Wednesday, May 22nd

Last update04:38:56 AM GMT

ទីតាំងឋិតនៅ: ជីវិតកំសាន្ត

ជីវិតកំសាន្ត & វប្បធម៌

​ញុំា​​ចំណី​អាហារ​​បែប​ណា​​ចៀស​ផុត​​ពី​​មេរោគ?

ប្រិយមិត្ត​ជាទី​មេត្រី​នៅក្នុង​ថ្ងៃ​នេះ​វាយោ​អេ​ហ្វ​អឹម​និង​នាំ​អា​រម្ម​ណ៏​អ្នកអាន​ទៅ​អាន​សុខភាព​មួយ​ដែល​និយាយ​អំពី​ញុំា​​ចំណីអាហារ​បែបណា​ចៀសផុត​ពី​មេរោគ? ​​យើង​​​​មិន​​​​អាច​​​មើល​​ឃើញ​​មេរោគ​​ដោយ​​ភ្នែក​​ទទេ​​នោះ​ទេ។

មេរោគ​ទាំងនោះ​ស្ថិតនៅ​ជាប់​នឹង​ដៃ​ក្រណាត់ និង​ប្រដាប់ប្រដា​​ប្រើ​​​ប្រាស់​​​ក្នុង​​​ផ្ទះ​​បាយ​ ​ហើយ​អាច​ចម្លង​ទៅ​ចំណី​អាហារ​ដែល​មនុស្ស​ញ៉ាំ​ដោយ​ធ្វើឲ្យ​មនុស្ស​ទទួល​រង​នូវ​គ្រោះថ្នាក់​សុខភាព​មួយចំនួន។​ ​ក៏ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី​យើង​នៅតែ​មាន​វិធី​ទប់ស្កាត់​វា​បាន​ផង​ដែរ​ដោយ​អនុវត្ត​វិធីសាស្ត្រ​ដូច​ខាងក្រោម​នេះ។​

​ទុកដាក់​ប្រភេទ​សាច់​ឆៅ និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា៖ សាច់​ឆៅ​អាចមាន​មេរោគ​ដែល​អាច​ចម្លង​​ទៅ​ឲ្យ​​ម្ហូប​អាហារ​​ដែល​​ឆ្អិន​​ល្អ​​នោះ​​បាន​​នៅពេលណា​យើង​រក្សា​​ទុក​​​ម្ហូប​​នោះ​​នៅ​ជាប់​នឹង​សាច់​ឆៅ។ ដើម្បី​សុខភាព​ក្នុងការ​ទទួលទាន​អាហារ យើង​គួរ​រក្សាទុក​ម្ហូប​ដែល​ចំអិន​រួច​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​គឺ ត្រូវ​នៅ​ដាច់​ពី​សាច់​​ឆៅ។​

​ចម្អិន​អាហារ​ឲ្យបាន​ឆ្អិន​ល្អ៖ តាម​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា អាហារ​ដែល​មាន​សុវត្ថិភាព​ពី​មេរោគ​ទាំងឡាយ​គឺជា​អាហារ​ដែល​ត្រូវបាន​ចម្អិន​នៅ​កំដៅ​យ៉ាង​ហោច​ណាស់​៧០​អង្សា​សេ។ ចំពោះ​អាហារ​ដូចជា​ស៊ុត និង​អាហារ​សមុទ្រ​ត្រូវ​ចម្អិន​ឲ្យបាន​ឆ្អិន​ល្អ​ទើប​យើង​អាច​ញ៉ាំ​បានប្រកបដោយ​សុវត្ថិភាព។​

​ត្រូវ​រក្សាភាព​ស្អាត​ជានិច្ច​ទាំង​នៅក្នុង​ផ្ទះបាយ និង​មុន​ពេល​ញ៉ាំ​អាហារ៖ មេរោគ​អាច​នៅ​នឹង​ក្រណាត់​ជូត​សម្ភារៈ​ផ្ទះ​បាយ​ដែល​អាច​បង្ក​ឲ្យ​យើង​ឆ្លង​មេរោគ តាម​រយៈ​​អាហារ​​បាន ដូចនេះ​យើង​ត្រូវ​រក្សា​អនាម័យ​ស្អាត​ជា​និច្ច។​

