Tuesday, May 21st

Last update10:16:07 PM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា

សេដ្ឋកិច្ច

សុបិន្ត​​អាក្រក់​​កើត​ឡើង​​ដោយ​សារ​អ្វី​?

​ការយល់​សុបិន្ត​តែងតែ​កើតឡើង​លើ​មនុស្ស​គ្រប់​គ្នា ស្ទើរ​រៀងរាល់ថ្ងៃ ប៉ុន្តែ​ពេលខ្លះ​យើង​អាច​ចងចាំ​សុបិន្ត​ទាំងនោះ​បាន និង​ពេលខ្លះ​មិន​ចងចាំ​សោះ​ក៏​មាន​។

បើ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នក​ចិត្តសាស្ត្រ​ជនជាតិ​ស្វីស​ដ៏​ល្បីល្បាញ​មួយ​រូប​លោក Carl Jung​បានបញ្ជាក់​ថា ការយល់​សុបិន្ត​កើត​ឡើង​ចេញ​ពី​សកម្មភាព​រប​ស់​មនុស្ស​ដែល​រស់នៅ​ប្រចាំថ្ងៃ​។

​ប្រសិន​បើ​លោក​អ្នក​សុបិន្ត​ល្អ ប្រាកដ​ណាស់ លោកអ្នក​នឹង​មាន​ភាព​ស្កប់ស្កល់​ក្នុង​ដំណេក ផ្ទុយទៅវិញ​បើ​សុបិន្ត​អាក្រក់​អាច​នឹង​ធ្វើអោយ​អ្នក​អស់កំលាំង និង មិនសូវ​ស្រួលខ្លួន​។ តើ​ហេតុអ្វី​បាន​ជា​មនុស្ស​យល់​សុបិន្ត​អាក្រក់​?

សុបិន្ត​អាក្រក់​មាន​ការប៉ះពាល់​ដល់​សុខភាព​ដែរឬទេ​? ចង់ដឹង​ពី​បញ្ហា​ទាំងនេះ​ឲ្យ​កាន់តែ​ច្បាស់សូម​ស្តាប់​សៅ វិសាល នៅក្នុង​នាទី​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​៖

សំលេងៈ

ទិន្នផល​​ម្រេច​​នៅ​​ខេត្ត​​កំពត​​ទាប​ជាង​​ការ​ព្យាករណ៍​​១៨%

​ម្រេច​ដែល​ទទួល​ឈ្មោះ​ល្បីល្បាញ​ផ្នែក​គុណភាព​នៅ​ខេត្ត​កំពត សម្រាប់​ឆ្នាំ​២០១៣​នេះ ទទួល​បាន​ទិន្នផល​ទាប​ជាង​ការ​ព្យាករ​ប្រមាណ​១៨ភាគរយ​។

នេះ ​គឺជា​ការធ្លាក់ចុះ​ជា​លើកទីមួយ​ហើយ គិត​ចាប់តាំងពី​ទទួលបាន​វិញ្ញាបនប័ត្រ​សម្គាល់​ភូមិសាស្ត្រ​ពី​ប្រទេស​បារាំង​ក្នុង​ឆ្នាំ២០១០មក​។​ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ ។

ការ​សែត​បាន​ស្រង​សម្តី មន្ត្រី​សមាគមន៍​លើកកម្ពស់​គុណភាព​ម្រេច​កំពតថា ទិន្នផល​ក្រោម​គោលដៅ​នេះ គឺ​បណ្តាលមកពី​បម្រែបម្រួល​អាកាសធាតុ​ដោយ​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​ធ្វើឲ្យ​ប្រភព​ទឹក​នៅ​តំបន់​នោះ​រីងស្ងួត គ្មាន​ទឹក​ស្រោចស្រព​ទេ ខណៈ​ម្រេច​កំពុងតែ​ប្រសូត្រ​ចេញ​ផ្លែផ្កា។

​លោក​ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​បាន​និយាយថា​ទិន្នផល​ឆ្នាំនេះ​ទទួល​បាន​ត្រឹម​២២​តោន​ប៉ុណ្ណោះ​ដែល​ទាប​ជាង​ការរំពឹងទុក​៥​តោន​និង​ទាប​ជាង​ទិន្នផល​កាលពី​ឆ្នាំមុន​ចំនួន​មួយ​តោន​ផងដែរ។​

