Sunday, May 19th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: ជីវិតកំសាន្ត

ជីវិតកំសាន្ត & វប្បធម៌

​ដៃ​ស្រ​ឡូ​ន​​ស្អាត​​ដោយ​​វិធី​ងាយៗ​

ដៃ​ទន់​ស្រ​ឡូ​ន​ស្អាត គឺជា​បំណង​ប្រថា្ន​របស់​បុរស​ស្ត្រី​គ្រប់ៗ​រូប។​ តើ​អ្នក​ចង់​បានដៃ​ស្អាត​មែន​ទេ? ចឹង​សូម​មើល​វិធី​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ងាយៗ​នៅក្នុង​ការធ្វើ​ឱ្យ​ដៃ​របស់អ្នក​ទន់​ស្រឡូន​ស្អាត ៖

១. យក​ប្រេង​អូ​លីវ​មក​លាប​នៅលើ​ដៃ​របស់​អ្នក បន្ទាប់មក​យក​ស្រោមដៃ​ផ្លា​ស្ទិច​(​ស្រោមដៃ​ពេទ្យ ) យក​មក​ពាក់​នៅ​លើ​ដៃ​របស់​អ្នក។ បន្ទាប់មកទៀត​យក​ដៃ​របស់​អ្នក ទៅ​ដាក់​ត្រាំ​នៅក្នុង​ទឹក​ក្តៅ​អ៊ុនៗ រយៈពេល១០នាទី ប៉ុន្តែ​ត្រូវ​ចងចាំ​ថា មិន​ត្រូវ​ឱ្យ​ទឹក​ចូលទៅ​ក្នុង​ដៃ​របស់​អ្នកនោះ​ទេ ។​

២. លាងដៃ​របស់​អ្នក​ជា​ប្រចាំ​ជាមួយ​សាប៊ូ ដែល​គ្មាន​ជាតិ​អាស៊ីដខ្លាំង​

៣. ដោះ​ស្រោមដៃ​ចេញ  និង​លាងដៃ​របស់​អ្នក​ជា​មួយ​និង​សាប៊ូ​ដែល​គ្មាន​ជាតិ​អាស៊ីដខ្លាំង  ព្រមទាំង​លាបឡេ​ការពា​រដៃ​របស់អ្នក  ជា​ការ​ស្រេច​

៤. ចាក់​ស្ករ​នៅលើ​បាតដៃ​របស់​អ្នក​រួច​ម៉ាស្សា​ថ្នមៗ​ក្នុង​រយៈពេល ២នាទី​។

វិធីសាស្ត្រ​ដូចដែល​បាន​បង្ហាញ​នៅ​ខាងលើនេះ សុទ្ធសឹងតែ​ជា​វិធីសាស្ត្រ​ងាយៗ​នៅក្នុង​ការអនុវត្ត ដើម្បី​ធ្វើ​ឱ្យដៃ​អ្នក​ស្រ​ឡូ​ន និង​ទន់​ស្អាត។ វិធីសាស្ត្រ​បែប​ធម្មជាតិ​នេះ  ទាមទារ​ឱ្យ​អ្នក​អនុវត្ត​ឱ្យបាន​ជា​ប្រចាំ​យ៉ាងហោចណាស់​មួយ​សប្តាហ៍​ម្តង​ទើប​ទទួលបាន​លទ្ធផល​ល្អ​គួរ​ជាទី​គាប់​ចិត្ត ។​

​ថែម​​បង្អែម​ក្នុង​​អាហារ​​ពេល​ព្រឹក​ជួយ​​សម្រក​​ទម្ងន់

យោងតាម​ការសិក្សា​ថ្មី​បានបង្ហាញ​ថា វិធី​ល្អ​បំផុត​ក្នុងការ​សម្រក​ទម្ងន់ គឺ​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​ដោយ​អាហារ​ពេលព្រឹក​មាន​តុល្យភាព​រួម​ជាមួយ​បង្អែម​តាម​ចំណូលចិត្ត​។

តាម​​លទ្ធផល​នៃ​ការសិក្សា​ពី​សាកលវិទ្យាល័យ​តេ​ល​​អា​វីវ​បាន​ឱ្យ​ដឹង​ថា​ ការបន្ថែម​បង្អែម​លើ​អាហារ​ពេលព្រឹក ៦០០កា​ឡូរី អាច​ជួយ​សម្រក​ទម្ងន់​បាន​ច្រើន និង​រក្សា​ទម្ងន់​​មិន​ឱ្យ​ឡើង​ទៀតផង​។

