Sunday, May 26th

Last update03:36:55 AM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា

សេដ្ឋកិច្ច

ទំហំ​​ពាណិជ្ជ​កម្ម​​កម្ពុជា​-​ជប៉ុន​​កើន​ឡើង​​១៤% ​នៅក្នុង​​ត្រីមាស​​ទីមួយ

យោងតាម​ទីភ្នាក់ងារ​សារព៌​មាន​ស៊ីន​ហ៊ បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​ខែ​ឧសភា​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ជប៉ុន​កើនឡើង​ដល់​១៨០​លាន​ដុល្លា​អាមេរិក​នៅត្រឹម​ត្រី​មាស​ទីមួយ​នៃ​ឆ្នាំ​២០១៣​នេះ​។

ចំនួន​នេះ បាន​កើនឡើង​១៤%​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ដែល​មាន​ទឹកប្រាក់​១៥៨​លាន​ដុល្លា​អាមេរិក​។ នេះ​បើ​យោងតាម​របាយការណ៍​អង្គការ​ពាណិជ្ជ កម្ម​ខាង​ក្រៅ​របស់​ជប៉ុន ហៅ​កាត់​ថា Jetro បានបង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។

គួរបញ្ជាក់​ថា កំឡុងពេល​ខែ​មករា​រហូតដល់​ខែ​មិនា​ឆ្នាំនេះ ការនាំ​ចូល​របស់​កម្ពុ​ជាទៅកាន់​ប្រទេស​ជប៉ុន គឺ​មាន​តម្លៃ​ប្រហែល​១២៨​លាន់​ដុល្លា​អាមេរិក កើន​ឡើង​​២៤% ធៀប​នឹង​ឆ្នាំទៅ​មាន​ត្រឹមតែ​១០៣​លាន​ដុល្លា​អាមេរិក​។

ដោយឡែក​ការនាំ​ចូល​របស់​ជប៉ុន​មក​កាន់​កម្ពុជា​វិញ​មានតម្លៃ​ត្រឹម ​៥២​លាន់​ដុល្លា​អាមេរិក​ធ្លាក់ចុះ​​៥%​​ធៀប​​នឹង​​ឆ្នាំ​ទៅ​ដោយ​មាន​ទឹកប្រាក់​ត្រឹម​៥៥លាន​ដុល្លា​។

រីឯ​ផលិតផល​ដែល​កម្ពុជា​បញ្ជួន​ចូល​ជប៉ុន​មានដូចជា សម្លៀក​បំពាក់​ស្បែក ជើង​ត្រី និង​គ្រឿង​សមុទ្រ ចំណែក​ជប៉ុន​វិញ​បញ្ជួន​ចូល​កម្ពុជា​មានដូចជា ម៉ាស៊ីន​គ្រឿង​ចក្រ រថយន្ត ឧបករណ៍​អេឡិចត្រូនិច សម្ភារៈ​សំណង់ និង​ឱសថ រូ​ម​ទាំង​គ្រឿងសំអិតសំអាង​រាង្គ​កាយ​ជា​ដើម​។​

​ជា​ការគត់សម្គាល់​ជប៉ុន គឺជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ធំ​ផុត​មក​លើ​ប្រទេស​កម្ពុជា ក៏ប៉ុន្តែទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​កម្រិត​​ទាប​​នៅ​ឡើយ​៕

​ការលក់​​រាយ​​របស់​​ប្រទេស​​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​០,១​ភាគរយ​​ប៉ុណ្ណោះ​

​វិស័យ​លក់រាយ​របស់​ក្រុមហ៊ុន​លក់រាយ​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ​គឺ ​០,១%​ក៏​ប៉ុន្តែ​យ៉ាងណាក្តី កាលពី​ខែ​មេសា​កន្លង​ទៅ​វា​បាន​ជួយ​​កាត់បន្ថយ​កង្វល់​ពី​ការធ្លាក់​​ចុះ​​ការ​ចំណាយ​​លើ​​ទំនិញ​ប្រើ​ប្រាស់​​ដែល​​នឹង​​រារាំង​​ដល់​​សេដ្ឋ​កិច្ច​​ដែរ​។​

តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា​កំណើន​លក់រាយ​០,១​ភាគរយ​នេះ​បាន​កើតមាន​ឡើង​បន្ទាប់ពី​ធ្លាក់ចុះ​០,៥​​ភាគរយ​កាលពី​ខែ​មីនា​។​ ការ​ព្យាករ​ជា​មធ្យម​នៅក្នុង​ការអង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បានឲ្យដឹងថា ការលក់​រាយ​បាន​ធ្លាក់ចុះ​០,៣​ភាគរយ​។​

លោក Michael Moran ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន Daiwa Capital Markets America Inc​នៅក្នុង​ទីក្រុង​ញូវយ៉ក​បាន​ថ្លែងថា​អតិថិជន​កំពុង​មាន​សកម្មភាព​ក្នុង​ការចំណាយ​និង​ផ្ដល់​ការគាំទ្រ​ដល់​សេដ្ឋកិច្ច។

ការ​ស្ទុះ​ងើប​ឡើងវិញ​នៃ​ការលក់​នេះ បានបង្ហាញ​ថា​ផល​ប៉ះពាល់​លើ​ការចំណាយ​របស់​អតិថិជន​ដែល​បណ្តាល​មកពី​ការដំឡើង​ពន្ធ​ប្រាក់បៀវត្សរ៍​នឹង​កើត​មាន​ឡើង​​បណ្តោះ​អាសន្ន​ជា​ការបង្ហាញ​ឲ្យឃើញ​ថា​ការព្យាករពី​កំណើនសេដ្ឋកិច្ច​នឹង​កើតមាន​បន្ទាប់​ពី​ធ្លាក់ចុះ​នៅ​ត្រីមាស​ទី​ពីរ​៕

ការនាំ​​ចូល​​ប្រេង​​ពី​បរទេស​​មក​​កម្ពុជា​​ធ្លាក់​ចុះ​​១២​ភាគរយ​​នៅ​ត្រី​មាស​​ទី​១​ឆ្នាំនេះ​

ការ​នាំចូល​ប្រេងឥន្ធនៈ​របស់​កម្ពុជា​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​នេះ​បាន​ធ្លាក់ចុះ​១២​ភាគរយ​បើ​ធៀប​រយៈពេល​បី​ខែ​កាលពី​ឆ្នាំ​២០១២​។​

តួលេខ​ផ្លូវការ​បាន​មក​ពី​ក្រសួង​ពាណិជ្ជកម្ម​បានឲ្យដឹង​ថា​កម្ពុជាបា​ន​នាំចូល​ប្រេង​ចំនួន​៤១២១៩០​តោន​នៅ​ត្រីមាស​ទី​១​ធៀប​នឹង​រយៈ​ពេល​​ដូច​​គ្នា​​ កាលពី​ឆ្នាំ​ទៅ​ដែល​មាន​៤៧១០០០​​តោន​។​

តំណាង​មកពី​វិស័យ​ឯកជន​និង​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា​ការធ្លាក់ចុះ​នេះ​មិន​បញ្ជាក់​ពី​ការធ្លាក់ចុះ​ក្នុង​ផ្នែក​ផលិតកម្ម​នោះ​ទេ​ប៉ុន្តែ​វា​កើត​ឡើង​ដោយសារ​ប្រេង​សល់​ក្នុង​ស្ដុក​ច្រើន​កាលពី​ឆ្នាំទៅ​។​

ទិន្នន័យ​បង្ហាញថា នៅ​ចន្លោះ​ខែ​មករា​ដល់​ខែ​មីនា​ឆ្នាំ​នេះ​ថា​កម្ពុជា​បាន​ចំណាយ​ទឹកប្រាក់​៣៩៧​លាន​ដុល្លារ​ដើម្បី​ទិញ​ប្រេង​ដែល​ចំនួន​នេះ​បាន​ធ្លាក់ចុះ​១៥​ភាគ​រយ​ពី​៤៦៩​លាន​ដុល្លារ​។

