Wednesday, May 22nd

Last update04:38:56 AM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា

សេដ្ឋកិច្ច

​ក្រុមហ៊ុន​​ហេ​ឡូ​​ចាប់​ដៃ​គូរ​​ជាមួយ​​រោង​ភាព​យន្ត​​ផ្លា​ទី​នីម​ស៊ីនេ​ផ្លិច​​ផ្សារ​​សូរិយា​ជាន់​​ទី​៥

ក្រុមហ៊ុន​ហេ​ឡូ​នឹង​រោងភាពយន្ត​ផ្លា​ទី​នីម ស៊ីនេ​ផ្លិច​ផ្សារ​សូរិយា​ជាន់ទី​៥​បាន​សម្ពោធ​ជា​ផ្លូវការ​ភាពជា​ដៃគូ​នឹង​គ្នា​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​៣១​តុលា​ម្សិលមិញ​នេះ​។

​ស្របពេល​ជាមួយ​គ្នា​នោះ​ដែរ​ក្រុមហ៊ុន​ហេ​ឡូ​ក៏​បាន​បង្កើត​កម្មវិធី​ពិសេស​មួយ​សម្រាប់​អតិថិជន​ហេ​ឡូ​ផងដែរ ដោយ​បង្កើត​នូវ​កម្មវិធី​ហេ​ឡូ Platinum Day ដែល​ផ្តល់​​ឪ​​កាស​ដល់​អតិថិជន ហេ​ឡូ​ទាំងអស់​ឈ្នះ​សំបុត្រ​រឿង Silent Hill ដ៏​គួរឲ្យ​រន្ធត់​ក្នុង​ថ្ងៃ Halloween​នៅ​ថ្ងៃ​ទី​31 តុលា​ដដែល​នោះ​ផងដែរ​។

កម្មវិធី​នោះ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​០១​តុលា​ ដល់​ថ្ងៃ​ទី​៣០ តុលា​មក​ម្ល៉េះ​ដោយ​អតិថិជន​ហេ​ឡូ​គ្រាន់តែ​ផ្ញើរ​សារ​ HP​ ទៅកាន់​1303 ប៉ុណ្ណោះ។​ ថ្លែង​នៅក្នុង​កម្មវិធី​បើក​​សម្ពោធ​នោះ​ដែរ។

លោក​អាល់​ហ្វី ប្រាសិ​ត្យូ នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ហេ​ឡូ បាន​មាន​ប្រសា​ស​ន៏​នៅក្នុង​ឪ​លាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ភាព​ជា​ដៃគូរ​សហការ​គ្នា​នេះ​ថា នេះ​ជា​មោទនភាព​របស់​យើង​មួយទៀត​ដែល​បាន​ផ្តល់ជូន​នូវ​ការកំសាន្ត​ដ៏​អស្ចារ្យ​មួយបែប​ថ្មី​ទៀត​ដល់​អតិថិជន​របស់​យើង​ក៏​ដូចជា​ប្រជា​ជន​​កម្ពុជា​ទាំងមូល​ផង​ដែរ ។

ហើយ​លោក​អាល់​ហ្វី ប្រាសិ​ត្យូ​ក៏​មាន​សង្ឃឹម​យ៉ាង​មោះមុ​ត​ថា ហេ​ឡូ​នឹង​ទទួលបាន​ការគាំទ្រ​យ៉ាង​មុតមាំ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

​គូរ​កត់សំគាល់ថា នេះ​គ្រាន់តែ​ជា​ការចាប់ផ្តើម​នៃ​ការផ្សារភ្ជាប់​ភាពជា​ដៃគូរ​រវាង​ហេ​ឡូ និង​ផ្លា​ទី​នីម​ស៊ីនេ​ផ្លិច​តែប៉ុណ្ណោះ​នៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន​ទាំងពីរ​នេះ​នឹង​ផ្តល់​ជូន​​នូវ​កម្មវិធី​កំសាន្ត​ក៏​ដូចជា​សេវា​ថ្មីៗ និង​ទំនើបៗ​អស្ចារ្យ​ជាច្រើន​ទៀត​ដើម្បី​បំរើ​ដល់​ប្រជាជន​កម្ពុជា ជាពិសេស​គឺ​អតិថិជន​ហេ​ឡូ​ផ្ទាល់​តែម្តង​។​