ចំពោះ​មូលហេតុ​ត្រូវបាន​អ្នកស្រាវជ្រាវ​បកស្រាយ​ថា ប្រព័ន្ធ​​ដុត​បំផ្លាញ​​ថាមពល​​របស់​​រាងកាយ​ដំណើរការ​បាន​ខ្លាំង​នា​​ពេល​ព្រឹក​​​ធ្វើឱ្យ​វា​ក្លាយ​ជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​​ទទួល​​ទាន​អាហារ​តាម​ចិត្ត​ចង់ និង​អាច​ជួយ​ទប់​ការ​ឃ្លាន​ក្នុងអំឡុងពេល​អាហារ​បន្ទាប់​ទៀត​បាន​។​

​ដោយបុរស​ត្រូវ​កំណត់​ឱ្យ​ទទួលទាន ១.៦០០កា​ឡូរី និង​ស្ត្រី ១.៤០០​កា​ឡូរី ក្នុង​១​ថ្ងៃ​។​ ​បើ​តាម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ការ​ទទួលទាន​អាហារ​ពេលព្រឹក​ដែល​មាន​កាឡូរី​ខ្ពស់​ជាប្រចាំ​អាច​មាន​ហេតុផល​ល្អ ព្រោះ​វា​ជួយ​ពន្លឿ​ន​ប្រព័ន្ធ​ដុតបំផ្លាញ​ថាមពល ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​ការ​ឃ្លាន​អាហារ​ខុស​ពេលបាន​ទៀត​ផង​៕

​អត្ថ​ប្រយោជន៍​​នៃ​ផ្លែ​​ទំលាប់​

​ផ្លែ​ទំលាប់​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម​ល្មម។ ក្រៅពី​សម្បក​ដ៏​រលោង​និង​មាន​ពណ៌​ស្រស់​ស្អាត​របស់​ផ្លែ​ទំលាប់​ហើយ​នោះ​វា​ក៏​សម្បូរ​ទៅដោយ​វីតាមីន​ជា​ច្រើន​​ប្រភេទ​ថែមទៀត​ផង។

​វា​ជា​ប្រភេទ​ផ្លែឈើ​ដែល​សមស្រប​សម្រាប់​មនុស្ស​គ្រប់​វ័យ​ដើម្បី​បរិភោគ​បំបាត់​នៅ​បញ្ហា​ជម្ងឺ​ផ្សេងៗ​ដែល​មាន​ដូចជា​៖

១. ផ្តាស​សាយ: ​ដោយសារតែ​នៅក្នុង​ផ្លែ​ទំលាប់​សម្បូរ​ដោយ​វីតាមីន C ដែល​វា​សមស្រប​សម្រាប់​ជួយ​កាត់បន្ថយ​បញ្ហា​ផ្តាស​សាយ​បាន​។ លើសពីនេះ​ទៅ​ទៀត​វា​អាច​ជួយ​​កាត់បន្ថយ​បញ្ហា​ក្តៅខ្លួន​បានដែរ។​

២. រោគ​ទល់លាមក​: នៅក្នុង​ផ្លែ​ទំលាប់​សម្បូរ​ទៅដោយ Fiber និង​ជាតិ​ទឹក​ដែល​វា​សមស្រប​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ទល់លាមក​ឱ្យ​ដំណើរការ​មក​ធម្មតា​វិញ។​

៣. សម្ពាធ​ឈាម​ឡើង​ខ្ពស់: ​វា​អាច​ជួយ​កាត់បន្ថយ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​និង​ប្រភេទ​ជម្ងឺ​ផ្សេងៗ​ដែល​កើតឡើង​ចំពោះ​បេះដូង។​

៤. ជួយ​ឱ្យមាន​សុខភាព​ល្អ:​ ដោយសារតែ​នៅក្នុង​ផ្លែ​ទំលាប់​មាន​សារធាតុ Antioxidant ដែល​អាច​ជួយ​បំផ្លាញ Toxin និង រ៉ាឌីកាល់​សេរី​ផងដែរ។​

៥.​ជា​ថ្នាំ​ប៉ូវ​កម្លាំង​ពី​ធម្មជាតិ: នៅពេល​ដែល​អ្នក​អស់កម្លាំង​នោះ​អ្នក​គួរតែ​ពិសារ​ផ្លែ​ទំលាប់​ព្រោះថា វា​អាច​ជួយ​ឱ្យ​អ្នក​មាន​ថាមពល។​

៦. កាត់បន្ថយ Stress​, អាការៈ​អស់​កម្លាំង​និង​តប់ប្រម៉​ល់​: ដោយសារតែ​នៅក្នុង​ផ្លែ​ទំលាប់​សម្បូរ​ដោយ​សារធាតុ​ស្ករ​និង​ប៉ូ​តា​ស្យូម​ខ្ពស់ ដូច្នេះ​ហើយ​អាច​ជួយ​ឱ្យ​អ្នក​អាច​កាត់បន្ថយ​បញ្ហា​ទាំង​៣​នេះ​បាន។​

