Sunday, May 26th

Last update03:36:55 AM GMT

ទីតាំងឋិតនៅ: សេវាកម្មផ្សេងៗ

សេវាកម្មផ្សេងៗ

អត្រាតម្លៃទំនិញប្រចាំថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២

អត្រាតម្លៃទំនិញប្រចាំថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២

មុខទំនិញឯកត្តាតម្លៃ
ឆៃថាវ
រៀល/គ.ក្រ 1,500
ស្ពៃក្តោប រៀល/គ.ក្រ 1,800
ខាត់ណា រៀល/គ.ក្រ

2,500

ត្រសក់ រៀល/គ.ក្រ 1,500
សាលាដ៏ រៀល/គ.ក្រ 2,000
ប៉េងប៉ោះ រៀល/គ.ក្រ 2,000
សណ្ដែកកួរ រៀល/គ.ក្រ 1,500
ត្រកួនចិន រៀល/គ.ក្រ 1,200
ស្ពៃខៀវ រៀល/គ.ក្រ 1,300
ស្ពៃក្រញ៉ាញ់ រៀល/គ.ក្រ 2,500
ផ្កាខាត់ណា រៀល/គ.ក្រ 7,000
ស្ពៃចង្កឹះ រៀល/គ.ក្រ

1,500

ស្ពៃតឿ រៀល/គ.ក្រ 2,300
ផ្លែម្រះ រៀល/គ.ក្រ 1,500
ខ្ទឹមស្លឹក រៀល/គ.ក្រ 6,000
ម្ទេសហាវ៉ៃ រៀល/គ.ក្រ 3,500
ចេកណាំវ៉ា រៀល/ស្និត 1,700
អំពៅលេខ២ រៀល/បាច់ 8,000
ជ្រូករស់(ទិញចូល)
រៀល/គ.ក្រ 8,300
សាច់ជ្រូកចំហៀង(លក់ចេញ) រៀល/គ.ក្រ 12,000
គ្រាប់ធញ្ញជាតិ


សណ្តែកបាយ រៀល/គ.ក្រ 3,500
សណ្តែកសៀង រៀល/គ.ក្រ 2,600
ពោតក្រហម រៀល/គ.ក្រ

1,150

ស្រូវផ្កាខ្ញី (ទិញដុំចូល)
រៀល/គ.ក្រ

1,450

ស្រូវ​ស (ទិញដុំចូល) រៀល/គ.ក្រ 1,300
ស្រូវអ៊ីអ៊ែ (ទិញដុំចូល) រៀល/គ.ក្រ 1,150
អង្ករផ្កាខ្ញី (លក់ចេញ)
រៀល/គ.ក្រ 2,500
អង្ករស (លក់ចេញ) រៀល/គ.ក្រ 2,200

អង្ករអ៊ីអ៊ែ

រៀល/គ.ក្រ 2,000
ជីគីមី ផលិតផលរបស់ថៃ លើកលែងតែ ជី ១៨.៤៦.០ ដេ អា ប៉េ ផលិតរបស់អាមេរិច


ជី ១៥.១៥.១៥ (លក់ដុំ)
រៀល/បាវ 135,000
ជី ១៥.២០.០ (លក់ដុំ) រៀល/បាវ 123,000
ជី ១៨.៤៦.០ (លក់ដុំ) រៀល/បាវ 137,000
ជី អ៊ុយ រ៉េ (លក់ដុំ) រៀល/បាវ 133,000






ប្រចាំ​ថ្ងៃ​ពុធ​ ទី១២ ​ខែ​កញ្ញា​ ឆ្នាំ​២០១២

រាសី​ល្អ​ជា​មធ្យម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូច​ធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​​ទទួល​បាន​​ពុំ​​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​រាល់​ល្បែង​ស្រី​ស្រា​ព្រោះ​មាន​ភាពផុយស្រួយ​កើត​រឿង​រាវ​អាក្រក់ៗ​ណាស់ដែរ​។ សេចក្តីស្នេហា​ប្រុស​ស្រី​ឬ​គូ​ប្តី​ប្រពន្ធ​ក្តី​មាន​ភាព​រកាំរកូស​ច្រើន​ហេតុនេះ​ចូរ​ចេះ​អត់ធ្មត់​ក្នុងការ​តប​ត​ចំពោះ​គ្នា​និង​ការនិយាយ​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​ឥត​បានការ​៕


រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​បញ្ហា​​លំបាក​ក្នុង​ការរក​ប្រាក់ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​។​ ​រីឯ​​បញ្ហា​​​​សម្ព័ន្ធ​ស្នេហា​​ប្រុស​​ស្រី​​មាន​​ដំណើរ​ថយក្រោយ​ព្រោះតែ​ជម្លោះ​វិវាទ​ងាយ​កើតមានឡើង​ណាស់៕

រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​សម្រាប់​លោក​អ្នក​កើត​ឆ្នាំ​ខ្លា​ផ្តល់​ផល​ល្អ​សម្រាប់​ការ​ដំណើរ​កិច្ចការងារ​និង​ការធ្វើ​ជំនួញ​តូចធំ​បំផុត​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដូរ​ទោះ​ជួប​ភាពស្ងប់ស្ងាត់​អតិថិជន​បន្តិច​ពិតមែន​តែ​យ៉ាងណា​ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ​ដុម​ប្រពៃ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេច​ក្តី​សុខ​ក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការលូតលាស់​ទៅមុខ​និង​ពេលនេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្សំផ្គុំ​គ្រួសារ​បំផុត​៕


រាសី​ខ្ពស់ត្រដែត​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​ប្រកប​ការងារ​ថ្មីៗ​ដោយ​តែង​ហុច​ផល​ល្អៗ​មកវិញ​ជា​និច្ច​។ ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ពុំទាន់​មាន​កិច្ចការ​អ្វី​ប្រកប​ចិញ្ចឹមជីវិត​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​បំផុត​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ​មួយ​ដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

រាសី​ស្រុតចុះ​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​តោង​​​តែ​​មាន​​ការ​ប្រយ័ត្ន​ប្រយែង​​បន្តិច​​ពី​ព្រោះ​ ​ថា​ផល​អាក្រក់​នោះ​មាន​​ខ្ពស់​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​​មាន​​ការ​ទិញចូល​​លក់​​ចេញ​​គ្រាន់ ​បើ​តែ​​យ៉ា​ណា​​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ប្រែប្រូល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

រាសី​ល្អ​ជា​មធ្យម​។​ ក្នុង​ជីវិត​របស់​មនុស្ស​យើង​មាន​ទាំង​ជោគជ័យ​និង​ខកបំណង​។​របស់​ទាំងអស់​នេះ​មិន​ស្ថិតស្ថេរ​ទេ​គឺ​ជួន​ជួប​ជួន​ដើរ​រំលង​តែ​យ៉ាងណា​យើង​​ត្រូវតែ​តស៊ូ​ជាមួយ​វា​ដែរ​។ ​សម្រាប់​ក្នុងថ្ងៃនេះ​វិញ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​លោក​អ្នក​មិន​អាច​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ចិត្ត​អំនួត​បានឡើយ​ប្រយ័ត្ន​ធ្លាក់​ទឹក​ហើយ​គ្មានរ​ណា​ជួយ​ស្រង់​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេល​នេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​ការ​ជួញ​​ជិត​​ឆ្ងាយ​​ទៀត​សោត​​ជួប​​តែ​​​ភាព​​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយ​ក្រោយ​និង​​ពាក់​មុខ​យក្ស​​ដាក់​​គ្នា​ច្រើន​៕

រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​មានជោគ​សិរី​ហើយ​លោកអ្នក​អាច​កាន់​កិច្ចការ​តូចធំ​ប្រកប​ទៅ​​​ដោយ​​ការ​ជឿន​លឿន​​ទៅ​​មុខ​​ជា​​និច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាពល្អប្រសើ​រ​ឡើង។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុង​មាន​ភាព​ផ្អែមល្ហែម​ល្អ​៕

រាសី​ស្រុតចុះ​។ ​ក្នុង​ថ្ងៃ​នេះ​សម្រាប់​បុរស​កើត​ឆ្នាំ​ពពែ​បើ​ចង់​ធ្វើ​អ្វី​មួយ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពិសេស​ការធ្វើ​ដំណើរ​ឆ្ងាយ​ជិត​គប្បី​ប្រយ័ត្ន​បញ្ហា​ចរាចរ​ផង​​ដែរ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះ​តែ​សម្តី​មិន​ចេះ​គិត​ជាមួយ​អ្នក​​ដទៃ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​​និង​ចាប់កំហុស​គ្នាច្រើន​៕

រាសី​ល្អ​ជា​មធ្យម​។ ​អ្នក​កើត​ឆ្នាំ​ស្វា​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ជួប​ការ​លំបាកលំបិន​បន្តិច​ហើយ​បើ​មាន​ធ្វើ​អ្វី​មួយ​ផង​តែង​មាន​ក្រុម​មនុស្ស​តាម​ចាក់​ឆ្កឹះឆ្គៀល​នាំ​ឱ្យ​ជួប​រឿង​សៅហ្មង​មិន​តិច​ដែរ​ទេ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំង​ឡាយ​​ដែល​ធ្លាប់​​មាន​​កាល​ពី​មុន​​មក​​ក៏​​ត្រូវ​​បាន​​រលត់​រលាយ​​ទៅ​​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។​ ចំណែក​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការ​ប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ។​ សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការ​រកាំចិត្ត​ព្រោះ​តែ​ម្នាក់ៗ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​៕

