Monday, May 20th

Last update03:24:22 AM GMT

ទីតាំងឋិតនៅ: បទសម្ភាសន៏

បទសម្ភាសន៏

ស្ត្រេ​ស​​ជា​អ្វី​?

ស្ត្រេ​ស​គឺ ជា​អាការៈ​មួយ​ប្រភេទ​ដែល​កើតលើ​មនុស្ស​គ្រប់​វ័យ​គ្រប់​កាលៈទេសៈ​នៅក្នុង​សង្គម​ជាក់ស្ដែង​។

បើ​តាម​អ្នកជំនាញ​អា​ការៈស្ត្រេស​កើតមាន​គ្រប់​រូបភាព​តាំងពី​កុមាររភា​ពរហូតដ​ល់​វ័យ​ជរា​។

ក៏​ប៉ុន្តែ​ស្ត្រេ​សមិន​ជា​ជំងឺ​​នោះ​ទេ​គ្រាន់តែ​ជា​អាការៈ​មួយ​ប្រភេទ​ប៉ុណ្ណោះ​នៅក្នុងអារម្មណ៍​តប់​ប្រមុល​របស់​មនុស្ស​។

ជា​បន្ត​​សូម​ស្ដាប់​ការពន្យល់​របស់​អេង គឹមហុង ដូចតទៅ​!

សំលេងៈ

​អគ្គនាយក​​ប្រា​សាក់ៈ​ គ្រប់​មុខ​​ជំនួញ​​ធំៗ​​ទាំងអស់​សុទ្ធ​តែ​​កើត​​ឡើង​​ពី​ជំនួញ​​ខ្នាត​​តូចៗ​​ទៅ​

ប្រិយមិត្ត​អ្នក​ស្តាប់​ជាទី​មេត្រី​នៅក្នុង​កម្មវិធី​ពាណិជ្ជករ​ប្រចាំ​សប្តាហ៍​របស់​​ជា ធីរិទ្ធ ថ្ងៃនេះ​ធីរិទ្ធ សូម​ណែនាំ​លោកអ្នក​នាង​មក​ស្គាល់​លោក​ស៊ីម សេនា​​ជាតិ អគ្គ​នាយក​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រា​សាក់​។

ពីគ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្នាត​តូច​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​រហូត​ខ្លាច​ទៅជា គ្រឹះស្ថាន​ឈានមុខ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​សំខាន់ៗ​ដទៃទៀត​។

តើ​មុននឹង​លទ្ធផល​ល្អ​បែបនេះ តើ​ប្រា​សាក់​ធ្លាប់​ជួប​នឹង​ឧបសគ្គ​អ្វីខ្លះ​?

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​ជា ធីរិទ្ធ ជាមួយ​លោក​ស៊ីម សេនា​ជាតិ អគ្គនាយក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រា​សាក់​ដូច​ទៅ​!

សំលេងៈ

​តារា​ស្រី​​វ័យ​ក្មេង ​ទេព បូ​ព្រឹក្ស ​ដែល​​ជោគ​ជ័យ​ផ្នែក​​សិល្បៈ​​ចំរៀង

ជា​តារា​ចម្រៀង​ស្រី​វ័យក្មេង សំលេង​ពីរោះ​ឋិត​ក្នុង​ទ្រនំ​ផលិតកម្ម រស្មី​ហង្ស​មាស គឺ​ទទួលបាន​ជោគជ័យ​យ៉ាង​ច្រើន​នោះ​គឺ ក​.ទេព បូ​ព្រឹក្ស​។

បូ​​ព្រឹក្ស មិន​មាន​ប្រវត្តិ​លំបាក​ទេ ក្នុង​អាជីព​សិល្បៈ​តែ​នាង​ទទួលបាន​ផ្លែផ្កា​ជាច្រើន តើ​ដោយ​កត្តា​អ្វី​ខ្លះ​ទើប ក​.​ទេព បូ​ព្រឹក្ស​ ជោគជ័យ​ដូច្នេះ​?