​ប្រយោជន៍​​ទាំង​៧​យ៉ាង​​នៃ​​ការ​​បរិភោគ​​អាហារ​​សមុទ្រ​

មាន​មនុស្ស​ជាច្រើន​តែង​យល់ឃើញថា អាហារ​សមុទ្រ​គឺមាន​ផ្ទុក​នូវ​ជាតិ​កាឡូរី និង ខ្លាញ់​ច្រើន​។ ​ប៉ុន្តែវា​មិនមែន​ជា​ការពិត​នោះទេ​។ ជា​ការពិត​ការ​បរិភោគ​អាហារ​សមុទ្រ គឺ​ល្អ​ចំពោះ​រាងកាយ​​អ្នក​​ដោយ​សារ​​តែ​​វា​​សម្បូរ​​ទៅ​ដោយ​​សារ​ជាតិ​​វីតាមីន​ និង ជាតិ​រ៉ែ​ពី​ធម្មជាតិ​។​ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​នៃ​អាហារ​សមុទ្រ​ដែល​ផ្តល់​​ផល​ល្អ​ចំពោះ​សុខភាព​របស់​យើង​ម្នាក់ៗ ៖

១.​ល្អ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​

​មាន​មនុស្ស​ជាច្រើន​បាន​រងគ្រោះ​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយសារតែ​ការ​មាន​ស្ត្រេ​ស​ជា​រុំាំរ៉ៃ​។​ ការបរិភោគអាហារ​សមុទ្រ​អាច​ជួយ​កាត់បន្ថយនូវ​សញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​បាន​ជាច្រើន​។ ដោយសារតែពួកវាបាន​បង្កើន​ដល់​កម្រិត DHA នៃ​រាងកាយ ហើយ​វា​ជួយ​កាត់បន្ថយ​នួវ​កម្រិត​នៃ​ការធ្លាក់​ទឹក​ចិត្តបាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការ​ទទួល​ទាន​​វា​ជាប្រចាំនឹង​ជួយ​ការពារ​អ្នក​បាន​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​រុំាំរ៉ៃ​។​

២.​ធ្វើអោយ​ការមើលឃើញ​របស់​អ្នក​មាន​ភាពប្រសើរឡើង​

​អាហារ​សមុទ្រ​ដែល​សម្បូរ​ដោយ​ជាតិ​ប្រេង មាន​អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​​ច្រើន។ ការបរិភោគ​នូវ​អាហារ​សមុទ្រ​ដែល​សម្បូរ​ជាតិ​ប្រេង គឺ​ផ្តល់​ផល​ដ៏​ល្អ​ចំពោះ​សុខភាព​នៃ​ការមើលឃើញ​របស់​កែវភ្នែក​។ ខ្យង​សមុទ្រ គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​នឹង​ជួយ​ធ្វើអោយ​ការមើលឃើញ​កាន់តែ​ប្រសើរ​ឡើង​។ ការ​ទទួលទាន​អាហារ​សមុទ្រ​ជា​​ទៀងទាត់​ក៏​នឹង​ជួយ​បាន​ផង​ដែរ ចំពោះ​ស្ថានភាព​នៃ​ការចុះ​ខ្សោយ​នៃ​ការមើលឃើញ​ទៅតាម​អាយុកាល​។​

៣.​ជួយ​ចំពោះ​អ្នក​ជំងឺហឺត​

​វា​ត្រូវ​បាន​គេ​បញ្ជាក់ថា​ការ​ទទួលទាន​សាច់​ត្រី ជា​ទៀងទាត់​នឹង​ជួយ​ការពារ​ដល់​សួត​របស់​អ្នក​។ ហើយ​ជា​លទ្ធផល​វា​ក៏​នឹង​ជួយ​ព្យាបាល​ដល់​ជំងឺហឺត​របស់​អ្នក​បាន​ផង​ដែរ​។ អ្នក​ដែល​តែងតែ​ទទួល​ទាន​នូវ​អាហា​រគ្រឿង​សមុទ្រ គឺ​ហាក់​នឹង​មិន​សូវ​ប្រឈម​នឹង​ការវាយប្រហារ​របស់​ជំងឺហឺត​នោះទេ​។ ដូច្នេះ​ការ​បរិភោគ​អាហារ​សមុទ្រ​គឺ​ផ្តល់​​ផល​​ល្អ​ចំពោះ​អ្នក​ដែល​មាន​ជំងឺហឺត​។​