​កំដៅ​អាហារ​ដែល​អ្នក​ចំអិន​ទុក​នៅ​ពេល​វា​ត្រជាក់​៖ អាហារ​ដែល​ចុះ​ត្រជាក់​អាចជា ឱកាស​សម្រាប់​ភ្នាក់​ងារ​ចំលង​មេ​រោគ​​នានា​​មក​​តោង​​នឹង​​អាហារ​​នេះ​​សារជាថ្មី ដូច​នេះ​​រាល់ពេល​អាហារ​ត្រជាក់ យើង​ត្រូវ​កំដៅ​វា​ឡើង​វិញ​ទើប​ជា​ការប្រសើរ៕(ដកស្រង់​ពី​គេហទំព័រ​សួស្ដី​)

ចង់បាន​​បបូរ​មាត់​​ស៊ី​​ជម្ពូ​​គួរ​​ធ្វើ​យ៉ាង​ណា?

តើ​អ្នក​ចង់​ឱ្យ​បបូរមាត់​របស់​អ្នក​មាន​ពណ៌​ស៊ី​ជម្ពូ​ដែរ​ឬទេ? បបូរមាត់​ពណ៌​ស៊ី​ជម្ពូ​ប្រហែលជា​បំណងប្រថ្នា​របស់​បុរស និង​ស្ត្រី​គ្រប់ៗ​រូប។ ដោយសារ​តែ​បញ្ហា​ផ្សេងៗ​អាច​បណ្តាលឱ្យ​បបូរមាត់​របស់​អ្នក​មិន​អាច​មាន​ពណ៌​ស៊ី​ជម្ពូ​តាម​បំណងប្រថ្នា​របស់​អ្នក​នោះទេ។

ប៉ុន្តែ​សូម​កុំ​បារ​ម្មណ៍​អ្នក​អាច​មាន​បបូរមាត់​ពណ៌​ស៊ី​ជម្ពូបាន​ដោយ​គ្រាន់តែ​ប្រើប្រាស់​នៅ​វិធី​សាស្ត្រ​តាម​បែប​ធម្មជាតិ​ងាយៗ។​

​វិធីសាស្ត្រ​នោះ​គឺ គ្រាន់តែ​យក​ផ្លែ​ល្ហុង​ទុំ​មួយ​ចំណិត បន្ទាប់មក​យក​វា​មក​បិត​នៅលើ​បបូរមាត់​របស់​អ្នក​ជា​ប្រចាំ​ថ្ងៃ។ នៅពេល​ដែល​អ្នក​អនុវត្ត​នៅ​វិធីសាស្ត្រ​បែប​នេះ ប្រាកដ​​ជា​អាចធ្វើឱ្យ​មាត់​របស់​អ្នក​មាន​ពណ៌​ស៊ី​ជម្ពូ​ជាមិនខាន។ វិធីសាស្ត្រ​បែប​នេះ​ទាមទារ​រយៈពេល​យូរ​ទើប​ទទួលបាន​នៅ​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត​សម​តាម​បំ​ណង​​របស់​​អ្នក។​

​ចំណុច​​គួរ​​ប្រយ័ត្ន​ក្នុង​​ការ​ជ្រើស​រើស​​សាប៊ូ​កក់​សក់​

បើ​តាម​អ្នកជំនាញ​បានឱ្យដឹងថា សាប៊ូ​មួយចំនួន​មាន​សមាស​-​ធាតុ​ផ្សំ​របស់​សារធាតុ​គីមី ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្បែកក្បាល​បាន​។ សាប៊ូ​គ្រប់​ប្រភេទ​ប្រកប​ដោយ​សមាសធាតុ​របស់​សារធាតុ​-​កម្ចាត់​កំណក និង​ភាពកខ្វក់​ដែល​មាន​ច្រើន​ប្រភេទ និង​មាន​ភាព​ខ្លាំង​ក្លា​ខុស​ៗ​​គ្នា​។

