Tuesday, May 21st

Last update10:16:07 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ

ព័ត៌មានជាតិ

​ជិះ​ម៉ូតូ​​ទាំង​ស្រវឹង​​ទៅបុក​​រឺ​ម៉ក​​ពី​ក្រោយ​​ស្លាប់​​២​នាក់​របួស​ធ្ងន់​​ម្នាក់

  • PDF

យុវជន​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​ទាំង​ស្រវឹង​ជ្រុល​ចង្កូត​ទៅបុក​រឺ​ម៉ក​ពី​ក្រោយ​យ៉ាង​ពេញទំហឹង​។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ១១​និង​១៥​នាទី​យប់២០ ខែ​ឧសភា ឆ្នាំ​២០១៣ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​ខ្សេវ ឃុំរ​កាស​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល​។

សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះដែល​ស្លាប់​ទាំង​២​នាក់​ នោះ​មានឈ្មោះ ឡុង វាសនា អាយុ​ ១៨​ឆ្នាំ និង ឈ្មោះ​ម៉ុន ម៉េង អាយុ​ ២០​ឆ្នាំ និង​ម្នាក់​ទៀត​​ដែល​របួសធ្ងន់​ឈ្មោះ សយ ប៊ុនលី អាយុ​១៩​ឆ្នាំ​។ អ្នក​ទាំង​៣​រស់នៅ ក្នុង​ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

តុលាការ​​លើក​​ពេល​​សវនា​ការ​ករណី​លោក​ឈូក បណ្ឌិត

  • PDF

សវនាការលើ​ករណី​លោកឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ត្រូវបាន​ចៅក្រម​តុលាការ​ខេត្ត​ស្វាយរៀង សម្រេច​លើ​ក​ពេល ទៅ​ធ្វើ​នៅ​ថ្ងៃទី​១២​មិថុនា ឆ្នាំ​២០១៣​វិញ ខណៈ​ដែល​តាម​គម្រោង នឹង​ត្រូវ​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៣​។

មូលហេតុ​ដោយសារ​លោក​ឈូក បណ្ឌិត និង​មេធាវី អវត្តមាន​ក្នុង​បន្ទប់​សវនាការ​។ លោកឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ត្រូវ​បាន​ជាប់ចោទ​ពី​បទ​បាញ់​​​ស្ត្រី​​កម្មករ​កាត់ដេរ ៣​នាក់​ឲ្យ​របួសធ្ងន់​។

គ.ជ.ប.​ទទួល​ស្គាល់​​គណបក្ស​​ចំនួន​​៨​សម្រាប់​​ការ​បោះឆ្នោត​​នីតិ​កាល​​ទី​៥

  • PDF

កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប.​បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​លើ​ពាក្យ​សុំ​ចុះបញ្ជី​គណ​បក្ស​​នយោបាយ​​ឈរ​ឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​របស់​គណបក្ស ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។

គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គឺជា​គណបក្ស​ចុងក្រោយ​គេ​ដែល គ.ជ.ប បាន​ទទួលស្គាល់​ជា​ផ្លូវការ​។ គិត​មកដល់ពេលនេះ​មាន​តែ​គណបក្ស​៨​ប៉ុណ្ណោះ​ដែល​បាន​ចុះឈ្មោះ និង​ទទួលស្គាល់​ជា​ផ្លូវការ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​​ខាង​​មុខ​​ក្នុង​​នោះ​​រួម​​មានៈ

​​ទី​១-​គណបក្ស​ប្រជាជន​កម្ពុជា ទី​២-​គណបក្ស​សញ្ជាតិ​កម្ពុជា ទី​៣-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទី​៤-​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ទី​៥-​គណបក្ស​សាធារ​ណ​រដ្ឋ​​ប្រជាធិបតេយ្យ  ទី​៦​គណបក្ស​សង្គ្រោះ​ជាតិ  ទី​៧ គណបក្ស​ខ្មែរ​ឈប់​ក្រ​និង​ទី​៨ គឺ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ទេព នីថា  អគ្គលេខាធិការ​គជប​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​នេះ​។

សំលេងៈ

​ប៉ុន្តែ​យ៉ាងណា​ក៍ដោយ បើ​តាម​លោក ទេព នីថា សម្រាប់​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ត្រូវបាន​គជប បដិសេធ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ចំនួន​៦​មណ្ឌល​​រាជធានី​-​ខេត្ត មាន​រួម​:​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង​កំពង់ចាម សៀមរាប ស្ទឹងត្រែង​និង​រាជធានី​ភ្នំពេញ​ដោយសារ​តែ​ពុំ​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​នៅ​មណ្ឌល​ទាំងនោះ​។​