រាសី​ស្រុតចុះ​។ ​ក្នុង​ថ្ងៃ​នេះ​បើ​លោកអ្នក​ចង់​ចរចា​រឿង​អ្វីមួយ​គឺ​ដំណើរការ​យ៉ាង​លំបាក​និង​ពិសេស​មាន​បញ្ហា​យាយី​ច្រើន​ផង​។​ ចំពោះ​អ្នក​ប្រកប​ការងារ​រាជ​ការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើ​មាន​កិច្ចការ​អ្វី​ថ្មី​ឬ​សូម្បី​តែ​ចាស់ក្តី​លោក​អ្នកត្រូវ​រួសរាន់​បំពេញ​និង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​មិន​ដូច្នេះ​នឹង​ទទួលរង​ការ​ស្តី​បន្ទោស​​ពី​​សំណាក់​ចៅហ្វាយនាយ​ជាក់​ជា​ពុំខាន​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​អាណិត​ស្រឡាញ់​និង​នឹករលឹក​គ្នា​ប្រពៃ​ណាស់​៕

រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចុះ​ធ្វើ​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អ​តែង​ឆ្លើយតប​នៅពេល​ក្រោយ​​ជា​និច្ច​។​ បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួយ​ដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​ចង់​បោះទុន​តូច​ធំ​មិន​មាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រ​កប​។ ​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ការច​ម្រើ​ន​លូតលាស់​ទៅមុខ​ហើយ​បើ​ចង់​ស្នើ​សុំ​អ្វី​មួយ​ពី​ចៅហ្វាយនាយ​តែង​ទទួល​នូវ​ផ្លែផ្កា​ល្អ​ដែរ​។ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែលល្ហែម​ល្អ​៕

រាសី​ល្អ​ជា​មធ្យម​។ ​អ្នក​កើត​ឆ្នាំ​ជ្រូក​នៅ​សប្តាហ៍​នេះ​ត្រូវ​ចងចាំ​ថា​ផល​ល្អៗ​នៅ​រង់ចាំ​លោក​អ្នក​ជានិច្ច​ពី​ព្រោះ​ស្ថិតនៅ​ដួង​រាសី​ខែ​ល្អ​គួរសម​ដូច​នេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ជឿនលឿន​ទៅ​មុខ​ជា​សន្សឹមៗ​ដែរ​។​ ទោះបី​យ៉ាងណា​សម្រាប់​ថ្ងៃ​នេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រ​ទើស​​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​ សេចក្តីស្នេហា​ប្រុស​ស្រី​ក្នុង​ពេល​នេះ​អាច​មាន​អ្នក​ទី​បី​ចូល​មក​ឡូកឡំ​ដូច្នេះ​ ចូរ​ប្រ​យ័ត្ន​​កើត​ជា​​រឿង​រាវ​អ្វី​មួយ​ឈាន​ដល់​ការបែកបាក់​ជា​រៀងរហូត​៕

ប្រចាំ​ថ្ងៃ​សុក្រ ​ទី​០៧​ ខែ​កញ្ញា​ ឆ្នាំ​២០១២

រាសី​ល្អ​ជា​មធ្យម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូច​ធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួល​បាន​​ពុំ​​សូវ​​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​រាល់​ល្បែង​ស្រី​ស្រា​ព្រោះ​មាន​ភាពផុយស្រួយ​កើត​រឿង​រាវ​អាក្រក់ៗ​ណាស់ដែរ​។​ ​សេចក្តីស្នេហា​ប្រុស​ស្រី​ឬ​គូ​ប្តី​ប្រពន្ធ​ក្តី​មាន​ភាព​រកាំរកូស​ច្រើន​ហេតុនេះ​ចូរ​ចេះ​អត់ធ្មត់​ក្នុងការ​តប​ត​ចំពោះ​គ្នា​និង​ការនិយាយ​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​ឥត​បានការ​៕


រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​បញ្ហា​លំបាក​ក្នុង​ការរក​ប្រាក់ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​។​ ​រីឯ​បញ្ហា​​សម្ព័ន្ធ​​ស្នេហា​​ប្រុស​ស្រី​មាន​ដំណើរ​ថយក្រោយ​ព្រោះតែ​ជម្លោះ​វិវាទ​ងាយ​កើតមានឡើង​ណាស់ ៕

រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​សម្រាប់​លោក​អ្នក​កើត​ឆ្នាំ​ខ្លា​ផ្តល់​ផល​ល្អ​សម្រាប់​ការ​ដំណើរ​កិច្ចការងារ​និង​ការធ្វើ​ជំនួញ​តូចធំ​បំផុត​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួប​ភាពស្ងប់ស្ងាត់​អតិថិជន​បន្តិច​ពិតមែន​តែ​​យ៉ាង​ណា​​ការ​ប្រ​កប​​របរ​​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ​ដុម​ប្រពៃ​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេច​ក្តី​សុខ​ក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការលូតលាស់​ទៅមុខ​និង​ពេលនេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្សំផ្គុំ​គ្រួសារ​បំផុត​៕


រាសី​ខ្ពស់ត្រដែត​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​ប្រកប​ការងារ​ថ្មីៗ​ដោយ​តែង​ហុច​ផល​ល្អៗ​មកវិញ​ជា​និច្ច​។ ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ពុំទាន់​មាន​កិច្ចការ​អ្វី​ប្រកប​ចិញ្ចឹមជីវិត​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយ​ដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

រាសី​ស្រុតចុះ​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​​មាន​​ការ​ប្រយ័ត្ន​ប្រយែង​​បន្តិច​​ពី​ព្រោះ ​​ថា​​ផល​​អាក្រក់​​នោះ​​មាន​​​ខ្ពស់​​​ផង​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​​ទៅ​រួច​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ប្រែប្រូល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​​ទាស់​ទែង​​គ្នា​៕

រាសី​ល្អ​ជា​មធ្យម​។​ ក្នុង​ជីវិត​របស់​មនុស្ស​យើង​មាន​ទាំង​ជោគជ័យ​និង​ខកបំណង​។​របស់​ទាំងអស់​នេះ​មិន​ស្ថិតស្ថេរ​ទេ​គឺ​ជួន​ជួប​ជួន​ដើរ​រំលង​តែ​យ៉ាងណា​យើង​ត្រូវតែ​តស៊ូ​ជាមួយ​វា​ដែរ​។​ សម្រាប់​ក្នុងថ្ងៃនេះ​វិញ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​លោក​អ្នក​មិន​អាច​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ចិត្ត​អំនួត​បានឡើយ​ប្រយ័ត្ន​ធ្លាក់​ទឹក​ហើយ​គ្មានរ​ណា​ជួយ​ស្រង់​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេល​នេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​ការ​​ជួញ​​ជិត​​ឆ្ងាយ​​ទៀត​សោត​​ជួប​​តែ​​ភាព​​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយ​ក្រោយ​និង​​ពាក់​មុខ​យក្ស​ដាក់​​គ្នា​​ច្រើន​៕


រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​មានជោគ​សិរី​ហើយ​លោកអ្នក​អាច​កាន់​កិច្ចការ​តូចធំ​ប្រកប​ទៅ​​ដោយ​​ការ​​ជឿន​លឿន​​ទៅ​​មុខ​​ជា​​និច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាពល្អប្រសើ​រ​ឡើង។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុង​មាន​ភាព​ផ្អែមល្ហែម​ល្អ​៕

រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃ​នេះ​សម្រាប់​បុរស​កើត​ឆ្នាំ​ពពែ​បើ​ចង់​ធ្វើ​អ្វី​មួយ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពិសេស​ការធ្វើ​ដំណើរ​ឆ្ងាយ​ជិត​គប្បី​ប្រយ័ត្ន​បញ្ហា​ចរាចរ​ផងដែរ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះ​តែ​សម្តី​មិន​ចេះ​គិត​ជាមួយ​អ្នក​ដទៃ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

រាសី​ល្អ​ជា​មធ្យម​។​ អ្នក​កើត​ឆ្នាំ​ស្វា​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ជួប​ការ​លំបាកលំបិន​បន្តិច​ហើយ​បើ​មាន​ធ្វើ​អ្វី​មួយ​ផង​តែង​មាន​ក្រុម​មនុស្ស​តាម​ចាក់​ឆ្កឹះឆ្គៀល​នាំ​ឱ្យ​ជួប​រឿង​សៅហ្មង​មិន​តិច​ដែរ​ទេ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំង​ឡាយ​​ដែល​​​ធ្លាប់​​មាន​​កាល​ពី​មុន​​មក​​ក៏​​ត្រូវ​​បាន​​រលត់​រលាយ​​ទៅ​​ឆ្ងាយ​​តាម​​កាល​​វេលា​​ដែរ​។ ​ចំណែក​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការ​ប្រទាំង​ប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ។​ សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការ​រកាំចិត្ត​ព្រោះ​តែ​ម្នាក់ៗ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​៕


រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃ​នេះ​បើ​លោកអ្នក​ចង់​ចរចា​រឿង​អ្វីមួយ​គឺ​ដំណើរការ​យ៉ាង​លំបាក​និង​ពិសេស​មាន​បញ្ហា​យាយី​ច្រើន​ផង​។​ ចំពោះ​អ្នក​ប្រកប​ការងារ​រាជ​ការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើ​មាន​កិច្ចការ​អ្វី​ថ្មី​ឬ​សូម្បី​តែ​ចាស់ក្តី​លោក​អ្នកត្រូវ​រួសរាន់​បំពេញ​និង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​មិន​ដូច្នេះ​នឹង​ទទួលរង​ការ​ស្តី​បន្ទោស​​ពី​សំណាក់​ចៅហ្វាយនាយ​ជាក់​ជា​ពុំខាន​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​អាណិត​ស្រឡាញ់​និង​នឹករលឹក​គ្នា​ប្រពៃ​ណាស់​៕

រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចុះ​ធ្វើ​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អ​តែង​ឆ្លើយតប​នៅពេល​ក្រោយ​​ជា​និច្ច​។ ​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួយ​ដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​ចង់​បោះទុន​តូច​ធំ​មិន​មាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។ ​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ការច​ម្រើ​ន​លូតលាស់​ទៅមុខ​ហើយ​បើ​ចង់​ស្នើ​សុំ​អ្វី​មួយ​ពី​ចៅហ្វាយនាយ​តែង​ទទួល​នូវ​ផ្លែផ្កា​ល្អ​ដែរ​។ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែលល្ហែម​ល្អ​៕


រាសី​ល្អ​ជា​មធ្យម​។​ អ្នក​កើត​ឆ្នាំ​ជ្រូក​នៅ​សប្តាហ៍​នេះ​ត្រូវ​ចងចាំ​ថា​ផល​ល្អៗ​នៅ​រង់ចាំ​លោក​អ្នក​ជានិច្ច​ពី​ព្រោះ​​ស្ថិត​នៅ​​ដួង​​រាសី​​ខែ​​ល្អ​​គួរសម​ដូច​នេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ជឿនលឿន​ទៅ​មុខ​ជា​សន្សឹមៗ​ដែរ​។ ​ទោះ​បី​​យ៉ាង​ណា​​សម្រាប់​ថ្ងៃ​នេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រ​ទើស​​ច្រើន​​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​ ​សេចក្តីស្នេហា​ប្រុស​ស្រី​ក្នុង​ពេល​នេះ​អាច​មាន​អ្នក​ទី​បី​ចូល​មក​ឡូកឡំ​ដូច្នេះ​ ចូរ​ប្រយ័ត្ន​​កើត​ជា​​រឿង​​រាវ​អ្វី​មួយ​ឈាន​ដល់​ការបែកបាក់​ជា​រៀងរហូត​៕


ប្រចាំ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៦​ ខែ​កញ្ញា​ ឆ្នាំ​២០១២

រាសី​ស្រុតចុះ​។ ​បុរស​អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅ​សប្តាហ៍​នេះ​ដំណើរ​ជីវិត​នៅ​តែ​រក្សា​ភាពល្អប្រសើរ​ជា បន្តបន្ទាប់​ប៉ុន្តែ​សម្រាប់​ស្ត្រី​ជួប​គ្រោះ​យាយី​បន្តិច​ដូចនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បង្កជម្លោះ​ឬ​លោភលន់​អ្វី​ឡើយ​បើ​ពុំនោះ​ទេ​ផល​អាក្រក់ៗ​អាច​នឹង​កើតមាន​បាន​គ្រប់​ពេល​ទាំងអស់​។​ ការ​ធ្វើ​ដំណើរ​​ឆ្ងាយ​​ជិត​​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កហេតុ​ណាមួយ​នាំ​ពិបាក​ទប់ទល់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​ត្រូវ​ជ្រួល​ជ្រើម​​មិន​មើល​​មុខ​ក្រោយ​ឡើយ​ប្រយ័ត្ន​នាំ​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​វិញ​៕



រាសី​ស្រុតចុះ​។ សម្រាប់​សប្តាហ៍​នេះ​ដំណើរ​ជីវិត​មាន​ភាពល្អប្រសើរ​ឡើង​ជាង​មុន​ហើយ​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​ប្រយ័ត្ន​ក្រុម​មនុស្ស​មាន​មុខរបរ​ដូចគ្នា​បង្ករឿង​ថ្នាំងថ្នាក់​និង ដណ្តើម​អតិថិជន​ដោយ​ប្រការ​ណា​មួយ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ពិសេស​បញ្ហា​ចរាចរ​តែម្តង​។ គូគ្រង​ប្តី​ប្រពន្ធនិង​គូស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

រាសី​ខ្ពស់ត្រដែត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការលូតលាស់​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វី​មួយ​មាន​ការព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។​ ទាំង​ស្ត្រី​បុរស​ក្នុង​ពេល​នេះ​ដែរ​បើ​លោក​អ្នក​មាន​បញ្ហា​អ្វី​ក្នុង​ជីវិត​ត្រូវ​ចេះ​មាន​ចិត្ត​ត្រជាក់​ដោះស្រាយ​ហើយ​ចាំ​បាច់​​មិន​ត្រូវ​យក​កំហឹង​ទល់​កំហល់​ឡើយ​ទើប​ទទួល​ជោគជ័យ​កិច្ចការ​ធំៗ​ទៅរួច​។ រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើស​រើស​​គូ​ស្រ​ករ​​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕


រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​រង​ការ​ខក​បំណង​ច្រើន​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជួប​នូវ​ឧបសគ្គ​ចំពោះមុខ​ដែរ​។​ ដូចនេះ​លោកអ្នក​ត្រូវ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដូរ​​លោក​អ្នក​​តោង​​មាន​ការ​​រវៀស​រវៃ​​ញាប់​ដៃ​​ញាប់ជើង​ហើយ​ពិសេស​បើ​មាន​ការប្រកប​របរ​រ​យះ​ពេល​ខ្លីៗ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មក​វិញ​ផង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ទិសអាគ្នេយ៍​គប្បី​មាន​ការ​ប្រយ័ត្ន​ប្រយែងបន្តិច​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល ប្រយ័ត្ន​កើតរឿង​ធំ​នា​គ្រា​ខាង​មុខ​ហើយ​ត្រូវ​មក​ដេក​សោកស្តាយ​ក្រោយ​៕

រាសី​ល្អ​ជា​មធ្យម​។​ សម្រាប់​កិច្ច​ការងារ​បើ​មានការ​ដុនដាប​ហើយ​ព្យាយាម​ពុះពារ​នោះ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផងដែរ​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​យាយី​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​និយាយ​ដល់​ចាស់ទុំ​តែង​ជោគជ័យ​ដូច​គាប់​បំ​ណង​​ផង​ដែរ​៕

រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ថា​បញ្ហា​មិន​ល្អ​ងាយ​រត់​ចូល​ផង​។ ​ចំពោះ​អ្នក​ប្រ​កប​​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​បើ​មាន​ការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​។ ការធ្វើ​ដំណើរ​​ជិត​​ឆ្ងាយ​មិនសូវ​​មាន​​សុវត្តិ​ភាព​​ប៉ុន្មាន​ទេ​គប្បី​មាន​ការប្រយ័ត្នប្រយែង។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​​មិន​កើត​រឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕


រាសី​ខ្ពស់ត្រដែត​។ សម្រាប់​បញ្ហា​ការងារ​ប្រាក់​កាស​និង​សុខភាព​មិន​ចោទ​ជា​បញ្ហា​ទេ​ហើយ​បើ​មានការ​​ឈ្មុស​ឈ្មុល​​តែង​​ជួប​​សេច​ក្តី​សម្រេច​ដូច​គាប់​បំ​ណង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោក​អ្នក​អាច​រក​ប្រាក់​ចំណូល​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​រស់​ផង​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ព្រោះ​តែ​ម្នាក់ៗ មាន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ប្រសើរ​ជាង​មុន​៕


រាសី​ខ្ពស់ត្រដែត​។​ ក្នុង​សប្តាហ៍​នេះ​ដួង​រាសី​របស់​ស្ត្រី​កើត​ឆ្នាំ​ពពែ​ជួប​លើ​គ្រោះ​ច្រើន​ដូចនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ទាំង​បញ្ហា​ការងារ​បញ្ហា​ប្រាក់កាស​និង​បញ្ហា​ផ្ទាល់ខ្លួន​។ ​សម្រាប់​ថ្ងៃ​នេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវ​អាកាស​ក្តី​លោក​អ្នក​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជា​​ទី​​កក់ក្តៅ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការ​ស្រុះ​ស្រួ​ល​និង​កំពុង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

រាសី​ល្អ​ជា​មធ្យម​។ ចំណែក​ការ​ប្រកបការងារ​មាន​ការរីកលូតលាស់​សន្សឹ​មៗ​ដូច​សព្វមួយដង​តែ​យ៉ាងណា​លោក​អ្នក​តោង​ប្រយ័ត្ន​ក្រុម​មនុស្ស​ភេទ​ផ្ទុយ​គ្នា​បន្តិច​ពី​ព្រោះ​គេ​ងាយ​បង្កបញ្ហា​អ្វី​មួយ​ទុក​មកឱ្យ​ផង​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់របរ​បន្តិច​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យកចិត្ត​ខ្លាំង​ដាក់ខ្លួន​នាំ​តែ​កើត​រឿង​រាវ​រកាំរកូស​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

រាសី​ស្រុតចុះ​។​ ថ្ងៃនេះ​ការរស់នៅ​ក៏​ដូច​ជា​ការ​ប្រកបការងា​រ​លោកអ្នក​ជួប​បញ្ហា​រអាក់រអួល​ច្រើន​ពីព្រោះ​មាន​ក្រុម​មនុសុ្ស​ចាំតែ​មើល​កំហុស​ហើយ​បង្ក​បញ្ហា​នាំ​ឈឺ​ក្បាល​ច្រើន​ប៉ុណ្ណោះ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​ការរក​ប្រាក់​ចំ​ណូល​​គ្រាន់​ប្រមូល​បាន​ដូច​សេចក្តីប្រាថ្នា​ទៅរួច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ដូចនេះ​លោកអ្នក​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​​បញ្ហា​​ចរា​ចរណ៍​​​បន្តិច​​ទើប​​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​តិចតួច​ណាស់​ម្ល៉ោះហើយ​ការកើត​ជម្លោះ​វិវាទ​ក៏​មាន​ចូល​យាយី​ច្រើន​​ដែរ​៕

រាសី​ខ្ពស់ត្រដែត​។ ក្នុង​ពេល​នេះ​មិន​ថា​ការងារ​បញ្ហា​ប្រាក់កាស​ទោះ​ធ្វើ​អ្វី​ក៏​មាន​ការរីកលូតលាស់​គួរសម​ដែរ​។​ ចំណែក​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ជា​ឱ​កាស​​ល្អ​​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តីចម្រុងចម្រើន​លូតលាស់​ទៅ​មុខ​ជា​និច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ដូច​ត្រី​ក្នុង​ទឹក​៕