៤.​ជួយ​រក្សា​ស្បែក​អោយមាន​សុខភាព​ល្អ​

​ខ្លាញ់ត្រី​និង ប្រភេទ​ត្រី ដែល​សម្បូរ​ទៅដោយ អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី និង ប្រូតេអ៊ីន​គឺ​អាច​ជួយ​ដល់ សុខភាព​របស់​ស្បែក​បាន​។ សារជាតិ​ប្រូតេអ៊ីន ដែល​មាន​ពី​ធម្ម​ជាតិ​​ជួយ​ក្នុងការ​ពន្យឺត​ដល់ដំណើរការនៃ​ភាព​ចាស់​វ័យ​ចំពោះ​មនុស្ស​ស្រី​។​ វា​ក៏​បាន​ជួយ​ផងដែរនៅក្នុង​ដំណើរការ​នៃ​ការផលិត​ជាតិ collagen​។ អ្នក​គួរ​បន្ថែម​នូវ​ប្រភេទ​អាហា​រគ្រឿង​សមុទ្រ​ផ្សេងៗ​គ្នា​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​ជា​ប្រចាំ ដើម្បី​រក្សា​អោយ​ស្បែក​របស់​អ្នក​មាន​សភាព​ស្រស់ថ្លា និង ភ្លឺ​ចែងចាំង ប្រកប​ដោយ​សុខភាព​ល្អ​។​

​៥.រក្សា​អោយ​បេះដូង​អ្នក មាន​សុខភាព​ល្អ​

​ដោយសារ​តែ​អាហារ​សមុទ្រ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់ អូ​មេហ្គា​បី វា​នឹង​ជួយ​អ្នក​ក្នុង​ការបង្ការ​បាន​នូវ​ការ​ប្រឈម​ទៅ​នឹង​ជំងឺ​បេះដូង​។ ការ​បរិភោគ​អាហារ​សមុទ្រ នឹង​ជួយ​កាត់បន្ថយ​នូវ​កម្រិត​នៃ កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ នៃ​រាងកាយ ដែល​វា​នឹង​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​បេះដូង​។ អ្នក​គួរ​ធ្វើ​ការទទួល ទាន​អាហារ​សមុទ្រ​អោយបាន យ៉ាងហោចណាស់​២​ដង ក្នុង​មួយ​សប្តាហ៍​។​

៦.ផ្តល់​ផល​ល្អ​ចំពោះ​អ្នក ដែល​មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម

​អាហារ​សមុទ្រ​គឺ​សម្បូរ​ទៅ​ដោយ​សារជាតិ​ស័ង្កសី និង ជាតិ​ដែក​ដែល​ល្អ​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​នឹង​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម ។ ការ​បរិភោគ​អាហារ​សមុទ្រ​ជួយ ដល់​​ការបង្កើន​នូវ​កម្រិត​អេ​ម៉ូក្លូ​ប៊ីន​នៅក្នុង​រាងកាយ​។ វា​ក៏​សម្បូរ​ផងដែរ​នូវ​ជាតិ​ស័ង្កសី​ដែល​ល្អ​ចំពោះ​សុខភាព​របស់​សសៃស​ក់។​

៧.ជួយ​រក្សា​អោយ​ឆ្អឹង​អ្នក​រឹងមាំ​

​អាហារ​សមុទ្រ គឺ​សម្បូរ​ទៅដោយ​សារជាតិ​កាល់ស្យូម​ដែល​ល្អ​ចំពោះ​សុខភាព​ឆ្អឹង​។ ជា​ការពិត​ការ​ទទួលទាន​អាហារ​សមុទ្រ នឹង​ជួយ​សម្រាល​ដល់​ការឈឺចាប់​។​

​ស្បែក​​មិន​​ស្អាត​​ដោយ​​ទំលាប់​​អាក្រក់​

​សុខភាព​ស្បែក​ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​មនុស្ស​ទាំងឡាយ​ដូច្នេះ​ទំលាប់​អាក្រក់​ខាងក្រោម​ត្រូវ​បោះបង់ចោលៈ​

១.​Make-up ច្រើន​ដង​ក្នុង​មួយថ្ងៃ

​មិត្តៗ​នារី​មួយ​ចំនួន​ច្រើន​តែ Make-up បន្ថែម​ដើម្បី​បិទបាំង​ស្បែក​ខូច ឬ​ស្លាកស្នាម​របស់ខ្លួន ពិសេស​នៅ​ពេល​បែក​ញើស ឬរ​លប់​គឺ​តែង make-up បន្ថែម​តែម្ដង​ដែល​ការធ្វើ​បែប​នេះ​ធ្វើឲ្យ​ម្សៅ​ឡើង​ក្រាស់​ដែល​ចូល​ទៅ​រាំងខ្ទប់ រន្ធ​ញើស​ជាហេតុ​នាំឲ្យ​កើត​មាន​ស្នាម​កន្ទួល ឬ​មុន​ជាដើម​។ យក​ល្អ​អ្នក​មិន​គួរ make-up ញឹកញាប់​ពេក​ទេ ឬ​អាច​ងាក​មក​ប្រើ​ផលិតផល​ដែល​ជួយ​លាង​សម្អាត​ស្បែក និង​ធ្វើឲ្យ​ស្បែក​ឲ្យមាន​សំណើម​ជំនួស​វិញ​។​