ទន្ទឹម​ហ្នឹង​នេះដែរ គ​.​ជ​.​ប​ក៏​បាន​ប្រកាស​ជូនដំណឹង​ដែរ​ថា នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៣ វេលា​ម៉ោង​៨​:៣០​នាទី​ព្រឹក គ​.​ជ​.​ប នឹង​មាន​រៀបចំ​ពិធី​ចាប់ឆ្នោត​ដើម្បី​កំណត់​លំដាប់​លេខ​រៀង​ឈ្មោះ​គណបក្ស​នយោបាយ​នៅលើ​សន្លឹកឆ្នោត​៕(ដោយៈ​​ថា ថៃ)

សម្ដេច ​ហ៊ុន សែន ​អំពាវ​នាវ​​ឲ្យ​តំណាង​​CAPDI មក​​សង្កេត​ការណ៍​​ការ​​បោះឆ្នោត​ជាតិ​​នៅ​​កម្ពុជា​

  • PDF

សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ បន្ទាប់ពី​លោក​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​លើក​​ទី​២​​នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ អាស៊ី​ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា កាប់​ឌី​(CAPDI)​ដែល​បាន​ប្រារព្ធ​ធ្វើឡើង នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា​ឆ្នាំ​២០១៣ នៅ​ទីក្រុង​ម៉ា​កា​សា ខេត្ត​ស៊ូ​ឡាវេ​ស៊ី​ខាងត្បូង​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​។

ឆ្លៀត​នៅក្នុង​ឪ​កាស​នោះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​អង្គការ​មួយ​នេះ​បញ្ជូន​តំណាង​​របស់​​ខ្លួន​​មក​​សង្កេត​ការណ៍​​លើ​​ការ​បោះឆ្នោត​​ជាតិ​​ជ្រើស​​តាំង​​តំណាង​រាស្ត្រ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​​នា​ខែ​កក្កដា​ខាងមុខនេះ​។ ការបោះ​ឆ្នោតជាតិ​នៅ​កម្ពុជា​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៨ ​ខែ​កក្កដា​ខាងមុខនេះ ដោយ​​មាន​ការ​ចូល​រួម​ពី​គណបក្សនយោបាយ​ចំនួន​៨​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា កម្ពុជា​នៅ​ឆ្នាំ​១៩៩៣​ ត្រូវបាន​អង្គការសហប្រជាជាតិ​បញ្ជូន​កង​ថែរក្សា​សន្តិភាព​ ដើម្បី​រៀបចំ​ការបោះឆ្នោត​មួយ​។​

ប៉ុន្តែ​​ពេល​ក្រោយមក​កម្ពុជា​បាន​បញ្ជូន​កងទ័ព​ទៅ​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាពនៅ​ក្រៅប្រទេស​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​។ ​កម្ពុជា​ពេល​នេះ​ក៏​បាន​រៀបចំ​ការបោះឆ្នោត​ដោយ​ខ្លួនឯង​ផងដែរ​។​

​គួរបញ្ជាក់​ថា កិច្ចប្រជុំ​មហា​ស​និ្ន​បាត​អង្គការ​អ្នកប្រជាធិបតេយ្យ​អាស៊ី​ប៉ាស៊ីហ្វិក​​និយម​ក​ណ្តាល​អន្តរជាតិ​លើក​ទី​២ បាន​ផ្តោត​ទៅលើ​ការប្រមូលផ្តុំ​រដ្ឋាភិបាល​គណ​បក្សនយោបាយ និង​សង្គម​ស៊ីវិល ដើម្បី​ជំរុញ​សន្តិភាព​​ការ​ផ្សះផ្សា​​និង​​ប្រយុទ្ធ​​ប្រឆាំង​​ការ​ប្រែ​ប្រួល​​អាកាសធាតុ​នៅ​តំបន់​អាស៊ី​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៣​នៅ​ទីក្រុង ម៉ា​កា​សា​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​៕(ដោយៈ​​អេង គឹមហុង)