រាសី​ល្អ​ជា​មធ្យម​។​ ឆ្លង​មកដល់​ខែ​ថ្មី​នេះ​ដួង​រាសី​របស់​លោក​អ្នក​បាន​ងើប​មក​ល្អប្រសើរ​ឡើងវិញ​ពិសេស​បុរស​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ជឿនលឿន​ទៅមុខ​គួរ​សម​​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​​វិវាទ​ណាមួយ​កើតឡើង​ត្រូវ​ប្រឈម​មុខ​នៅ​ថ្ងៃ​ខាង​មុខ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រកាំចិត្ត​ និង​ ក្រុម​មនុស្ស​បង្ក​បញ្ហា​ច្រើន​ដូចនេះ​គប្បី​មាន​ការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការងាយ​ទាំង​ថ្នាំងថ្នាក់​និង​ក៏​ងាយ​ត្រូវរ៉ូវ​វិញ​៕


​ប្រចាំ​ថ្ងៃ​ពុធ​ ទី​៥ ​ខែ​កញ្ញា​ ឆ្នាំ​២០១២

រាសី​ខ្ពស់ត្រដែត​។​ អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅថ្ងៃនេះ​បើទោះបី​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មាន​ជោគ​សិរី​ល្អ​ហើយ​ពិសេស​អាចមាន​ដំណឹង​អ្វី​មួយ​ឱ្យ​សប្បាយចិត្ត​ទៀតផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវ​អាកាស​ក្តី​តែង​មាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​​បំពេញ​បំពង់​អញ្ចឹង​ដែរ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើត​រឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕


រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាព​លំបាកលំបិន​គួរសម​ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ផល​ចំណូល​អ្វី​គួរ​កត់សម្គាល់​ទេ​គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ចំណូល​មួយៗ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ស្រួល​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កំពុង​ជួប​បញ្ហា​ខ្វាយខ្វល់​បន្តិច​ព្រោះ​តែ​ម្នាក់ៗ​ប្រកាន់​យក​ភាព​ចង់​ចាញ់ឈ្នះ​ទុក​ក្នុង​ខ្លួន​​ច្រើន​៕

រាសី​ស្រុតចុះ​។​ នៅ​ក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ជួប​បញ្ហា​លំបាក​បន្តិ​ម្ល៉ោះហើយ​បើទោះបីធ្វើ អ្វី​ក៏ដោយ​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​អ្វី​ដែល​ជា​បច្ច័យ​អាក្រក់​កើតឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេល​នេះ​ដែរ​មុន​នឹង​ចង់​ចុះ​ទុន​អ្វី​មួយ​ត្រូវ​ចេះ​គិតគូរ ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួល​ផល​សម្រេច​ល្អ​។​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ហើយ​ចាប់កំហុស​គ្នា​ច្រើន​ព្រោះ​តែ​ម្នាក់ៗ​ចង់​ចាញ់​​ឈ្នះ​​គ្នា​មិន​តិច​ឡើយ​៕


រាសី​ល្អ​ជា​មធ្យម​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​រ បើ​លោក​អ្នក​មាន​បើក​របរ​រយះពេល​ខ្លីៗ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ហើយ​ពិសេស​អ្នក​ជួញ​ឆ្ងាយ​តែង​អាច​​ប្រមូល​ភោគផល​តូច​ធំ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ជានិច្ច​។ ​ការធ្វើ​ដំណើរ​​ទី​ជិត​​ឆ្ងាយ​​មាន​​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​​សម្ព័ន្ធ​​ស្នេហា​​​កំលោះ​​ក្រមុំ​​ បើ​ជួប​ព្យុះ​ភ្លៀង​កន្លងមក​ពេល​នេះ​នឹង​ស្ងប់ស្ងាត់​ឡើងវិញ​និង​បើ​លោកអ្នក​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​បំផុត​៕

រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់​មក​ផ្ទះ​​វិញ​​ដូច​គាប់​បំណង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាង​មុខ​ចៀស​ពុំ​រួច​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥត​អំពើ​៕

រាសី​ល្អ​ជា​មធ្យម​។ ​ពេល​នេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ឃើញថា​មាន​ភាព​លំនឹង​ល្អ​ហើយ​បើ​ទោះ​បី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ឥត​មាន​ឧបសគ្គ​អ្វី​ធំដុំ​រារាំង​មុខ​ឡើយ។​ ការរស់នៅ​លោកអ្នក​តោង​តែ​ចង​ចាំ​ថា​”​សាច់ញាតិ​នៅ​ឆ្ងាយ​មិន​ស្មើ​សាច់ញាតិ​នៅ​ជិត​នោះទេ​”​ដូចនេះ​ត្រូវ​រាប់អាន​មនុស្ស​​ក្បែរ​ខាង​ប្រសើរ​ជាង​ការយក​ជា​សត្រូវ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនសូវ​ហុច​ជា​ផ្លែផ្កា​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​គ្រាន់​រស់​ស្រួល​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​សាង​ស្នេហ៍​ចាស់​ថ្មី​ដោយ​មិន​មាន​ឧបសគ្គ​អ្វី​រារាំង​ច្រើន​នោះដែរ​៕

រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ចំណែក​ការប្រកប​ការងារ​វិញ​លោកអ្នក​គប្បី​ប្រយ័ត្ន​ការជួយ​យកអាសា​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មក​វិញ​ប៉ុណ្ណោះ​។​ អ្នក​​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មា​រឿងរាវ​ចម្រូងចម្រាស់​ជាមួយ​អ្នក​ដទៃ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​កំពុង​ផ្អែមល្ហែម​ណាស់​ផង​៕

រាសី​ស្រុតចុះ​។ សម្រាប់​ការរស់នៅ​បើ​លោក​អ្នក​ធ្វើ​អ្វីមួយ​ហើយ​ជួប​បញ្ហា​អាក្រក់​កើតឡើង​កុំ​គប្បី​កង្វល់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ឱ្យ​នៅ​ពេល​ក្រោយ​វិញ​ជាក់​ជា​ពុំខាន​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​សម្រេច​ចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​ផ្លូវចិត្ត​និង​អស់​សង្ឃឹម​ច្រើន​ផង​ព្រោះថា​បញ្ហា​​រកាំចិត្ត​តែង​ចូល​យាយី​ជា​និច្ច​៕

រាសី​ល្អ​ជា​មធ្យម​។ លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ក្រុម​មនុស្ស​វាយប្រហារ​និង​តាម​ប៉ង​យាយី​អាក្រក់​ដោយ​ប្រការ​ណាមួយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការ​ទិញ​ចូល​​លក់​​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ ការធ្វើដំណើរ​ទីជិត​​ឆ្ងាយ​ជួប​សេច​ក្តីសុខ​ក្សេម​ក្សាន្ត​​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរ​ហើយ​ជា​ឱកាសល្អ​ក្នុង​ការ​ចូល​និយាយ​ដល់​ចាស់ទុំ​បំផុត។​

រាសី​ខ្ពស់ត្រដែត​។ ការរស់នៅ​ទាំង​ស្ត្រី​បុរស​ដែល​ធ្លាប់តែ​ឧបទ្រពចង្រៃ​យាយី​ឬ​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​នឹង​បាន​ធូរស្បើយ​ឡើងវិញ​ហើយ​កំពុង​ទទួល​ជោគ​សិរី​ថ្មីៗ​ហូរ​ចូល​មក​ផង​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោក​អ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាកល្បង​មើល​ក៏​ជា​ការ​ល្អ​ប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុង​មាន​ភាពស្រស់ស្រា​យ​និង​​ផ្អែម​​ល្ហែម​ប្រពៃ​៕


រាសី​ល្អ​ជា​មធ្យម​។ ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​ដើម្បី​ចៀសវាង​ក្រុមមនុស្ស​បាបមិត្ត​ប៉ង​អាក្រក់​ហើយ​ធ្វើ​ព្យុះ​ភ្លៀង​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀត​សោត​​ជួប​តែ​ភាព​រកាំរកូស​នាំឱ្យ​ខ្វាយខ្វល់​រាប់សិប​ជំពូក​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​ឈ្លក់​វង្វេង​នឹង​បញ្ហា​ស្នេហា​ហើយ​ត្រូវ​រក​ពេល​ប្រកប​ការងារ​និង​រៀនសូត្រ​ទើប​ប្រសើរ​បំផុត​៕

រាសី​ខ្ពស់ត្រដែត​។ ការ​ប្រកបការងារ​ទៀតសោត​បើ​លោកអ្នក​ចង់​ចរចា​ឬ​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​ធំដុំ​ពេលនេះ​អាច​សម្រុក​បាន​ហើយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដូរ​​លោកអ្នក​អាច​បណ្តាក់​ទុន​រកស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ​និង​អាច​ចេញទៅ​រកស៊ី​ឆ្ងាយ​ជិត​សម​ដូច​ប្រកប​ទាំងអស់​ហើយ​ការ​រក​ផល​កម្រៃ​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​ ​រីឯ​​បញ្ហា​​សេច​ក្តី​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​បើ​ចង់​បង្កើត​ស្នេហា​ជាមួយ​មនុស្ស​ដែល​លោកអ្នក​ស្រឡាញ់​ពេញចិត្ត​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ប្រចាំថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១២

រាសី​ស្រុតចុះ​។​ អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​គាប់​ ប្រសើរ​ទេ​គឺ​ជារឿយៗ តែង​កើត​មាន​បញ្ហា​យាយី​ច្រើន​ពិសេស​តែង​កើត​មាន​បញ្ហា​ចូល​កកូរ​ផ្លូវ​ ចិត្តច្រើន​ទៀតផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ជួប​ផល​លំបាក​ ច្រើន​ឯ​ផល​ចំណូល តិច​តួច​ស្តួច​ស្តើង​​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំ​បាយ​សឹង​ថា​ពិបាក​ផង​ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​។​ បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​មាន​ចិត្ត​រេ​ព្រោះតែ​ឃើញ​អ្នកថ្មី​ ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​៕



រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃនេះ​មានជោគ​សិរី​ហើយ​ពិសេស​មាន​ក្រុម​មនុស្ស​ស្រឡាញ់​រាប់អាន​និង​ ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​​ច្រើន​​ដូច​នេះ​​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មាន​​ជោគ​ មានជ័យ​ត្រឡប់​មក​វិញ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម​ហើយ​ បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង ​ស្រួល​ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នក​​បន្ថែម​ការយក​ចិត្ត​ ទុកដាក់​និង​បន្ថែម​ក្តីស្រឡាញ់​ពិតជា​ប្រែក្លាយ​ពី​ភាព​អួអាប់​មក​ភ្លឺ​ ថ្លា​ជាក់​ជាពុំខាន​៕

រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​បញ្ហា​ទ្រព្យ​លាភ​របស់​លោក​អ្នក​មិន​សម្បូរ​បែប​ទេ​គឺ​មាន​ ការ​ខ្សត់ខ្សោយ​បន្តិច​ហើយ​ការចាយវាយ​នោះ​មាន​ច្រើន​ដែល​ពិបាក​ក្នុង​ការ​ ទប់ទល់​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិន​មានច្រើ​ដូចជា​ទី​ គាប់ចិត្ត​ទេ​គឺ ​ចំណូល​ខ្សត់ខ្សោយ​ហើយ​ភាព​រកាំរកូស​ក៏​កើតមាន​ច្រើន​​ដែរ​។ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើទោះបី​មាន​ភាពរឹងមាំ​បែបណា​ក្តី​កុំ​ គប្បី​ឈ្លក់​វង្វេង​តែ​ការ​ដើរហើរ​ប្រយ័ត្ន​ត្រូវ​ជួប​រឿង​ស៊យ​ហើយ​មក​សោក​ ស្តាយ​​នៅ​គ្រា​ខាងមុខ។

រាសី​ខ្ពស់ត្រដែត​។​ ដួង​រាសី​របស់​លោក​អ្នក​នៅ​ក្នុង​ថ្ងៃនេះ​បាន​ឡើង​ខ្ពស់​ដូចនេះ​ធ្វើឱ្យ​ ដំណើរ​ជីវិត​មានការ​ចម្រើន​លូតលាស់​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មាន​ជោគ​​ មានជ័យ​ឆ្លើយ​តប​មក​វិញ​គ្រាន់​ជា​ទី​កក់ក្តៅ​ជានិច្ច​។​ ចំពោះ​លោក​អ្នក​ដែល​មាន​បំពេញ​កិច្ច​ការងារ​វិញ គឺ​មាន​ភាព​សុខដុម​គួរសម​តែ​យ៉ាងណា​ផ្លូវចិត្ត​មិនសូវ​សប្បាយ​ប៉ុន្មាន​ទេ ព្រោះតែ​អារម្មណ៍​មានការ​ខ្វាយខ្វល់​ច្រើន​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុង​ថ្ងៃនេះ​មាន​ភាព​កាក់កប​ល្អ​ហើយ​​បើ​​ចង់​​ជួញ​​ ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

រាសី​ល្អ​ជា​មធ្យម​។​ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​ថា​ស្ថិត​នៅ​ទីណា​ទេ​គឺ​មិន​ត្រូវ​ យក​ភាព​ប្រកែប្រកាន់​ឬ​ចិត្ត​ស្រាល​ដាក់ខ្លួន​ឡើយ​បើ​ពុំនោះ​ប្រយ័ត្ន​បានតែ ​រឿង​រាវ​ត្រឡប់មកវិញ​។ ​ក្រៅពី​នេះ​បើ​មាន​ប្រកប​ការងារ​វិញ​គឺ​តែង​មាន​ដំណើរការ​ទៅ​មុខ​ជា​ បន្តបន្ទាប់​ហើយ​បើ​មាន​ការ​សម្រុក​តិច​ច្រើនក្តី​ក៏​តែង​ហុច​ផល​ល្អៗ មក​ជាមួយ​ជានិច្ច​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិ​សេស​​ ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ ទុក្ខ​លំបាក​មក​វិញ​ហើយ​ត្រូវ​ដេក​សោក​កា​អាត្មា​ខ្លួន​៕

រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ភាពល្អប្រសើរ​ម្ល៉ោះហើយ​ទោះ​ទៅ​ កាន់​ទីកន្លែង​ណា​ជួប​តែ​សេចក្តី​រីករាយ​និង​ក្រុម​មនុស្ស​ស្វា​គមន៍​រាក់​ ទាក់​ជានិច្ច​។ ក្រៅពី​នេះ​បើ​លោកអ្នក​ចង់​សម្រេច​ឬ​ដោះស្រាយ​កិច្ចការ​អ្វី​មួយ​តែង​បាន​ សម្រេច​ដូចក្តី​បំណង​ឥត​មាន​ឧបសគ្គ​អ្វី​ចូល​មក​រារាំង​នាំ​ជួប​ការលំបាក​ ឡើយ​។​ សម្រាប់​លោក​អ្នក​ដែល​បំពេញ​ការរកស៊ី​ជួញដូរ​វិញ​ទោះ​មានការ​ជួញ​ទីជិត​ ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់​កាក់​កប​​និង​មាន​ភាព​ សុខដុម​ល្អ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ការផ្សំផ្គុំ​ជា​គ្រួសារ​ ល្អ​ប្រពៃ​បំផុត​ព្រោះ​ថា​អាច​រួម​រស់នៅ​ជាមួយ​គ្នា​សុខដុម​ផង​៕

រាសី​ស្រុតចុះ​។​ អ្នក​កើត​ឆ្នាំ​សេះ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ជួប​ភាពរអាក់រអួល​ ច្រើន​បន្តិច ដូចនេះ​គប្បី​ចេះ​ដាស់តឿន​អារម្មណ៍​ខ្លួនឯង​ហើយ​ដាច់​ខាត​មិន​ត្រូវ​ប្រើ​ អារម្មណ៍​មោហៈ​ទោសៈ​ឡើយ​នាំ​កើត​បញ្ហា​ណាមួយ​ចំពោះ​មុខ​ប៉ុណ្ណោះ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង​៕

រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​គប្បី​ញាប់ដៃ​ញាប់ជើង​ព្រោះ​ថា​ផល​ល្អៗ​នោះ​ តែង​ហុច​ឱ្យ​មក​វិញ​គ្រាន់​ជា​ទី​កក់ក្តៅ​ផង​។​ លោកអ្នក​ត្រូវ​ចងចាំ​ថា​ក្នុង​ពេល​នេះ​ឱកាសល្អៗ កំពុង​ហុច​ឱ្យ​ហើយ​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​ទទួល​បាន​តិច​។ អ្នក​អាជីវករ​ទោះ​មាន​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រ​មូល​​ភោគផល​ចូល​ផ្ទះ ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ញ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ ប្រពៃ​ណាស់​៕

រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃនេះ​បើទោះបី​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​មិន​ងាយ​បង្កកំហុស​ឡើយ​ហើយ​ពិសេស ​ធ្វើ​តិច​ទទួលបាន​ផល​ច្រើន​ទៀត​ផង​។ ចំពោះ​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ គ្រាន់​គួរ​ជាទី​កក់ក្តៅ​ហើយ ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជា​ការប្រសើរ​ដោយ​លោក​អ្នក​អាច​កើប​​ផល​ចំណូល​​​ត្រឡប់​មក​វិញ​​យ៉ាង​​ត្រជាក់ចិត្ត​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការលូតលាស់​ទៅមុខ​និង​បើ​ចង់​ ផ្សំផ្គុំ​គ្រួសារ​ជា​ពេល​ល្អ​ប្រពៃ​ណាស់​៕

រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​លោកអ្នក​តែង​មាន​ អារម្មណ៍​តានតឹង​បន្តិច​ដោយសារ​មាន​ការគិត​ច្រើន​និង​ជួនកាល​គិត​ពី​រឿង​មិន ​បាន​ការ​ផង​។ ក្រៅពី​នេះ​បើ​មានការ​ប្រកបការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្នប្រយែង​រឿង​ក្រុម​ មនុស្ស​បង្ក​ការ​ថ្នាំងថ្នាក់​បង្កើត​ជម្លោះ​វិវាទ​អ្វីមួយ​ឡើង​។ ចំពោះ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​ យ៉ាងណា​លោក​អ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ប្រាក់កាស​អាច​រក​គ្រាន់​ចិញ្ចឹម​ គ្រួសារ​រស់​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ងាយ​ទាំង​ប្រេះស្រាំ​ និង​ងាយ​ទាំង​ផ្អែមល្ហែម​ផង​៕

រាសី​ខ្ពស់ត្រដែត​។​ អ្នក​កើតឆ្នាំច​នៅថ្ងៃនេះ​អាច​មាន​ដំណឹង​ល្អៗ​ចូល​មក​ច្រើន​បន្តិច​ដូចនេះ​ បើ​លោកអ្នក​ខិតខំ​បំពេញ​ការងារ​បន្ថែម​នោះ​នឹង​មាន​ភាព​ភ្លឺ​ថ្លា​កាន់តែ​ ចូល​ច្រើន​ជាក់​ជាពុំខាន​។​ ក្រៅពី​នេះ​បើ​លោកអ្នក​មិនទាន់​មាន​ការងារ​ធ្វើ​ហើយ​ចង់​ស្វែងរក​ឬ ពឹងពាក់​អ្នកដទៃ​ក៏​តែង​ហុច​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ ថ្មី​ឬ​ចង់​ផ្លាស់​ទី​កន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​មាន​ភាព​ កាក់កប​គ្រាន់បើ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅ​មុខ​ហើយ​បើ​មាន​ការចូល​ ស្តីដណ្តឹង​តែង​សម​ដូច​ប្រកប​៕