​នេះ​ជា​មូលហេតុ​ដែល​ថា ហេតុ​អ្វី​ទើប​មិន​គួរប្រើ​សាប៊ូ​-​ដុស​ខ្លួន​យក​មក​កក់សក់​ដោយសារ​សារធាតុ​កម្ចាត់​ភាពកខ្វក់​ក្នុង​សាប៊ូ​នោះ​មាន​អានុភាព​ខ្លាំងពេក​ដែល​ធ្វើ​ឱ្យ​​សក់​​ជ្រុះ​បាន​។​

​សមាសធាតុ​ផ្សំ​ផ្សេងៗ ដែល​គួរ​ចៀសវាង គឺ​ពួក​សារធាតុ​គីមី ការពារ​ជូរ​ផ្អូម​ដូចជា អា​ម៉ូ​នី​ញ៉ូម ឡូរី​ល ស៊ុល​ហ្វាត ជា​សារធាតុ​គីមី​ខ្លាំងណាស់ បើ​អ្នក​ច្រឡំ​ទុក​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ខ្ពស់ វា​អាច​បញ្ចោ​ញ​ឧស្ម័ន​អា​ម៉ូ​ញាក់​ចេញមក​។

បើ​អ្នក​ប្រើ​សាប៊ូ​ដែល​ជា​បាស​ច្រើន​ហើយ​ថែមទាំង​ផ្សំ​សារធាតុ​គីមី នឹង​ធ្វើឱ្យ​សក់​របស់​អ្នក​ជ្រុះ​និង​បាត់បង់​ជាតិ​សំណើម​តាម​ធម្មជាតិ​ជា​លទ្ធផល​គឺ​ សក់​ស្ងួត​ក្រៀម​​ថែម​​ទាំង​បែក​ចុង​ទៀតផង​។​

​អ្វី​ដែល​គួរឱ្យ​ប្រយ័ត្ន គឺ​សារធាតុ​សូ​ដ្យូ​ម​ក្ល​រី​ដដែល​អ្នក​ផលិត​តែង​យក​មក​ផ្សំ ព្រោះ​ជា​សារធាតុ​មាន​តម្លៃថោក​ដែល​ធ្វើឱ្យ​សាច់​សាប៊ូ​ខា​ប់​តែ​ចំណុច​អាក្រក់​គឺ ធ្វើ​ឱ្យ​ជាតិ​ប្រេង​ដែល​មាន ប្រយោជន៍​ចំពោះ​សរសៃសក់​បាត់បង់​អស់ ហើយ​សាប៊ូ​ដែល​ល្អ​ត្រូវគ្មាន​សមាសធាតុ​ផ្សំ​របស់​អំបិល​។​

​អ្នក​គួរ​ចាប់ផ្តើម​ពី​សាប៊ូ​ខ្សោយៗ និង​មាន​សមាសធាតុ​ដែលជា​ធម្មជាតិ​ច្រើន​បំផុត​។ ភាគច្រើន​ផលិតផល​ពី​រុក្ខ​ឱសថ​ជា​សាប៊ូ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ​ទូទៅ ដោយ​សារ​វា​មាន​សមាសធាតុ​ផ្សំ​ដែល​ថ្លៃ​ជាង​នោះឯង​៕

​ធ្វើ​​ចិត្ត​​ឲ្យ​​ស្រស់​​ស្រាយ​ជួយ​​ឲ្យ​​សម្រាល​កូ​ន​ងាយ​

​ចំណុច​ត្រង់នេះ​វា​មាន​ប្រយោជន៏​ច្រើន​មែនទែន ចំពោះ​អ្នក​ម្ដាយ​ដែល​អ្នក​បម្រុង​ធ្វើ​ម្តាយ​របស់​កុមារ​​ថ្មី​ថ្មោង​នៅពេល​ដែល​គាត់​ជិត​ដល់​ពេល​សម្រាល លោក​អ្នក​នាង​​មិន​ត្រូវ​ធ្វើឱ្យ​មាន​ការ​ខ្វាយខ្វល់​ចិត្ត​កាន់តែច្រើន​ដូចជា បារម្ភ​ថា តើ​យើង​អាច​ទ្រាំ​ឈឺពោះ​បានទេ​? សម្រាល​យ៉ាងម៉េច​ទៅ​ហ្ន៎​? កូន​នឹង​មាន​សុខភាព​ល្អ​រឹង​មាំ​ដែរ​ទេ​?​​

