Friday, May 24th

Last update06:55:42 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ

ព័ត៌មានជាតិ

គ្រោះថ្នាក់​​​ចរា​ចរណ៍​​​កើត​​ឡើង​​​២​ករណី​ ក្នុង​ខេត្ត​​កំពង់ឆ្នាំង ​ស្លាប់​ម្នាក់​របួស​ធ្ងន់​​ម្នាក់

  • PDF

​ស្ត្រី​ម្នាក់ បាន​ស្លាប់​ពេល​បញ្ជូន​មក​ដល់​ម​ន្ទីរ​ពេទ្យ បន្ទាប់ពី​បុរស​ជា​ប្តី​បាន​បើករថយន្ត​ក្រឡាប់ធ្លាក់​ចូល​ក្នុង​ទឹក​ស្រែ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​ ៣០​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិតនៅក្នុង​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង់ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។

ស្ត្រី​រងគ្រោះដែល​ស្លាប់​នោះមានឈ្មោះ អឿង រិន អាយុ​៥២​ឆ្នាំ​។ រីឯ​បុរស​ជា​ប្តីដែល​បើក​រថយន្តឈ្មោះ ផូ សាម អាយុ​៥៣​ឆ្នាំ រស់នៅ​ខេត្ត​ប៉ៃលិន​។

​ហេតុការណ៍​មួយទៀត ដែល​បាន​កើតឡើង​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែរនោះគឺ ក្មេងស្រី​ម្នាក់​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវ​គោយន្ត​កន្ត្រៃ​បើក​បុក ខណៈ​ក្មេងស្រី​រងគ្រោះ​រត់​ឆ្លងផ្លូវ​ទៅ​ទិញ​នំ កាលពី​វេលា​ម៉ោង ៧​និង ២០នាទី​ព្រឹក ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ ក្នុង​ភូមិ​ក្រាំង​កកោះ ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។ ក្មេង​ស្រី​​រង​គ្រោះ​មាន​ឈ្មោះ យ៉​ន មេសា អាយុ​៣​ឆ្នាំ​។​

ឡើង​ជួស​ជុល​​ម៉ាស៊ី​ន​ត្រជាក់​បាក់​រន្ទៀរ ​របួស​ធ្ងន់​៥​នាក់

  • PDF

​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​៥​នាក់ បាន​រងរបួស​ធ្ងន់ បន្ទាប់​ពី​បាក់​រន្ទៀរ​ធ្លាក់​មក​ដី ខណៈ​កំពុង​តែ​ជួល​ជុល​ម៉ាស៊ីន​ត្រជាក់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​២០​នាទី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ២០១៣ ស្ថិត​នៅ​ចំណុចក្រុមហ៊ុនលក់​រថយន្តលូ​ទូ​ស្ស ក្នុង​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ទាំង​៥​នាក់​​នោះមានឈ្មោះ គឹម គឿន អាយុ​៣២​ឆ្នាំ ឈ្មោះ រុណ ពិ​សិទ្ធិ អាយុ​ ២៤​ឆ្នាំ ឈ្មោះ គឹម គេ​ន អាយុ ​៣២​ឆ្នាំ ឈ្មោះ​ប៊ុន ថោ​ន អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ផល្លី ២៦​ឆ្នាំ​។​

 

​ឡង់​គ្រីស័រ​បុក​​រថយន្ត​​ដឹក​ទឹក​កក​​ចត​ស្ងៀម​​ស្លាប់​ម្នាក់ ​របួស​​ធ្ងន់​​ស្រាល​​៣​នាក់ ​

  • PDF

មនុស្ស​ម្នាក់បាន​ស្លាប់​បាត់បង់​ជីវិត និង​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល បន្ទាប់​ពីរថយន្ត​ឡង់​គ្រីស័រ​បុក​ជាមួយនឹង​រថយន្ត​កូរ៉េដឹក​ទឹកកក​ដែល​ចត​ស្ងៀម​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២រសៀល ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​ស្នាក់ ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដុង​ក្រឡក្នុង សង្កាត់​​សាមគ្គី ក្រុង​ស្ទឹងត្រែង​។

