពេញវ័យ។
ជំងឺមហារីកៈការគេងមិនបានគ្រប់គ្រាន់ក៏ពាក់ព័ន្ធការកើនឡើងគ្រោះថ្នាក់កើតជំងឺមហារីកដែរ ការខ្វះដំណេកត្រូវបានបញ្ជាក់ថាធ្វើឱ្យកើនកម្រិតរលាកហើមក្នុងសរីរាង្គនិងជ្រៀតជ្រែកទៅក្នុងបណ្តាប្រតិកម្មអង្គបដិបក្ខទាំង២នេះសុទ្ធតែពាក់ព័ន្ធដល់ជំងឺមហារីក។
បង្កើនគ្រោះថ្នាក់បាត់បង់ជីវិតៈការស្រាវជ្រាវបានបង្ហាញពីទំនាក់ទំនងរវាងការគេងមិនបានគ្រប់គ្រាន់និងកំណើនគ្រោះថ្នាក់បាត់បង់ជីវិត។
វាចង្អុលបង្ហាញថាបុរសដែលខ្វះដំណេកធ្ងន់ធ្ងរ ពិសេសគឺចំពោះអ្នកមានអាយុក្រោម៤៥ឆ្នាំមានការប្រឈមបាត់បង់ជីវិតខ្ពស់ជាងទ្វេដង ប្រៀបនឹងបុរសគេងល្អ។
ហើយបុរសដែលមានដំណេកច្របូកច្របល់ច្រើនជាង៣ដងក្នុងមួយយប់នឹងមានការប្រឈមធ្វើអត្តឃាតខ្ពស់ជាង៥ដងប្រៀបនឹងបុរសមានដំណេកមិនរងឥទ្ធិពល។
ថ្វីត្បិតការច្របូកច្របល់ដំណេកមិនមានឥទ្ធិពលដល់អត្រាបាត់បង់ជីវិតរបស់ស្ត្រីក៏ដោយតែទាំងបុរសនិងស្ត្រីត្រូវច្របូកច្របល់ដំណេកសុទ្ធតែមានលទ្ធភាពច្រើនត្រូវលើសឈាម និងកើតជំងឺទឹកនោមផ្អែម៕
ប្រិយមិត្ដអ្នកស្ដាប់ជាទីមេត្រី តើលោកអ្នកមានអារម្មណ៏ដូចជាអស់កំលាំងដែឬទេ។ តើមានអារម្មណ៏ចង់ញុំាបង្អែមដែរឬទេ? ចំណង់ញ៉ាំបង្អែម ឬសូកូឡារឹតតែខ្លាំងនោះអាចជាសញ្ញាប្រាប់អោយដឹងថា សព៌ាង្គកាយមានកង្វះសារធាតុម៉ាញ៉េស្យូម។
ដូច្នេះ ដើម្បីបំពេញកង្វះសារធាតុម៉ាញ៉េស្យូម អោយរាងកាយអ្នកត្រូវបរិភោគ ចំណីអាហារ ដែលមានសារធាតុម៉ាញ៉េស្យូមច្រើនដូចជា នំប៉័ងហូលវីដ (Whole Wheat), ប៊័រដុំ, ផ្លែឈើសំបករឹងនិងសណ្តែកជាដើម។ ត្រូវដឹងថា សព៌ាង្គកាយមនុស្សយើងត្រូវការសារធាតុម៉ាញ៉េស្យូម ក្នុង១ថ្ងៃ ៦មីក្រូក្រាមក្នុងទម្ងន់ខ្លួន១គីឡូក្រាម៕
១-ស្ត្រីជាមាតាចាំបាច់ត្រូវទទួលធាតុដែកដែលបានពីសាច់សត្វយ៉ាងហោចណាស់ ១សប្តាហ៍៣ដង ប៉ុន្តែកុំទទួលទានច្រើនពេកគ្រាន់តែលៃក្នុងបរិមាណសមល្មមទៅនិងតម្រូវការនៃរាងកាយបានហើយ។ ធាតុដែកដែលមាននៅក្នុងបន្លែក៏ជាប្រភេទមិនមែនអ៊ីម៉ូកូប៊ីនធ្វើអោយរាងកាយស្រូបយកដោយពិបាកដែរ។