២.​ប្រើ​ផលិតផល​ហួស​ដឺ​ឡេ៖​

ការប្រើប្រាស់​ផលិតផល​ហួស​ដឺ​ឡេក៏​ផ្ដល់​ផល​អវិជ្ជមាន​ជា​ខ្លាំង​ដល់ សុខភាព​ដែរ​។ លើសពី​នេះ​ចំពោះ​ផលិតផល​ផ្សេងៗ​ដែល​អ្នក​បាន​បើក​ប្រើប្រាស់​ហើយ មិន​ត្រូវ​ប្រើ​ឲ្យលើស​ពី ១២​ខែ​នោះ​ទេ​ព្រោះ​គុណភាព​អាច​ប្រែប្រួល​បន្ទាប់ពី​ការបើក​គម្រប​។​

៣.ការ​បក ឬ​ខាត់​ស្បែក​ញឹកញាប់៖​

​ការ​បកស្បែក​ធ្វើឲ្យ​ស្បែក​ខ្ចី​របស់​អ្នក​ងាយ​នឹង​មាន​ប្រតិកម្ម ជាមួយ​អាកាសធាតុ​ជុំវិញ​ដូចជា កម្ដៅ​ថ្ងៃ ភាព​ត្រជាក់ និង​ធូលី​ជាដើម និង​អាច​ធ្វើឲ្យកើត​មហារីក​ផងដែរ​។ ការ​បកស្បែក​អាច​ធ្វើ​ទៅ​បាន​ប្រសិនបើ​អ្នក​មាន​វ័យ​ចំណាស់ ព្រោះ​កោសិកា​មួយចំនួន​បាន​ស្លាប់ ដូច្នេះ​ការ​បកស្បែក​អាច​ជា​ជម្រើស​។ ក្រៅពី​នេះ​ការ​ខាត់​ស្បែក​ញឹកញាប់​ពេក​នឹង​ធ្វើឲ្យ​ស្បែក​ស្ដើង ឬ​មាន​បញ្ហា​អាឡែកហ្ស៊ី ឬ​មហារីក​ជាដើម​។​

៤.គេង​ទាំង​នៅ Make-up៖

​មនុស្ស​មួយចំនួន​យល់ថា ខ្លួន​បាន​ចំណាយ​ប្រាក់​កាស និង​ពេលវេលា​ច្រើន​ក្នុង​ការ​តុបតែង​ខ្លួន​សម្រាប់​ការ make-up មុន​ចូល​ពិធី​អ្វីមួយ ដូច្នេះ​គេ​ស្ដាយ​មិន​ហ៊ាន​លុបលាង​ចោល​ទេ ថែម​ទាំង​គេង​ទាំង​ផ្អាប់​ទុក​។ ការ​ផ្អាប់​ទុក​បែប​នេះ​ក្នុង​ពេលវេលា​យូរ​បែបនេះ​អាច​បង្កឲ្យមាន កន្ទួល​រមាស់ មុន ឬ​អាច​ឈាន​ដល់​អាឡែកហ្ស៊ី​ស្បែក​ជាដើម​។​

៥.ប្រើ​ប្រដាប់​ផាត់មុខ​ដែល​គ្មាន​អនាម័យ៖

​ប្រដាប់​ផាត់មុខ​តម្រូវឲ្យ​មាន​ការថែរ​ក្សា និង​សម្អាត​ឲ្យបាន​ត្រឹមត្រូវ​។ ការប្រើ​ប្រដាប់​ផាត់មុខ​កខ្វក់​នឹង​នាំឲ្យមាន​បញ្ហា​មួយចំនួន​ដូចជា នាំយក​កម្ទេច​ស្បែក​ខូច​តូចៗ​ចូលទៅ​ក្នុង​ស្បែក​ដែល​ផ្ដល់​ឱកាស​ដល់​មេរោគ​ក្នុង​ការវិវត្តន៍​ដែល​នាំ​គ្រោះថ្នាក់​ដល់​ស្បែក​។​

​យ៉ាងម៉េច​ដែរ​! តើ​មិត្តៗ​នារី​មាន​នូវ​ទម្លាប់​ដូចដែល​បាន​រៀបរាប់​ខាងលើ​ដែរ​ឬទេ​? បើ​មាន​ត្រូវ​ប្រញាប់​ផ្លាស់ប្ដូរ​ជាបន្ទាន់ ពុំនោះ​ទេ​អ្នកនឹង​ជួប​បញ្ហា​ប្រឈម​នានា​ដូច​ដែល​បាន​រៀបរាប់​ខាងលើ​មិន​ខាន​៕