រាសី​ស្រុតចុះ​។ ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ដូចនេះ​បើ​លោកអ្នក​ចង់​ដោះស្រាយ ​បញ្ហា​អ្វីមួយ​គឺ ពុំ​សូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​គឺ​តែង​មាន​ការ​ខក​បំណង​ហើយ​ពិសេស​កើត​ មានរឿង​ប្រទាំង​ប្រទើស​ច្រើន​ទៀតផង​។​ការរស់នៅ​ក្នុង​ផ្ទះសម្បែង​ចូរ​ ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះ​តែ​សម្តី​មិន​ចេះ​គិត​ប៉ះពាល់​លើ​អ្នកដទៃ​ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ ពុំនោះ​ទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិលត្រឡប់​មក​ផ្ទះ​វិញ​។ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេល​នេះ​វិញ​មានដំណើរ​ថយ​ក្រោយ​ និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

​ប្រចាំ​ថ្ងៃ​ច័ន្ទ ទី​៣ ​ខែ​កញ្ញា​ ឆ្នាំ​២០១២

រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​បាន​លោត​ឡើង​ខ្ពស់​មួយ​កម្រិត​វិញ​ដូច្នេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ការ​ចម្រើន​លូតលាស់​និង​ជួប​ភាព​សុខ​ដុម​ជានិច្ច​។ ​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ធ្វើ អ្វី​មិន​អាច​លោភលន់​បានដែរ​ត្រូវ​ចេះ​ធ្វើ​ដោយ​សន្សឹមៗ​ហើយ​ត្រូវ​គិត​ផល​ប្រយោជន៍​អ្នក​ដទៃ​​ខ្លះ​ទើប​ការប្រកប​ជំនួញ​គ្មាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​កើតឡើង​ទៅ​រួច​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ជ្រើសរើស គូស្រករ​ត្រូវ​ចេះ​ពិនិត្យពិច័យ​បន្តិច​ទើប​មិន​កម្មក្រាស​ទៅ​ថ្ងៃក្រោយ​៕


រាសី​ល្អ​ជា​មធ្យម​។ ​អ្នក​កើត​ឆ្នាំ​គោ​ថ្ងៃនេះ​បើទោះបី​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាព​ស្ងប់​ស្ងាត់​​ហើយ​​ការ​ពារ​អាត្មា​ខ្លួន​ទើប​ជា​ការ​ប្រពៃ​បំផុត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោក​អ្នក​អាច​រក​ប្រាក់ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ អញ្ចឹង​ដែរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​បើ​មាន​ទំនាស់​នឹង​ប្រែ​មក​ផ្អែម​ល្ហែម​​វិញ​​ផង​៕

រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​បើ​ទោះ​បី​ធ្វើ​អ្វី​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ដើម្បី​ចៀសវាង​នូវ​ការ​កើត​ព្យុះ​ភ្លៀង​ហើយ​ពិបាក​ក្នុងការ​ទប់ទល់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក​អ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មក​វិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំ​ឥតអំពើ​ថែមទៀត​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​មាន​សុ​វត្តិភាព​ល្អ​តែ​ពេល​ត្រឡប់​មក​វិញ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន ។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​​ស្រី​​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ជា​ការប្រសើរ​៕


រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃនេះ​ដួង​រាសី​បាន​លោត​ឡើង​ខ្ពស់​ដូច្នេះ​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​និង​រួមទាំង​ការ​ប្រកបការងារ​ពេញដៃពេញជើង​ទៀតផង​។​ក្រៅ​ពី​នេះ​បើ​លោកអ្នក​ចង់​ចរចា​ឬ​រឿង​ប្រាក់កាស​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរ​ជាទី​គាប់​បំណង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរ​សម​​ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ ​ដំណើរ​ចាក​ចេញ​ក្រៅ​ផ្ទះ​មាន​តែ​ក្រុម​មនុស្ស​ស្វាគមន៍​​រាក់​ទាក់​​និង​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

រាសី​ស្រុតចុះ​។​ អ្នក​កើត​ឆ្នាំរោង​នៅថ្ងៃនេះ​ដោយសារ​យីអ៊ុន​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​ច្រើន​ដូច្នេះ​ត្រូវ​រក្សា ភាព​ស្ងប់​ស្ងាត់​​ហើយ​ការពារ​អាត្មា​ខ្លួន​ទើប​ប្រសើរ​។​ក្នុង​ពេល​នេះ​ដែរ​ទ្រព្យ​សំណាង​របស់​លោក​អ្នក​មិន​ទៀងទាត់​ឡើយ​ដូចនេះ​មិន​គប្បី​ធ្វើ​អ្វី​ហក់លោត​ពេក​ឡើយ​​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ណាមួយ​អស់​ប្រាក់​កាស​ពី​ខ្លួន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់​គ្នា​ឡើយ​ប្រយ័ត្ន​កើតការ​ឈ្លោះ​វិវាទ​ឈាន​ដល់​ផ្លូវ​បំ​បែក​៕

រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​យីអ៊ុន​របស់​លោក​អ្នក​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ទោះ​ប្រកបការងារ​អ្វី​តែង​ពុំ​សូវ​ហុច​ផ្លែផ្កា​ជា​ដុំកំភួន​ឡើយ​គឹ​តែង​ខក​​បំណង​ច្រើនជាង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​​ក្រែង​អាច​ជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព ទេ​គប្បី​មាន​ការបន្ថែម​ប្រុងប្រយ័ត្ន​។​ រីឯ​បញ្ហា​​គូ​ស្នេហ៍​កំលោះ​ក្រមុំ​មាន​ការលូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ ណាស់​៕

រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​លោក​អ្នក​ទទួល​រង​ការគាបសង្កត់​ផ្លូវចិត្ត​បន្តិច​តែ​យ៉ាងណា​ការ​ប្រកបការងារ​តូចធំ​តែង​មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​ទៅ​មុខ​​ដូច​សព្វមួយដង​ទេ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោក​អ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវ​អាកាស​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​កក់​ក្តៅ​​ផងដែរ​។ ការធ្វើដំណើ​រទាំ​ស្ត្រី​បុរស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើត​មាន​ការ​រកាំចិត្ត​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕


រាសី​ខ្ពស់ត្រដែត​។ ​អ្នក​កើត​ឆ្នាំ​ពពែ​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​តែង​មាន​សន្ទុះ​ទៅមុខ​ជានិច្ច​តែ​យ៉ាងណា​ត្រូវ​ប្រកាន់​ចិត្ត​ស្លូតបូត​ដល់​អ្នក​ដទៃ​​ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​ឱ្យ​ប៉ះពាល់​ដល់​អ្នកដទៃ​ផង​ទើប​ផល​អាក្រក់​នឹង​មិន​ជះ​នៅពេល​ក្រោយ​វិញ​។ ​ចំពោះ​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​សម្រាប់​ចិញ្ចឹម​គ្រួសារផង​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​អ្នកកើត​ឆ្នាំ​ស្វា​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​ប្រកាន់​ចិត្ត​ត្រជាក់​ដោយ​មិន​ត្រូវ​ប្រើ​កំហឹង​ទល់​កំហល់​ជាមួយ​អ្នក​ដទៃ​ឡើយ​បើ​ពុំនោះ​ទេ​ប្រយ័ត្ន​រឿង​រាវ​តូចតាច​សោះ​ប្រែ​រីក​ជាធំ​បង្កើតជា​ទំនាស់​ឡើង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​នឿយណាយ​និង​ខ្វាយខ្វល់​ព្រោះ​តែ​ម្នាក់ៗ​មិនសូវ​ទុកចិត្ត​គ្នា​នោះ​ឡើយ​៕


រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​បើ​ទោះ​បី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​មើល​មនុស្ស​ហើយ​មិន​ត្រូវ​ឆាប់ ជឿជាក់​លើ​គេ​ពេក​ឡើយ​ប្រយ័ត្ន​ត្រូវ​នាំទុក្ខ​មក​វិញ​។​ការរស់នៅ​មាន​ភាព សៅហ្មង​ក្នុង​គ្រួសារ​បន្តិច​តែ​ក៏​មាន​ភាព​ស្ងប់​សុខ​ល្អ​ទេ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​​បោល​ហួស​ឬ ហោះ​រំលង​ជានិច្ច​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

រាសី​ល្អ​ជា​មធ្យម​។ ល​នេះដែរ​ចំពោះ​លោក​អ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ ​ពុំ​សូវ​ទទួល​ផលប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​និង នឿយ​ហត់​ច្រើនជាង។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នក​មាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើ​ការដោះស្រាយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​មាន​ភាព​ផ្អែម​ល្ហែម​​ឡើង​វិញ​៕


រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ការប្រកប​ការងា​រស​ព្វ​បែប​យ៉ាង​របស់​លោក​អ្នក​មាន​ការ​ចម្រើន​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​ហើយ​ទោះ​ធ្វើ​អ្វីមួយ​តែង​សម្រេច​​ដល់​ចប់​ចុង​ចប់​ដើម​ថែម​ទៀត​។ ការរស់នៅ​មានរឿង​រាវ​ប្រទាំង​ប្រទើស​ខ្លះ​យាយី​តែ​មាន​ភាព​សុខដុម​ល្អ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ទំនាក់ទំនង​មុខរបរ​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​និង​ទទួល​ផល​ចំណេញ​នៅពេល​ក្រោយ​គ្រាន់​ជាទី​កក់ក្តៅ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការ​លូត​លាស់​​ទៅ​មុខ​​និង​កំពុង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

ប្រចាំ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៣​ ខែ​សីហា​ ឆ្នាំ​២០១២

រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ខ្ពស់ត្រដែត​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​ក្នុងការ​ធ្វើ​អ្វី​មួយ​ឬ​ចុះ​ធ្វើ​កិច្ចការ​អ្វី​មួយ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ដំណើរការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​បន្តិច​ពិតមែនតែ​ក៏​មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការ​​ជឿន​លឿន​​ទៅ​មុខ​តិចតួច​ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មាន​ការប្រយ័ត្នប្រយែង​៕

រាសី​ស្រុតចុះ​។ ការប្រកប​ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថា​ច្រើន​មាន​ការរាំងស្ទះ​និង​ប្រទាំង​ប្រទើ​ជាមួយអ្នក​ដទៃ​។ ​ការរស់នៅ​មាន​បញ្ហា​លំបាក​ក្នុង​គ្រួសារ​ច្រើន​ដោយ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​នោះទេ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​​​ចិញ្ចឹម​ឆ្នាំងបាយ​ផង។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ​គួរ​កាត់បន្ថយ​ភាព​​ប្រ​ចែ​ប្រ​ច័ណ្ឌ​​និង​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ចេញពី​ខ្លួន​ទើប​គ្មាន​រឿង​ដំបៅ​ទ្រូង​នាគ្រា​ខាងមុខ​៕

រាសី​ល្អ​ជា​មធ្យម​។ ​ដួង​រាសី​របស់​លោក​អ្នក​ក្នុង​ថ្ងៃនេះ​មាន​បញ្ហា​មិនល្អ​ចូល​យាយី​ផង​ដូចនេះ​រាល់​ការប្រកប​កិច្ច​ការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិន​ល្អ​ណា​មួយ​ឈាន​ចូល​កើត​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​ការផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃនេះ​អ្នក​កើត​ឆ្នាំ​ទន្សាយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន​ពីព្រោះ​បើ​បង្ក​ឱ្យ​មាន​កំហុស​អ្វីមួយ​តែង​នាំ​ជះឥទ្ធិពល​មិន​ល្អ​ដល់​ខែ​ក្រោយ​នេះ​ផង​។​ ក្រៅពីនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការ​បង្កកំហុស​អ្វី​មួយ​ត្រូវ​ចៅហ្វាយនាយ​ឬ​អ្នកគ្រប់គ្រង​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។ ​សម្រាប់​អ្នក​ប្រ​កប​​របរ​រកស៊ី​ជួញដូរ​គ្មានអ្វី​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ​ប៉ុន្តែ​លោក​អ្នក​ត្រូវ​ចេះ​រក​ផល​កម្រៃ​បន្ថែម​ទើប​អាច​មាន​ភាព​ធូរស្បើយ​នៅ​គ្រា​ខាងមុខ​។ ការធ្វើ​ដំ​ណើរ​​​ឆ្ងាយ​​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ចូរ​ប្រយ័ត្ន​ទិសអាគ្នេយ៍​ពី​ព្រោះ​ងាយ​ជួប​បញ្ហា​ណាស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​មាន​ភាព​ប្រេះឆា​និង​ជម្លោះ​វិវាទ​ផង​ចូរ​ប្រយ័ត្ន​សម្តី​វាចា​ដាក់​គ្នា​បន្តិច ៕

រាសី​ខ្ពស់ត្រដែត​។ ​ក្នុង​ថ្ងៃ​នេះ​សម្រាប់​អ្នក​កើត​ឆ្នាំ​រោង​ដួង​រាសី​ល្អប្រសើរ​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ​ចរចា​តថ្លៃ​ក្នុង​រឿង​អ្វីមួយ​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវ​យក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នក​ដទៃ​ប្រយ័ត្ន​កើត​ឧបទ្រព​ចង្រៃ​​ការ​លក់ដូរ​កាន់តែ​មិន​ដាច់​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នក​មាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ក៏​ជា​ពេលវេលា​ល្អ​ក្នុង​ការ​សម្របសម្រួល​ផង​៕

រាសី​ល្អ​ជា​មធ្យម​។​ អ្នក​កើត​ឆ្នាំម្សាញ់​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​គប្បី​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ជា​ពិសេស​អ្នក​ចេញ​ទៅ​ប្រកប​ការ​ងារ​​នៅ​ឯ​តាម​ខេត្ត​ឬ​តំបន់​ឆ្ងាយ​ពី​ផ្ទះសម្បែង​ពីព្រោះថា​ងាយ​មាន​ក្រុម​មនុស្ស​បៀតបៀន​យាយី​ក្នុង​ក្តី​បំណង​អាក្រក់​ដើម្បី​ដណ្តើម​ផលប្រយោជន៍​ផង​។​ ចំ​ពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​មិនត្រូវ​មាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំនោះ​ទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​ហ៊ាន​មក​ក្បែរ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​ហើយ​ត្រូវ​មក​ខ្លោចផ្សា​អស់​មួយជីវិត​៕

រាសី​ល្អ​ជា​មធ្យម​។ ​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​បាន​ឱ្យដឹងថា​ក្នុង​សប្តាហ៍​នេះ​ថ្ងៃ​ល្អ​របស់​លោក​អ្នក​នៅ​សល់​ចំនួន​ពីរ​ថ្ងៃ​ឯ​ថ្ងៃ​មិនល្អ​វិញ​នៅសល់​ចំនួន​មួយ​ថ្ងៃ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មានការ​ជឿនលឿន​ទៅ​មុខ​គ្រាន់បើ​ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​​អាពាហ៍ពិពាហ៍​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​៕

រាសី​ស្រុតចុះ​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​បើ​ទោះ​បី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​មាន​​ការ​ប្រយ័ត្ន​ប្រយែង​​បន្តិច​​ពី​ព្រោះ​ថា​ ​ផល​មិន​​ល្អ​​ចំពោះ​​មុខ​​នោះ​​ក៏​មាន​ច្រើន​ផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​​ដូច្នេះ​​ត្រូវ​​រក្សា​​ភាព​ស្ងប់​ស្ងាត់​​ទើប​​ចៀស​ផុត​​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំ​ពោះ​​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​បន្តបន្ទាប់ ៕

រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​សម្រាប់​លោក​អ្នក​កើត​ឆ្នាំ​ស្វា​​ដោយ​សារ​ដួង​​រាសី​​ល្អ​ប្រសើរ​​ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុង​ការទំនាក់ទំនង​ការងារ​ឬ​ចេញ​ប្រកប​ធ្វើ​ជំនួញ​អ្វី​មួយ​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម​មនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូ​គាប់​​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​ហើយ​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោកអ្នក​ក៏​តែង​ងាយ​ជួប​ណាស់​ផង​៕

រាសី​ខ្ពស់ត្រដែត​។ សម្រាប់​ថ្ងៃ​នេះ​ដែរ​បើ​លោក​អ្នក​កាន់​កិច្ចការ​អ្វី​គួរ​ចាប់ផ្តើម​ឱ្យ​បាន​ខ្លាំងក្លា​ហើយ​ត្រូវ​ចង​ចាំ​ថា​ធ្វើ​តិច​បាន​តិច​ធ្វើ​ច្រើន​បាន​ទទួល​ផល​ច្រើន​ជា​និច្ច​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​ទៅ​រួច​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចងសម្ព័ន្ធ​ជាមួយ​នរណាម្នាក់​ពេលនេះ​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​៕

រាសី​ស្រុតចុះ​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ដូចនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវធ្វើ​កិច្ច​ការងារ​សំខាន់ៗ​ពេក​ឡើយ​។​ក្រៅពី​នេះ​បើ​មាន​បញ្ហា​​អ្វី​លោកអ្នក​ត្រូវ​ចេះ​ចាត់ចែង​និង​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​ទើប​ផល​អាក្រក់​នឹង​ក្លាយជា​ផល​ល្អ​វិញ​។​ ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​ត្រូវ​ចេះ​រវាស​រវៃ​ប្រឹងប្រែង​ទើប​ក្តី​ប្រាថ្នា​អ្វី​មួយ​អាច​ឈោង​ចាប់​បាន​ទៅរួច​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់​កម្រៃ​ទៀត​សោត​​ក៏​ហូរ​ចូល​ខ្លះៗ​ដែរ​។ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​​ចូល​លុក​លុយ​​មិន​​ស្ទើរ​​ដែរ​ទេ​៕

រាសី​ល្អ​ជា​មធ្យម​។ ដោយសារ​ក្នុង​ខែ​នេះ​ដួង​រាសី​របស់​លោក​អ្នក​មិនសូវ​គាប់ប្រសើរ​ទេ​ដូចនេះ​បើ​ទោះ​បី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​កើតមាន​ឡើង​ទៅ​រួច​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ការហូរ​ចូល​បាន​គ្រាន់​ចាយវាយ​និង​មាន​ភាព​​សុខដុម​គួរសម​ជានិច្ច​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​ក្តី​បើ​លោក​អ្នក​ធ្វើ​ការដោះស្រាយ​តែង​ជួប​ផល​សម្រេច​ជា​និច្ច​៕

ប្រចាំ​ថ្ងៃ​ពុធ​ ទី​២២​ ខែ​សីហា ​ឆ្នាំ​២០១២

រាសី​ស្រុតចុះ​។​ ខែ​ក្នុង​ខែ​ថ្មី​ខាងមុខ​នេះ​ដួង​រាសី​ស្ត្រី​ស្ថិត​ជួប​នៅ​លើ​ការ​មាន​គ្រោះ​ច្រើន​ដូចនេះ​ធ្វើ​ឱ្យ​ជួប​បញ្ហា​មិន​ល្អ​ជាង​បុរស​។​ សម្រាប់​ថ្ងៃ​នេះ​វិញ​ដោយ​សារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោក​អ្នក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកដទៃ​តែង​អាច​ហុច​ផ្លែផ្កា​ល្អ​ណា​មួយ​នៅ​គ្រា​ខាងមុខ​វិញ​ផង​​ដែរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​ពុំសូវល្អ​ទេ​គឺ​តែង​មាន​បញ្ហា​ច្រើន​ចំពោះមុខ​៕