​គ្រោះថ្នាក់​​ចរាចរណ៍​ថ្ងៃ​ម្សិលមិញ ​ស្លាប់​១០​នាក់ ​របួស​​ធ្ងន់​​ស្រាល​​២១​នាក់

  • PDF

យ៉ាងហោចណាស់​មនុស្ស​ចំនួន​១០​នាក់​​(​ស្រី​២​នាក់​)​បាន​ស្លាប់ និង​២១​នាក់​ផ្សេង​ទៀត​(​ស្រី​៦​នាក់​)បាន​រងរបួសធ្ងន់ និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ចំនួន​១៦​លើក នៅ​ទូទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣​។

នេះ​បើ​យោងតាម​ប្រភពព៌ត័មាន ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គ ស្នងការ​នគរបាល​ជាតិ​។ ប្រភពព៌ត័មានដ​ដែល បានបង្ហាញ​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​១៦​លើ​ក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៤​គ្រឿង ក្នុង​នោះ​ម៉ូតូ​១១​គ្រឿង រថយន្ត​ធុន​តូច​៧​គ្រឿង រថយន្ត​ធុន​ធំ ២គ្រឿង និង​យាន​ផ្សេង​៤​គ្រឿង​។

មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ គឺ​បណ្តាលមកពី​ល្បឿន ៦​លើក មិន​គោរព​សិទ្ធិ​២​លើក ប្រជែង​គ្រោះថ្នាក់​២​លើក​ បត់​គ្រោះ​ថ្នាក់​​២​លើក ស្រវឹង​២​លើក និង​កត្តា​យានយន្ត​២​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​មិន​ពាក់មួក​១០​នាក់​(​យប់​៦​នាក់​)​។

​គោយន្ត​​កែច្នៃ​បុក​ម៉ូតូ​​ផ្ទប់​បង្កាន់​ដៃ​ស្ពាន​ផ្លោង​ម្តាយ​​និង​​កូន​តូចៗ​​ចូល​​អូរ​របួស​​ធ្ងន់​​ស្រាល

  • PDF

​ស្ត្រី​ម្នាក់​ជា​ម្តាយ​បាន​រងរបួស​ធ្ងន់ និង​កូន​តូច​២​នាក់​រងរបួស​ស្រាល បន្ទាប់​ពី​គោយន្ត​ច្នៃ​មួយគ្រឿង បាន​​រេច​ង្កូត​ជ្រុល​​ទៅ​​បុក​​ម៉ូតូ​​ផ្ទប់​​បង្កាន់ដៃស្ពាន បណ្តាល​ឱ្យ​​ជន​រង​គ្រោះធ្លាក់​ចូល​ទឺកអូរ​។

ហេតុការណ៍​នេះបានកើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ឧសភា នៅ​ចំណុចស្ពាន​អូរ​ជីក ក្នុង​ភូមិ​អូរ​ចិញ្ចៀ​ន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ ស្ត្រី​រងគ្រោះ​ឈ្មោះ ប៊ិន ស្រី​ម៉ៅ អាយុ​២៦​ឆ្នាំ​។

​គេច​ពី​​ស្ទាវ​​ដេញ​​វាយ​ជិះ​ម៉ូតូ​ជ្រុល​​ទៅ​បុក​​ខឿន​ផ្លូវ​របួស​ធ្ងន់​២​នាក់

  • PDF

យុវជន ២​នាក់ បាន​រងរបួស​ធ្ងន់ ក្រោយពេល​ដែល​ពួកគេបាន​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​ខឿន​ផ្លូវ​ដួល ដោយសារតែ​ជិះ​ម៉ូតូ​គេច​ពី​ក្រុម​ក្មេងស្ទាវ​មួយក្រុមដែល​ជិះ​​ម៉ូតូ​៣​គ្រឿង ដេញ​វាយ​ពួកគេ​។

ហេតុការណ៍​នេះបាន​កើតឡើង កាលពី​វេលា​ម៉ោង ១២​ និង ​៣០​នាទី​យប់​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​២១ ឧសភា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​ខណ្ឌ​សែន​សុខ​។

លោក​ស៊ូ​ប៊ែរ​ឌី​ និង​​មន្ត្រី​.គ.ជ.ប និង​​ជួបពិភាក្សា​គ្នា​នៅ​​ព្រឹក​​នេះ

  • PDF

លោកសូរិយ៉ា ស៊ូ​ប៊ែរ​ឌី អ្នក​រាយ​ការណ៏​ពិសេសរបស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ឋិ​នៅ​កម្ពុជា នៅព្រឹក​ថ្ងៃ​ទី ២១​ឧសភា ២០១៣​នេះ​នឹង​ជួប​មន្ត្រី​គណៈ​​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ .​ប នៅ​ទី​ស្នាក់ការ​កណ្តាល គ​.​ជ​.​ប ស្ថិត​ក្នុង​ក្រសួង​មហាផ្ទៃ​។