​គូរ​បញ្ជាក់​ផង​ដែរ​ថា វិស័យ​ភាពយន្ត​បរទេស​ខ្នាត​ធំ​បាន​ចាប់ផ្តើម​ចូលមក​ក្នុង​ប្រទេស​កម្ពុ​ជា​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១១​ហើយ​ត្រូវបាន​ទទួល​ការគាំទ្រ​កាន់តែ​ខ្លាំងក្លា​ពី​ស្រទាប់​យុវវ័យ​កម្ពុជា​នៅ​ដើមឆ្នាំ​២០១២​ជាពិសេស​គឺ​ភាពយន្ត​3D​។

​ដូច​ច្នេះ​ហើយ​ទើប​Hello បាន​ចាប់​ដៃគូរ​ជាមួយ​រោងភាពយន្ត ផ្លា​ទី​នីម ស៊ីនេ​ផ្លិច ដើម្បី​នាំ​មក​ជូន​យុវវ័យ​នៅ​រោង​ភាពយន្ត​ផ្លា​ទី​នីម ស៊ីនេ​ផ្លិច ផ្សារ​សូរិយា​ជាន់​ទី​៥​។ Hello Platinum Day ​នាំ​មក​ជូន​អតិថិជន​នូវ​ហេ​ឡូ​រឿង​ដ៏​គួរឲ្យ​រន្ធត់​ក្នុង​ថ្ងៃ ​Halloween៕

IMF៖​កម្ពុជា​​អាច​​នឹង​​ទទួល​​ចំណូល​​ពី​​ប្រេង​១,​៧​ពាន់​លាន​​ដុល្លារ​នៅ​​ឆ្នាំ​​២០២១

ក្នុង​វេទិកា​ពិភាក្សា​តុមូល​ក្រោម​ប្រធានបទ "​ការធ្វើ​អាជីវកម្ម​ប្រេង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​" ដែល​រៀបចំឡើង​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា​និង​មូលនិធិ ខុន​រ៉ាដ​ អាដិន ​ណៅអ៊ែរ នា​ព្រឹក​ថ្ងៃទី​​២៦ ខែតុលា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

លោក Denis Schrey តំណាង​មូលនិធិ​ខុនរ៉ាដ​​ ​ប្រចាំ​​កម្ពុជា​​បាន​​លើក​ឡើង​​ថា អង្គការ​មូលិធិរូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករណ៍​ថា ការ​ចំណូល​ប្រចាំឆ្នាំ​ពី​ប្រេង​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​កើនឡើង​ដល់​១,៧​ពាន់​លាន​​ដុល្លារ​នៅក្នុង​ឆ្នាំ​២០២១​។

ក៏ប៉ុន្តែ​ការព្យាករណ៍​នេះ​គឺ​មិន​មាន​លក្ខណៈ​ច្បាស់លាស់​នោះទេ​។ យ៉ាងណាក្តី​លោក Denis Schrey បាន​បន្ថែមថា ប្រសិនបើ​ការព្យាករណ៍​នេះ​ត្រឹម​ត្រូវ​នោះ​​ចំ​ណូល​​ពី​ប្រេង​ឧស្ម័ន និង​រ៉ែ អាច​នឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​។

ផ្ទុយទៅវិញ​ប្រសិនបើ​មាន​អំពើពុករលួយ និង​អសមត្ថភាព​លើ​ការគ្រប់គ្រង​នោះ​ចំណូល​ទាំងអស់​ពី​ធនធាន​ប្រេង​នឹង​នាំឲ្យ​មាន​ការប្រឈម​គ្រោះថ្នាក់​ខ្លាំង នៃ​​គំលាត​រវាង​អ្នកមាន​និង​អ្នកក្រ​ព្រម​ទាំង​បណ្តាលឲ្យ​មាន​ឱនភាព​ដល់​លទ្ធិប្រជាធិបតេយ្យ​ទៀតផង​៕