ដូចនេះ​ដើម្បី​ឲ្យ​កាន់តែ​លំអិត​ពី​ជីវប្រវត្តិជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​ជីវិត​ស្នេហា​បន្ថែម​របស់​កញ្ញា​យ៉ាងណា​ខ្លះ​នោះ សូម​ប្រិយមិត្ត​ស្តាប់​​នូវ​​ការ​សំភាសន៍​​ផ្ទាល់​​ទាំង​ស្រុង​រវាង​លោក​អ៊ុំ កុសល និង ក​.ទេព បូ​ព្រឹក្ស ដូចតទៅៈ

សំលេងៈ

គ្រោះថ្នាក់​​នៃ​ការ​ប្រើប្រាស់​​ឪ​សថ​​ក្លែង​ក្លាយ​

ការប្រើប្រាស់​ឪ​សថ​ក្លែងក្លាយ​នៅតែ​កើតមាន​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មិន​ទាន់​យល់​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ឪ​សថ​ក្លែងក្លាយ​។

បើ​តាម​អ្នកជំនាញ​បាន​អះអាង​ថា ការប្រើប្រាស់​ឪ​សថ​ក្លែងក្លាយ​ធ្វើឲ្យ​ស្ថានភាព​សុខភាព​អ្នកជំងឺ​សាំ​និង​សារជាតិ​ថ្នាំ​និង​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។

តែ​យ៉ាងណាក៏ដោយ​ដើម្បី​ជៀសវាង​ការប្រើប្រាស់​ឪ​សថ​ក្លែងក្លាយ​ដែល​នាំឲ្យ មាន​គ្រោះថ្នាក់​ដល់​ជីវិត​អ្នកជំនាញ​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​ប្រជាពលរដ្ឋ​រក​ទិញ​ថ្នាំ​នៅតាម​ឪ​សថ​ស្ថាន​ណា​ដែរ​មាន​ចុះ​បញ្ចី​ត្រឹមត្រូវ​នៅ​ក្រសួង​សុខាភិបាល​។

ជា​បន្ត​ទៅ​ទៀត​សូម​ស្ដាប់​បទសំភាសន៍​របស់​អេង គឹមហុង ជាមួយ​លោក​វេជ្ជបណ្ឌិត លី ចេង ហ៊ុយ នាយក​ទស្សនាវដ្ដី​សុខភាព​យើង​និង​ជា​ប្រធាន​អង្គការ​ពន្លឺ​សុខភាព​ដូចតទៅៈ

សំលេងៈ

នាយ ​តាក់​ស៊ី​ ហៅ​​ ស៊ុន ​អ៊ូ​ខុង ​​ជីវិត​​​​ត្រូវ​តែ​​តស៊ូ​

ជា​តារា​កំប្លែង​មួយរូប​នាយ តាក់ស៊ី ត្រូវបាន​គេ​មើលឃើញថា​កំពុង​ទទួលបាន​ជោគជ័យ​បង្គួ​រលើ​ទីផ្សារ​សិល្បៈ​កំប្លែង​របស់​ខ្លួន​បន្ទាប់​ពី​នាយ​បាន​ក្លាយ​ជា​សមាជិក​នៅក្នុង​ក្រុម​កំប្លែង​របស់ ​CTN ​រួចមក​។​

​នាយ តាក់ស៊ី មានឈ្មោះ​ដើម​ហៅថា លោក​ប៉ុល សា​រឿង​ ដែល​មាន​ប្រភព​មក​ពី​ខេត្ត​បាត់ដំបង​។ ​ការលំបាក និង​ការតស៊ូ​របស់​នាយ​គឺ​ ពិតជា​មាន​ក្នុងសង្គម​គ្រួ​សារ​​​រួម​ទាំង​វិថី​សិល្បៈ។