​ចំណុច​ដែល​បាន​ជម្រាប់ជូន​ទាំងអស់​នេះ​នឹង​ធ្វើឱ្យ​ម្តាយ​មាន​ភាព​តានតឹង​ខ្វាយខ្វាល់ គេង​មិន​លក់​ពេល​មាន​អ្វី​ប្រែប្រួល​​ក្នុង​​ខ្លួន​​បន្តិច​បន្តួច​ក៏​គិត​ថា​ខ្លួន​ដល់​ពេល​​ត្រូវ​​សម្រាលកូន​បែប​នោះ​​នឹង​​ធ្វើ​ឱ្យ​​សាច់​ដុំ​​រួញ​​ខ្លួន​​ការ​សម្រាល​ក៏​កាន់តែ​ពិបាក​ឡើង​ថែម​មួយ​កំរិត​ទៀត​។​

​ដូចនេះហើយ​បានជា​អ្នកជំនាញ​បាន​ណែនាំ​ថា បើ​ចង់​សម្រាលកូន​បាន​ងាយ​និង​មាន​សុវត្ថិភាព ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ធ្វើ​ចិត្ត​ឱ្យ​ស្រស់ស្រាយ​ត្រូវ​គិត​ក្នុង​ផ្លូវ​ល្អ​ថា​អ្វីៗ​នឹង​​កន្លង​ទៅ​យ៉ាង​រលូន​ល្អ​ព្រោះ​កន្លងមក​អ្នក​ធ្វើ​បាន​ល្អ​ហើយ​មាន​ការពិនិត្យ​ផ្ទៃពោះ​ជាប់លាប់​រាល់​ខែ និង​ធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​បាន​ល្អ​។

​អ្នក​គួរ​បន្ថយ​ភាព​តានតឹង​អារម្មណ៍​របស់​ខ្លួន​​ឱ្យបាន​ធូរស្រាល​ល្អ​ទើប​ធ្វើឱ្យ​ការ​សម្រាល​ដំណើរ​ទៅ​យ៉ាង​រលូន​៕

​ដំណោះ​ស្រាយ​​បញ្ហា​​កូន​​តូច​​ក្នុង​​ការ​ពិបាក​​គេង

អ្នក​ម្ដាយ​ជាទី​ស្រលាញ់​ចំពោះ​ក្មេងៗ​អាច​ចាត់ទុកថា ជា​វ័យ​មួយ​ដែល​កំពុងតែ​ពេញ​ដេក​។ ប៉ុន្ដែ​នៅពេល​ក្មេងៗ​ដេក​ម្តងៗ​ពួកគេ​តែងតែ​មាន​បញ្ហា​មិន​ព្រម​ដេក​ដោយ​ស្រួលៗ​នោះដែរ។ ព្រោះ​ទម្លាប់​ពួក​គេ​ចូលចិត្ត​លេង​រហូតដល់​ហូ​ស​ពេលដេក​ដែល​អាច​ចាប់ ទុក​បាន​ថា ជា​រឿង​ធម្មតា​មួយ​ទៅហើយ​។​

​ក្មេង​ខ្លះ​ចូលចិត្ត នឹង​ការលេង​ហួសហេតុ​ពេក រហូតដល់​លង់លក់​នៅនឹងកន្លែង​លេង​ទៀតផង ដែល​រឿង​បែបនេះ​មិនមែន​ជា​រឿង​ខុស​ប្រក្រតី​បែប​ណាមួយ​នោះ​ឡើយ​ដែល​មាតាបិតា​បា​រម្ម​ណ៏​នោះទេ​។​

​យក​ល្អ​អាណាព្យាបាល ឬ​មាតាបិតា​ទូទៅ​គួរ​រឹតបន្តឹង​ទៅលើ​រឿង​កំណត់​ពេលវេលា​ព្រមទាំង​ព្យាយាម​ហ្វឹកហាត់​ឲ្យ​ពួកគេ​ចូល​គេង​តាម​ពេល​វា​លា​យ៉ាង​ទៀងទាត់​ផង​។ ផល​អាក្រក់​ដែល​កុមារ​ដេក​បាន​តិច​អាច​ធ្វើឲ្យ​ពួកគេ​ឈានឆ្ពោះ​ទៅរក​បញ្ហា ខាង​ផ្នែក​អារម្មណ៍​ដូចជា​កើត​ទុក​កង្វល់ ឆាប់​ក្រេវក្រោធ និង​មាន​អារម្មណ៍​ភ័យ​ខ្លាច​។​

