Saturday, May 25th

Last update09:01:07 PM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា

សេដ្ឋកិច្ច

​ពិធី​​សម្ពោធ​អាគារ​​ការិយាល័យ​​ថី្ម​សាខា​​ខេត្ត​​តាកែវ​

កាល​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំង​២០១៣ ​ហត្ថា​កសិករ លីមីត​ធី​ត គឺ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​តែមួយគត់ ដែល​ឈាន​មុន​គេ​នៅ​កម្ពុជា​ក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ដូចជា ខ្ចី​ប្រាក់ សន្សំ​ប្រាក់ ផ្ទេរប្រាក់ និង សេវា​អេ​ធី​អឹម​​តាម​តំរូវការ​។

គិត​មកដល់ពេលនេះ ហត្ថា​កសិករ លីមីត​ធី​ត បាន​ធ្វើ​ប្រតិបត្តិការ​អស់​រយះពេល​១៩​ឆ្នាំ​​មកហើយ ប្រកប​ដោយ​ភាព​ទំនុក​ទុកចិត្ត និង​ជំនឿ​ជាក់​ពី​សំណាក់​អតិថិជន​គ្រប់ទិសទី​ទាំង​ជនបទ និង​ទីក្រុង​។​

​អគារ​ការិយាល័យ​ថ្មី សាខា​ខេត្ត​ខេត្តតាកែវ របស់​ហត្ថា​កសិករ លីមីត​ធី​ត បាន​ប្រារព្ធ​ពិធី​សម្ពោដ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣ វេលា​ម៉ោង​១៥: 00​នាទី​រសៀល​។ ការិយាល័យ​ខេត្តតាកែវ​នេះ​មាន​អាសយដ្ឋាន​ចាស់​សិ្ថត​នៅ​ភូមិ​៣ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។

ដោយ​មាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​គ្រប់ទិសទី​ក្នុង​ខេត្ត​តាកែវ​ទាំងមូល ក៏ដូចជា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ធ្វើឲ្យ​ហត្ថា​កសិករ លីមីត​ធី​ត ពង្រីក​និង​សាងសង់​ការិយា​ល័យ​ប្រតិបត្តិការ​របស់​ខ្លួន​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​។

ការិយាល័យ​ថី្ម​របស់ ហត្ថា​កសិករ លីមីត​ធី​ត មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ឡូរី សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ (​ក្បែរ​វិមាន​ឯករាជ​ខេត្តតាកែវ​)។ ការិយាល័យ​ថ្មី​នេះ​បាន​​សាងសង់​ឡើង​តាម​បទដ្ឋាន​ស្តង់ដាររបស់​ហត្ថា​កសិករ លីមីត​ធី​ត ដោយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​សុវត្ថិភាព សន្តិសុខ ព្រមទាំង​មាន​ទីកន្លែង​សំរាប់​បំរើ អតិថិជន ធំ​ទូលាយ​ប្រកប​ដោយ​ផាសុខភាព​។

នេះ​ជា​ព្រិត្តិការណ៍ដ៏​វិសេសវិសាល​មួយ​សំរាប់​ហត្ថា​កសិករ លីមីត​ធី​ត ការិយាល័យ​សាខា​ខេត្ត​តាកែវ ដែល​បាន​បង្ហាញ​អំពី​ភាពរឹងមាំ​ជាមួយនឹង​ការវិវឌ្ឍ​ឥតឈប់ឈរ​ក្នុង​ការបម្រើ​សេវា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​ប្រកប​ដោយ​សុវត្ថិភាព និង​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន​របស់ខ្លួន។

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ លោកស្រី ជា សិរី អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ អគ្គ​ទេ​សា​ពិ​បាល​ធនាគារជាតិ​នៃ​កម្ពុជា​។ ឯកឧត្តម ស្រី បេន អភិបាលខេត្ត​តាកែវ​, ប្រធាន​អគ្គនាយក អគ្គនាយករង ប្រធាន​-​អនុប្រធាន នាយកដ្ឋាន ព្រម​ទាំ​​ង​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់​របស់​ហត្ថា​កសិករ លីមីត​ធី​ត ព្រមទាំង​អតិថិជន និង​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ទៀត ដែល​បាន​ចូលរួម​អបអរសាទរ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​​ប្រើ​ប្រាស់​​នូវ​អគារ​ស្តង់ដារ​នេះ​។​