មានឈ្មោះអូន ទូច អាយុ​២១​ឆ្នាំ ឈ្មោះ យ៉ាង មុំាង អាយុ​៤៩​ឆ្នាំ ឈ្មោះ យ៉ាង ប៉ុង អាយុ​ ៣៣​ឆ្នាំ និង​​ឈ្មោះ​ស៊ើយ​ អេង អាយុ ​៤១​ឆ្នាំ​។ ជនរងគ្រោះ​ទាំង​៤​នាក់​ រស់នៅ​ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

លទ្ធផល​​រួម​នៃ​​កិច្ច​ប្រជុំ​​ទ្វេភាគី​កម្ពុជា​ថៃ​អំពី​​តំបន់​​ព្រំដែន​

  • PDF

ក្នុង​សេចក្តីប្រកាស​នោះ​បាន​បង្ហាញ​ថា​កិច្ចប្រជុំ​នេះ​គឺជា​ការអនុវត្ត​ន៏​នូវ​កិច្ចព្រមព្រៀង​ក្នុង​ការបង្កើត​គណៈកម្មាធិកា​រ ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​គោល​បំណង​ជួយ​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ដើម្បី សន្តិភាព និង​សន្តិសុខ​នៅ​តំបន់​ព្រំដែន​និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​កង​ទ័ព​ទាំងពីរ និង​អង្គភាព​សន្តិសុខ​ពាក់ព័ន្ធ​ផ្សេងៗ​របស់​ថៃ និង កម្ពុជា​ផង​ដែរ​។​

​កិច្ចប្រជុំ​នេះ​បាន​អះអាង​បញ្ជាក់​សារជាថ្មី​ក្នុង​ការពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក​មានដូចជាៈ​

១.​ភាគី​ទាំងពីរ​បាន​ឯកភាព​ធ្វើ​សហប្រតិបត្តិការ​រួមគ្នា​ក្នុង​ក្រប​ខណ្ឌ​គណៈកម្មាធិការ ព្រំដែន​ទូទៅ (GBC) ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​ខុស​ច្បាប់​នានា​នៅ​តំបន់​ព្រំដែន រួម​មាន​ការរត់ពន្ធ​គ្រឿងញៀន​, ការកាប់​ឈើ​ខុសច្បាប់​, ការកាប់បំផ្លាញ​ព្រៃឈើ និង​សកម្មភាព​ឆ្លងដែន​ខុសច្បាប់​ដ៏ទៃទៀត និង​ការលើកកម្ពស់​សន្តិសុខ​លើ​ផ្ទៃ​សមុទ្រ​។

២. កិច្ចប្រជុំ​បាន​ឯកភាព​ក្នុង​ការពង្រឹង​នូវ​ជំនឿ​ទុកចិត្ត និង​គោរព​គ្នា​ទៅវិញទៅមក​ពាក់ ព័ន្ធ​ទៅនឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​។​

៣.​ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​សហប្រតិបត្តិកា​រលើ​ការអភិវឌ្ឍ​ន៏​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ដូចជា ជីវភាព​រស់នៅ​,​ទេសចរណ៏​,​សិក្សា​ធិការ​​អប់រំ និង សុខភាព​សាធារណៈ​។​

​ជាងនេះទៅទៀត​ភាគី​ទាំងពីរ​បាន​កត់សម្គាល់​ជាមួយនឹង​ការកោតសរសើរ​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​ទាំងបី​លើ​ក​របស់​ក្រុមការងារ​រួម (JWG) និង​កិច្ចប្រជុំ​ពិ​ភាក្សា​ផែន ការដោះមីន​រួម​គ្នា​រវាង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ថៃ (TMAC) និង មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា(CMAC)​ចំនួន​ពីរលើក​ផងដែរ​។​