​ដូច្នេះ​មាតាបិតា​អាច​ជួយ​រិះរក​វិធី​ទាក់ទាញ ឬ​បញ្ចេ​ត​ឲ្យគេ​ចូល​គេង ឬ​ក៏​នៅ​ធ្វើ​ជា​គ្នា​ពោល​គឺ​និទានរឿង​មុនពេល​ចូល​គេង​។ វិធី​ខាងលើនេះ​សុទ្ធសឹង​មាន​ប្រសិទ្ធ​ភាព​​បំផុត​​សម្រាប់​ទាក់ទាញ ពួកគេ​ឲ្យចូល​គេ​ង​បាន​យ៉ាង​ងាយ​បំផុត​៕

តិច​និក​​ញ៉ាំ​​អាហារ សម្រាប់​​អ្នក​ថែរក្សា​​រាង

​ទោះបីជា​ត្រូវ​ទៅ​ទទួលទាន​អាហារ​នៅ​ក្រៅ​ផ្ទះ​ញឹកញាប់​ក្តី ប៉ុន្តែ បើ​អ្នក​ចេះ​វិធី​ជ្រើសរើស​អាហារ​អ្នក​នៅ​តែ​រក្សា​បាន​រាង​ស្វែល ដដែល ...​។​

1.​ចៀសវាង​ភេសជ្ជៈ មាន​កាឡូរី​ច្រើន​៖ អ្នក​មិន​គួរ​កុម្មង់​ស្រា​ផ្លែឈើ ឬ​ទឹកក្រូច​ហ្គាស់​នោះទេ គួរ​កុម្មង់​ទឹក​សុទ្ធ ឬ​ទឹករ៉ែ​វិញ​ធ្វើឱ្យ​សន្សំសំចៃ​កា​ឡូរី និង​​សន្សំ​សំចៃ​ប្រាក់កាសផង​។​

2.​ជ្រើស​អាហារ​ដំបូង (​អាហារ​នាំមុខ​ឱ្យ​ល្អ​)៖ គួរ​ជ្រើសរើស​អាហារ នាំមុខ​ដោយ​សង្កត់ធ្ងន់​លើ​បន្លែ និង​ផ្លែឈើ និង​ចៀសវាង​អាហារ​បំពង ឬ​ចៀន ឬ​អាហារ​ដែល​មាន​ជាតិក្រែម ឬ​ហ្វ្រូ​ម៉ា​។​

3.​ចៀសវាង​ម្ហូប​ដែល​មាន​ជាតិ​ម្សៅ​ច្រើន​៖ ដូច​ជា​ម្ហូប ដែល​មាន​ដំឡូងបារាំង ផា​ស្តា ឬ​បាយ​ច្រើន រួម​ទាំង​នំប៉័ង និង ភី​សហ្សា​។​

4.​កុម្មង់​ម្ហូប​មាន​សាច់​ត្រី និង​សាច់មាន់​៖ ជា​អាហារ ងាយស្រួល​រំលាយ និង​មាន​កាឡូរី​តិច ប៉ុន្តែ​មិនមែន​ជា​ប្រភេទ​អាហារ​បំពង (​ត្រី​បំពង មាន់​បំពង​) ដែល​មាន​ជាតិ​ខ្លាញ់​-​ច្រើន​។​

៥.​ទំពារ​យឺតៗ​៖​ដែល​អ្នក​ទៅ​ជាមួយ ទោះ​ជា​សាច់ញាតិ មិត្តភក្តិ ឬ​គូស្នេហ៍​។ គួរ​ប្រើ​ឱកាស​នៃ​ការជួបជុំ​គ្នា​នេះ​សំណេះសំណាល​គ្នា​យ៉ាង​សប្បាយ​រីករាយ និង​ទទួលទាន​អាហារ​ជា​សន្សឹម​ពុំ​មែន​គិតតែ​ពី​ទទួលទាន ឬ​រវល់​តែ​កុម្មង់​បន្ថែម​នោះទេ​។​