លោក​ហួត អៀង​តុង ប្រធាន​អគ្គនាយក​ហត្ថា​កសិករ លីមីត​ធី​ត បាន​មាន​ប្រសា​ស​ន៏​ថា ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង ចំពោះ​សំណង់​អគារ​ស្តង់ដារ​ការិយាល័យ​សាខា​​ខេត្ត​តាកែវ ដែល​អគារ​នេះ​ត្រូវបាន​រៀបចំ​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព សន្តិសុខ និង​មាន​កន្លែង បម្រើ​អតិថិជន​ធំ​ទូលាយ​ប្រកប​ដោយ​ផាសុខភាព​ដែល​ទាំងនេះ​ជា​តម្រូវ​ការ​​របស់​អតិថិជន ដែល​ពួកគាត់​តែងតែ​គិតគូ​ពី​សុវត្ថិភាព​ប្រាក់​បញ្ញើ​របស់គាត់​។

បច្ចុប្បន្ននេះ ហត្ថា​កសិករ មាន​បណ្ដាញ​ប្រតិ​បត្ដិការនៅ​ទូទាំង ​២៤​ខេត្ត​-​រាជធានី នៃ​ប្រទេស​កម្ពុជា ជាមួយនឹង​ការិយាល័យ​ចំនួន​១២៤​កន្លែង និង​បុគ្គលិក​ចំនួន ១,២៧៨​​នាក់ និង មាន​ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ១២៧​លាន​ដុល្លារ​អាមេរិក និង​មាន​ភាគទុនិ​ក​រឹងមាំ​មកពី​ក្រៅ​ប្រទេស​ជា​ច្រើន​ដូចជា ប្រទេសន័​រវេ ហូ​ឡង់ បារាំង និង​ស្វីស​។

គិត​មក​ទល់​នឹង​ពេលនេះ ហត្ថា​កសិករ បាន​ផ្ដល់​ឥណទាន​សរុប​ចំនួន​ជាង​១០៧​លាន​ដុល្លារ ដល់​អតិថិជន​ចំនួន ៧៤,៧៣៩​នាក់ រីឯ​អតិថិជន​ដាក់​ប្រាក់​សន្សំ​មាន​ចំនួន​ជិត ១១១,០០០​នាក់ ជាមួយនឹង​សមតុល្យ​ប្រាក់​បញ្ញើ​ចំនួន​ជិត​៤៩​លាន​ដុល្លារ​អាមេរិក​។

​លោកស្រី ជា សិរី អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ជា ចាន់តូ អគ្គ​ទេសា​ភិបាល​ធនាគារជាតិ​​នៃ​​កម្ពុជា​បាន​ថ្លែង​កោត​សរ​សើរ​​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត ក្នុង​ការ​បន្ត​ពង្រីក​បណ្តាញ​ការិយាល័យ​ស្តង់ដារ របស់​ខ្លួន​ចូល​ជ្រៅ​ដល់​គ្រប់​ទីកន្លែង​ទាំង​នៅ​ប្រជុំជន និង ជនបទ​ដាច់ស្រយាល ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​ទាំងអស់​របស់​ខ្លួន​ក្នុង​ប្រតិបត្តិការ ហិរញ្ញវត្ថុ ឈាន​មុខ​គេ​នៅ​កម្ពុជា​ក៏ដូចជា ការកាត់បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជាជន​ស្រប​តាម​យុទ្ឋសាស្ត្រ​ចតុកោណ​ជំហាន​ទី​២ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។

ឆ្លៀត​ក្នុង​ឳ​កាល​នោះ​ដែរ លោក​ស្រី​បាន​សម្តែង​អំណរ​សាទរ​ចំពោះ​ការ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​សេវា អេ​ធី​អឹម ដែល​បំពាក់​ដោយ​បច្ចេកវិជ្ជា​ដ៏​ទំនើប​ជូន​ដល់​ពលរដ្ឋ​ខេត្ត​​តាកែវ​ទាំងមូល​ក៏​ដូចជា​ពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​ក្នុង​ពិធី​ដ៏​មហា​ឧឡារិ​កនោះ ឯកឧត្តម ស្រី បេន អភិបាលខេត្ត​តាកែវ​បាន​កត់សម្គាល់​ថា ក្នុងនាម​រូប​ខ្ញុំ​ផ្ទាល់​តំណាង​ឲ្យ​អាជ្ញាធរ​ខេត្ត​តាកែវ ខ្ញុំ​សូម​សំដែង​ការអបអរ​សាទរ និង​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ ហត្ថា​កសិករ លីមីត​ធី​ត និង​ស្វាគមន៍​នូវ​ដំណើរការ​វិវឌ្ឍន៍​របស់ ហត្ថា​កសិករ សាខា​តាកែវ​នេះ។