២-ដើម្បីជួយដល់ខួរក្បាលទារកស្ត្រីជាមាតាត្រូវទទួលទានអាស៊ីដខ្លាញ់អូមេហ្គា៣តែណែនាំអោយចៀសវាងសត្វទឹកដែលមានសម្បកប្រភេទខ្យង ព្រោះវាបង្កគ្រោះថ្នាក់ដល់ស្ត្រីជាម្តាយនិងទារកធ្វើអោយឆ្លងមេរោគបាក់តេរីលីសធីរៀ។
៣-ប្រសិនបើស្ត្រីជាម្តាយប្រឈមជាមួយនិងអាការក្អួតណែនាំអោយទទួលទានខ្ញីព្រោះវាអាចព្យាបាលអាការនេះបានដោយប្រើវិធីហាន់ខ្ញីស្រស់ឆុងជាមួយទឹកក្តៅខ្លាំង ឬក៏អាចទទួលទានស្រាបៀរជំនួសក៏បាន។
៤-ស្ត្រីជាម្តាយត្រូវទទួលបានហ្វ្លរអ័រ៉ៃអោយបានគ្រប់គ្រាន់ ព្រោះវាមានសារសំខាន់បំផុតក្នុងការសាងធ្មេញអោយទារក។
៥-ស្ត្រីជាមាតាគួរទទួលទានបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ស្រូវសាលីនិងអាហារកាកសរសៃអោយបានច្រើន ដើម្បីចៀសវាងអាការក្តៀនលាមកព្រោះអ័រម៉ូនដែលប្រែប្រួលវានឹងជះឥទ្ធិពលអាក្រក់ដល់ពោះវៀនធំរបស់ម្តាយដែលអាហារមានជាតិកាកសរសៃច្រើនអាចជួយបាន៕
សក់មានសុខភាពល្អបានឆ្លុះបញ្ចាំងនូវសម្រស់និងសុខភាពក្នុងខ្លួន។ ដើម្បីឲ្យសក់មានសុខភាពល្អវាទាក់ទងទៅនឹងការប្រតិបត្តិសកម្មភាពប្រចាំថ្ងៃការប្រើប្រាស់ផលិតផល និងការញ៉ាំអាហារដែលមានប្រយោជន៍។
ប្រសិនបើយុវវ័យចង់ឲ្យសក់មានសុខភាព សូមអនុវត្តន៍នូវវិធីសាស្ត្រដូចខាងក្រោម៖
១. ញ៉ាំអាហារដែលផ្ដល់ប្រយោជន៍ខ្លាំង ដូចជាបន្លែបៃតង ផ្លែឈើ និងពន្លករុក្ខជាតិ។
២. ជៀសវាងកុំប្រើសាប៊ូកក់សក់ឲ្យបានយូរតាមដែលអាចធ្វើទៅបាន។
៣. ពេលសិតសក់ ត្រូវប្រើក្រាសដែលមានធ្មេញធំ ហើយកុំសិតនៅពេលសក់ទទឹកឲ្យសោះ។ ជៀសវាងការប្រើប្រដាប់សំងួតសក់ ដើម្បីធ្វើឲ្យសក់ស្ងួត។ ម្យ៉ាងទៀតកុំក្រង់សក់តឹងពេក។
៤. កម្ដៅប្រេងដូង ហើយទុកឲ្យត្រជាក់ បន្ទាបមកលាបឲ្យបានញឹកញាប់ដើម្បីការពារអង្គែ។
៥. កិនម្រេចលាយជាមួយទឹកដោះគោហើយកម្ដៅវាបន្តិចជាការស្រេច។ លាបវាលើលលាក្បាល ហើយទុកប្រហែស១៥នាទី។ ធ្វើបែបនេះ១ដងក្នុង១សប្ដាហ៍នឹងអស់បញ្ហាអង្គែ។
៦. យកទឹកខ្មេះលាយទឹកបន្តិច ហើយលាបឲ្យសព្វលលាក្បាល ទុក១៥នាទី។ វិធីនេះក៏អាចព្យាបាលអង្គែនិងអស់បញ្ហាចៃ។
៧. លាយទឹកដោះគោជូរបន្តិចជាមួយនឹងក្រូចឆ្មារ ព្រមទាំងស៊ុត។ យកវាមកលាបឲ្យពេញស្បែកក្បាល ហើយទុក២០នាទី នោះអង្គែនឹងជ្រុះអស់គ្មានសល់។