​គួរបញ្ជាក់​ថា ទិន្នផល​ម្រេច​កំពត បាន​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ពី ៤​តោន​នៅ​ឆ្នាំ​២០០៨​ ដល់​៦​​តោន​ ​នៅ​ឆ្នាំ​២០០៩ ៨​តោន​ នៅ​ឆ្នាំ​២០១០​ ១៦​តោន ​នៅ​ឆ្នាំ​២០១១​ និង​២៣​តោន ​នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​នេះ​បាន​ត្រឹម​២២​តោន​។

យ៉ាងណាក្តី​សមាគមន៍​ម្រេច​មានក្តី​រំពឹងថា ទិន្នផល​ម្រេច​នឹង​កើនឡើង​ដល់​៥០​តោន​ត្រឹម​ឆ្នាំ​២០១៥​​ខាង​មុខ​នេះ។​(ដោយៈថា ថៃ)​

ក្រុមហ៊ុន​​កុំព្យូទ័រ​​របស់​​ចិន​​រំពឹង​ថា ​នឹង​ឈ្នះ​​ការ​ដេញ​ថ្លៃ​​លើ​ការ​ផ្គត់ផ្គង់​​កុំព្យួទ័រ​​ក្នុង​​ប្រទេស​ថៃ

​ក្រុមហ៊ុន Shenzhen Scope និង​ក្រុមហ៊ុន Yingtao of China របស់​ប្រទេស​ចិន​ត្រូវ​បាន​រំពឹងថា​នឹង​ឈ្នះ​ការដេញថ្លៃ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ផ្គត់ផ្គង់​កុំព្យូទ័រ​បន្ទះ​ស្តើង​ចំនួន​១,៦៣​លាន​គ្រឿង​ដែល​មាន​តម្លៃ​៤,៦១​ពាន់​លាន​បាត ក្រោម​គម្រោងសិស្ស​ម្នាក់​កុំព្យូទ័រ​មួយ​​ One Tablet per Child​។

គម្រោង​ដេញថ្លៃ​តាម​អ៊ីនធឺណិត​នេះគ្រោង​នឹង​ធ្វើឡើងនៅ​​ពាក់​កណ្តាល​​ខែ​មិថុនា​ខាង​​មុខ​​​​​នេះ។ នេះ​បើ​យោងតាម​ប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ក្នុង​គណៈ​កម្មការ​គម្រោង One Tablet per Child។

គណៈកម្មការ​នេះ​នឹង​ពិនិត្យមើល​ក្រុមហ៊ុន​ដេញថ្លៃ​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ នូវ​មុន​ពេល​រៀបចំ​ពិធី​ដេញថ្លៃ​តាម​អ៊ីនធឺណិត​នៅត្រឹម​ពាក់កណ្ដាល​ខែ​មិថុនា​ខាងមុខ។

ក្រុមហ៊ុន​ដេញថ្លៃ ដែល​មាន​សក្ដានុពលចំនួន​១០​​បាន​​សម្ដែង​ចំណាប់អារម្មណ៍​នៅ​ក្នុង​ការផ្គត់ផ្គង់​កុំព្យូទ័រ​បន្ទះ​ស្ដើង​១,៦៣​លាន​គ្រឿង​នេះ​ដើម្បី​ចែកជូន​ដល់​សិស្ស​សាលា​នៅ​ក្នុង​ប្រទេស​ថៃ​ប្រើប្រាស់​ម្នាក់​មួយ​គ្រឿង​៕(ដោយៈ​ថា ថៃ)