ខ្ញុំ​គិតថា ការរីកចម្រើន និង​ការអភិវឌ្ឍន៍​របស់​ហត្ថា​កសិករ​សាខា​តាកែវ ពិតជា​ផ្តល់​អត្ថប្រយោជន៍យ៉ាងច្រើន​ចំពោះ​ប្រជាពលរដ្ឋ និង​អ្នក​ធុរកិច្ច​ក្នុង​ខេត្ត​តាកែវ ដោយ​ទទួល​បាន​នូវ​ប្រភព​ធនធាន​ហិរញ្ញវត្ថុ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​​ទៀត​ ដែល​ជា​កត្តា​ដ៏​គន្លឹះ​ក្នុង​ការចូលរួម​បង្កើត​ឲ្យមាន​ការងារ​ប្រភព​ចំណូល និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កម្រិត​ជីវភាពរ​បស់​ប្រជាពលរដ្ឋ​នៅក្នុង ខេត្តតាកែវ​ ជាពិសេស​អាច​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ដ៏​ប្រថុយប្រថាន របស់​ប្រជាពលរដ្ឋ​។

​សូមបញ្ជាក់​ថា​៖ ទៅ​ពេល​បញ្ចប់​នៃ​កម្ម​ពី​ធី​ដ៏​អស្ចារ្យ​នេះ ក៏​មាន​ការចាប់​រង្វាន់​ជា​ប្រភេទ​កាត​អេ​ធី​អឹម​ដែល​មាន​ទឹកប្រាក់​ស្រាប់​យ៉ាងច្រើន​សន្ឋឹក​សន្ឋាប់ ជូន​ដល់​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​។​(​ហត្ថា​កសិករ កាន់តែ​ទុកចិត្ត កាន់តែ​ចំរើន​!)

​អាមេរិក​​ដាក់ទណ្ឌ​កម្ម​​សេដ្ឋកិច្ច​​អ៊ីរ៉ង​​ជាថ្មី​មុន​ពេល​​កិច្ចពិភាក្សា​​ចាប់ផ្តើម​

​សហរដ្ឋអាមេរិក​បាន​បន្ត​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង និង​ប្រពន្ធ័​ផ្សព្វផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង​ជាថ្មីទៀត ដើម្បី​ជា​ការឆ្លើយតប​ទៅនឹង​ការ​រឹងទទឹង​បន្ត​ផែនការ​កម្មវិធី​នុយក្លេ​អ៊ែរ​​នោះ​។

គួរបញ្ជាក់​ថា ប្រាក់​ចំណូល​​បាន​​មក​​ពី​វិស័យ​ប្រេង​របស់​អ៊ីរ៉ង​កាលពី​ខែ​មុន គឺ​បាន​ថយចុះ​យ៉ាង​ច្រើន​ដោយសារតែ​ទណ្ឌកម្ម​របស់​បណ្តា​ប្រទេស​មហាអំណាច​។

​ការដាក់ទណ្ឌកម្ម​ជាថ្មី​នេះ ជា​ការ​ធ្វើ​ឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ីរ៉ង​ដែល​ជំនះ​ក្នុង​ការបន្ត​ចំរាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ដែល​ជា​ការធ្វើ​ឡើង​ដើម្បី​អភិវ​ឌ្ឍ​ន៏​កម្មវិធី​នុយក្លេអ៊ែ​រ​។

តែ​វា​ក៏​មិនមែន​ជា​ទណ្ឌកម្ម​ចុងក្រោយ​នោះទេ ពោល​អាមេរិក នឹង​បន្ត​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នេះ​ទៀត ក្នុងករណី​ដែល​អ៊ីរ៉ង​មិន​ព្រម​តាម​សំណើរ​របស់​អន្តរជាតិ​។ ហើយ​​ចំពោះ​បញ្ហា​រំលោភ​សិទ្ធមនុស្ស​ដ៏​ខ្លាំង​ខ្លាំរ​បស់រ​ដ្ឋ​អ៊ីស្លាម​មួយ​នេះ​ក៏​ជា​មុខសញ្ញា​នៃ​ការដាក់ទណ្ឌកម្ម​ផ្សេង​ទៀត​ផង​ដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​ថា របស់​មន្ត្រី​រតន​គារ​របស់​អាមេរិក​។

​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក ដែល​ដាក់​ទៅលើ​វិស័យ​ប្រេង និង ហិរញ្ញវត្ថុ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អ៊ីរ៉ង​នេះ គឺជា​សារ​ក្រើនរំលឹក​មួយ មុនពេល​ដែល​កិច្ច​ច​ចារ​ជា​ថ្មី​អំពី​បញ្ហា​នុយក្លេអ៊ែរ រវាង​ប្រទេស​មហាអំណាច​ទាំង​៥​បូក​១ ឬ P5​+1​ជាមួយនឹង​អ៊ីរ៉ង គ្រោង​នឹង​ចាប់ផ្តើម​នា​ពេល​ឆាប់ៗ​នេះ ថា​ប្រសិនបើ​អ៊ីរ៉ង​នៅតែ​មិន​ព្រម​បន្ទន់ឥរិយាបទ​ទេ​នោះ​​ប្រទេស​មួយ​នេះ​នឹង​ប្រឈម​បញ្ហា​ខាត់​បង់​យ៉ាងធ្ងន់ធ្ងរ​ជា​ទីបំផុត​។

នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ អនុ​ប្រធានាធិបតី​របស់​អាមេរិក លោក Joe Biden បាន​បង្ហាញ់​ពី​គោលបំណង​ក្នុង​ការបើក​កិច្ច​ច​ចារ​ទ្វេភាគី​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង​ទាក់ទង​នឹង​បញ្ហា​នុយក្លេអ៊ែរ​ផងដែរ ដោយសារ​តែ​កិច្ច​ចា​ចារ​ជាច្រើន​ដែល​ធ្វើឡើង​ជា​លក្ខណៈ​ពហុភាគី​តែងតែ​បរាជ័យ​ម្តង​ហើយ​ម្តងទៀត​។

ចំពោះ​បញ្ហា​នេះ អ៊ីរ៉ង​ក៏​បាន​បញ្ជាក់​ដែរ​ថា ខ្លួន​ក៏​ស្វាគ​ម​ន៏​ចំពោះ​កិច្ច​ច​ចារ​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​អាមេរិក​ផងដែរ តែ​ត្រូវ​តែ​ធ្វើឡើង​ក្នុង​ន័យ​ដោះស្រាយ​បញ្ហា​ដោយ​ពិតប្រាកដ​មែន និង ប្រកប​ដោយ​ភាព​យុត្តិធម៏​។​

​គួរបញ្ជាក់​ថា ប្រទេស​អ៊ីរ៉ង​ធ្លាប់​ទទួលរង​នូវ​ការដាក់ទណ្ឌកម្ម​ពី​សំណាក់​សហគម​ន៏​អន្តរជាតិ​ជា​ច្រើនលើក​ច្រើនសារ​រួចទៅហើយ ដែល​ធ្វើឲ្យ​ប្រទេស​មួយ​នេះ​ជួបប្រទះ​នូវ​​វិបត្តិ​យ៉ាង​ធ្ងន់ធ្ង​រ​។ ​តែ​យ៉ាងណាក៏ដោយ ប្រទេស​អ៊ីរ៉ង​ធ្លាប់បាន​អះអាង​ថា ខ្លួន​នឹង​មិន​ព្រម​បោះ​បង់ការ​ចំរាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​នោះទេ បើទោះបីជា​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​យ៉ាងណាក៏ដោយ​។​(​ដោយ អ៊ុន រស្មី​)

​ក្រុមហ៊ុន​ ​Total​ របស់​​បារាំង​​ពន្យា​ពេល​​រុករក​ប្រេង​​នៅ​តំបន់​​ត្រួត​ស៊ីគ្នា​

​នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី​បារាំង និង​នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា​​សម្តេច ​ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣​ខែ​កុម្ភៈ​ភាគី​ទាំងពីរ​បាន​លើកឡើង​ពី​ការរុករក​ប្រេង​របស់​ក្រុមហ៊ុន Total នៅ​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​រវាង​កម្ពុជា​-​ថៃ​។

សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានលើកឡើង​ថា ការពិភាក្សា​អំពី​បញ្ហា​រុករក​ប្រេង​វា​មាន​ដំណើរការ​ទៅ​មុខ​ហើយ ក៏​ប៉ុន្តែ​នៅ​រង​ចាំតែ​ការ​ដោះស្រាយ​ជាមួយ​រដ្ឋា​ភិបាល​ថៃ​ប៉ុណ្ណោះ​។ ដូច្នេះ​ការរុករក​ប្រេង​របស់​ក្រុមហ៊ុន Total របស់​បារាំង​ត្រូវ​ពន្យា​ពេល​មួយរយៈ​សិន​។

ការប្រកាស​បែប​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក​ឯកអគ្គ​រដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា ជាមួយនឹង​ក្រុម​អ្នកការ​សែត​ជាតិ និង អន្តរជាតិ នៅ​ស្ថានទូត​បារាំង​កាលពី​ព្រឹក​មិញ​នេះ​។​