ក្រុមហ៊ុន​​អាកាស​ចរណ៍​​ថ្មី​​៣​​បន្ថែម​​ទៀត​​នឹង​​ហោះ​ហើរ​​មក​កាន់​​ប្រទេស​​កម្ពុជា​ ​

ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ​ថា មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​បន្ថែម​ចំនួន​៣​ទៀត​នឹង​ធ្វើ​ការហោះហើរ​មកកាន់​ប្រទេស​​កម្ពុជា​ស្របពេល​ដែល​កម្ពុជា​​ទទួល​បាន​​កំណើន​ភ្ញៀវ​ទេសចរណ៍​កើនឡើង​ជា​ប្រចាំ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្តី​ពី​រដូវ​កាល​​ហោះ​ហើរ​​ថ្មី​​នេះ​​ថា ការ​ហោះ​ហើរ​​នេះ​​មាន​​រយៈ​ពេល​​​ចាប់​​ពី​​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១២ ដល់​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៣​។

ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​៣​ដែល​គ្រោង​នឹង​ហោះហើរ​មកកាន់​ប្រទេស​កម្ពុជា​នោះ​រួម​មាន​ក្រុមហ៊ុន​អាកាសចរណ៍ Condor Air របស់​ប្រទេស​អាល្លឺ​ម៉ង់ ក្រុមហ៊ុន​អាកាសចរណ៍ Lao Central Airlines របស់​ក្រុមហ៊ុន​ឯកជន​ឡាវ និង​ក្រុមហ៊ុន​អាកាសចរណ៍​Qatar Airways៕

មេដឹក​នាំ​​សហភាព​​អ៊ឺរ៉ុប​​បង្ហាញ់​​ពី​ការ​​ព្រួយ​​បា​រម្ម​ណ៏​​បញ្ហា​​វិ​ប​ត្ត​​សេដ្ឋកិច្ច

កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ របស់​ក្រុម​បណ្តា​ប្រទេស​នៃ​សហភាព​អ៊ឺរ៉ុប​មាន​៣​ចំនុច សំខាន់​ដែល​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា​គ្នា​ពោល​គឺ ការបង្កើត​ឲ្យមាន​នូវ យន្ត​កា​រណ៏ត្រូត​ពិនិត្យ​ធនាគា​តែមួយ​, ការបង្កើត​នូវ​គោល​ការណ៏ស្វែងរក​ដំណោះស្រា​យ​រួម​ពាក​ពន្ធ័​នឹង​ការដូ​ល​រំ​របស់​ធនាគារ និង បង្កើត​នូវ​គម្រោងការ​ដើម្បី​​ធានា​នូវ​បញ្ហា​ប្រាក់​បញ្ញើរ​។

អង្គប្រជុំ​នោះ​គឺ ដើម្បី​ឈាន​ទៅរក​ការព្រមព្រៀង​រួម​មួយ​ជា​សមាជិក​ទាំង​អស់​ក្នុងការ​ត្រួតពិនិត្យ​ធនាគា​ ដែល​ធនាគា​កណ្តាល​របស់​អ៊ឺប​ដើរតួរ​សំខាន់​ក្នុង​ដំណើរ​ការ​នេះ​។

តែ​យ៉ាងណាក៏ដោយ​ក្នុងនោះ​អធិការបតី​អាឡឺម៉ង​គឺ​លោក​ស្រី Angela Merkel​ បាន​ធ្វើ​ការពំពាវនាវ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អ៊ឺរ៉ុប​ទាំងអស់​ត្រូវ​បង្កើត​នូវ​គោល​ការណ៏ យ៉ាង​ច្បាស់លាស់​មួយ​នៅពេលដែល​សមាជិក​ណា​ម្នាក់​មិន​គោរព​ទៅ​លើ​គោល​ការរួម​។