​កីឡាករ​​បាល់​ទាត់​ David Beckem​ ប្រកាស​​ចូល​និវត្តន៍​​ពី​ពិភព​​បាល់​ទាត់​

តារាបាល់ទាត់​អង់គ្លេស ​ដា​វីដ បេក​ខេម បាន​ប្រកាស​​ចូល​និវត្តន៍​​ពី​​កីឡា​ករ​​បាល់​ទាត់​​អាជីព​ហើយ បន្ទាប់​ពី​កីឡាក​រដ៍​ល្បីល្បាញ​រូបនេះ​បាន​ជួយ​អោយ​ក្រុម ប៉ា​រីស សែន​ជើ​ម៉ែន​Paris Saint Germain លើ​កពាន​លី​គ​កំពូល​របស់​បារាំង​។

​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ​នឹង​ព្យួរ​ស្បែកជើង​របស់គាត់ នៅត្រឹម​ដំណាច់​រដូវ​កាល​នេះ​ក្រោយ​ប្រឡូក​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​។​ ​កីឡាករ ដា​វីដ បេក​ខេម ដែល​មាន​វ័យ​៣៨​ឆ្នាំ គឺជា​កីឡាករ​អង់គ្លេស​តែ​ម្នាក់​គត់​ដែល​អាច​ឈ្នះ​ពាន​នៅ​៤​ប្រទេស​ផ្សេង​គ្នា​។​

រយៈពេល​ជាង​២០​ឆ្នាំកន្លងមក អតីត​កីឡាករ​ក្លិប មែន​ឆេស​ស្ទើ យូ​ណាយ​ធី​ត (Manchester United), រៀល​ម៉ា​ឌ្រី​ត​(Real Madrid), ក្លឹប​ឡូ​ស អែន​​ឆេ​ឡេស Los Angesles Galaxy និង​ក្លឹប​អេស៊ី ម៉ី​ឡាន​(AC Milan)​រូប​នេះ​​បាន​ឈ្នះ​​ពាន​​សរុប​​ចំនួន​​១៩​ក្នុងនោះ​ពានរង្វាន់​លី​ក​ចំនួន​១០​។

​តារាបាល់ទាត់​ល្បី​ខាង​រាង​សង្ហារ​រូបនេះ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​១១៥​ប្រកួត​ចាប់ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០៩​។ អ្វី​ដែល​គួរឲ្យ​កត់​សម្គាល់​​គឺ ​បេក​ខេម Beckham ជា​កីឡាករ​អង់គ្លេស​ទីមួយ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​វើល​ខា​ប់​World Cup ៣​ដង​ជាប់ៗ​​គ្នា​ពោល​គឺ​ក្នុង​ឆ្នាំ​១៩៩៨, ២០០២ ​និង​២០០៦៕

សេដ្ឋកិច្ច​​ជប៉ុន​​កើន​០.៩​​ភាគរយ​​នៃ​ត្រីមាស​​ទី​មួយ​ក្រោម​ការ​ដឹកនាំ​​របស់​​នាយក​រដ្ឋ​មន្ត្រី​ថ្មី

​ប្រទេស​ជប៉ុន​ដែល​ជាម​ហា​អំណាច​សេដ្ឋកិច្ច​ទី​បី​ក្នុង​ពិភពលោក​នោះ​បាន​ទទួល​កំណើន​សេដ្ឋកិច្ច​០.៩​ភាគរយ​សំរាប់​ត្រីមាស​ដើមឆ្នាំ​២០១៣​នេះ​។

អ្នកវិភាគ​សេដ្ឋកិច្ច​ជប៉ុន​បាន​និយាយថា កំណើនសេដ្ឋកិច្ច​០.៩​ភាគរយ​នៃ​ត្រីមាស​ដើមឆ្នាំ​២០១៣​នេះ​គឺ ជា​​អត្រា​​គួរ​អោយ​កត់​សម្គាល់​ និង​​ជា​​ដំណឹង​​ល្អ​​សំរាប់​​លោក​ Shinzo Abe ដែល​បាន​ព្យាយាម​ជំរុញ​អោយមាន​សន្ទុះ សេដ្ឋកិច្ច​ក្នុងស្រុក​ចាប់តាំងពី​លោក​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​មក​។

លោកនាយក​រដ្ឋមន្ត្រី​ថ្មី​ជប៉ុន​Shinzo Abe​ក៏​បាន​ដាក់​សម្ពាធ​អោយ​ធនាគារ​ជប៉ុន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ខ្លួន​ផង​ដែរ ដើម្បី​ជួយ​លើកស្ទួយ​ដល់​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​។​