​គួរបញ្ជាក់​ថា សេចក្តីប្រកាស​ព័ត៌មាន​រួម​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖​ភាគី​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​លើក​ទី​១០​​ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤ ហើយ​ចំពោះ​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​នេះ​នឹង​ជូនដំណឹង​ពេល​ក្រោយ​តាមផ្លូវ​ការទូត​៕​(ដោយៈសៅ វិសាល​)

​លោក​អ៊ឹម ឈុនលឹម ​បញ្ជា​​ឲ្យ​​ផ្អាក​​សំណង់​​អគារ​រោង​ចក្រ​​ស្បែក​ជើង​​វី​ង​ស្ដារ​ស៊ូ​

  • PDF

នៅ​ទី​បំផុត​ទៅ​រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​ទេសរដ្ឋមន្ដ្រី អ៊ឹម ឈុនលឹម បាន​បញ្ជា​ឲ្យ​ផ្អាក​ការដ្ឋាន​ជា​បណ្ដោះអាសន្ន​នូវ​សំ​ណង់​​អគារ​រោងចក្រ​ស្បែកជើង វី​ង ស្ដារ​ស៊ូ របស់​ក្រុមហ៊ុន​វី​ង ស្ដារ​ស៊ូ តំណាង​ដោយ​លោក​ឈី​វ ជី​ង​ធី​ង ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​តា​គោក ឃុំ​ព្រៃ​វិហារ និង​ភូមិ​អង្គ​សុគន្ធា ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​ការបញ្ជាឲ្យ​ផ្អាក ជា​បណ្ដោះអាសន្ន នូវ​ការដ្ឋាន​សំណង់ អគារ​រោងចក្រ​ស្បែកជើង វី​ង​ស្ដារ​ស៊ូ​នេះ គឺ​បន្ទាប់ពី​មាន​ឧបទ្ទហេតុ បាក់​ធ្នើរ នៅ​រោងចក្រ​វី​ង​ស្ដារ​ស៊ូ កាលពី​ថ្ងៃ​ព្រហស្បត្ដិ៍ សប្ហាហ៍​នេះ ដែល​បាន​បណ្ដាលឲ្យ​កម្មករ​ស្លាប់​ពីរ​នាក់ និង​រងរបួស​១១​នាក់​។​

​លិខិត​របស់​លោក​ទេសរដ្ឋមន្ដ្រី អ៊ឹម ឈុនលឹម រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភាបាន​ជម្រាប​ជូន​អភិបាល​នៃ​គណៈ​​​អភិបាលខេត្ដ​កំពង់ស្ពឺថា ក្រោយពី​បាន​ពិនិត្យ​របាយការណ៍ចុះ​ស្រាវជ្រាវ​រួមគ្នា កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៣ រវាង​មន្ដ្រី​ជំនាញ​របស់​ក្រសួង​រៀប​ចំ​​ដែនដី មន្ទីរ​រៀបចំ​ដែនដី និង​អាជ្ញាធរ​ដែនដី​ខេត្ត​កំពង់ស្ពឺ​មក​ក្រសួង​យល់ឃើញ​ថា ឧបទ្ទហេតុ​បាក់​ធ្លាក់ធ្នើរ​ដែល​ម្ចាស់​សំណង់​រោងចក្រ​ស្បែកជើង វី​ង ស្ដារ​ស៊ូ បាន​សាងសង់​បន្ថែម​លើស​ប្លង់​អនុញ្ញាត​ដោយ​ធ្វើការ​សាងស់ង​បន្ថែម លើ​ដី​ផ្លូវ​នៅ​ចន្លោះ​អគារ​ពីរ​នៃ​រោងចក្រ គឺជា​ការខុសឆ្គង​របស់​ម្ចាស់​សំណង់ ដែល​បាន​​លួច​​សាងសង់​បន្ថែម​ខុសពី​ប្លង់​អនុញ្ញាត និង​ជា​ការ​ខុសឆ្គង​របស់​ក្រុមហ៊ុន​សំណង់ ដែល​បាន​សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស ហើយ​ក្រុមហ៊ុន​នេះ​ក៏​ជា​ក្រុមហ៊ុន​ពុំ​បាន​ចុះបញ្ជី​ប្រកប​អាជីវកម្ម សាងសង់​ត្រឹមត្រូវ​តាម​ច្បាប់​ថែម​ទៀត​។​