ខណៈ​ពេល​នេះ​ដែរ ប្រទេស​ក្រិកក៏​កំពុងតែ​ប្រឈម​មុខ​នឹង​វិ​ប​ត្ត​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ដែល​បញ្ហា​នេះ​បាន​ធ្វើឲ្យ​រដ្ឋាភិបាល​ប្រទេស​មួយ​នេះ​មាន​ការ​ព្រួយ​បា​រម្ម​ណ៏​យ៉ាងខ្លាំង​។

មិន​ត្រឹមតែ​ប្រទេសក្រិក​នោះទេ​ដែល​ប្រឈមមុខ​នឹង​បញ្ហាវ​បត្តិសេដ្ឋកិច្ច​នោះ​ពោល​គឺ ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​តំបន់​ចាយប្រាក់​អ៊ឺរ៉ូ​ក៏​មាន​បញ្ហាដ៏​ធំ​ផង​ដែរ​។ បើ​តាមរ​បាយ​ការ​របស់​ធនាគា​អភិវឌ្ឍ​ន៏​អាស៊ី ហៅ​កាត់​ថា ADB បានឲ្យដឹងថា វិបត្តិ​សេដ្ឋកិច្ច​ក្នុង​តំបន់​អ៊ឺរ៉ុប​ធ្វើ​ឲ្យ​សេដ្ឋកិច្ចអាស៊ី​ធ្លាក់ចុះ ព្រោះ​បណ្តា​ប្រទេស​ក្នុង​​តំបន់​អាស៊ី​ភាគ​ច្រើន​​គឺ ​ពឹង​ផ្អែក​លើ​ការនាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​តំបន់​អ៊ឺរ៉ុប​។

១​ភាគ​៣​​នៃ​​ចំនួន​​ប្រជាជន​​ពិភព​លោក​​មាន​​អ៊ី​ន​​ធឺ​ណែ​ត​​ប្រើប្រាស់ ​

អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រជា​ពិភពលោក​១​ ភាគ ​៣​នៃ​ចំនួន​ប្រជាជន​ពិភពលោក​សរុប​មាន​អ៊ី​ន​ធឺ​ណែ​ត​ប្រើប្រាស់ ស្រប​ពេល​​ដែល​ការប្រើប្រាស់​ទូរស័ព្ទ​បាន​កើនឡើង​រហ័ស គឺ​កើនឡើង​ពី​ជាង​៦០០​លាន​គ្រឿងក្នុង​ឆ្នាំ​២០១១ ដល់​ជិត​៦​ពាន់​លាន​គ្រឿង​។

ក្រុមហ៊ុន​ទូរគមនាគមន៍​អន្តរជាតិ “International Telecommunications Union (ITU)” បាន​និយាយ​នៅក្នុង​សេចក្តីរាយការណ៍​ឆ្នាំ​២០១២​របស់​ខ្លួន​ថា ដោយ​សារ​តែ​មាន​កំណើន​សេវាកម្ម​អ៊ី​ន​ធឺ​ណែ​ត​កាន់តែ​ច្រើន​ឡើង​នៅ​ទូទាំង​ពិភពលោក​នោះ​ចំនួន​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​បាន​កើនឡើង​ចំនួន​១១​ភាគរយ​គឺ​ស្មើ​នឹង​​២,៣​ពាន់​លាន​នាក់​កាលពី​ឆ្នាំមុន​៕

 

សហគមន៍​អន្តរជាតិ​​បាន​ព្រម​ព្រៀង​​ក្នុង​​ការ​ផ្តល់​​ការ​គាំ​ទ្រ​​ប្រទេស​ភូមា

កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​មកលើ​ប្រទេស​ភូមា​ពី​សំណាក់ សហគមន៍​អន្តរជាតិ​នេះគឺ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​រៀបចំ​កិច្ចប្រជុំ​នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែតុលា ក្នុង​​រយៈ​ពេល​​មួយ​​ថ្ងៃ​មុន​​ការ​រៀប​ចំ​​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​មូល​នីធិ​រូបិយវត្ថុ​អន្តរ​ជាតិ​ IMF និង​ធនាគារ​ពិភពលោក​។