រាសី​ល្អ​ជា​មធ្យម​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ថា​ផល​អាក្រក់​នោះ​មាន​​តាម​យាយី​ច្រើន​។​ សម្រាប់​ខែ​ថ្មី​ខាងមុខ​លោកអ្នក​នឹង​មាន​ដំណើរ​ជីវិត​ប្រសើរ​ជាង​នេះ​ពី​ព្រោះ​ធ្វើ​អ្វី​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​ ចំណែក​នៅ​ថ្ងៃ​នេះ​ដែរ​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មាន​បញ្ហា​មិន​ល្អ​និង​ផល​ប៉ះ​ទង្គិ​ច្រើន​យាយី​។​ រីឯ​បញ្ហា​​សេច​ក្តី​ស្នេហា​​កំលោះ​​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

រាសី​ស្រុតចុះ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដោយសារ​យីអ៊ុន​ពុំ​គាប់ប្រសើរ​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។ ​ការធ្វើដំណើរ​ពេល​ទៅ​មាន​សុ​វត្តិភាព​ល្អ​តែ​ពេល​ត្រឡប់មកវិញ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ពី​ព្រោះ​ងាយ​ទទួលរង​ប៉ះទង្គិច​ណាស់។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​មិន​ស្ទើរ​ដែរ​នោះ​ឡើយ​៕

រាសី​ខ្ពស់ត្រដែត​។​ លោកអ្នក​ត្រូវ​ចងចាំ​ថា​ក្នុង​អំឡុង​ខែ​ក្រោយ​នេះ​រឿង​រាវ​ដែល​ធ្លាប់តែ​ល្អ​នឹង​ប្រែ​មក​មិន​ល្អ​ហើយ​រឿង​មិនល្អ​ស្រាប់​នឹង​ធ្លាក់​កាន់តែ​អាក្រក់​ថែម​ទៀត​។​ សម្រាប់​ថ្ងៃ​នេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូច​នេះ​​អ្នក​ប្រ​កប​​របរ​​រក​ស៊ី​​ជួញ​ដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​តែង​ហុច​ផល​ល្អៗ​មក​វិញ​​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មាន​ការ​ថ្នាំងថ្នាក់​និង​ពិសេស​មាន​រឿង​ប្រឆាំង​គ្នា​ច្រើន​ទៀតផង​៕

រាសី​ស្រុតចុះ​។​ លោក​អ្នក​ធ្វើ​អ្វី​ក្នុង​ខែ​សីហា​នេះ​តែង​ផ្តល់​ផ្លែផ្កា​ល្អៗ​នៅ​ខែ​ក្រោយ​នេះ​ថែមទៀត​ផង​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយ​វាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាង​មុខ​។ ​ការធ្វើ​ដំ​ណើរ​​ឆ្ងាយ​​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះ​តែ​​ការ​​ប្រកែប្រកាន់​ច្រើន​៕

រាសី​ល្អ​ជា​មធ្យម​។ ​លោកអ្នក​អាច​មាន​រឿង​សប្បាយចិត្ត​ច្រើន​ឡើង​វិញ​។​ ទោះបី​យ៉ាងណា​លោក​អ្នក​ក៏​កើត​មាន​រឿង​មិន​សប្បាយចិត្ត​និង​បញ្ហា​ប៉ះទង្គិច​ជា​មួយ​អ្នក​ដទៃ​ខ្លះ​ផង​ប៉ុន្តែ​មិន​មាន​រឿង​គួរ​ព្រួយបារម្ភ​ខ្លាំងក្លា​ឬ​ត្រូវ​ប្រឈម​មុខ​ច្រើន​នោះឡើយ​។ ​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិន​មាន​ការ​​ចម្រើន​លូតលាស់​ទេ​គឺ ​មាន​ការដើរថយក្រោយ​ច្រើន​ជាង​ដូចនេះ​លោកអ្នក​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​បើ​ពុំនោះ​ទេ​ផល​ចំណូល​នឹង​ថយ​ចុះ​ថែម​ទៀត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រឆាំង​គ្នា​និង​មិនសូវ​មាន​ការរីកលូតលាស់​ទៅ​មុខ​ទេ​៕


រាសី​ស្រុតចុះ​។​ សម្រាប់​ខែក្រោយ​ដែល​ជា​ខែកញ្ញា​នេះ​ដួង​រាសី​របស់​លោក​អ្នក​បាន​ធ្លាក់​ស្រុតចុះ​ដូចនេះ​នាំឱ្យ​កើត​ផលប៉ះពាល់​និង​មាន​រឿង​មិនល្អ​យាយី​ចូលលុកលុយ​ច្រើន​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​មាន​ការរីក​លូតលាស់​ទៅ​មុខគួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មាន​ការ​ថយក្រោយ​ដែរ​គឺ​ ដូច​សព្វមួយដង​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះ​តែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​ម្ល៉ោះហើយ​ការ​កើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះ​ឡើង​​ណាស់​៕

រាសី​ខ្ពស់ត្រដែត​។​ ឆ្លង​ចូល​ដល់​ខែ​ថ្មី​ដែល​ជា​ខែកញ្ញា​នេះ​មិន​មាន​ការប៉ះទង្គិច​ចំពោះ​បុរស​ទេ​ប៉ុន្តែ​សម្រាប់​ស្ត្រី​លោកអ្នក​ជួប​បញ្ហា​ច្រើន​ចំពោះ​មុខ​វិញ​។​ នៅ​​ថ្ងៃ​នេះ​ដែរ​ដោយសារ​ដួង​រាសី​ល្អប្រសើ​ម្ល៉ោះហើយ​បើ​ចង់​ប្រកប​ការងារ​តូចធំ​ឬ​ការងារ​ដែល​សំខាន់​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​ ​រីឯ​​បញ្ហា​​សេចក្តីស្នេហា​ប្រុស​ស្រី​នៅ​ថ្ងៃនេះ​ដែរ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​គួរសម​៕

រាសី​ល្អ​ជា​មធ្យម​។ ​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ហើយ​បានឱ្យដឹងថា​ក្នុង​ខែ​សីហា​នេះ​ដួង​រាសី​របស់​លោក​អ្នក​ល្អប្រសើរ ​ប៉ុន្តែ​ឆ្លង​ដល់​ខែក្រោយ​ដួង​រាសី​ធ្លាក់​មក​ត្រឹម​កម្រិត​មធ្យម​វិញ​។ ​ចំពោះ​នៅ​ថ្ងៃនេះ​វិញ​ទោះ​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​សន្សឹមៗ​កុំ​បំបោ​លហើយ​ត្រូវ​ឱ្យ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​គេ​ងាយ​បង្ក​ផល​លំបាក​ត្រូវ​រែកពន់​ណាស់​។ ​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ទាល់តែ​ខិតខំ​រក​បន្តិច​ទើប​អាច​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

រាសី​ស្រុតចុះ​។​ ការ​ប្រកបការងារ​ចាប់ផ្តើម​មាន​ការរាំងស្ទះ​និង​ធ្វើ​មិន​ទាន់​។​លោកអ្នក​ត្រូវ​ខិតខំ​ព្យាយាម​ពុះពារ​ការងារ​ច្រើន​ទើប​សម្រេច​ជោគជ័យ​ទៅរួច​។​ ក្រៅពី​នេះ​បញ្ហា​ប្រាក់កាស​ក៏​ងាយ​ហូរ​ធ្លាយ​ចេញ​ច្រើន​ជាង​ហូរ​ចូល​ផងដែរ​។ ​សម្រាប់​ថ្ងៃ​នេះ​វិញ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ថ្ងៃនេះ​ដែរ​មានដំណើរ​ថយ​ក្រោយ​ច្រើនជាង​ការ​រីក​លូត​លាស់​​ទៅ​មុខ​៕

រាសី​ខ្ពស់ត្រដែត​។ ​សម្រាប់​ថ្ងៃ​នេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​មាន​ជោគជ័យ​ជា​និច្ច​។ ​ក្រៅពីនេះ​ក៏​ជា​ឱ​កាស​​ល្អ​ក្នុង​ការស្វែងរក​ការងារ​ឬ​ធ្វើ​អ្វីមួយ​ព្រោះ​ផល​ល្អៗ​មាន​ច្រើន​ជាង​អាក្រក់​ជា​និច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ក៏​ជា​ឱកាសល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខ​របរ​​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តីចម្រុងចម្រើន​លូតលាស់​ទៅមុខ​គ្រាន់​ជា​ទី​កក់ក្តៅ​ផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ណែនាំ​ឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូវជា​ឱកាស​ល្អ​ប្រពៃ​បំផុត​៕

រាសី​ខ្ពស់ត្រដែត​។​ នៅសល់​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​នឹង​ឆ្លង​ផុត​ខែ​សីហា​ដែល​ជា​ខែ​ដួង​រាសី​អាក្រក់​សម្រាប់​លោក​អ្នក​ហើយ​។​ ក្នុង​ខែ​នេះ​លោក​អ្នក​ទទួល​រង​ព្យុះ​ភ្លៀង​យាយី​បន្តបន្ទាប់​ហើយ​អ្វីៗ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ហុច​ផល​ល្អៗ​មក​វិញ​ទៅ​កើត​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​​បើក​​​របរ​ថ្មី​ឬ​បណ្តាក់ទុន​ធ្វើ​អ្វីមួយ​មិន​ត្រូវ​ប្រថុយប្រថាន​ពេក​ឡើយ​ហើយ​ត្រូវតែ​ចង​ចាំ​ថា​ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ធ្វើ​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មក​វិញ​។​ សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា​ដូច្នេះ​ដែរ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us