លោក Hideki Matsumura​អ្នកវិភាគ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជប៉ុន​បាន​និយាយថា សេដ្ឋកិច្ច​ជប៉ុន​ក៏​នឹង​មាន​សន្ទុះ​កើនឡើង​បន្ត​ទៅមុខ​ទៀត​ដែរ។​

​គួរ​រំលឹក​ថា​សេដ្ឋកិច្ច​ជប៉ុន​មាន​ការថយចុះ​ក្នុង​រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១២ ពោល​គឺ ពី​ខែ​មេសា​ដល់​ខែ​កញ្ញា​។

ប៉ុន្តែ​យ៉ាងណាក្តី​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​បាន​ចាប់ផ្តើម​ងើប​ឡើងវិញ​០.៣​ភាគរយ​ចាប់ពី​ខែតុលា​ដល់​ខែ​ធ្នូ​៕

ការទិញ​​បង់​​រំ​លោះ​​បាន​ហក់​​ឡើង​​ខ្ពស់​​សម្រាប់​​ត្រីមាស​​ទី​មួយ​​ឆ្នាំ​នេះ​

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ៊ី​អន​កម្ពុជា បានបង្ហាញ​របាយការណ៍​ថា​ការលក់​ឧបករណ៍ អេឡិចត្រូនិច និង​ម៉ូតូ​តាមរយៈ​ការបង់​រំ​លោះ សម្រាប់​ត្រីមាស​ទី​១​ឆ្នាំ​២០​១៣​​នេះ​​ បាន​កើនឡើង​ដល់​ទៅ​ជាង​៧០០% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១២​កន្លងទៅ​។ ​នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ការ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​នៅថ្ងៃនេះ​។​

​លោក​ Daisuke Maeda នាយក​គ្រប់គ្រង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ៊ី​អន​ បាន​ថ្លែង​ទៅកាន់​កាសែត​នេះ​ថា សម្រាប់​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៣​នេះ​អ៊ី​អន បាន​ផ្ដល់​កម្ចី​២,៥​លាន​ដុល្លា ហើយ​មាន​អតិថិជន​ថ្មី​ចំនួន​៥​ពាន់​នាក់​។

​លោក​បាន​បន្ដថា ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​និង​កុំព្យូទ័រ ក៏​បាន​នឹង​កំពុងតែ​មាន​ការពេញនិយម​បំផុត​បន្ទាប់​ពី​ម៉ូតូ​ផងដែរ។

លោក​នាយក​គ្រប់គ្រង​អ៊ី​អន ក៏​បាន​បញ្ជាក់​ដែរ​ថា អតិថិជន​អាច​ទៅ​ទិញ​ទំនិញ​នៅ​តាម​ហាង​លក់​គ្រឿង​អគ្គីសនី ឬ​ហាង​ម៉ូតូ​ណា​ដែល​បាន​សហការ​ជាមួយ​អ៊ី​អន​ហើយ​ការបង់​រំលស់​ប្រចាំខែ​គឺ​មាន​​អត្រា​ការប្រាក់​ប្រហែល​១.៩​ភាគរយ​៕

​កម្ពុជា​​បាន​​ចំណាយ​​ទឹកប្រាក់​​ជិត​​១០​​លាន​ដុល្លា​ ​ដើម្បី​នាំ​​ចូល​​គ្រឿង​សម្អាង​​ពី​បរទេស​

ប្រទេស​កម្ពុជា​បាន​ចំណាយ​ទឹកប្រាក់​ជិត​១០​លាន​ដុល្លា ដើម្បី​នាំ​ចូល​គ្រឿងសម្អាង​ពី​បរទេស​​​នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៣​នេះ ពោល​គឺ​កើនឡើង​ប្រមាណ​១៣០​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​របាយការណ៍​នាំ​ចូល​របស់​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញថា​ការ​នាំចូល​គ្រឿងសម្អាង​របស់​កម្ពុជា​ពី​បរទេស​នៅ​ត្រឹម​រយៈពេល​បី​ខែ​ឆ្នាំ​មុន​មាន​ទឹកប្រាក់​សរុប​ប្រ​មាណ​៤,៣លាន​ដុល្លារ​។