នៅក្នុង​កិច្ចព្រមព្រៀង​ផ្តល់​ការគាំទ្រ​ដល់​ប្រទេស​ភូមា​នេះ​មាន​​ការ​ចូល​រួម​​ពី​​សំណាក់​​មេដឹកនាំ​មកពី​បណ្តា​២៦​ប្រទេស និង​អង្គការ​អន្តរជាតិ​ចំនួន​ប្រាំ​ផ្សេង​ទៀត​ក្នុង​នោះ​​រួម​មាន​ IMF ធនាគារ​ពិភព​លោក​និង​ធនា​គារ​អភិវឌ្ឍន៍អាស៊ី បាន​បង្ហាញ​ការស្វាគមន៍​នូវ​ប្រទេស​ភូមា សម្រាប់​ការបង្រួបបង្រួម​ជាតិ និង​ការ​ធ្វើ​​កំណែទម្រង់​សេដ្ឋកិច្ច​ព្រមទាំង​បាន​បង្ហាញ​ពី​គោលបំណង​ក្នុង​ការជួយ​គាំទ្រ​ប្រទេស​ភូមា​ឈានទៅ​រក​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ដោះស្រាយ​ការ​ជាប់​ជំពាក់​បំណុល​នានា​។

ស្របពេល​ជាមួយ​គ្នា​នោះ រដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​ហិរញ្ញវត្ថុ និង​ប្រាក់​ចំណូល​ប្រទេស​ភូមា លោក U Win Shein ​បានបង្ហាញ ពី​ផែនការ​យុទ្ធសាស្ត្រ​អភិ​វឌ្ឍន៍​ពាក់កណ្តាល​ឆមាស​របស់​ប្រទេស​ខ្លួន​។ លោក​បាន​បន្ថែមថា រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ក្នុងការ​ធ្វើ​ការរួម​សហការ​យ៉ាង​ជិ​ស្និត​បំផុត​ជា​មួយ​ធនាគារ​ពិភព​លោក IMF និង​ADB​ផងដែរ។

ដោយឡែក លោក Jim Yong Kim ប្រធាន​ធនាគារ​ពិភពលោក​បាន​ថ្លែង​អោយដឹង​ផង​ដែរ​ថា ស្ថាប័ន​របស់​លោក​សង្ឃឹមថា សហគមន៍​អន្តរជាតិ នឹង​ខិតខំ​ជួយ​​ប្រជាជន​ភូមា លើ​ផ្នែក​សុខាភិបាល ការអប់រំ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ជា​ដើម សម្រាប់​ស្តា​នៅ​សេដ្ឋកិច្ច​ប្រទេស​មួយ​នេះ​ឡើងវិញ​។ ប្រទេស​ភូមា​រឺ ម៉ី​យ៉ាន់​ម៉ា​បានបង្ហាញ​ការតាំង​ចិត្ត​ខ្ពស់​ក្នុងការ​ងាក​មក​រក​ការដឹកនាំ​ប្រទេស​ពី​របប​យោធា​ទៅ​ជា​របប​ប្រជាធិបតេយ្យ​វិញ​។

ប្រទេស​នេះ បានរៀបចំ​អោយមាន​ការបោះឆ្នោត រួម​ទាំង​ការ ដោះលែង​អ្នកទោសនយោបាយ​រាប់​ទាំង​ប្រមុខ​បក្សប្រឆាំង​លោក​ស្រី​អ៊ុង សាន​ស៊ូ​ជី ផងដែរ​។ បច្ចុប្បន្ន​ប្រទេស​ភូមា​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​ប្រទេស​នៅលើ​ពិភពលោក​។ ក្រៅ​ពី​ការប្រកាស​ផ្តល់ជំនួយ​ប្រទេស​ជាច្រើន​នៅលើ​ពិភព​លោក​​​​ក៍បាន​ដក​ទណ្ឌកម្ម​ចេញពី​ប្រទេស​ភូមា​នេះ​ផង​ដែរ​៕