សូមបញ្ជាក់​ថា តំបន់​ត្រួតស៊ីគ្នា ដែល​លាតសន្ធឹង​ប្រវែង​ប្រហែល ២៧ ០០០ គីឡូ​ជា​តំបន់​ស្តុក​ប្រេង និង​ឧស្ម័ន​ដ៏​ច្រើន​ប៉ុន្តែ​នៅ​មិនទាន់​មាន​ការរុករក​នៅឡើយ​ទេ​អស់​រយៈពេល​១​ទសវត្សរ៍​មក​ហើយ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ​ស្តីពី​ការរួម​គ្នា​រុករក​ប្រេង​នៅក្នុង​តំបន់​នោះ​។​

តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​មាន​ស្តុក​ឧស្ម័ន​ធម្មជាតិ​ប្រហែល ១១​ពាន់​ពាន់​លាន​គូប​និង​បរិមាណ​ប្រេង​ដែល​មិនដឹង​ប្រាកដ​ជា​ច្រើន​ទៀត​។​ យ៉ាងណា​ក៏​ដោយ​បន្ទាប់ពី​ជោគ​ជ័យ​​របស់​លោកស្រី យី​ង ឡាក់​ ដែល​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា​ឆ្នាំ ២០១១ កន្លង​ទៅ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​សុទិដ្ឋិនិយម​ថា​បញ្ហា​នេះ​អាច​នឹង​ដោះស្រាយ​បាន​។​

​គួរកត់សម្គាល់​ថា មកទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ចំនួន​២៤​ហើយ​ដែល​រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ស្វែង​រក​ធនធាន​ប្រេងកាត និង​ឧស្ម័ន​។

ក្រុមហ៊ុន​សំខាន់ៗ មាន​ដូចជា​ក្រុមហ៊ុន Total​ របស់​បារាំង​, Chevron​របស់ អាមេរិក​, Mitsui Oil Exploration Company របស់​ជប៉ុន​និង Petrovietnam ​របស់​វៀតណាម​ជា​ដើម​៕(ដោយៈ​ជា ធីរិទ្ធ)​

​ក្រសួង​​សេដ្ឋកិច្ច​​បើក​កិច្ច​ប្រជុំ​​ពី​ការ​កំណត់​​បញ្ជី​​សេវា​​សាធារណៈ​​និង​​បង្កាន់​ដៃ​បង់​ប្រាក់​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៣​នេះ ​បាន​រៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​ផ្សព្វផ្សាយ​ពី​ការដាក់​អោយ​អនុវត្ត​ប្រកាស​រួម ស្តីពី​ការផ្តល់​សេវា​សាធា​រណៈ និង​អនុវត្ត​ការប្រើប្រាស់​បង្កាន់ដៃ​បង់ប្រាក់​។

កិច្ចប្រជុំ​នោះ​បាន​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​គាត​ ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​​សេដ្ឋ​កិច្ច​ និង​​ហិរញ្ញវត្ថុ​ និង​លោក​​ទេស​រដ្ឋមន្ត្រី​ឱម យ៉ីន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នោះ មាន​គោលបំណង​បង្កើន​ប្រសិទ្ធិភាព​ក្នុង​ការបំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ធុរ​ជន ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​អោយ​មាន​ភាព​កក់ក្តៅ​មាន​តម្លាភាព​និង​ជំរុញ​អោយ​មាន​ការប្រគួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​ក្នុ​ង​ការចំណាយ​លើ​សេវា​សាធារណៈ​នៅ​កម្ពុជា​និង​ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​។​

​ជាមួយគ្នា​នោះ​ដែរ កិច្ចប្រជុំ​ក៏​បាន​ជំរុញ​អោយ​គ្រប់​សមាសភាព​ដែល​ពាក់ព័ន្ធ​ប្រមូល​ចំណូល​ពី​សេវា​សាធារណៈ​ត្រូវ​ប្រើ​បង្កាន់ដៃ​បង់ប្រាក់​ដែល​ជា​បង្កាន់ដៃ​ស្តង់ដារ​និង​ត្រូវបាន​បោះពុម្ព​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

កាលពី​ថ្ងៃ​២៩​ខែ​មករា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៍បាន​ប្រកាស​ពី​ការ​ដាក់​ចេញ​អោយ​អនុវត្តន៍​នូវ​បញ្ជីរ​សេវា​សាធារណៈ​​ផងដែរ ដើម្បី​បញ្ចប់​នូវ​អំពើ​ពុករលួយ​នៅ​ថ្នាក់​ឃុំ​សង្កាត់ រួមទាំង​មន្ត្រី​ប៉ូលីស​ចរាចរណ៍​ផងដែរ​៕