​បរិភោគ​​អង្ករ​សម្រូប​​​ដើម្បី​​សុខភាព​

​កាល​ណា​គេ​​ហើម​មាត់​ពោល​ពី​អង្ករសម្រូប​មនុស្ស​ជាច្រើន​នឹង​នឹក​ដល់​បញ្ហា​សុខភាព​ភ្លាម​មួយ​រំពេច​។​ ចំណែក​ហេតុផល​ដែល​យើង​ចង់ឲ្យ​មនុស្ស​គ្រប់រូប​ងាក​មក​ទទួ​ល​ទាន​អង្ករសម្រូប​នោះ​ក៏​ ព្រោះថា​អង្ករសម្រូប​ត្រូវបាន​គេ​ចាប់​ទុកជា​គ្រាប់​ធញ្ញជាតិ​ម្យ៉ាង​ជួយ​ដល់​សុខភាព ទើប​គេ​ជ្រើសរើស​អង្ករសម្រូប​សម្រាប់​បំប៉ន​សុខភាព​។

​កត្តា​សំខាន់​របស់​អង្ករ​សម្រូប​ក៏​ព្រោះ​ថា​អាហារ​ដែល​ផល​លទ្ធ​ចេញពី​គ្រាប់​ធញ្ញជាតិ​ប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ​កាក​សរសៃ​ច្រើន​បើ​ប្រៀបធៀប​នឹង​អង្ករ​ម៉ាស៊ីន​លើស​ពី​នេះ​ទៅទៀត​អង្ករ​សម្រូប​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំងនឹង​ពពួក​បាក់តេរី ជា​ពិ​សេ​នោះ​គឺ​សម្បូរ​វីតាមីន E ​ច្រើន​បំផុត​នៅក្នុង​អង្ករសម្រូប​។

​ក្រៅពីនេះ​អង្ករសម្រូប​សម្បូរ​ទៅ​ដោយ​សារធាតុ​ម្យ៉ាង​ដែល​មាន​គុណភាព​ជួយ​ការពារ​រោគ​បេះដូង​រោគ​មហារីក​សុដន់​និង​មហារីក​ប្រភេទ​ដទៃៗ​ទៀត​៕

​អាហារ​​ក្មេង​​ជាង​​វ័យ​

ភាព​ក្មេង​រមែង​​ជា​រឿង​​មួយ​ដែល​ស្ត្រី​គ្រប់រូប​ប្រាថ្នា​ចង់បាន​។​ ដូច្នេះ​ដើម្បី​បំពេញ​បំណងប្រាថ្នា​នេះ យើង​បាន​នាំយក​វិធី​ទទួលទាន​ដែល​ជួយ​បង្អង់​ភាព​ចាស់​មក​ជម្រាប​ជូន​។​

គ្រាប់​ធញ្ញជាតិ​៖ ការ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​រៀងរាល់​ព្រឹក​ដែល​សម្បូរ​ដោយ​វីតាមីន B2 ជួយ​ទប់ស្កាត់​ការផលិត​ខ្លាញ់​លើស​របស់​ក្រពេញ​ផលិត​ក្នុង​រាងកាយ​ដែលជា​មូល​ហេតុ​ធ្វើឲ្យ​សក់​ស្តើង និង​មាន​ជាតិ​ខ្លាញ់​។​

ត្រីសូ​ម៉ុង​៖ ការ​ទទួលទាន​ត្រីសូ​ម៉ុង​អាហារ​សមុទ្រ ឬ​សាលាដ៍ បន្លែ​ស្រស់​អាចជួយ​បញ្ឈប់​ការ​របកស្បែក​។​

​ស្វាយ​៖ ស្វាយ​មាន​បេតា​ឃែ​រ៉ូ​ទី​ន​ដែល​ជួយ​ធ្វើឲ្យ​ស្បែក​មាន​សុខភាព​ល្អ ជួយ​ជំរុញ​ការបង្កើត​ស្បែក​រួមទាំង​ស្បែកក្បាល ដើម្បី​ជំនួស​របស់​ដើម​ដែល​គគ្រាត​ស្ងួត​ឲ្យ​ត្រ​ឡប់​​មក​មានសំណើម​និង​ទន់​និង​ធ្វើឲ្យ​ស្បែក​ម៉ដ្ឋ​ផូរផង់​ដូចទា​រក​។​

សណ្តែកដី​៖ ការ​ទទួលទាន​សណ្តែក​ដី​អាច​ជួយ​បង្អង់​សក់ស្កូវ​បាន ដោយ​ទទួលទាន​មុន​ពេលបាយ​។ សណ្តែកដី​មាន​វីតាមីន B ដែល​អាច​បញ្ឈប់​ការប្តូរ​ពណ៌​សក់​ឲ្យ​ទៅ​​ជា​​សក់ល្បាយអាចម៍ខ្លា​ហើយ​ថែម​ទាំង​ជួយ​ស្បែក មើល​ទៅ​ផូរផង់​ទៀតផង ។​

​ត្របែក​៖ ត្របែក​សម្បូរ​ទៅដោយ​វីតាមីន C ជួយ​រក្សា​សរសៃទឹក​ប្រូតេអ៊ីន​ដែលជា​ប្រភព​នៃ​ប្រូតេអ៊ីន​ក្រោម​ស្បែក ឬ​ទទួលទាន​ល្ហុង ក្រូច​ទំពាំងបាយជូរ​ក្រៀម និង ផ្លែ​ឈើ​ឲ្យបាន​ជាប្រចាំ​ក៏​អាច​ជួយ​បង្កើន​វីតាមីន C​ បានដែរ​។​