ប្រធានា IMF​ ថា​ចិន​នឹង​​ខាតបង់​​ដោយសារ​​មិន​​ចូល​រួម​​កិច្ច​ប្រជុំ​​កំពូល​​ប្រចាំ​​ឆ្នាំ​​នៅ​​ជប៉ុន

“​អវត្តមាន​របស់​មន្ត្រី​ជាន់ខ្ពស់​ចិន​ដ៏​សំខាន់​ចំនួន​ពីរ​រូប​គឺ មានរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន និង ប្រធាន​ធនាគា​កណ្តាល​របស់​ចិន​នោះ​នឹង​ធ្វើឲ្យ​ប្រទេស​នេះ​ទទួល​ការ​ខាត់​បង់ ​ព្រោះ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​មាន​ប្រធានបទ​សំខាន់ៗ​ទាក់ទង​នឹង​សេដ្ឋកិច្ច​ដែល​កំពុង​ត្រូវបាន​​លើក​យក​​មក​​ពិភាក្សា​” នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រធាន​អង្គ​ការ​​​រូបិយ​វត្ថុ​​អន្តរ​ជាតិ​​(IMF) គឺ លោកស្រី Christine Lagarde​។

មិន​ត្រឹមតែ​មន្ត្រី​ជាន់ខ្ពស់​របស់​ចិន​ទាំង​ពីរ​នាក់​នោះទេ ដែល​មិន​ចូលរួម​ក្នុង​កិច្ច​របស់​ជុំ​របស់​អង្គ​ការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង ធានា​គា​ពិភពលោក​នៅក្នុង​ទី​ក្រុង​តូ​ក្យូ​នៃ​ សប្តាហ៏​នេះ​សូម្បី​តែ​ធនាគា​សំខាន់ៗ​ផ្សេងៗ​ទៀត​របស់​ចិន​ក៏បាន​លុបចោល​ការចូល​រួម​ក្នុង​កិច្ចប្រជុំ​ក្នុង​ប្រទេស​ជប៉ុន​នោះ​ជា​បន្តបន្ទាប់​ផង​ដែរ​។​

​ការ​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​ប្រទេស​ជប៉ុន​នោះ ខាង​ប្រទេស​ចិន​មិន​បាន​ផ្តល់​នូវ​ហេតុផល​ច្បាស់លាស់​នោះឡើយ ប៉ុន្តែ​មជ្ឈដ្ឋាន​ទូទៅ​អាច​សន្និដ្ឋានបាន​ថា មូលហេតុ​សំខាន់​នោះ​គឺ ដោយសារ​តែ​បញ្ហា​ជម្លោះ​ដែន​កោះ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​គេ​ស្គាល់​កោះ​នោះ​តាមរយៈ​ភាសា​ជប៉ុន​ថា សែន​កា​គូ និង ដាវ​យូ​ជា​ភាសា​ចិន​។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោក​ស្រី ប្រធាន​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​(IMF) រូប​នោះ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន និង ប្រទេស​ជប៉ុន ព្យាយាម​ដោះស្រាយ​បញ្ហា​ជម្លោះ​​ដែន​របស់ខ្លួន​នោះ​ដោយ​សន្តិវិធី ដើម្បី​ជៀសវាង​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល​។

ការលើកឡើង​បែប​នេះ គឺ​ដោយសារតែ​ប្រទេស​ចិន​គឺ ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី​២​លើ​ពិភពលោក និង​ជប៉ុន​គឺ ​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​លេខ​៣​ លើ​ពិភព​លោក ​ដូច្នេះ​ប្រទេស​ទាំងពី​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ពិភពលោក​។

គួរបញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) និង​ធានា​គា​ពិភព​លោក​នេះ​គឺ ​បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​របស់​ខ្លួន​តាំងពី​ថ្ងៃ​អង្គការ​មក​ម្លេះ​ហើយនឹង​បិត​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ​។