​បច្ចុប្បន្ន​កម្ពុជា​ទិញ​ប្រេង​ទាំងស្រុង​ពី​វៀតណាម សិង្ហ​បុរី និង​ថៃ​ដោយសារ​តែ​ទីតាំង​រុករក​ប្រេង​របស់​កម្ពុជា​​មិន​ទាន់​​ធ្វើ​​អាជីវ​កម្ម​​បាន​។​

តួលេខ​កាលពី​ឆ្នាំមុន​បាន​បង្ហាញ​ថា​កម្ពុជា​ត្រូវបាន​នាំ​ចូល​ប្រេង​១,៦​លាន​តោន​កើនឡើង​១២​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១១​ដែលមាន​១,៥​លាន​តោន៕

​ក្រុមហ៊ុន​​បី​ប្រទេស​​ចូលរួម​​តាំង​​ពិ​ពណ៌​​ជា​លើក​ទីមួយ​នៅក្នុង​​ទឹកដី​​ខេត្ត​​កោះកុង​

ពិធី​ពិព័រណ៍​ពាណិជ្ជកម្ម​និង​វិនិយោគ​ឆ្នាំ​២០១៣​លើកដំបូង​នៅ​ខេត្ត​កោះកុង​ត្រូវបាន​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ឧសភា​​ ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម​និង​ការវិនិយោគ​នៅ​ខេត្ត​តំបន់ឆ្នេរ​ជាមួយ​ប្រទេស​វៀតណាម និង​ថៃ​។​

ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​បរទេស​និង​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​៨៦​ពិសេស​មាន​ការចូលរួម​ពី​សាលាក្រុង​និង​មន្ទីរ​ពាណិ​ជ្ជ​កម្ម​ខេត្ត​រួម​មាន​ថៃ​និង​វៀតណាម​ដែល​មាន​ស្ដង់​ចំនួន​១២៦​ដោយ​បាន​ដាក់​តាំង​បង្ហាញ​ផលិតផល​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ជាច្រើន​ប្រភេទ​។​

​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​មានបំណង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​នៅ​ខេត្ត​កោះកុង​និង​តាម​បណ្ដា​ខេត្ត​នានា​នៅតាម​ព្រំដែន​ដទៃទៀត ដែល​នឹង​ពង្រីក​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​រវាង​ខេត្ត​កម្ពុជា​ជាមួយនឹង​បណ្ដា​ខេត្ត​របស់​ថៃ​និង​ខេត្ត​នៃ​ប្រទេស​វៀតណាម​។

​លោក​ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា​៖​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ខេត្ត​កោះកុង​កាន់តែ​មាន​ភាពប្រសើរឡើង​ក្លាយជា​ច្រក​ទ្វារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ត្រីភាគី​រវាង​កម្ពុជា​-​ថៃ​-​វៀតណាម​ និង​ ដើម្បី​ផ្សព្វ​ផ្សាយ​​ខេត្ត​​កោះកុង​ជា​តំបន់​ពិសេស​លើ​ការ​វិនិយោគ​សម្រាប់​ទាំង​វិយោ​គិន​​ជនជាតិ​ថៃ និង​វៀតណាម​ផងដែរ​៕(ដោយៈថា ថៃ)

ក្រុមហ៊ុន ​Volkswagen ​របស់​​អាល្លឺម៉ង់​គ្រោង​​បង្កើត​​រោង​ចក្រ​​ផលិត​​រថយន្ត​​ក្នុង​​ប្រទេស​​ចិន

ក្រុមហ៊ុន Volkswagen​(VW) ដែល​ល្បីល្បាញ់​ខាង​ផលិត​រថយន្ត​ទំនើប​របស់​ប្រទេស​អាល្លឺម៉ង់ គ្រោង​នឹង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​របស់​ខ្លួន​នៅក្នុ​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​អ្នក នាំ​ពាក្យ​របស់​ក្រុមហ៊ុន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​នេះ។