៦.​ទទួលទាន​យ៉ូ​ហ្គើ​ត ឬ​ផ្លែឈើ​ស្រស់​ជា​បង្អែម ៖ ប៉ុន្តែ បើ​ភោជនីយដ្ឋាន​នោះ​ពុំ​មាន​យ៉ា​អួ ឬ​ផ្លែឈើ​ស្រស់​ទេ មិនគួរ​កុម្មង់​បង្អែម​តែម្តង​ល្អ​ជាង​។​

៧.​ឈប់​ទទួល​ទាន​អា​ហ​គ្រប់យ៉ាង​ក្នុង​រយៈពេល​៣​ម៉ោង មុន​ចូល​គេង​៖ មុនពេល​ចេញ​ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ក្រៅ​ផ្ទះ គួរ​ប៉ាន់ស្មាន​ពេលវេលា​ត្រឡប់​មក​ផ្ទះ​​វិញ និង​ចូល​គេង​ឱ្យ​សមល្មម និង​គួរ​ធ្វើ​អ្វី​ផ្សេង មុន​ពេល​ត្រឡប់មក​ផ្ទះ​ចូល​គេង​ដូចជា ឆ្លៀត​ពេល​ដើរ​លេងៗ មួយសន្ទុះ​សិន​ជាដើម​៕

​តិច​​និក​​តុប​តែង​ភ្នែក​តាម​​ចំនួន​​ពណ៌​

សំណួរ​មួយ​ដែល​យើង​តែង​ឮ​ញឹកញាប់​ប់​ផុំ​ត គឺ​គួរប្រើ​ពណ៌​ផាត់​ភ្នែក​ពណ៌​ផ្សេងៗ​បែប​​ណា​ទើប​ល្អ? ខាងក្រោម​នេះ​គឺជា​វិធី​តុបតែង​ភ្នែក​ឱ្យ​ស្អាត​តាម​ចំនួន​ពណ៌​...។​

​វិធី​ប្រើ​ពណ៌​ផាត់​ភ្នែក​ ១​ពណ៌​៖

១. លាប​ពណ៌​លើ​ត្របកភ្នែក និង​តាម​ទម្រង់​រោមភ្នែក​ក្រោម​។​

២. ដើម្បី​បង្កើត​ខ្សែ​ត្រេភ្នែក​ដែល​កាន់តែ​ដិត​ច្បាស់ ត្រូវ​ប្រើ​ទឹក​មកជួយ​ដោយ​ប្រើ​ជក់​បៀក​ទឹក​បន្តិច​ជ្រលក់​លើ​ពណ៌​ផាត់​ភ្នែក រួច​លាប​តាម​ទម្រង់​រោមភ្នែក​លើ​។​

​វិធី​ប្រើ​ពណ៌​ផាត់​ភ្នែក ​២​ពណ៌៖

១. ប្រើ​ពណ៌​ខ្ចី​ជាងគេ​ក្នុង​ប្រអប់​ជា​ទ្រនាប់​លាប​ឱ្យ​សព្វ​ត្របកភ្នែក​គល់​ជ្រុង​ភ្នែកនិង​តាម​ទម្រង់​រោមភ្នែក​ក្រោម​។​

២. លាប​ពណ៌​ដិត​តាម​ទម្រង់​រោមភ្នែក​លើ​រហូត​ដល់​គន្លាក់​ផ្នត់​ភ្នែក កៀរ​ឱ្យ​ចូល​គ្នា​ដោយ​បង្វិល​ជក់​ជា​រង្វង់​ឱ្យ​សព្វ​។ ការធ្វើ​បែប​នេះ​អាច​ធ្វើឱ្យ​ពណ៌​ផ្សំគ្នា​ជា​ពណ៌​កណ្តាល​ដែល​គ្មាន​ក្នុង​ប្រអប់​។​