​អ្នកជំនាញ​ខាង​ឧស្សាហកម្ម​កែ​សម្ផស្ស​ឲ្យដឹង​ថា​ការកើនឡើង​នេះ​កំពុង​ឆ្លុះបញ្ចាំង​ពី​កំណើន​តម្រូវការ​ផ្នែក​កែ​សម្ផស្ស​និង​ការរីកចម្រើន​ខាង​ផ្នែក​នេះ​។

នា​ពេល​​បច្ចុប្បន្ន​នេះ ប្រជាជន​កម្ពុជា​បាន​នឹង​ង​កំពុង​ទទួលយក​របៀប​នៃ​ការ​តុបតែង​ខ្លួន​បែប​ស៊ីវិល័យ តាម​ពួក​លោក​ខាងលិច​អាស៊ី​និង​ជាពិសេស​ស្ទីល​បែប​កូរ៉េ​ដែល​កំពុងតែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ប្រជាជន​​ជា​ពិសេស​​យុវវ័យ​​តែ​ម្តង។​

​អ្នកស្រី ស៊ីម សុវណ្ណ​រតនា នាយិកា​មជ្ឈមណ្ឌល​កែ​សម្ផស្ស EL Skin & Wellness បានឲ្យដឹងថា​យុវវ័យ​​កាន់​តែ​ច្រើន​​ហ៊ាន​​ចំណាយ​​លុយ​ ​ដើម្បី​​ទទួល​​បាន​​ភាព​​ស្រស់​ស្អាត​។​

អ្នកស្រី​បន្ត​ថា​មិនមែន​មាន​តែ​អតិថិជន​ជា​នារី​ប៉ុណ្ណោះ​ទេ សូម្បី​តែ​អតិថិជន​ជា​បុរស ក៏​មាន​ការកើនឡើង​ដែរ​ក្នុង​ការទទួលយក​នូវ​សេវា​ថែរក្សា​សម្ផស្ស​​នាពេល​បច្ចុប្បន្ន​នេះ​។ គួរបញ្ជាក់​ថា មុខរបរ​កែ​សម្ផស្ស​បាន​ចាប់ផ្តើម​រីក​ដុះដាល​នៅ​កម្ពុជា​ក្នុងអំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០៕

ទំហំ​​ពាណិជ្ជ​កម្ម​​កម្ពុជា​-​ជប៉ុន​​កើន​ឡើង​​១៤% ​នៅក្នុង​​ត្រីមាស​​ទីមួយ

យោងតាម​ទីភ្នាក់ងារ​សារព៌​មាន​ស៊ីន​ហ៊ បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​ខែ​ឧសភា​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ជប៉ុន​កើនឡើង​ដល់​១៨០​លាន​ដុល្លា​អាមេរិក​នៅត្រឹម​ត្រី​មាស​ទីមួយ​នៃ​ឆ្នាំ​២០១៣​នេះ​។

ចំនួន​នេះ បាន​កើនឡើង​១៤%​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ដែល​មាន​ទឹកប្រាក់​១៥៨​លាន​ដុល្លា​អាមេរិក​។ នេះ​បើ​យោងតាម​របាយការណ៍​អង្គការ​ពាណិជ្ជ កម្ម​ខាង​ក្រៅ​របស់​ជប៉ុន ហៅ​កាត់​ថា Jetro បានបង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។

គួរបញ្ជាក់​ថា កំឡុងពេល​ខែ​មករា​រហូតដល់​ខែ​មិនា​ឆ្នាំនេះ ការនាំ​ចូល​របស់​កម្ពុ​ជាទៅកាន់​ប្រទេស​ជប៉ុន គឺ​មាន​តម្លៃ​ប្រហែល​១២៨​លាន់​ដុល្លា​អាមេរិក កើន​ឡើង​​២៤% ធៀប​នឹង​ឆ្នាំទៅ​មាន​ត្រឹមតែ​១០៣​លាន​ដុល្លា​អាមេរិក​។