៨. ពេលធ្វើដំណើរទៅណាមកណាឆ្ងាយ គួរតែយកអ្វីឃ្លុំសក់ឲ្យជិត។
៩. ជៀសវាងនូវការព្យាបាលសក់ឬស្បែកក្បាលដោយប្រើសារធាតុគីមី។
១០. ពេលកក់សក់ គួរតែយកសាប៊ូកក់សក់មកលាយជាមួយទឹកសិន ទើបយកទៅកក់សក់ទទឹកស្រាប់។
១១. ញ៉ាំទឹកឲ្យបានច្រើនប្រចាំថ្ងៃ។
១២. បើសក់ជ្រុះ យកផ្នែកសនៃស៊ុតមកលាបឲ្យសព្វជើងសក់ ហើយទុក១៥នាទី។
១៣. ចង់ឲ្យសក់មានសុខភាពល្អ គួរតែញ៉ាំអាហារដែលពោរពេញដោយជាតិប្រូតេអ៊ីន ជាតិដែក ស័ង្កសី វីតាមីនE C និងB។
១៤. ហាត់ប្រាណ៥ថ្ងៃក្នុង១សប្ដាហ៍ ដើម្បីឲ្យសរសៃឈាមស្បែកក្បាលដើរបានល្អ។
ម៉ាសបិទមុខមានសារៈប្រយោជន៍មិនចំពោះអ្នកដែលចូលចិត្ដតុបតែងមុខរាល់ថ្ងៃនោះទេ ស្ដ្រីដែលមានមុខធម្មតាក៏អាចបិទម៉ាសបានដែរ។
ស្ដ្រីដែលមានស្បែកមុខស្ងួតគួរតែបិទម៉ាស២ដង ក្នុង១សប្ដាហ៍ ចំពោះស្ដ្រីដែលប៉ះពាល់នឹងការតុបតែងមុខច្រើនត្រូវប្រើឡេទ្រនាប់ការពារមុននឹងបិទម៉ាស២ដងក្នុង១សប្ដាហ៍ធ្វើឱ្យស្បែកមុខសម៉ដ្ឋរលោងនឹងជួយបន្ដឹងស្បែកមុខផងដែរ។
មុនដំបូងនៅពេលដែលស្ដ្រីបិទម៉ាស គួរតែលាងសម្អាតមុខជាមួយទឹកក្ដៅឧណ្ហៗ ជាមុនសិន ទុករយៈពេល១៥នាទីទៅ២០នាទី រួចលោកស្រីអ្នកនាងកញ្ញាលុបមុខជាមួយទឹកធម្មតាទុករយៈពេល៣ម៉ោងមុននឹង ចាប់ផ្ដើមធ្វើការតុបតែងមុខ។ តែប្រសិនបើលោកស្រីអ្នកនាងកញ្ញាបកម៉ាសបិទមុខភ្លាមរួចធ្វើការតុបតែងមុខអាចបណ្ដាលឱ្យមានប្រតិកម្មលើផ្ទៃមុខ។
ផលប៉ះពាល់នៅពេលដែលជ្រើសរើសផលិតផលមិនបានត្រឹមត្រូវ ដូចជារោលស្បែកមុខ ស្បែកមុខក្រហមធ្វើឱ្យផ្ទៃមុខរមាស់ជាដើម។ ត្រូវរកទិញម៉ាសបិទមុខនៅកន្លែងណាដែលត្រឹមត្រូវនៅតាមហាង ឬផ្សារទំនើបជាដើមមុននឹងយកមកប្រើត្រូវសួរអ្នកលក់ឱ្យបានត្រឹមត្រូវពីបៀបប្រើផលិតផលទាំងនោះ។ ព្រោះរបៀបប្រើម៉ាសបិទមុខ គឺមិនដូចគ្នាទាំងអស់នោះទេ៕

បើនិយាយអំពីវីតាមីន B12 គឺជាប្រភេទអាហារដែលផ្ដល់ប្រយោជន៏ច្រើនចំពោះសុខភាព ក៏ដូចជាសម្រស់ផងដែរ។