គម្រោង​បង្កើត​រោងចក្រ​ផលិត​រថយន្ត​នូវក្នុង​ប្រទេស​ចិន​នេះ​ធ្វើឡើង ដើម្បី​ប្រគួតប្រជែង​ទាញ​ទម្លាក់​ក្រុមហ៊ុនផ​លិ​ត​រថយន្ត​អាមេរិក ដោយ​ចង់​ដណ្តើម​យក​នូវ​ទីផ្សា​រថយន្ត​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ទាំងមូល។

រោងចក្រ​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់ ដែល​ស្ថិតនៅ​ក្នុង​រដ្ឋធានី Changsha​នៃ​ខេត្ត ​Hunan នេះនឹង​ចាប់ផ្តើម​ផលិតកម្ម​របស់ខ្លួន​នូវ​ដើមឆ្នាំ​១០​១៦ ដោយ​មាន​សមត្ថភាព​ផលិត​រថយន្ត​បាន​ចំនួន​៣​រយ​ពាន់​គ្រឿងក្នុង​មួយឆ្នាំៗ។

​គួរបញ្ជាក់​ថា នៅត្រឹម​ត្រីមាស​ទីមួយ​ឆ្នាំ​២០១៣​នេះ ក្រុមហ៊ុន Volkswagen បាន​លក់​រថយន្ត​ទៅកាន់​ប្រទេស​ចិន​បាន​ប្រមាណ ​770,000គ្រឿង ដែល​កើន​ឡើង​ជាង​២១​ភាគរយ​ធៀប នឹង​ពេល​ដូចគ្នា កាលពី​ឆ្នាំ​កន្លងទៅ។

ក៏ប៉ុន្តែ​ដោយ​ឡែក​តួរ​លេខ កាលពី​ឆ្នាំ​២០១២​កន្លងទៅ​ក្រុមហ៊ុន​Volkswagen​​(VW)ក៏បាន​ចែកចាយ​រថយន្ត​ចំនួន 2.81លាន​គ្រឿង​ទៅកាន់​ប្រ​ទេស​ចិន​ផង​ដែរ៕(ដោយៈថា ថៃ)

​មើល​​ទូរទស្សន៍​​៦​​ម៉ោង​​ក្នុង​​មួយ​ថ្ងៃ​ថយ​អាយុ​​៥​ឆ្នាំ​

ការមើល​ទូរទស្សន៍​គឺជា​ការកំសាន្ត​ដែល​មនុស្ស​ទូទៅ​ចូលចិត្ត​។ អ្វី​ដែល​ខុសប្លែក​នោះ​ត្រង់​ថា តើ​លោក​អ្នក​ចំណាយពេល​ប៉ុណ្ណា​នៅ​ចំពោះមុខ​កញ្ចក់​ទូរទស្សន៍?

ប្រសិនបើ​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​មើល​ទូរទស្សន៍​ច្រើន​ម៉ោង​នោះ យើង​សូម​អោយ​លោក​អ្នក​មក​ស្តាប់​សៅ វិសាល ដែល​នឹង​បង្ហាញ​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​ដែល​លើកឡើងថា អ្នក​ចូលចិត្ត​មើល​ទូរទស្សន៍​ច្រើនពេក រឺ មើល​ទូរទស្សន៍​ប្រមាណ​៦​ម៉ោង​ក្នុង​១ ថ្ងៃ​អាច​ធ្វើឲ្យ​លោក​អ្នកមាន​អាយុ​ខ្លី ពោល​គឺ​អ្នកនឹង​ថយ​អាយុ​រហូតដល់​ទៅ​៥​ឆ្នាំ​។

ដើម្បី​យល់​ដឹង​ឲ្យ​កាន់តែច្បាស់​អំពី​បញ្ហា​នេះ​សូម​ស្តាប់សៅ វិសាល នៅក្នុង​នាទីបច្ចេកវិទ្យា​និង វិទ្យាសាស្ត្រៈ