​ហើយ​នរណា​ក៏​បាន​ដឹង​ថា​នាយ​មាន​បញ្ហា​មួយ​ដែល​ជា​សត្រូវ​នឹង​ការងារ​សិល្បៈ​របស់​នាយ គឺ​បញ្ហា​សុខភាព​និង​ជំងឺ​ប្រចាំកាយ ដែល​ទាមទារ​រយៈពេល​យូរ​និង​ថវិកា​​ជាច្រើន​ក្នុង​ការព្យាបាល​។

ដូច្នេះ​ដើម្បី​ឲ្យ​កាន់តែ​ច្បាស់នៅ​រឿងរ៉ាវ​ទាំងអស់របស់​នាយសូម​ស្តាប់​បទសំភាសន៍ នាយ​តាក់ស៊ី និង លោកអ៊ុំ កុសល ដូចតទៅ​៖

សំលេងៈ

ជម្ងឺ​​ឬ​ស​​ដូង​​បាត​

​ជម្ងឺ​ឬ​ស​ដូង​បាត​អាច​កើតមាន​ចំពោះ​មនុស្ស​រាល់​រូប ប្រសិនបើ​មិន​បាន​យល់ដឹង​ពី​វា​ដើម្បី​បង្ការ​នោះទេ​។

ជម្ងឺ​ឬ​ស​ដូង​បាត​ជា​ជម្ងឺ​មួយ​ដែល​សម្បូរ​កើតមាន​នៅ​លើ​ពិភពលោក​។ ចំណែក​ប្រទេស​កម្ពុជា​វិញក៏​កើត​មាន​ច្រើន​ផង​ដែរ​។

​ដើម្បី​អោយ​កាន់តែ​ច្បាស់​សូម​ស្ដាប់កញ្ញា ជួប វត្ដី និង លោក​វេជ្ជបណ្ឌិត អ៊ុច ចាន់​ពិសិទ្ឋ ដែល​លោក​វេជ្ជបណ្ឌិត អ៊ុច​ចាន់​ពិសិទ្ឋ ជា​គ្រូពេទ្យ​បំរើ​ការងា​នៅ​បន្ទី​ពេទ្យ​សុខាភិបាល​ខេត្ត​កំពុងស្ពឺ ក្នុង​ការិយាល័យ​បច្ចេកទេស។

សំលេងៈ

​បញ្ហា​​ភ្នែក​​ម​ញ៉ូប​

ជា​ការពិត​ណាស់​បច្ចុប្បន្ន​នេះ​យើង​ឃើញថា​មាន​ប្រជាជន​ជាច្រើន​បាន​ជួប​បញ្ហា​ភ្នែក​ម​ញ៉ូប​។​ ​បញ្ហា​ម​ញ៉ូប​ភ្នែក​គឺជា​អ្វី​ដែល​ភ្នែក​យើង​មើល​មិន​ច្បាស់ ដោយសារ​តែ​ក​កាំរស្មី ឬ​ដោយសារ​សុំណុំ​រូបភាព​និង​នៅខាងមុខស​សៃ​រេ​ទីន​របស់​ភ្នែក។​

​ដើម្បី​អោយ​កាន់តែ​ច្បាស់​សូម​ស្ដាប់ បទ​សំភាស​ន៏ ដែល​រៀបចំឡើង​ដោយ​កញ្ញា ជួប វត្ដី និង លោក​វេជ្ជបណ្ឌិត អេង គឹម​បូរ៉ារិ​ទ្ឋ ដែល​ជា​វេជ្ជបណ្ឌិត​បំរើ​ការ​ងារ​នៅ​មន្ទី​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ និង​ជា​គ្រូពេទ្យ​ឯកទេស​ភ្នែក​។​

សំលេងៈ

លោក​ពេជ្រ ​ថា​ណា​តារា​​សំលេង​ពីរោះ​និង​ស្លៀក​ពាក់​​ដូច​តារា​ល្បី ខេមរៈ សេរី​មន្ត​

