ដោយសារតែជំនួបជាន់ខ្ពស់ដែលគ្រោងថា បើកធ្វើឡើងនាទីក្រុងសេអ៊ួលប្រទេសកូរ៉េខាងត្បូងត្រូវបានបញ្ឈប់ទៅវិញនេះ បានធ្វើអោយកូរ៉េខាងជើងក្រោតខឹងយ៉ាងខ្លាំង និងបានស្តីបន្ទោសទម្លាក់គំហុសទាំងស្រុងទៅលើកូរ៉េខាងត្បូងថា ជាអ្នកធ្វើអោយដំណើរការនៃកិច្ចចរចារនេះរាំងស្ទះដោយសារតែភាពក្រអឺតក្រទម និងអំពើក្បត់។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុងព្យុងយ៉ាងក៏បានព្រមានដែរថា កិច្ចចចារដែលត្រៀមបម្រុងទុកនាថ្ងៃអនាគត់ក៏ត្រូវបានរំសាយចោលដែរ។
ប្រទេសគួរសត្រូវបងប្អូនបង្កើតទាំងពីរបានយល់ព្រមគ្នាស្រេចហើយថា នឹងបើកកិច្ចចចារជាន់ខ្ពស់ជាលើកដំបូងដែលពុំធ្លាប់មានអស់រយៈពេល៦ឆ្នាំមកហើយនៅក្នុងទីក្រុងសេអ៊ួលនាថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ក៏ប៉ុន្តែពួកគេបានបញ្ឈប់គម្រោងជំនួបជាន់ខ្ពស់នេះទៅវិញ តែប៉ុន្មាននាទីចុងក្រោយប៉ុណ្ណោះ ដោយសារជម្លោះជំវិញពិធីការ។
គួរបញ្ជាក់ថា បើទោះបីជាកាអភិវឌ្ឍន៍ប្រកបដោយវិជ្ជមានមួយរួចទៅហើយក្តី នូវការស្តាអោយមានប្រព័ន្ធទំនាក់ទំនងអន្តរដ្ឋាភិបាលឡើងវិញ ក៏ដោយ។ប៉ុន្តែវានៅហាក់មានមន្ទិលសង្ស័យនៅឡើយ ដោយសារតែក្រុងព្យុងយ៉ាងបានបដិសេធមិនឆ្លើយតបទួរស័ព្ទពីក្រុងសេអ៊ូលឡើយតាំងពីព្រឹកថ្ងៃពុធម្សិលមិញ។
មួយរយៈមកនេះកម្តៅក្នុងឧបទ្វិបកូរ៉េហាក់ដូចជាមានការថមថយបន្តិចព្រោះថាកូរ៉េខាងជើងមិនបានបង្ហាញពីភាពរឹងទទឹងខ្លាំងដូចមុនទេហើយក៏សុំចរចារជាមួយនឹងកូរ៉េខាងត្បូងវិញដែរ។
កិច្ចចរចាររវាងមន្ត្រីកូរ៉េខាងត្បូងនិងខាងជើងកាលពីរថ្ងៃអាទិត្យកន្លងទៅភាគីទាំងពីរបានសម្រេចថានឹងបើកឲ្យមានកិច្ចចរចារជាន់ខ្ពស់ដើម្បីផ្សះផ្សានូវទំនាក់ទំនងដែលប្រេះស្រាំឡើងវិញ។
ប៉ុន្តែយ៉ាងណាក៏ដោយកិច្ចចរចារជាន់ខ្ពស់នោះមិនអាចដំណើរការបាននោះឡើយដោយសារតែភាគីទាំងពីរនៅតែចង់ឲ្យភាគីម្ខាងៗបន្ទន់ឥរិយាបទឲ្យទាបជាងខ្លួន៕(ដោយៈថា ថៃ)

Erdogan ត្រូវតែចុះចេញពីរតំណែង! នេះគឺ ជាការស្រែកតវ៉ារបស់ក្រុមបាតុកររាប់ពាន់នាក់ដើម្បីទាមឲ្យនាយករដ្ឋមន្ត្រីនៃប្រទេសតួគី ដែលបានបញ្ជាអោយវាយបង្ក្រាប់ទៅលើក្រុមអ្នកតវ៉ាចុះចេញពីតំណែងចំពោះការមិនដោះស្រាយបញ្ហាទៅតាមការចង់បានរបស់ពួកគេ។
តាមគម្រោងកិច្ចចរចារជាន់ខ្ពស់រវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងត្រូវធ្វើឡើងនៅថ្ងៃពុធនេះប៉ុន្តែអ្វីៗត្រូវបានប្រែប្រួលអស់រលីង។
ប្រទេសចិនបានបាញ់បង្ហោះយាន្តអវកាសទៅកាន់ទីលំដោយជោគជ័យ កាលពីថ្ងៃអង្គារកន្លងទៅនេះ។ នេះគឺជាបេកសកម្មដ៏យូរនៅលើគន្លងគោចរ ពោលគឺ ប្រើរយៈពេល១៥ថ្ងៃ។
ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាមួយកាលពីថ្ងៃអង្គារដើម្បីហាត់ហ្វឹកហ្វឺនក្នុងការវាយដណ្តើមយកប្រជុំកោះដែលនៅដាច់ស្រយាលមកវិញស្របពេលដែលរដ្ឋាភិបាលក្រុងតូក្យូនិងរដ្ឋាភិបាលក្រុងប៉េកាំងបន្តប្រឈមមុខដាក់គ្នាអំពីសិទ្ធិដណ្តើមកាន់កាប់លើប្រជុំកោះដែលមានជម្លោះនេះនៅសមុទ្រចិនខាងកើត។
ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិន នៅថ្ងៃអង្គារទី១១ ខែមិថុនានេះនឹងធ្វើការបាញ់បង្ហោះយានអវកាសរបស់ខ្លួនឈ្មោះ Shenzhou ទី១០ ទៅកាន់ដងតារាវិថី។
ប្រទេសវៀតណាមបានធ្វើការបោះឆ្នោតសំដែងការទុកចិត្តទៅលើមេដឹកនាំមួយចំនួនក្នុងជួរបក្សកម្មុយនីស្តរបស់ខ្លួនកាលពីរថ្ងៃចន្ទ។
ការតវ៉ាពីសំណាក់ក្រុមបាតុករទួគីដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនោះនៅមិនទាន់បញ្ចប់នៅឡើយទេដោយក្រុមបាតុករទាំងនោះនៅតែព្យយាមប្រមូលផ្តុំគ្នាដដែល។
យ៉ាងហោចណាស់ មានមនុស្សចំនួន ៦០បានស្លាប់ និង១៩១នាក់រងរបួស នៅក្នុងការវាយប្រហារ នៅទូទាំងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនាម្សិលមិញ។

