សំលេងៈ

​ក្រុមហ៊ុន​​កូកា​កូ​ឡា​បន្ថែម​​ទុន​វិនិយោគ​​ចំនួន​​៤​ពាន់​​លាន​​ដុល្លា​​ទៅ​ក្នុង​​ប្រទេស​​​ចិន

ក្រុមហ៊ុន​ផលិត​និង​ចែកចាយ​ភេសជ្ជៈ កូកា កូ​ឡា (Coca-Cola) បាន​ប្រកាស​ដាក់​ទុន​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​បន្ថែមទៀត នៅក្នុង​ប្រទេស​ចិន ដើម្បី​បង្កើន​ផលិតកម្ម​របស់ខ្លួន។

នាយក​ក្រុមហ៊ុន​Coca-Cola International លោក AhmetBozer ​បាន​លើក​ឡើង​​ដោយ​​ក្តី​​រំ​ពឹង​ថា ក្រុម​ហ៊ុន​ក៏​​នឹង​បន្ត​និង​បន្ថែម​ការ​វិនិ​យោគ​ទុន​​របស់​​ខ្លួន​នៅក្នុង​ប្រទេស​ចិន​ឲ្យបាន​យូរអង្វែងទៅមុខ​ទៀត​។

លោក AhmetBozer ​បាន​សង្កត់ធ្ងន់ថា ទឹកប្រាក់​៤​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែល​នឹង​ត្រូវ​បន្ថែម​លើ​ការវិនិយោគទុន​នៅក្នុង​ប្រទេស​ចិន​នេះ គឺ​ជា​ថវិកា​សម្រាប់​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៤​ខាងមុខ។

គួរបញ្ជាក់​ថា ផលិលផល​កូកា​កូ​ឡា គឺ​ភេសជ្ជៈ​ដែល​ពលរដ្ឋ ចិន​ភាគច្រើន​និយម​ប្រើប្រាស់​ដោយ​មាន​សន្ទុះ​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ក្រុម​​ហ៊ុន​កូកា ​កូ​ឡា បាន​ចាប់ផ្តើម​ដំណើរការ​ក្នុង​ប្រទេស​ចិន​ចាប់ពី​ឆ្នាំ​១៩៧៩​មក​ម្លេះ៕(ដោយៈថា ថៃ)

ក្រុមហ៊ុនអាកាសចរណ៍​កម្ពុជា​-​​ហ្វីលីពីន​​ត្រៀម​​ចំណាយ​លុយ​​១៥០០​លាន​​ដុល្លា​​ ដើម្បី​ទិញ​​យន្ត​ហោះ​

យោងតាម​សេចក្តីរាយការណ៍​ពី​ប្រទេស​ហ្វីលីពីន​បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា​កន្លង​ទៅ​ថា ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airlines នឹង​មាន​យន្តហោះ​ចំនួន ២០​គ្រឿង​។

​Cambodia Airlines គឺជា​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Royal Group of Cambodia និង​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន Philippine Airlines​។ នៅក្នុង​ការរកស៊ី​ចូល​គ្នា​នេះ​ក្រុមហ៊ុន Royal Group របស់​ឧកញ៉ា គិត​ម៉េង កាន់កាប់​ភាគហ៊ុន​ចំនួន​៥១​ភាគរយ​។

ចំណែក​ខាង​ហ្វីលីពីន​កាន់កាប់ ៤៩​ភាគរយ។ លោក រ៉ា​ម៉ុន អាង Ramon S.Ang​ ប្រធាន​ក្រុមហ៊ុន សាន​មី​ហ្កែ​ល និង ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន បាន​និយាយថា យើង​នឹង​បញ្ជូន​យន្តហោះ​ចំនួន​ពី​ ១៦​ទៅ ​២២​គ្រឿង​សម្រាប់​ក្រុម​ហ៊ុន​​អាកាសចរណ៍ Cambodia Airlines​។