ជា​បុរស​សង្ហា​មួយ​រូប​នៅ​ភាគ​ពាយ័ព្យ ដែល​មាន​សំលេង​ពិរោះ​មិន​ចាញ់​តារា​ចំរៀង​ល្បី​នៅក្នុង​ស្រុក​ប៉ុន្មាន​ទេ នោះ​គឺ លោក​ពេជ្រ ថា​ណា តារាចំរៀង​ក្នុង​ផលិតកម្ម Style man​។​

​ពេជ្រ ថា​ណា ជា​អ្នកចំរៀង​មួយរូប ដែល​មាន​រូបរាង​ស្រស់​សង្ហា របៀប​នៃ​ការ​តុបតែង​ខ្លួន និង​ការ​ស្លៀកពាក់​ប្រហាក់ ប្រហែល​និង​តារា​ចំរៀង​ល្បី​មួយ​រូប​​គឺ​​លោក ខេមរៈ សេរី​មន្ត​….

​ដើម្បី​ឲ្យដឹង​កាន់តែច្បាស់​ពី​ជីវៈ​ប្រវត្តិ​, ជីវិត​ការតស៊ូ និង​ពី​របៀប​​រស់នៅ ក៏​ដូច​ការងារ​សិល្បៈ​យ៉ាងណាខ្លះ​នោះ សូម​ប្រិយមិត្ត​អ្នក​ស្តាប់​​​​ការសំភាសន៍​ទាំង​​ស្រុង​ជាមួយនឹង​លោក​អ៊ុំ កុសល និង​ពេជ្រ ថា​ណា ដូចតទៅ​៖….

សំលេងៈ

ភ្នែក​ស្រលៀង​

​ភ្នែក​​ស្រលៀង​​ជា​បញ្ហា​​ដែល​​តែង​តែ​​ប្រទះ​ឃើញ​​កើត​មាន​​លើ​​ប្រជា​ពលរដ្ឋ​​គ្រប់​​ពូជ​សាសន៍​។

ប៉ុន្ដែ​នៅ​ប្រទេស​ក្រីក្រ​និង កំពុង​អភិវឌ្ឍ​អត្រា​​ស្រលៀង​​ភ្នែកមាន​​ច្រើន ព្រោះ​​ប្រជា​ពលរដ្ឋ​​ខ្វះ​ចំណេះ​ដឹង​ពាក់ព័ន្ធ​​នឹង​ការ​ថែរក្សា​​ភ្នែក​​ឯ​បច្ចេក​ទេស​វេជ្ជ​សាស្ដ្រ​ក៏​នៅមានកម្រិត​។

សម្រាប់​កម្ពុជា​បច្ចុប្បន្ន​ភ្នែក​ស្រលៀង​នៅតែ​បន្ដ​កើត​មាន​ញឹកញាប់​ដូច​ជម្ងឺ​ភ្នែក​ដទៃទៀត​ដែរ​ពិសេស​ភ្នែក​ស្រលៀង​បាន​ផ្ដល់​ផលវិបាក​ចុងក្រោយ​គឺ​គំហើញ​​ថយចុះ​។​

​ដើម្បី​អោយ​កាន់តែ​ច្បាស់​សូម​ស្ដាប់​កញ្ញា ជួប វត្ដី ជាមួយ​លោក​វេជ្ជបណ្ឌិត អ៊េង គឹម​ប៉ូ​រ៉ារិ​ទ្ឋ ដែល​លោក​វេជ្ជបណ្ឌិត​អេង គឹម​បូរ៉ារិ​ទ្ឋ ជា​លោក​វេជ្ជបណ្ឌិត​ដែល​បំរើ​ការងារ​នៅ​មន្ទី​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ និង​ជា​គ្រូពេទ្យេ​ឯក​ទេសភ្នែក។

សំលេងៈ

 

    About Us
    Khana

Activities

Find us at Facebook

Contact Us