វិធី​ប្រើ​ពណ៌​ផាត់​ភ្នែក ៣​ពណ៌​៖

១. ដូចគ្នា​នឹង​ប្រភេទ ២​ពណ៌ ត្រូវ​លាប​ពណ៌​ដែល​ខ្ចី​បំផុត​ឱ្យ​សព្វ​ចិញ្ចើម​។​

២. ប្រើ​ពណ៌​កណ្តាល​ឱ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត ព្រោះ​វា​ជា​ពណ៌​សុវត្ថិភាព​បំផុត​សម្រាប់​អ្នក​លាប​វា​តាម​ស្នាម​គន្លាក់​ភ្នែក​ដោយ​ត្រឡប់​ទៅមក​តាម​បែប​តែមួយ ដូច​ផ្លិត​បក់​ទឹក​រថយន្ត រួច​ប្រើ​ពណ៌​ដិត​បំផុត​លាប​តាម​ទម្រង់​រោមភ្នែក ឬ​បង្កើត​ភាព​ដិត​ច្បាស់​ដល់​ភ្នែក​ដោយ​ការ​លាប​កន្ទុយភ្នែក​ជា​រូប​អក្សរ V​។​

វិធី​ប្រើ​ពណ៌​ផាត់​ភ្នែក ៤​ពណ៌៖

១. ប្រអប់​បែប​៤​ពណ៌ ភាគច្រើន​តែង​មាន​ពណ៌​សំខាន់​៣​ពណ៌ រួច​បន្ថែម​ពណ៌​មាស ឬ​ពណ៌​ភ្លឺ​ផ្លេក​មួយ​ពណ៌​ទៀត​។ ដូច្នេះ​ត្រូវ​ប្រើ​៣​ពណ៌ តាម​បែប​ដែល​អធិ​ប្បាយ​​ក្នុង​ការប្រើ​ពណ៌​ផាត់​ភ្នែក​៣​ពណ៌​។​

២. ថែម​ពណ៌​ទី​៤​ចូល​ទៅ​ជ្រុង​គល់​ភ្នែក ត្របកភ្នែក ទ្រនង់​ចិញ្ចើម​ឬ​ត្រេ​ភ្នែកក្រោម បើ​មាន​អារម្មណ៍​ថា​ការ​លាប​៤​ពណ៌​វា​ច្រើនពេក​គួរប្រើ​ពណ៌​តែមួយ​ម្តង​មួយ​ៗ ឬ​យក​មក​ផ្សំ​​ពណ៌​ដោយ​ខ្លួនឯង​តាម​ចំណូលចិត្ត​ក៏បាន​៕

​ដោះ​ស្រាយ​​បញ្ហា​​កូន​តូច​​ដេក​​នោម​​ដាក់​​ដំណេក

ក្រុម​អ្នកជំនាញ​ខាង​កុមារ​បាន​រកឃើញថា ក្មេង​ដែល​មាន​បញ្ហា​ដេក​នោម​ដាក់​ទី​ដំណេក​ក្រពេញ​ទឹកនោម​របស់​គេ​មាន​ចំណុះ​តិច​ជាង​ក្មេង​ទូទៅ​។

បើ​តាម​ការ​សិក្សា​​ស្រាវជ្រាវ​លើ​បញ្ហា​ក្មេង​ដេក​នោម​នេះ គេ​បាន​រកឃើញ​បន្ថែម​ទៀតថា បញ្ហា​ទាំងអស់​នេះ និង​បាន​ធូរស្រាល​ឡើងវិញ​ក្រោយពេល​មាន​ការ​ហ្វឹក​ហាត់​សហ​ការ​​ពី​មាតាបិតា ឬ​អាណាព្យាបាល ឬ​ខ្លួន​ក្មេង​ដោយផ្ទាល់​។​

​សម្រាប់​វិធី​ដោះស្រាយ​បញ្ហា​នេះ គឺ​អាច​ធ្វើ​បាន​ដោយ​ការប្រើ​សំឡេង​ដាស់​ឬ ការ​អង្រួន​ដាស់​ក្មេង​ក្រោយ​ពេល​គេ​នោម​ដាក់​ទី​ដំណេក​ហើយ​ភ្លាមៗ​។ វិធី​នេះ​មាន​ផល​​ល្អ​ជួយ​ឱ្យ​ក្រពះ​នោម​រីក​ធំ​បាន​ល្អ​នៅក្នុង​រយៈពេល​តែ​២​សបា្ដហ៍​តែប៉ុណ្ណោះ​។