ចំពោះវីតាមីនB12ទៀតសោតក៏សម្បូរនៅក្នុងអាហារចំនួន ១០ប្រភេទដែលគេរកឃើញថាជាប្រភេទអាហារដែលមានវីតាមីនB12 ច្រើនជាងគេ គឺមាននៅក្នុងពពួកងាវ គ្រុំ ខ្ចង ខ្ចៅ ពងត្រី មឹក ត្រី បង្កង ក្តាម សាច់គោសាច់ចៀម ប្វ្រូម៉ាស់ ស៊ុត និងថ្លើម។
ការបរិភោគវីតាមីនB12 ពិតជាមានសារៈសំខាន់សម្រាប់សុខភាពដូច្នេះអ្នកទទួលទានអាហារប្រភេទខាងលើនេះ អ្នកនឹងមានរាងកាយមាំមួនមានថាមពលខ្លាំងក្លានិងជាវីតាមីនម្យ៉ាងដែលមានតួនាទីចូលទៅ ចិញ្ចឹមនូវកោសិកានៅក្នុងរាងកាយរបស់អ្នកថែមទៀតផង៕
បើយើងនិយាយអំពីជម្ងឺលើសឈាមមានបងប្អូនជាច្រើនមានភាពខ្លាចរអាយ៉ាងខ្លាំង។ ដោយសារតែជម្ងឺលើសឈាមគឺជាសម្ពាធឈាមនៅក្នុងខ្លួនរបស់មនុស្សឡើងខ្ពស់ខុសពីធម្មតាដែលអាចធ្វើឱ្យសរសៃឈាមក្នុងខួរក្បាល ស្ទះឬដាច់អាចធ្វើឱ្យមនុស្សយើងស្លាប់មួយចំហៀងខ្លួន។ ហើយនៅពេលដែលសម្ពាធឈាមឡើងខ្លាំង អាចធ្វើឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្ដង។
ជម្ងឺលើសឈាមគឺទាមទារការថែទាំ និងការព្យាបាលអស់មួយជីវិត ដោយអ្នកជម្ងឺត្រូវកាត់បន្ថយចំណីអាហារណាដែលសម្បូរទៅដោយសារជាតិប្រៃ ជាតិស្ករ មិនត្រូវទទួលទានផ្អែមពេក។ ហើយសូមកាត់បន្ថយអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ច្រើនពេក ត្រូវទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន។
ការធ្វើលំហាត់់ប្រាណ ដូចជាការដើរលឿនប្រមាណជា៣០នាទីនៅក្នុងមួយថ្ងៃឱ្យបានជាប្រចាំវាមានសារៈប្រយោជន៍ខ្លាំងណាស់នៅក្នុងការជួយធ្វើឱ្យអ្នកជម្ងឺលើសឈាមមិនសូវឡើងទម្ងន់ខ្លាំងអាចជួយឱ្យសម្ពាធឈាមចុះបាន។
អ្នកជម្ងឺត្រូវតែទទួលទានថ្នាំឱ្យបានទៀងទាត់ទៅតាមគ្រូពេទ្យណែនាំមិនត្រូវធ្វេសប្រហែសឡើយ។ ត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជារៀងរាល់១ខែម្ដងឬ៣ខែម្ដង ដើម្បីប្រើថ្នាំ។ សូមចៀសវាងការប្រើថ្នាំឱ្យខ្លួនឯងផ្ទាល់។
ដើម្បីចៀសវាងការកើតជម្ងឺលើសឈាមលោកអ្នកមិនត្រូវទទួលទានស្រា បារីច្រើនហួសកំណត់នោះទេ (បន្ដិចបន្ដួចបាន) មិនត្រូវទទួលទានប្រៃពេក។ ហើយត្រូវថែរក្សាទម្ងន់កុំឱ្យធាត់ពេកត្រូវកាត់បន្ថយនូវភាពមួម៉ៅតានតឹង។ ហើយត្រូវចេះសម្រួលអារម្មណ៍ខ្លួនឯងកុំឱ្យឆាប់ខឹងច្រើនពេក៕