​ជាមួយគ្នានេះ លោក​អ៊ឹម ឈុនលឹម ក៏​បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពង់ស្ពឺ ចាត់វិធានការ​ជាបន្ទាន់​ផ្អាក​ការសាងសង់​ជា​បណ្ដោះអាសន្ន និង​ត្រូវ​ឲ្យ​ម្ចាស់​សំណង់ និង​ក្រុមហ៊ុន​សាងសង់​ទទួលខុសត្រូវទាំងស្រុង​លើ​ការសាងសង់​បន្ថែម​លើស​ពី​ការអនុញ្ញាត​ខុស​លក្ខណៈ​បច្ចេកទេស និង​ឲ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ ចំពោះ​សំណង់​ដែល​សាងសង់​ខុសពី​ការអនុញ្ញាត​។​

​គួរបញ្ជាក់ថា កាលពី​ព្រឹក​ព្រលឹកថ្ងៃ​ព្រហស្បត្ដិ៍ ទី​១៦ ខែ​ឧសភា​មាន​ឧបទ្ទហេតុ​បាក់​ធ្នើរ នៅ​រោង​ចក្រ​ស្បែកជើង​វី​ង​ស្ដារ​ស៊ូ ដោយ​នៅ​ក្នុង​នោះ​បាន​ធ្វើ​ឲ្យ​កម្មក​រ​​ពីរ​នាក់​បាន​ស្លាប់ និង​១១​នាក់​ផ្សេង​ទៀត​បាន​រងរបួស​។

យ៉ាងណាក៏ដោយ មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​នេះ តំណាង​ក្រុមហ៊ុន​វី​ង​ស្ដារ​ស៊ូ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​​ជនរង​គ្រោះ​​ដែល​​ស្លាប់ ​និង​​រងរបួស​​ទាំង​​នោះ​​ដោយ​​ផ្ដល់​សំណង​ឲ្យ​៕(ដោយៈឃួន សុភ័​ក្រ)

គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​១៧​​ ​ខែ​ឧសភា​ ឆ្នាំ២០១៣​ ស្លាប់​៥​នាក់​ របួស​ធ្ងន់​​ស្រាល​១៨​នាក់

  • PDF

​មនុស្ស៥​នាក់​បាន​ស្លាប់ និង​១៨​នាក់ រង​របួសធ្ងន់​និង​ស្រាលដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ដែល​បាន​កើតឡើង​ចំនួន​១២​លើក នៅ​ទូទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​។ នេះ​បើ​តាម​ការ​ឲ្យដឹងពីនាយក​ដ្ឋា​ន​សណ្តាប់ធ្នាប់នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។

ប្រភពព៌ត័មានដ​ដែលបាន​បង្ហាញ​ទៀត​ថា នៅក្នុងគ្រោះ​ថ្នាក់​ទាំង​១២​លើ​ក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុង​នោះ​ម៉ូតូ ១២​គ្រឿង រថយន្ត​​ធុន​​តូច ៥​គ្រឿង និង​រថយន្ត​ធុន​ធំ ១​គ្រឿង​។

មូលហេតុដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពីបើកបរ​ហួស​ល្បឿន ៣​លើក មិន​គោរព​សិទ្ធិ៣​លើក បត់​គ្រោះថ្នាក់ ២​លើក មិន​ប្រកាន់​ស្តាំ​២​លើក​កត្តា​ផ្សេងៗ ២​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក​៩​នាក់(​យប់​)​។​