ដោយឡែក​ការនាំ​ចូល​របស់​ជប៉ុន​មក​កាន់​កម្ពុជា​វិញ​មានតម្លៃ​ត្រឹម ​៥២​លាន់​ដុល្លា​អាមេរិក​ធ្លាក់ចុះ​​៥%​​ធៀប​​នឹង​​ឆ្នាំ​ទៅ​ដោយ​មាន​ទឹកប្រាក់​ត្រឹម​៥៥លាន​ដុល្លា​។

រីឯ​ផលិតផល​ដែល​កម្ពុជា​បញ្ជួន​ចូល​ជប៉ុន​មានដូចជា សម្លៀក​បំពាក់​ស្បែក ជើង​ត្រី និង​គ្រឿង​សមុទ្រ ចំណែក​ជប៉ុន​វិញ​បញ្ជួន​ចូល​កម្ពុជា​មានដូចជា ម៉ាស៊ីន​គ្រឿង​ចក្រ រថយន្ត ឧបករណ៍​អេឡិចត្រូនិច សម្ភារៈ​សំណង់ និង​ឱសថ រូ​ម​ទាំង​គ្រឿងសំអិតសំអាង​រាង្គ​កាយ​ជា​ដើម​។​

​ជា​ការគត់សម្គាល់​ជប៉ុន គឺជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ធំ​ផុត​មក​លើ​ប្រទេស​កម្ពុជា ក៏ប៉ុន្តែទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​កម្រិត​​ទាប​​នៅ​ឡើយ​៕

​ការលក់​​រាយ​​របស់​​ប្រទេស​​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​០,១​ភាគរយ​​ប៉ុណ្ណោះ​

​វិស័យ​លក់រាយ​របស់​ក្រុមហ៊ុន​លក់រាយ​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ​គឺ ​០,១%​ក៏​ប៉ុន្តែ​យ៉ាងណាក្តី កាលពី​ខែ​មេសា​កន្លង​ទៅ​វា​បាន​ជួយ​​កាត់បន្ថយ​កង្វល់​ពី​ការធ្លាក់​​ចុះ​​ការ​ចំណាយ​​លើ​​ទំនិញ​ប្រើ​ប្រាស់​​ដែល​​នឹង​​រារាំង​​ដល់​​សេដ្ឋ​កិច្ច​​ដែរ​។​

តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា​កំណើន​លក់រាយ​០,១​ភាគរយ​នេះ​បាន​កើតមាន​ឡើង​បន្ទាប់ពី​ធ្លាក់ចុះ​០,៥​​ភាគរយ​កាលពី​ខែ​មីនា​។​ ការ​ព្យាករ​ជា​មធ្យម​នៅក្នុង​ការអង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បានឲ្យដឹងថា ការលក់​រាយ​បាន​ធ្លាក់ចុះ​០,៣​ភាគរយ​។​

លោក Michael Moran ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន Daiwa Capital Markets America Inc​នៅក្នុង​ទីក្រុង​ញូវយ៉ក​បាន​ថ្លែងថា​អតិថិជន​កំពុង​មាន​សកម្មភាព​ក្នុង​ការចំណាយ​និង​ផ្ដល់​ការគាំទ្រ​ដល់​សេដ្ឋកិច្ច។

ការ​ស្ទុះ​ងើប​ឡើងវិញ​នៃ​ការលក់​នេះ បានបង្ហាញ​ថា​ផល​ប៉ះពាល់​លើ​ការចំណាយ​របស់​អតិថិជន​ដែល​បណ្តាល​មកពី​ការដំឡើង​ពន្ធ​ប្រាក់បៀវត្សរ៍​នឹង​កើត​មាន​ឡើង​​បណ្តោះ​អាសន្ន​ជា​ការបង្ហាញ​ឲ្យឃើញ​ថា​ការព្យាករពី​កំណើនសេដ្ឋកិច្ច​នឹង​កើតមាន​បន្ទាប់​ពី​ធ្លាក់ចុះ​នៅ​ត្រីមាស​ទី​ពីរ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us