​​ភ្នាក់ងារ​​​ ​AusAid​ ព្រួយ​​បារម្ភ​​ពី​​បញ្ហា​​​សិទ្ធិ​​មនុស្ស​​ទាក់ទង​​​ទៅ​​ទង​​នឹង​​​គម្រោង​​សាង​សង់​​ផ្លូវ​​​ដែក​​​នៅ​​​កម្ពុជា

​ទីភ្នាក់ងារ​អភិវឌ្ឍ​អូស្ត្រាលី ឬ​ហៅ​ថា Ausaid បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​​​យ៉ាង​ខ្លាំង​ចំពោះ​​គម្រោង​សាងសង់​ផ្លូង​ដែក​នៅ​កម្ពុជា​ដោយ ​Ausaid បាន​លើកឡើង​ថា គម្រោង​នេះ​នឹងធ្វើ​ឲ្យមាន​ផល​ប៉ះ​ពាល់​ដ​ល់​​បញ្ហា​​សិទ្ធិ​​មនុស្ស​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។

រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​សម្បទាន​ជាមួយ​ក្រុមហ៊ុន Toll របស់​ប្រទេស​អូស្ត្រាលី សម្រាប់​ការធ្វើ​អាជីវកម្ម​លើ​ផ្លូវដែក​​ដោយ​​ក្រុម​ហ៊ុន​​អូស្ត្រាលី​នេះ មាន​​ភារកិច្ច​ធ្វើ​អាជីវកម្ម​លើ​ផ្លូវដែក និង​ជួសជុល​ថែទាំ​ក្នុង​រយៈពេល ៣០ឆ្នាំ​។

រដ្ឋាភិបាល​កម្ពុជា​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ ADB បាន​គាំពារ​គម្រោង​ស្តារ​ផ្លូវដែក​ដែល​មាន​ទឹកប្រាក់​១៤៥ លាន​ដុល្លារ​សម្រាប់​ផ្លូវដែក​ចាស់ៗ និង​ខូចខាត​ក្នុង​ប្រវែង​៦៥០​គីឡូម៉ែត្រ​។ គម្រោង​នេះ​ដែល​បាន​រង​ប៉ះពាល់​ដល់​ប្រជាជន​សរុប​ជាង​៤​ពាន់​គ្រួសារ​នៅ​ទូទាំង​ប្រទេស​ដែល​គ្រួសារ​ចំនួន​១២០០ ​ក្នុងចំណោម​នោះ​ត្រូវបាន​បង្ខំ​​ឲ្យ​ចាកចេញ​ទៅ​រស់​នៅ​ក​នែ្ល​ង​ថ្មី​។

នា​ពេលកន្លងមក ពលរដ្ឋ​នៅ​តំបន់​ផ្លូវដែក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​បាន​ធ្វើ​ការតវ៉ា និង​បាន​ដាក់​ពាក្យបណ្តឹង​ទៅឲ្យ​ធនាគារ​អភិវឌ្ឍន៍អា​ស៊ីប្រចាំក​ម្ពុ​ជា ដើម្បី​សុំឲ្យ​ពិនិត្យមើល​គម្រោង​ស្តារ​ប្រព័ន្ធ​ផ្លូវដែក​នេះ​ឡើងវិញ ពីព្រោះ​វា​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ​។

​លោក David Pred ប្រធាន​អង្គការ Inclusive Development International បាន​បង្ហាញ​ពី​ភាព​បរា​ជ័យ​របស់ ADB ថា ដោយសារតែ ADB មិន​បាន​គោរព​តាម​គោល​នយោបាយ​ទើប​ធើ្វ​អោយ​គ្រួសារ​ដែល​ងាយ​រងគ្រោះ​ដែល​ពីមុន​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ ឥឡូវ​នេះ​កាន់តែ​ក្រីក្រ​ទៅៗ ដោយសារ​ដំណើរ​ការផ្តល់​ទី​លំនៅ​ថ្មី​ដល់​ប្រជាជន​​​ទាំង​នោះ​​ដែល​មាន​​លក្ខណៈ​​មិន​​សម​ស្រប​ ហើយ​បច្ចុប្បន្ន​នេះ​ពួកគេ​មិន​អាច​បំពេញ​តម្រូវការ​មូលដ្ឋាន​របស់​ខ្លួន​បាន​ដូច​មុន​ទៀត​ទេ​។