​រថយន្ដ​​ដឹក​ដី​បើក​ចុះ​​ពី​ភ្នំ​រេ​ចង្កូត​​ធ្លាក់​ផ្លូវ​​ក្រឡាប់ ស្លាប់មា្ន​ក់​​របួស​ធ្ងន់​​ម្នាក់

  • PDF

​បុរស​ម្នាក់បាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ បន្ទាប់​ពី​រថយន្ដ​ដឹក​ដី​មួយគ្រឿង បើក​ចុះ​ពីលើ​ភ្នំរេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​នៅត្រង់ចំណុចភូមិ​ជើងភ្នំ ឃុំ​ត្រញំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។

ជនរងគ្រោះដែល​ស្លាប់មានឈ្មោះសួរ សា​ដា អាយុ​២០​ឆ្នាំ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់មានឈ្មោះហ៊​ន់ សីហា អាយុ​៣១​ឆ្នាំ​។​

​កម្មករ​សំណង់​​ម្នាក់​​ធ្លាក់​ពី​លើ​រន្ទាស្លាប់

  • PDF

បុរស​ជា​កម្មករសំណង់​ម្នាក់​ស្លាប់ពេល​បញ្ជូន​ទៅ​មណ្ឌល​សុខភាព បន្ទាប់​ពី​កម្មករ​រូប​នេះ​ឡើង​រន្ទា ដើម្បី​ចាក់​បេតុង​ស៊ីម៉ងត៍​ហើយ​ក៏​បាក់​ធ្លាក់​។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី​ព្រឹក ថ្ងៃទី​១៨ ឧសភា ២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​២ ផ្លូវ​៣១៧ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក។

បុរស​រូប​នោះមានឈ្មោះ សុង ទី​ថា អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ពារាំង ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង​។​

សាលា​ក្រុង​​មិន​​ទាន់​​អនុញាត​បាតុ​កម្ម​​លើក​​ទី​២ ​របស់​​បក្ស​​ប្រឆាំង

  • PDF

គម្រោង​ធ្វើ​បាតុកម្មអហិង្សា​លើក​ទី​២ របស់​គណបក្ស​សង្គ្រោះ​ជាតិដែល​មាន​អ្នកចូលរួម​យ៉ាង​តិច ៥​ពាន់​នាក់ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣​ខាងមុខនេះ នៅ​មិនទាន់​ទទួល​បាន​ការ អនុញាត​ពី​សាលា​រាជធានី​ភ្នំពេញ នៅឡើយ ដោយ​សាលា​រាជធានី​ភ្នំពេញ នៅ​រងចាំ​គោលការណ៍​ពី​ក្រសួង​មហាផ្ទៃ​។

​បាតុកម្ម​ជា​លើក​ទី​២ របស់​គណបក្ស​ប្រឆាំង​នេះ គ្រោង​នឹង​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​មាន​ការ​កាន់​បដា​ពាក្យស្លោក​មួយចំនួន​រួច​ហែ​ក្បួន​ទៅ​កាន់​ស្នាក់ការ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ដាក់​ញត្តិ​រួច​បន្ត​ទៅ​កាន់​គ​មន៍​អឺរ៉ុប​។

មិន​ខុស​ពីបាតុកម្ម កាលពី​លើក​ទី​១ ដែល​បាន​ធ្វើកាលពី​ថ្ងៃ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៣ កន្លង​ទៅ​នោះ​ទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាមទារ​ឲ្យ​​គ​.​ជ​.​ប ទទួល​យក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ និង​អង្គការក្រៅរដ្ឋាភិបាល ជាពិសេសទាមទារ​ឲ្យ​លោក​សម រង្ស៊ី មាន​វត្តមាន នៅ​ក្នុង​​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខ​។​

    About Us
    Khana

Activities

Find us at Facebook

Contact Us