
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីគាប់ប្រសើរដូចនេះបើសម្រេចចិត្តអ្វីក៏តែងផ្តល់ផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរការទិញចូលលក់ចេញមានសភាពគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕
រាសីល្អជាមធ្យម។ តាមក្បួនហោរាសាស្ត្រចិនបានឱ្យដឹងថាក្នុងសប្តាហ៍នេះថ្ងៃល្អរបស់លោកអ្នកនៅសល់ចំនួនមួយថ្ងៃឯថ្ងៃមិនល្អនៅសល់ចំនួនមួយថ្ងៃដូចគ្នា។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំ ព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះដូចនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អនោះក៏តាមយាយីច្រើនផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភហេងធំៗច្រើនបោលហួសនិងចាប់ពុំសូវជាប់ទេតែលាភតូចតាចមានហូរចូលហូរហែគ្រាន់បំពេញបំពង់ផងដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រទាំងប្រទើសព្រោះតែការចង់ចាញ់ឈ្នះគ្នានិងការប្រកែប្រកាន់ច្រើនរៀងៗខ្លួន៕
រាសីល្អជាមធ្យម។ តាមក្បួនហោរាសាស្ត្រចិនបានឱ្យដឹងថាក្នុងសប្តាហ៍នេះថ្ងៃល្អរបស់លោកអ្នកនៅសល់ចំនួនមួយថ្ងៃឯថ្ងៃមិនល្អនៅសល់ចំនួនមួយថ្ងៃដូចគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតោងមានការរវាសរវៃញាប់ដៃញាប់ជើងហើយពិសេសការប្រកបរបររយះពេលមធ្យមទើបហុចផ្លែផ្កាគួរជាទីពេញចិត្តមកវិញ។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហាកំលោះក្រមុំមានការខ្វាយខ្វល់ដោយសារតែការយកភាពប្រចែប្រច័ណ្ឌចំពោះគ្នាច្រើន៕

រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានជោគសិរីហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿននិងមានជោគជ័យជាសន្សឹមៗទៅមុខជានិច្ច។ អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជន បើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅគ្រាន់បើ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅផងដែរ។ ចំពោះគូស្នេហ៍កំលោះក្រមុំមានការជឿនលឿនទៅមុខដូចនេះ បើលោកអ្នកមានជម្លោះវិវាទហើយធ្វើការផ្សះផ្សាគ្នាជាការប្រពៃបំផុត៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមិនថាបញ្ហាការងារឬបញ្ហាប្រាក់កាសទេបើលោកអ្នកសម្រេចចិត្តធ្វើហើយតែងផ្តល់ផលល្អមកវិញជានិច្ច។ ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយគួររីករាយចិត្តទៀតផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះយីអ៊ុនលោកអ្នកពុំគាប់ប្រសើរទេម្ល៉ោះហើយបើទោះបីជួបបញ្ហាអ្វីក៏ដោយមិនអាចយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនបានទេព្រោះអាចជះឥទ្ធិពលណាមួយមកវិញដែលរកនឹកស្មានមិនដល់។ លោកអ្នកត្រូវធ្វើចិត្តឱ្យត្រជាក់ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយទើបប្រសើរហោង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការតោះតើយនិងនឿយណាយ ព្រោះតែការមិនសូវទុកចិត្តគ្នា៕
រាសីល្អជាមធ្យម។ តាមក្បួនហោរាសាស្ត្រចិនបានឱ្យដឹងថាក្នុងសប្តាហ៍នេះថ្ងៃល្អរបស់លោកអ្នកឆ្លងផុតអស់ហើយឯថ្ងៃឯថ្ងៃមិនល្អនៅសល់ចំនួនមួយថ្ងៃទៀត។ អ្នកប្រកបរបររកស៊ីជួញដូរយីអ៊ុនរបស់លោកអ្នកមិនសមដូចប្រកបប៉ុន្មានទេបើដូចនេះទោះធ្វើជំនួញទីជិតឆ្ងាយមិនត្រូវលោភលន់ចង់ចំណេញច្រើនឡើយ បើពុំនោះទេប្រយ័ត្នត្រូវមកដេកសោកស្តាយពេលត្រឡប់មកផ្ទះវិញដោយសារគ្មានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរទៅមុខយឺតពិសេសឱ្យប្រយ័ត្នអ្នកទីបីចូលមកកកូរកកាយកើតតែបញ្ហាចំពោះគ្នា៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗ ផងហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕
រាសីល្អជាមធ្យម។ ការប្រកបការងារនៅថ្ងៃនេះលោកអ្នកត្រូវចេះធ្វើគធ្វើថ្លង់ចំពោះមនុស្សនៅក្បែរខ្លួនខ្លះហើយមិនត្រូវយករឿងអ្នកដទៃដែលគ្មានប្រយោជន៍មកទុកដាក់ក្នុងខ្លួនច្រើននោះឡើយនាំកើតរឿងរាវតប់ប្រម៉ល់ឥតឈប់ឈរ។ អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់គ្រាន់ចាយវាយប៉ុណ្ណោះ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការអស់សង្ឃឹមដោយក្តីរុញរាច្រើនដោយសារម្នាក់ៗមិនសូវផ្តល់ការយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្មានឡើយ៕
រាសីល្អជាមធ្យម។ តាមក្បួនហោរាសាស្ត្រចិនបានឱ្យដឹងថាក្នុងសប្តាហ៍នេះថ្ងៃល្អរបស់លោកអ្នកនៅសល់ចំនួនមួយថ្ងៃឯថ្ងៃមិនល្អនៅសល់ចំនួនមួយថ្ងៃដូចគ្នា។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញរចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីកើតមានការថ្នាំងថ្នាក់និងចាប់កំហុសគ្នាច្រើនដូចនេះត្រូវចេះបំបាត់អារម្មណ៍ប្រកែប្រកាន់ចេញពីខ្លួនខ្លះទើបគ្មានបញ្ហាណាមួយចោទឡើងបន្តទៀត៕
រាសីល្អជាមធ្យម។ ឆ្លងចូលខែសីហានេះជាខែមិនល្អរបស់លោកអ្នកទេដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើលោកអ្នកចង់បើហាងថ្មីឬចេញធ្វើជំនួញថ្មីផ្លូវឆ្ងាយពុំសូវផ្តល់ផលល្អទេដូចនេះត្រូវចេះគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំពិសេសស្ត្រីមិនត្រូវបណ្តោយខ្លួនប្រាណមិនគិតនោះឡើយត្រូវចេះប្រកាន់ខ្ជាប់ប្រពៃណីផូរផង់បើពុំនោះទេលោកអ្នកពិតជាត្រូវរែកពន់កម្មក្រាស់នៅគ្រាខាងមុខជាក់ជាពុំខាន៕




