​សូមបញ្ជាក់​ថា​គម្រោង​ស្តារ​ផ្លូវដែក​នៅ​កម្ពុជា​ឡើងវិញ​នេះ​ត្រូវ​ប្រើប្រាស់​នូវ​ទឹកប្រាក់​សរុប​ចំនួន​១៤៥លាន​ដុល្លារ​អាមេរិក​ក្នុងនោះ​រួមមាន៖ ហិរញ្ញប្បទាន​ពី​ធនា​គារ​​​អភិវឌ្ឍន៍អាស៊ី​ចំនួន ៨៤លាន​ដុល្លារ ហិរញ្ញប្បទាន​ឥត​​សំណង​​របស់​​រដ្ឋា​ភិបាល​​អូស្ត្រាលី​ចំនួន ២១,៥លាន​ដុល្លារ ឥណទាន​ពី​អង្គការ OPEC ចំនួន​១៣ លាន​​ដុល្លារ និង​អំណោយ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី នូវ​ដែក​រ៉ៃ​គិត​ជា​ទឹកប្រាក់​ចំនួន ២,៨លាន​ដុល្លារ​អាមេរិក ព្រមទាំង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ចំនួន ២០,៣លាន​ដុល្លារ​អាមេរិក​៕ (​អត្ថបទ​ដោយ ជា ធីរិទ្ធ​)

ក្រុមហ៊ុន​​ផ្គត់ផ្គង់​​ប្រេង​ឥន្ធនៈ​របស់​​ដា​ណឺម៉ា​ក​នឹង​​បើក​​ដំណើរ​ការ​​នៅ​​កម្ពុជា​

ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​របស់​ដា​ណឺ​ម៉ាក​ឈ្មោះ Go4 Bunker ដែល​បាន​សហការ​ជាមួយ​ក្រុម​កម្ពុជា​បានប្រកាស បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវកា​រហើយ​នៅ​ថ្ងៃ​ទី​១០ តុលា​នេះ ដោយ​មាន​ការ​យាង​ចូលរួម​ពី​សំណាក់​ព្រះ​នាង​នៃ​ប្រទេស​ដា​ណឺ​ម៉ាក ឯកអគ្គរាជទូត​ដា​ណឺ​ម៉ាក និង​មាន​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត។

ក្រុមហ៊ុន Go4 Bunker ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា ដើម្បី​អភិវឌ្ឍ​មិន​ត្រឹមតែ​មុខ​ជំនួញ​ប្រេង​ឥន្ទនៈ​ប៉ុណ្ណោះ​ទេ ថែម​​ទាំង​​បង្កើត​ឲ្យ​មាន​​ពាណិជ្ជ​​ក​ម្ម​ដែល​​ពាក់​ព័ន្ធ​​នឹង​​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា ដូចជា​ការរុករក​ក្នុង​ដែន​សមុទ្រ និង​សេវាកម្ម​ក្នុង​តំបន់​ផងដែរ​។

ក្នុងនោះ​ក្រុមហ៊ុន Go4 Bunker បាន​ប្ដេជ្ញាចិត្ត​ថា នឹង​ផ្តល់​ការអប់រំ​ដល់​អ្នកចាត់ការ​ជនជាតិ​ខ្មែរ​ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ចំពោះមុខ​នៅក្នុង​វិស័យ​ប្រេង​និង​ឧស្ម័ន​កម្ពុជា​ដែល​ទើបតែ​បង្កើតឡើង​ថ្មី​នេះ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us