ដូច្នេះ​ក្រុមហ៊ុន Cambodia Airlines មានក្តី​រំពឹងថា នឹង​អាច​រកចំណូលបាន​ចំនួន ៤០០​លាន​ដុល្លារ នៅ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ក្រុមហ៊ុន​អាកា​ចរណ៍​ហ្វី​លី​ពីន​៕(ដោយៈថា ថៃ)

​ឥណ្ឌា​​បញ្ជារ​​ទិញ​​យន្ត​ហោះ​ដឹក​​ជញ្ជួន​​ជា​ង​​១០០​គ្រឿង​​ពី​​បារាំង​

ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា​ត្រូវបាន​គេ​រំពឹងថា​នឹង​ដាក់​បញ្ជារ​ទិញ​យន្តហោះ​ចំនួន​​១០០​គ្រឿង​បន្ថែម​​ទៀត​​ពី​ក្រុមហ៊ុន Boeing និង Airbus នៅ​ក្នុង​ប្រទេស​ប៉ារីសនា​ខែ​មិថុនា​ខាងមុខ។

នេះ​បើ​យោង​តាម​កិច្ចប្រជុំ​ប្រឹក្សា​យោបល់​​របស់​​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​កំពូល​​មួយ ​កាលពីថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។

មជ្ឈមណ្ឌល CAPA​ សម្រាប់​អាកាសចរណ៍​បាន​និយាយ​នៅ​ក្នុង​របាយ​ការណ៍​​អំពី​​ទីផ្សារ​​អាកាស​ចរណ៍​​ឥណ្ឌា​​ថា យន្តហោះ​ទាំង​១០០​គ្រឿង ដែល​កំពុង​ដាក់ បញ្ជារ​ទិញ​ពី​ក្រុមហ៊ុន​​អាកាស​ចរណ៍​​ប្រទេស​​ប៉ារីស​​នោះ​​នឹង​​ត្រូវ​​ត្រួត​ពិនិត្យ​​ដោយ​ភ្នាក់ងារ​ធ្វើ​ដំណើរ ​Naresh Goyal។​

គួរបញ្ជាក់​ថា ឥណ្ឌា គឺ​ប្រទេស​មាន​ទីផ្សារ​អាកាសចរណ៍​ធំ​បំផុត​ក្នុង​ពិភពលោក ខណៈ​ការ​ហោះហើរ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​បំផុត ដែល​អាច​ប្រមូលប្រាក់​ចំណួល​បាន​យ៉ាងខ្ពស់ ហើយ​និង​ការ​លាតសន្ធឹង​យ៉ាង​វែងឆ្ងាយ​របស់​ប្រទេសជាតិ។

ការ​បញ្ជារ​​ទិញ​​យន្តហោះ​របស់​ប្រទេស​ប៉ារីស​ក៏​នឹង​ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​លក់​យន្តហោះ​ដ៏​ធំ​បំផុត​ក្នុង​ប្រវិត្តិសាស្ត្រ​អាកាស​ច​រណ៍​រប​ស់​​ឥណ្ឌា​ផង​ដែ​រ។

កាលពី​ខែ​កញ្ញា​កន្លងទៅ​ក្រុម​អាកាសចរណ៍ Boeing បាន​ព្យាករណ៍​ថា ប្រទេស​ឥណ្ឌា​នឹង​ត្រូវការ​យន្តហោះ​ថ្មីៗ​បន្ថែម​ប្រមាណ​​ជា ១,450 គ្រឿង​​ទៀត សម្រាប់​ដឹក​ទំនិញនិង​អ្នកដំណើរ​ដោយ​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ US$175billion នៅ​ឆ្នាំ​២០៣១​។

ដូច្នេះគម្រោង​នេះ​នឹង​ធ្វើឲ្យ​ប្រទេស​ជាតិ​អាស៊ី​អាគ្នេហ៍​នឹង​មាន​កំណើន​អ្នកដំណើរ​ទូទាំង​ពិភពលោក​យ៉ាងច្រើន​បំផុត​នៅ​ក្នុង​រយៈពេល​ពី​រទស វត្ស​ន៍​​ខាងមុខ​ទៀត​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us