មី​យ៉ាន់​ម៉ា​សាទរ​​កិច្ច​ព្រម​ព្រៀង​លុប​​បំណុល​​ជិត​៦​ពាន់​លាន​​ដុល្លារ

ប្រទេស មី​យ៉ាន់​ម៉ា សាទរ​ចំពោះ កិច្ចព្រមព្រៀង​មួយ ជាមួយ​ក្រុម​ម្ចាស់បំណុល​អន្តរជាតិ ធានា​ដល់​ការ លុប បំណុល​របស់​ខ្លួន​ជិត ៦​ពាន់​លាន​ដុល្លារ​។

កិច្ច​ព្រមព្រៀង​នេះ​សបញ្ជាក់​ឲ្យឃើញ​ថា មី​យ៉ាន​ម៉ា​កំពុងតែ​ត្រួស​ត្រាយ​​​ផ្លូវ​​យ៉ាង​​ឆាប់​រហ័ស​​ក្នុង​កំណែទម្រង់​របស់​ខ្លួន​ឆ្ពោះទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​អតីត ប្រទេស​ដែល​កាន់កាប់​ដោយ​យោធា​មួយ​នេះ​។

យោង​តាម​ប្រទេស​មី​យ៉ាន់​ម៉ា ជប៉ុន​បាន​ប្តេជ្ញា​លុបចោល​បំណុល​តម្លៃ​​ជាង​​៣ពាន់​លាន​ដុល្លារ ខណៈន័រ​វែ​ស​កំពុង​លុបចោល​បំណុល​ចំនួន ៥៣៤​លាន​ដុល្លារ។ ប្រទេស​នេះ​បាន​និយាយថា ម្ចាស់​ជំនួយ​ទ្វេភាគី​ដទៃទៀត​ត្រូវ​គេ​រំពឹងថា​នឹង​មក​ផ្តល់​ជំនួយ​ជា​បន្តបន្ទាប់​ផង​ដែរ​៕

ADB ថា​ខ្លួន​មាន​​ទំនាក់​ទំនង​​ជាមួយ​​កម្ពុ​ជា​ជាង​​២០​ឆ្នាំ​​ហើយ​​និង​​បាន​ផ្តល់​​ប្រាក់​​ជាង​​២០០០​​លាន​​ដុល្លា​​អាមេរិក

អស់​រយៈពេល​ជាង​២០​ឆ្នាំ​​មកហើយ​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ​មាន​ទំនាក់ទំនង​ជាមួយ​កម្ពុជា និង​បាន​ផ្តល់​ប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ ទាំង​ប្រាក់​កម្ចី​សម្ប​ទាន ​និង​​ប្រាក់​ជំនួ​យ​​ឥត​សំណង​និង​ប្រាក់​ផ្សេងៗ​ទៀត​ដល់​កម្ពុជា​។

​នេះ​ជា​សម្តី​របស់​លោក Eric Sidgwick ប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា ដែល​បាន​ថ្លែង​ខណៈ​ពេក​ដែល​លោក​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នា​​ក្រសួង​ការ​បរទេស​​កាល​ពី​​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​។

​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​សំណាក់​លោក​កុយ គួង អ្នក​នាំ​ក្រសួងការបរទេស​កម្ពុ​ជា​។​ជាមួយគ្នា​នោះ​លោក​កុយ គួង បាន​បញ្ជាក់ទៀតថា ប្រធាន ADB ​រូបនេះ​ក៏​បាន​សន្យា​ថា ADB នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា​ ជាពិសេស​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​៕

​វៀតណាម​​ចុះហត្ថ​លេខា​​លើ​គម្រោង​​ប្រេង​ជា​មួយ​ជប៉ុន​​និង​​កូ​វ៉ែត​​ក្នុង​​ទឹកប្រាក់​​៩០០០​​លាន​​ដុល្លា​អាមេរិក

​​កាលពី​ពេល​ថ្មីៗ​នេះ ប្រទេស​វៀតណាម​បាន​ចុះហត្ថលេខា​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ជប៉ុន និង​កូ​វ៉ែត​ដើម្បី​បង្កើត​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​មួយ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​៩​ពាន់​លាន​ដុល្លារ ជា​ឆ្លើយតប​ទៅនឹង​តម្រូវកា​រលើ​វិស័យ​ថាមពល​របស់ខ្លួន​។

​គម្រោង​នៃ​ការ​ចម្រាញ់​ប្រេង​នេះ​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​​ឆ្នាំ​​២០១៧​ ​ក្នុង​ខេត្ត ThanhHoa ​មាន​ចម្ងាយ​ប្រមាណ​ជា​២០០​គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង​ហាយ​ណូយ​។​

ក្នុងនោះដ្ឋា​ភិបាល​ប្រទេស​វៀតណាម​បានឲ្យ​ដឹង​ថា​គម្រោង​ខាងលើ​នេះ​នឹង​កែប្រែ​ប្រេងកាត​ឲ្យទៅជា​ប្រេងសាំង​និង​ផលិតផល​ប្រេង​ដទៃទៀត​៕