នៅ​មិនទាន់មាន​សេចក្តីរាយការណ៍​ណាមួយ បញ្ជាក់​ពី​បញ្ហា ដែល​ភាគី​នឹង​ត្រូវ​ពិភាក្សា​នោះទេ ប៉ុន្តែ​​គេ​​ជឿ​ជាក់​ថា​ បញ្ហា​​អនុ​សាស​ន៏​​របស់​​លោក​​​ស៊ូ​ប៊ែរ​ឌី នៅ​អំឡុងពេល​ទស្សនកិច្ច​មុនៗ ទាក់ទង​ទៅនឹង​ការស្នើ​សុំ​ឲ្យ​ គ.ជ.ប ធ្វើការ​កែទម្រង់​នោះ​នៅតែ​ជា​របៀបវារៈ​សំខាន់​ដែល​លោក​ស៊ូ​ប៊ែរ​ឌី នឹង​បន្ត​ពិភាក្សា​ជា​ថ្មី​។​

កម្ពុជា​ប្រារព្ធ​​ទិវា​ចង​កំហឹង​​២០​ឧសភា​

  • PDF

អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក​កែប ជុតិមា បាន​ដឹកនាំ​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ជាង​ ៥​ពាន់​នាក់ ដើម្បី​ប្រារព្ធ​ទិវា​ចងចាំ​មិន​អាច​បំភ្លេចបាន​នូវ​សោក​នាដ​កម្ម​ខ្លោចផ្សា​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ឯ​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក ដើម្បី​ឧទ្ទិស​កុសល​ដល់​ជនរួមជាតិ​ដែលស្លាប់​ក្នុង​របប​ខ្មែរក្រហម​។​

លោក​បាន​មានប្រសាសន៍ថា ថ្ងៃ​២០​ឧសភា គឺជា​ទិវា​ចងចាំ​មិនអាច​បំភ្លេច​បាន​នៃ​របប​ប៉ុលពត​ដែល​បាន​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​សាហាវ​ឃោរឃៅ​បំផុត​។

​ជាមួយគ្នានេះដែរ លោក​កែប ជុតិមា​ ក៏​បាន​សុំឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​យុត្តិធម៌ ដល់​ប្រជាជន​កម្ពុជា​ទាំងមូល​ដោយ​លោក​សុំឲ្យ​តុលាការ​កាត់ទោស​លើ​អី​ត​ត​​មេដឹក​នាំ​ខ្មែរ​ដែល​រួម​គ្នា​បង្កើត​រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដំណើរ​បច្ចុប្បន្ននេះ ពន្លឿន​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំងនោះ​។​

​ជា​ការកត់សម្គាល់​នៅ​ក្នុង​ការ​ប្រារព្ធ ទិវា​ចងចាំ​មិន​អាច​បំភ្លេចបាន​នូវ​សោកនាដកម្ម​ខ្លោចផ្សា​ក្នុង​របប​ខ្មែរក្រហម នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា​នេះ​ក៏​មាន​ការ​សម្តែង​​ល្ខោន បង្ហាញ​ពី​ការចូល​កាន់កាប់​អំណាចនៃ​ពួក​ខ្មែរក្រហម។

ដែល​ពួកកងទ័ព​អាវ​ខ្មៅ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ និង​បាន​កាន់កាប់​របប​វាលពិឃាដ​អស់​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ហើយ​បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ​ជិត​២​លាន​នាក់​។

ផ្ទាំងទស្សនីយភាព​នោះ បាន​បង្ហាញ​ពី​ការដួលរលំ​ទៅវិញ​នៃ​របប​ខ្មែរក្រហម នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ព្រមទាំង​ចាប់​អតីត​មេដឹកនាំ​ខ្មែរក្រហម​យក​ទៅ​កាត់​ទោស​តាមច្បាប់​ផង​ដែរ​៕(ដោយៈឃួន សុភ័​ក្រ)

    About Us
    Khana

Activities

Find us at Facebook

Contact Us