​ផ្លែ​ប៊័រ​៖ ​ផ្លែ​ប៊័រ​សម្បូរ​ទៅ​ដោយ​វីតាមីន​B ដែល​ជួយ​ការពារ​ផ្ទៃមុខ​ពី​បរិយាកាស​កខ្វក់​ធ្វើឲ្យ​ផ្ទៃមុខ​មើល​ទៅក្មេង​ជាង​វ័យ​ហើយ​រាងកាយ​អាច​ទប់ទល់​ការបំផ្លាញ​ក្នុង​រូបភាព​ផ្សេងៗ​។​

​វិធី​​បង្រៀន​​កូន​​ឲ្យ​​ចេះ​​មើលថែ​​ខ្លួន​ឯង

ឪពុក​ម្តាយ​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​ចាត់ចែង​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​តាម​ពេលវេលា​ទៀត​ទាត់​ឲ្យ​កើត​ជា​ទម្លាប់​ដូចជា ការ​ទទួលទាន ការ​គេង ឬ​ការ​សិក្សា​រៀនសូត្រ ដើម្បី​​ស្វែង​យល់​​ពី​វិន័យ​​ការ​ទទួល​ខុស​ត្រូវ​​បែប​​ងាយ​។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​និង​កើតចេញ​ជា​លទ្ធផល​ល្អគួរ​ចាប់​ផ្តើម​បង្ហាត់បង្ហាញ​ជា​សន្សឹមៗ​តាំង​ពី​កូន​នៅ​តូច​។​

១-​ដុស​ធ្មេញៈ​ ​នាំ​កូន​ទៅ​ជ្រើសរើស​ទិញ​ច្រាស ថ្នាំដុសធ្មេញ​ដែល​កូន​ចូល​ចិត្ត គ្រាន់តែ​អ្នកជា​ជំនួយការ ដែល​ចាំ​ប្រាប់​ពី​រឿង​សុខ ភាព​អនាម័យមាត់​-​ធ្មេញ ដូចជា មុន​ចូល​គេង អាច​បបួល​កូន​ទៅ​ដុសធ្មេញ ដែល​ត្រឹមត្រូវ​ដល់​កូន​ផង​។​

២-​កក់សក់ៈ​ ​ចំពោះ​ក្មេង​តូចៗ ការ​កក់សក់​​អាច​ជា​របស់​លេង​ពិតជា​ទាក់ទាញ​ចិត្ត​របស់​គេ​។ ប៉ុន្តែ​ក្មេង​ធំ​បន្តិច អ្នក​អាច​បន្ថែម​តិច​និក​ពេល​ងូតទឹក​ដល់​កូន​ដោយ​បង្រៀន​​កូន​កក់សក់ ដូចជា​ចាក់​សាប៊ូ​ដាក់​បាតដៃ ម្តង​បន្តិចៗ កក់​ពីរដង រួច​លាង​ជម្រះ​ដោយ​ទឹកស្អាត​រហូត​អស់​ពពុះ​ពី​ក្បាល​។​

៣-​ងូតទឹកៈ​ ​បើ​រឿងនិទាន​ដែល​ពាក់ព័ន្ធ​នឹង​ការសម្អាត​រាងកាយ ថែ​ខ្លួន មក​បង្រៀន​កូន​ទើប​កូន​បាន​ទាំង​ចំណេះដឹង និង​ការសប្បាយ​ពី​ការ​ស្តាប់​រឿង​និទាន​។​

៤-​ស្លៀកពាក់ៈ​ ច្រៀង​ចម្រៀង​បបួល​កូន​រៀន​ពី​ការ​ស្លៀកពាក់ ដូចជា លើកដៃ​ឡើង រួច​បង្វិល​ពាក់អាវ ស៊ក​ដៃ​ចូល​ម្តង​មួយ ហើយ​ត្រូវ​បិទ​ឡេវអាវ ត្រួតពិនិត្យ​ភាព​រាបរយ​ថា បិទ​ឡេវ​ឬ​នៅ​? រូត​ខ្សែរូត​ហើយ​ឬ​នៅ​? ...​ជាដើម​។​

៥-​ពាក់​ស្រោមជើង​-​ស្បែកជើងៈ​ ​លេងល្បែង​ប្រណាំង​ពាក់​ស្បែកជើង ដោយ​កំណត់​ពេល​រវាង​ឪពុក និង​កូន នរណា​ពាក់​ស្បែកជើង​បាន​រួចរាល់​មុន​ព្រមទាំង​ទះដៃ​ផ្តល់​ជា​កម្លាំងចិត្ត និង​បង្រៀន​កូន​ចងខ្សែ​ស្បែកជើង​ត្រឹមត្រូវ បើ​កូន​ចង​ខុស​។​