​សម្ដេច​​ហ៊ុន សែន​ អំពាវនាវ​​ឲ្យ​​វិនិយោគ​គិន​ប​រទេស​​មក​​វិនិយោគ​​បន្ថែម​​លើ​វិស័យ​​កសិកម្ម​

សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​អំពាវនាវ​ឲ្យ​វិនិយោគគិន​បរទេស​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ថែម​ទៀត​ទៅ​លើ​​វិស័យ​​កសិកម្ម ​ខណៈ​ដែល​ទិន្ន​ផល​ស្រូវ​​រដូវ​វស្សា​ និង​​ស្រូវ​​រដូវ​ប្រាំង​របស់​កម្ពុ​ជា ប្រមូល​បាន​ច្រើន​ជាង​ឆ្នាំមុនៗ​នោះ​។

ការអំពាវនាវ​នេះ ក៍​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ស្រូវ និង​កសិផល​ខ្មែរ​ជាច្រើន​ទៀត​ដូច​ជា​​ដំឡូង​មី ពត សណ្តែក​ជាដើម​នោះ​បាន​កកស្ទះ​លក់​ចេញ​ទៅ​ក្រៅ​មិនបាន​។

​ថ្លែង​នៅក្នុង​ពិធី​បើក​សម្ពោធ ចំណត​ផែ​កុងតឺន័រ​ថ្មី របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នៅ​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​២២ ខែ​មករា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សម្ដេច​ហ៊ុន សែន បាន​កោត​ស​សើរ​ចំពោះ​កំណើន​ទិន្នផល​ស្រូវ​រដូវវស្សា​និង​ស្រូវ​រដូវប្រាំង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​ការកើនឡើង​លើ​ស​ការរំពឹងទុក​។

តែ​អ្វី​ជាការ​ប្រឈម​នៅពេលនេះ គឺ​ស្រូវ និង កសិផល​កសិកម្ម​ទាំង​នោះ កកស្ទះ លក់​មិន​ចេញ​នោះ​ទេ​។ ឆ្លើយ​តប​​ទៅ​នឹង​​បញ្ហា​​ប្រឈម​​នៅ​ពេល​នេះ​ សម្ដេច ហ៊ុន សែន ក៏​បាន​ជម្រុញ​និង​អំពាវនាវ​ឲ្យ​វិនិយោគគិនប​រទេស មក វិនិយោគ​បន្ថែម​លើ​វិស័យ កសិកម្ម ក្នុងប្រទេស​កម្ពុជា ខណៈ​ដែល​ទីផ្សារ​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​នៅ​មាន​ចរន្ត​ខ្សោយ​​ទាំង​ផ្នែក​គុណភាព និង​ការប្រកួតប្រជែង​ជាមួយ​ប្រទេសក្នុង​តំបន់​អាស៊ាន​។​

សំលេងៈ

​កាលពី​សប្តាហ៍​មុន ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​​ស្នើ​សុំ​​អោយ​​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា​​ដក​តំណែង​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម ដោយសារតែ​លោក​រដ្ឋ​មន្ត្រី​មិន​អាច​ស្វែងរក​ទីផ្សារ​កសិកម្ម​ទៅ​ក្រៅប្រទេស​បាន​។

តែ​យ៉ាងណាក៏ដោយសម្ដេច ហ៊ុន សែន មិន​បាន​យល់​ស្រប​តាម​សំណើរ​នេះ​ទេ​។ យ៉ាងណា​ក៍ដោយ​សម្តេច​នាយ​ក​រដ្ឋមន្ត្រី​បាន​ជម្រុញ​អោយ​​ក្រុម​ហ៊ុន​​ក្នុងស្រុក​ត្រូវ​បង្កើត​​​គុណភាព និង​បរិមាណ​នៃ​ការនាំ​ចេញ​​អង្ករ​​អោយ​បាន​​ច្រើន​។​​

កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា​កន្លងទៅ​ក្រសួង​កសិកម្ម​បានបង្ហាញ​របាយការណ៍​ដែរ​ថា លទ្ធផល​បូក​សរុប​នៃ​ការ​បង្ក​បង្កើន​​ផល​​ស្រូវ​​ទាំង​​ស្រូវ​​រដូវ​វស្សា និង​ស្រូវ​រដូវប្រាំង​សម្រាប់​​ឆ្នាំ​២០១២ កន្លងមកនេះ គឺ​ប្រមូល​បាន​ចំនួន​ជាង ៩​លាន ៣​សែន​តោន ដែល​ចំនួន​នេះ​មានការ​កើនឡើង បើ​ប្រៀបធៀប​ឆ្នាំ​២០១១​កន្លងទៅ​៕(​អត្ថបទ​ដោយ​អេង គឹមហុង )