មុន​និង​ចាប់ផ្ដើម​ប្រើប្រាស់​វិធី​នេះ​លោក​អ្នកជា​អាណាព្យាបាល គួរតែ​ប្រាប់​ឱ្យ​ក្មេង​​បានដឹង​ពី​ហេតុផល​ក្នុងការ​ប្រតិ​ប​ត្ដិ​ជាមុនសិន​។​

​ក្រៅពី​នេះ​គួរ​មាន​ការកត់ត្រា​ទុក​នូវ​ចំនួន​ដង​នៃ​ការ​នោម​ដាក់​កន្ទេល​ក្នុង​យប់​នីមួយៗ​ផងដែរ​។ លោក​អ្នក​ជា​អាណាព្យាបាល គួរ​មាន​ការ​វាស់​វែង​ពី​ទំហំ និង​ចំណុច​កណ្ដាល​ពី​ការ​ជ្រាប​សើម​ដោយ​ទឹកនោម​នៅលើ​ទី​ដំណេក​ទុក​សំរាប់​ប្រៀបធៀប​មើល​ពី​លទ្ធផល​ក្រោយពេល​ផ្ដើម​ប្រតិ​ប​ត្ដិ​ផែនការ​រួច។

លោកអ្នក​គួរ​អនុវត្ដ​បែបនេះ​ឱ្យ​បាន​ជាប់​រហូត​បន្ដ​គ្នា​យ៉ាងហោច​ក៏​រយៈពេល​៣​ខែ ដែល​វិធី​នេះ​វា​មាន​ប្រសិទ្ធភាព​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ល្អប្រសើរ​៕

អត្ថ​ប្រយោជន៍​​ទាំង​១០​​នែ​ការ​​ពិសារ​​តែ​

មនុស្ស​មួយចំនួន​ពិសារ​តែ​ក៏​ព្រោះតែ​រសជាតិ​របស់​វា ប៉ុន្តែ​ពួកគេ​ប្រហែលជា​ពុំ​បាន​យល់​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការ​ពិសា​តែ​ទេ​។

ប្រិយមិត្ត​នឹង​បាន​ជ្រាប​ច្បាស់​ក្នុងថ្ងៃនេះ​អំពី​គុណប្រយោជន៍​ទាំង​១០​ដ៏​សំខាន់​នៃ​ការ​ពិសារ​តែៈ

1.​    ​ពិសា​តែ​ អាច​ជួយ​ទប់ស្កាត់​នូវ​សារជាតិ​ពុល​ដែល​មាន​នៅក្នុង​សរីរាង្គ​របស់​យើង

2.​    ​តែ​ អាច​ជួយ​បំបាត់​ការ​ងងុយគេង​បាន ហើយ​វា​មាន​សារជាតិ​កាហ្វេ​អី​ន តិច​ជាង​កាហ្វេ

3.​    ​ពិសា​តែ​ ញឹកញាប់ អាច​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​បាន

4.​    ​តែ ក៏​អាច​ជួយ​ធ្វើអោយ​ឆ្អិង​រឹងមាំ​បានដែរ

5.​    ​ពិសា​តែ ធ្វើអោយ​ធ្មេញ​ស

6.​    ​ពិសា​តែ អាច​បង្កើន ភាព​សាំ​របស់​យើង​បាន ដើម្បី​ទប់ទល់​នឹង​មេរោគ

7.​    ​ពិសា​តែ ក៏​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​ផងដែរ

8.​    ​ពិសា​តែ អាច​ជួយ​ធ្វើអោយ​មាន​ជាតិ​សំនើម នៅក្នុង​សរីរាង្គ

9.​    ​ពិសា​តែ មិន​មាន​ការកើនឡើង​នូវ​កាឡូរី​ទេ

10.​  ពិសា​តែ ក៏​អាច​ជួយ​សំរក​ទំងន់​បានដែរ

ខាងលើ​នេះ​គឺជា​អត្ថប្រយោជន៍​នៃ​ការ​ពិសា​តែ​។​ សូម​ប្រិយមិត្ត​ពិសា​តែ​អោយបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​។

    About Us
    Khana

Activities

Find us at Facebook

Contact Us