៦-​បោក​ខោ​អាវៈ​ បបួល​កូន​ធ្វើ​កិច្ចការ​រួមគ្នា​ដូចជា ឲ្យ​កូន​ប្អូន​ជួយ​ដួស​​ទឹក​ដាក់​ផើង​បោក​ខោ​អាវ​។ រីឯ​កូន​បង​មាន​កម្លាំង​ខ្លាំង​ជាង​អាច​ជួយ​អ្នក​ម្តាយ​បោក​ខោអាវ​។ អាច​ចាប់ផ្តើម​ពី​បោក​ក្រណាត់​ជូត​មុខ​បោក​ស្រោមជើង​ខ្លួនឯង ជាមុនសិន​រួច​សឹម​បោក​ខោអាវ​តាម​ក្រោយ​។​

៧-​ថែទាំ​កន្លែង​គេងៈ​ ​ឲ្យ​កូន​ជួយ​ការងារ​តូចតាច​របស់ខ្លួន និង​របស់​ឪពុក​ម្តាយ ដូចជា​ប្រមូល​រៀបចំ និង​សម្អាត​កន្លែង​គេង​របស់​ខ្លួនឯង​ពេល​ក្រោក​ពី​គេង ឬ​លាងចាន ពេល​ទទួលទាន​អាហារ​រួច​។​

​អ្វី​ដែល​សំខាន់​បំផុតមិន​អាច​ខ្វះ​បាន គឺ​កម្លាំងចិត្ត​ពាក្យ​សរសើរ ដែល​វា​មាន​តម្លៃ​បំផុត​សម្រាប់​អារម្មណ៍​កូន​។ ដូច្នេះ​ឪពុក​ម្តាយ គួរ​សរសើរ​កូន​រាល់ពេល​ដែល​ពួកគេ​អាច​ធ្វើ​​អ្វី​បាន​៕

អាហារ​​ជួយ​​មិន​​អោយ​​កើត​​មុខ​

ប្រសិនបើ​អ្នក​មិន​យកចិត្ត​ទុក​ដាក់​​ចំ​ពោះ​អាហារ​ដែល​អ្នក​ទទួល​ទាន​ទេនោះ វា​ក៏​ដូចជា​អ្នក​កំពុងតែ​បំផ្លាញ​សម្រស់​ខ្លួនឯង​យ៉ាង​ដូច្នោះ​ដែរ​។

ដូច្នេះ​ហើយ​អ្វី​ដែល​សំខាន់ ចំពោះ​អ្នក​ដែល​អ្នក​គួរ​ធ្វើ​នោះ​មិនមែន​ការស្វែងរក​ផលិតផល​ឬ​ការវះកាត់​កែ​សម្ផស្ស ដើម្បី​ជួយ​កែលំអរ​មុខមាត់ និង​រូបរាង​របស់​អ្នកនោះ​ទេ គឺ​អ្នក​ត្រូវ​យកចិត្តទុកដាក់ ចំពោះ​​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

១. អាហារ​ដែល​មិន​ល្អ​ដល់​សុខភាព​មាន រសជាតិ​ឆ្ងាញ់​វា​មាន​ឥទ្ធិពល​អាក្រក់​ទៅ​ស្បែក​របស់​អ្នក​។ អាហារ​ដែល​មាន​ជាតិ​ប្រេង​និង​ខ្លាញ់​ច្រើន បង្កើន​ឱកាស​ក្នុងការ​កើត​មុន​។ ប្រសិនបើ​អ្នក​មាន​ស្បែក​សម្បូរ​ខ្លាញ់​អ្នក​គួរតែ​ប្រយ័ត្ន​ចំពោះ​អាហារ​បែបនេះ​។​

២. អ្នកគួ​រញ៉ាំ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​។​

៣. ជៀសវាង​ការ​ញ៉ាំ​ទឹក​សូ​ដា និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​។ អ្នក​ត្រូវ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ទឹក​ជំនួស​នឹង​ការទទួល​ទាន​ភេសជ្ជៈ​ទាំងនោះ​។​

៤. ទឹក​នឹង​ជួយ​លាង​សម្អាត​ជាតិពុល​ពី​ប្រព័ន្ធ​រាង្គ​កាយរ​បស់​អ្នក ហើយ​នឹង​ជួយ​រក្សា​សម្រស់​ស្បែក​របស់​អ្នក​ឱ្យ​ស្ថិត​ស្ថេរ​បានយូរ​។​

៥. តែ​បៃតង គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដ៏​ខ្លាំង​ក្នុង​ការ​ដែល​អាច​លាង​សម្អាត​ជាតិពុល និង​សម្អាត​ស្បែក​របស់​អ្នក​តាម​ធម្មជាតិ​។​

    About Us
    Khana

Activities

Find us at Facebook

Contact Us