​កម្ពុជា និង​ADB ចុះហត្ថ​លេខា​​ក្នុង​ទំហំ​​ទឹក​ប្រាក់​​២៣០​​លាន​ដុល្លារ​​ដល់​​កម្ពុជា​

ពិធី​ចុះហត្ថលេខា​ជា​ផ្លូវកា​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​ជាមួយនឹង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ដែល​ហៅ​កាត់​ថា ADB​ បាន​រៀបចំ​ធ្វើ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​មករា​នេះ​។

​ពិធិ​ចុះ​ហេត្ថលេខា​នេះ​ធ្វើឡើង​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​២៣០​លាន​ដុល្លារ​​អាមេរិក​ ជា​ហិរញ្ញប្បទាន​ឥត​សំណង​​និង​​ហិរញ្ញប្បទាន​​សម្ប​ទាន​ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​​កំណើន​សេដ្ឋ​កិច្ច​​សម្រាប់​​ប្រជាជន​​ទូទៅ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។ ​នេះ​​បើ​​តាម​​សេច​​ក្តី​ប្រកាស​របស់​​ធនា​គារ​​អភិវឌ្ឍន៍​អាស៊ី​។​

ក្នុង​សេចក្តីប្រកាស​ដដែល​បានឲ្យដឹងថា កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅពេលនេះ គឺជា​​សមិទ្ធ​ផល​​ថ្មី និង​ដ៏​សំខាន់​មួយទៀត​នៅក្នុង​ភាព​ជា​ដៃគូ​រយៈ​ពេល​​​២០​ឆ្នាំ ​​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​។​

កិច្ចព្រមព្រៀង​ដែល​មាន​ទឹកប្រាក់​ ២៣០​លាន​ដុល្លារ​អាមេរិក​នេះ គឺ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៦ មាន​ដូចជា​កម្មវិធី​លើកកម្ពស់​ពិពិធ​កម្ម​សេដ្ឋកិច្ច កម្មវិធី​វិមជ្ឈការ​សេវា​​សាធារណៈ​និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​​។

ជំហាន​​ទី​៣ ​​កម្មវិធី​អភិវឌ្ឍន៍​ទីប្រជុំជន​​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​​របស់​​មហា​​អនុ​តំបន់​​ទន្លេ​​មេគង្គ​គម្រោង​គ្រប់គ្រង និង​កាត់បន្ថយ​គ្រោះ​ភ័យ នៃ​គ្រោះ​មហន្ត​រាយ​​ទឹក​ជំនន់​​និង​​គ្រោះរាំងស្ងួត​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​និង​គម្រោង​វិស័យ​ពង្រីក​ការ​បញ្ផូន​ថាម​ពល​តាម​អនុ​ប្រព័​ន្ធ​ដែល​មាន​កម្លាំង​វ៉ុល​តា​មធ្យម​។​

គួរកត់សំគាល់​ថា ទឹកប្រាក់​ជាង​២០០​លាន​ដុល្លារ​នេះ​ត្រូវបាន​ផ្តល់​ដោយ​ហិរញ្ញប្បទាន​សម្បទាន​មួយចំនួន​ដូចជា ​ទទួលបាន​ពី​មូលនិធិ​អភិវឌ្ឍន៍អាស៊ី​មូលនិធិ​អាកាស​ធាតុ​​ជា​​យុទ្ធសាស្ត្រ​ជាដើម​។​

​គួរ​រំលឹក​ដែរ​ថា ធនាគារ​អភិវឌ្ឍន៍អាស៊ី​ADB មាន​មូលដ្ឋាន​គ្រឹះ​នៅក្នុង​ទីក្រុង​ម៉ានីល បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦៦ ធនាគារ​នេះ​គឺជា​កម្មសិទ្ធិ​របស់​សមាជិក​ចំនួន​៦៧ ប្រទេស ដែល​ក្នុងនោះ​មាន ៤៨ប្រទេស​។​

គោលបំណង​សំខាន់​របស់​ADB ដែល​មាន​ប្រភព​មក​ពី​តំបន់​អាស៊ី​មួយ​នេះ​បាន​ប្តេជ្ញា​ថា នឹង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅ​អាស៊ី​និង​ប៉ាស៊ីហ្វិក​តាមរយៈ​កំណើនសេដ្ឋ​កិច្ច ដើម្បី​ទាំងអស់គ្នា​កំណើន​ដែល​ធានា​និរន្តរភាព​បរិស្ថាន និង​សមាហរណកម្ម​តំបន់​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us